-
ក្រសួងការងារ រៀបចំការប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការថ្មីសម្រាប់ឆ្នាំ២០២៣
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកការប្រឡងជ្រើសរើសក្របខណ្ឌ “ក” មន្រ្តីរាជការថ្មីសម្រាប់ឆ្នាំ២០២៣ ដោយមានបេក្ខជនចូលរួមប្រឡងប្រជែងសរុបចំនួន ៨៩១នាក់ ដោយក្រសួងជ្រើសរើសមន្រ្តីថ្មីតែចំនួន ២០នាក់ប៉ុណ្ណោះ។ ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការក្នុងក្របខណ្ឌក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់ឆ្នាំ២០២៣នេះ បានប្រព្រឹត្តទៅនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈនាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លើជំនាញសំខាន់ៗចំនួន ៩ផ្សេងគ្នា មានដូចជា រដ្ឋបាល, នីតិសាស្រ្ត, គ្រប់គ្រង, ព័ត៌មានវិទ្យា, សេដ្ឋកិច្ច, អក្សរសាស្រ្តភាសាបរទេស, ធនាគារនិងហិរញ្ញវត្ថុ, ទំនាក់ទំនងអន្តរជាតិ និងគណនេយ្យ។ ពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសមន្ត្រីរាជការក្របខណ្ឌក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឆ្នាំ២០២៣នេះ ត្រូវបានចែកចេញជា២វិញ្ញាសា គឺចំណេះដឹងទូទៅ ពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានរយៈពេលប្រឡង ២ម៉ោង និងវិញ្ញាសាភាសាអង់គ្លេស ដែលមានរយៈពេល១ម៉ោង៣០នាទី។ ការប្រឡងនេះដែរមានការចូលរួមសហការរៀបចំពីក្រសួងមុខងារសាធារណៈ និងមានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ផងដែ ៕ ដោយ ៖ ហេង វណ្ណា
-
ស្ថានទូតកូរ៉េ ប្រចាំនៅកម្ពុជា រៀបចំកម្មវិធីតម្រង់ទិសសម្រាប់ និស្សិតអាហារូប ករណ៍ ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ
(ភ្នំពេញ)៖ ស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីតម្រង់ទិសសម្រាប់និស្សិតអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ(GKS) ថ្នាក់ក្រោយឧត្តមសិក្សា ឆ្នាំ២០២៣ នៅសាលពហុបំណងជាន់ផ្ទាល់ដី នៃស្ថានទូតសាធារណរដ្ឋកូរ៉េ នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ។ ឆ្នាំនេះ និស្សិតកម្ពុជាចំនួន ២៨ នាក់ (អនុបណ្ឌិត ២៧ នាក់ បណ្ឌិត ១ នាក់) ត្រូវបានជ្រើសរើសជានិស្សិត សម្រាប់កម្មវិធីអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ថ្នាក់ក្រោយឧត្តមសិក្សា ហើយគ្រោង នឹងចូលទៅសាធារណរដ្ឋកូរ៉េ នៅចុងខែសីហានេះ។ កម្មវិធីតម្រង់ទិសសម្រាប់និស្សិតអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ(GKS) ថ្នាក់ក្រោយ ឧត្តមសិក្សា នៅឆ្នាំនេះ មានការចូលរួមពីនិស្សិតកម្ពុជា ដែលជាប់អាហារូបករណ៍ថ្នាក់ អនុបណ្ឌិត និងបណ្ឌិត និងតំណាងអតីតនិស្សិតសិក្សានៅសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើ មាតុភូមិនិវត្តន៍ ហើយកំពុងបំពេញការងារក្នុងវិស័យផ្សេងៗ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ក្នុងសាធារណរដ្ឋកូរ៉េ។ ឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបាន អញ្ជើញចូលរួមក្នុងកម្មវិធីនេះបានអបអរសាទរចំពោះនិស្សិត ដែលបានជាប់អាហារូបករណ៍ឧបត្ថម្ភ ដោយ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ(GKS)…
-
