Category: អប់រំ

  • ក្រសួងអប់រំកម្ពុជា នឹងបង្កើតឱ្យមានកិច្ចសហការរវាងសាលាជំនាន់ថ្មី និងសាលារៀននៅប្រទេសម៉ាលី  

    ក្រសួងអប់រំកម្ពុជា នឹងបង្កើតឱ្យមានកិច្ចសហការរវាងសាលាជំនាន់ថ្មី និងសាលារៀននៅប្រទេសម៉ាលី  

    ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ជួន ណារ៉ុន បានលើកឡើងថា នាពេលខាងមុខ កម្ពុជា  នឹងបង្កើតកិច្ចសហប្រតិបត្តិការគ្នា រវាងសាលារៀននៅប្រទេសម៉ាលី ជាមួយនឹងសាលាជំនាន់ថ្មី ខណៈវិស័យ​​អប់រំឯកជន បង្ហាញការគាំទ្រ​​។​ ​ឯកឧត្តមរដ្ឋមន្រ្តីបាន​លើកឡើងពី​គម្រោង​ក្នុង​ការបង្កើត​កិច្ចសហប្រតិបត្តិការក្នុង​ពេលលោក​ជួប​សំណេះ​សំណាល​ជាមួយ​នឹង​អតីតស្ថាបនិកអង្គការ CDRI លោកស្រី EVa Mysliwiec និងនាយកសាលា Samdech Hun Sen School Complex នៃប្រ​ទេសម៉ាលី កាលពីថ្ងៃទី​២ ខែកញ្ញា កន្លងមកនេះ​។​  ​លោក គង់ សំនៀង ប្រធាន​សហព័ន្ធ​សេវា​អប់រំ​កម្ពុជា នៅ​ថ្ងៃទី​​៤ ខែកញ្ញា បានប្រាប់​ឱ្យដឹង​ថា ថ្វីត្បិតតែប្រទេសម៉ាលី មានកម្រិតនៃការអប់រំនៅមានកម្រិតទាបជាងកម្ពុជា ដោយសារប្រទេសនេះទើ​ប​តែងើបពីសង្រ្គាម និងត្រូវការកិច្ចសហការនានាលើការពង្រឹងធនធានមនុស្សលើវិស័យអប់រំបន្ថែម។លោ​ក​គាំទ្រឱ្យក្រសួង​​លើកកម្ពស់​កិច្ចសហការ​ជា​​មួយ​ផងដែរ​។ លោក សំនៀង បាននិយាយ​ថា ៖ «​តាមរយៈសាលាដែលសម្តេចបានជួយដល់ប្រទេសម៉ាលីកន្លងមក គឺជា​ការជួយជាហេដ្ឋារចនាសម្ព័ន្ធរឹង មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធទុននៅឡើយទេ ។ហេតុនេះក្រសួងអប់រំកំ​ពុងខំឱ្យមានកិច្ចសហការបន្ថែមលើជំនាញទន់»។ លោកបានបន្តថា ជំនាញទន់មាន​ដូចជា កម្មវិធីសិក្សា កម្មវិធីបណ្តុះបណ្តាលគ្រូ វិធីសាស្រ្តអប់រំថ្មីៗជាដើម ដែល​លោក…

  • វគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងមូលដ្ឋានកសិកម្ម ជំនាន់ទី២៣ ឆ្នាំ២០២៣ បានដំណើរការ បើកនៅកងពលតូចអន្តរាគមន៍លេខ១៤

    វគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងមូលដ្ឋានកសិកម្ម ជំនាន់ទី២៣ ឆ្នាំ២០២៣ បានដំណើរការ បើកនៅកងពលតូចអន្តរាគមន៍លេខ១៤

