-
បច្ចុប្បន្នអត្រាកំណើតកូនភ្លោះមានចំនួនកើនឡើងខ្លាំងនៅក្នុងសកលលោក
ក្រុមអ្នកស្រាវជ្រាវប្រជាសាស្ត្របានរកឃើញតួលេខកូនភ្លោះនៅលើសកលលោកមានការកើនឡើងខ្លាំងដល់ចំណុចកំពូលមួយដែលមិនធ្លាប់មានពីមុនមក ក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ។ ចំនួនកូនភ្លោះប្រមាណជាង 1.6 លាននាក់បានចាប់កំណើតឡើងជារៀងរាល់ឆ្នាំ ឬក្នុងអត្រាមួយក្នុងចំណោមទារកចាប់កំណើតថ្មីចំនួន 42 ជាកូនភ្លោះ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មូលហេតុនាំឱ្យពិភពលោកមានកំណើនកូនភ្លោះ ដោយសារម្តាយភាគច្រើនពន្យាកំណើត ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាវេជ្ជសាស្ត្រសុខាភិបាល។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ BBC ។ ស្របគ្នានេះដែរតាមតួលេខចុះផ្សាយដោយកាសែត the Journal Human Reproduction បានបង្ហាញថា អត្រាចាប់កំណើតនៃកូនភ្លោះមានការកើនឡើងខ្លាំងដល់ចំណុចកំពូលមិនធ្លាប់មានរយៈពេល 30 ឆ្នាំចុងក្រោយនេះ ក្នុងនោះមានចាប់ពី 32 ភាគរយនៅក្នុងទ្វីបអាស៊ី រហូតទៅដល់ 71 ភាគរយនៅអាមេរិកខាងជើង។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីចំនួននេះនឹងអាចធ្លាក់ចុះមកវិញ នៅពេលដែលគោលនយោបាយនៃការបង្កកំណើតរបស់រដ្ឋាភិបាលជាច្រើននឹងផ្តោតទៅលើការផ្តល់កំណើតកូនម្នាក់សម្រាប់ស្ត្រីម្នាក់ជំនួសវិញ ឬជាភាសាអង់គ្លេសថា One Baby Per Pregnancy ។ សូមបញ្ជាក់ថា អត្រាកំណើនកូនភ្លោះនេះ ក្រុមអ្នកស្រាវជ្រាវប្រើប្រាស់និងប្រមូលព័ត៌មានអំពីការចាប់កំណើតនៅក្នុងប្រទេសចំនួន 165 ចន្លោះពីឆ្នាំ 2010 ទៅឆ្នាំ 2015 ធៀបទៅនឹងអត្រាកូនភ្លោះចាប់កំណើតនៅក្នុងឆ្នាំ 1980 ដល់ឆ្នាំ 1985។ ទន្ទឹមគ្នានេះអត្រាផ្តល់កំណើតកូនភ្លោះកើនឡើងខ្លាំងមាននៅក្នុងទ្វីបអ៊ឺរ៉ុបនិងអាមេរិកខាងជើង។ ចំណែកអត្រាផ្តល់កំណើតកូនភ្លោះនៅក្នុងទ្វីបអាហ្រ្វិកមានចំនួនខ្ពស់ជាងគេបំផុតក្នុងរយៈពេល 30 ឆ្នាំចុងក្រោយនេះ ដោយសារទីនោះមានចំនួនប្រជាជនកើនឡើងខ្លាំង៕
-
ប្រាជ្ញាសិប្បនិម្មិត (AI) ជួយឱ្យវិស័យអប់រំកាន់តែរីកចម្រើនជាលំដាប់នៅថ្ងៃអនាគត
បច្ចេកវិទ្យា៖ តាមរយៈបច្ចេកវិទ្យាផ្សេងៗដែលបំពាក់ដោយប្រាជ្ញាសិប្បនិម្មិត (AI) នាពេលបច្ចុប្បន្ន វាស្ទើរតែក្លាយទៅផ្នែកមួយនៃជីវិតរស់នៅរបស់មនុស្ស។ ប្រាជ្ញាសិប្បនិម្មិត ផ្តល់ភាពងាយស្រួលជាមុនក្នុងដំណើរការធ្វើការងារប្រចាំថ្ងៃ។ ទោះបីកន្លងទៅមានការជជែកវែកញែកគ្នាជាច្រើនអំពីផលវិជ្ជមាន និងអវិជ្ជមាននៃបច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិតក៏ដោយ ក៏ប៉ុន្តែសម្រាប់អ្នកវិទ្យាសាស្ត្រផ្នែកបច្ចេកវិទ្យាយល់ថា