Category: អប់រំ

  • 💡តើអ្វីទៅជា រដ្ឋាភិបាលឌីជីថល (Digital Government)? (Video Inside)

    💡តើអ្វីទៅជា រដ្ឋាភិបាលឌីជីថល (Digital Government)? (Video Inside)

    🔹រដ្ឋាភិបាលឌីជីថល សំដៅដល់ដំណើរការនៃការធ្វើទំនើបកម្មលើប្រព័ន្ធគ្រប់គ្រងរដ្ឋាភិបាល និងសេវាសាធារណៈ តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថល ដូចជាកុំព្យូទ័រ ឧបករណ៍ឆ្លាត និងប្រព័ន្ធអុីនធឺណិតសំដៅជួយសម្រួលដល់ការគ្រប់គ្រងកិច្ចការរដ្ឋបាលរបស់រដ្ឋ ការសម្រេចចិត្តនិងការផ្តល់សេវាជូនប្រជាពលរដ្ឋ វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធនានាប្រកបដោយប្រសិទ្ធភាពតម្លាភាព គណនេយ្យភាព និងបរិយាបន្នកម្ម។

  • វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាកត្តាមួយចាំបាច់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានភាពរីកចម្រើន

    វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាកត្តាមួយចាំបាច់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានភាពរីកចម្រើន

    ខេត្តកណ្ដាល៖ វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាកត្តាមួយចាំបាច់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឱ្យកាន់តែមានភាពរីកចម្រើន ។ ដើម្បីឱ្យការអភិវឌ្ឍមួយមានតុល្យភាព និងរឹងមាំយូអង្វែង ត្រូវតែមានការសិក្សាឱ្យបានល្អិតល្អន់ពីគ្រប់ជំនាញស្ថាប័នពាក់ព័ន្ធ ជាពិសេសត្រូវមាន ការសិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម(EIA) ដែលការសិក្សានេះស្ថិតក្រោមការ ត្រួតពិនិត្យរបស់ក្រសួងបរិស្ថាន ។ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានលើកឡើងបែបនេះ ក្នុងសិក្ខាសាលា ស្ដីពីការចូលរួមប្រឹក្សា និងពិគ្រោះយោបល់ជាសាធារណៈ ទៅលើលទ្ធផល នៃការសិក្សាវាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ។ ឯកឧត្តម ហាក់ សុខមករា បន្តថា៖ ផ្លូវនេះ នឹងផ្ដល់សារ:សំខាន់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍប្រទេសជាតិ ពីព្រោះផ្លូវនេះតភ្ជាប់រវាងតំបន់ប៉ូលសេដ្ឋកិច្ច សំខាន់ពីរគឺ រាជធានីភ្នំពេញ និងបាវិត ដោយឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង ហេតុដូច្នេះ គម្រោងសាងសង់នេះ នឹងជួយជំរុញកម្ពុជាឱ្យមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ព្រមទាំងជួយកាត់បន្ថយ ភាពក្រីក្រ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលគឺ ផ្លូវ ទឹក ភ្លើង (អគ្គិសនី)…

  • SOGO និងសេវាកម្មផ្លាស់ប្តូរវប្បធម៌សិក្សាអន្តរជាតិកម្ពុជា រៀបចំវគ្គតម្រង់ទិស មុនពេលចេញទៅសិក្សានៅក្រៅប្រទេស

    SOGO និងសេវាកម្មផ្លាស់ប្តូរវប្បធម៌សិក្សាអន្តរជាតិកម្ពុជា រៀបចំវគ្គតម្រង់ទិស មុនពេលចេញទៅសិក្សានៅក្រៅប្រទេស