    (ខេត្តពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅកងតូចអន្តរាគមន៍លេខ១៤ កងទ័ពជើងគោក បានដំណើរការបើកវគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងមូលដ្ឋានកសិកម្ម ឆ្នាំ២០២៣ ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ព្រហ្ម រមណៈ មេបញ្ជាការរងកងទ័ពជើងគោក ។ ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរង គណៈកម្មការជាតិជំរុញចលនាភូមិ១ ផលិតផល១ នៃទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ជាក់ពីសារៈសំខាន់ និងបទបង្ហាញមួយចំនួនពីរបៀបរបប ក៏ដូចជាដំណើរការអនុវត្តការងារកសិកម្ម បានជោជ័យ ។ ឯកឧត្តម ព្រហ្ម មរណៈ បានចាត់ទុកថា វគ្គជំនាញដែលបានកំពុងដំណើរបើកនាពេលនេះថាពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញពីការកសាងសមត្ថភាព ចំណេះដឹង ចំណេះធ្វើមួយពិតប្រាកដ និងជាក់លាក់លើការងារជំនាញបច្ចេក ទេសកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្សនៃ ខ ភ ម ក្នុងវិស័យពង្រឹងប្រៀបការពារជាតិ និងជាឱកាសសំរាប់កងទ័ពមានពេលវេលាហ្វឹកហ្វឺនរៀនសូត្រនៅពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាព ។ ឧត្តមសេនីយ៍ឯក ព្រហ្ម មរណៈ បានមានប្រសាសន៍ថា ស្តិតក្រោមបរិយាកាសដែលប្រទេសកម្ពុជា ស្ថិតនៅក្នុងសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើវិស័យកសិកម្ម និងពង្រីកធនធានកសិកម្ម ដោយបានផ្តល់ដីសង្គមកិច្ច ដីសម្បទានសេដ្ឋកិច្ច ដល់ប្រជាពលរដ្ឋ យោធិនពិការ…

  • វគ្គចាប់យកឌីជីថលស្តីពី “ការចាប់ផ្តើមដំណើរបរិវត្តកម្មឌីជីថលសហគ្រាស”

    វគ្គចាប់យកឌីជីថលស្តីពី “ការចាប់ផ្តើមដំណើរបរិវត្តកម្មឌីជីថលសហគ្រាស”

    🔔វគ្គចាប់យកឌីជីថលសិក្សាដោយឥតគិតថ្លៃដែលលោក អ្នក ទន្ទឹងរង់ចាំបានមកដល់ហើយ😮 ➡️វគ្គចាប់យកឌីជីថលស្តីពី “ការចាប់ផ្តើមដំណើរបរិវត្តកម្មឌីជីថលសហគ្រាស” សិក្សាដោយឥតគិតថ្លៃ សម្រាប់ម្ចាស់សហគ្រាសទូទៅ សិក្សារយៈពេល ៦សប្តាហ៍។😵‍💫ចាប់ពីថ្ងៃទី ១២ ខែ កញ្ញា រហូតដល់ ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ២០២៣។ 👨‍💻សិក្សាលើប្រធានបទចំនួន០៦ដូចជា៖១.ការចាប់ផ្តើមដំណើរបរិវត្តកម្មឌីជីថលសហគ្រាស (A Day in Digital Transformation )២.ការធ្វើឌីជីថលូបនីយកម្មនៃប្រតិបត្តិការអាជីវកម្ម (Digitalization of internal operation)៣.ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ (Financial Management System)៤.ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទំនាក់ទំនងអតិថិជន (Customer Relationships Management)៥.ការធ្វើទីផ្សារតាមបែបឌីជីថល (Digital Marketing )៦.ការការពារសុវត្តិភាពអនឡាញ (Online Safety) 📆 ចាប់ផ្តើមវគ្គសិក្សានៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៣👨‍💻ចុចទីនេះ ដើម្បីចុះឈ្មោះចូលរៀន៖ Link ❌ឈប់ទទួលការចុះឈ្មោះចូលរៀន ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ⚠️ ប្រញាប់ឡើង ការទទួលសិក្ខាកាមចូលរៀនវគ្គចាប់យកឌីជីថលនេះមានចំនួនកំណត់ 📣ព័ត៌មានបន្ថែម៖☎️ទូរស័ព្ទ៖…

