Category: អប់រំ

  • គណៈប្រតិភូមេដឹកនាំកាយរឹទិ្ធជាតិកម្ពុជាចំនួន ១៨រូប ចូលរួមទស្សនកិច្ចការបោះជំរំកាយរឹទិ្ធ ពិភពលោកលើកទី២៥ នៅខេត្តប៊ូអាន សាធារណរដ្ឋកូរ៉េ

    គណៈប្រតិភូមេដឹកនាំកាយរឹទិ្ធជាតិកម្ពុជាចំនួន ១៨រូប ចូលរួមទស្សនកិច្ចការបោះជំរំកាយរឹទិ្ធ ពិភពលោកលើកទី២៥ នៅខេត្តប៊ូអាន សាធារណរដ្ឋកូរ៉េ

    (នីភ្នំពេញ)៖ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ គណៈប្រតិភូមេដឹកនាំកាយរឹទិ្ធជាតិកម្ពុជា ចំនួន ១៨រូប ដឹកនាំដោយលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ និងជាអនុប្រធានកាយរឹទិ្ធជាតិកម្ពុជា និងជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទិ្ធជាតិកម្ពុជា ដើម្បីចូលរួមទស្សនកិច្ចការបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ នៅខេត្តប៊ូអាន សាធារណរដ្ឋកូរ៉េ។ តាមកម្មវិធីគ្រោងទុក គណៈប្រតិភូមេដឹកនាំកាយរឹទិ្ធជាតិកម្ពុជា នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសមាគមកាយរឹទិ្ធកូរ៉េ អគ្គលេខាធិការអង្គការពិភពលោកនៃចលនាកាយរឹទិ្ធ នាយកការិយាល័យកាយរឹទិ្ធប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចូលរួមពិធីបើកផ្លូវការនៃការបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ និងធើ្វទស្សនកិច្ចដកស្រង់បទពិសោធន៍នៃការរៀបចំបោះជំរំកាយរឹទិ្ធពិភពលោក។ នេះជាលើកទី៦ ហើយដែលកម្ពុជា បានចូលរួមការក្នុងការបោះជំរំកាយរឹទ្ធិពិភពលោក ហើយសម្រាប់ការបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥ នាសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១ ដល់១២ ខែសីហា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។ កាយរឹទ្ធិជាតិកម្ពុជា បានជ្រើសរើស និងចាត់បញ្ជូនយុវជនកាយរឹទ្ធិចំនួន ៤៧រូបដើម្បីចូលរួម ស្នាក់នៅ និងអនុវត្តសកម្មភាពពេលលេញសម្រាប់ការបោះជំរំ ជាមួយនឹងប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់កាយរឹទ្ធិជាតិកម្ពុជា ចូលរួមជាភ្ញៀវកិត្តិយសកម្រឹតថ្នាក់ដឹកនាំ ចូលរួមក្នុងពិធីបើក សម្របសម្រួល ពិនិត្យ និងវាយតម្លៃលើការចូលរួម និងការរៀបចំកម្មវិធី៕ ដោយ-រ៉ាវុធ

  • 💡 តើអ្វីទៅជាផតថល? (Video Inside)

    💡 តើអ្វីទៅជាផតថល? (Video Inside)

    ផតថលសំដៅដល់គេហទំព័រមួយប្រភេទដែលប្រមូលផ្ដុំ និងសំយោគព័ត៌មានពីច្រើនប្រភព ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងជាក់លាក់មួយ និងផ្ដល់លទ្ធភាពតភ្ជាប់ទៅកាន់គេហទំព័រផ្ដល់សេវានានា។

  • រដ្ឋមន្ត្រីក្រសួងការងារលើកទឹកចិត្តនិស្សិតដែលសិក្សានៅក្រៅប្រទេស ចូលរួមលើកកម្ពស់កិត្តិយសជាតិ ខិតខំសិក្សាយកចំណេះជំនាញ ដើម្បីវិលមកបម្រើប្រទេសជាតិវិញ

    រដ្ឋមន្ត្រីក្រសួងការងារលើកទឹកចិត្តនិស្សិតដែលសិក្សានៅក្រៅប្រទេស ចូលរួមលើកកម្ពស់កិត្តិយសជាតិ ខិតខំសិក្សាយកចំណេះជំនាញ ដើម្បីវិលមកបម្រើប្រទេសជាតិវិញ