កាកបាទក្រហមកម្ពុជា អប់រំផ្សព្វផ្សាយស្តីពី «លើកកម្ពស់ការយល់ដឹង ការបង្ការ ការចម្លងមេរោគអេដស៍ និងកាមរោគ ក្នុងចំណោមយុវជន» ដល់និស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃទីស្នាក់ការកណ្តាល បានរៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពី «លើកកម្ពស់ការយល់ដឹង ការបង្ការ ការចម្លងមេរោគអេដស៍ និងកាមរោគ ក្នុងចំណោមយុវជន» ដល់និស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រមាណ ២០០នាក់ នាថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៣ ។ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ មានប្រសាសន៍ថា «យុវជនជាទំពាំងស្នងឬស្សី យុវជនគឺជាអ្នកបន្តវេន ហើយដែលបញ្ហានៃការច្លងមេរោគអេដស៍នេះ ភាគច្រើនកើតឡើងក្នុងចំណោមយុវជន ដូច្នេះយុវជនត្រូវលើកកម្ពស់ការយល់ដឹងដើម្បីបង្ការខ្លួនពីមេរោគអេដស៍»។ ទន្ទឹមនឹងនេះ ក្នុងនាមកាកបាទក្រហមកម្ពុជា ជាជំនួយការងារឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌, ការងារអប់រំផ្សព្វផ្សាយ គឺដើរតួនាទីយ៉ាងសំខាន់ក្នុងនោះមាន ការផ្សព្វផ្សាយពីច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ការអប់រំផ្សព្វផ្សាយខាងផ្នែកសុខភាពស្ត្រីនិងកុមារ សុខភាពមនុស្សចាស់ ជំងឺឆ្លងរាតត្បាតនានា និងជាពិសេសបញ្ហាមេរោគអេដស៍ជំងឺអេដស៍ ដែលជាប្រធានបទផ្តោតនាថ្ងៃនេះ។ លោកជំទាវ មានការជឿជាក់ថា ក្មួយៗនិស្សិតទាំងអស់នឹងក្លាយជាមិត្តអប់រំមិត្តដ៏ល្អ គឺជាគំរូ សម្រាប់ធ្វើការអប់រំផ្សព្វផ្សាយបន្តដល់មិត្តភក្តិដទៃទៀត ដើម្បីបង្ហារខ្លួនពីមេរោគអេដស៍ ដែលមេរោគអេដស៍នេះ បើឆ្លងហើយគឺត្រូវផ្ទុកមេរោគអេដស៍មួយជីវិត ហើយគ្មានថ្នាំព្យាបាលនោះឡើយ។ លោកបណ្ឌិត វ៉ា សុភ័ក្រ្ត ប្រធានការិយាល័យការពារជំងឺឆ្លង…
-
រដ្ឋមន្រ្តីក្រសួងអប់រំ ថ្លែងអំណរគុណដល់អង្គការ FCA ដែលបានរួមចំណែកក្នុងការជួយវិស័យអប់រំកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំអង្គការជំនួយព្រះវិហារហ្វាំងឡង់ (FCA) ចូលជួបសម្ដែងការគួរសម និងគោរពរាយការណ៍ជូនពីឧត្តមានុវត្តគម្រោងអប់រំ និងផែនការបញ្ចប់បេសកកម្មរបស់អង្គការ ក្នុងព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា ។ លោក វង្ស មករា តំណាងអង្គការ FCA បានគោរពរាយការណ៍ជូន ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី អំពីវឌ្ឍនភាពការងាររបស់អង្គការ FCA ក្នុងការអនុវត្តគម្រោងអប់រំចំនួន៣ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ៖ គម្រោងមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា៖ អនុវត្តក្នុងគ្រឹះស្ថានមធ្យមសិក្សាចំនួន ៤០ ក្នុងនោះ ខេត្តបាត់ដំបង ៣០ និងខេត្តបន្ទាយមានជ័យ ១០ និងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង ។ គម្រោងពង្រឹងគុណភាពអប់រំប្រកបដោយបរិយាបន្ននៅកម្រិតបឋមសិក្សា៖ អនុវត្តនៅសាលាបឋមសិក្សាចំនួន ១៧ ក្នុងខេត្តបាត់ដំបង ។ គម្រោងឌីជីថល និងការសិក្សាប្រកបដោយបរិយាបន្នរបស់កុមារ៖ អនុវត្តនៅសាលាបឋមសិក្សាចំនួន ៧ ក្នុងខេត្តបាត់ដំបង។ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានសម្ដែងនូវការថ្លែងអំណរគុណដល់អង្គការ FCA ដែលបានបំពេញបេសកកម្មរួមចំណែកក្នុងការជួយដល់វិស័យអប់រំកម្ពុជារយៈពេល ៩ ឆ្នាំកន្លងមកនេះ ទទួលបានលទ្ធផលផ្លែផ្កាជាវិជ្ជមានគួរជាទីមោទនៈ។…
-