  • បណ្ឌិតសភាបច្ចេកវិទ្យា និងសហការរៀបចំសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា (Code-C) ឆ្នាំ២០២៣ រយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី៨ដល់ទី៩ខែកញ្ញាខាងមុខនេះ

    បណ្ឌិតសភាបច្ចេកវិទ្យា និងសហការរៀបចំសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា (Code-C) ឆ្នាំ២០២៣ រយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី៨ដល់ទី៩ខែកញ្ញាខាងមុខនេះ

    ភ្នំពេញ៖ ក្រោមការគាំទ្រដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បណ្ឌិតសភាបច្ចេកវិទ្យាកម្ពុជា សហការជាមួយនិងសាកលវិទ្យាល័យអាមរិកកាំងភ្នំពេញ AUPP និងមានព្រឹត្តិការធំមួយ ដែលមានឈ្មោះថា សន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា (Code-C) ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍លើកទី២នៅកម្ពុជា ដែលនិងប្រារព្ធធ្វើឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៨ ដល់ថ្ងៃ៩ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ។ សន្និសីទនេះមានគោលបំណងបង្ហាញពីសក្តានុពល និងពង្រីកទំនាក់ទំនងរវាងអ្នកអភិវឌ្ឍន៍សុសវែរ និងបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់កិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធជំរុញការរីកចម្រើននៃវិស័យឌីជីថលនៅកម្ពុជា។ CODE-C គឺជាសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា ប្រមូលផ្តុំអ្នកសរសេរកូដ អ្នកអភិវឌ្ឍន៍បច្ចេកវិទ្យា អ្នកដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យា និងបញ្ញវន្តឌីជីថល ព្រមទាំងសិស្សនិស្សិត ក្នុងគោលបំណងបង្ហាញពីសក្តានុពល និងពង្រីកទំនាក់ទំនងរវាងអ្នកអភិវឌ្ឍន៍សុសវែរ និងបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់កិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធន៍ជំរុញការរីកចម្រើននៃវិស័យឌីជីថលនៅកម្ពុជា។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះផងដែរនិងមានអ្នកជំនាញចំនួន៤៥រូបនិងធ្វើការចែករំលែកនូវប្រធានបទសំខាន់ៗ ជាច្រើនដូចជាការអភិវឌ្ឍ សុសវែរ វែបស្រីផញអូ បច្ចេកវិទ្យាក្លោដ(cloud) បញ្ញាសិប្បនិម្មិត AI និងបញ្ចេកវិទ្យាទីផ្សារ ការអភិវឌ្ឍន៍ និងមានស្តង់ចំនួន៥០ និងដាក់បង្ហាញនូវស្នាដៃ បច្ចេកវិទ្យាថ្មីៗជាច្រើនដែលគេរកឃើញ ។ ក្នុងនោះផងដែរមានរឿង២សំខាន់ៗដែលគេនិងលើកយកមកជជែកពិភាក្សា ទី១ទាក់ទង ទៅនិងការធ្វើបច្ចុប្បន្នភាពនៃការគំរាមកំហែងសន្តិសុខសាយប៊័រនៅក្នុងប្រទេសកម្ពុជាយើង…

  • រដ្ឋមន្រ្តី ហង់ ជួនណារ៉ុន ជំរុញឱ្យមន្ត្រីអប់រំចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដើម្បីបង្កើនគុណភាពធនធានមនុស្សដែលជាកម្លាំងកសាងជាតិ

    រដ្ឋមន្រ្តី ហង់ ជួនណារ៉ុន ជំរុញឱ្យមន្ត្រីអប់រំចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដើម្បីបង្កើនគុណភាពធនធានមនុស្សដែលជាកម្លាំងកសាងជាតិ