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្តដល់ក្រុមនិស្សិតកម្ពុជាដែលទៅសិក្សានៅក្រៅប្រទេស ឬទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស សូមចូលរួមលើកកម្ពស់កិត្តិយសជាតិកម្ពុជា ពង្រឹងសាមគ្គីជាមួយគ្នា ពិសេសត្រូវខិតខំសិក្សាយកចំណេះជំនាញ ដើម្បីវិលមកបម្រើប្រទេសជាតិវិញឱ្យកាន់តែរីកចម្រើនទៅមុខ។ ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង ទទួលជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ណែនាំដល់ក្រុមនិស្សិតកម្ពុជា ២៤នាក់ ដែលទទួលអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុន ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ។ លោក ចេង គឹមអូន ប្រធានប្រតិភូនិស្សិតកម្ពុជា ដែលទទួលអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុនឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងចំណោមនិស្សិតទាំង ២៤នាក់នេះ គឺជាមន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុប ១៤ស្ថាប័ន។ មុខជំនាញដែលត្រូវសិក្សានោះរួមមាន ៨ជំនាញ៖ ១-អភិវឌ្ឍន៍ហេដ្ឋានរចនាសម្ពន្ធ ២-អភិវឌ្ឍន៍វិស័យឯកជន ៣-លើកកម្ពស់គុណអប់រំ ៤-អភិវឌ្ឍន៍កសិកម្ម និងអភិវឌ្ឍន៍ជនបទ ៥-លើកកម្ពស់បរិស្ថានរស់នៅទីក្រុង ៦-លើកម្ពស់ប្រព័ន្ធថែទាំសុខភាព និងសន្តិសុខសង្គម ៧-លើកកម្ពស់មុខងាររដ្ឋបាលសាធារណៈ និង៨-កសាងទំនាក់ទំនងអន្តរជាតិ។ លោកប្រធានប្រតិភូបានបន្តថា អាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនសម្រាប់មន្ត្រីរាជការកម្ពុជានេះ គឺជាគម្រោងជំនួយឥតសំណងដែលត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ២០០០ មកដល់ពេលបច្ចុប្បន៍មាននិស្សិតកម្ពុជាជាង៥០០នាក់ហើយដែលបានទទួលអាហារូបករណ៍នេះ។ កម្មវិធីនេះផ្ដោតលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ…

  • សមាគមទេសចរណ៍វប្បធម៌ កម្ពុជា-ចិន បានឯកភាពសាងសង់សាលារៀនថ្មី ១ខ្នង នៅភូមិចុងថាងដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី

    សមាគមទេសចរណ៍វប្បធម៌ កម្ពុជា-ចិន បានឯកភាពសាងសង់សាលារៀនថ្មី ១ខ្នង នៅភូមិចុងថាងដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី

    (មណ្ឌលគិរី)៖ អាគារសិក្សារ១ខ្នង ដែលគ្រោងចំណាយការសាងសង់ ជិត ១០មឺន ដុល្លារ ក្រោមជំនួយ ឧបត្ថម្ភពីសមាគម មជ្ឈមណ្ឌលទេសចរណ៍វប្បធម៌ កម្ពុជា-ចិន មជ្ឈមណ្ឌល បានរៀបពិធីក្រុងពាលី បញ្ចុះបឋមសិលាសាសង់ នាព្រឹកថ្ងៃអង្គារទី០១ ខែសីហា ឆ្នាំ២០២៣ ក្រោមវត្តមានលោកជំាទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អភិបាលរងខេត្តមណ្ឌលគិរី លោកស្រី ទាវ ប៊ុនចិន្តា ជាអនុប្រធាន មជ្ឈមណ្ឌលទេសចរណ៏វប្បធម៌ កម្ពុជា-ចិន នឹងជាប្រធានផ្នែក ទំនាក់ទំនងអន្តរជាតិ នៅភូមិចុងថាងដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ លោកស្រី ទាវ ប៊ុនចិន្តា ជាអនុប្រធាន មជ្ឈមណ្ឌលទេសចរណ៏វប្បធម៌ កម្ពុជា-ចិន នឹងជាប្រធានផ្នែក ទំនាក់ទំនងអន្តរជាតិ បានមានប្រសាសន៍ថា ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសប្បុរសជន កម្ពុជា-ចិន មជ្ឈមណ្ឌលទេសចរណ៍ KH-CHN បានឯកភាពសាងសង់សាលារៀនថ្មី ១ខ្នង ឱ្យសិស្សានុសិស្សបានរៀនសូត្រ ដោយសារមើលឃើញពីសភាព ចាស់ទ្រុឌទ្រោម និងលិចទឹកក្នុងថ្នាក់រៀនផងដែរ។ អាគារសិក្សាថ្មីដែលសាងសង់នេះ ក្នុងគោលដៅបំពេញតម្រូវការខ្វះខាត…

