Category: អប់រំ

  • ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្រសួងអប់រំយុវជនសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាចំនួន ៥ បន្ថែមទៀត

    ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្រសួងអប់រំយុវជនសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាចំនួន ៥ បន្ថែមទៀត

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២២ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងអប់រំយុវជនសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាចំនួន ៥ បន្ថែមទៀត ចៀសវាងការឆ្លងជំងឺរីករាលដាលជំងឺផ្លូវដង្ហើមកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍។ តាមសេចក្តីប្រកាសព័ត៌មានដែលមានចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីយប់ថ្ងៃទី២១ កុម្ភៈ។ ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា គ្រឹះស្ថានសិក្សាទាំងនោះរួមមាន អនុវិទ្យាល័យឫស្សីជ្រោយ និងសាលាបឋមសិក្សា ហ៊ុន សែន ឫស្សីជ្រោយ អនុវិទ្យាល័យឬស្សីស្រុក ស្រុកកៀនស្វាយ ខេត្តកណ្ដាល សាលាបឋមសិក្សាកូលាបទី១ សាលារៀនអន្តរទ្វីបអាមេរិកាំងសាខាចាក់អង្រែ រាជធានីភ្នំពេញ។ គ្រឹះស្ថានសិក្សានេះត្រូវបង្រៀននិងរៀនតាមប្រព័ន្ធអេឡិកត្រូនិក។  ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ កាលពីល្ងាចថ្ងៃទី២១ កុម្ភៈ ក្រសួងអប់រំសម្រេចផ្អាកជាបណ្តោះអាសន្នវិទ្យាល័យសម្តេច ហ៊ុន សែនភ្នំពេញថ្មី និងសាលាអន្តរជាតិ SIS និងស្នើឲ្យសិស្សានុសិស្សនៃសាលាទាំងពីរទៅធ្វើតេស្តយកសំណាកនៅវេលាម៉ោង ៩ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពីរកឃើញអាណាព្យាបាលនិងសិស្ស មានផ្ទុកមេរោគកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ សូមជម្រាបដែរថា ក្រសួងអប់រំ យុជន និងកីឡា កាលពីថ្ងៃទី២០ ខែកុម្ភៈកន្លងទៅបានចេញសេចក្តីជូនដំណឹងស្តីពីការរឹតបន្តឹងការអនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សានៅសាលារដ្ឋ និងឯកជនក្នុងរាជធានីភ្នំពេញ ក្រោយផ្ទុះឡើងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ក្រសួងសូមស្នើគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន រឹតបន្ដឹងការអនុវត្តវិធានការសុវត្ថិភាព សុខភាពសិក្សា និងវិធានការ ៣ការពារ និង៣កុំឱ្យបានខ្ជាប់ខ្ជួន៕

  • ក្រសួងសុខាភិបាលផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ដល់ខេត្តចំនួនប្រាំបួននៅជាប់បន្ទាត់ព្រំដែនកម្ពុជា

    ក្រសួងសុខាភិបាលផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ដល់ខេត្តចំនួនប្រាំបួននៅជាប់បន្ទាត់ព្រំដែនកម្ពុជា

    ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី22 ខែកុម្ភៈនេះតទៅជាពេលវេលាដែលកម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ-19 ដល់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តជាប់បន្ទាត់ព្រំដែ​ន​កម្ពុជាចំនួនប្រាំបួន ចាប់ផ្ដើមដំណើរការដូចការគ្រោងទុករបស់ក្រសួងសុខាភិបាល។ ចំណែកការចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញនៅតែបន្តធ្វើដដែល។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះកាលពីល្ងាចថ្ងៃទី 21 កុម្ភៈកន្លងទៅ។  ក្រសួងសុខាភិបាលបានឱ្យដឹងថា មកទល់ពេលនេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ស៊ីណូហ្វាម ជាជំនួយរបស់ប្រទេសចិន បានបញ្ជូនទៅដលខេត្តគោលដៅចំនួនប្រាំបួននៅតាមបន្ទាត់ព្រំដែនកម្ពុជា។ ខេត្តទាំងប្រាំបួននោះ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន កោះកុង ព្រះសីហនុ ស្វាយរៀង ខេត្តពោធិសាត់ និងខេត្តកែប។ កម្មវិធីចាក់វ៉ាក់សាំងនៅតាមបណ្ដាខេត្តទាំងនេះ ចាប់ផ្ដើមពីថ្ងៃចន្ទ ទី 22 កុម្ភៈ រៀងរាល់ថ្ងៃធ្វើការ ចាប់ពីម៉ោង ប្រាំបីព្រឹកដល់ម៉ោងប្រាំល្ងាច។  សម្រាប់ប្រជាពលរដ្ឋនៅ ខេត្តបាត់ដំបង ការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យខេត្តបាត់ដំបង មន្ទីរពេទ្យបង្អែកមោងឬស្សី មន្ទីរពេទ្យបង្អែកសង្កែរ មន្ទីរពេទ្យបង្អែក សំពៅលូន និងមន្ទីរពេទ្យបង្អែកថ្មគោល។ ដោយឡែកនៅខេត្តឧត្តរមានជ័យ មាននៅមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកអន្លង់វែង។ ចំណែកនៅខេត្តប៉ៃលិន នៅមន្ទីរពេទ្យខេត្តប៉ៃលិន។ ខេត្តកោះកុង នៅមន្ទីរពេទ្យកោះកុង និងមន្ទីរពេទ្យtបង្អែកស្រែអំបិល។ ក្រសួងសុខភិបាលបញ្ជាក់បន្តថា ខេត្តព្រះសីហនុ ការចាក់វ៉ាក់សាំងមាននៅមន្ទីរពេទ្យខេត្តព្រះសីហនុ។ ខេត្តស្វាយរៀង មានមន្ទីរពេទ្យចំនួនប្រាំ ដូចជា មន្ទីរពេទ្យខេត្តស្វាយរៀង មន្ទីរពេទ្យបង្អែករមាសហែក មន្ទីរពេទ្យបង្អែកជីភូ មន្ទីរពេទ្យបង្អែកស្វាយទាប…

  • ព្រឹត្តិការណ៍ 20 កុម្ភៈ ក្រសួងអប់រំសុំមន្ត្រីនៅតាមអង្គភាពថ្នាក់ជាតិទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-19

    ព្រឹត្តិការណ៍ 20 កុម្ភៈ ក្រសួងអប់រំសុំមន្ត្រីនៅតាមអង្គភាពថ្នាក់ជាតិទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-19