មេបញ្ជាការសឹករងខេត្តកំពង់ធំ ណែនាំដល់គ្រប់កងឯកភាព និងស្ថាប័នចំណុះ យកចាត់ទុកដាក់ការងារហ្វឹកហ្វឺន ពង្រឹងកងកម្លាំង ក្នុងវិស័យការពារជាតិ
(កំពង់ធំ)៖ មេបញ្ជាការសឹករងខេត្តកំពង់ធំ បានណែនាំដល់គ្រប់បណ្ដាកងឯកភាព និងបណ្ដាស្ថាប័នចំណុះ យកចិត្តទុកដាក់ការងារហ្វឹកហ្វឺន ពង្រឹងកងកម្លាំង ក្នុងវិស័យការពារជាតិ និងខិតខំកសាងអង្គភាពឲ្យមានការរីកចម្រើនរឹងមាំ លើគ្រប់វិស័យ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់កងទ័ព និងកិត្តិយស សេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ។ នេះជាការបញ្ជាក់របស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ឆមាសទី១ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៣ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព ស្ថាប័នចំណុះ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយអនុវត្តទទួលបានជោគជ័យលើភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូន ពិសេសក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខសុវត្ថិភាព ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នាពេលកន្លងមក។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តបន្តនៅក្នុងឆមាសទី២ ឆ្នាំ២០២៣ មានជាអាទិ៍ ត្រូវរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ដែលយើងកំពុងមានសព្វថ្ងៃ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន…
-
រដ្ឋលលេខាក្រសួងអប់រំ៖ ផ្តាំផ្ញើដល់និស្សិតអាហារូបករណ៍ត្រូវខិតខំសិក្សា និងបានផ្តល់នូវចំណុចគន្លឹះក្នុងការរៀបចំខ្លួនជាអ្នកស្រាវជ្រាវ ឲ្យទទួលបានជោគជ័យនិងជាធនធានមនុស្សពូកែសម្រាប់ចូលរួមកសាងកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសំណេះសំណាលជាមួយនិស្សិតចំនួន ៤០នាក់ ដែលបានជាប់អាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋឥណ្ឌាសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤។ ក្នុងអាហារូបករណ៍នេះមាននិស្សិតថ្នាក់បរិញ្ញាបត្រចំនួន ២៥នាក់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១៣នាក់ និងថ្នាក់បណ្ឌិតចំនួន ០២នាក់កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើឱ្យនិស្សិតទាំងអស់ខិតខំសិក្សា និងបានផ្តល់នូវចំណុចគន្លឹះក្នុងការរៀបចំខ្លួនជាអ្នកស្រាវជ្រាវ ការសរសេរអត្ថបទបច្ចេកទេស និងការសរសេរនិក្ខេបបទបញ្ចប់ការសិក្សា និងការបង្កើតក្រុមទំនាក់ទំនង ចេះជួយយកអាសាគ្នា និងសាមគ្គីគ្នាដើម្បីទទួលបានជោគជ័យក្នុងការសិក្សា កសាងកេរ្តិ៍ឈ្មោះល្អជាកុលបុត្រខ្មែរ ដើម្បីវិលត្រឡប់មកមាតុភូមិវិញប្រកបដោយមោទកភាពដល់ក្រុមគ្រួសារ និងជាធនធានមនុស្សពូកែៗ សម្រាប់ចូលរួមករសាងកម្ពុជា ៕ ដោយ-រ៉ាវុធ
-
សម្តេចក្រឡាហោម ស ខេង ៖ ធនធានថ្មី នៃកងកម្លាំងនគរបាលជាតិ ប្រកបដោយសក្តានុពល ដើម្បីបន្តវេនក្នុងការងារសន្តិសុខជាតិ