    ភ្នំពេញ៖ SOGO និង សេវាកម្មផ្លាស់ប្តូរវប្បធម៌សិក្សាអន្តរជាតិកម្ពុជា បានរៀបចំព្រឹត្តិការណ៍វគ្គតម្រង់ទិសដោយផ្ទាល់ សម្រាប់សិស្សានុសិស្ស ICES ដើម្បីត្រៀមខ្លួនធ្វើដំណើរមុនការចាកចេញទៅសិក្សាលើកម្មវិធីផ្លាស់ប្តូរការសិក្សារបស់ពួកគេនៅសហរដ្ឋអាមេរិក ។ SOGO ICES ជាកម្មវិធីសិក្សានៅក្រៅប្រទេសដែលផ្តល់ឱកាសសម្រាប់សិស្សានុសិស្ស កម្ពុជា ដែលចង់បន្តការសិក្សានៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា និងប្រទេសដទៃទៀត។ គួរជម្រាបថា កម្មវិធីនេះផ្តល់ជូននូវកម្មវិធីផ្លាស់ប្តូរវប្បធម៌សិក្សា និងកម្មវិធីសិក្សាថ្នាក់វិទ្យាល័យ។ SOGO ត្រូវបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការរបស់សិស្សដែលចង់បន្តការសិក្សានៅបរទេស និងដើម្បីជួយសិស្សកម្ពុជាសម្រេចក្តីសុបិននៃការសិក្សារបស់ពួកគេ។ ក្រុមការងារ SOGO មានជំនាញក្នុងការធ្វើបដិរូបកម្ម និងបង្កើតជម្រើសដ៏ល្អបំផុត ដើម្បីបំពេញតម្រូវការអ្នកសិក្សាផ្សេងៗ ។ ព្រឹត្តិការណ៍តម្រង់ទិស ក៍ដូចជា pre-departure orientation គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក៍ជាលើកដំបូងដែរ ដែល SOGO រៀបចំព្រឹត្តិការណ៍នេះដោយផ្ទាល់ក្រោយពីការរីករាលត្បាតនៃជំងឺ Covid 19។ កម្មវិធីនេះធ្វើឡើងក្រោមវត្តមានអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន…

  • ក្រសួងអប់រំ រំលឹកដល់ឳពុកម្តាយសិស្សឱ្យប្រុងប្រយ័ត្នក្នុងការជ្រើសរើសសេវាអប់រំតាមប្រព័ន្ធសិក្សា ពីចម្ងាយពីគ្រឹះស្ថានអប់រំទាំងក្នុងប្រទេស និងក្រៅប្រទេស

    ក្រសួងអប់រំ រំលឹកដល់ឳពុកម្តាយសិស្សឱ្យប្រុងប្រយ័ត្នក្នុងការជ្រើសរើសសេវាអប់រំតាមប្រព័ន្ធសិក្សា ពីចម្ងាយពីគ្រឹះស្ថានអប់រំទាំងក្នុងប្រទេស និងក្រៅប្រទេស

    ភ្នំពេញ៖ដើម្បីទប់ស្កាត់ក្នុងការចាញ់បោក ឬក៏ដូចជាការជ្រើសរើសសាលារៀនឱ្យកូនៗពុំមានគុណភាពនោះក្រសួងអប់់រំយុវជននិងកីឡានៅថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៣នេះបានចេញសេចក្តីថ្លែងការមួយដោយបញ្ជាក់ជូនឪពុកម្តាយ អ្នកអាណាព្យាបាល លោកគ្រូអ្នកគ្រូ និស្សិត និងសាធារណជនទាំងអស់ ពិនិត្យ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការជ្រើសរើសសេវាអប់រំតាមប្រព័ន្ធសិក្សា ពីចម្ងាយពីគ្រឹះស្ថានអប់រំក្នុងប្រទេស និងក្រៅប្រទេស។ភ្ជាប់ជាមួយចេញសេចក្តីថ្លែងការណ៍នេះដែរក្រសួងអប់រំបានបញ្ជាក់ពីការរកឃើញពីគ្រឹះស្ថានអប់រំ ដែលមានរាយនាមដូចខាងក្រោម ពុំទាន់មានអាជ្ញាប័ណ្ណផ្តល់សេវាអប់រំ និងការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡានៅឡើយទេ៖ 1.St. Roberts Global Education Co.Ltd2.St. Roberts International University3. SRIU international Online Collegeក4. St. Roberts International College5. SRIU OILC៕ដោយ៖ម៉ាដេប៉ូ

  • ក្រសួងអប់រំ រៀបចំសិក្ខាសាលាស្តីពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីពង្រឹងការគ្រប់គ្រងថវិកា

    ក្រសួងអប់រំ រៀបចំសិក្ខាសាលាស្តីពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីពង្រឹងការគ្រប់គ្រងថវិកា