ប្រាជ្ញាសិប្បនិម្មិតនឹងក្លាយទៅជាឧបករណ៍ដ៏ចាំបាច់បំផុតដែលនឹងនាំឱ្យវិស័យអប់រំកាន់តែរីកចម្រើនជាលំដាប់នៅថ្ងៃអនាគត។ ១. បច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិតជាជំនួយការនៃកិច្ចការងាររដ្ឋបាល ៖ ការងាររដ្ឋបាលនិងទំនួលខុសត្រូវរបស់គ្រូបង្រៀននឹងក្លាយទៅជាកិច្ចការដំណើរការដោយស្វ័យប្រវត្តិ ដោយគ្រាន់តែគ្រូបង្រៀនដាក់បញ្ចូលទិន្នន័យ និងកំណត់ពេលវេលាជាក់លាក់ណាមួយលើឧបករណ៍ដែលប្រើប្រាស់។ ២. ចងក្រងអត្ថបទ ឬមាតិកាផ្សេងៗលឿនរហ័ស ៖ កម្រងអត្ថបទជាច្រើននឹងកើតឡើងស្របតាមការចង់របស់បុគ្គសិកសិក្សា និងសាលារៀន។ មាតិកាអប់រំទាំងនោះជួយពន្យល់ដល់សិស្ស-និស្សិតកាន់តែច្បាស់តាមរយៈការច្របាច់បញ្ចូលគ្នាជាទម្រងចម្រុះ មានទាំងអត្ថបទ វីដេអូ រូបភាព ក្រាហ្វិច និងសំឡេងជាដើម។ ៣. ជំរុញស្វ័យសិក្សាដោយខ្លួនឯង៖ មនុស្សជាច្រើនអាចរៀនសូត្របានដោយខ្លួនឯងតាមរយៈវីដេអូ ឬមេរៀនដែលបានធ្វើទុកស្រាប់។ ប្រាជ្ញាសិប្បនិម្មិត នឹងចូលរួមបម្រើសកម្មភាពបែបនេះកាន់តែងាយស្រួល និងទូលំទូលាយនៅពេលអនាគត។ ៤. បើកចំហការសិក្សាទូលំទូលាយជុំវិញពិភពលោក ៖ តាមរយៈប្រាជ្ញាសិប្បនិម្មិតនឹងផ្តល់ការសិក្សាគ្មានដែនកំណត់ឡើយដល់អ្នកសិក្សា។ បច្ចុប្បន្នការសិក្សានៅមានរបាំងជាច្រើន ហើយប្រាជ្ញាសិប្បនិម្មិតនឹងក្លាយជាដំណោះស្រាយសមស្របនៅពេលនោះ។ ៦. ជំរុញប្រសិទ្ធភាពការងារអប់រំឱ្យកាន់តែប្រសើរ ៖ ទំនើបកម្មលើបច្ចេកវិទ្យាដោយបំពាក់ប្រាជ្ញាសិប្បនិម្មិត អាចដោះស្រាយបញ្ហាជាច្រើនក្នុងវិស័យអប់រំឱ្យកាន់តែងាយស្រួល និងឆាប់រហ័សជាងមុន។ អ្នកវិទ្យាសាស្ត្រផ្នែកបច្ចេកវិទ្យារំពឹងថា តាមរយៈប្រាជ្ញាសិប្បនិម្មិត ការអប់រំកាន់តែល្អប្រសើរឡើងនៅថ្ងៃអនាគត៕
-
ផលិតករភាពយន្ត អ៊ូច មករា ៖ “ការងារជោគជ័យ អាស្រ័យលើរបៀបធ្វើការងារជាក្រុមបានល្អ”
ពាក្យចាស់តែងពោលថា “គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ” ពាក្យនេះទំនងជាមិនអាចឆ្លើយតបទៅនឹងទិដ្ឋភាពជាក់ស្តែងទាំងស្រុងលើរបៀបធ្វើការងារជាក្រុមនាពេលបច្ចុប្បន្នឡើយ។ ប៉ុន្តែវាអាចត្រឹមត្រូវទៅតាមបរិបទការងារ ប្រសិនបើការងារនោះពុំត្រូវការគ្នីគ្នាច្រើន។ បច្ចុប្បន្នរបៀបធ្វើការងារជាក្រុម មានឥទ្ធិពលយ៉ាងខ្លាំងដល់ដំណើរការផលិតកម្មការងារ តែក៏ត្រូវការអ្នកចូលរួមជាមនុស្សចិត្តមួយថ្លើមមួយបំពេញការងារទាំងនោះដែរ។ លោក អ៊ូច មករា អ្នកដឹកនាំរឿង និងជាផលិតករភាពយន្ត មានបទពិសោធន៍ធ្វើការងារក្រុមជាច្រើនឆ្នាំក្នុងវិស័យនេះ បានចែករំលែកពីបទពិសោធផ្ទាល់ខ្លួនថា ផលិតកម្មការងារជោគជ័យ អាស្រ័យលើរបៀបធ្វើការងារជាក្រុមបានល្អ។ លោក អ៊ូច មករា យល់ឃើញថា ធ្វើការជាក្រុមរមែងតែងតែជួបបញ្ហាផ្សេងៗ ដោយសារមានមនុស្សច្រើន មតិយោបល់ច្រើន គំនិតច្រើន ព្រមទាំងការយល់ឃើញខុសៗគ្នា តែបញ្ហាទាំងឡាយអាចដោះស្រាយទៅបានប្រសិនបើសមាជិកក្រុមចេះពិភាក្សា រក្សាទំនាក់ទំនងល្អជាមួយគ្នា និងដើរតាមគោលដៅរួមរបស់ក្រុម។ ក្នុងអាជីពជាអ្នកជំនាញផលិតវីដេអូច្រើនឆ្នាំ លោក អ៊ូច មករា បានឱ្យដឹងថា “កន្លងមកក្រុមពួកខ្ញុំកម្រជួបប្រទះបញ្ហាណាស់ ដោយសារតែពួកយើងមានបទពិសោធធ្វើការងាររបស់ខ្លួនច្បាស់។ ជាទូទៅក្រុមការងារស្ដាប់គ្នា យល់អធ្យាស្រ័យគ្នា យល់ច្បាស់ពីហេតុផល គោលដៅរបស់គម្រោង និងគោលបំណងរបស់ក្រុមការងារ”។ លោក អ៊ូច មករា បានបន្តថា ប្រសិនបើសមាជិកក្រុមប្រើអារម្មណ៍រៀងៗមកបំពេញការងារ ខ្វះប្រាស្រ័យទាក់ទងគ្នា ឬមិនផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមកនៅក្នុងក្រុម បញ្ហាភ័ន្តច្រឡំណាមួយនឹងកើតឡើងជាក់ជាពុំខាន។ “ជាទូទៅបើពួកគាត់យកបទពិសោធរៀងខ្លួនយកមកប្រើការក្នុងពេលធ្វើការជាមួយគ្នា វាច្រើនតែខុសគ្នាហើយ ដូចនេះគាត់គួរតែរកចំណុចរួមមួយ មានន័យថាជាគោលបំណងរួមដែលជាហេតុផលក្នុងការជំរុញពួកគាត់ឱ្យបន្តការងារជាមួយគ្នា ឈានទៅរកល្អប្រសើរក្នុងការងារ……
-
យុទ្ធនាការឌីជីថល “គិតគូរកូន” ជួយបញ្ជៀសហានិភ័យនៅលើអ៊ីនធឺណិតសម្រាប់កុមារ
ភ្នំពេញ៖ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចំពោះកុមារ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំយុទ្ធនាការឌីជីថល “គិតគូរកូន” ជួយដល់ឪពុកម្តាយ និងអាណាព្យាយាបាល អាចការពារសុវត្ថិភាពកូន ព្រមទាំងដោះស្រាយបញ្ហាពាក់ព័ន្ធការរំលោភបំពានកុមារតាមរូបភាពផ្សេងៗលើអ៊ីនធឺណេត។ នេះបើតាមប្រសាសន៍ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់តាមវីដេអូថា មូលហេតុនៃការបង្កើតយុទ្ធនាការឌីជីថល “គិតគូរកូន” ដោយសារក្នុងចំណោមអ្នកប្រើប្រាស់សេវាអ៊ីនធឺណិតនៅកម្ពុជាមាន 26% ធ្លាប់ទទួលការបៀតបៀនតាមប្រព័ន្ធអនឡាញក្នុងនោះកុមារជាជនរងគ្រោះខ្លាំងជាងគេ។ ការរំលោភបំពានតាមបណ្ដាញអ៊ីនធឺណិតចំពោះកុមារមានសន្ទុះកើនឡើងកាន់តែខ្លាំងនៅទូទាំងសាកលលោក។ ស្របគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា នៅក្នុងយុគសម័យឌីជីថលប្រទេសកម្ពុជាកំពុងប្រែក្លាយខ្លួនជាប្រទេសទំនើប ដោយរាជរដ្ឋាភិបាលបានរៀបចំជាជំហានៗឆ្ពោះទៅរកសេដ្ឋកិច្ច និងសង្គមឌីជីថល។ ដើម្បីសម្រេចបានគោលបំណងនេះ ប្រជាជនកម្ពុជាគ្រប់រូបចេះប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាភ្ជាប់សេវាអ៊ីនធឺណិត សម្រាប់សេវាឌីជីថលទាំងវិស័យសាធារណៈ និងវិស័យឯកជន