-
ក្រសួងអប់រំប្រកាសផ្អាកគ្រឹះស្ថានសិក្សានៅស្រុកពាមរក៍ ខេត្តព្រៃវែង
ក្រសួងអប់រំ យុវជន និងកីឡា នាយប់ថ្ងៃទី 8 ខែមីនា ឆ្នាំ 2021 នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនជាបណ្តោះអាសន្ន នៅស្រុកពាមរក៍ ខេត្តព្រៃវែង។ នៅក្នុងសេចក្តីជូនដំណឹងនោះបានបញ្ជាក់ថា ដោយសារមានការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍នៅស្រុកពាមរក៍ ខេត្តព្រៃវែង និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្ននៅស្រុកពាមរក៍ ខេត្តព្រៃវែង ចាប់ពីថ្ងៃជូនដំណឹងនេះរហូតមានការជូនដំណឹងជាថ្មី។ គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក៕
-
ដំណើរដើមចមដែលនាំឱ្យមាន “ទិវានារីអន្តរជាតិ 8 មីនា”
រាល់ឆ្នាំទិវានារីអន្តរជាតិ 8 មីនាតែងប្រារព្ធឡើងក្នុងបុព្វហេតុបង្ហាញពីការតស៊ូរបស់ស្ត្រីដើម្បីសិទ្ធិសេរីភាពប្រជាធិបតេយ្យ ដោយភ្ជាប់ជាមួយនឹងពាក្យស្លោកថា “មួយថ្ងៃធ្វើការប្រាំបីម៉ោង”, “ធ្វើការស្មើគ្នា បៀវត្សស្មើគ្នា”, “ការពារសុខភាពមាតានិងទារក”។ នៅក្នុងឆ្នាំ 1910 សន្និបាតអន្តរជាតិនារីដែលមានប្រទេស 17 ចូលរួមធ្វើឡើងនៅទីក្រុងកូប៉ែនហាក រដ្ឋធានីនៃប្រទេសដាណឺម៉ាក បានសម្រេចយកថ្ងៃទី 08 ខែមីនា ជាថ្ងៃមហាសាមគ្គីតស៊ូរបស់នារីពលករទូទាំងសាកលលោក។ នៅចុងសតវត្សទី 19 បច្ចេកវិទ្យារីកចម្រើនយ៉ាងខ្លាំងក្លានៅលើសកលលោក ជាពិសេសនៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេសដែលមានឧស្សាហកម្មរីកចម្រើន។ ទន្ទឹមគ្នានេះនារីនិងកុមារក្រីក្ររាប់លាននាក់បានទាក់ទាញឱ្យចូលធ្វើការនៅក្នុងរោងចក្រនិងសហគ្រាសឯកជននានា។ ពួកម្ចាស់រោងចក្រមួយចំនួនមានគំនិតលោភលន់ កេងប្រវ័ញ្ចមិនលើកម្លាំងពលកម្មរបស់នារី កុមារ និងកម្មករទន់ខ្សោយផ្សេងទៀត បានបង្ខំឱ្យពួកគេធ្វើការជាទម្ងន់ក្នុងមួយថ្ងៃពី 12 ម៉ោងទៅដល់ 16 ម៉ោង ហើយផ្ដល់ប្រាក់បៀវត្សរ៍តិចតួចបំផុត ដោយមិនគិតពីសុខភាពរបស់កម្មករជានារី និងកុមារ។ អ្នកទាំងនោះត្រូវរស់នៅក្នុងជីវភាពដុនដាបលំបាកវេទនា ស្ទើរតែអស់សេរីជាមនុស្ស។ ទិវានារីអន្តរជាតិកើតឡើងដោយសារព្រឹត្តការណ៍នៅឆ្នាំ 1908 នៅពេលនោះមានស្រ្តីមួយម៉ឺនប្រាំពាន់នាក់ដង្ហែរក្បួនក្នុងទីក្រុងញូវយ៉ក