-
សម្តេចតេជោ ហ៊ុន សែន បង្ហាញការសោកស្តាយចំពោះការចំណាយរបស់ប្រទេសនានា លើការផលិតអាវុធ និងថា បើពិភពលោកយកការចំណាយវិស័យយោធា៥០% មកជួយលើសុខាភិបាល ប្រាកដជាជួយសង្គ្រោះមនុស្សកាន់តែច្រើន
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (University of Health Science) ចំនួនជាង១ពាន់នាក់ ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនូវទស្សនៈមួយថា ប្រសិនបើពិភពលោកកាត់បន្ថយការចំណាយលើវិស័យយោធាត្រឹមតែ ៥០% បង្វែរយកមកជួយអភិវឌ្ឍលើវិស័យសុខាភិបាលវិញនោះ ប្រាកដជាជួយសង្គ្រោះជីវិតមនុស្សបានកាន់តែច្រើន។ សម្ដេចតេជោ ក៏បានបង្ហាញការសោកស្តាយចំពោះការចំណាយលុយរបស់ប្រទេសនានា ទៅលើការផលិតអាវុធបំផ្លាញជីវិតមនុស្ស។ សម្ដេច បន្តថា ប្រសិនបើកាត់បន្ថយការចំណាយលើវិស័យយោធាត្រឹមតែ៥០ភាគរយ បង្វែរយកមកចំណាយលើវិស័យសុខាភិបាល វេជ្ជសាស្ត្រ ឬការផលិតឱសថ សម្ភារបរិក្ខារវេជ្ជសាស្ត្រ នោះនឹងជួយឱ្យកាត់បន្ថយការចំណាយលើផ្នែកសុខភាពជាងមុន។ ផ្ទុយទៅវិញ ប្រទេសមហាអំណាច និងប្រទេសមួយចំនួនបែរជាគិតតែពីផលិតសព្វាវុធ និងបញ្ជូនទៅឱ្យប្រទេសដែលមានជម្នះជាមួយគ្នាសម្រាប់ធ្វើសង្គ្រាមនឹងគ្នាមិនចេះចប់មិនចេះហើយ តួយ៉ាងដូចជាករណីសង្គ្រាមអ៊ុយក្រែននិងរុស្ស៉ី គឺមិនងាយចប់ទៅវិញនោះឡើយ។ សម្ដេច ថា អ្វីដែលគួរឱ្យស្ដាយ គឺការចំណាយយ៉ាងច្រើនទៅលើការផលិតឧបករណ៍សម្លាប់មនុស្ស តែបើគេកាត់បន្ថយការចំណាយលើវិស័យយោធាត្រឹមតែ៥០ភាគរយ យកមកផលិតឧបករណ៍សង្គ្រោះមនុស្សវិញ នោះឧបករណ៍ក៏ចុះថ្លៃ ការស្រាវជ្រាវខាងផ្នែកការពារជីវិតមនុស្សគឺនឹងល្អជាងមុន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា ប្រសិនបើពិភពលោកជួបបញ្ហាស្មុគស្មាញ នោះកម្ពុជាក៏ជួបរឿងស្មុគស្មាញដែរ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង…
-
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា លុយអាចចាយអស់ ប៉ុន្តែកិត្តិយស និងកេរ្តិ៍ឈ្មោះ របស់ជាតិ មិនចាយអស់ទេ
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (University of Health Science) ចំនួនជាង១ពាន់នាក់ ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្តេចគិតថា សម្តេចសម្រេចចិត្តត្រូវ សម្រេចចិត្តត្រូវត្រង់ថា យើងធ្វើជាម្ចាស់ផ្ទះ ដោយការទទួលខុសត្រូវ ហើយ ដោយក្នុងនោះ ចាប់ផ្ដើម យក គំនិតផ្ដួចផ្ដើម ស្ដីអំពីសមាហរណកម្មអាស៊ានមួយផ្នែក បញ្ចូលមក តាមរយៈការមិនបង់ថ្លៃ ។ សម្តេច សង្កត់ធ្ងន់ថា លុយអាចចាយអស់ ប៉ុន្តែកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ជាតិ មិនចាយអស់ទេ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ក្នុងឋានៈជាសមាជិកអាស៊ាននិងជាមេដឹកនាំ នៃប្រទេសអាស៊ានមួយរូប សម្តេច ក៏ត្រូវ មានគំនិតផ្ដួចផ្ដើម ទៅលើបញ្ហានេះ ឬបញ្ហានោះ ក្នុងនោះ ក៏មានគំនិតផ្ដួចផ្ដើមទាក់ទងនឹងវិស័យកីឡានេះ ដែលកម្ពុជាបានធ្វើ សកម្មភាពមុន ដើម្បីជាការពង្រឹងនូវ សាមគ្គីភាពក្នុងចំណោមប្រជាជនអាស៊ានយើង។ សម្តេចតេជោ…
