-
មកដឹងពីពាក្យពេញនៃជំងឺផ្លូវដង្ហើមកូវីដ-19 កំពុងរីករាលដាលជាសាកល
អង្គការសុខភាពពិភពលោក (WHO) បានចាត់ទុក វីរុសកូរ៉ូណា ជាជំងឺរាតត្បាតជាសកលហើយបណ្តាប្រទេសចំនួន 170 នៅក្នុងសកលលោកកំពុងប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសថ្មីនៃអម្បូរវីរុសកូរ៉ូណានេះ។ ជំងឺដែលបង្កដោយវីរុសកូរ៉ូណា ត្រូវបានផ្ទុះឡើងដំបូងនៅក្នុងទីក្រុងវូហាន ប្រទេសចិន ដែលត្រូវបានគេដាក់ឈ្មោះថា ជំងឺវីរុសកូរ៉ូណាឆ្នាំ 2019 (កូវីដ-19 / COVID-19) ដែលពាក្យកាត់ “CO” តំណាងឱ្យពាក្យ Corona (កូរ៉ូណា) “VI” តំណាងឱ្យពាក្យ Virus (វីរុស) និង “D” តំណាងឱ្យពាក្យ Disease (ជំងឺ)។ កូវីដ-19 គឺជាវីរុសថ្មីមួយដែលមានទំនាក់ទំនងទៅនឹងអម្បូរនៃវីរុសដូចគ្នានឹងជម្ងឺរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS) និងប្រភេទជំងឺផ្តាសាយទូទៅមួយចំនួនទៀត។ តាមការបង្ហាញដោយអង្គការសុខភាពពិភពលោក វីរុសនេះឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ទៅនឹងដំណក់ទឹកតូចៗ ដែលចេញពីប្រព័ន្ធផ្លូវដង្ហើមរបស់អ្នកដែលបានឆ្លងវីរុស (តាមរយៈការក្អក និងកណ្តាស់ ឬខ្ទាតទៅប៉ះ) និងការប៉ះទៅលើវត្ថុនានាមានជាប់វីរុស។ វីរុសកូវីដ-19 អាចរស់នៅផ្ទៃខាងក្រៅបានជាច្រើនម៉ោង ប៉ុន្តែថ្នាំសម្លាប់វីរុសទូទៅអាចប្រើដើម្បីសម្លាប់វាបាន។ រោគសញ្ញានៃអ្នកជំងឺកូវីដ-19 អាចមានអាការៈគ្រុនក្តៅ ក្អក និងថប់ដង្ហើម។ ក្នុងករណីធ្ងន់ធ្ងរជាងនេះ ការឆ្លងវីរុសនេះអាចបណ្តាលឱ្យកើតជំងឺរលាកសួត ឬពិបាកដកដង្ហើម។ កាន់តែកម្រ ជំងឺនេះអាចបណ្តាលឱ្យស្លាប់បាន។ រោគសញ្ញាទាំងនេះស្រដៀងនឹងជំងឺផ្តាសាយ (influenza) ឬ ជំងឺផ្តាសាយទូទៅដែលកើតមានច្រើនជាងកូវីដ-19 ។ នេះជាមូលហេតុដែលតម្រូវឱ្យមានការធ្វើតេស្តដើម្បីបញ្ជាក់ថា អ្នកណាម្នាក់ពិតជាមានផ្ទុកវីរុសកូវីដ-19។ វិធានការការពារសំខាន់ៗ មានដូចជាលាងសម្អាតដៃឱ្យបានញឹកញាប់ និងរក្សាអនាម័យផ្លូវដង្ហើម (ខ្ទប់មាត់នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសជូតមាត់ និងបន្ទាប់មកបោះចោលក្រដាសជូតមាត់ក្នុងធុងសំរាមបិទជិត)។ ទន្ទឹមគ្នានេះ ជៀសវាងប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលមានរោគសញ្ញាដូចជា ផ្តាសាយ ឬគ្រុនក្តៅ…
