-
សិស្សថ្នាក់ទី១២ រៀនកម្មវិធិសិក្សា E-School Cambodia តាមអនឡាញឥតគិតថ្លៃ
ភ្នំពេញ៖ កិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន អ៊ី-ស្គូល ខេមបូឌា នឹងផ្ដល់ជូនការសិក្សាថ្នាក់វិញ្ញាសារត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដល់សិស្សានុសិស្សថ្នាក់ទី១២ ទាំងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅទូទាំងប្រទេសដោយឥតគិតថ្លៃ។ នៅក្នុងនោះដែលមានការប្រើប្រាស់សៀវភៅអេឡិចត្រូនិក និងកម្មវិធីការប្រឡងសាកល្បងដោយគ្មានការបង់ប្រាក់ ព្រមទាំងទទួលបានសេវាកម្មសួរសំណួរមកកាន់គ្រូបង្គោលរាល់ថ្ងៃ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១០យប់។ មិនតែប៉ុណ្ណោះ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់នៅទូទាំងប្រទេស ក៏នឹងទទួលបានការបញ្ចុះតម្លៃ ៨៥%គ្រប់មុខវិជ្ជាពេញមួយឆ្នាំផងដែរ។ សូមបញ្ជាក់ថា ក្រុមហ៊ុនបានបង្កើតកម្មវិធីទូរស័ព្ទ Mobile App បង្រៀនតាមអនឡាញដែលមានឈ្មោះថា E-School Cambodia ដែលមានបង្រៀនមុខវិជ្ជាសំខាន់ៗមួយចំនួន សម្រាប់ថ្នាក់ទី១ ដល់ថ្នាក់ទី១២ ស្របតាមកម្មវិធីក្រសួងអប់រំ យុវជន និងកីឡា។ ទាញយកកម្មវិធី៖ http://onelink.to/33s2vr សម្រាប់ព័ត៌មានបន្ថែមអាចស្វែងរកបានតាមរយៈ https://t.me/eschool_community និងទំនាក់ទំនងតាមរយៈលេខទូរសព្ទរបស់ក្រុមហ៊ុន ០៩០ ៧៨៧ ៩៩៩, ០៨៩ ៨០២ ២៦៦, ០៨១ ៨០៦ ៦២២ ៕
-
លោក នឹម ឈុន្នី ៖ ការអប់រំជាផ្នែកសំខាន់ ដើម្បីឱ្យជីវិតមនុស្សមានភាពពេញលេញ
ដើមឆ្នាំ២០១៩ ជាពេលវេលាដែលលោក នឹម ឈុន្នី ចាប់ផ្ដើមសរសេរសៀវភៅមួយក្បាលចំណងជើងថា “សមាធិដើម្បីថាមពលជីវិត” ដែលខ្លឹមសារផ្តោតសំខាន់ទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ។ ស្នាដៃនេះទទួលបានប្រជាប្រិយភាពនិងគាំទ្រយ៉ាងខ្លាំងពីយុវជនកម្ពុជា រហូតដល់អ្នកអានមួយចំនួនបានកែប្រែទម្លាប់រស់នៅរបស់ខ្លួនស្របតាមគន្លឹះអប់រំនៅក្នុងសៀវភៅរបស់លោក។ ក្រៅពីនិពន្ធខ្លឹមសារជីវិតតាមរយៈសំណេរលើសន្លឹកសៀវភៅ លោក នឹម ឈុន្នី ក៏ជាសហស្ថាបនិក VIPASSA ជាក្រុមហ៊ុនដែលបង្រៀនភាពជាអ្នកដឹកនាំ និងសមាធិផងដែរ។ លោក នឹម ឈុន្នី បានចំណាយពេលវេលាបួសរៀនរយៈពេលជាង ១៦ឆ្នាំ និងបានលាចាកសិក្ខាបទនៅក្នុងឆ្នាំ២០១០។ លោក នឹម ឈុន្នី បានចាត់ទុកបទពិសោធន៍អប់រំនេះជាផ្នែកមួយដ៍សំខាន់ធ្វើឱ្យជីវិតមានភាពពេញលេញ កសាងសន្តិភាពផ្លូវចិត្ត និងជួយឱ្យមនុស្សក្លាយជាអ្នកដឹកនាំល្អ។ ផ្តើមជីវិតទទួលការអប់រំដំបូងជាកូនសិស្សនៅសាលាវត្ត បានបួសរៀន