(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា ធនធានថ្មីនៃកងកម្លាំងនគរបាលជាតិ ប្រកបដោយសក្តានុពលដើម្បីបន្តវេនក្នុងការងារសន្តិសុខជាតិ និងដើម្បីចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យជាតិទាំងមូលផងដែរ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាល ជូនដល់និស្សិតជ័យលាភី ចំនួន៥៦៩នាក់ នៅបណ្ឌិត្យភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា «និស្សិតជ័យលាភីទាំងនេះគឺជា ធនធានមនុស្សថ្មីផ្នែកកងកម្លាំងនគរបាលជាតិមានលក្ខណសម្បត្តិសមស្រប និងប្រកបដោយសក្ដានុពល ដើម្បីបន្តវេនក្នុងការងារសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ស្របតាមការវិវឌ្ឍរបស់សង្គមជាតិ សភាពការណ៍សន្តិសុខជាតិ និងអន្តរជាតិ ការវិវឌ្ឍផ្នែកបច្ចេកវិទ្យាឌីជីថល ព្រមទាំងចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ទាំងបច្ចុប្បន្ននិងអនាគត»។ សម្តេចក្រឡាហោម បន្តថា នេះជាសក្ខីភាពបង្ហាញអំពីសមិទ្ធផលនៃការងារកំណែទម្រង់នគរបាលជាតិ និងការអនុវត្តផែនការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង បានផ្តល់អនុសាសន៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជាឱ្យបន្តការងារបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ និងបន្តការងារអភិវឌ្ឍ ស្របតាមស្តង់ដាគុណភាពនិងផែនការយុទ្ធសាស្រ្តរបស់ខ្លួន ឱ្យសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត…
-
ឯកឧត្តម កើត ឆែ ណែនាំមន្ត្រីចំណុះឱ្យរដ្ឋបាលរាជធានី ត្រូវខិតខំបណ្ដុះបណ្ដាល ការរៀនសូត្របន្ថែម
(ភ្នំពេញ)៖ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញតំណាងឱ្យ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំទៅដល់មន្ត្រីរដ្ឋបាលរាជធានី មន្ត្រីរបស់ខណ្ឌទាំង១៤ក៏ដូចជាមន្ត្រីសង្កាត់ទាំងអស់ ត្រូវតែខិតខំ បណ្ដុះបណ្ដាលការរៀនសូត្របន្ថែម សំដៅធ្វើយ៉ាងណាឲ្យលទ្ធផលការងារ ទទួលបានជោគជ័យបន្ថែមទៀត។ ការជំរុញបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងវគ្គបណ្តុះបណ្តាល ស្ដីពីការពង្រឹង និងអភិវឌ្ឍសមត្ថភាពដឹកនាំក្នុងអង្គភាព ប្រកបដោយសុខដុមនីយកម្ម នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម កើត ឆែ បានមានប្រសាសន៍ថា យើងទាំងអស់ ក្នុងនាមជាថ្នាក់ដឹកនាំ ជាមេកើយរបស់គេ ត្រូវតែមានព្រហ្មវិហារធម៌ ចំពោះកូនចៅ មិនអាចបំផ្លិចបំផ្លាញកូនចៅរបស់ខ្លួននោះទេ។ លោកបានបញ្ជាក់ថា អំណាចគឺជាភ្លើង ប្រសិនបើយើងយកភ្លើងនេះទៅប្រើឲ្យខុសគោលដៅ នោះវានឹងបំផ្លិចបំផ្លាញគេហើយ ប៉ុន្តែបើយើងយកភ្លើងនេះទៅប្រើត្រឹមត្រូវគោលដៅ វានឹងធ្វើឲ្យថ្នាក់ក្រោមរបស់យើង មានភាពរីកចម្រើន ។ ប៉ុន្តែផ្ទុយទៅវិញ បើយើងយកភ្លើងនេះ ទៅបំភ្លេចបំផ្លាញគេ នោះគេនឹងរកគ្រប់មធ្យោបាយ ដើម្បីពន្លត់ភ្លើងនេះហើយ ៕ ដោយ ថេត វិចិត្រ+ ហេង សម្បត្តិ
-
ក្រសួងអប់រំ បើកកិច្ចប្រជុំពិនិត្យលើការអនុវត្តកម្មវិធីសិក្សា ដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា
ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំស្តីពីការអនុវត្តកម្មវិធីសិក្សាដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរ ដែលកិច្ចប្រជុំនោះពិនិត្យទៅលើការអនុវត្តកម្មវិធីសិក្សាកន្លងមក រួមមានម៉ោងសិក្សា កិច្ចការសាលាដែលដាក់ឱ្យសិស្សធ្វើនៅផ្ទះ និងការរៀបចំវិធីសាស្រ្តបង្រៀនជាដើម។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្រ្តីមកពីអគ្គនាយកដ្ឋាន នាយកដ្ឋានដែលពាក់ព័ន្ធ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២៣។ ក្រសួងអប់រំបានឱ្យដឹងថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាទៅលើការអនុវត្តឱ្យបានម៉ឺងម៉ាត់ម៉ោងសិក្សាបួនម៉ោងក្នុងមួយថ្ងៃ, ការរៀបចំកម្មវិធីស្វ័យសិក្សា២ម៉ោងបន្ថែមក្នុង១ថ្ងៃ, វិធីសាស្រ្តបង្រៀន