ដើម្បីទាមទារឱ្យមានប្រាក់ខែកាន់តែប្រសើរ ម៉ោងធ្វើការសមរម្យ និងមានសិទ្ធិក្នុងការបោះឆ្នោត។ មួយឆ្នាំក្រោយមក គណបក្សសង្គមនិយមរបស់អាមេរិក បានប្រកាសទិវានារីជាតិជាលើកដំបូង។ គេនៅចំាបានថា គំនិតដែលបានប្រែក្លាយទិវានារីជាតិទៅជាអន្តរជាតិ កើតចេញពីស្រ្តីម្នាក់ដែលមានឈ្មោះថា Clara Zetkin ។ ទិវានារីអន្តរជាតិត្រូវប្រារព្ធជាលើកដំបូងនៅឆ្នាំ 1911 នៅប្រទេសអូទ្រីស ដាណឺម៉ាក អាឡឺម៉ង់ និងស្វ៊ីស បន្ទាប់ពីសន្និបាតអន្តរជាតិនារីឆ្នាំ1910 ។ ពេលនោះហើយអ្វីៗត្រូវបានធ្វើឡើងជាផ្លូវការនៅឆ្នាំ 1975 នៅពេលដែលអង្គការសហប្រជាជាតិបានចាប់ផ្តើមប្រារព្ធទិវានេះ។ ប្រធានបទដំបូងដែលអង្គការសហប្រជាជាតិបានអនុម័ត ក្នុងឆ្នាំ 1996 “អបអរសាទរអតីតកាល គ្រោងផែនការសម្រាប់អនាគត” ។ក្រោយមកទិវានារីអន្តរជាតិប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី ០8 ខែមីនា។ ចំណែកប្រជាពលរដ្ឋកម្ពុជាភាពច្រើនស្គាល់ និងនិយមហៅសាមញ្ញាថា “ថ្ងៃសិទ្ធិនារី ឬទិវាសិទ្ធិនារី 8 មីនា”។ ពណ៌ស្វាយ បៃតង និងពណ៌ស ត្រូវបានចាត់ជាពណ៌តំណាងឱ្យទិវានារីអន្តរជាតិ។ ពណ៌ស្វាយបង្ហាញឱ្យយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរ។ ពណ៌បៃតងតំណាងឱ្យក្តីសង្ឃឹម និងពណ៌សតំណាងឱ្យភាពបរិសុទ្ធ។ បើមានទិវានារីអន្តរជាតិ តើមានទិវាបុរសអន្តរជាតិដែរឬទេ? ពិតជាមាន ! ទិវាបុរសអន្តរជាតិប្រារព្ធឡើងនៅថ្ងៃទី 11 ខែវិច្ឆិកា។ ទិវានេះទំនងមានវត្តមានឡើងនៅឆ្នាំ 1990 ប៉ុន្តែមិនទាន់ទទួលស្គាល់ដោយអង្គការសហប្រជាជាតិនៅឡើយទេ។ ប្រជាជនអបអរទិវានេះ នៅក្នុងប្រទេសជាង 80 ទូទាំងពិភពលោក ក្នុងនោះរួមទាំងចក្រភពអង់គ្លេសផងដែរ។ ទិវានារីអន្តរជាតិជាថ្ងៃដែលប្រជាជនប្រទេសនីមួយៗ តែងឈប់សម្រាកពីការងារ។ ប្រទេសប្រទេសរុស្ស៊ីឱ្យតែចំថ្ងៃទិវានារីអន្តរជាតិម្តងៗ ការលក់ផ្កាហាក់កើនឡើងទ្វេដងក្នុងអំឡុងពេល 3ឬ 4 ថ្ងៃ ចន្លោះថ្ងៃ ០8 មីនា។ ប្រទេសចិន ស្ត្រីជាច្រើនបានឈប់សម្រាកពីការងាររបស់ពួកគេកន្លះថ្ងៃតាមការណែនាំរបស់ក្រុមប្រឹក្សារដ្ឋ។ នៅសហរដ្ឋអាមេរិក ប្រធានធិបតីធ្វើសេចក្តីថ្លែងការជារៀងរាល់ឆ្នាំ ដើម្បីគោរពដល់សមិទ្ធិផលរបស់ស្ត្រីអាមេរិកាំង។ ឆ្នាំ 2021 នេះការប្រារព្ធទិវានារីអន្តរជាតិអាចនឹងប្លែកពីរាល់ឆ្នាំបន្តិច ដោយសារតែការរាលដាលនៃមេរោគឆ្លងកូវីដ-19 ដោយរំពឹងថាព្រឹត្តិការណ៍ធំៗ នៃទិវានឹងធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ។ ចំណែកប្រធានបទនៃទិវានារីអន្តរជាតិសម្រាប់ឆ្នាំ 2021 គឺ “ជ្រើសរើសដើម្បីប្រកួតប្រជែង” (#ChooseToChallenge) ហើយយុទ្ធនាការមួយនឹងធ្វើឡើងក្រោមប្រធានបទ “យើងទាំងអស់គ្នាអាចជ្រើសរើសដើម្បីប្រកួតប្រជែងនិងអំពាវនាវឱ្យបញ្ឈប់ភាពលម្អៀងលើយេនឌ័រ និងភាពមិនស្មើគ្នា”។ អ្នកចូលរួមយុទ្ធនាការនេះ ត្រូវលើកដៃឱ្យខ្ពស់ជាសញ្ញាបង្ហាញថាប្តេជ្ញាចិត្តជ្រើសរើសដើម្បីប្រកួតប្រជែង និងអំពាវនាវឱ្យមានសមភាព៕
-
អាហារូបករណ៍ស្រាវជ្រាវនៅសាកលវិទ្យាល័យ Bond ប្រទេសអូស្ត្រាលីសម្រាប់ឆ្នាំសិក្សា 2021
អាហារូបករណ៍៖ ឱកាសទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលី ( Australia ) សម្រាប់ឆ្នាំ 2021 កំពុងបើកទទួលពាក្យចូលពីនិស្សិតមកពីបណ្តាប្រទេសនានានៅជុំវិញពិភពលោក។ អាហារូបករណ៏នេះ កម្រិតថ្នាក់បណ្ឌិត (Ph.D. Degree) និងថ្នាក់ក្រោយបរិញ្ញាបត្រ (Postgraduate)។ កម្រិតថ្នាក់បណ្ឌិត (Ph.D. Degree) នឹងទទួលបានអាហារូបករណ៏ជាថវិការចំនួន 28,597 ដុល្លារក្នុងមួយឆ្នាំ និងស្រាវជ្រាវថ្នាក់ក្រោយបរិញ្ញាបត្រ នឹងទទួលបានអាហារូបករណ៍ពេញលេញ ប្រាក់ឧបត្ថម្ភប្រចាំខែ ប្រាក់ចំណាយលើការបោះពុម្ភផ្សាយផ្សេៗ។ អាហារូបករណ៍នេះ ផុតកំណត់ទទួលពាក្យ ថ្ងៃទី 31 មីនា 2021 ខាងមុខ។ សម្រាប់ព័ត៌មានលម្អិ ចូលទៅកាន់តំណភ្ជាប់ https://tinyurl.com/3pn545r8 ៕
-
អាហារូបករណ៏ទៅសិក្សានៅសាកលវិទ្យាល័យ Nanjing ប្រទេសចិន2021
អាហារូបករណ៍៖ រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាចិន បានផ្ដល់អាហារូបករណ៏ដល់និស្សិតបរទេសដែលមានបំណងចង់ទៅសិក្សានៅសាកលវិទ្យាល័យ Nanjing ប្រទេសចិន ចំនួន 156 កន្លែង រួមមានថ្នាក់បរិញ្ញាបត្រ 86 កន្លែង, ថ្នាក់បរិញ្ញាបត្រជាន់ខ្លួនចំនួន 27 កន្លែង, និងថ្នាក់បណ្ឌិត 43 កន្លែង។ កម្មវិធីអាហារូបករណ៏នេះ ផ្ដល់ឱ្យនិស្សិតដូចជា ថ្លៃសិក្សា