-
ជប៉ុនបង្ហាញជំហរ បន្តគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងជំនាញបច្ចេកទេសវិជ្ជាជីវៈ
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុននៅតែបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែរីកចម្រើន ស្របទៅតាម ទស្សន វិស័យគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ដែលជាចំណុចគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការបង្ហាញជំហរបែបនេះធ្វើឡើងក្នុងកិច្ច ពិភាក្សាការងាររវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម អ៊ូអិណូ អាត់ត្សឹស៉ី (UENO Atsushi ) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបាន ចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ពិសេសជប៉ុន គឺជាប្រទេស ទី១ ដែលបានផ្តល់អាហារូបករណ៍ដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩២ ដែលរហូតមកដល់ពេលនេះ អតីតសិស្ស និស្សិតអាហារូបករណ៍ជប៉ុន មួយចំនួន បាននិងកំពុងបម្រើការនៅក្នុងគណៈរដ្ឋមន្ត្រីថ្មី និងកំពុង កាន់ តួនាទីសំខាន់នៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ ។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូតជប៉ុនបានគូសបញ្ជាក់ ពីកិច្ចសហ ប្រតិបត្តិ រវាងប្រទេសទាំងពីរ ដែលបានដំឡើងដល់កម្រិតដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ។ ឯកឧត្តមឯកអគ្គរាជទូតជប៉ុនក៏បានសន្យាបន្តគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ជាក់ស្តែងតាមរយៈការផ្តល់ អាហារូបករណ៍ ដល់សិស្ស…
-
ក្រសួងអប់រំបង្កើតក្រុមអ្នកនាំពាក្យរបស់ឧបនាយករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា
ពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីសម្រេចក្នុងការបង្កើតក្រុមអ្នកនាំពាក្យរបស់ឧបនាយករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាក្នុងនេះគេឃើញចំនួន៤រូបមានដូចជា៖ ១- លោកជំទាវ គឹម សេដា្ឋនី រដ្ឋលេខាធិការប្រចាំការ ជា ប្រធាន២- ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ ជាអនុប្រធាន៣- លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អគ្គនាយករង អគរហ ជា អ្នកនាំពាក្យ៤- លោកបណ្ឌិត កាន់ ពុទ្ធី អនុប្រធាននាយកដ្ឋាន ជាអ្នកនាំពាក្យ៕ ដោយ៖ម៉ាដេប៉ូ
-
កម្ពុជា និងបារាំង ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិរួមគ្នា លើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងរបបសន្តិសុខសង្គម
ភ្នំពេញ៖តាមរយៈជំនួបត្រីភាគីរវាងតំណាងទូតបារាំងប្រចាំកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)ភាគីបារាំង បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិជាមួយក្រសួងការងារ ពិសេសលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិស័យរបបសន្តិសុខសង្គម។ ការប្តេជ្ញានេះត្រូវបានធ្វើឡើងនាជំនួបរវាងលោក ហ្សាក ប៉ឺលឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោកស្រី សង់ឌ្រីន ប៊ូស្សេ (Sandrine