-
ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញបើកសិក្ខាសាលាស្ដីពី “ការកសាងសមត្ថភាព និងប្រមូលធាតុចូលសម្រាប់រៀបចំក្របខណ្ឌអភិបាលកិច្ចទិន្នន័យជាតិ”
ភ្នំពេញ ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញបើកសិក្ខាសាលាស្ដីពី “ការកសាងសមត្ថភាព និងប្រមូលធាតុចូលសម្រាប់រៀបចំក្របខណ្ឌអភិបាលកិច្ចទិន្នន័យជាតិ” ដោយមានការចូលរួមពីក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ គ្រឹះស្ថានអប់រំ និងវិស័យឯកជន នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារហាយយ៉ាត់រីជេនស៊ី ។ សិក្ខាសាលាពីគ្រោះយោបល់ថ្នាក់ជាតិនេះមានគោលបំណងសំខាន់ចំនួន៣ ៖ ១ – ដើម្បីឱ្យមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធនានាក្នុងការពិភាក្សាជាផ្លូវការ និងផ្លាស់ប្តូរយោបល់អំពីការ បង្កើតក្របខណ្ឌអភិបាលកិច្ចទិន្នន័យជាតិសម្រាប់កម្ពុជា ។ ២ – ដើម្បីពិនិត្យមើលឱកាស និងចន្លោះខ្វះខាតដែលបានរកឃើញនៅក្នុងផ្នែកសំខាន់ៗដែលបានស្នើឡើង ហើយទាំងអស់នេះកើតចេញពីការសន្ទនា និងការភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមករបស់អ្នកចូលរួមសិក្ខាសាលា រួមទាំងក្របខណ្ឌអភិបាលកិច្ចទិន្នន័យ UN DESA (យូអិន ដេសា) ដែលមានគ្រឹះចម្បងចំនួនបួន និងធាតុផ្សំចំនួនប្រាំមួយ។ ៣ – ដើម្បីកំណត់ជំហានបន្ទាប់សម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រ និងការអនុវត្តក្របខណ្ឌអភិបាលកិច្ច ទិន្នន័យជាតិ ។ ក្នុងឱកាសនោះ ឯកឧត្តម ជា វ៉ាន់ដេត មានប្រសាសន៍ថា ការកសាងសមត្ថភាពនិងការផ្លាស់ប្ដូរចំណេះដឹងរបស់មន្ត្រីជំនាញ ដែលមានទំនួលខុសត្រូវទៅលើដំណើរការប្រព័ន្ធផ្ទាល់នៅតាមបណ្តាក្រសួង ស្ថាប័ននានា…
-
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យកីឡាករ-កីឡាការិនី និងប្រតិភូកីឡា ដែលមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម អាចចូលទស្សនានៅប្រសាទអង្គរវត្តរបស់កម្ពុជា ដោយគ្មានការលក់សំបុត្រឡើយ
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម,វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទទី១៥ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអនុញាតិឱ្យក្រុមកីឡាករ-កីឡាការិនី និងប្រតិភូកីឡា ដែលមកចូលរួមប្រកួតកីឡាស៊ីហ្គេម ហើយចង់ទៅទស្សនារមណីយដ្ឋានអង្គរវត្ត មិនចាំបាច់លក់សំបុត្រនោះទេ គឺអនុញ្ញាតឲ្យពួកកាត់ ចូលទស្សនាដោយឥតគិតថ្លៃទេ។ សម្តេចតេជោ ក៏បានប្រកាសឲ្យគណៈប្រតិភូទាំងអស់មកពីប្រទេសជាសមាជិកអាស៊ានដែលដឹកនាំក្រុមកីឡាករ-កីឡាការិនីដែលមកចូលព្រឹត្តិការណ៍ស៊ីហ្គេម ដែលមិនយកលុយនោះ ក៏អាចទៅទស្សនាប្រាសាទអង្គរវត្តបានដែរ ប៉ុន្តែសម្តេចក៏គូស បញ្ជាក់ថា សម្រាប់អ្នកគាំទ្ររបស់ក្រុមកីឡាមកពីប្រទេស ជាសមាជិកអាស៊ាននោះ ដែលចង់ទស្សនាអង្គរវត្តដែរ គឺសុំគិតលុយថ្លៃសំបុត្រ។ សូមជម្រាបថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះ បានចាប់ផ្ដើមតាំងពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ពោលគឺមុនពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ សម្រាប់ពិធីបិទបញ្ចប់ការប្រកួតស៊ីហ្គេមលើកទី៣២ នឹងធ្វើឡើងនៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៕ អត្ថបទ៖…