ការចំណាយផ្សេងៗ សេវាធានារ៉ាប់រងអាយុជីវិត ធានាសុខភាព និងផ្ដល់ជូនកន្លែងស្នាក់នៅ។ សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន 2500RMB ឬ $386.39, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន 3,000 RMB ឬ $463.67 ក្នុងមួយខែ, និងថ្នាក់បណ្ឌិតទទួលបានប្រាក់ប្រចាំខែចំនួន 3,500 RMB ឬ $540.95 ក្នុងមួយខែ។ អាហារូបករណ៍នេះផុតកំណត់ថ្ងៃទី 31 ខែមីនា ឆ្នាំ2021 សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់គេហទំព័រសាកលវិទ្យាល័យ ចុចត្រង់នេះ។
-
YouTube ល្អឬមិនល្អសម្រាប់កូន អាស្រ័យលើការគ្រប់គ្រងឪពុកម្តាយ
កុមារ៖ អនុញ្ញាត ឬមិនអនុញ្ញាតឱ្យកុមារប្រើប្រាស់បណ្តាញសង្គម YouTube អាយុក្រោម 14 ឆ្នាំនៅតែប្រធានបទចម្រូងចម្រាសរបស់ឪពុកម្តាយនៅបណ្តាប្រទេសនីមួយៗទាំងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍ។ ម្តាយឪពុកខ្លះយល់ឃើញថា YouTube បានជួយកូនតូចរបស់ពួកគេតាមរយៈវីដេអូអប់រំ កំសាន្តផ្តល់ចំណេះដឹង ប៉ុន្តែម្តាយឪពុកមួយចំនួនបែរជាយល់ថា វីដេអូនៅលើបណ្តាញសង្គមមួយនេះមិនគួរឱ្យកុមារនោះទេ។ ប៉ុន្តែសម្រាប់អ្នកជំនាញអប់រំកុមារវិញយល់ថា ប្រសិនបើអនុញ្ញាតឱ្យកុមារមើលវីដេអូ ទាមទារឱ្យម្តាយឪពុកគ្រប់គ្រងមាតិកាឱ្យបានល្អ។ លោកស្រីវេជ្ជបណ្ឌិត Free Hess ឯកទេសអប់រំកុមារ នៅសហរដ្ឋអាម៉េរិកមានប្រសាសន៍ថា វីដេអូនៅលើបណ្តាញសង្គមយូធូបមានមាតិកាជាច្រើនដែលកុមារមិនគួរមើល ដូចជា រូបភាពស្រើបស្រាលរបស់មនុស្ស ដំណឹងនិងព័ត៌មានអត្តឃាត និងព័ត៌មានរើសអើងពូជសាសន៍ជាដើម។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកជំនាញអប់រំកុមារ បានលើកឡើងថា ម្តាយឪពុកគួរមានវិធីសាស្ត្រគ្រប់គ្រងការប្រើប្រាស់យូធូបរបស់កូន ប្រសើរជាងផ្តល់ឱកាសឱ្យកុមារមើលវីដេអូដោយសេរី ដែលនឹងផ្តល់ផលមិនល្អសម្រាប់កុមារទាំងបច្ចុប្បន្ន និងទៅអនាគត។ 1. រៀបចំនិងបែងចែកពេលវេលាសម្រាប់កុមារមើលយូធូបឱ្យបានត្រឹមត្រូវ ៖ ត្រូវកំណត់ពេលវេលាឱ្យបានច្បាស់ពេលដែលផ្តល់ទូរស័ព្ទ ឬថេប្លេតដល់កូន ពិសេសម្តាយឪពុកត្រូវរាយការណ៍ (report) ទៅលើវីដេអូណាដែលពាក់ព័ន្ធទៅនឹងសកម្មភាពអវិជ្ជមាននៅលើយូធូប។ 2. ពន្យល់ពីរូបភាពមិនគួរមើលដល់កូន ៖ ព្យាយាមនៅជិតកូនដោយពន្យល់ឱ្យបានច្បាស់លាស់ ថាហេតុអ្វីបានជាវីដេអូទាំងនោះមិនគួរមើល ឬចំណាយពេលមើល។ 3. បិទទាំងកម្មវិធី YouTube ចេញពីទូរស័ព្ទ ឬស្មាតហ្វូន ៖…
