Category: អប់រំ

  • មូលហេតុដែលស្ត្រីជ្រុះសក់អំឡុងពេលមានផ្ទៃពោះនិងក្រោយពេលសម្រាលកូន

    មូលហេតុដែលស្ត្រីជ្រុះសក់អំឡុងពេលមានផ្ទៃពោះនិងក្រោយពេលសម្រាលកូន

    សុខភាពសក់របស់ស្ត្រីគ្រប់រូបពិតជាសំខាន់ ព្រោះសក់ជាសរីរាង្គមួយដែលបង្ហាញពីសុខភាពនិងសម្រស់របស់ស្ត្រី។ សុខភាពសក់នឹងប្រែប្រួលនៅពេលស្ត្រីមានផ្ទៃពោះ តែកុំបារម្ភពេលអ្នកមានបញ្ហាជ្រុះសក់ក្រោមមួយរយសសៃក្នុងមួយថ្ងៃ។ លោកស្រីវេជ្ជបណ្ឌិត ឯក ម៉េងលី​ ឯកទេសខាងសម្ភព និងរោគស្រ្តី​​បានធ្វើការពន្យល់ពីមូលហេតុនៃការជ្រុះសក់អំឡុងពេលស្ត្រីមានផ្ទៃពោះ និងក្រោយពេលសម្រាលថា ជាធម្មតាសក់ស្ត្រីជ្រុះមួយថ្ងៃតិចជាងមួយរយសរសៃ តែបើជ្រុះច្រើនជាងមួយរយសសៃគឺមានន័យថាសក់មានអាការៈជ្រុះសក់។  មូលហេតុដែលស្ត្រីជ្រុះសក់នៅពេលមានផ្ទៃពោះ ដោយសារកត្តាមួយចំនួនដូចជា អ័រម៉ូនប្រែប្រួល កត្តាស្ត្រេស ក្រពេញទីរូអ៊ីតប្រែប្រួលលើសឬខ្វះ កត្តាកង្វះខាតជាតិដែកនិងវីតាមីន និងមានលក្ខខណ្ឌខ្លះមកពីជំងឺផ្ទាល់ខ្លួនទាក់ទងនឹងផ្ទៃពោះមានជំងឺទឹកនោមផ្អែម ឬលើសឈាម។  រីឯមូលហេតុនៃការជ្រុះសក់ក្រោយពេលសម្រាលក៏បណ្តាលមកពីកត្ដាផ្សេងៗផងដែរ ហើយភាគច្រើនកើតឡើងនៅរយៈពេលក្រោយពីសម្រាល ពីរទៅបួនខែ ដោយសារអរម៉ូនស្ត្រីធ្លាក់ចុះ​ (estrogen ថយចុះក្រោយពេលសម្រាល) កត្តាស្ត្រេស ដោយសារការកង្វះខាតពពួកវីតាមីន ជាតិដែកនិងសារធាតុសាច់។លោកស្រីវេជ្ជបណ្ឌិតបានបន្តទៀតថា “មាតាគ្រប់រូបកុំបារម្ភព្រោះជាធម្មតាសក់និងដុះមកវិញនៅពេលដែលទារកមានអាយុមួយឆ្នាំ”។ លោកស្រីក៏បានបន្ថែមពីរបៀបបង្ការនិងព្យាបាលផងដែរ ដោយគ្រាន់តែកក់សម្អាតសក់ឱ្យបានស្អាតជាប្រចាំជាមួយសាប៊ូ និងម៉ាស្សាលើស្បែកក្បាលអាចប្រើប្រាស់ជាមួយប្រេង Almont, Olive jojoba ឬ Papermint oil ។ ទទួលអាហារឱ្យមានតុល្យភាពនិងសម្បូរដោយជាតិសាច់ វីតាមីននិងជាតិដែក ព្យយាមកាត់បន្ថយស្ត្រេស កាត់បន្ថយការប្រើប្រាស់ទឹកក្ដៅពេកសម្រាប់កក់សក់ កាត់បន្ថយការប្រើប្រាស់ ថ្នាំបន្ទន់សក់ បំពង់ផ្លុំសក់ក្ដៅនិងការកៀបសក់ញឹកញាប់៕

  • កុមារគេងមិនគ្រប់គ្រាន់ ប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពជីវិតនិងការសិក្សា

    កុមារគេងមិនគ្រប់គ្រាន់ ប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពជីវិតនិងការសិក្សា

    ឪពុកម្តាយមួយចំនួនតែងធ្វេសប្រហែសចំពោះទម្លាប់គេងរបស់កូន ដោយសារតែជាប់រវល់ការងារច្រើនពេក ឬគិតថាវាមិនមែនជារឿងសំខាន់។ ក៏ប៉ុន្តែតាមការស្រា​វជ្រា​វរបស់អ្នកជំនាញអប់រំកុមារបានរកឃើញថា សកម្មភាពលេងកម្សាន្ត សកម្មភាពសិក្សា និងពេលវេលាគេងរបស់កូនជាប្រការសំខាន់បំផុត ដែលម្តាយឪពុកត្រូវយកចិត្តទុកដាក់។ ប្រសិនបើកុមារទទួលទានដំណេកមិនគ្រប់គ្រាន់ នោះពួកគេនឹងមានបញ្ហាសុខភាព ព្រមទាំង​ប៉ះពាលដល់សកម្មភាពខួរក្បាលយ៉ាងខ្លាំង។ ខាងក្រោមនេះជាចំណុចប៉ះពាល់មួយចំនួនកើតចេញពីទម្លាប់ទទួលទានដំណេកមិនគ្រប់គ្រាន់។  ១. កុមារខ្សោយជំនាញរៀបចំនិងផែនការ៖ ការគេងមិនគ្រប់គ្រាន់នឹងធ្វើឱ្យប៉ះពាល់របៀបគិតរបស់កុមារ។ កុមារក្លាយជាមនុស្សខ្សោយជំនាញរៀបចំ ភ្លេចភ្លាំង​និងមិនចេះធ្វើផែនការដោះស្រាយបញ្ហា។ ឧទាហរណ៍នៅពេលដែលក្មេងងងុយគេងខ្លាំង នឹងធ្វើឱ្យពួកគេភ្លេចភ្លាំងពីការរៀបចំសម្ភារៈសិក្សា សៀវភៅ កាលវិភាគ​ ឬភ្លេចធ្វើលំហាត់ជាដើម។ ២. កុមារគេងមិនគ្រប់បណ្តាលឱ្យអារម្មណ៍មួរម៉ៅ ៖ គេងមិនគ្រប់គ្រាន់នឹងធ្វើឱ្យកុមារលំបាកគ្រប់គ្រងខ្លួនឯង និងមានអារម្មណ៍មួរម៉ៅខ្លាំង។ ប្រសិនបើបន្តបែបនេះទៀតនឹងធ្វើឱ្យប៉ះពាល់ដល់ឥរិយាបថរបស់ពួកគេ វាប្រែប្រួលខ្លាំងមិនងាយគ្រប់គ្រង ឬអាចក្លាយជាក្មេងរឹងទទឹងពិបាកនិយាយគ្នា។  ៣. ក្លាយជាកុមារខ្ជីខ្ជារលើការងារ៖ ក្មេងដែលគេងមិនបានគេងគ្រប់គ្រាន់ អាចផ្លាស់ប្តូរអារម្មណ៍ខ្លួនងាយ និងប្រែប្រួលគ្រប់ពេល។ ពួកគេងាយនឹងបង្កើតកំ​ហុ​ស​និងបញ្ហាដោយមិនបានតាំងចិត្ត ហើយអារម្មណ៍ទៅលើការងារសាលាក៏នឹងធ្លាក់ចុះបន្តិចម្តងៗ សូម្បីតែខ្លឹមសារអ្វីមួយដែលគ្រូកំពុងនិយាយនៅក្នុងពេលរៀនក៏គ្មានតម្លៃសម្រាប់រូបគេដែរ។ ៤. ការចងចាំរបស់កុមារធ្លាក់ចុះជាលំដាប់ ៖ ក្រៅពីអស់កម្លាំងគ្មានថាមពល គេងមិនគ្រប់ប៉ះពាល់យ៉ាងខ្លាំងដល់ការចង់ចាំរបស់កុមារ។ ផលនៃឥរិយាបថគេងមិនគ្រប់គ្រាន់ទាំងបីខាងលើនឹងធ្វើឱ្យកុមារក្លាយជាមនុស្សគ្មានថាមពលលើដំណើរជីវិត ការសិក្សា ការងារ និងឱកាសជោគជ័យផ្សេងៗ។ ការគិតរបស់កុមារនឹងយឺតជាលំដាប់ដោយសារភាពស្ពឹកស្រពន់។ ទម្លាប់ប្រើប្រាស់ ឬលេងស្មាតហ្វូន ទម្លាប់មើលបណ្តាញសង្គម ទម្លាប់ប្រើប្រាស់ឧបករណ៍អេឡិកត្រូនិកលើសប្រមាណ ជាបុព្វហេតុចម្បងដែលម្តាយឪពុកមិនគួររំលងឥរិយាបទរបស់កូន៕