-
ប្រទេសដាណឺម៉ាកសាងសង់កោះសិប្បនិម្មិតមួយ អាចផលិតអគ្គីសនីប្រើប្រាស់ទូទាំងប្រទេស
បច្ចេកវិទ្យា៖ ប្រទេសដាណឺម៉ាកនៅសប្តាហ៍នេះ បានប្រកាសអំពីផែនការដ៏អស្ចារ្យមួយក្នុងការសាងសង់កោះសិប្បនិម្មិត និងប្រើប្រាស់វាទៅជារោងចក្រផលិតថាមពលអគ្គីសនីដែលមានសមត្ថភាពចែកចាយជូនប្រជាពលរដ្ឋរបស់ខ្លួនទូទាំងប្រទេស។ តាមផែនការរដ្ឋាភិបាលនៃប្រទេសដាណឺម៉ាក គ្រោងនឹងបញ្ចប់ការសាងសង់ជាផ្លូវការឲ្យបាននៅក្នុងឆ្នាំ 2030 ហើយកោះនេះនឹងអាចផ្គត់ផ្គង់អគ្គិសនីច្រើនជាងទ្វេរដង។ រោងចក្រអគ្គីសនីនៅឆ្នេរសមុទ្រនៃប្រទេសនេះ អាចផលិតថាមពលអគ្គីសនីបានរហូតទៅដល់បីដងនៅពេលអនាគត។ ម៉ាស៊ីនតួប៊ីនចេញពីកង្ហារយក្សចំនួន 600 នឹងត្រូវបង្ហាញខ្លួននៅលើកោះមួយនេះ។ វាមានទំហំប្រហាក់ប្រហែលទៅនឹងតារាងបាល់ទាត់ដល់ទៅ 18 បញ្ចូលគ្នាហើយមានទីតាំងស្ថិតនៅក្នុងចម្ងាយប្រមាណតែ 60 គីឡូម៉ែត្រប៉ុណ្ណោះពីឆ្នេរសមុទ្រដាណឺម៉ាក ដែលជាទីតាំងមានខ្យល់បោកបក់ខ្លាំងសម្រាប់បង្វិលតួប៊ីនទាំងអស់នោះ។ លើសពីនេះ គេក៏នឹងរំពឹងទុកថា នៅក្រោយបញ្ចប់ការដ្ឋានសាងសង់កោះនេះនឹងអាចផ្តល់អគ្គីសនីរហូតទៅដល់ 1.5 ដងនៃថាមពលដែលប្រជាពលរដ្ឋដាណឺម៉ាកប្រើប្រាស់ប្រចាំឆ្នាំ។ វានឹងអាចគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់អគ្គីសនីដល់ប្រជាពលរដ្ឋនៅក្នុងតំបន់អ៊ឺរ៉ុបរហូតទៅដល់ 10 លានផ្ទះ។ មិនត្រឹមតែប៉ុណ្ណោះកោះនេះក៏នឹងអាចក្លាយទៅទីតាំងសម្រាប់ស្តុកទុកថាមពលអគ្គីសនីដែលអាចប្រមូលបានផងដែរ។ ក្រៅប្រទេសដាណឺម៉ាកក្នុងនោះនៅក្នុងប្លុកអ៊ឺរ៉ុបទាំងមូលក៏បានបង្ហាញផែនការក្នុងការផលិតថាមពលអគ្គីសនីពីធនធានកើតឡើងវិញបែបនេះ ឱ្យបាន 12GW នៅក្នុងពេលបច្ចុប្បន្នរហូតទៅដល់ 300GW ឱ្យបានត្រឹមឆ្នាំ 2050 ផងដែរ។ គេជឿជាក់ថា កោះសិប្បនិម្មិតរបស់ដាណឺម៉ាកមួយនេះ នឹងក្លាយទៅជាផែនការជោគជ័យមួយ ដោយសង្ឃឹមថានៅត្រឹមឆ្នាំ 2040 ថាមពលអគ្គីសនីដែលប្រមូលបានពីខ្យល់អាចជួយផ្គត់ផ្គង់ក្នុងតំបន់អ៊ឺរ៉ុបរហូតទៅដល់150 លានផ្ទះជាមិនខាន៕
-
ខណៈកុមារជាង 1.6 ពាន់លាននាក់ប្រឈមបញ្ហាការសិក្សា នោះសាលារៀន 3D ត្រៀមបង្ហាញវត្តមាន