-
សម្តេចតេជោ ហ៊ុន សែន៖ ទាល់តែការផលិតរបស់យើងធ្វើឲ្យមានតម្លៃទាប ហើយមានគុណភាព ទើបអាចកាត់បន្ថយ ការនាំចូលផលិតផលពីខាងក្រៅបាន
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទាល់តែការផលិតរបស់យើងធ្វើឲ្យមានតម្លៃទាប ហើយមានគុណភាព ទើបអាចកាត់បន្ថយ ការនាំចូលផលិតផលពីខាងក្រៅបាន។ ការថ្លែងរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា ដូច្នេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម,វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទទី១៥ ខែឧសភា ឆ្នាំ២០២៣។ សម្តេចតេជោ បានលើកឡើងថា រឿងកសិកម្មនេះ មិនមែនមានតែក្រសួងកសិកម្មម្នាក់ឯងធ្វើកសិកម្មទេនោះទេ ត្រូវចូលរួមសហការគ្នាគ្រប់ភាគីពាក់ព័ន្ធ ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា យើងក៏មានភាពប្រកួតប្រជែងជាមួយនឹងមុខទំនិញដែលត្រូវនាំចូលសព្វថ្ងៃនេះ។ យើងមិនរារាំងបាននោះទេ ពីព្រោះថា ក្នុងក្របខ័ណ្ឌអាស្តា ហើយស្ថិតនៅក្នុងក្របខ័ណ្ឌ នៃអង្គការពាណិជ្ជកម្មពិភពលោក និងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ ដូច្នេះទាល់តែការផលិតរបស់យើងធ្វើឲ្យមានតម្លៃទាប ទើបអាចកាត់បន្ថយការនាំចូលបាន ព្រោះអ្នកប្រើប្រាស់គេចង់បានតម្លៃទាប ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
-
សម្តេចតេជា ហ៊ុន សែន៖ ធ្វើម្ចាស់ផ្ទះស៊ីហ្គេម ពិបាកជាងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ានច្រើនដង
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម,វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទទី១៥ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម គឺមានការពិបាកជាងធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានច្រើនដង ដោយសារមានមនុស្សរាប់រយរាប់ពាន់នាក់មកពីប្រទេសអាស៊ាននីមួយៗបានមកចូលរួម។ សម្តេចតេជោ បានបញ្ជាក់ថា៖ ការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ពិបាកជាងការធ្វើម្ចាស់ផ្ទះប្រជុំអាស៊ានច្រើនដង។ សម្តេចពន្យល់ថា ការធ្វើជាម្ចាស់ផ្ទះអាស៊ាន គឺគ្រាន់តែមានការលំបាកក្នុងការការពារមេដឹកនាំ និងបញ្ហាខ្លឹមសារនៃឯកសារដែលត្រូវអនុម័តតែប៉ុណ្ណោះ។ ចំណែកការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ពុំមានការលំបាកលើខ្លឹមសារឯកសារនោះទេ ប៉ុន្តែគឺត្រូវរឹតបន្តឹងខ្លាំងចំពោះការការពារសន្តិសុខសុវត្ថិភាពអត្តពលិក និងអ្នកគាំទ្រនៃប្រទេសអាស៊ាននីមួយៗដែលមានដល់រាប់រយរាប់ពាន់នាក់ ដែលបានមកចូលរួម ។ សម្តេចបានបន្ថែមទៀតថា