BOUCHER) នាយិកាប្រចាំប្រទេសនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ ជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ នាទីស្តីការក្រសួង ល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ ការប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការនេះ ត្រូវបានថ្នាក់ដឹកនាំសហជីពឯករាជ្យបង្ហាញការគាំទ្រ ដែលវានឹងផ្តល់នូវអត្ថប្រយោជន៍សម្រាប់យុវជន និងប្រជាពលរដ្ឋខ្មែរ ក្នុងការទទួលបាននូវការបណ្តុះបណ្តាលជំនាញផ្សេងៗ។ ក្រសួងការងារបានផ្សព្វផ្សាយជាសាធារណៈ នៅលើបណ្តាញសង្គមហ្វេសប៊ុកថា រដ្ឋាភិបាលសាធារណរដ្ឋបារាំងនិងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិជាមួយក្រសួងការងារ ពិសេសលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងវិស័យរបបសន្តិសុខសង្គម (ប.ស.ស.)។ លោក ហ្សាក ប៉ឺលឡេ តាមរយៈក្រសួងការងារបានលើកឡើងថា ៖ «រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារ AFD នៅតែប្ដេជ្ញាបន្តគាំទ្រលើការអភិវឌ្ឍកម្ពុជា ដែលក្នុងនោះមានកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ននានា។ សម្រាប់កិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺមានការពាក់ព័ន្ធនឹងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ…
-
មន្រ្តីអប់រំ៖ ក្រសួងកំពុងយកចិត្តទុកដាក់ខ្ពស់លើសម្ភារ និងបច្ចេកទេស ដើម្បីបណ្តុះធនធានមនុស្សពិការភាពនៅកម្ពុជា
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាឯកឧត្តម សេរី ជំនះ បានឱ្យដឹងថា បច្ចុប្បន្នក្រសួងបាននិងកំពុងខិតខំយកចិត្តទុកដាក់ខ្ពស់ទាំងសម្ភារ និងបច្ចេកទេស ដើម្បីសម្រួលដល់ការរៀបចំកម្មវិធីសិក្សា ពិសេសសម្រាប់សិស្សគថ្លង់ និងពិកាភ្នែក សំដៅឈានទៅបណ្តុះធនធានមនុស្សពិការភាពនៅកម្ពុជា។ ឯកឧត្តមបានថ្លែងបែបនេះ នៅក្នុងពិធីបិទសិក្ខាសាលាស្តីពី ការរៀបចំកម្មវិធីសិក្សាលម្អិតរបស់វិទ្យាល័យអប់រំពិសេសសម្រាប់សិស្សគថ្លង់ និងពិការភ្នែក នាខេត្តកែប កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីពិនិត្យ និងកែសម្រួលកម្មវិធីសិក្សាលម្អិតរបស់វិទ្យាល័យអប់រំពិសេសពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ព្រមទាំងរៀបចំកម្មវិធីសិក្សាលម្អិតឱ្យសង្គតិភាពពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ដើម្បីឱ្យវិទ្យាល័យអប់រំពិសេសទាំង៥អនុវត្ត។ ប្រភពក្រសួងអប់រំបានឱ្យដឹងថា នាឱកាសនោះឯកឧត្តម សេរី ជំនះ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនាយកដ្ឋានអប់រំពិសេស និងសិក្ខាកាមទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ និងផ្តល់បទពិសោធន៍ ដើម្បីរៀបចំកម្មវិធីតាមខ្លឹមសារមេរៀន និងរៀបចំរបាយម៉ោង ដើម្បីយកទៅអនុវត្តនៅតាមវិទ្យាល័យអប់រំពិសេសនីមួយៗ សម្រាប់សិស្សគថ្លង់ និងពិការភ្នែកឱ្យកាន់តែមានគុណភាព និងទទួលបានជោគជ័យ។ ទាក់ទិននឹងរឿងនេះ លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំកម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានសាទរចំពោះបងប្អូនពិការភាព ពិសេសអ្នកគថ្លង់ និងពិការភ្នែក ដែលទទួលបានការជួយពីក្រសួង ដែលនេះជាគុណតម្លៃមួយដែលមិនបោះបង់ពួកគាត់ចោល។លោកក៏ជំរុញឱ្យក្រសួងត្រូវពង្រីកការជួយបែបនេះឱ្យកាន់តែទូលំទូលាយទៀត។ ក្រសួងអប់រំ…