-
ក្រសួងអប់រំបន្តផ្អាកដំណើរការសាលារៀននៅភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍ 20 កុម្ភៈ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងបន្តផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈ។ សេចក្តីជូនដំណឹងនៅថ្ងៃទី 04 ខែមីនានេះ។ ក្រសួងអប់រំបញ្ជាក់ក្នុងសេចក្តីជូនដំណឹងថា “ដោយសារស្ថានភាពនៃការចម្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈ មិនទាន់ធូរស្រាល និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-18 ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា”។ ស្របគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យគ្រឹះស្ថានសិក្សាទាំងអស់នៅទីតាំងដែលបានផ្អាកនេះ ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។ សូមបញ្ជាក់ថា កាលពីថ្ងៃទី 24 ខែកុម្ភៈកន្លងទៅ ក្រសួងអប់រំបានសម្រេចផ្អាកសាលារៀនបន្ទាន់នៅតំបន់គោលដៅខាងលើ ដោយសារស្ថានភាពនៃការចម្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈ មានលក្ខណៈធំជាងនិងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ 28 វិច្ឆិកា ព្រមទាំងបញ្ជៀសការឆ្លងជំងឺកូវីដ-19 ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ។
-
កញ្ញា អ៊ី ស្រីមុំ ៖ “ទោះបីថាខ្ញុំស្រែៗរៀនកសិកម្ម តែកសិកម្មនេះហើយជួយមនុស្សឱ្យរស់រានមានជីវិត”
កំពង់ឆ្នាំង៖ បន្ទាប់រៀនចប់ថ្នាក់ទី12 ក្នុងដំណើរជីវិតជានិស្សិតសិក្សាជំនាញវិទ្យាសាស្ត្រជលផលនៅសាលាភូមិន្ទកសិកម្មចំការដូង ពាក្យដែលលឺចេញពីមាត់អ្នកជុំវិញខ្លួនជារឿយៗ “ក្មេងស្រីមកពីស្រែ រៀនកសិកម្ម កសិកម្មស្រែៗ”។ សម្តីទាំងនេះបានបំបាក់ទឹកចិត្តយុវតីម្នាក់ដែលប្រាថ្នាចង់ឃើញវិស័យកសិកម្មនៅកម្ពុជារីកចម្រើនឱ្យសមឈ្មោះថា កម្ពុជាជាប្រទេសកសិកម្ម។ តាមរយៈពាក្យពេចន៍មិនផ្តល់តម្លៃដល់ជំនាញកសិកម្មបែបនេះ ធ្វើឱ្យកញ្ញា អ៊ី