    បាត់ដំបង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យមន្ត្រីអប់រំថ្នាក់ក្រោមចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីបង្កើនគុណភាពធនធានមនុស្សដែលជាកម្លាំងកសាងជាតិតទៅអនាគត។ឯកឧត្តមថ្លែងបែបនេះក្នុងឱកាសប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រអប់រំជូនគរុនិស្សិតជំនាន់ទី១ នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅវិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានអបអរសាទរដល់គរុនិស្សិតទាំងអស់ដែលបានបញ្ចប់បរិញ្ញាបត្រនៅវិទ្យាស្ថាននេះថា វិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបងនេះ ជាវិទ្យាស្ថានមួយដែលលេចឡើងក្រោមជំនួយរបស់រាជរដ្ឋាភិបាលនៃប្រទេសជប៉ុន តាមរយៈអង្គកា JICA ដែលធ្វើវិទ្យាស្ថាននេះមានសូចនាករស្នូលមួយក្នុងការបណ្ដុះបណ្ដាលនូវគុណវុឌ្ឍិរបស់គ្រូបង្រៀនថ្នាក់បរិញ្ញាបត្រអប់រំ និងធ្វើវិក្រិតការគ្រូបង្រៀនកម្រិតបឋមសិក្សា និងកម្រិតមូលដ្ឋានបង្រៀននៅអនុវិទ្យាល័យ ចំពោះគរុនិស្សិតទាំងបរិញ្ញាបត្រ១២បូក៤ និង១២បូក២ ក្នុងការទទួលនូវអត្ថប្រយោជន៍ដ៏ពិសេសនេះ។ ឯកឧត្តមហង់ ជួនណារ៉ុន បានបន្តថា មុននឹងក្លាយជាគរុនិស្សិតក្នុងថ្ងៃនេះ គរុនិស្សិតទាំងអស់ត្រូវឆ្លងកាត់ជាច្រើនដំណាក់កាល ដូចជានៅការប្រឡង ការបណ្ដុះបណ្ដាល ក៏ដូចជាការប្រឡងចេញផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបងជាធនធានដំបូងដែលមានភារកិច្ចចម្បង ក្នុងការបន្តនូវកំណែទម្រង់សាលារៀនឱ្យក្លាយជាសាលារៀនជំនាន់ថ្មីផងដែរ មិនថានៅក្នុងខេត្តបាត់ដំបង ឬនៅតាមបណ្ដាលខេត្តផ្សេងៗដែលខ្លួនបានចាប់ប៉ុស្តិ៍។ ឧបនាយករដ្ឋមន្ត្រីបន្តទៀតថា ការកំណែទម្រង់សាលារៀនជំនាន់ថ្មី មិនមានតែនៅក្នុងរាជធានីភ្នំពេញនោះទេ នៅតាមខេត្តមួយចំនួនប្រមាណជាង១០០សាលា ក៏មានការប្រើប្រាស់កម្មវិធីកំណែទម្រង់នេះដែរ ក្នុងនោះខេត្តបាត់ដំបងក៏មានផងដែរ ដែលមានដូចជាវិទ្យាល័យនេតយ៉ង់។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីហង់ ជួនណារ៉ុន បានបន្ថែមថា…

  • នៅភ្នំពេញ មានរោងចក្រ សហគ្រាស សរុបចំនួនជាង ៩ ៣០០និង មានកម្មករនិយោជិតប្រមាណជាង ៦៦ម៉ឺននាក់

    នៅភ្នំពេញ មានរោងចក្រ សហគ្រាស សរុបចំនួនជាង ៩ ៣០០និង មានកម្មករនិយោជិតប្រមាណជាង ៦៦ម៉ឺននាក់