បច្ចេកវិទ្យា ៖ របាយការណ៍ដែលបានចេញផ្សាយដោយអង្គការ UNICEF និងអង្គការអន្តរជាតិធំៗផ្សេងៗទៀតបានព្រមានដូចគ្នាថា ដោយសារបញ្ហារីករាលដាលជំងឺកូវីដ-19 ជាសកល នោះកុមារនៅទូទាំងសកលលោកប្រមាណជាង 1.6 ពាន់លាននាក់នឹងប្រឈមមុខទៅនឹងបញ្ហាបោះបង់ការសិក្សា ដោយសារតែសាលារៀនរបស់ពួកគេនៅតែបិទទ្វារ និងកង្វះទីកន្លែងសិក្សា។ ដំណោះស្រាយបញ្ហាខាងលើនេះ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយរបស់ប្រទេសហ្វាំងឡង់ឈ្មោះ Hyperion Robotics និងអង្គការមិនរកប្រាក់ចំណេញ Thinking Huts បានសហការជាមួយនឹងភ្នាក់ងារឌីសាញស្ថាបត្យកម្ម Studio Martzavi នាំគ្នាធ្វើគម្រោងមិនធ្លាប់មានមួយ ដោយបង្កើតអគារសាលារៀនពីម៉ាស៊ីន 3D នៅក្នុងចំណុចសាកលវិទ្យាល័យ Fianarantsoa ប្រទេសម៉ាដាស្គា។ គោលបំណងនៃគម្រោងដ៏អស្ចារ្យនេះ ត្រូវបានគេអង្គការ Thinking Huts បានបញ្ជាក់ថា ឆ្លើយតបទៅនឹងកង្វះខាតនៃហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធអប់រំនៅលើសាកលលោក ជាពិសេសសម្រាប់បណ្តាប្រទេសដែលមានលទ្ធភាពផ្តល់ការអប់រំនៅមានកម្រិត។ បច្ចេកវិទ្យា 3D នេះ អាចសាងសងជាជញ្ជាំងជាមួយនឹងវត្ថុធាតុដើមមានតម្លៃតិចបំផុត មិនប៉ះពាល់ដល់បរិស្ថាន ព្រមទាំងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក។ ចំណែកការសាងសងប្រើពេលវេលាត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។ គួររំលឹកដែរថា បច្ចុប្បន្នបច្ចេកវិទ្យាព្រីនបែប 3D ឬ 3D Printing បានក្លាយទៅជាបច្ចេកវិទ្យាដ៏គួរឱ្យទាក់ទាញបំផុតដោយសារតម្លៃនិងរយៈពេល។ ម៉ាស៊ីនព្រីនបែបនេះ ត្រូវបានប្រើប្រាស់កាន់តែច្រើនឡើង ហើយអាចផលិតបានស្ទើរតែបានគ្រប់ប្រភេទវត្ថុប្រើប្រាស់របស់មនុស្ស រាប់ចាប់តាំងពីវ៉ែនតារហូតដល់ឧបករណ៍សម្រាប់បម្រើក្នុងវិស័យឧស្សាហកម្ម៕
-
កុមារាមួយចំនួននៅកម្ពុជាទទួលរងការរំលោភបំពានផ្លូវភេទ ប៉ុន្តែមិនហ៊ាននិយាយប្រាប់ការពិត