  • គណៈប្រតិភូយុវជនកាយរឹទិ្ធជាតិកម្ពុជា ធ្វើដំណើរទៅដល់ព្រលានយន្តអន្តរជាតិអ៊ីនឆុន សាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមកម្មវិធីបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៥

    គណៈប្រតិភូយុវជនកាយរឹទិ្ធជាតិកម្ពុជា ធ្វើដំណើរទៅដល់ព្រលានយន្តអន្តរជាតិអ៊ីនឆុន សាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមកម្មវិធីបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៥

    សេអ៊ូល៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ គណៈប្រតិភូយុវជនកាយរឹទិ្ធជាតិកម្ពុជា ទាំង ៤៧រូប បានទៅដល់ព្រលានយន្តហោះអន្តរជាតិអ៊ីនឆុន ប្រកបដោយសុវត្ថិភាព មានសុខភាពល្អ និងស្នាមញញឹមមោទនភាពជាតិកម្ពុជា។ គណៈប្រតិភូយុវជនកាយរឹទិ្ធទាំងអស់ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់គណៈកម្មការបដិសណ្ឋារកិច្ចរបស់សមាគមកាយរឹទិ្ធកូរ៉េ និងបានរៀបចំដំណើរបន្តតាមរថយន្តឆ្ពោះទៅទីកន្លែងបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ នៅខេត្តប៊ូអាន ។ សូមជម្រាបថា ការបោះជំរំនេះក្នុងគោលបំណងជួបជុំគ្នាផ្លាស់ប្ដូរបទពិសោធន៍ការសិក្សា វប្បធម៌ ពង្រឹងចំណងមិត្តភាពរវាងកាយរឹទ្ធិមកពីបណ្តាប្រទេសជាច្រើនទូទាំងពិភពលោក និងធ្វើឱ្យយុវជនមានសក្ដានុពលពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និងការគ្រប់គ្រងអារម្មណ៍ ដើម្បីឱ្យពួកគេក្លាយទៅជាពលរដ្ឋមានទំនួលខុសត្រូវក្នុងសង្គម និងជាសមាជិកសកម្មក្នុងសហគមន៍នៅតាមមូលដ្ឋានរស់នៅរបស់ពួកគេ ៕ដោយ-រ៉ាវុធ

  • កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស-Enterprises Go Digital

    កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស-Enterprises Go Digital

    📢 ដើម្បីផ្តល់ភាពងាយស្រួលដល់លោកអ្នក ក្នុងការស្វែងយល់បន្ថែមអំពីកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស លោកអ្នកអាចធ្វើការទាញយកសៀវភៅ “កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស-Enterprises Go Digital” ជាភាសាខ្មែរតាមរយៈ 👉 ចុចទីនេះដើម្បីទាញយកសៀវភៅ

  • ​កម្ពុជា បញ្ជូនយុវជនកាយរឹទ្ធិ៤៧រូប ទៅចូលរួមបោះជំរំកាយរឹទ្ធិពិភពលោកនៅប្រទេសកូរ៉េ