    (ភ្នំពេញ)៖ ក្នុងពេលបច្ចុប្បន្ននៅរាជធានីភ្នំពេញ មានរោងចក្រ សហគ្រាសសរុប ចំនួន ៩ ៣២៣ មានកម្មករនិយោជិតប្រមាណជាង ៦៦ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណជាង ២ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ។នេះបើតាមការបញ្ចេញឱ្យដឹងពីសំណាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។គួរបញ្ជាក់ថាការលើកឡើងឱ្យដឹងពីសំណាក់ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងការងារថ្មី បែបនេះធ្វើឡើងក្នុងពិធីជួបសំណេះសំណាលពីសំណាក់ ឯកឧត្តម កិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត ជាមួយកម្មករ កម្មការិនីជាង១៨០០០នាក់ នៅតំបន់វត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នេះ។ឯកឧត្តម ហេង សួរ បានថ្លែងបញ្ជាក់ថា៖ក្នុងចំណោមរោងចក្រសហគ្រាសនេះបើគេគិតតែចំនួនរោងចក្រ សហគ្រាស វិស័យកាត់ដេរវិញ មានចំនួនសរុប ៧៣៤ មានកម្មករនិយោជិតសរុបជិតប្រមាណជាង ៣៤ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណជាង ១ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ហើយរាជធានីភ្នំពេញជាប៉ូលសេដ្ឋកិច្ចទីមួយ និងជាតំបន់ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាស ច្រើនជាងគេ។ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងការងារបានថ្លែងបញ្ជាក់ប្រាប់ដែរថា”ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណជា ៩៩ភាគរយ នៃកម្លាំងពលកម្មសរុបចំនួនប្រមាណ ១០,៨លាននាក់…

  • មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ ស្នើអនុរដ្ឋមន្រ្តីក្រសួងអប់រំចិន ជួយដល់វិស័យអប់រំនៅកម្ពុជា

    មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ ស្នើអនុរដ្ឋមន្រ្តីក្រសួងអប់រំចិន ជួយដល់វិស័យអប់រំនៅកម្ពុជា

    (ខេត្តគួយចូវ)៖ ឯកឧត្ដម អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ចូលរួមព្រឹត្តិការណ៍ “2023 China-ASEAN Education Cooperation Week” នៅខេត្តគួយចូវ(Guizhou) ប្រទេសចិននារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។ នៅក្នុងជំនួបទ្វេភាគីជាមួយ អនុរដ្ឋមន្រ្តី នៃក្រសួងអប់រំចិន ឯកឧត្ដមរដ្ឋលេខាធិការ បានស្នើសុំ ៣ចំណុចដើម្បីពង្រឹងកិច្ចសហការជួយដល់កម្ពុជាគឺ៖១- ការជួយបណ្តុះបណ្តាលការអប់រំ STEM នៅកម្រិត Technical High School២- ពង្រឹងកិច្ចសហការជាមួយសាកលវិទ្យាល័យនៅកម្ពុជា (Universities Linkages)៣- ជួយគាំទ្រកសាង digital education នៅកម្ពុជា បន្ទាប់មក ក្រុមការងារក៏បានអញ្ជើញទស្សនាការតាំងពិពណ៌របស់សាកលវិទ្យាល័យ NUM និងបានចូលរួមក្នុងកម្មវិធីជួបសម្ដែងការគួរសមរវាងរដ្ឋមន្រ្តីអប់រំចិន និងរដ្ឋមន្រ្តីអប់រំអាស៊ាន។ ដោយឡែកសម្រាប់កម្មវិធីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ គណៈប្រតិភូអប់រំកម្ពុជា នឹងចូលរួមធ្វើបទបង្ហាញចំនួន២ ស្តីពីគោលនយោបាយអប់រំនៅកម្ពុជា និងការរៀបចំការដាក់ឲ្យអនុវត្តការអប់រំឌីជីថលនៅកម្ពុជា៕ ដោយ-រ៉ាវុធ

  • ការរៀបចំសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា ឆ្នាំ​២០២៣

    ការរៀបចំសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា ឆ្នាំ​២០២៣

    ភ្នំពេញ៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT) ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជា​មួយសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ(AUPP) នឹងរៀបចំព្រឹត្តិការណ៍​សន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិ​ទ្យា ២០២៣ «CODE-C: Developer Conference and Tech Expo 2023»​ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាថ្ងៃទី៨-៩ ខែកញ្ញា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នាពេលខាងមុខនេះ។ CODE-C គឺជាសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា ប្រមូលផ្តុំអ្នកសរសេរកូដ អ្នកអភិវឌ្ឍន៍បច្ចេកវិទ្យា អ្នកដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យា និងបញ្ញវន្តឌីជីថល ព្រមទាំងសិស្សនិស្សិត ក្នុងគោលបំណងបង្ហាញពីសក្តានុពល និងពង្រីកទំ​នាក់ទំនងរវាងអ្នកអភិវឌ្ឍន៍សុសវែរ និងបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់កិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធន៍ជំ​រុ​ញការរីកចម្រើននៃវិស័យឌីជីថលនៅកម្ពុជា។ ​លោក បេ ចន្ត្រា ប្រធានមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា- CADT បាន​ផ្តល់​នូវ​កិច្ចសម្ភាសជាមួយនឹងអ្នកសារព័ត៌មាន ជុំវិញការរៀបចំសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា ២០២៣នេះ។ខ្លឹមសារនៃបទសម្ភាសមានដូចតទៅ៖ ​សំណួរ៖តើសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា២០២៣ ធ្វើឡើងជាលើកទីប៉ុន្មាន? ហើយលើកនឹងរៀបចំនៅឯ​ណា?ក្នុងគោលបំណងអ្វី? ហើយមានសារៈសំខាន់ដូចម្តេចខ្លះ? លោក បេ ចន្ត្រា៖ សន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា២០២៣ ប្រារព្ធឡើងជាលើកទី២…

  • AEAS នឹងរៀបចំពិពណ៌ពីកម្មវិធីសិក្សារបស់សាលានៅអូស្ត្រាលី ដើម្បីស្វែងយល់ពីតម្រូវការនិងឱកាសរបស់សិស្សានុសិស្សកម្ពុជា សម្រាប់ការសិក្សានៅបរទេស

    AEAS នឹងរៀបចំពិពណ៌ពីកម្មវិធីសិក្សារបស់សាលានៅអូស្ត្រាលី ដើម្បីស្វែងយល់ពីតម្រូវការនិងឱកាសរបស់សិស្សានុសិស្សកម្ពុជា សម្រាប់ការសិក្សានៅបរទេស

    (ភ្នំពេញ)៖ AEAS នឹងរៀបចំពិពណ៌នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ ដើម្បីស្វែងយល់ពីតម្រូវការនិងឱកាសរបស់សិស្សានុសិស្សកម្ពុជា សម្រាប់ការសិក្សានៅបរទេស ។ក្នុងអំឡុងពេលកម្មវិធីនេះ លោកអ្នកនឹងទទួលបានព័ត៍មានបន្ថែមទាក់ទងអំពីប្រទេសអូស្ត្រាលី ដែលជាជម្រើសដ៏ពិសេសសម្រាប់ការសិក្សានៅបរទេស។ ជួបជាមួយអ្នកតំណាងមកពីសាលា ដែលនឹងផ្តល់ព័ត៌មានដ៏ទូលំទូលាយអំពីកម្មវិធីសិក្សារបស់សាលានៅអូស្ត្រាលី ស្តង់ដារនៃការអប់រំ ការចំណាយលើការសិក្សានៅបរទេស និងផ្លូវអនាគតដ៏ល្អដែលវិញ្ញាបនបត្រវិទ្យាល័យអូស្ត្រាលីផ្តល់ជូន ដែលនឹងនាំសិស្សានុសិស្សទៅកាន់សាកលវិទ្យាល័យល្បីៗទូទាំងពិភពលោក។ AEAS ផ្តល់ទំនុកចិត្ត នឹងចែករំលែកព័ត៌មានសំខាន់ៗអំពីការធ្វើតេស្ត ការជ្រើសរើសសាលារៀន កម្រិតឆ្នាំសិក្សាដែលសមស្រប និងជំនាញភាសាអង់គ្លេស។ ស្វែងយល់អំពីការធ្វើតេស្ត AEAS និងភាពងាយស្រួលក្នុងការចុះឈ្មោះចូលរៀនសាលានាៗ ។ក្នុងថ្ងៃពិពណ៌ប្អូនៗសិស្សានុសិស្សកម្ពុជា នឹងជួបជាមួយសាលាឯកជនកំពូលៗ និងស្វែងយល់ពីអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់សាលានីមួយៗ ហើយលោកអ្នកក៏អាចស្វែងយល់បន្ថែមអំពីប្រភេទសាលា ក៏ដូចជាជម្រើសកន្លែងស្នាក់នៅផ្សេងៗ ។ សាលានៅប្រទេសអូស្ត្រាលីដែលដាក់តាំងបង្ហាញនៅក្នុងពិព័រណ៌នេះរួមមាន មហាវិទ្យាល័យ Beaconhills (VIC), មហាវិទ្យាល័យ John Paul International College (QLD), Melbourne Girls Grammar (VIC), PLC Sydney (NSW), សាលា St.…