  • ឱកាសអាហារូបករណ៍ ADB-JSP ថ្នាក់អនុបណ្ឌិតទៅសិក្សានៅប្រទេសជប៉ុន

    ឱកាសអាហារូបករណ៍ ADB-JSP ថ្នាក់អនុបណ្ឌិតទៅសិក្សានៅប្រទេសជប៉ុន

    អាហារូបករណ៍៖ អាហារូបករណ៍ ADB-JSP ថ្នាក់អនុបណ្ឌិត ផ្នែកសុខភាពសាធារណៈ មករៀននៅសាកលវិទ្យាល័យតូក្យូនៅក្នុងឆ្នាំសិក្សា២០២២។ ផុតកំណត់ទទួលពាក្យថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២១។  លក្ខណខណ្ឌជ្រើសរើសអាហារូបករណ៍នេះ សិស្សនិស្សិតត្រូវមានសញ្ញាតិជាជនជាតិខ្មែរ ឬប្រទេសដែលជាសមាជិកធនាគារADB មានអាយុស្ថិតក្រោម៣៥ឆ្នាំ មានបទពិសោធន៍ការងារទាក់ទងជាមួយផ្នែកវេជ្ជសាស្រ្ត មិនមែនជាមន្ត្រីយោធា មិនមែនជាសិស្សរស់នៅ ឬធ្វើការនៅក្រៅប្រទេស មានចំណេះដឹងភាសាអង់គ្លេស មានបរិញ្ញាបត្រ និងមានសុខភាពល្អ។  អត្តប្រយោជន៍ដែលទទួលបានថ្លៃធ្វើដំណើរ ថ្លៃសាលា ប្រាក់ខែ ១៤,៧០០ យ៉េនក្នុងមួយខែ និងទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត។   របៀបដាក់ពាក្យនិងលក្ខណខណ្ឌអាហារូបករណ៍ រួមមានសេចក្តីណែនាំ (PDF file), ទម្រង់បំពេញពាក្យសម្រាប់ថ្នាក់អនុបណ្ឌិត (Word, PDF file), ទម្រង់បំពេញពាក្យអាហារូបករណ៍ (Word, PDF file) និងសម្រាប់សេចក្តីលម្អិត​​ សូមចូលទៅកាន់តំណភ្ជាប់ https://bit.ly/2VkhrOj ៕

  • អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងកម្មវិធីសិក្សាស្រាវជ្រាវនៅសាធារណរដ្ឋប្រជាមានិតចិន

    អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងកម្មវិធីសិក្សាស្រាវជ្រាវនៅសាធារណរដ្ឋប្រជាមានិតចិន

    អាហារូបករណ៍៖ កម្មវិធីអាហារូបករណ៍​របស់ ACYLS (ASEAN-China Young Leaders Scholarship program) ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន 05 រូប ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន 05 រូប និងកម្មវិធីអាហារូបករណ៍ផ្នែកស្រាវជ្រាវចំនួន 05 រូប មានរយៈពេលមួយឆមាស​ ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន។ អាហារូបករណ៍នេះចាប់ផ្ដើមទទួលការចុះឈ្មោះពីថ្ងៃទី 22 ខែមីនា ឆ្នាំ 2021។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខ​ខណ្ឌ​នៃ​ការជ្រើសរើសបេក្ខជន សូមទាក់ទងតាមរយៈអ៊ីម៉ែល sothinakig@yahoo.com ។ ចំពោះបេក្ខជនដែលបានដាក់ឈ្មោះនឹងត្រូវបានជ្រើសរើសដោយគណៈកម្មាការប្រចាំប្រទេសនៃសមាជិកអាស៊ាននីមួយៗ៕