    ​កម្ពុជា បញ្ជូនយុវជនកាយរឹទ្ធិ៤៧រូប ទៅចូលរួមបោះជំរំកាយរឹទ្ធិពិភពលោកនៅប្រទេសកូរ៉េ

    ភ្នំពេញ៖ប្រធានកាយរឹទ្ធិជាតិកម្ពុជា និង​ជារដ្ឋមន្រ្តីក្រសួង​អប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានណែនាំដល់ប្រតិភូយុវជនកាយរឹទ្ធិដែល​នឹងត្រៀម​ចេញដំណើរទៅ​ចូលរួមបោះជំរំកាយរឹទ្ធិពិភពលោកនៅប្រទេសកូរ៉េ ​ត្រូវលើកតម្កើង និងត្រូវរក្សាឱ្យបាននូវគុណតម្លៃ សេចក្តីថ្លៃថ្នូររបស់ជាតិ។ ឯកឧត្តម​បាន​លើកឡើងដូចនេះ ក្នុង​ឱកាស​លោក​អនុញ្ញាត​ឱ្យ​យុវជនកាយរឹទ្ធិកម្ពុជា ចំនួន៤៧រូប សម្តែងការគួរសម និង​ទទួលអនុសាសន៍ នារសៀល​ថ្ងៃទី​៣០ ខែកក្កដា មុននឹងធ្វើដំណើរ​ទៅ​ចូលរួមការបោះជំរំកាយរឹទ្ធិពិភពលោ​ក លើកទី២៥ នា​សាធារណរដ្ឋកូ​រ៉េ ដែលប្រព្រឹត្តិឡើង​​ចាប់ពីថ្ងៃទី១ ដល់១២ ខែសីហា ។ ​ឯកឧត្តមបាន​ថ្លែង​នាជំនួបនោះ​ថា ​​យុវជនកាយរឹទ្ធិទាំងអស់ត្រូវលើកតម្កើង និងត្រូវរក្សាឱ្យបាននូវគុណតម្លៃ សេចក្តីថ្លៃថ្នូររបស់ជាតិ និងកិត្តិយសរបស់យុវជនកាយរឹទ្ធិកម្ពុជា តាមរយៈការចូលរួមគ្រប់សកម្មភាពនានាក្នុងជំរំ សិក្សារៀនសូត្រនូវជំនាញ បំណិនថ្មីៗ និងធ្វើខ្លួនឱ្យក្លាយទៅជាទូតសុច្ឆន្ទៈ ក្នុងការផ្សព្វ​ផ្សា​យ​​វប្បធម៌​កម្ពុជា ទៅកាន់ឆាកអន្តរជាតិ តាមរយៈការប្រាស្រ័យទាក់ទងល្អក្នុងស្មារតីមិត្តភាព និងសន្តិភាពជា​មួយសមាជិកជំរំមកពីប្រទេសដទៃទៀត។ ​លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានលើកឡើងដោយ​លោក​ចាត់ទុកដែរថា​យុវជនកាយរឹទ្ធិ ​ដើរតួយ៉ាងសំខាន់ នៅក្នុងសាលារៀន ​សង្គម និងក្លាយជាអ្នកបន្តវេនដ៏ល្អ នាពេលអនាគត។ ជាមួយគ្នានេះ លោក​ក៏បានជំរុញឱ្យយុវជនទាំងនោះ ត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះវិជ្ជា និងគោរពបទបញ្ជាវិន័យឱ្យបានខ្ជាប់ខ្ជួន…

  • និស្សិតថ្នាក់អនុបណ្ឌិត ជួបជុំគ្នាធ្វើបទបង្ហាញភាពជោគជ័យ ពីការសិក្សាផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ រួមទាំងកម្មវិធីសិក្សា ACCA នៃវិទ្យាស្ថានខេមអេដ

    និស្សិតថ្នាក់អនុបណ្ឌិត ជួបជុំគ្នាធ្វើបទបង្ហាញភាពជោគជ័យ ពីការសិក្សាផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ រួមទាំងកម្មវិធីសិក្សា ACCA នៃវិទ្យាស្ថានខេមអេដ