សម្តេចបានសម្រេចចិត្តដ៏ត្រឹមត្រូវចំពោះមិនយកថ្លៃសំបុត្រចូលទស្សនាការប្រកួត មិនលក់សិទ្ធិផ្សព្វផ្សាយ និងមិនយកប្រាក់ដែលជាកាតព្វកិច្ចចែងក្នុងលក្ខន្តិកៈស៊ីហ្គេម ដោយកម្ពុជាបានចំណាយ ៧លានដុល្លារបន្ថែមទៀត ពីលើថវិកាចំណាយ ១១៨លានដុល្លារសម្រាប់រៀបចំព្រឹត្តិការណ៍នេះ ពោលគឺចាយទៅលើការស្នាក់នៅ និងការហូបចុករបស់កីឡាករ-កីឡាការិនី មកពីប្រទេសដទៃ។ សម្ដេច បានប្រកាសអរគុណដល់ថ្នាក់ដឹកនាំតាមបណ្ដាប្រទេសអាស៊ានទាំងអស់ ដែលបានបញ្ចូនកីឡាករ កីឡាការិនី ប្រតិភូកីឡាមកចូលរួមគាំទ្រព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានអរគុណដល់ប្រធានាធិបតី និងប្រជាជនចិន ដែលបានឧបត្ថម្ភគាំទ្រដល់កម្ពុជា ជាពិសេសបានផ្ដល់ពហុកីឡដ្ឋានជាតិមរតកតេជោដល់កម្ពុជា។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន…
-
សម្ដេចតេជោ ហ៊ុន សែន៖ ត្រកូល «ហ៊ុន» គឺជាត្រកូលអ្នកការពារ ព្រះមហាក្សត្រ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន៖ ត្រកូល «ហ៊ុន» គឺជាត្រកូលអ្នកការពារ ព្រះមហាក្សត្រ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសដូច្នេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម,វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទទី១៥ ខែឧសភា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើនរណាចង់ប្រមាថ ឬធ្វើបាបអង្គព្រះមហាក្សត្រ ត្រូវឆ្លងកាត់ត្រកូល ហ៊ុន ជាមុនសិន ពីព្រោះត្រកូល ហ៊ុន គឺជាអ្នកការពារ ព្រះមហាក្សត្រ និងជាកម្លាំងដ៏ធំជាងគេក្នុងការការពាររបបរាជានិយម។ សម្តេចតេជោ បានគូសបញ្ជាក់ថា មានត្រកូលខ្លះ ជាត្រកូលក្បត់ព្រះមហាក្សត្ររហូតដល់ទៅ ៣ជំនាន់ ហើយពេលនេះ គេហ៊ានអំពាវនាវឱ្យព្រះមហាក្សត្រចុះចេញពីតំណែងថែមទៀតផង ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
-
សម្ដេចតេជោ ហ៊ុន សែន៖ កោតសរសើរគ្រប់តួអង្គពាក់ព័ន្ធ ដោយបានដឹកនាំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ប្រកបដោយជោគជ័យ
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម,វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទទី១៥ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន ថ្លែងកោតសរសើរដល់គ្រប់តួអង្គពាក់ព័ន្ធ ដោយបានដឹកនាំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ប្រកបដោយជោគជ័យ។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅសល់តែ ២ ថ្ងៃទៀតព្រឹត្តិការណ៍ស៊ីហ្គេមត្រូវបញ្ចប់។ សម្ដេចបញ្ជាក់ថា កម្ពុជាបានធ្វើម្ចាស់ផ្ទះស៊ីហ្គេមប្រកបដោយជោគជ័យ។ សម្ដេច ថា ការសម្រេចចិត្តរបស់សម្ដេច គឺត្រឹមត្រូវចំពោះការមិនគិតថ្លៃសំបុត្រ និងការផ្សព្វផ្សាយពីបណ្ដាញផ្សព្វផ្សាយនានា រួមជាមួយនឹងការផ្ដល់ការឧបត្ថម្ភដល់ប្រតិភូកីឡា និងកីឡាករដោយមិនគិតថ្លៃ ។ ជាមួយគ្នានេះ សម្ដេចតេជោ បានបង្ហាញមោទនភាពចំពោះការដឹកនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC ដែលបានដឹកនាំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះប្រកបដោយជោគជ័យ។ សម្ដេចក៏បានកោតសរសើរដល់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានគិតគូរ ចាត់ចែង យ៉ាងល្អក្នុងការសន្សំថវិការៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះផងដែរ។ សម្ដេច បញ្ជាក់ថា ស៊ីហ្គេម…