ភ្នំពេញ ៖ ការស្រាវជ្រាវមួយរបស់អង្គការសហប្រជាជាតិ យូនីសេហ្វ កាលពីឆ្នាំ 2013 (Violence against Children Survey 2013) បានបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជាមានកុមារា 6% ដែលទទួលរងការរំលោភបំពានផ្លូវភេទ ប៉ុន្តែហ៊ាននិយាយប្រាប់ការពិត។ ភាពស្ងៀមស្ងាត់នេះ នៅតែបន្តអូសបន្លាយរហូតមកដល់បច្ចុប្បន្ន ដែលជាក្តីបារម្ភមួយរបស់សង្គមនិងអ្នកធ្វើការងារលើកកម្ពស់សិទ្ធិកុមារ។ លោក យួន សារ៉ាត់ ប្រធានគម្រោងនៃអង្គការជំហ៊ានដំបូងកម្ពុជា បានមានប្រសាសន៍ថា ៖ “មានកត្តាជាច្រើនធ្វើឱ្យកុមារាពិបាកក្នុងការនិយាយចេញរឿងរ៉ាវ ដោយគាត់មានការបារម្ភទាក់ទងជំនឿមួយចំនួន ដូចជាក្មេងប្រុសជាមនុស្សខ្លាំង ដើមទ្រូងប្រាំហត្ថ ជាមាសទឹកដប់ បើគាត់និយាយពីរឿងរំលោភបំពាន គេថាកាត់ផ្ទុយពីអ្វីដែលជាការរំពឹងពីសង្គមដែលគិតថាកុមារាខ្លាំង”។ ខាងលើនេះជាភាពភ័យខ្លាចរបស់កុមារា។ តាមបទពិសោធន៍កុមារាដែលទទួលរងការរំលោភបំពានផ្លូវភេទ ដែលអង្គការជំហានដំបូងបានគាំទ្រកន្លងមក ភាគច្រើនបុគ្គលិកសង្គមកិច្ចត្រូវចំណាយពេលជួបជាមួយពួកគាត់យ៉ាងហោចណាស់បួនជំនួប ទើបកុមារាហ៊ាននិយាយចេញពីបញ្ហាដែលបានកើតឡើង។ ប្រធានគម្រោងនៃអង្គការជំហ៊ានដំបូងកម្ពុជា បានប្រាប់មកកាន់ AMS ថា ៖ “ករណីកុមារាដែលខាងអង្គការជំហានដំបូងកម្ពុជា ទទួលគាំទ្រកន្លងមក គឺមានករណីកើតឡើងជាក្រុមដោយភាគច្រើននៅតាមបណ្តាខេត្ត ហើយករណីដែលបានកើតឡើងហើយវាអូសបន្លាយតៗគ្នាពីជំនាន់មួយទៅជំនាន់មួយទៀត ទំរាំក្មេងប្រុសរងគ្រោះហាននិយាយចេញអំពីការរំលោភបំពានទៅកាន់អ្នកដទៃដើម្បីគាំទ្រនិងអន្តរាគមន៍”។ លោក យួន សារ៉ាត់ ក៏បានបន្តទៀតថា ផលប៉ះពាល់មួយដល់កុមារក្រោយទទួលរងការរំលោភបំពានផ្លូវភេទ គឺកុមារផ្តាច់ខ្លួនពីគេឯង ដោយមានអារម្មណ៍អាម៉ាស់ មិនហ៊ាននិយាយចេញ…
-
យុវជនមានប្រាក់ចំណូលផ្ទាល់ខ្លួន មានសេរីភាពនិងសម្រេចចិត្តបានទូលំទូលាយ
គ្រប់សកម្មភាពរស់នៅប្រចាំថ្ងៃត្រូវការថវិកាប្រើប្រាស់ជាចាំបាច់ ហើយម្ចាស់ថវិកាតែងតែមានសិទ្ធិសម្រេចចិត្តលើការប្រើប្រាស់ធនធានថវិការបស់ខ្លួនឱ្យសមប្រកប។ ស្របគ្នានេះ ឯករាជ្យភាពក្នុងការសម្រេចចិត្តរបស់យុវជនក៏អាស្រ័យលើភាពចាស់ទុំក្នុងការគ្រប់គ្រងថវិកាដែរ។ ប្រសិនបើយុវជនមានប្រាក់ចំណូលផ្ទាល់ខ្លួន នោះពួកគាត់អាចនឹងមានសេរីភាពក្នុងការសម្រេចចិត្តធ្វើអ្វីមួយបានច្រើនជាងមុន។ អ្នកស្រី ប៉ែន បុប្ផា អគ្គនាយិកានៃក្រុមហ៊ុនពុទ្ធិពល បានចែករំលែកថា បើយុវជនចាប់ផ្ដើមមានប្រាក់ចំណូលខ្លួនឯង ដែលបានមកពីការងារ ឬរកស៊ី នោះយុវជនអាចសម្រេចចិត្តដោយខ្លួនឯងបានស្ទើរតែពេញលេញ។ ពេលនោះយុវជនជាម្ចាស់ការលើខ្លួនឯង ជាម្ចាស់លុយ ហើយអាចចំណាយលុយធ្វើអ្វីដែលខ្លួនចង់បាន។ នេះជាសេរីភាពហិរញ្ញវត្ថុដែលយុវជនបង្កើតឡើងដោយខ្លួនឯង។ អ្នកស្រី ប៉ែន បុប្ផា ៖ “ពេលនោះម្ដាយឳពុកនិងក្រុមគ្រួសារ អាចជាអ្នកជួយពិភាក្សានិងដឹងលឺការធ្វើសេចក្ដីសម្រេចរបស់គាត់តែប៉ុណ្ណោះ។ មិនដូចពេលដែលគាត់នៅក្រោមការផ្គត់ផ្គង់ពីអ្នកផ្ទះ គឺគាត់ត្រូវដើរតាមលក្ខខណ្ឌនិងការសម្រេចចិត្តរបស់អ្នកផ្ទះ ព្រោះអ្នកផ្ទះដែលជាអាណាព្យាបាលនឹងមិនអនុញ្ញាតឱ្យធ្វើអ្វីដែលមិនបានការ ឬខាតប្រយោជន៍នោះទេ”។ ថវិកាពិតជាដើរតួនាទីសំខាន់សម្រាប់យុវជន ព្រោះថាពួកគាត់ស្ថិតក្នុងវ័យមួយដែលចាប់ផ្ដើមចេះគិតស្រមៃចង់ស្គាល់ ចង់សាកល្បងធ្វើអ្វីដែលថ្មីៗ ហេតុនេះពួកគាត់ត្រូវចាប់ផ្ដើមចេះគិត ចាប់ផ្ដើមចេះសម្រេចចិត្ត គិតពីតម្រូវការខ្លួនឯង ចេះប្រឹងប្រែងសន្សំសំចៃ។ មានបទពិសោធនៅក្នុងសង្គម ក៏ដូចជាមានកូនស្រីវ័យជំទង់ក្នុងគ្រួសារផង អ្នកស្រី ប៉ែន បុប្ផា បានបន្ថែមថា ដើម្បីឱ្យមានឯករាជភាពក្នុងការសម្រេចចិត្តរឿងលុយកាក់ គ្រួសារខ្លះចាប់ផ្ដើមបង្រៀនកូនឱ្យចេះសម្រេចចិត្តខ្លួនឯង ក្នុងវ័យដែលកូនចូលរៀនវិទ្យាល័យ។ ឧទាហរណ៍ម្ដាយឳពុកផ្ដល់ប្រាក់ឧបត្ថម្ភឱ្យកូនប្រចាំសប្ដាហ៍ ហេតុនេះកូនអាចសម្រេចចិត្តក្នុងការប្រើប្រាស់ឱ្យសមស្របតាមតម្រូវការ ថាគួរចាយទាំងអស់ ឬចាយខ្លះសន្សំខ្លះទុកសម្រាប់ទិញអ្វីដែលខ្លួនត្រូវការនៅពេលក្រោយ។ “សម្រាប់យុវជនដែលមានប្រាក់ចំណូលខ្លួនឯង ខ្ញុំយល់ថាពួកគាត់ហ៊ានសម្រេចចិត្តច្រើនជាងពេលដែលគាត់សុំលុយអ្នកផ្ទះចាយ”។ តើយុវជនមានប្រាក់ចំណូលផ្ទាល់ខ្លួន មានសេរីភាពក្នុងការសម្រេចចិត្តពិតមែនដែរឬទេ? យុវជន អេង…
-
KOICA ផ្ដល់អាហារូបករណ៍ដល់មន្រ្តីរាជការកម្ពុជាបន្តការសិក្សានៅសាធារណរដ្ឋកូរ៉េ