និងបានបន្តការសិក្សានៅសាលាពុទ្ធសាសនាអន្តរជាតិអន្តរជាតិនៅប្រទេសថៃ និងសាលាមួយចំនួននៅអាស៊ីអាគ្នេយ៍រហូតដល់បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត នេះជាជីវិតមួយដែលមានខ្លឹមសារដោយផ្សារភ្ជាប់ទ្រឹសស្តីព្រះពុទ្ធសាសនានិងការអប់រំ។ និយាយពីអតីតកាល នៅក្នុងឆ្នាំ១៩៩៥ ដើម្បីទទួលបានឱកាសសិក្សាលោក នឹម ឈុន្នី សម្រេចចិត្តសាងផ្នួសនៅអាយុ ១២ឆ្នាំ គង់នៅវត្តសេរីមង្គល ហៅវត្តក្សេរ ស្ថិតនៅខេត្តកំពង់ចាម។ រយៈពេលមួយវស្សា (១ឆ្នាំ) បានផ្លាស់ប្ដូរទៅសិក្សាភាសាបាលីនៅវត្តឥន្ទីបូ នៅខេត្តកណ្ដាល និងបានបន្តការសិក្សាថ្នាក់អនុវិទ្យាល័យនៅទីក្រុងតាខ្មៅ គង់នៅវត្តប្រជុំនទី (វត្តក្រពើហារ)។ នៅក្នុងទស្សនៈអប់រំជីវិតផ្ទាល់ខ្លួនលោក នឹម ឈុន្នី យល់ឃើញថា…
-
ត្រឹមតែរៀបចំបរិយាកាសក្នុងផ្ទះឱ្យបានស្អាតល្អ ក៏ជួយសុខភាពផ្លូវចិត្តមួយចំណែកក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩
ពេលនេះអាចនិយាយបានថា ការរីករាលដាលជំងឺផ្លូវដង្ហើមកូវីដ-១៩កំពុងរំខានដល់សេចក្តីសុខនិងសុភមង្គលរបស់មនុស្សគ្រប់រូប និងនៅគ្រប់ក្រុមគ្រួសារ។ ឥទ្ធិពលកូវីដប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាព សុខភាព មុខរបរ ទំនាក់ទំនង ការសិក្សា ឱកាសការអភិវឌ្ឍន៍ផ្សេងៗ ព្រមទាំងបង្កើតបញ្ហាសុខភាពផ្លូវចិត្តដល់សមាជិកគ្រួសារ។ តាមយោបល់អ្នកជំនាញសុខភាពផ្លូវចិត្តយល់ថា បញ្ជៀសបញ្ហាហ្មងសៅផ្លូវចិត្តក្នុងដំណាក់កាលនេះ សមាជិកគ្រួសារទាំងអស់ត្រូវគិតគូរនិងរៀបចំបរិយាកាសរស់នៅក្នុងផ្ទះឱ្យបានស្អាតល្អ ទើបជាចំណែកសំខាន់ជួយឱ្យសុខភាពផ្លូវចិត្តរឹងមាំ និងមានអារម្មណ៍រីករាយ។ អ្នកនាង យីម សុធារី ចិត្តវិទូនិងជាទីប្រឹក្សាផ្នែកជម្លោះនិងសន្តិភាព មានប្រសាសន៍ថា ត្រឹមតែរៀបចំបរិយាកាសរស់នៅក្នុងផ្ទះឱ្យបានស្អាត ក៏ជួយសុខភាពផ្លូវចិត្តឱ្យបានល្អមួយចំណែកក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩។ អ្នកសុខភាពផ្លូវចិត្តរូបនេះ យល់ថា ការរីករាលដាលនៃជំងឺកូវីដ-១៩ មនុស្សនឹងមានបញ្ហាសុខភាពផ្លូវចិត្តដោយសារតែបារម្ភពីសុវត្ថិភាពសុខភាព ធុញថប់នឹងបរិយាកាសរស់នៅក្នុងផ្ទះ ឬសមាជិកគ្រួសាររស់នៅមិនចុះសម្រុងគ្នា។ អ្នកជំនាញសុខភាពផ្លូវចិត្តរូបនេះ បានបញ្ជាក់ថា “នៅពេលផ្ទះមានខ្យល់អាកាសចេញចូលល្អបរិសុទ្ធ មានក្លិនល្អ មិនមានសំរាម ដើរមិនមានធូលីដីជាប់ជើង វាធ្វើឱ្យយើងសប្បាយចិត្ត ទទួលអារម្មណ៍រីករាយ ហើយមានសុខភាពល្អ… យើងត្រូវគិតទាំងផ្ទះបាយ បន្ទប់ទទួលភ្ញៀវ ត្រូវតែស្អាតនិងមានអនាម័យ”។ អ្នកនាង យីម សុធារី បានបន្តទៀតថា សមាជិកគ្រួសារ បងប្អូន សាច់ញាតិ អ្នកជិតខាង ក៏ជាអ្នករួមចំណែកលើកកម្ពស់សុខុមាភាពផ្លូវចិត្តឱ្យបានល្អដែរ។ “ប្រសិនបើមនុស្សបង្កបរិយាកាសស្និទ្ធស្នាលរវាងគ្នានិងគ្នា រួសរាយរាក់ទាក់ ចេះគោរពស្រឡាញ់ មានឯកជនភាពរៀងខ្លួន នោះសុខភាពផ្លូវចិត្តរបស់សមាជិកគ្រួសារល្អទៅតាមហ្នឹងដែរ…