  • កូវីដ-១៩ ជាឱកាសដែលគ្រូបង្រៀននៅតាមបណ្តាខេត្តពង្រឹងសមត្ថភាពលើបច្ចេកវិទ្យាអនឡាញ

    កូវីដ-១៩ ជាឱកាសដែលគ្រូបង្រៀននៅតាមបណ្តាខេត្តពង្រឹងសមត្ថភាពលើបច្ចេកវិទ្យាអនឡាញ

    ភ្នំពេញ៖ ដ្បិតផលប៉ះពាល់កូវីដ-១៩ លើការរស់នៅប្រចាំថ្ងៃជារឿងអាក្រក់ក៏ពិតមែន ប៉ុន្តែតាមរយៈឥទ្ធិពលរបស់វាក៏បានបង្រៀនមនុស្សឱ្យយកចិត្តទុកដាក់សុខភាពកាន់តែខ្លាំង ​ពិសេសសម្របខ្លួនរស់នៅក្នុងសភាពធម្មតាតាមបែបគន្លងថ្មី។ អ្វីៗត្រូវបានផ្លាស់ប្តូរសូម្បីតែរបៀបរៀន របៀបបង្រៀន និងកម្មវីធីសិក្សា។ ទន្ទឹមគ្នានេះ កូវីដ-១៩ ក៏ជាឱកាសដែលគ្រូបង្រៀននៅតាមបណ្តាខេត្តពង្រឹងសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាសិក្សាពីចម្ងាយផងដែរ។ រៀនបណ្តើរ បង្រៀនសិស្សនៅលើប្រព័ន្ធឌីជីថលបណ្តើរ (Digital) មានដូចជា Telegram, Zoom, Google meet, ជាដើម ជាអ្វីដែលថ្មីសម្រាប់គ្រូបង្រៀននៅតាមបណ្តាខេត្តកំពុងអនុវត្តក្នុងដំណា​ក់កាលក្រសួងអប់រំ យុវជន និងកីឡា តម្រូវឱ្យសាលារៀនរៀបចំកម្មវិធីបង្រៀនសិស្សពីចម្ងាយ ដោយសារស្ថានភាពកូវីដ-១៩ កំពុងរីករាលដាលជាសកល។ ការប្រើប្រាស់បច្ចេកវិទ្យាទាំងអស់នេះ ជាអ្វីដែលពួកគាត់មិនធ្លាប់បានជួបសោះពីមុនមក។  លោក ប៉ាង ចាន់ ជាគ្រូបង្រៀនគណិតវិទ្យាថ្នាក់ទី៩ នៃវិទ្យាល័យជា ស៊ីម ត្បែងមានជ័យ ខេត្តព្រះវិហារ ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនថា បង្រៀនសិស្សតាមអនឡាញជារបៀបបង្រៀនបែបថ្មី និងងាយស្រួលសម្រាប់លោក។  លោកបន្តថា “ដំបូងឡើយខ្ញុំ​គិត​​ថាប្រហែលជាទៅមិនរួចទេ ព្រោះមិនធ្លាប់បង្រៀនពីចម្ងាយ ហើយមិនធ្លាប់ប្រើកម្មវិធីសិក្សាតាមបែបឌីជីថលទៀត មានទូរសព្ទបានត្រឹមតែខល (call) ទៅវិញទៅមក។ តែបន្ទាប់ពីសាកល្បងនិងរៀនស្វែងយល់ពីរបៀបប្រើប្រាស់កម្មវិធីខ្លះៗ អាចផ្ញើមេរៀន ដាក់លំហាត់ និងអាចថតជាវីដេអូពន្យល់ទៅកូនសិស្សតាមថ្នាក់នីមួយៗ ឃើញថាងាយស្រួលជាងពេលដែលលោកគ្រូបានចាប់ផ្ដើមធ្វើវាដំបូង…”។ លោក ខៀវ សេរីយ៉ា គ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យាកម្រិតវិទ្យាល័យ មានបទពិសោធន៍ជាង ២០ឆ្នាំ ក៏មានប្រសាសន៍ដែរថា បង្រៀនសិស្សតាមអនឡាញ​ជាបទពិសោធន៍ថ្មី…

  • ក្រុមហ៊ុន Microsoft និងក្រសួងចុះហត្ថលេខាជាមួយក្រសួងប្រៃសណីយ៍លើកកម្ពស់ការប្រើប្រាស់ឌីជីថលនៅកម្ពុជា

    ក្រុមហ៊ុន Microsoft និងក្រសួងចុះហត្ថលេខាជាមួយក្រសួងប្រៃសណីយ៍លើកកម្ពស់ការប្រើប្រាស់ឌីជីថលនៅកម្ពុជា

    ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុន Microsoft អាស៊ីប៉ាស៊ីហ្វិក បានព្រមព្រៀងសហការគ្នាលើកកម្ពស់ការប្រើប្រាស់ឌីជីថលនៅកម្ពុជាក្នុងវិស័យជាច្រើន រួមទាំងការអប់រំលើកម្មវិធីសិក្សា។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងប្រធានផ្នែកហិរញ្ញវត្ថុសំរាប់ក្រុមហ៊ុន Microsoft Singapore លោកស្រី Cairine Haslam បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះកាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។  អនុស្សរណៈនៃការយោគយល់នេះ មានគោលបំណងលើកកម្ពស់បរិវត្តកម្មឌីជីថល (Digital Transformation) តាមរយៈកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សជំនាញ ការស្រាវជ្រាវនិងការអភិវឌ្ឍ នវានុវត្តន៍និងសហគ្រិនភាព ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងកិច្ចសហការរៀបចំគោលនយោបាយនិងផែនការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា ក្រុមហ៊ុន Microsoft មានគម្រោងបញ្ចូលបច្ចេកវិទ្យាទៅក្នុងកម្មវិធីសិក្សាមធ្យមសិក្សាទូទៅនិងឧត្តម​សិក្សា​។ ក្រសួងប្រៃសណីយ៍នឹងធ្វើការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្កើតផែនការលើកកម្ពស់អក្ខរកម្មឌីជីថល។ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងប្រៃសណីយ៍ នឹងជំរុញឱ្យនិស្សិតពិចារណាជ្រើសរើសរៀនបច្ចេកវិទ្យាឌីជីថល បើទោះពួកគេកំពុងសិក្សាជំនាញផ្សេងទៀតក៏ដោយ ក្នុងគោលបំណងបំពេញចំណេះដឹងជាមូលដ្ឋាននៃការទំនាក់ទំនងនិងព័ត៌មានវិទ្យាឌីជីថល ដើម្បីត្រៀមខ្លួនចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម និងត្រៀមខ្លួនសម្រាប់បដិវត្តឧស្សាហកម្មជំនាន់​ទី ៤។ ឯកឧត្តម រស់ សុវាចា អគ្គលេខាធិការនិងអ្នកនាំពាក្យរបស់ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាន៍ផងដែរថា​ ក្រសួងអប់រំ យុវជន និងកីឡា ស្វាគមន៍កិច្ចសហការវិជ្ជមានពីសំណាក់ក្រសួង-ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធក្នុងការលើកកម្ពស់ការអប់រំតាមបែបឌីជីថល ដែលស្របនឹងផែនការយុទ្ធសាស្ត្រវិស័យអប់រំ២០១៩-២០២៣ ដើម្បីឆ្លើយតបនឹងសេដ្ឋកិច្ចឌីជីថលកម្ពុជារបស់រាជរដ្ឋាភិបាល។ ឯកឧត្តម រស់ សុវាចា បានបន្ថែមថា ដំណើរឆ្ពោះទៅឆ្នាំ២០៣០ ក្រសួងអប់រំប្តេជ្ញាសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ ស្តីពីការអប់រំ ដោយឈរលើគោលការណ៍ គុណភាព សមធម៌ បរិយាបន្ន ការសិក្សាពេញមួយជីវិត និងទាំងអស់គ្នា។ គួររំលឹកផងដែរថា ទន្ទឹមនឹងការចុះកិច្ចព្រមព្រៀងខាងលើ កាលពីរសៀលថ្ងៃទី១៦ ខែមីនាកន្លងទៅ ប្រៃសណីយ៍និងទូរគមនាគមន៍ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូមួយទៀតរវាងក្រសួងប្រៃសណីយ៍និងក្រុមហ៊ុន Brite Digital ជាតំណាងក្រុមហ៊ុនម៉ៃក្រូសូហ្វប្រចាំកម្ពុជា ដែលមានលោកស្រី LEON Lorida-Sereipheap នាយកគ្រប់គ្រងជាតំណាង។ កិច្ចព្រមព្រៀងនេះ…

  • អ្នកភិរម្យភាសា អ៊ូ ហៅ ង៉ុយ កវីប្រើសំនួនវោហារសព្ទអប់រំមិនចេះរឹងស្ងួតក្នុងសង្គមខ្មែរ

    អ្នកភិរម្យភាសា អ៊ូ ហៅ ង៉ុយ កវីប្រើសំនួនវោហារសព្ទអប់រំមិនចេះរឹងស្ងួតក្នុងសង្គមខ្មែរ