ក្នុងការជំរុញអាជីវកម្ម ទាំងការសិក្សា និងការងារទំនាក់ទំនងសង្គមជាថននឹងដើរតួនាទីសំខាន់កាន់តែខ្លាំងនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា។ គួរបញ្ជាក់ថា តាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅក្នុងដំណាកាលនៃការរីករាលដាលជំងឺផ្លូវដង្ហើមកូវីដ-១៩ ម្តាយឪពុកត្រូវធានាថា ការតភ្ជាប់និងការប្រើប្រាស់បច្ចេកវិទ្យារបស់កុមារត្រូវមានសុវត្ថិភាព និងផ្តល់ផលវិជ្ជមាន។ យុទ្ធនាការនេះគាំទ្រដោយស្ថានទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា។
-
លោកហ៊ូ ក្រើន ៖ “ម្តាយបំបៅដោះកូនបានពេញលេញ ត្រូវធ្វើនៅគ្រប់ទីកន្លែង និងគ្រប់ពេលដែលកូនត្រូវការ”
ភ្នំពេញ ៖ ចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយភ្លាមក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល និងបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រយៈពេលប្រាំមួយខែដំបូងនៃជីវិតទារក ព្រមទាំងបន្តបំបៅកូនដោយទឹកដោះម្តាយរហូតកុមារអាយុពីរឆ្នាំឬលើស ចាត់ទុកជាការបំបៅដោះកូនដោយពេញលេញ និងត្រឹមត្រូវតាមការណែនាំរបស់សុខាភិបាល។ ការបំបៅដោះកូនដោយពេញលេញអ្នកម្តាយអាចធ្វើបាននៅគ្រប់ទីកន្លែង និងគ្រប់ពេលដែលកូនត្រូវការ។ ខាងក្រោមនេះជាខ្លឹមសារដែលលោក ហ៊ូ ក្រើន នាយករងនៃអង្គការហេឡែ ខេលល័រ អន្តរជាតិប្រចាំកម្ពុជា(HKI) និងជាអ្នកសម្របសម្រួលនៃស័ម្ពន្ធអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា ផ្តល់បទសម្ភាសជុំវិញទិដ្ឋភាពម្តាយបំបៅដោះកូននៅកម្ពុជា ជាមួយ AMS នៅថ្ងៃពុធ ទី10 ខែមីនានេះ។ ១. តើអ្វីជាឧបសគ្គសម្រាប់ស្ត្រីកម្ពុជាក្នុងការបំបៅដោះកូន? លោកហ៊ូ ក្រើន ៖ សម្រាប់ខ្ញុំយល់ថាមានហេតុផលច្រើនដែលជាឧបសគ្គរបស់អ្នកម្តាយក្នុងការបំបោះដោះកូនដោយទឹកដោះម្តាយដោយផ្ទាល់។ ឧបសគ្គទាំងនោះរួមមាន ទីមួយ ការផ្សព្វផ្សាយពីផលិតផលម្សៅទឹកដោះគោលើសលប់ ហាក់ដូចជាបំភ័ន្ភភ្នែកម្តាយឪពុកមួយចំនួន និងសាធារណជន ដោយពួកគាត់គិតថា ម្សៅទឹកដោះគោសំខាន់ខ្លាំងជាងទឹកដោះម្តាយ។ ទីពីរ ស្ថានភាពការងាររបស់ម្តាយបង្ខំឱ្យពួកគេបោះបង់ការបំបៅដោះកូនបន្ទាប់ពីសម្រាលកូនរួច មានន័យថារយៈពេលបីខែក្រោយពេលសម្រាលម្តាយត្រូវត្រឡប់ទៅធ្វើការវិញ (លំហែមាតុភាពមានពេលខ្លី)។ ទីបី ការយល់ដឹងពីសារៈសំខាន់នៃការបំបៅដោះម្តាយរបស់បុគ្គលិកទាំងស្ថាប័នរដ្ឋ និងឯកជនមួយចំនួននៅមានកម្រិត ពុំទាន់យល់ពេញលេញគុណសម្បត្តិនៃការបំបៅដោះម្តាយ។ ទន្ទឹមនឹងចំណុចនេះ ទីបួន ការយល់ដឹងរបស់សមាជិកក្រុមគ្រួសារក៏នៅមានកម្រិ តម្តាយឪពុកមួយចំនួនគិតថាការបំបៅដោះពុំសូវសំខាន់ គ្មានការគាំទ្រពីសមាជិកគ្រួសារផ្សេងទៀត អាចជាជីដូន បងប្អូន ម្តាយឪពុក ដែលជាមូលហេតុមិនជួយឱ្យម្តាយមានពេលវេលាពេញលេញបំបៅដោះដល់កូន។ ទីប្រាំ ការគាំទ្រពីមជ្ឈដ្ឋានជុំវិញខ្លួនស្ត្រី…