EGRA-EGMA, ការដាក់កិច្ចការឱ្យសិស្សធ្វើនៅផ្ទះ ឬក្លឹបសិក្សា, ការរៀបចំវិធីសាស្រ្តបង្រៀន និង STEM សហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដើម្បីរៀបចំវិធីសាស្រ្តបង្រៀន។ នៅក្នុងកិច្ចពិភាក្សានោះ ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន បានបញ្ជាក់ថា កិច្ចប្រជុំថ្ងៃនេះដើម្បីពិនិត្យទៅលើការអនុវត្តកម្មវិធីសិក្សាកន្លងមកដែលអនុវត្តបានប្រសើរ ប៉ុន្តែនៅមានកម្រិត។ ក្នុងឱកាសនេះឯកឧត្តមបានផ្តល់អនុសាសន៍ដូចជា ត្រូវពិនិត្យមើលយុទ្ធសាស្រ្តឡើងវិញ កំណត់យុទ្ធសាស្រ្តដាច់ដោយឡែកពីគ្នារវាងបឋមសិក្សា និងមធ្យមសិក្សា ដើម្បីពង្រឹងគុណភាពអប់រំ និងកំណែទម្រង់សាលារៀន។ ឯកឧត្តមបន្តថា៖«នៅកម្រិតបឋមសិក្សា ត្រូវដឹងពីបញ្ហាប្រឈម ពិនិត្យមើល និងវាយតម្លៃពីវត្តមានគ្រូ…
-
រដ្ឋមន្រ្តីក្រសួងអប់រំ៖ យុវជនត្រូវតែមានសមត្ថភាពពិតប្រាកដដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលអនាគត
ភ្នំពេញ៖ក្នុងការប្រារព្ធទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហានេះ ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ពិភពលោកទាំងមូលកំពុងតែប្រឈមមុខជាមួយនឹងបញ្ហាសកលជាច្រើន រួមមានការប្រែប្រួលអាកាសធាតុដែលទាមទារឱ្យយុវជនត្រៀមខ្លួនត្រូវតែមានសមត្ថភាពពិតប្រាកដដើម្បីរួមគ្នាដោះស្រាយនាពេលអនាគត។ ឯកឧត្តមរដ្ឋមន្រ្តីតាមរយៈបាឋកថា ពិសេសក្រោមប្រធានបទ “បញ្ញាសិប្បនិមិត្តនិងការអប់រំនៅកម្ពុជា» បានថ្លែងថា នាពេលបច្ចុប្បន្នពិភពលោកកំពុងតែឆ្លងកាត់នូវបញ្ហាការកើនឡើងនៃកម្តៅផែនដី ដែលធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ និងបញ្ហាផ្សេងៗ ដែលទាមទារឱ្យយុវជនត្រៀមខ្លួន ត្រូវតែមានសមត្ថភាពពិតប្រាកដដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះនាពេលអនាគត។ ឯកឧត្តមបានបញ្ជាក់ទៀតថា៖ «សមត្ថភាពបៃតង ឬបំនិនបៃតង គឺជាកត្តាចាំបាច់ដើម្បីដោះស្រាយបញ្ហាទាំងនេះ ដោយទិវាអន្តរជាតិសម្រាប់យុវជន១២ សីហា បានផ្តោតទៅលើការផ្លាស់ប្តូរពិភពលោកបៃតងប្រកដោយនិរន្តភាព ។ដើម្បីជួយពង្រឹងសមត្ថភាពយុវជន ជាពិសេសបណ្តុះបំនិនសតវត្សទី២១ក្រសួងអប់រំយុវជន និងកីឡាបានរៀបចំនូវកម្មវិធីការប្រកួតវោហាសព្ទឆ្នើម និងការប្រកួតវគ្គផ្ដាច់ព្រ័ត្រកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៣ លើប្រធានបទ ឥទ្ធិពលនៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត(AI) ជាកត្តាគន្លឹះ ដល់អនាគតភាពនៃវិស័យអប់រំនៅកម្ពុជា» ។ ឯកឧត្តមបានបន្ថែមថា វេទិកានេះមានសារៈសំខាន់ខ្លាំងណាស់ គឺផ្តល់ជូននូវវេទិកាសម្តែងមតិ និងសង្វៀនវោហាសព្ទ ដើម្បីបណ្តុះបណ្តាលសមត្ថភាពយុវជនកម្ពុជា លើបំណិនសតវត្សទី២១ ពោលគឺពង្រឹងបំណិនស្រាវជ្រាវ បង្កើនគំនិតច្នៃប្រឌិត ការនិយាយជាសាធារណៈ ការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម ការប្រាស្រ័យទាក់ទងប្រកបដោយសន្តិសហវិជ្ជមាន ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អ ដែលមានទំនួលខុសត្រូវក្នុងសង្គមជាតិ។ ចំពោះឥទ្ធិពលនៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត(AI) ជាកត្តាគន្លឹះ ដល់អនាគតភាពនៃវិស័យអប់រំនៅកម្ពុជានេះដែរ…