ស្រីមុំ ជំរុញទឹកចិត្តខ្លួនឯងប្រឹងប្រែងតស៊ូ រហូតបញ្ចប់ការសិក្សាជំនាញវិទ្យាសាស្ត្រជលផលដោយជោគជ័យ និងបានក្លាយជាអ្នកជំនាញបង្កាត់ភ្ញាស់កូនត្រីនៅក្នុងកសិដ្ឋាននៃអង្គការតុកកែញញឹមកម្ពុជា ស្ថិតនៅខេត្តកំពង់ឆ្នាំង។ “ទោះបីថាខ្ញុំស្រែៗរៀនកសិកម្ម តែកសិកម្មនេះហើយជួយមនុស្សឱ្យរស់រានមានជីវិត” កញ្ញា អ៊ី ស្រីមុំ បាននិយាយដូច្នេះនៅពេលដែល AMS បានសួរនាំពីប្រវត្តិសិក្សាកាលជានិស្សិតនៅសាកលវិទ្យាកសិកម្ម ខណៈរូបគេជាកូនអ្នកស្រុកស្រែស្រាប់ មានទឹកដីកំណើតនៅខេត្តកំពង់ធំ។ កញ្ញា អ៊ី ស្រីមុំ បានបញ្ជាក់ពីមូលហេតុជំរុញចិត្តសិក្សាជំនាញវិទ្យាសាស្ត្រជលផលថា “ខ្ញុំយល់ថាកសិកម្មហ្នឹង ជំនាញជលផលហ្នឹង ជួយប្រជាពលរដ្ឋកម្ពុជាបានច្រើនណាស់ ! ជួយទាំងជីវភាពប្រជាជន ជួយទាំងសុខភាព ជួយទាំងស្បៀងអាហារ ជួយបង្រៀនមនុស្សឱ្យចេះផលិតរបស់ហូបចុកដោយខ្លួនឯងក្នុងគ្រួសារ…”។ ក្នុងឆ្នាំ 2015 ក្រោយពេលរៀនចប់ភ្លាម កញ្ញា អ៊ី ស្រីមុំ បានចូលបម្រើការងារនៅអង្គការតុកកែញញឹមកម្ពុជា ហើយបច្ចុប្បន្នជាគ្រប់គ្រងការងារបង្កាត់ភ្ញាស់ត្រី និងបង្រៀនកសិករពីបច្ចេកទេសក្នុងការងារផលិតកម្មវារីវប្បកម្ម។ កញ្ញា ស្រីមុំ បានបន្តថា រៀនកសិកម្មបើអត់ការងារសោះ ហោចណាស់ក៏មានការងារធ្វើក្នុងផ្ទះផ្គត់ផ្គង់ជីវភាពគ្រួសារដែរ។ កញ្ញា អ៊ី…
-
ការដាក់សម្ពាធខ្លះដល់ខ្លួនឯង អាចបំផុសសក្ដានុពល និងជំរុញលទ្ធភាពការងារ
ក្រឹត្យក្រមធម្មជាតិរបស់មនុស្សរមែងមិនចូលចិត្តអារម្មណ៍រងសម្ពាធឡើយ មិនថាសម្ពាធពីអ្នកដទៃ ឬសម្ពាធដាក់ដោយខ្លួនឯង ប៉ុន្តែសម្ពាធខ្លះអាចជួយជំរុញលទ្ធភាពការងារ និងបំផុសសក្ដានុពលពីក្នុងខ្លួនឱ្យកាន់តែប្រសើរ ដើម្បីជំរុញចិត្តឈានទៅសម្រេចការងារតាមគម្រោងដែលបានកំណត់។ លោក ប៊ុន ផាក នាយកប្រតិបត្តិក្រុមហ៊ុន Camazoon និងជាស្ថាបនិក WERead Asia យល់ឃើញថា បុគ្គលមិនដាក់សម្ពាធដល់ខ្លួនឯង ធ្វើកិច្ចការតាមចំណង់ ឬធ្វើតាមតែអ្វីដែលអាចធ្វើបាន បុគ្គលនោះនឹងបាត់បង់សេចក្តីព្យាយាមដើម្បីដោះស្រាយបញ្ហា និងពង្រឹងសមត្ថភាពផ្ទាល់ខ្លួន។ លោកបានបន្ថែមថា “មានពាក្យមួយម៉ាត់បាននិយាយថា បើមិនបង្ខំខ្លួនឯងឱ្យទាល់ច្រកទេ ធ្វើម៉េចដឹងថាខ្លួនឯងមានសមត្ថភាពប៉ុណ្ណា ! យើងមិនមែនមានចេតនាទៅដាក់ខ្លួនឯងនៅក្នុងហានិភ័យទេ តែត្រូវដាក់សម្ពាធខ្លួនឯងទៅលើរឿងវិជ្ជមាន”។ លោក ប៊ុន ផាក បានបង្ហោះសំណេរប្តេជ្ញាចិត្តនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកនឹងសង្ខេបអត្ថបទចេញពីសៀវភៅឱ្យបានយ៉ាងហោចណាស់ 52 ក្បាលក្នុងមួយឆ្នាំ ហើយធ្វើការងារនោះឱ្យបានមួយពាន់ថ្ងៃជាប់ៗគ្នា។ លោកបានពន្យល់ចំណុចនេះថា “សម្រាប់ខ្ញុំ ទីមួយវាជាការសន្យាចំពោះខ្លួនឯង ទីពីរវាជាការទទួលស្គាល់ពីអ្នកដទៃនៅលើបណ្ដាញសង្គម ដែលគេនឹងចាំមើលថាយើងធ្វើបានអត់។ មូលហេតុដែលខ្ញុំហ៊ានប្រកាសពីផែនការរបស់ខ្ញុំបែបនេះ ដោយសារខ្ញុំដាក់សម្ពាធឱ្យខ្លួនឯងថាត្រូវធ្វើឱ្យបាន យើងធ្វើបែបហ្នឹងដើម្បីកុំឱ្យខុសពាក្យសម្ដីរបស់ខ្លួនឯង កុំឱ្យអ្នកដទៃមើលមកថា ខ្ញុំធ្វើអត់បាន ចឹងខ្ញុំត្រូវតែខំ”។ ស្ថាបនិក WERead Asia រូបនេះបានបន្តថា មើលមួយភ្លែតការដាក់សម្ពាធប្រៀបដូចជាការកំណត់គោលដៅមួយដែលលើសពីសមត្ថភាពដែលខ្លួនមាន តែវាមិនត្រូវលើសលុបខ្លាំងពេកទេ ត្រូវសមល្មមតាមតែអាចប្រឹងប្រែងធ្វើបាន។ ប្រសិនបើលើសច្រើនខ្លាំងពេក វាអាចក្លាយជាសម្ពាធធ្ងន់ធ្ងរដែលមិនអាចទ្រាំទ្របាន។…
-
សាកលវិទ្យាល័យដែលមានអាយុចំណាស់ជាងទាំង 10 លើសកលលោក
ប្រសិនបើនិយាយពីកន្លែងសិក្សាល្បីៗជាសកលវិញ មនុស្សភាគច្រើននឹកឃើញដល់សាកលវិទ្យាល័យ Oxford របស់អង់គ្លេស ឬមួយក៏ Harvard របស់អាមេរិកដែលជាសាកលវិទ្យាល័យមានភាពល្បីល្បាញនិងវ័យចំណាស់បំផុត។ តើអ្នកដឹងទេថាសាកលវិទ្យាល័យណាខ្លះដែលមានវ័យចំណាស់បំផុតលើលោក? ខាងក្រោមនេះអ្នកនឹងពីឆ្នាំកំណើតនៃសាកលវិទ្យាល័យចំនួន 10 តាមលំដាប់លំដោយ។ 1. សាកលវិទ្យាល័យ Al-Azhar ៖ ស្ថិតនៅក្នុងប្រទេសអេហ្ស៊ីប ត្រូវបានបង្កើតឡើងដំបូងតាំងតែពីឆ្នាំ 970 នៃគ្រិសសករាជ។ តាំងពីបើកដំបូងរហូតដល់ឆ្នាំ 1961 មិនត្រូវបានគេប្តូរនាមទៅជាសាកលវិទ្យាល័យនោះទេ ទើបក្រោយមកបានប្តូរឈ្មោះជាសាកលវិទ្យាល័យ។ 2. សាកលវិទ្យាល័យ Coimbra ៖ បង្កើតឡើងដំបូងនៅក្នុងឆ្នាំ 1290 នៅក្នុងប្រទេសពទុយហ្គាល់ ហើយគ្រាមួយនៅក្នុងសតវត្សទី18 គេដឹងថាជាសាកលវិទ្យាល័យតែមួយគត់ដែលបានដំណើរការនៅក្នុងប្រទេស។ នៅក្នុងឆ្នាំ 2013 