-
អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតឯកទេសវគ្គ DFMS សិក្សានៅUNIVERSITE DE BORDEAUX ប្រទេសបារាំង
ភ្នំពេញ៖ តាមរយៈក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) និងUNIVERSITE DE BORDEAUX នៃប្រទេសបារាំង នឹងជ្រើសរើសបេក្ខភាពនិស្សិតអាហារូបករណ៍ពីររូបទៅសិក្សាបន្តវគ្គ DFMS-CIU នៅប្រទេសបារាំងសម្រាប់ឆ្នាំសិក្សា ២០២១-២០២២។ ឯកទេសចំនួនពីរដែលកម្មវិធីអាហារូបករណ៍ជ្រើសរើស រួមមានឯកទេសសល្យសាស្ត្រជំងឺឆ្អឹងនិងបាក់បែក និងឯកទេសសល្យសាស្ត្រនិងប្រព័ន្ធរំលាយអាហារ។ និស្សិតដែលកំពុងសិក្សាថ្នាក់វេជ្ជបណ្ឌិតឯកទេសទាំងពីរនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលអាចដាក់ពាក្យស្នើសុំអាហារូបករណ៍នេះបាន។ បេក្ខជនត្រូវបំពេញពាក្យសុំចុះឈ្មោះដែលមានគម្រូស្រាប់ភ្ជាប់នឹងឯកសារពាក់ព័ន្ធផ្សេងៗ រួចស្កេនឯកសារទាំងអស់ជាទម្រង់ PDF ដោយផ្ញើមកតាម Email របស់ក្រុមការងារទាំងបីtannsoksreya@uhs.edu.kh, sambathcheab@uhs.edu.khដោយ CC ទៅកាន់ molikahen@uhs.edu.kh ។ បេក្ខជនអាចទាញយកឯកសារតាមរយៈតំណភ្ជាប់ https://uhs.news/CIU_UHS_UB_2021 ឬចូលទៅកាន់ទំព័រFacebook របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលUniversity of Health Sciences ។ អាហារូបករណ៍ផុតកំណត់ទទួលពាក្យចាប់នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៥:០០ល្ងាច។ ព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់ក្រុមការងារលោកស្រីវេជ្ជបណ្ឌិត តាន់ សុខស្រីយ៉ា ០១២ ២៧៩ ៧៣២, លោកវេជ្ជបណ្ឌិត ជៀប សម្បតិ្ត ០៧៧ ៣៣៦ ២៤៤ និងអ្នកនាង ហែម មល្លិកា ០១២ ៣៧៥ ៥៩២ រៀងរាល់ម៉ោងធ្វើការ៕
-
ម៉ាស៊ីនសិក្សាស្វ័យប្រវត្តិកំពុងកែប្រែរូបរាងនៅក្នុងឧស្សាហកម្មធំៗចំនួនប្រាំក្នុងឆ្នាំ ២០២១