អាហារូបករណ៍៖ កម្មវិធីអាហារូបករណ៍ KOICA ផ្តល់ដល់មន្រ្តីរដ្ឋាភិបាលកម្ពុជា បន្តការសិក្សានៅសាធារណរដ្ឋកូរ៉េ នឹងផុតទទួលពាក្យនៅថ្ងៃទី19 ខែមីនា ឆ្នាំ 2021 ខាងមុខ។ អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ ផ្តល់ក្នុងគោលបំណងបង្កើនសមត្ថភាពនិងចំណេះដឹងដល់មន្ត្រីក្នុងការអភិវឌ្ឍសង្គម និងសេដកិច្ចនៃប្រទេសកម្ពុជា។ បេក្ខជនដែលត្រូវជ្រើសរើស មានចំនួនត្រឹមតែ 20 នាក់ប៉ុណ្ណោះ លើជំនាញ Trade and Industrial Policy for Sustainable and Inclusive Growth ។ ដោយឡែកពេលវេលាសិក្សា មានរយៈពេល 17 ខែ។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់តំណភ្ជាប់នេះ http://www.koica.go.kr/khm_en/8141/subview.do ។ បញ្ជាក់អាហារូបករណ៍នេះ អាចដាក់ពាក្យស្នើសុំបានសម្រាប់តែមន្ត្រីរាជការកម្ពុជាតែប៉ុណ្ណោះ៕
-
ក្រសួងអប់រំ ស៊ុយអែត និងយូនីសេហ្វ រួមគ្នារកដំណោះស្រាយអប់រំដល់សិស្ស ដែលសាសារៀនកំពុងក្លាយមណ្ឌលចត្តាឡីស័ក
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងយូនីសេហ្វកំពុងធ្វើការរួមគ្នាដើម្បីឆ្លើយតបជាបន្ទាន់ទៅនឹងតម្រូវការសិក្សារបស់សិស្សានុសិស្សនៅខេត្តជាប់ព្រំដែនដែលសាលារៀនរបស់ពួកគេ កំពុងប្រើប្រាស់ជាមជ្ឈមណ្ឌលការពារជំងឺឆ្លងកូវីដ-19 ឬទីតាំងចត្តាឡីស័ក។ សកម្មភាពធ្វើការរួមគ្នានេះ ក្នុងគោលបំណងជួយឱ្យសិស្សទទួលបានឱកាសសិក្សា មិនបោះបង់ការសិក្សា ទោះបីសាលារៀនកំពុងជាប់រវល់ក្នុងបេសកម្មទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-19។ ចាប់តាំងពីបវេនកាលឆ្នាំសិក្សាថ្មីថ្ងៃទី11 ខែមករា រហូតមកដល់ពេលនេះ មានសាលាបឋមសិក្សាចំនួន13 អនុវិទ្យាល័យចំនួន 18 និងវិទ្យាល័យចំនួន19 នៅភាគពាយ័ព្យនៃខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ ពុំអាចបើកដំណើរបង្រៀនតាមធម្មតាឡើយ។ នេះជាបញ្ហាប្រឈមដែលសិស្សទាំងអស់ត្រូវការជំនួយសិក្សា។ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ យូនីសេហ្វដោយមានការគាំទ្រថវិកាពីប្រទេសស៊ុយអែត បានផ្តល់សៀវភៅសិក្សាថ្មីសម្រាប់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យចំនួន 50 គ្របដណ្តប់លើថ្នាក់ទី1 ដល់ទី 12 នៅក្នុងមុខវិជ្ជាសំខាន់ៗ។ សរុបសៀវភៅសិក្សាចំនួន 35,055 ក្បាល ត្រូវបាន ចែកចាយទៅតំបន់ភាគពាយព្យខេត្តដែលជួយនិស្សិតចំនួន 32,486 