    ភ្នំពេញ: ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ ដែលប្រព័ន្ធនេះ បាននិងកំពុងដើរតួនាទីស្វ័យប្រវត្តិកម្មលើដំណើរការគ្រប់គ្រងហិរញ្ញវត្ថុ ការអនុវត្តថវិកា និងការគ្រប់គ្រងមូលនិធិដំណើរការសាលារៀនសាធារណៈ ដើម្បីធ្វើឱ្យវិស័យអប់រំនៅកម្ពុជាកាន់តែល្អប្រសើរ។សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្រសួងអប់រំ យុវជន និងកីឡា (EFMS) បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានសមាជិកចូលរួមសរុបចំនួន១៦០នាក់ មកពីអង្គភាពក្រោមឱវាទ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារកាបូឌីយ៉ាណា។ ប្រព័ន្ធ(EFMS) បាននិងកំពុងដើរតួនាទីស្វ័យប្រវត្តិកម្ម លើដំណើរការគ្រប់គ្រងហិរញ្ញវត្ថុ ដោយគ្របដណ្តប់លើមុខងាររួមមាន ការវិភាជថវិកា ការអនុវត្តថវិកា បញ្ជី និងរបាយការណ៍ ការគ្រប់គ្រងថវិកា ដំណើរការគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ការគ្រប់គ្រង មូលនិធិដំណើរការសាលារៀនសាធារណៈនិងកិច្ចបញ្ជីការគណនេយ្យសម្ភារជាដើម។ប្រព័ន្ធនេះបានដាក់ឱ្យប្រើប្រាស់សម្រាប់អង្គភាពថ្នាក់រដ្ឋបាលកណ្ដាល គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា និងសាលារៀនសាធារណៈទូទាំងប្រទេស ដែលត្រូវបានអភិវឌ្ឍដោយក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យានៃនាយកដ្ឋានហិរញ្ញវត្ថុផ្ទាល់។ នាពិធីនោះឯកឧត្តម ហង់ជួន ណារ៉ុន បានរំឭកថា ៖«ការដាក់ឱ្យដំណើរការនៃប្រព័ន្ធនេះ…

  • យុវជន ៖ ទូរស័ព្ទស្មាតហ្វូន កាន់តែមានតម្រូវការចាំបាច់សម្រាប់ការសិក្សា និង ជីវិតប្រចាំថ្ងៃ

    យុវជន ៖ ទូរស័ព្ទស្មាតហ្វូន កាន់តែមានតម្រូវការចាំបាច់សម្រាប់ការសិក្សា និង ជីវិតប្រចាំថ្ងៃ