    ភ្នំពេញ ៖ ភ្លាមៗបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ កុំឱ្យមានការរើស​អើង​​ចំពោះអ្នកនៅក្រុងភ្នំពេញពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ 20 កុម្ភៈ ដែលជាព្រឹត្តិការណ៍ផ្ទុះក្នុងសហគមន៍នៃការរាលដាលជំងឺកូវីដ-19 សារជាថ្មី ក្រសួងអប់រំបានចេញសេចក្តីណែនាំដល់មន្ត្រីអប់រំបម្រើនៅតាមអង្គភាពថ្នាក់ជាតិទាំងអស់ ត្រូវអនុវត្តវិធានទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-19 ឱ្យបានជាប់លាប់។  សេចក្តីណែនាំដល់មន្ត្រីអប់រំបម្រើនៅតាមអង្គភាពថ្នាក់ជាតិទាំងអស់ដូចដា បន្តរឹតបន្តឹងការប្រុងប្រយ័ត្ននិងពង្រឹងការអនុវត្តវិធាន បីការពារនិងបីកុំឱ្យបានម៉ឺងម៉ាត់។ ផ្អាក់រាល់សកម្មភាពជួបជុំសកម្មភាពកីឡាដែលមានការចូលរួមលើសពី 20 នាក់ ឬត្រូវរៀបចំតាមប្រព័ន្ធអនឡាញដូចជាកម្មវិធី Zomm, Microsoft team ឬ Skype។ អនុញ្ញាតឱ្យមន្ត្រីអប់រំធ្វើការនៅតាមផ្ទះរៀងៗខ្លួនតាមប្រព័ន្ធអនឡាញ និងផ្អាកការត្រួតពិនិត្យវត្តមាន។  ក្រសួងអប់រំបានបញ្ជាក់បន្តថា គ្រប់អង្គភាពត្រូវរៀបចំវេនការងារដើម្បីធានាកិច្ចការនៅការិយាល័យនីមួយៗ មានដំណើរការជាប្រក្រតី និងមិនរាំងស្ទះដល់ការងាររបស់ស្ថាប័ន។ បន្តដាក់ឆ្លងឯកសារនិងបែងចែកឯកសារតាមប្រព័ន្ធឌីជីថលដូចជា តេឡេក្រាមឬតាម Whatapp។ អង្គភាពថ្នាក់ជាតិទាំងអស់ ត្រូវតាមដាននិងរាយការណ៍ជាប្រចាំអំពីស្ថានភាពសុខភាពរបស់មន្ត្រី។  ទន្ទឹមគ្នានេះ ក្រសួងអប់រំស្នើសុំឱ្យមន្ត្រីអប់រំទាំងអស់ត្រូវពាក់ម៉ាសការពារឱ្យបានជាប់លាប់គ្រប់ពេលចេញចូល និងបំពេញការងារនិងត្រូវរក្សាអនាម័យដោយលាងសម្អាតដៃនឹងសាប៊ូ ឬទឹកអាកុលជាប្រចាំ។ លើសពីនេះគ្រប់ច្រកចេញចូលត្រូវកំណត់ឱ្យមានការវាស់កំដៅនិងពាក់ម៉ាសជាប្រចាំ ក្នុងករណីមិនអនុវត្តមិនត្រូវអនុញ្ញាតឱ្យចូលក្នុងបរិវេណជាដាច់ខាត។  ករណីមានការសង្ស័យ ឬភាពមិនប្រក្រតីដែលជារោគសញ្ញានៃជំងឺកូវីដ-19 ត្រូវរាយការណ៍ ឬទូរស័ព្ទទៅលេខ 115 ជាបន្ទាន់។ ក្រសួងបញ្ជាក់ថា អង្គភាពថ្នាក់ក្រោមជាតិនៃក្រសួងអប់រំ យុវជននិងកីឡា ត្រូវផ្សព្វផ្សាយព័ត៌មាននេះឱ្យបានទូលំទូលាយនិងចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ។  គួរបញ្ជាក់ថា ព្រឹត្តិការណ៍ 20កុម្ភៈ ត្រូវបានរាជរដ្ឋាភិបាលប្រកាសជាបន្ទាន់នៅព្រឹកថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2021នេះ ដោយក្រសួងសុខាភិបាលបិទទីតាំងមួយចំនួនដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការចម្លងបន្ថែមដែលក្នុងនោះ រួមមានតំបន់ទីក្រុងរណបកោះពេជ្រ ទីតាំងក្លឹប N8 អាគារខុនដូ SKY Line និងផ្សារទំនើប The Bridge៕

  • ម្ចាស់ស្ទូតឌីយោ “កកូរ” គង់ ដាលីន ចាត់ទុកកំហុសថ្ងៃនេះ ជាមេរៀនសម្រាប់ថ្ងៃស្អែក

    ម្ចាស់ស្ទូតឌីយោ “កកូរ” គង់ ដាលីន ចាត់ទុកកំហុសថ្ងៃនេះ ជាមេរៀនសម្រាប់ថ្ងៃស្អែក

    ភ្នំពេញ៖ ក្នុងដំណើរជីវិតវែងឆ្ងាយមនុស្សម្នាក់ៗមានគោលបំណងខុសៗគ្នា ហើយការតស៊ូក្នុង​ជីវិត​របស់​មនុស្ស​ក៏មា​ន​រូប​ភាពខុសគ្នាដែរ។ បរា​ជ័​​យនឹងរត់តាមជានិច្ច ប្រសិ​នបើ​ជីវិត​ម្នាក់​ៗ​ខ្វះ​ការ​តស៊ូ មិនខិតខំប្រឹ​ងប្រែង ព្រមទាំងគ្មានគោលដៅច្បាស់លាស់។ ជីវិតជាការតស៊ូនេះ យុវតី គង់ ដា​លីន មានទំនុកចិត្តលើខ្លួនឯងស្វែងរកជោគជ័យតាមក្ដីស្រមៃ ដោយចាប់ផ្ដើមចេញធ្វើការដំបូងតាំងពីមិនទាន់បញ្ច​ប់​​ថ្នាក់វិទ្យាល័យ។ ក្នុងរយ:ពេលដ៍ខ្លីកញ្ញាបានបង្កើតជាអាជីវកម្មស្ទូតឌីយោថតរូបមួយ មានឈ្មោះថា “កកូរស្ទូតឌីយោ​” ហើយបានក្លាយជាអ្នកគ្រប់គ្រងនៅទីនោះ។ កញ្ញា គង់ ដាលីន៖ “ខ្ញុំបានទទួលការងារដំបូងក្នុងពេលកំពុងរៀនថ្នាក់ទី11 ជាពិធីការិនីប្រចាំកម្មវិធីយុវវ័យ (Teentalk) នៅស្ថានីយ៍ទូរទស្សន៍មួយ ហើយវាជាការងារដំបូងរបស់ខ្ញុំ ដែលត្រូវបានកម្មវិធីនោះទាក់ទងមក បន្ទាប់ពីបានឃើញវីដេអូរបស់ខ្ញុំនៅក្នុងយូធូបផលិតសម្រាប់ការកម្សាន្តនៅពេលទំនេរ”។ យុវតីដែលមានស្រុកកំណើតនៅក្នុងខេត្តសៀមរាបរូបនេះ ធ្លាប់ធ្វើការងារជាអ្នកបង្កើតមាតិកា និងជាពិធីការនីទូរទ​ស្ស​ន៍​ ស្របពេលកំពុងសិក្សាថ្នាក់មហាវិទ្យាល័យ​។ ការងារនេះបានបង្រៀនដាលីនច្រើន ជាពិសេសបានផ្ដល់ឱកាសពង្រីកទំនាក់ទំនងជាមួយមនុស្សជាច្រើនក្នុងផ្នែកប្រព័ន្ធផ្សព្វផ្សាយ។ ក្រោយដាលីនបានចូលបម្រើការងារនៅទស្សនាវដ្ដីពាណិជ្ជកម្មមួយក្នុងនាមជាអ្នកសរសេរអត្ថបទព័ត៌មាន។ នៅចុងឆ្នាំ 2019 កញ្ញា គង់ ដាលីន បានបង្កើតស្ទូតឌីយោកកូរ ដើម្បីផ្ដល់សេវាកម្មថតរូបនិងថតស្ពតពាណិជ្ជកម្ម។ សម្រាប់ដាលីន “ខ្ញុំតែងតែទទួលយកយោបល់​ និងការណែនាំល្អៗពីអ្នកជុំវិញខ្លួន ខ្ញុំមានទំនុកចិត្តក្នុងការសម្រេចលើឆាកជីវិតខ្លួនឯង ថាតើអ្វីល្អមិនល្អសម្រាប់ខ្លួនឯង! ខ្ញុំមិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់ មកផ្លាស់ប្ដូរគោលដៅរបស់ខ្ញុំបានឡើយ” ។ ម្ចាស់ស្ទូឌីយោកកូរវ័យម្ភៃពីរឆ្នាំ ដាលីន បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកឌីសាញតុបតែងលំអរខាងក្នុង នៅសកលវិទ្យាល័យលីមកុកវីងកម្ពុជា នៅឆ្នាំ 2019…

  • ក្រសួងអប់រំគ្រោងរៀបចំកម្មវិធី “សប្តាហ៍សៀវភៅ” តាមប្រព័ន្ធអនឡាញ

    ក្រសួងអប់រំគ្រោងរៀបចំកម្មវិធី “សប្តាហ៍សៀវភៅ” តាមប្រព័ន្ធអនឡាញ

    ភ្នំពេញ៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កម្មវិធីសប្តាហ៍សៀវភៅនឹងរៀបចំតាមរយ:ប្រព័ន្ធវីដេអូអនឡាញ ចាប់ពីថ្ងៃទី០៩ ដល់ ១៤ ខែមីនា ឆ្នាំ២០២១។ សប្តាហ៍សៀវភៅធ្វើឡើងដើម្បីអបអរទិវាជាតិអំណានលើកទីប្រាំមួយ ១១ មីនា ឆ្នាំ ២០២១ ក្រោមប្រធានបទ “អំណានក្នុងបរិបទកូវីដ-១៩” ប្រព្រឹត្តិទៅនៅវិទ្យាស្ថានជាតិអប់រំ។សប្តាហ៍សៀវភៅ ជាព្រឹត្តិការណ៍មួយចូលរួមចំណែកលើកកម្ពស់វប្បធម៍អាននៅកម្ពុជា។ សម្រាប់ឆ្នាំនេះសមាសភាពចូលរួមផ្ទាល់ក្នុងទិវាអំណានកំណត់មិនឱ្យលើសពីមួយរយនាក់ឡើយ។ ដោយឡែកបទបង្ហាញផ្សេងៗ នឹងធ្វើតាមប្រព័ន្ធអនឡាញ។ នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា៕