    “ធម្មតាអ្នកចេះ អ្នកស្វែងចំណេះ ចេះត្បិតខំរៀន ឆ្លាក់គូរក្បូរក្បាច់ សាច់សិល្ប៍របៀន អ្នកខ្សត់អត់ឃ្លាន ព្រោះចិត្តអាក្រក់”។ នេះជាកំណាព្យមួយល្បះតែងជាបទកាកគតិក្នុងច្បាប់ល្បើកថ្មី និពន្ធដោយអ្នកភិរម្យភាសា អ៊ូ ហៅ ង៉ុយ ដែលជាកវីមានកិត្តិស័ព្ទល្បីល្បាញរបស់ខ្មែរមួយរូបផ្នែកសំនួនវោហារសព្ទ នៅរវាងឆ្នាំ​​១៩២២។ តាមរយៈខ្លឹមសារកំណាព្យមួយល្បះនេះ បង្ហាញឱ្យឃើញពីតម្លៃនៃចំណេះដឹង។ លោកបញ្ជាក់ថា ចំណេះដឹងទាំងឡាយរមែងតែងកើតចេញពីការខិតខំប្រឹងប្រែងស្វែងរកដោយសេចក្តីព្យាយាម ហើយជីវិតរស់នៅរបស់មនុស្សតែងចាកផុតពីភាពក្រ​ខ្ស​ត់​ ប្រសិនបើបុគ្គលចេះជួយទៅវិញទៅមក។  អ្នកភិរម្យភាសាអ៊ូ កើតនៅឆ្នាំ១៨៦៥ នៅភូមិព្រៃអណ្ដូងស្វាយ ស្រុកភ្នំពេញ (ស្រុកអង្គស្នួល) ខេត្តកណ្ដាល។ បិតាមាននាមថា អ៊ុក ជាមេឃុំកំបូល ដែលមានគោរម្យងារជាចៅ​ព​ញា​ធម្មរាជា ​និងមាតានាមថា អៀង ជាបុត្រីរបស់ចៅពញាម៉ុក មេឃុំស្ពានថ្ម ស្រុកជាមួយគ្នា។  អ្នកភិរម្យភាសា អ៊ូ ជាបុគ្គលឧស្សាហ៍ព្យាយាមរៀនសូត្រ រហូតគេទទួលស្គាល់ថាជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរមួយរូប។ អតីតកាលលោកបានបំពេញកាតព្វកិច្ចជាព្រះភិក្ខុនៅវត្តបឹងចក រយៈពេលប្រាំឆ្នាំ ព្រមទាំងរៀនប្រែប្រែព្រះត្រៃបិដកចាប់ពីពេលនោះមក។ ក្រោយពីលាចាកសិក្ខាបទ លោកបានបម្រើការងាររាជការក្នុងតួនាទីជាស្មៀន ក្លាយជាអ្នកចម្រៀងសារដៀវ និងជាអ្នកទេសនាតាមស្រុកភូមិដ៏ល្បីឈ្មោះម្នាក់ រហូតដល់ហ្លួងព្រះស៊ីសុវត្ថិប្រទានគោរម្យងារជា “ក្រមង៉ុយ” ពេលបម្រើការងារនៅក្រុមភ្លេងព្រះរាជទ្រព្យក្នុងព្រះបរមរាជវាំង។ កវីវោហារសព្ទមិនចេះរីងស្ងួតរូបនេះ បានបង្កើតស្នាដៃច្រៀងផ្ទាល់មាត់ជាច្រើន ដូចជាច្បាប់ល្បើកថ្មី, ច្បាប់កេរកាលថ្មី, សេចក្តីរំលឹកដាស់តឿន, ច្បាប់ប្រដៅជនប្រុសស្រី, បណ្ដាំក្រមង៉ុយ, ក្រៅពីនេះមានស្នាដៃជាច្រើនទៀត។ រំលឹកដល់ឈ្មោះអ្នកភិរម្យភាសា អ៊ូ លោក ជ័យ ​ចាប សាស្ត្រាចារ្យផ្នែករចនាបថវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ថា “តាង៉ុយជាកវីដែលមានលក្ខណៈប្រ​ជា​ប្រិយ​ ហើយរាល់ស្នាដៃរបស់គាត់ច្រើនទាក់ទងនឹងជីវភាពរស់នៅនិង​ចរិយាទាយាទរបស់ប្រជាជន រំលេចដោយតម្លៃអប់រំដាស់តឿនក្រើនរំលឹកកូនចៅប្រុសស្រី ឱ្យចេះប្រុងប្រយ័ត្នសម្រាប់ឱ្យបុគ្គលគ្រប់មជ្ឈដ្ឋានអាចស្ដាប់បានទាំងអស់។ ហេតុនេះធ្វើឱ្យប្រជាជនខ្មែរជាពិសេសប្រជាជននៅជនបទ សុទ្ធតែស្គាល់និងចូលចិត្តរូបគាត់ដែលហៅម្យ៉ាងទៀតថា កវីប្រជាជន”។ លោកសាស្ត្រាចារ្យបានបន្តថា កំណាព្យរបស់លោកតាក្រមង៉ុយច្រើនរៀបរាប់ពីចរិយាធម៌គុណធម៌ វប្បធម៌ និងបុគ្គលិកលក្ខណៈរបស់មនុស្ស ដែលជាតម្លៃអប់រំសីលធម៌សង្គម។ “បើបុគ្គលណាអានហើយ ស្ដាប់ហើយយកទៅអនុវត្តតាមការទូន្មានរបស់គាត់ ធ្វើឱ្យបុគ្គលនោះមានការចេះដឹងក្នុងសង្គម និងសម្រេចកិច្ចការពុំខុសឆ្គង មិនខាតបង់ ចំណេញទាំងពេលវេលាចំណេញទាំងលទ្ធផល” លោកសាស្ត្រាចារ្យ ជ័យ ​ចាប។ សូមបញ្ជាក់ថា ស្នាដៃកំណាព្យអប់រំទូន្មានរបស់អ្នកភិរម្យភាសា អ៊ូ នៅតែមានប្រជាប្រិយភាពសម្រាប់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។ ស្នាដៃទាំងនោះ ត្រូវបានចម្លងទុកជាឯកសារសម្រាប់អ្នកសិក្សាអាចអាន និងស្វែងរកបានរហូតមកដល់សព្វថ្ងៃ។ លក្ខណៈពិសេសរបស់កវីរូបនេះ មានទេពកោសល្យអាចនិពន្ធបានភ្លាមៗដោយគ្រាន់តែឃើញទិដ្ឋភាពនិងជីវភាពរស់នៅពិតជាក់ស្ដែងរបស់ប្រជាជនខ្មែរ។ ស្នាដៃដែលបានបោះពុម្ពផ្សាយទាំងអស់របស់លោក ត្រូវបានកត់ត្រាដំបូងបង្អស់នៅក្នុងសម័យអាណានិគមបារាំង ដោយលោកស្រី ស៊ុយហ្សាន កាប៉ឺឡែល (SuZanne Karpele) នាយិកាវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ៕

  • ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅប្រទេសឥណ្ឌូណេស៊ី ឆ្នាំសិក្សា២០២១

    ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅប្រទេសឥណ្ឌូណេស៊ី ឆ្នាំសិក្សា២០២១

    អាហារូបករណ៍៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌូណេស៊ី បានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រក្នុងឆ្នាំសិក្សា២០២១​ លើផ្នែកគណនេយ្យ សេដ្ឋកិច្ច សំណង់ស៊ីវិល វិស្វកម្មអគ្គីសនី និងធនាគារ រយៈពេល ៨ឆមាសនៅសាកលវិទ្យាល័យ UNIVERSITAS ISLAM NAHDLATUL ULAMA (UNISNU) JEPARA ។ អាហារូបករណ៍ផុតកំណត់ទទួលការចុះឈ្មោះ៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។ បេក្ខជនចាប់អារម្មណ៍ចុះឈ្មោះតាមរយៈគេហទំព័រ https://s.id/UZUSProgram និងព័ត៌មានបន្ថែមសូមចូលទៅកាន់តំណភ្ជាប់នេះ http://bit.ly/3bWhxpc ៕

  • គោលការណ៍ ៥ ចំណុចដែលឪពុកម្ដាយគួរដឹងពីរបៀបចិញ្ចឹមកូនបែបវិជ្ជមាន

    គោលការណ៍ ៥ ចំណុចដែលឪពុកម្ដាយគួរដឹងពីរបៀបចិញ្ចឹមកូនបែបវិជ្ជមាន

    ភ្នំពេញ៖ ស្វែងយល់ពីរបៀបចិញ្ចឹមកូនសំខាន់ខ្លាំងណាស់សម្រាប់ឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំកូន ដើម្បីវិភាគនិងឆ្លុះបញ្ចាំងរាល់ទង្វើ ឬសកម្មភាពចិញ្ចឹមកូ​ន។ ការជ្រើសរើសរបៀបចិញ្ចឹមកូនប្រកបដោយគុណភាព និងមានប្រសិទ្ធភាព អាចជួយពង្រឹងទំនាក់ទំនងរវាងឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំជាមួយនឹងកូន ឬកុមារ និងសមាជិកដទៃទៀតនៅក្នុងគ្រួសារកាន់តែប្រសើរឡើង ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែកកាត់បន្ថយ ឬបញ្ឃប់អំពើហិង្សា និងការមិនអើពើនៅក្នុងគ្រួសារ។ ផ្អែកតាមឯកសារស្តីពីការចិញ្ចឹមកូនរបស់ក្រសួងកិច្ចការនារី ខាងក្រោមនេះជាគោលការណ៍ ៥ចំណុចឪពុកម្ដាយគួរដឹងពីរបៀបចិញ្ចឹមកូនបែបវិជ្ជមាន។ ១. ភាពអហិង្សា ៖ ឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំកូន មិនគួរប្រើទម្រង់ណាមួយនៃអំពើហិង្សាលើកូន ឬកុមារ រួមមានអំពើហិង្សា ផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងការមិនអើពើលើកុមារ។ គួរប្រកាន់ខ្ជាប់ឥរិយាបថអហិង្សា ដោយប្រើពាក្យពេចន៍ល្អៗទៅកាន់កូននៅពេលពួកគេមានកំហុស។ ណែនាំកូនដោយអហិង្សា ជាវិធីសាស្ត្រល្អបំផុតដែលម្តាយឪពុកសម័យទំនើបគួរប្រកាន់ខ្ជាប់។ ២. ផ្តោតទៅលើដំណោះស្រាយ ៖  ស្ដាប់ បង្ហាញហេតុផល ពិភាក្សា និងការស្វែងរកវិធី ឬរបៀបណាមួយ ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធីតាមបែបវិជ្ជមានដែលផ្តល់តម្លៃដល់ការចូលរួម យល់ព្រម និងការចរចារគ្នា។ ៣​. ការគោរព៖ នៅក្នុងគ្រួសារ សមាជិកគ្រួសារ គួរប្រើប្រាស់ឥរិយាបថទន់ភ្លន់ កាយវិការ និងពាក្យសម្តីដែលសម្តែងពីចេតនាគោរពគ្នាដល់កូន ផ្តល់តម្លៃឱ្យស្មើៗគ្នាក្នុងភាពជាមនុស្ស…

  • អាហារអភិវឌ្ឍន៍សុខភាពខួរក្បាលទារក ដែលម្តាយមានផ្ទៃពោះមិនគួរមើលរំលង

    អាហារអភិវឌ្ឍន៍សុខភាពខួរក្បាលទារក ដែលម្តាយមានផ្ទៃពោះមិនគួរមើលរំលង

    សុខភាព៖ ដំណាក់កាលដែលស្ត្រីមានផ្ទៃពោះ ចំណីអាហារជាតម្រូវការចាំបាច់ ដើម្បីទ្រទ្រង់សុខភាពរាងកាយម្តាយ និងផ្តល់ជីវជាតិចិញ្ចឹមដល់ទារកក្នុងផ្ទៃ។ សុខភាពម្តាយ និងសុខភាពទារកក្នុងដំណាក់កាលនេះ គួរយកចិត្តទុកដាក់ឱ្យបានប្រសើរបំផុត ពិសេសត្រូវធានាថាអាហារដែលម្តាយទទួលទាននឹងអាចជួយបំពេញ​ដល់ការលូតលាស់សុខភាពខួរក្បាលរបស់ទារកក្នុងផ្ទៃ។ តាមរយៈគេហទំព័រ Medical Destiny បានបង្ហាញថា មានចំណីអាហារ ១៥ ប្រភេទដែលម្តាយគ្រប់រូបមិនគួរមើលរំលងក្នុងពេលមានផ្ទៃពោះ។ ១.  ស្លឹកជន្លង់ ៖ ស្លឹកជន្លង់មានផ្ទុកកាល់ស្យូម វីតាមីនA វីតាមីនC Fiber (ជាតិសសៃ) Folic Acid (អាស៊ីដហ្វូលីក) និងជាតិដែក ហើយជាតិដែកអាចផ្ដល់ការអភិវឌ្ឍន៍កោសិកាឈាមក្រហមរបស់ទារកបានយ៉ាងល្អ។ ២. ផ្លែចេក ៖ ផ្លែចេកមានប៉ូតាស្យូមខ្ពស់ ជួយបង្កើនថាមពលដល់មាតាអំឡុងពេលមានពពោះ។ អ្នកក៏អាចទទួលទានចេកទុំលាយជាមួយយ៉ាអ៊ូរ (Yogurt) ឬក្រឡុក ឬជាមួយគ្រាប់ធញ្ញជាតិក៏បាន។ ៣. មើមការ៉ុត ៖ វីតាមីន A នៅក្នុងមើមការ៉ុត ជួយផ្ដល់ការអភិវឌ្ឍន៍ដល់ស្បែក ភ្នែក ធ្មេញ និងឆ្អឹងដល់ទារក។ អ្នកមិនចាំបាច់ស្វែងរកវីតាមីន A ពីថ្នាំប៉ូវផ្សេងៗនោះទេ ព្រោះការ៉ុតជាប្រភពវីតាមីន A ដ៏អស្ចារ្យ មានជាតិសរសៃខ្ពស់…