    (ភ្នំពេញ)៖ វិទ្យាស្ថានខេមអេដ ដែលជាគ្រឹះស្ថានអប់រំឈានមុខគេក្នុងប្រទេសកម្ពុជា បានប្រារព្ធកម្មវិធីជួបជុំសិស្សនិស្សិតថ្នាក់អនុបណ្ឌិត ធ្វើបទបង្ហាញពីភាពជោគជ័យពីការសិក្សាផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ព្រមទំាងកម្មវិធីសិក្សា ACCA នៅឆមាសទី៣ ដែលជាគំនិតផ្តួចផ្តើមបង្កើតជាឱកាស នឹងការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យអប់រំ សម្រាប់និស្សិតកម្ពុជា នៃផ្នែកគណនេយ្យ និង ហិរញ្ញវត្ថុ នៅសណ្ឋានគារ Rosewood កាលពីចុងសប្ដាហ៍កន្លងមក ។ វិទ្យាស្ថានខេមអេដ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០០ ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវ ក្នុងការបណ្តុះបណ្តាលក្លាយជាអ្នកជំនាញផ្នែកគណនេយ្យ និងហិរញ្ញវត្ថុនៅកម្ពុជា ដោយមានការទទួលស្គាល់ពីស្ថាប័នល្បីៗដូចជា៖ គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំកម្ពុជា និងសមាគមគណនេយ្យករដែលមានវិញ្ញាបនបត្រ (ACCA)។ កម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ព្រមទំាងកម្មវិធីសិក្សា ACCA ផ្តល់ដោយវិទ្យាស្ថានខេមអេដ ឱ្យសិស្សនូវចំណេះដឹងទ្រឹស្តីដ៏ទូលំទូលាយ និងបទពិសោធន៍ជាក់ស្តែងក្នុងគណនេយ្យហិរញ្ញវត្ថុ ការគ្រប់គ្រងគណនេយ្យ ពន្ធដារ សវនកម្ម និងយុទ្ធសាស្រ្តអាជីវកម្មជាដើម។ វិទ្យាស្ថានខេមអេដ មានការប្តេជ្ញាចិត្តឥតងាករេ ដើម្បីរក្សាឧត្តមភាពនឹងគុណភាព ដើម្បីកំណត់ទិសដៅបង្ហាញឱ្យឃើញសម្មតិផលនៃ និស្សិតដែលបានបញ្ចប់ការសិក្សា នឹងរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ច ។ បច្ចុប្បន្ន តម្រូវការគណនេយ្យករមានសមត្ថភាពនៅក្នុងប្រទេសកម្ពុជា កំពុងមានការរីកចម្រើនជាលំដាប់ ជំរុញអោយមានការពង្រីកសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។ យោងតាមទិន្នន័យពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សេដ្ឋកិច្ចរបស់កម្ពុជា មានកំណើន ជាមួយនឹងអត្រាប្រចាំឆ្នាំជាមធ្យម…

  • រដ្ឋមន្ត្រីក្រសួងអប់រំ ផ្តល់អនុសាសន៍ល្អ ដល់ប្រតិភូកាយរឹទ្ធិជាតិកម្ពុជា សម្រាប់ការបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ

    រដ្ឋមន្ត្រីក្រសួងអប់រំ ផ្តល់អនុសាសន៍ល្អ ដល់ប្រតិភូកាយរឹទ្ធិជាតិកម្ពុជា សម្រាប់ការបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ

    ភ្នពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូកាយរឹទ្ធិជាតិកម្ពុជា ដឹកនាំដោយលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជា បានចូលជួបសម្តែងការគួរសម ទទួលអនុសាសន៍ និងជម្រាបលាសម្រាប់ការធ្វើដំណើរនៅយប់រំលងអាធ្រាតនៃថ្ងៃដដែល ដើម្បីទៅចូលរួមការបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំដល់ប្រតិភូយុវជនកាយរឹទ្ធិទាំងអស់ ត្រូវលើកតម្កើង និងរក្សាឱ្យបាននូវគុណតម្លៃ សេចក្តីថ្លៃថ្នូររបស់ជាតិ និយាយជារួម និងកិត្តិយសរបស់យុវជនកាយរឹទ្ធិកម្ពុជានិយាយដោយឡែក តាមរយៈការចូលរួមគ្រប់សកម្មភាពនានាក្នុងជំរំ សិក្សារៀនសូត្រនូវជំនាញ បំណិនថ្មីៗ និងធ្វើខ្លួនឱ្យក្លាយទៅជាទូតសុច្ឆនៈ ក្នុងការផ្សព្វផ្សាយវប្បធម៌របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ តាមរយៈការប្រាស្រ័យទាក់ទងល្អក្នុងស្មារតីមិត្តភាព និងសន្តិភាពជាមួយសមាជិកជំរំមកពីប្រទេសដ៏ទៃទៀត។ សូមជម្រាបថា នេះជាលើកទី៦ ហើយដែលកម្ពុជា បានចូលរួមការក្នុងការបោះជំរំកាយរឹទ្ធិពិភពលោក ហើយសម្រាប់ការបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់១២ ខែសីហា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។ កាយរឹទ្ធិជាតិកម្ពុជា បានជ្រើសរើស និងចាត់បញ្ជូនយុវជនកាយរឹទ្ធិចំនួន ៤៧រូបដើម្បីចូលរួម ស្នាក់នៅ និងអនុវត្តសកម្មភាពពេលលេញសម្រាប់ការបោះជំរំ ជាមួយនឹងប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់កាយរឹទ្ធិជាតិកម្ពុជា…