-
សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមគ្នាដោះស្រាយ ធ្វើឱ្យថ្លៃដើមផលិតនៃការដាំដុះ និងការចិញ្ចឹមសត្វរបស់ប្រជាកសិករមានតម្លៃថោក
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម,វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទទី១៥ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាដោះស្រាយធ្វើយ៉ាងណាឲ្យថ្លៃដើមផលិតនៃការដាំដុះ និងការចិញ្ចឹមសត្វរបស់ប្រជាកសិករមានតម្លៃថោក ។ សម្ដេចតេជោ បានជំរុញធ្វើយ៉ាងណា ឲ្យថ្លៃដើមផលិតនៃការដាំដុះ និងការចិញ្ចឹមសត្វរបស់ប្រជាកសិករមានតម្លៃថោក ដើម្បីប្រកួតប្រជែងជាមួយបណ្ដាប្រទេសដទៃ។ សម្ដេច ថ្លែងថា ចំណុចនេះ គឺជាចំណុចគន្លឹះមួយក្នុងចំណោមចំណុចគន្លឹះ ដែលយើងត្រូវដោះស្រាយ បើសិនជាកសិករយើងផលិតនៅតែមានតម្លៃខ្ពស់ ការប្រកួតប្រជែងក្នុងក្របខ័ណ្ឌទីផ្សារជាមួយប្រទេសដទៃ ដែលយើងត្រូវនាំចូលយកមកផ្គត់ផ្គង់ក្នុងស្រុក ដែលវាថោកជាងផលិតផលក្នុងស្រុកហ្នឹង វានៅតែជាបញ្ហាៗ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាដោះស្រាយធ្វើយ៉ាងណាឲ្យថ្លៃដើមផលិតនៃការដាំដុះ និងការចិញ្ចឹមសត្វឲ្យមានតម្លៃថោក ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
-
សម្ដេចតេជោ ហ៊ុន សែន៖ អ្នកដែលផ្តាច់ខ្លួនពីអ្នកនយោបាយជ្រុលនិយម លើកលែងតែម្នាក់ទេ ក្រៅពីហ្នឹងទទួលយកទាំងអស់
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម,វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទទី១៥ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចស្វាគមន៍អ្នកទាំងឡាយដែលផ្តាច់ខ្លួនពីអ្នកនយោបាយជ្រុលនិយម ដើម្បីមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺទទួលយកទាំងអស់ លើកលែងតែម្នាក់នោះចេញទេ ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ន មិនបានភ្លើជាមួយបុគ្គលនោះទៀតទេ បានជាពួកគេចាប់ផ្តើមមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសបន្តស្វាគមន៍បណ្ដាសមាជិក-សមាជិកាបណ្ដាគណបក្សនានា ដែលចង់ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាពីគ្រប់ទីកន្លែងទាំងអស់។ សម្ដេចប្រកាសមិនទទួលតែមេដឹកនាំបក្សក្បត់ជាតិ រត់ចោលស្រុកម្នាក់គត់ប៉ុណ្ណោះ ។ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ដោយសារតែបុគ្គលនោះ ភ្លើល្ងង់ បានជាមិនដែលធ្វើនយោបាយឈ្នះគណបក្សប្រជាជនកម្ពុជា ហើយខ្លួនស្ទើរតែជាប់គុកទៀតផង ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