  • អ្នកនិពន្ធ ថុន ថាវរី ៖ ការងារតែងនិពន្ធជួយឱ្យជីវិតខ្ញុំកាន់តែមានភាពពេញលេញ

    អ្នកនិពន្ធ ថុន ថាវរី ៖ ការងារតែងនិពន្ធជួយឱ្យជីវិតខ្ញុំកាន់តែមានភាពពេញលេញ

    ភ្នំពេញ៖ ភាពពេញលេញនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗខុសគ្នាទៅតាមការកំណត់រៀងៗខ្លួន ចំណែកកញ្ញា ថុន ថាវរី ម្ចាស់សៀវភៅ “នារីប្រពៃ” មានភាពពេញលេញក្នុងជីវិតដោយសារការងារតែងនិពន្ធ ដែលជាការងារសមស្របតាមចំណង់ចំណូលចិត្ត អាចធ្វើឱ្យមនុស្សជុំវិញខ្លួនមានភាពរីកចម្រើនស្របពេលជាមួយគ្នា។ កញ្ញា ថុន ថាវរី បានឱ្យដឹងពីប្រវត្តិតែងនិពន្ធរបស់ខ្លួនថា “ខ្ញុំចូលចិត្តសរសេរតាំងពីខ្ញុំនៅក្មេង។ សរសេរ ឬនិពន្ធជាវិធីសាស្ត្រមួយដើម្បីបង្ហាញពីគំនិតរបស់ខ្ញុំឱ្យអ្នកដទៃបានដឹង។ វាដូចជាការធ្វើសមាធិចិត្តនិងកាយ ដែលអាចធ្វើឱ្យខ្ញុំស្ថិតនៅក្នុងពិភពមួយដែលមានភាពស្ងប់សុខសន្តិភាព។ ខ្ញុំអាចនិយាយបានថា ជីវិតរបស់ខ្ញុំនឹងមិនពេញលេញឡើយ បើគ្មានការសរសេរ”។ ជានារីម្នាក់ដែលចូលចិត្តសរសេរតាំងពីវ័យនៅក្មេង អ្នកនិពន្ធ ថាវរី​ បានសរសេរសៀវភៅផ្តោតទៅលើការលើកទឹកចិត្តយុវជនឱ្យមានការតស៊ូ និងពុះពារដើម្បក្តីស្រមៃរបស់ខ្លួន ដែលបច្ចុប្បន្ននេះបានចេញផ្សាយសៀវភៅចំនួនប្រាំចំណងរួចហើយ រួមមាន​ សៀវភៅនារីប្រពៃ, សៀវភៅកាពីទែនជីវិតភាគ១, សៀវភៅកាពីទែនជីវិតភាគ២, សៀវភៅដំណើរ(សហនិពន្ធ)​ និងសៀវភៅបាត់បង់តែមិនបោះបង់។ តាមរយៈការបោះពុម្ពផ្សាយសៀវភៅ ថាវរី ដឹងថា ការងារនិពន្ធរបស់ខ្លួនផ្តល់អត្ថប្រយោជន៍ដល់អ្នកអាននិងសង្គមយ៉ាងច្រើន។ ទន្ទឹមគ្នានេះ កញ្ញាអរគុណជាអនេកដល់អ្នកគាំទ្រ ដោយសង្ឃឹមថា ស្នាដៃរបស់ខ្លួនអាចធ្វើឱ្យជីវិតរបស់នរណាម្នាក់មានភាពខុសប្លែក ឬុផ្លាស់ប្ដូរជាវិជ្ជមាន។ បើទោះបីអ្នកនិពន្ធនិងអ្នកអានពុំធ្លាប់ជួបមុខគ្នាផ្ទាល់ក៏ពិតមែន ប៉ុន្តែប្រិយមិត្តជាច្រើនដែលបានស្គាល់ស្នាដៃរបស់អ្នកនិពន្ធរូបនេះ និងតែងតែផ្ដល់មតិយោបល់ត្រលប់មកវិញបន្ទាប់ពីបានអានសៀវភៅចប់។ អ្នកគាំទ្រទាំងនោះយល់ថា អ្នកនិពន្ធបានលើកឡើងពីឥទ្ធិពលជីវិតវិជ្ជមាន សារល្អៗបញ្ជ្រាបតាមរយៈស្នាដៃរបស់ខ្លួន។ “ខ្ញុំអាចដឹងពីប្រយោជន៍ដែលអ្នកអានទទួលបាន គឺ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅពេលដែលខ្ញុំចែកចាយគំនិតរបស់ខ្ញុំ ! ខ្ញុំតែងតែទទួលបានសារជាការផ្ដល់មតិត្រលប់មកវិញពីអ្នកអាន​ ពួកគាត់ប្រាប់ថាចូលចិត្តសៀវភៅដែលខ្ញុំបានសរសេរ ចូលចិត្តបុគ្គលិកលក្ខណៈតួអង្គនៅក្នុងសាច់រឿង…