-
អ្នកសារព័ត៌មាន ទទួលបានវិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រិះនៃវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រងនៅកម្ពុជា
(ភ្នំពេញ)៖ អ្នកសារព័ត៌មានជាច្រើនអង្គភាព ទទួលបានវិញ្ញាបនប ត្របញ្ចប់វគ្គបណ្តុះបណ្តាល ស្តីពីមូលដ្ឋានគ្រិះ នៃវិស័យ ធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រងនៅកម្ពុជា ដែលជា ការរៀប ចំឡើង ដោយ សមាគមចំនួន៣រួមមាន៖ សមាគមមី ក្រូហិរញ្ញវត្ថុ កម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមធានារ៉ាប់រងនៅកម្ពុជា ។ ពិធីបិទវគ្គបណ្តុះបណ្តាលនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភ័ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជា មួយ និងប្រធានសមាគមទាំងបី នៅរសៀលថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣ នាសណ្ឋាគារ ហៃយ៉ាត រីជេនស៊ីភ្នំពេញ ។ ថ្លែងនៅក្នុងឱកាសនេះ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុ កម្ពុជា បានឱ្យដឹងថា សារព័ត៌មានពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងដំណើរការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនិងការផ្តល់នូវដំណឹង សេដ្ឋកិច្ច សង្គម តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ទាំងអនឡាញ និង off line ។…
-
ក្រសួងអប់រំចេញសេចក្តីណែនាំស្តីពីការបិទបញ្ចប់ឆ្នាំសិក្សា ២០២២-២០២៣ និងការត្រៀមលក្ខណៈបើកបវេសនកាលថ្មីឆ្នាំសិក្សា ២០២៣-២០២៤
(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និង កីឡានៅថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២៣បានចេញសេចក្តីណែនាំមួយស្តីពីការបិទបញ្ចប់ឆ្នាំសិក្សា២០២២-២០២៣ និងការត្រៀមលក្ខណៈបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២៣-២០២៤ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ។ ក្រសួងអប់រំបានបញ្ជាក់ក្នុងសេចក្តីណែនាំរបស់ខ្លួនថា៖ឆ្នាំសិក្សា២០២២-២០២៣ បានចាប់ផ្ដើមកាលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ ដើម្បីបិទបញ្ចប់ឆ្នាំសិក្សា២០២២-២០២៣ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ សាធារណៈ ប្រកបដោយប្រសិទ្ធភាព និងត្រៀមលក្ខណៈសម្រាប់បើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៣-២០២៤ ក្រសួង អប់រំ យុវជន និងកីឡា សូមណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ បុគ្គលិកអប់រំ អាជ្ញាធរដែនដី ដូចខាងក្រោម៖ឆ្នាំសិក្សា២០២២-២០២៣ នឹងត្រូវបញ្ចប់នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ហេតុនេះគណៈគ្រប់គ្រងសាលា ត្រូវរៀបចំការប្រឡងឆមាសទី២ និងប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ នៅមុនដំណាច់ ឆ្នាំសិក្សា ២០២២-២០២៣។គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ…
-