  • ឯកឧត្តម សាយ សំអាល់ ៖ បណ្ណាល័យអេឡិចត្រូនិច គឺជាឧបករណ៍ដែលនឹងប្រែក្លាយ សង្គមកម្ពុជា ប្រជាជនកម្ពុជា ទៅជាសង្គមសកល ប្រជាជនសកល ដែលពោរពេញដោយបំណិនជីវិត ប្រកបដោយភាពច្នៃប្រឌិត

    ឯកឧត្តម សាយ សំអាល់ ៖ បណ្ណាល័យអេឡិចត្រូនិច គឺជាឧបករណ៍ដែលនឹងប្រែក្លាយ សង្គមកម្ពុជា ប្រជាជនកម្ពុជា ទៅជាសង្គមសកល ប្រជាជនសកល ដែលពោរពេញដោយបំណិនជីវិត ប្រកបដោយភាពច្នៃប្រឌិត

    (ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយរបស់ក្រសួងបរិស្ថាន ក្នុងការពូនជ្រំ កសាង លើកកម្ពស់ចំណេះដឹងបរិស្ថាន ការធ្វើទំនើបកម្មស្ថាប័ន និងប្រែក្លាយជារដ្ឋបាលទំនើប ស្របតាមមាគ៌ាដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថានបានប្រកាសដាក់ឱ្យប្រើប្រាស់បណ្ណាល័យអេឡិចត្រូនិច (eLibrary) ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ នាទីស្តីការក្រសួង ។ ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន បានគូសបញ្ជាក់ឱ្យដឹងថា គម្រោងបណ្ណាល័យអេឡិចត្រូនិចនៃក្រសួងបរិស្ថាន បានបង្កើតឡើងតបតាមគំនិតផ្តួចផ្តើម និងអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ គេហទំព័របណ្ណាល័យអេឡិចត្រូនិច នឹងក្លាយជាថ្នាលឌីជីថលដែលចូលរួមចំណែកយ៉ាងសកម្ម ក្នុងការចែករំលែកសម្រាប់ចែករំលែកចំណេះដឹង ព័ត៌មានបរិស្ថាននិងធនធានធម្មជាតិ ការធ្វើទំនើបកម្មស្ថាប័ន ក៏ដូចជាការផ្សព្វផ្សាយសក្តានុពលតំបន់ការពារធម្មជាតិ ជូនសិស្ស និស្សិត សាធារណជន វិស័យឯកជន និងអ្នកស្រាវជ្រាវ ជាពិសេសជាបណ្តុំចងក្រងទិន្នន័យសម្រាប់ក្រសួងបរិស្ថានរយៈពេលវែងផងដែរ។ ជាមួយគ្នានេះ យើងរីករាយស្វាគមន៍ នូវរាល់កិច្ចសហការពីគ្រប់ស្ថាប័ន និងដៃគូនានា ក្នុងការចែករំលែកនូវគ្រប់ប្រភេទឯកសារ ទិន្នន័យនានា ក្រោមទម្រង់ជារូបភាព ឯកសារសំណេរ សារសំឡេង ឬវីដែអូ ដើម្បីចងក្រង រក្សាទុក និងជាការចែករំលែកចំណេះដឹងតាមរយៈបណ្ណាល័យអេឡិចត្រូនិច (eLibrary)មួយនេះ…