បច្ចេកវិទ្យា៖ ម៉ាស៊ីនសិក្សាស្វ័យប្រវត្តិ ឬហៅជាភាសាអង់គ្លេសថា Machine Learning ត្រូវបានគេស្គាល់ថាជាបច្ចេកវិទ្យាមួយប្រើប្រាស់ច្រើនបំផុតនៅជំនាន់មនុស្សសម័យថ្មីនេះ ដែលមានសមត្ថភាពពិសេសនិងធ្វើឱ្យកាន់តែប្រសើរឡើងក្នុងវិស័យឧស្សាហកម្មទាំងឡាយលើសកលលោក។ ក្រុមហ៊ុនអាជីវកម្មធំៗមួយចំនួនបានបច្ចេកវិទ្យានេះ ដើម្បីអាចទាញយកចំណូល ចំណេញពេលវេលា និងកាត់បន្ថយចំណាយថ្លៃដើមបានយ៉ាងច្រើន។ វត្តមានម៉ាស៊ីនសិក្សាស្វ័យប្រវត្តិកំពុងកែប្រែរូបរាងនៅក្នុងឧស្សាហកម្មធំៗចំនួនប្រាំក្នុងឆ្នាំ ២០២១។ ១. ឧស្សាហកម្មថែទាំសុខភាព ៖ អ្វីដែលយើងបានឃើញច្បាស់គ្រប់គ្នានៅក្នុងសម័យកូវីដនេះ បច្ចេកវិទ្យា Machine Learning បានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងកិច្ចការងារផលិតវ៉ាក់សាំងដែលមានគុណភាព ព្រមទាំងប្រើប្រាស់ពេលវេលាកាន់តែមានប្រសិទ្ធភាព។ ដោយឡែកឆ្នាំ ២០២១នេះវិញ វានឹងធ្វើទំនើបកម្មកាន់តែឈានមុខបន្ថែមទៀតចំពោះជីវិតមនុស្ស។ ២. វិស័យធនាគារនិងហរិញ្ញវត្ថុ ៖ ប្រតិបត្តិការផ្ទេរលុយដកលុយតាមប្រព័ន្ធឌីជីថល ជាបច្ចេកវិទ្យាទំនើបបំផុតដែលវិស័យនេះកំពុងដំណើរការដោយប្រើប្រាស់បច្ចេកវិទ្យា Mahine Learning ។ លើសពីនេះ គេប្រើប្រាស់ដើម្បីការពារការបន្លំប្រាក់និងបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ ៣. ឧស្សាហកម្មសារព័ត៌មាននិងកម្សាន្ត ៖ ទិន្នន័យទាំងឡាយលើបណ្តាញសារព័ត៌មានពិតជាសំខាន់ខ្លាំងណាស់ចំពោះការរកចំណូលជូនអង្គភាពដូចនេះម៉ាស៊ីនសិក្សាស្វ័យប្រវត្តិ គឺជាឧបករណ៍ដ៏សំខាន់ដើម្បីអាចឱ្យឧស្សាហកម្មនេះ អាចប្រមូលតួលេខព្រមទាំងសិក្សាពីចំណង់ចំណូលចិត្តនិងទំនោររបស់អ្នកប្រើប្រាស់។ ៤. ឧស្សាហកម្មលក់រាយនិងទំនិញអនឡាញ ៖ ជំងឺកូវីដបានផ្តាច់ជីវិតអាជីវកម្មជាច្រើនលើសសកលលោក មានតែអាជីវកម្មដែលសម្រេចចិត្តប្តូរមកដំណើរការតាមអនឡាញប៉ុណ្ណោះទើបបន្តដង្ហើមរស់បាន។ ម៉ាស៊ីនសិក្សាស្វ័យប្រវត្តិបានជួយដល់វិស័យលក់រាយនិងទំនិញជាច្រើន ជាពិសេសទៅលើបច្ចេកវិទ្យាគ្រប់គ្រងទំនិញ ការបង់លុយ និងការដឹកជញ្ជូនផងជាដើម។ ៥. ឧស្សាហកម្មផលិតកម្ម ៖ ឧស្សាហកម្មផលិតកម្មជាច្រើនតែងប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាគ្មានខ្សែ (IoT)…
-
ឱកាសអាហារូបករណ៍ ថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្មសា្ថបត្យកម្ម ទៅសិក្សានៅសហរដ្ឋអាមេរិក
អាហារូបករណ៍៖ ធនាគារពិភពលោក (World Bank) ផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្មសា្ថបត្យកម្ម តាមរយៈការប្រឡងជ្រើសរើសទៅសិក្សានៅសាកវិទ្យាល័យ The Pennsylvania State នៃសហរដ្ឋអាមេរិក រយៈពេល១២ខែ (៣០ក្រេឌីដ)។ សម្រាប់បេក្ខជនត្រូវមានបទពិសោធន៍ការងារយ៉ាងតិចបីឆ្នាំលើផ្នែកការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ អាហារូបករណ៍ចាប់ផ្តើមចុះឈ្មោះនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ និងផុតកំណត់ទទួលពាក្យនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។ និស្សិតអាចដាក់ពាក្យស្នើសុំអាហារូបករណ៍ទៅ The World Bank Graduate Scholarship Program តាមរយៈគេហទំព័រ https://www.worldbank.org/en/programs/scholarships ៕