  • ក្រសួងអប់រំ រៀបចំការប្រកួតបង្កើតគម្រោង “បំណងប្រាថ្នា” លើកទី២ សម្រាប់សិស្សថ្នាក់ទី៧ ដល់ទី១២

    ក្រសួងអប់រំ រៀបចំការប្រកួតបង្កើតគម្រោង “បំណងប្រាថ្នា” លើកទី២ សម្រាប់សិស្សថ្នាក់ទី៧ ដល់ទី១២

    ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសរៀបចំការប្រកួតប្រជែងថ្មីមួយទៀត គឺការបង្កើតគម្រោង “បំណងប្រាថ្នា” សម្រាប់សិស្សថា្នក់ទី៩រហូតដល់ថ្នាក់ទី ១២។ កម្មវិធីនេះ ជាការរៀបចំឡើងលើកទី ២ ដែលសិស្សអាចដាក់ពាក្យស្នើតាមរយៈគេហទំព័រ www.cambodiaaspiration.com។ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៣នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយទៅកាន់សិស្សឱ្យចូមរួមប្រកួតប្រជែង ក្នុងកម្មវិធីបង្កើតគម្រោង “បំណងប្រាថ្នា”ក្នុងឆ្នាំ ២០២៣នេះ។ ក្រសួងរៀបចំ ការប្រកួតប្រជែងគម្រោង “បំណងប្រាថ្នា”នេះឡើង គឺដើម្បីចូលរួមលើកកម្ពស់អប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា STEM និងប្រមូលផ្ដុំសិស្សដែលមានសក្ដានុពលក្នុងការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ដោយផ្សាភ្ជាប់ជាមួយបរិបទនៃការអប់រំឌីជីថល។ លើសពីនេះ គម្រោង “បំណងប្រាថ្នា” គឺផ្តោតលើវត្ថុគំរូវិទ្យាសាស្រ្តដែលអាចកែសម្រួល ឬដោះស្រាយបញ្ហានានាដែលកំពុងជួបប្រទះក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តឱ្យសិស្សចូលរួមប្រកួត ត្រូវសាកល្បងបង្កើតគម្រោងដោយមានការត្រិះរិះពិចារណាក្នុងការដោះស្រាយបញ្ហា និងទាមទារឱ្យមានព្យាយាម អំណត់ តស៊ូ និងត្រូវដាក់កម្ពុជា ជាក្ដីប្រាថ្នារបស់ខ្លួន។ បច្ចុប្បន្នសិស្សដែលមានបំណងចូលរួមប្រកួតប្រជែងក្នុងកម្មវិធី…