នាក់ដើម្បីបន្តការសិក្សារបស់ពួកគេ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា “យើងស្វាគមន៍ការគាំទ្របន្ថែមពីយូនីសេហ្វ និងស៊ុយអែតសម្រាប់សាលារៀននិងសិស្សនៅតាមខេត្តជាប់ព្រំដែន។ ទោះបីយើងកំពុងជួបប្រទះការលំបាកពីការឆ្លងរីករាលដាលជំងឺកូវីដ-19 ក៏ដោយ ក៏យើងត្រូវតែខិតខំប្រឹងប្រែងឱ្យអស់បីលទ្ធភាព ដើម្បីសិស្សានុសិស្សអាចបន្តការសិក្សាបាន និងធានាថាពួកគេមានសុវត្ថិភាពពីជំងឺនេះ”។ ស្របគ្នានេះដែរ ឯកឧត្តម…
-
ក្រសួងអប់រំដាក់វីដេអូសិក្សាគ្រប់កម្រិតលើបណ្ដាយយូធូបផ្លូវការ
ភ្នំពេញ៖ ដើម្បីពង្រឹងសមត្ថភាព លើកទឹកចិត្ត និងជំរុញគុណភាពសិក្សាទៅដល់សិស្សានុសិស្សទូទាំងប្រទេសកម្ពុជាកាន់តែងាយស្រួល និងល្អប្រសើរ ក្រសួងអប់រំបានបង្កើតមាតិកាអប់រំជាវីដេអូដាក់ក្នុងបណ្ដាយយូធូប (Youtube) ដែលមានកម្រងវីដេអូមេរៀនគ្រប់កម្រិតថ្នាក់សិក្សា។ កម្រងវីដេអូមេរៀនគ្រប់កម្រិតថ្នាក់នេះ សិក្សាគិតដោយឥតគិតថ្លៃ។ កម្រវីដេអូសិក្សាគ្រប់កម្រិតសិក្សានេះ ជាផ្នែកមួយនៃកម្មវិធីសិក្សាតាមបែបឌីជី ទប់ស្កាត់ការឆ្លងជំងឺកូវីដ-19 ពិសេសឪពុកម្ដាយ ឬអាណាព្យាបាលសិស្សអាចបង្រៀនកូនៗ និងសិស្សានុសិស្សគ្រប់រូបដោយខ្លួនឯង តាមរយៈ វីដេអូផ្សេងៗ របស់ក្រសួងអប់រំ។ តំណភ្ជាប់កម្មវិធីសិក្សាយូធូប youtube.com/moeys សូមជម្រាបដែរថា ក្រសួងអប់រំ យុវជន និងកីឡា កំពុងផលិតមាតិកាវីដេអូសិក្សាជាបន្តបន្ទាប់ដាក់ក្នុងបណ្តាញសង្គម ដើម្បីបង្ករភាពងាយស្រួលដល់ការសិក្សារបស់សិស្ស។ កាលពីចុងខែធ្នូកន្លងទៅ ក្រសួងអប់រំ បានចុះអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយក្រុមហ៊ុន MK International ដើម្បីអភិវឌ្ឍមាតិកាអប់រំជាវីដេអូសរុបចំនួន 72 ក្រោមរូបភាពអប់រំ និងកម្សាន្តក្នុងរយៈពេលបីឆ្នាំ ចាប់ពីឆ្នាំ 2021 ដល់ឆ្នាំ 2023៕
-
UNFPA ផ្ដល់កញ្ចប់ជំនួយដល់ស្រ្តីនិងក្មេងស្រីងាយរងគ្រោះដោយឥទ្ធិពលកូវីដ-19 និងទឹកជំនន់នៅកម្ពុជា