លោក ឃ្លាំង ចន្ធូ ៖ វគ្គបណ្តុះបណ្តាលអប់រំសុខភាព សហគមន៍សម្រាប់ជនខ្សោយសតិញ្ញា
(ភ្នំពេញ)៖ លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានឱ្យដឹងថា ការរៀបចំវគ្គបណ្តុះបណ្តាលអប់រំសុខភាពសហគមន៍សម្រាប់ជនខ្សោយសតិញ្ញា គឺដើម្បីចែករំលែកសារអប់រំសុខភាពសហគមន៍ ក៏ដូចជាការផ្តល់សេវាសុខភាពនៅតាមសហគមន៍ឲ្យបានទូលំទូលាយថែមទៀត ពិសេសយកចិត្តទុកដាក់ដល់ជនមានពិការភាពខ្សោយសតិបញ្ញា ។ លោក ឃ្លាំង ចន្ធូ បញ្ជាក់ថា គោលបំណងធំសំខាន់៖១.ដើម្បីឱ្យមានបណ្តាញ និងស្គាល់ពីសញ្ញាណសុខភាពជនបញ្ញាខ្សោយនៅតាមសហគមន៍ ការបង្កើនការហាត់ប្រាណ និងលេងកីឡានៅតាមសហគន៍។ ២.ផ្តល់សកម្មភាពសុខភាព និងបង្ការជាបន្តដល់កីឡាករ កីឡាការិនី ខ្សោយសតិបញ្ញាក្នុងផ្នែកកាយសម្បទា ការញាំទឹក និងអនាម័យអាហារូបត្ថម្ភ និងបង្ការពីមេរោគផ្សេងៗ។ ៣. អប់រំ និងបណ្តុះបណ្តាលសមាជិកគ្រួសាររបស់កីឡាករ កីឡាការិនី និងគ្រូបង្វឹកដើម្បីចូលរួមតស៊ូមតិផ្នែកសុខភាព។ ៤.មានបណ្តាញសម្រាប់អាណាព្យាលបាលជនបញ្ញាខ្សោយ មកពីអង្គការ សមាគម និងពីក្រុមគ្រួសារនានា ជុំវិញខេត្ត។ និង៥.ជំរុញឱ្យមន្ត្រីមន្ត្រីពាក់ព័ន្ធ និងអាណាព្យាបាល ត្រូវបន្តពង្រីក និងផ្សព្វផ្សាយបន្តដល់មន្ត្រីពាក់ព័ន្ធនិងគ្រួសារផ្សេងៗទៀត។ ឯកឧត្តម សែម សុខា អនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់ មានប្រសាសន៍ថា ដោយមានការទទួលខុសត្រូវជាចំបង ក្នុងការអភិវឌ្ឍចលនាកីឡាជនបញ្ញាខ្សោយទាំងក្មេង ពេញវ័យ និងចាស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតសំខាន់ទៅលើការហាត់ហ្វឹកហ្វឺន និងការប្រកួតកីឡាជារៀងរាល់ឆ្នាំ និងផ្តល់ឱកាសឲ្យជនបញ្ញាខ្សោយបានចូលរួមសកម្មភាពកីឡា សំដៅហ្វឹកហាត់កាយសម្បទាមំាមួន បញ្ញាស្មារតី…
-
មេបញ្ជាការសឹករងកំពង់ធំ ណែនាំគណៈកម្មការរៀបចំដំណើរការបាញ់ស៊ីបគ្រាប់ពិត ឱ្យបំពេញភារកិច្ចទទួលបានសុវត្ថិភាព និងលទ្ធផលល្អ
(កំពង់ធំ)៖ ក្នុងកិច្ចប្រជុំដើម្បីប្រុងប្រៀបការរៀបចំកិច្ចការធានាផ្សេងៗ សម្រាប់ដំណើរការបាញ់ស៊ីបគ្រាប់ពិតប្រភេទអាវុធAK47 និងប្រុងប្រៀបពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នប្រចាំឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១២កញ្ញា ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៃយោធភូមិភាគទី៤ បានណែនាំដល់គណៈកម្មការគ្រប់គ្រងវគ្គ មេបញ្ជាការអង្គភាព ការិយាល័យ និងស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំដំណើរការបាញ់ស៊ីបគ្រាប់ពិតប្រភេទអាវុធ AK47 ដោយបំពេញតាមភារកិច្ចរៀងៗខ្លួន ឱ្យទទួលបានសុវត្ថិភាព និងលទ្ធផលល្អ ហើយត្រូវត្រួតពិនិត្យបណ្ដាកិច្ចការផ្សេងៗ បម្រើឲ្យការបិទវគ្គហ្វឹកហ្វឺនបំប៉នប្រចាំឆ្នាំ២០២៣ តាមផែនការ ដែលបានគ្រោងទុកឲ្យទទួលបានជោគជ័យ ។ លោកអនុសេនីយ៍ឯក ឈា ពិសិដ្ឋ នាយ ការិយាល័យហ្វឹកហ្វឺន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរាយការណ៍អំពីលទ្ធផលនៃការហ្វឹកហ្វឺនរៀនសូត្រ រយៈពេលជាង២ខែ ដែលមានសិក្ខាកាមហ្វឹកហ្វឺនរៀនសូត្រចំនួន ១០០នាក់ និងក្រុមគ្រូយោធាចារ្យ រួមទាំងក្រុមបម្រើការមានចំនួន ១០នាក់ សរុប១១០នាក់ ដែលនឹងត្រូវរៀបចំការបាញ់ស៊ីបគ្រាប់ពិតប្រភេទអាវុធ AK47 នៅពេលខាងមុខនេះ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះគណៈកម្មការគ្រប់គ្រងវគ្គ ក្រុមគ្រូយោធាចារ្យ និងសិក្ខាកាមទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រតាមកម្មវិធី ដែលបានគ្រោងទុក ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ៕ ដោយ ប៊ុន…