-
អំណានក្នុងបរិបទកូវីដ-19 ប្រធានបទសំខាន់ក្នុងទិវាជាតិអំណានឆ្នាំ 2021
ភ្នំពេញ៖ តាមការគ្រោងទុករបស់ក្រសួងអប់រំ យុវជន និងកីឡា ទិវាជាតិអំណានលើកទី6 ចាប់ផ្តើមប្រព្រឹត្តទៅនៅថ្ងៃព្រហស្បត្តិ៍ ទី11 ខែមីនានេះ ក្រោមប្រធានបទ “អំណានក្នុងបរិបទកូវីដ-19”។ ទិវាអំណានឆ្នាំនេះធ្វើឡើងតាមប្រព័ន្ធអនឡាញ (កម្មវិធី Zoom)ក្នុងបរិបទចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 ស្របតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។ កម្មវិធីនីមួយៗក្នុងទិវាជាតិអំណាននឹងផ្សាយផ្ទាល់តាមគេហទំព័រ Facebook ផ្លូវការរបស់ក្រសួងរំ (MoEYS Cambodia)។ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការរៀបចំទិវាជាតិអំណានក្នុងស្ថានភាពកូវីដ-19 ក្នុងន័យពង្រឹងគុណភាពអប់រំ បណ្ដុះទម្លាប់អាន លើកកម្ពស់ការតែងនិពន្ធ និងការសូត្រកំណាព្យជាដើម។ បន្ថែមពីនេះ ឯកឧត្តមបានបញ្ជាក់ថា ទិវាជាតិអំណានផ្ដល់ឱកាសដល់យុវជនបញ្ចេញទេពកោសល្យ ឬស្នាដៃរបស់ខ្លួនដើម្បីបង្ហាញពីសមត្ថភាពសិក្សាស្រាវជ្រាវ ក៏ដូចជាចូលរួមអបអរសាទរទិវាជាតិអំណានកុំឱ្យបាត់បង់ទោះបីស្ថិតក្នុងការរីករាលនៃជម្ងឺកូវីដ-19 ក៏ដោយ។ ទិវាជាតិអំណាននឹងលើកយកប្រធានបទចំនួនបីមកពិភាក្សា រួមមាន អំណាននិងយុវជន, អំណាននិងជីវិត, អំណាននិងកុមារ ដែលវាគ្មិនត្រូវបានជ្រើសរើសពីក្រុមអ្នកនិពន្ធ អ្នកចូលចិត្តអាន អ្នកជោគជ័យលើការអាន អ្នកជំនាញអប់រំកុមារ និងមាតាបិតាសិស្ស។ ក្នុងនោះក៏មានបាឋកថាស្រាវជ្រាវស្តីពី “អក្សរសិល្ប៍ និងភាសាខ្មែរសម័យកណ្តាល តាមរយៈសិលាចារឹកនគរវត្ត” ការបកស្រាយប្រធានបទ “តម្លៃអក្សរសិល្ប៍នៃរឿងរាមកេរ្តិ៍ក្នុងសង្គមខ្មែរ” បទបង្ហាញស្តីពី “ស្ថានភាពបណ្ណាល័យនៅសាលាបឋមសិក្សាក្នុងប្រទេសកម្ពុជា”…
-
កម្ពុជាបង្ហាញទស្សនៈ 6 ចំណុចក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទឹកចិត្តស្រ្ដីនិងក្មេងស្រីក្នុងយុគសម័យឌីជីថល
ភ្នំពេញ៖ តាមរយៈសុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន ស៊ែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំពិសេសរបស់ថ្នាក់ដឹកនាំអាស៊ាននៃកិច្ចប្រជុំកំពូលអាស៊ានលើកទី 36 ក្រោមប្រធានបទការលើកកម្ពស់តួនាទីស្រ្ដីក្នុងយុគសម័យឌីជីថល សម្ដេចតេជោ បានលើកឡើងថា បច្ចេកវិទ្យាឌីជីថលចាំបាច់បំផុតនៅក្នុងការរស់នៅប្រចាំថ្ងៃ ស្របនឹងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-19។ ទន្ទឹមគ្នានេះការលើកកម្ពស់ស្ត្រីក្នុងវិស័យឌីជីថលផ្នែកមួយដ៏សំខាន់នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ឆ្នាំ 2030។ កិច្ចប្រជុំនេះបានរៀបចំឡើងកាលពីថ្ងៃទី 26 ខែមិថុនា ឆ្នាំ2021 កន្លងទៅ។ សម្តេចតេជោ ហ៊ុន ស៊ែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា “ការលើកកម្ពស់តួនាទីរបស់ស្ត្រីនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ត្រូវបានចាត់ទុកថាជាកាលានុវត្តភាព និងកាតាលីករថ្មីមួយសម្រាប់ពន្លឿនការសម្រេចបាននូវសមភាពយេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយបរិយាប័ន្ន។ ជាក់ស្តែងការចូលរួមចំណែករបស់ស្ត្រីក្នុងការជំរុញកំណើនសេដ្ឋកិច្ច គឺមានសក្តានុពលច្រើន ហេតុនេះរដ្ឋាភិបាលប្រទេសសមាជិកអាស៊ាន និងភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ត្រូវរួមគ្នាបង្កើតបរិយាកាសមួយអំណោយផល ដែលអាចឱ្យស្ត្រីមានភាពងាយស្រួលក្នុងការចាប់យកកាលានុវត្តភាព និងសក្តានុពលថ្មីទាំងនេះ”។ ស្របនឹងការលើកឡើងនេះ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកទស្សនៈរបស់កម្ពុជាប្រាំមួយចំណុច ដល់មេដឹកនាំអាស៊ានដើម្បីលើកកម្ពស់តួនាទីស្ត្រីក្នុងយុគសម័យឌីជីថល រួមមាន ទីមួយ. បង្កើនការផ្តល់សេវានិងលើកកម្ពស់ការប្រើប្រាស់សេវាបច្ចេកវិទ្យាព័ត៌មានវិទ្យាដល់ស្ត្រី និងកុមារី ៖ ការផ្តល់សេវា និងទីកន្លែង ដែលស្ត្រីអាចប្រើប្រាស់សេវា បច្ចេកវិទ្យាព័ត៌មានវិទ្យាដោយងាយស្រួល និងមានសុវត្ថិភាព និងការវិនិយោគ…
-
កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន បើកទទួលពាក្យចាប់ពីដើមខែមីនាតទៅ
ភ្នំពេញ៖ អាហារូបករណ៍ពីអង្គការសិល្បៈខ្មែរអមតៈ ផ្ដល់ជូនអាហារូបករណ៍សិល្បៈជាច្រើនកន្លែង និងមានប្រាក់ឧបត្ថម្ភការសិក្សាប្រចាំឆ្នាំ។ កម្មវិធីផ្ដល់ជូននេះមានឈ្មោះថា « អាហារូបករណ៍ អាន ចនផន » ដែលបានបង្កើតឡើងដើម្បីអភិវឌ្ឍន៍សិល្បៈនៅកម្ពុជា និងមានគោលដៅឱ្យមនុស្សវ័យក្មេងដែលកំពុងសិក្សាវិស័យសិល្បៈ។ អាហារូបករណ៍នេះ ផ្តល់ជូនសិស្សសិល្បៈ និងសិល្បករវ័យក្មេងដែលបង្ហាញពីទេពកោសល្យ និងការជំរុញទឹកចិត្តដើម្បីអភិវឌ្ឍន៍ជំនាញសិល្បៈ។ អង្គការសិល្បៈខ្មែរអមតៈផ្ដល់ជូនអាហារូបករណ៍ពីរប្រភេទ មានអាហារូបករណ៍អភិវឌ្ឍន៍ជំនាញសិល្បៈ និងអាហារូបករណ៍អភិវឌ្ឍន៍ជំនាញមិនមែនសិល្បៈ។ អាហារូបករណ៍អភិវឌ្ឍន៍ជំនាញសិល្បៈមានដូចជា តូរ្យតន្ត្រី សិល្បៈសូនរូប របាំ ល្ខោន សៀក