    (ភ្នំពេញ)៖ ទូរស័ព្ទស្មាតហ្វូន បានក្លាយជាតម្រូវការចាំបាច់មួយដែលមិនអាចខ្វះបានរបស់ប្រជាពលរដ្ឋ ក៏ដូចជាយុវជនកម្ពុជានាយុគសម័យបច្ចុប្បន្ន។ ក្រុមយុវជន បានចាត់ទុកថា បច្ចេកវិទ្យាបានជំរុញនូវល្បឿនការសិក្សារបស់ពួកគេឱ្យកាន់តែល្អប្រសើរ ខណៈពលរដ្ឋចាត់ទុកថា ៖ ទូរស័ព្ទស្មាតហ្វូន បានក្លាយជាដៃគូមិនអាចខ្វះបាន ហើយវាកំពុងក្លាយជាផ្នែកមួយសំខាន់ក្នុងការរស់នៅប្រចាំថ្ងៃមិនថា ការលេងហ្វេសប៊ុក មើលព័ត៌មាន ស្តាប់ចម្រៀង មើលម៉ោង និងអ្វីៗសំខាន់ជាច្រើនរាប់មិនអស់ទៀត ។ ទន្ទឹមជាមួយការរីកចម្រើនរបស់ប្រទេសជាតិគេឃើញថាពលរដ្ឋស្ទើរគ្រប់ទីកន្លែងមិនថាទីក្រុង ,ទីជនបទ និងខ្លះរហូតដល់ទីជនបទដាច់ស្រយាល ទាំងក្មេងចាស់ អាចមានលទ្ធភាពប្រើទូរស័ព្ទដៃស្មាតហ្វូនទៅតាមធនធានរៀងៗខ្លួន។ យុវនិស្សិត ស៊ុន ណារ៉ូ ដែលកំពុងសិក្សាផ្នែកច្បាប់ នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត បានឱ្យដឹងជុំវិញការប្រើទូរស័ព្ទដៃស្មាតហ្វូនថា បច្ចេកវិទ្យាសម័យថ្មីមិនថា ក្មេងចាស់ ប្រុសស្រីទេ គឺចាំបាច់ណាស់ត្រូវពឹងផ្អែកលើទូរស័ព្ទដៃទំនើបសម័យថ្មីមួយបែបនេះ។ ក្នុងនេះដូចជា សិស្ស-និស្សិត ម្នាក់ៗបានប្រើទូរស័ព្ទរបស់ពួកគេក្នុងសិក្សាស្រាវជ្រាវទៅលើមេរៀន ការផ្តល់ព័ត៌មានពីសាកលវិទ្យាល័យ ពីសាលារៀន..និងក្នុងនេះរាប់ទាំង ការទទួលបានព័ត៌មានថ្មីៗទាំងនៅក្នុងប្រទេសក៏ដូចជាក្រៅប្រទេស។ លើកឡើងមិនខុសគ្នាប៉ុន្មាន យុវនិស្សិត គៀង គង់ទ្រីវ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត ក្នុងរាជធានីភ្នំពេញនេះដែរ បានឱ្យដឹងថា ការប្រើទូរស័ព្ទស្មាតហ្វូន សម្រាប់និស្សិតមិនអាចខ្វះបានឡើយ ពីព្រោះថាការផ្តល់ព័ត៌មាន ការទទួលបានព័ត៌មានពីមិត្តភក្តិ ពីគ្រូ គេសុទ្ធសឹងតែប្រើប្រាស់ តាមរយៈទូរស័ព្ទដៃស្មាតហ្វូន។…

  • មន្រ្តីអង្គការយូណេស្កូប្រចាំកម្ពុជា គ្រោងនឹងចុះទស្សនកិច្ចផលិតផលបុរាណៗនៅក្នុងសហគមន៍ខ្មែរឥស្លាម

    មន្រ្តីអង្គការយូណេស្កូប្រចាំកម្ពុជា គ្រោងនឹងចុះទស្សនកិច្ចផលិតផលបុរាណៗនៅក្នុងសហគមន៍ខ្មែរឥស្លាម

    ភ្នំពេញ៖ លោក សាដា អូម៉ា អាឡាម នាយកការិយាល័យអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា គ្រោងនឹងចុះទស្សនកិច្ចទីតាំងសំណង់អគារនិងផលិតផលបុរាណៗ ដែលមានក្នុងសហគមន៍ខ្មែរឥស្លាមនៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។ ការគ្រោងទស្សនកិច្ចនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម កាទើ មហាំម៉ាត់ណោសស្រ៊ី  អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក សាដា អូម៉ា អាឡាម នាយកការិយាល័យអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជានៅស្នាក់ការអង្គការយូណេស្កូ រាជធានីភ្នំពេញ។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម កាទើ មហាំម៉ាត់ណោសស្រ៊ី ឱ្យដឹងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ។ ប្រភពដដែលបញ្ជាក់ថា ក្នុងជំនួបនោះឯកឧត្តម កាទើ មហាំម៉ាត់ណោសស្រ៊ី បានជម្រាបជូនអំពីវត្តមាននៃសំណង់អគារ និងផលិតផលបុរាណៗមួយចំនួន ដែលមានអាយុកាលជាងមួយរយឆ្នាំមានក្នុងសហគមន៍ខ្មែរឥស្លាមដូចជានៅក្នុងខេត្តត្បូងឃ្មុំ បាត់ដំបង កំពង់ឆ្នាំង និងខេត្តក្រចេះជាដើម ខណៈផលិតផលសក្តានុពលទាំងនោះ ពិតជាបម្រើដល់វិស័យទេសចរណ៍ ជាពិសេសប្រភេទនៃទេសចរណ៍មូស្លីម។ ជាការឆ្លើយតប លោក សាដា អូម៉ា អាឡាម បានសម្តែងនូវការគាំទ្រ និងមានចំណាប់អារម្មណ៍ជាខ្លាំងចំពោះផលិតផលបុរាណៗ ដែលមានក្នុងសហគមន៍ខ្មែរឥស្លាមនៅកម្ពុជា ហើយលោកគ្រោងនឹងពិនិត្យពេលវេលាសមស្រប ដើម្បីចុះទៅទស្សនកិច្ចជាក់ស្តែងនៅគោលដៅទាំងនោះ នាពេលឆាប់ៗខាងមុខនេះ។ ជាមួយគ្នានេះនាយកការិយាល័យអង្គការយូណេស្កូ…