-
អត្ថប្រយោជន៍ Google Classroom សម្រាប់ការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ដើម្បីផ្ដល់សេវាអប់រំប្រកបដោយសមធម៌ និងគុណភាពតាមរយៈបច្ចេកវិទ្យានៃការបង្រៀនពីចម្ងាយឱ្យកាន់តែទូលំទូលាយ និងសម្បូរបែបសម្រាប់ប្អូនសិស្សានុសិស្ស ក្រសួងអប់រំណែនាំពីកម្មវិធីជំនួយដល់ការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក ឈ្មោះថា “Google Classroom”។ កម្មវិធីនេះបើកឱ្យប្រើប្រាស់ទូលំទូលាយសម្រាប់ការអប់រំដោយមិនគិតថ្លៃជាមួយនឹង Gmail, Document និង Drive។ កម្មវិធី Google Classroom បានរចនាឡើងដើម្បីជួយឱ្យគ្រូបង្រៀនបង្កើតនិងរក្សាទុកឯកសារដោយមិនចាំបាច់ប្រើក្រដាស សន្សំពេលវេលាដូចជាការប្រើប្រាស់នៅក្នុង Google Docs ដែលផ្ដល់ភាពងាយស្រួលទាំងគ្រូនិងសិស្ស។ សម្រាប់គ្រូបង្រៀន Google Classroom អាចបង្កើតថ្នាក់រៀនអនឡាញ ដាក់និងបញ្ជូនចូលមេរៀន កិច្ចការស្រាវជ្រាវ ឬដោះស្រាយលំហាត់ដល់សិស្ស តាមដានការសិក្សារបស់សិស្ស និងដាក់ពិន្ទុសម្រាប់សិស្ស។ សម្រាប់សិស្សអាចអានមេរៀន ទទួលបានមេរៀនពីគ្រូ និងដោះស្រាយលំហាត់ ផ្ញើឯកសារមេរៀនដែលដោះស្រាយរួចឱ្យគ្រូបង្រៀនវិញ។ ក្រសួងអប់រំបានបញ្ជាក់ថា កម្មវិធីជំនួយការបង្រៀននិងរៀនតាមប្រព័ន្ធអនឡាញនេះ ភាគច្រើនមានការគាំទ្រពីលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស ហើយអាចទាញយកឯកសារ pdf ដែលប្រាប់ពីរបៀបប្រើប្រាស់តាមរយៈតំណភ្ជាប់នេះ https://bit.ly/3aqUkZ7 ។ សូមបញ្ជាក់ថា ខណៈសាលារៀនទូទាំងប្រទេសផ្អាកបណ្ដោះអាសន្នចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺផ្លូវដង្ហើមកូវីដ-១៩ កាលពីថ្ងៃទី២២ ខែមីនាកន្លងទៅ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសពង្រឹងគុណភាពសេវាទូរគមនាគមន៍ ដោយសារមានតម្រូវការប្រើប្រាស់សេវាអ៊ីនធើណេតច្រើនដើម្បីសិក្សាតាមប្រព័ន្ធអនឡាញ៕
-
មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី ជ្រើសរើសបេក្ខជនសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ
ក្រសួងអប់រំ យុវជន និងកីឡា ធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេប) ជ្រើសរើសគ្រូបង្រៀនដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសប្រឹក្សាគរុកោសល្យ។ កាលបរិច្ឆេទឈប់ទទួលពាក្យថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២១។ លក្ខណៈសម្បត្តិរបស់បេក្ខជន ត្រូវមានបទពិសោធន៍បង្រៀនយ៉ាងតិចបីឆ្នាំនៅក្នុងគ្រឹះស្ថានសាធារណៈ បានបញ្ជប់ការសិក្សាថ្នាក់បរិញ្ញាបត្រ មានសញ្ញាបត្រគរុកោសល្យពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគ្រូ មានឆន្ទៈក្នុងការបន្តអាជីពជាគ្រូបង្រៀនរយៈពេលវែងក្នុងវិស័យអប់រំ មានការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងសិទ្ធិអំណាចដល់យុវជនកម្ពុជា។ កម្មវិធីនេះផ្ដល់សម្រាប់តែគ្រូបង្រៀននៅគ្រឹះស្ថានសាធារណៈតែប៉ុណ្ណោះ។ បេក្ខជនអាចប្រើប្រាស់ភាសាអង់គ្លេសបានមធ្យម ឬល្អ ទាំងការនិយាយ និងការសរសេរ មានឆន្ទៈក្នុងការទៅបម្រើការងារនៅតាមសាលារៀនដែលក្រសួងអប់រំ យុវជន និងកីឡាចាត់តាំង (បង្រៀនថ្នាក់ឯកជននៅតាមសាលារៀនដែលខ្លួនបំពេញការងារ ត្រូវមានការហាមឃាត់ដាច់ខាត)។ ទន្ទឹមគ្នានេះ បេក្ខជនត្រូវមានជំនាញក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាព័ត៌មាន សារគមនាគមន៍ (ICT) និងសមត្ថភាពប្រើប្រាស់កុំព្យូទ័រ។ ព័ត៌មានលម្អិតសូមទាក់ទងតាមលេខទូរស័ព្ទ ឬតេឡេក្រាម 069 528 444 (បណ្ឌិត ស៊ុន សុម៉ារ៉ា) និង 011 697 039 (ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន) ឬតាមអ៊ីម៉ែល ngorprc@moeys.gov.kh បំពេញពាក្យ https://forms.gle/NtRzXUG5Nsi1XKZV7 ៕
-
ក្រសួងអប់រំសហការជាមួយអង្គការខេបបង្កើតបណ្ណាល័យទំនើបលើកកម្ពស់ការអានរបស់កុមារ
ភ្នំពេញៈ ក្រសួងអប់រំយុវជន និងកីឡា សហការជាមួយអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេប) គាំទ្រពីមូលនិធិ (Kinchan Foundation) បង្កើតបណ្ណាល័យទំនើបភ្ជាប់ដោយប្រព័ន្ធអ៊ីនធឺណិតនៅតាមសាលារៀនក្នុងរាជធានីភ្នំពេញ និងខេត្ដចំនួនប្រាំបួននៅកម្ពុជា ដើម្បីជំរុញការអានដល់កុមារ។ ក្រសួងអប់រំបានឱ្យដឹងថា តាមរយៈគម្រោងកុមារកម្ពុជារីករាយ (HCC) អគារបណ្ណាល័យទំនើបភ្ជាប់ដោយប្រព័ន្ធអ៊ីនធឺណិតនៅតាមសាលារៀនដាច់ស្រយាលចំនួន១៦ កំពុងចាប់ផ្តើមដំណើរការ មាននៅខេត្តរតនគីរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំជាដើម។ បណ្ណាល័យត្រូវបានសាងសង់ក្នុងកម្មវិធីសាលាជំនាន់ថ្មីរបស់អង្គការ ខេប ដោយប្រើប្រាស់គ្រឿងសង្ហារឹមដែលមានមុខងារច្រើន និងរចនាសម្រាប់សកម្មភាពជាក់លាក់មួយចំនួន ដូចជាការនិទានរឿង។ គ្រប់ភាគីចូលរួមបង្កើតបណ្ណាល័យទំនើបលើកកម្ពស់ការអាននេះ យល់ឃើញថា បណ្ណាល័យទាក់ទាញចំណាប់អារម្មណ៍ពីសហគមន៍ គ្រូបង្រៀនក្នុងមូលដ្ឋាន និងលើកទឹកចិត្តយ៉ាងខ្លាំងដល់កុមារចូលរៀន។ ការបណ្តុះបណ្តាលបណ្ណារក្ស កំពុងដំណើរការក្នុងគោលបំណងធានាឱ្យមានអត្រាខ្ពស់ក្នុងប្រើប្រាស់បណ្ណាល័យ និងទទួលការថែទាំបានល្អ។ គួរបញ្ជាក់ថា អង្គការ ខេប កន្លងទៅបានដើរតួនាទីយ៉ាងសំខាន់ដើម្បីបង្កើនការផ្តោតយកចិត្តទុកដាក់លើការអប់រំពីចម្ងាយ និងតាមឌីជីថលក្នុងបរិបទជំងឺកូវីដ – ១៩ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងលើប្រព័ន្ធអប់រំនៅកម្ពុជា។ ក្នុងឆ្នាំ ២០២០ ខេបមានគម្រោងចំនួន ២០ ដែលបានប្រតិបត្តិការក្នុង ១៣ ខេត្ត-រាជធានី និងបានផ្តល់ផលដល់កុមារ និងយុវជនជាងមួយសែនពីរម៉ឺននាក់៕
-
គោលការណ៍ដឹកនាំ ៨ ចំណុចរបស់ព្រះបាទជ័យវរ័្មនទី៧
ព្រះបាទជ័យវរ័្មទី៧ ជាអ្នកដឹកនាំដែលមានកិត្តិនាមល្បាញល្បីខ្ទរខ្ទារមួយរូបក្នុងទំព័រប្រវត្តិសាស្រ្ដខ្មែរលើការកសាងប្រទេសជាតិ ធ្វើសឹកសង្គ្រាមបង្រួបបង្រួមទឹកដីបង្ហាញកិត្យានុភាព និងលើកកម្ពស់វប្បធម៌ខ្មែរក្នុងសម័យអង្គរ។ ព្រះអង្គជាបុត្រារបស់ព្រះបាទធរណិន្រ្ទវរ័្មនទី២ និងព្រះនាង ចូឌាមណី។ គេដឹងថា ព្រះបាទជ័យវរ័្មនទី៧ មានស្នាមព្រះហស្ថជាច្រើននៅក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្នុងនោះមានគោលការណ៍ប្រាំបីចំណុចដែលព្រះអង្គបានអនុវត្តន៍ក្នុងភាពជាអ្នកដឹកនាំ។ នេះបើតាមសៀវភៅ ព្រះបាទជ័យវរ័្មនទី៧ បានចងក្រងដោយបណ្ឌិត ម. ត្រាណេ អ្នកស្រាវជ្រាវប្រវត្តិសាស្រ្ដខ្មែរ។ គោលការណ៍ដឹកនាំទាំងប្រាំបីចំណុចរបស់ព្រះបាទជ័យវរ័្មនទី៧ អនុវត្តសម័យអង្គរ រួមមាន ១. អម្រែកទឹក មានសេចក្ដីថាមិនលំអៀង, ២. ភ្នែកខ្លែង មានន័យថាត្រូវសម្លឹងឱ្យឆ្ងាយមើលគ្រប់ទិសទី, ៣. ស្ញែងរាជសី មានន័យថា ធ្វើជាអ្នកដឹកនាំត្រូវឱ្យគេគោរពស្ញប់ស្ញែង, ៤. សម្ដីឥសូរ (សម្ដីទិព្វ គេគោរព ស្ដាប់បង្គាប់ និងអនុវត្តតាម) ៥. ថ្ងូរព្រះឥន្រ្ទ (ថ្នាក់ដឹកនាំតែងខ្វល់ខ្វាយជានិច្ចពីសុខទុក្ខរបស់ប្រជារាស្រ្ដ) ៦. សុបិន្តសួគ៌ (អ្នកដឹកនាំត្រូវសម្រេចកិច្ចការស្របតាមបំណងប្រាថ្នារបស់រាស្រ្ដ) ៧. ខួរទន្សាយ (ជាបុគ្គលឈ្លាសវៃដោះស្រាយវិបត្តិរបស់ប្រជាពលរដ្ឋដោយសន្តិវិធី) និង៨. សប្បាយស្រមោច (ជួយឱ្យប្រជារាស្រ្ដសម្បូរសប្បាយ នគររុងរឿង)។ តាមរយៈគោលការណ៍ដឹកនាំទាំងប្រាំបីចំណុចខាងលើនេះ អ្នកសិក្សា អ្នកប្រវត្តិសាស្ត្រ និងអ្នកដឹកនាំមួយចំនួនតែងលើកជាឃ្លាជាប់គ្នាថា “គោលការណ៍ដឹកនាំរបស់ព្រះបាទជ័យវរ័្មនទី៧…