សិល្បៈនាដសាស្រ្តដែលសិក្សាថ្នាក់វិទ្យាល័យនៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈរយៈពេលយូរបំផុត3ឆ្នាំនិងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រយៈពេលយូរបំផុតបួនឆ្នាំ។ ទន្ទឹមគ្នានេះ អាហារូបករណ៍ក៏ផ្តល់សម្រាប់ថ្នាក់ហ្វឹកហ្វាត់ជាមួយគ្រូឯកជន ក្រៅម៉ោងរយៈពេលខ្លីពីរឆ្នាំ លើជំនាញសម្ភោរ ស្មូត ប៉ីអក អក្សរភ្លេង ព្យាណូ និងជំនាញជាច្រើនទៀត។ អាហារូបករណ៍អភិវឌ្ឍន៍ជំនាញមិនមែនសិល្បៈមាន ភាសាអង់គ្លេស ជំនាញកុំព្យូទ័រទូទៅ មហាវិទ្យាល័យ (ភាសាអង្គគ្លេស បដិសណ្ឋារកិច្ច និងទេសចរណ៍ គណនេយ្យ) អនុបណ្ឌិត( បុរាណវិទ្យា-ល-)។ លក្ខខណ្ឌបេក្ខជនដែលអាចដាក់ពាក្យបាន អាចជាសិល្បៈករអាជីព លោកគ្រូ អ្នកគ្រូសិល្បៈ និង អ្នកធ្វើការក្នុងវិស័យសិល្បៈ និងវប្បធម៌ ដែលមកពីគ្រប់ទម្រង់សិល្បៈទាំងបុរាណទាំងសម័យ។ ជាជាជនជាតិខ្មែរ…
-
មិនមែនមានតែទិវានារីអន្តរជាតិទេ ពិភពលោកក៏មានទិវាបុរសអន្តរជាតិ 19 វិច្ឆិកា
ទំនងមិនមានមនុស្សច្រើនទេដែលដឹងថាមានទិវាបុរសអន្តរជាតិនៅថ្ងៃទី 19 ខែវិច្ឆិកា ដែលត្រូវបានប្រារព្ធទូទាំងពិភពលោក ដើម្បីរំលឹកពីគុណតម្លៃវិជ្ជមានដែលបុរសនាំមកជូនពិភពលោក ក្រុមគ្រួសារ និងសហគមន៍របស់ខ្លួន។ ទិវានេះរំលេចគំរូវិជ្ជមាន និងលើកកម្ពស់ការយល់ដឹងអំពីសុខុមាលភាពរបស់បុរស។ ដ្បិតមានការប្រារព្ធមែន ប៉ុន្តែទិវានេះនៅមិនទាន់ទទួលស្គាល់ជាផ្លូវការពីអង្គការសហប្រជាជាតិឡើយ។ គោលបំណងនៃទិវាបុរសអន្តរជាតិ ដើម្បីពង្រឹងទំនាក់ទំនងយេនឌ័រ និងលើកកម្ពស់សមភាពយេនឌ័រ។ ប្រធានបទសម្រាប់ទិវាបុរសអន្តរជាតិឆ្នាំ 2021 នេះគឺ “ទំនាក់ទំនងកាន់តែប្រសើររវាងបុរសនិងស្ត្រី”។ រហូតមកដល់ពេលនេះ មានប្រមាណជា 80 ប្រទេសលើពិភពលោកបានប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ រួមមានសហរដ្ឋអាមេរិច ប្រទេសឥណ្ឌា ប្រទេសន័រវេរ ប្រទេសប៉ាគីស្ថានជាដើម។ ទិវាបុរសអន្តរជាតិ លើកទឹកចិត្តបុរសឱ្យបង្រៀនក្មេងប្រុសដទៃទៀតនៅក្នុងជីវិតរបស់ពួកគេពីតម្លៃ បុគ្គលិកលក្ខណៈ និងការទទួលខុសត្រូវនៃការធ្វើជាបុរស។ និយាយពីទិវាបុរសខាងលើនេះ ហាក់រំលឹកដល់ឃ្លាមួយរបស់លោកមហាត្មៈគន្ធី បានមានប្រសាសន៍ថា “យើងត្រូវតែក្លាយជាការផ្លាស់ប្តូរមួយដែលយើងតែងតែស្វែងរក”។ មានន័យថា នៅពេលដែលទាំងអស់គ្នា ទាំងបុរសនិងស្ត្រី ដឹកនាំដោយការធ្វើជាគំរូ ពេលនោះបង្កើតសង្គមមួយដែលមានសមភាព សុវត្ថិភាព និងរីកចំរើនគ្រប់ៗគ្នា។ ទិវាបុរសអន្តរជាតិ ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ 1992 នៅថ្ងៃទី ០7 ខែកុម្ភៈ ដោយលោក Thomas Oaster ហើយត្រូវបានធ្វើកំណែទម្រង់ដោយលោក Jerome Teelucksing ដែលបានជ្រើសរើសយកថ្ងៃទី 19…
-
ហេតុផល4ចំណុចដែលបច្ចេកវិទ្យានឹងផ្តល់ផលល្អដល់កុមារនៅថ្ងៃអនាគត