  • ឯកឧត្តម ព្រុំ សុខា ធ្វើបាឋកថា ស្តីពី«ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ជូនដល់នាយក នាយិកា វិទ្យាល័យ មកពីរាជធានី-ខេត្តទូទាំងប្រទេស

    ឯកឧត្តម ព្រុំ សុខា ធ្វើបាឋកថា ស្តីពី«ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ជូនដល់នាយក នាយិកា វិទ្យាល័យ មកពីរាជធានី-ខេត្តទូទាំងប្រទេស

    (ភ្នំពេញ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាប្រធានគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ បានអញ្ជើញផ្តល់បាឋកថាស្ដីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ ក្នុងរដ្ឋបាលសាធារណៈ» ជូនដល់លោក លោកស្រី ជានាយក នាយិកា វិទ្យាល័យមកពីរាជធានី- ខេត្តទូទាំងប្រទេសសរុបជាង ៦០០នាក់ ។ ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងថា មនុស្សគ្រប់រូបទោះជាសិ្ថតនៅក្នុងតួនាទី ឋានៈ នៅក្នុងស្រទាប់សង្គមណាក៏ដោយ គឺសុទ្ធតែមិនអាចខ្វះភាពជាអ្នកដឹកនាំសម្រាប់ជីវិតរបស់ខ្លួនបានឡើយ។ ភាពជាអ្នកដឹកនាំនេះកាន់តែមានសារៈសំខាន់ថែមទៀត ចំពោះបុគ្គលិកសិក្សា នាយកសាលា លោកគ្រូ អ្នកគ្រូ ដែលជាអ្នកដើរតួចម្បងក្នុងការចែករំលែកចំណេះដឹង និងផ្សព្វផ្សាយព័ត៌មានពិតនិងសច្ចភាពទៅដល់សិស្សានុសិស្ស សម្រាប់ជំរុញការគិតនិងការសម្រេចចិត្តដើម្បីដឹកនាំជីវិតប្រកបដោយនវានុវត្តន៍សំដៅ ជម្នះរាល់ការលំបាក និងឧបសគ្គ ក្នុងការកសាងអនាគតរៀងៗខ្លួន។ ឯកឧត្តម បន្តទៀតថា ទោះបីនៅលើពិភពលោកយើងនេះមានករណីសិក្សាជាច្រើនយ៉ាងណាក្តី ប៉ុន្តែសម្រាប់កម្ពុជា ភាពជាអ្នកដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពិតជាថ្លៃថ្លាអស្ចារ្យគ្មានពីរ គឺការដឹកនាំពោរពេញដោយពលិកម្មដ៏ធំធេងមហិមារបស់សម្តេច ក្នុងការបញ្ចប់សង្គ្រាម ដើម្បីនាំសង្គមជាតិកម្ពុជា មកកាន់សុខសន្តិភាព…

  • តំណាងអ្នកសង្កេតការណ៍ជាតិជាង ២០០០នាក់ បញ្ជាក់ថា ក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនា សង្កេតឃើញបណ្តាគណបក្សនយោបាយទាំង១៨ ប្រកាន់ខ្ជាប់ឥរិយាបថចាស់ទុំជាងអាណត្តិមុនៗ

    តំណាងអ្នកសង្កេតការណ៍ជាតិជាង ២០០០នាក់ បញ្ជាក់ថា ក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនា សង្កេតឃើញបណ្តាគណបក្សនយោបាយទាំង១៨ ប្រកាន់ខ្ជាប់ឥរិយាបថចាស់ទុំជាងអាណត្តិមុនៗ