  • ក្រុង-ស្រុកចំនួនប្រាំមួយក្នុងខេត្តព្រៃវែង បានបញ្ឈប់ការបន្ទោបង់ពាសវាលពាលកាលទាំងស្រុង

    ក្រុង-ស្រុកចំនួនប្រាំមួយក្នុងខេត្តព្រៃវែង បានបញ្ឈប់ការបន្ទោបង់ពាសវាលពាលកាលទាំងស្រុង

     ខេត្តព្រៃវែង៖ ក្រុងព្រៃវែងនិងស្រុកចំនួនប្រាំមួយក្នុងខេត្តព្រៃវែង បានក្លាយ​ជាក្រុងនិងស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង (Open Defecation Free) ប្រកាសទទួលស្គាល់នៅថ្ងៃទី17 ខែកុម្ភះ ឆ្នាំ 2021 នៅសាលប្រជុំសាលាខេត្តព្រៃវែង។ ស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងប្រាំមួយនោះ ​​​រួមមានស្រុកស្វាយអន្ទរ​​​ ស្រុកកំចាយមារ ស្រុកមេសាង ស្រុកបាភ្នំ និងស្រុកកំពង់ត្របែក​។ លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា “ព្រៃវែងជាខេត្តមួយក្នុងចំណោមខេត្តគោលដៅផ្សេងទៀតដែលមានចក្ខុវិស័យក្លាយជាខេត្តដែលបញ្ឈប់បន្ទោបង់​ពាលវា​លពាសកាលទាំងស្រុងនៅឆ្នាំ 2023 ស្របតាមការប្តេជ្ញាចិត្តនៃផែនការសកម្មភាពជាតិរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ឆ្នាំ 2019 -2023”។ លោកស្រីបន្តថា កិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យនេះចូលរួមពីអ្នកពាក់ព័ន្ធជាច្រើន រួមមានក្រសួង​អភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ម្ចាស់ជំនួយ អង្គការក្រៅរដ្ឋាភិបាល និងប្រជាជននៅក្នុងសហគមន៍។ លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទមានប្រសាសន៍ថា នេះមោទនភាពរបស់ខេត្តព្រៃវែងក្នុងការលើកកម្ពស់បញ្ហាអនាម័យប្រជាពលរដ្ឋរបស់ខ្លួន ពិសេជំរុញកំណើនបង្គន់អនាម័យ ស្របតាមផែនការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។ “ខ្ញុំសប្បាយចិត្តនៅពេលដែលឃើញខេត្តព្រៃវែងទទួលបានជោគជ័យលឿនបែបនេះ ខ្ញុំជឿថាផែនការទាំងអស់នេះនឹងអាចសម្រេចបាននៅត្រឹមឆ្នាំ 2023 ខាងមុខ។ ការលើកកម្ពស់សុខភាពប្រជាពលរដ្ឋនៅតំបន់ជនបទឱ្យបានល្អប្រសើរបែបហ្នឹង ជាចំណែកដ៏សំខាន់ក្នុងការចូលរួមលើកកម្ពស់ជីវភាពគ្រួសារ ពិសេសសុខភាពរបស់កុមារដែលជាធនធានមនុស្សដ៏សំខាន់សម្រាប់សង្គមជាតិនៅថ្ងៃអនាគត”។ ក្នុងចំណោមក្រុងនិងស្រុកទាំងប្រាំបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនេះ មានប្រជាជនសរុបទាំងអស់ 19.251 នាក់បានប្រើប្រាស់​បង្គន់អនាម័យ។​ ក្រុងព្រៃវែងមានគ្រួសារសរុប 6.083…

  • អំពើហិង្សាធ្វើឱ្យកុមារមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរពីតូចរហូតដល់ពេញវ័យជំទង់

    អំពើហិង្សាធ្វើឱ្យកុមារមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរពីតូចរហូតដល់ពេញវ័យជំទង់