-
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ដឹកនាំកិច្ចប្រជុំការធ្វើបទបង្ហាញអំពីរចនាសម្ព័ន្ធ និងតួនាទីរបស់វិទ្យាស្ថានជាតិសង្គមកិច្ច
(ភ្នំពេញ)៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញដឹកនាំកិច្ចប្រជុំការធ្វើបទបង្ហាញអំពីរចនាសម្ព័ន្ធ និងតួនាទីរបស់វិទ្យាស្ថានជាតិសង្គមកិច្ច នៅទីស្តីការក្រសួង នាព្រឹកថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ ។ លោក វង្ស ភារៈ នាយករងវិទ្យាស្ថានជាតិសង្គមកិច្ច បានបង្ហាញថា វិទ្យាស្ថានជាតិសង្គមកិច្ច បានបង្កើតឡើងដោយអនុក្រឹត្យលេខ ២៣៣ អនក្រ.ប្រក ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១១ មានទីតាំងអាគារលេខ ២០បេ វិថីដួងងៀប២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចែកចេញជាមហាវិទ្យាល័យវិស្វកម្ម ឧបករណ៍សិប្បនិម្មិត មហាវិទ្យាល័យសង្គមកិច្ចវិទ្យា ដេប៉ាតឹម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានការិយាល័យរដ្ឋបាលនិងបុគ្គលិក ការិកាល័យគណនេយ្យនិងហិរញ្ញវត្ថុ និងការិយាល័យសិក្សានិងស្រាវជ្រាវ មានបុគ្គលិកសរុបចំនួន ៧៧នាក់ (ស្រី ២៤នាក់)។ លោកបានបន្ថែមថា វិទ្យាស្ថានជាតិសង្គមកិច្ច មានមហាវិទ្យាល័យ និងមុខជំនាញដូចជា÷ ១.មហាវិទ្យាល័យសង្គមកិច្ច បរិញ្ញាបត្រសង្គមកិច្ចវិទ្យា បរិញ្ញាបត្រសង្គមវិទ្យា និងបរិញ្ញាបត្រកិច្ចគាំពារសង្គម ២.មហាវិទ្យាល័យវិស្វកម្មឧបករណ៍សិប្បនិម្មិត និងរណប បរិញ្ញាបត្រឧបករណ៍និងរណប បរិញ្ញាបត្រព្យាបាលចលនា…
-
កម្ពុជា-អូស្រ្ដាលី បន្ដសហការជាមួយគ្នាបន្ថែមទៀតដើម្បីអភិវឌ្ឍវិស័យអប់រំ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ទទូលជួបជាមួយនឹងឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជានារសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-អូស្រ្ដាលី លើវិស័យអប់រំ មិនត្រឹមតែប៉ុណ្ណោះ ក៏បានពិភាក្សាពាក់ព័ន្ធនឹងការសិក្សារបស់សិស្ស ការបណ្តុះបណ្តាលគ្រូបង្រៀន ជាពិសេសការផ្លាស់ប្ដូរផ្នត់គំនិតរបស់សិស្ស បន្ទាប់ពីពួកគេទទួលបាននូវអាហារូបករណ៍ ដោយបង្ហាញថាការទទួលបានអាហារូបករណ៍ក៏ជាផ្នែកមួយដ៏សំខាន់ដែលអាចធ្វើឱ្យមានការផ្លាស់ប្តូរដ៏ធំមួយគួរឱ្យកត់សម្កាល់ តាមរយៈការសិក្សាជំនាញឯកទេសផ្សេងៗ និងការបង្កើតឱកាសដល់យុវជនក្នុងការបង្កើត ឬបង្ហាញអ្វីដែលថ្មីៗ។ បន្ថែមពីនេះទៅទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះកិច្ចសហការកន្លងមកជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា និងសង្ឃឹមថាប្រទេសទាំងពីរនឹងបន្ដសហការជាមួយគ្នាបន្ថែមទៀតដើម្បីអភិវឌ្ឍវិស័យអប់រំ ៕ ដោយ-រ៉ាវុធ