    ភ្នំពេញ៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ លោក សាខុន ប៉ូរិន អគ្គលេខាធិការរង នៃសហព័ន្ធនិស្សិតបញ្ញាវ័ន្តប្រជាធិបតេយ្យកម្ពុជា ឬហៅថា ក្រុមកែវភ្នែកយុត្តិធម៌ បានលើកឡើងថា ការប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឱ្យមាន បណ្ដាអង្គការ-សមាគមន៍ ចូលរួមសង្កេតការណ៍បោះឆ្នោត ដើម្បីពិនិត្យមើលការប្រកួតប្រជែងរបស់គណបក្សនយោបាយនៅកម្ពុជានេះ យ៉ាងមេចដែរ ។ លោក សាខុន ប៉ូរិន បានគូសបញ្ជាក់អ្នកយកព័ត៌មានទូរទស្សន៍អប្សរាឱ្យដឹងថា អំឡុងយុទ្ធនាការឃោសនា សង្កេតឃើញបណ្តាអ្នកនយោបាយ មកពីគណបក្សនយោបាយទាំង១៨ បានប្រកាន់ខ្ជាប់ឥរិយាបថចាស់ទុំជាងអាណត្តិមុនៗ និងគោរពគ្នាទៅវិញទៅមក។ ទន្ទឹមនឹងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ បានចូលដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ តំណាងអ្នកសង្កេតការណ៍ជាតិជាង ២០០០នាក់ បានអំពាវនាវដល់បណ្តាគណបក្សនយោបាយ សូមធ្វើការឃោសនាដោយគោរពគ្នាទៅវិញទៅមក ។ លោកក៏បានស្នើរដល់បណ្តាគណបក្សនយោបាយ សូមទទួលយកលទ្ធផលនៃការបោះឆ្នោត និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ហើយសូមគូសតែ ១សញ្ញាធិក ចំគណបក្សដែលខ្លួនស្រលាញ់…

  • ក្រសួងអប់រំចេញសេចក្តីជូនដំណឹងស្ដីពីការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បណ្ឌិត ទៅសិក្សានៅសាធារណរដ្ឋកូរ៉េ សម្រាប់ឆ្នាំ២០២៣

    ក្រសួងអប់រំចេញសេចក្តីជូនដំណឹងស្ដីពីការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បណ្ឌិត ទៅសិក្សានៅសាធារណរដ្ឋកូរ៉េ សម្រាប់ឆ្នាំ២០២៣

    (ភ្នំពេញ)៖ យោង លិខិតលេខ ៥៥២៦ កបទ.សអ/អប៣ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ របស់ក្រសួងការបរទេស សហប្រតិបត្តិការ អន្តរជាតិ ។ ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់សាធារណជនទាំងពីរភេទជ្រាបថា ៖ សម្រាប់ឆ្នាំ២០២៣នេះសាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University/SNU) នៃសាធារណរដ្ឋកូរ៉េ នឹងផ្ដល់ជូនអាហារូបករណ៍ ថ្នាក់បណ្ឌិត ក្រោមកម្មវិធី “2024 SNU President Fellowship Program” សម្រាប់សមាជិកមហាវិទ្យាល័យ (Faculty Member) នៃប្រទេសកំពុងអភិវឌ្ឍន៍ និងផ្តល់អាទិភាពជាពិសេសដល់តំបន់អាស៊ី អាហ្វ្រិក និងអាមេរិកខាងត្បូង។ ភាគីមិត្ត នឹងផ្តល់ជូននូវការចំណាយលើថ្លៃសិក្សាទាំងស្រុង ប្រាក់ឧបត្ថម្ភប្រចាំខែចន្លោះ ១លាន៥០ម៉ឺន-២លានវ៉ុន (រយៈពេល៣-៤ឆ្នាំ) សំបុត្រយន្តហោះទៅ-មក វគ្គសិក្សាភាសាកូរ៉េ (ថ្នាក់ពេលល្ងាច) ធានារ៉ាប់រងសុខភាព និងប្រាក់ឧបត្ថម្ភ សម្រាប់បុត្រាបុត្រីក្នុងបន្ទុក ។ បេក្ខជនដែលមានចំណាប់អារម្មណ៍ចំពោះកម្មវិធីអាហារូបករណ៍ខាងលើ អាចបំពេញសំណុំបែបបទ និងរៀបចំ ឯកសារពាក់ព័ន្ធ រួចផ្ញើច្បាប់ចម្លង (Soft…