    ភ្នំពេញ៖ កុមារគ្រប់រូបត្រូវការភាពកក់ក្ដៅពីម្ដាយឪពុក មនុស្សជុំវិញខ្លួន និងសង្គម។ ប្រសិនបើកុមារទទួលរងអំពើហឹង្សាណាមួយនៅក្នុងគ្រួសារ នោះភាពមិនប្រក្រតីនៅក្នុងការរស់នៅនឹងកើតលើកុមារ ជាពិសេសបញ្ហាផ្លូវចិត្តនឹងកើតឡើងរ៉ាំរៃលើដំណើរជីវិតរបស់ពួកគេ។ ពេលខ្លះភាពភ័យខ្លាចប្រចាំកាយអាចធ្វើឱ្យកុមារបាក់ស្បាត កោងកាច ទន់ជ្រាយ និងចុះខ្សោយការចង់ចាំជាដើម។ តាមរយៈបទពិសោធបង្រៀនច្រើនឆ្នាំ លោក សាន សុវណ្ណា គ្រូបង្រៀននៅសាលាបឋមសិក្សាមួយ មានប្រសាសន៍ថា ម្តាយឪពុកមួយចំនួនតែងប្រើអំពើហឹង្សាលើកុមារ ហើយកុមារខ្លះរងគ្រោះដោយសារការគំរាមកំហែង។ ក្នុងចំណោមកុមារភាគរងគ្រោះទាំងនោះ មានភាគតិចបំផុតដែលហ៊ាននិយាយប្រាប់ការពិតពីអំពើរហឹង្សាដែលពួកគេធ្លាប់ទទួល។ កុមារគួរតែទទួលបានការថ្នាក់ថ្នម ថែរក្សា និងផ្ដល់ភាពកក់ក្ដៅពីក្រុមគ្រួសារឱ្យបានល្អ។ លោក សាន សុវណ្ណា មានប្រសាសន៍បន្តថា “អំពើហឹង្សាទៅលើកុមារមិនមែនជារឿងត្រឹមត្រូវនោះទេ វាអាចបណ្ដាលឱ្យកុមារមានបញ្ហាសតិអារម្មណ៍ ស្មារតីកុមារចុះខ្សោយ និងអាចឱ្យពួកគេមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរទាំងបច្ចុប្បន្ននិងអនាគត”។ ក្នុងនាមជាម្តាយមួយរូបលោកស្រី ភូ ផាណារី បុគ្គលិកក្រុមហ៊ុនឯកជនមួយ ក៏បាននិយាយមកកាន់ AMS ថា៖ “ខ្ញុំព្យាយាមមើលថែកូនឱ្យបានល្អ… ខ្ញុំមិនដែលប្រើអំពើហិង្សាលើកូនឡើយ ពីព្រោះគិតថាវាជារឿងមិនត្រឹមត្រូវ ហើយអំពើហិង្សាទៅលើកូនហ្នឹង ឬក៏បណ្ដោយឱ្យនរណាមកម្នាក់មកប្រព្រឹត្តអំពើអាក្រក់បែបនេះ ជាទង្វើមិនគួរធ្វើឡើយ”។ លោកស្រី ភូ ផាណារី បានបញ្ជាក់បន្ថែមថា នៅពេលដែលកុមារធ្វើអ្វីខុសម្តាយឪពុកគួរពន្យលណែនាំ និងកែតម្រូវពួកគេដោយអហឹង្សា។ ប្រើអំពើរហិង្សាទៅលើកូនខ្លួនឯងរាល់ថ្ងៃ នោះនឹងបង្កឱ្យកុមារមានស្នាមរបួសពេញខ្លួន កុមារភ័យខ្លាចច្រើន មិនសូវនិយាយស្ដី…