ភ្នំពេញ៖ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) បានផ្ដល់កញ្ចប់សម្ភារៈប្រើប្រាស់ចាំបាច់ចំនួនជាងបួនពាន់កញ្ចប់ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ស្ត្រី និងក្មេងស្រីងាយរងគ្រោះ ដែលរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ-19 និងគ្រោះទឹកជំនន់នាពេលកន្លងមកនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ UNFPA ចេញផ្សាយនៅថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ 2021 នេះ។ លោក ដានីញែល អាឡេមូ តំណាងស្តីទីរបស់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជនប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ផលប៉ះពាល់នៃជំងឺកូវីដ-19 និងបញ្ហាទឹកជំនន់កន្លងមក បានធ្វើឱ្យក្មេងស្រីនិងស្រី្តជាច្រើននៅកម្ពុជាប្រឈមទៅនឹងហានិភ័យនិងភាពងាយរងគ្រោះផ្សេងៗកាន់តែខ្លាំង។ លោក ដានីញែល អាឡេមូ “ក្នុងនាមយើងជា UNFPA ជឿជាក់ថា ការផ្ដល់សេវាសុខភាពផ្លូវភេទនិងសុខភាពបន្តពូជ រួមទាំងការទប់ស្កាត់និងការឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ បន្ថែមលើការគាំទ្រសុខភាពផ្លូវចិត្តនិងសង្គម គឺជាកិច្ចការបន្ទាន់និងសំខាន់បំផុតសម្រាប់ពេលនេះ”។ ទន្ទឹមគ្នានេះ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA សង្ឃឹមយ៉ាងមុតមាំថា កញ្ចប់សម្ភារៈប្រើប្រាស់ចាំបាច់នឹងជួយសម្រាលការលំបាករបស់ស្ត្រីនិងក្មេងស្រីរាប់ពាន់នាក់ ដើម្បីធានាថាមិនមានស្ត្រីណាម្នាក់ត្រូវបានគេទុកចោលឡើយក្នុងអំឡុងពេលដ៏លំបាកនេះ។ កញ្ចប់សម្ភារៈប្រើប្រាស់ទាំងអស់ត្រូវបានបែងចែកទៅប្រាំមួយកន្លែង ដូចជា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៃក្រសួងមហាផ្ទៃ 1,000 កញ្ចប់ ក្រសួងកិច្ចការនារី ចំនួន 1,100 កញ្ចប់ និងអង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) ចំនួន 600 កញ្ចប់…
-
ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសរូម៉ានីសម្រាប់ឆ្នាំសិក្សា 2021-2022
អាហារូបករណ៍៖ ក្រសួងការបរទេសរូម៉ានីបានផ្ដល់អាហារូបករណ៍ដល់និស្សិតបរទេសជាច្រើនរូប នៅក្នុងនោះក៏មានកម្ពុជាផងដែរ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅប្រទេសរូម៉ានី ក្នុងឆ្នាំសិក្សា 2021-2022។ ផុតកំណត់ទទួលពាក្យ ថ្ងៃទី29 ខែមេសា ឆ្នាំ2021។ ព័ត៌មានលម្អិតនិងទាញយកពាក្យ https://www.mae.ro/node/10251 ៕