បច្ចេកវិទ្យា៖ អនាគតគ្រប់វិស័យទាំងអស់នៅក្នុងពិភពលោកមិនអាចកាត់ផ្តាច់ចេញពីបច្ចេវិទ្យាបានឡើយ ខណៈមនុស្សកំពុងត្រូវការបច្ចេកវិទ្យាកាន់តែយ៉ាងខ្លាំងដើម្បីបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ យ៉ាងណាក៏ដោយបច្ចេកវិទ្យាកំពុងដើរទៅមុខជានិច្ច ហើយមានមនុស្សមិនច្រើនទេដែលដើរទាន់ការរីកចម្រើននៃបច្ចេកវិទ្យា។ វានឹងផ្តល់ប្រយោជន៍កាន់តែខ្លាំងថែមទៀតសម្រាប់កុមារជាមនុស្សជំនាន់ក្រោយ ស្របតាមចរន្តរីកចម្រើនយ៉ាងឆាប់រហ័សនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ខាងក្រោមនេះ ជាហេតុផលបួនចំណុចដែលបច្ចេកវិទ្យានឹងជួយឱ្យមនុស្សជំនាន់ក្រោយត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគតរបស់ពួកគេ។ 1. បច្ចេកវិទ្យាព័ត៌មានឌីចីថលជួយដល់ការសិក្សា និងបង្កើនការចង់ចាំរបស់កុមារ ៖ បច្ចេកវិទ្យាព័ត៌មានឌីជីថលអាចជួយឱ្យកុមារតូចអាយុ 4 ឬ 5 ឆ្នាំបង្កើនសមត្ថភាពសិក្សាអក្សរ លេខ និងអក្ខរកម្មព័ត៌មានបានយ៉ាងល្អប្រសើរ។ វាជួយជំរុញសមត្ថភាពកត់ចំណាំតួអក្សរ សំឡេង និងខ្លឹមសារព័ត៌មានរបស់កុមារឱ្យកាន់តែលឿនរហ័ស។ 2. បង្កើនការយកចិត្តទុកដាក់និងសមត្ថភាពធ្វើការងាររបស់កុមារច្រើន ៖ ការសិក្សាស្រាវជ្រាវដោយសាកលវិទ្យាល័យ Rochester បានរកឃើញថា កម្មវិធីទូរស័ព្ទ ឬហ្គេមមួយចំនួនអាចជួយដល់កុមារក្នុងរៀបចំកិច្ចការងាររបស់ពួកគេឱ្យបានកាន់ច្រើននិងល្អប្រសើរក្នុងពេលតែមួយ។ កុមារយល់ច្បាស់ពីបច្ចេកវិទ្យា ប្រើប្រាស់ក្នុងគោលបំណងត្រឹមត្រូវ នឹងជួយឱ្យពួកគេទទួលបានអត្ថប្រយោជន៍កាន់តែច្រើន។ 3. បង្កើនទំនុកចិត្តនិងវិន័យផ្ទាល់ខ្លួន ៖ កុមារជាច្រើនតែងតែភ័យខ្លាច អៀនប្រៀន និងបដិសេធកំហុសនៅពេលពួកគេធ្វើអ្វីមួយ ឬមានបំណងអ្វីមួយ។ ប៉ុន្តែតាមរយៈបច្ចេកវិទ្យាទំនើបអាចបង្រៀនឱ្យកុមារ បង្កើនទុកចិត្តដល់ខ្លួនឯង ដោយសារអ្វីៗដែលកុមារបានឃើញលើបច្ចេកវិទ្យានឹងក្លាយជាបទពិសោធន៍ដល់ពួកគេ។ លើសពីនេះពួកគេអាចកំណត់ពេលវេលាជាក់លាក់សម្រាប់ខ្លួនឯង។ 4. ជំរុញឱ្យកុមារចេះធ្វើការងារជាក្រុម៖ កម្មវិធីទូរស័ព្ទដៃ កម្មវិធីកុំព្យូទ័រនានា និងហ្គេមវីដេអូមួយចំនួន អាចជំរុញទឹកចិត្តកុមារឱ្យធ្វើការរួមគ្នា សាមគ្គីគ្នាជាមួយអ្នកដទៃ ដើម្បីសម្រេច គោលដៅរួម។ ទោះយ៉ាងណាក្តីម្តាយឪពុកត្រូវដឹងថា បច្ចេកវិទ្យាអាចក្លាយទៅជាអាវុធមុខពីរសម្រាប់កុមារ ប្រសិនបើឪពុកម្តាយមិនបានគ្រប់គ្រងពេលវេលានិងការប្រើប្រាស់បច្ចេកវិទ្យារបស់កូនច្បាស់លាស់។ ឪពុកម្តាយត្រូវគាំទ្រ និងរៀបចំកាលវិភាគសិក្សាឱ្យកូន ដោយហេតុផលថាកុមារនឹងមិនអាចគ្រប់គ្រងបញ្ហានេះបានដោយខ្លួនឯងនោះឡើយ៕