  • រដ្ឋាភិបាលអៀរឡង់ផ្តល់អាហារូបករណ៍ 100% សម្រាប់ការសិក្សាឆ្នាំ 2021

    រដ្ឋាភិបាលអៀរឡង់ផ្តល់អាហារូបករណ៍ 100% សម្រាប់ការសិក្សាឆ្នាំ 2021

    អាហារូបករណ៍៖ តាមរយៈអាជ្ញាធរថ្នាក់ឧត្តមសិក្សាប្រទេសអៀរឡង់ បានប្រកាសផ្តល់អាហារូបករណ៍ចំនួន 60 កន្លែង សម្រាប់កម្មវិធីសិក្សាស្រាវជ្រាវ ថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ដល់បេក្ខជនជាសិស្ស-និស្សិតអន្តរជាតិមកពីទូទាំងពិភពលោក លើកលែងតែនិស្សិតមកពីបណ្ដាប្រទេសអឺរ៉ុប ។ កម្មវិធីអាហារូបករណ៍នេះទាំងមូលនឹងធ្វើឡើងជាភាសាអង់គ្លេស ផ្ដោតទៅលើវគ្គសិក្សាជំនាញ STEM (វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា) ជំនាញសិល្បៈ មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម។ អត្ថប្រយោជន៍នៃអាហារូបករណ៍នេះ រដ្ឋាភិបាលប្រទេសអៀរឡង់នឹងផ្តល់មូលនិធិអាហារូបករណ៍ដល់និស្សិត តាមរយៈការផ្ទេរទៅឱ្យគ្រឹះស្ថានឧត្តមសិក្សារបស់និស្សិត។ បេក្ខជនដែលជាប់អាហារូបករណ៍នឹងទទួលបានប្រាក់បង់ថ្លៃសិក្សាពេញលេញ ប្រាក់ឧបត្ថម្ភផ្សេងៗ។ ការចុះឈ្មោះស្នើសុំដាក់ពាក្យអាហារូបករណ៍ដោយមិនគិតថ្លៃ។ លក្ខខណ្ឌក្នុងការដាក់ពាក្យ និស្សិតដែលមិនមានសញ្ជាតិណាមួយនៅក្នុងសហភាពអឺរ៉ុប ប្តេជ្ញាចិត្តខ្ពស់ក្នុងការសិក្សា មានគំនិតច្នៃប្រឌិតខ្ពស់ មានជំនាញទំនាក់ទំនងល្អ។ ដោយឡែកនិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំចុងក្រោយក៏អាចដាក់ពាក្យសុំអាហារូបករណ៍នេះបានដែរ។ អាហារូបករណ៍នឹងផុតកំណត់ទទួលពាក្យ នៅថ្ងៃទី 26 ខែមិនា ឆ្នាំ2021។ គួរបញ្ជាក់ថា អាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសអៀរឡង់នេះ​ ជាអាហារូបករណ៍ដែលគ្រប់គ្រងដោយអាជ្ញាធរឧត្តមសិក្សា Higher Education Authority (HEA) ជំនួសឱ្យនាយកដ្ឋានឧត្តមសិក្សា ស្រាវជ្រាវ ច្នៃប្រឌិត និងវិទ្យាសាស្ត្រ។ សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យស្នើ សូមចូលទៅកាន់គេហទំព័រផ្លូវការ https://eurireland.ie/2021/02/08/government-of-ireland-international-education-scholarships-2021/ ៕

  • ឱកាសទទួលបានអាហារូបករណ៍ពេញលេញពីរដ្ឋាភិបាលឥណ្ឌូនេស៊ី ឆ្នាំ2021

    ឱកាសទទួលបានអាហារូបករណ៍ពេញលេញពីរដ្ឋាភិបាលឥណ្ឌូនេស៊ី ឆ្នាំ2021

    អាហារូបករណ៍៖ ក្រសួងអប់រំ និងវប្បធម៌ នៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ KBN សម្រាប់ឆ្នាំសិក្សា 2021 ដល់សិស្ស-និស្សិតអន្តរជាតិ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិតនៅប្រទេសឥណ្ឌូនេស៊ី។ អាហារូបករណ៍ KNB នឹងទទួលខុសត្រូវរាល់ការចំណាយទាក់ទងទៅនឹងថ្លៃសាលា ការស្នាក់នៅ ថ្លៃសៀវភៅសិក្សា ថ្លៃធ្វើដំណើរតាមជើងហោះហើរ ធានារ៉ាប់រងសុខភាព និងចំណាយលើការស្រាវជ្រាវ។ បេក្ខជនត្រូវមានអាយុតិចជាង​ 35ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ។ បេក្ខជនអាចមានឱកាសទទួលបានវគ្គរៀនភាសាឥណ្ឌូនេស៊ីដោយមិនគិតថ្លៃ។​ អាហារូបករណ៍នេះ ផ្ដោតទៅលើមុខជំនាញទាក់ទងទៅនឹងមនុស្សសាស្រ្ត វិស្វកម្ម វិទ្យាសាស្រ្ត អប់រំ និងវិទ្យាសាស្រ្តសង្គម។ ទន្ទឹមគ្នានេះ មានមហាវិទ្យាល័យចំនួន 12 និងកម្មវិធីសិក្សាចំនួន 357 កន្លែងដែលអនុញ្ញាតឱ្យបេក្ខជនជ្រើសរើសដើម្បីបន្តការសិក្សារបស់ខ្លួន។ បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យស្នើសុំអាហារូបករណ៍ឱ្យបានមុនថ្ងៃទី 20 ខែមេសា ឆ្នាំ2021។ លទ្ធផលនៃការជ្រើសរើសនឹងប្រកាសនៅដើមខែមិថុនា។ សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យស្នើសូមចូលទៅកាន់៖ Official Link ។