វាត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ 3. សាកលវិទ្យាល័យ Siena ៖ មានទីតាំងនៅក្នុងទីក្រុងដ៏តូចមួយនៃតំបន់ Tuscany ប្រទេសអ៊ីតាលី ដែលមានឈ្មោះថា Siena ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1240 ហើយអគាររបស់ខ្លួនក៏ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។ 4. សកលវិទ្យាល័យ Naples Federico II ៖ បង្កើតឡើងដំបូងនៅក្នុងប្រទេសអ៊ីតាលីកាលពីឆ្នាំ 1224…
-
ការពិតចំនួនមួយគួរដឹងពីសាកលវិទ្យាល័យ Oxford ដែលល្បីនិងចាស់បំផុតលើលោក
សាកលវិទ្យាល័យ Oxford ជាមជ្ឈមណ្ឌលអប់រំឈានមុខគេលើពិភពលោក ដែលផ្តោតលើការអប់រំ បណ្តុះបណ្តាល និងសិក្សាស្រាវជ្រាវមានកេរ្តិ៍ឈ្មោះល្បាញល្បី ស្ថិតនៅចក្រភពអង់គ្លេស។ Oxford ជាសាកលវិទ្យាល័យមានវ័យចំណាស់ជាងគេទីពីរលើសាកលលោក និងប្រើប្រាស់ភាសាអង់គ្លេសមួយគត់ជាភាសាគោលសម្រាប់សិក្សា។ មានរឿងរ៉ាវអស្ចារ្យនិងបុគ្គលសំខាន់ៗជាច្រើនរូបដែលបានសិក្សានៅសាកលវិទ្យាល័យ Oxford ហើយតាមរយៈភាពល្បីល្បាញនេះបានក្លាយទៅជារឿងដែលមានកិត្តិយសនិងមោទនភាពបំផុតសម្រាប់និស្សិតដែលបានឆ្លងកាត់ការសិក្សា។ របាយការណ៍វាយតម្លៃការសិក្សា Times Higher Education បង្ហាញថាសាកលវិទ្យល័យ Oxford បានផ្តួលវិទ្យាស្ថានបច្ចេកវិទ្យាកាលីហ្វ័រនីញ៉ា ដោយក្លាយជាសាកលវិទ្យាល័យដែលស្ថិតលេខរៀងទីមួយលើពិភពលោក។ សាកលវិទ្យាល័យ Oxford មានអាយុចំណាស់ជាងគេបំផុតទីពីរលើលោកបន្ទាប់ពីសាកលវិទ្យាល័យ Bologna Universtiy របស់អ៊ីតាលី។ ពាក្យថា Oxford មានប្រភពមកពាក្យបុរាណមួយរបស់អង់គ្លេស Oxanforda ដែលមានន័យជាទីកន្លែងដែលសត្វគោអាចឆ្លងកាត់បាន។ អំឡុងសង្គ្រាមស៊ីវិលនៅអង់គ្លេសចន្លោះពីឆ្នាំ 1642 ដល់ឆ្នាំ 1646 សាកលវិទ្យាល័យ Oxford ជារដ្ឋធានីរបស់អង់គ្លេស។ សម័យសង្គ្រាមលោកទីពីរ អង់គ្លេសមិនដែលរងការវាយប្រហារដោយគ្រាប់បែកឡើយ ដោយសារតែលោកហ៊ីត្លែរបានដាក់ផែនការយកទីតាំង Oxford ធ្វើជារដ្ឋធានីរបស់ខ្លួនពេលដែលវាយយកអង់គ្លេសបាន។ តារាកំប្លែងដ៏ល្បីលើលោក Bean ដែលគ្រប់គ្នាស្គាល់ថា Mr. Bean ឈ្មោះពេញ Rowan Atkinson ធ្លាប់សិក្សានៅទីនេះ។ នាយករដ្ឋមន្ត្រីរបស់អង់គ្លេសចំនួន 27…