-
វគ្គសិក្សាភាសានិងវប្បធម៌ឥណ្ឌូនេស៊ី តាមប្រព័ន្ធអនឡាញពីវិទ្យាស្ថាន ITS សម្រាប់ឆ្នាំ2021
អាហារូបករណ៍៖ សម្រាប់ឆ្នាំសិក្សា 2021 នេះ វិទ្យាស្ថានបច្ចេកវិទ្យា Institut Teknologi Sepuluh Nopember (ITS) នៅទីក្រុង Surabaya ប្រទេសឥណ្ឌូនេស៊ី បានបង្កើតវគ្គសិក្សាស្ដីពីភាសា និងវប្បធម៌ឥណ្ឌូនេស៊ី (Fun Bahasa Indonesia and Cultural Course Program-FBICC) តាមប្រព័ន្ធ Online ដោយឥតគិតថ្លៃដល់អ្នកសិក្សាជាជនបរទេសទាំងអស់រួមទាំងកម្ពុជាផងដែរ។ ផុតកំណត់ទទួលពាក្យអាហារូបករណ៍ ថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ 2021។ សូមបញ្ជាក់ថា កម្មវិធីសិក្សានេះចែកចេញបីវគ្គ សំខាន់ៗ វគ្គទីមួយសិក្សាពីខែមីនា ដល់ខែឧសភា វគ្គទីពីរសិក្សាពីខែមិថុនា ដល់ខែសីហា និងវគ្គទីបីសិក្សាពីខែតុលា ដល់ខែធ្នូ។ សម្រាប់ព័ត៌មានលម្អិតសិស្ស-និស្សិតអាចចូលទៅកាន់គេហទំព័រ https://www.its.ac.id/international/e-program-fbicc/ និងចុះឈ្មោះតាមរយៈគេហទព័រ https://bit.ly/itsgefbicc2021 ៕
-
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសសិង្ហបុរី សម្រាប់ឆ្នាំ 2021
អាហារូបករណ៍៖ សាកលវិទ្យាល័យសង្គមសាស្រ្តសិង្ហបុរី (Singapore University of Social Sciences-SUSS) ប្រកាសផ្តល់អាហារូបករណ៍ Temasek Foundation Sunburst Scholarship សម្រាប់និស្សិតនៃប្រទេសសមាជិកអាស៊ាន ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេលបួនឆ្នាំ។ ផុតកំណត់ទទួលពាក្យ ថ្ងៃទី19 ខែមីនា ឆ្នាំ2021។ សិស្ស-និស្សិតអាចទាញយកពាក្យស្នើសុំអាហារូបករណ៍តាមរយៈតំណភ្ជាប់ http://bit.ly/372MUez ។ សម្រាប់ព័ត៌មានបន្ថែម financialaid@suss.edu.sg ៕
-
កម្មវិធីជ្រើសរើសនិស្សិតអាហារូបករណ៍បរិញ្ញាបត្រទៅសិក្សានៅ SUSTech នៃសាធារណរដ្ឋប្រជាមានិតចិន
អាហារូបករណ៍៖ សម្រាប់ឆ្នាំសិក្សា 2021-2022 នេះ សាកលវិទ្យាល័យ Southern University Of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន 10 កន្លែងដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រស្របតាមកម្មវិធីអន្តរជាតិ(International Program) រយៈពេលបួនឆ្នាំ។ អាហារូបករណ៍នេះផុតកំណត់ទទួលពាក្យ ថ្ងៃទី09 ខែមេសា ឆ្នាំ2021។ មុខវិជ្ជាសិក្សាសម្រាប់អាហារូបករណ៍នេះ រួមមាន Physics, Chemistry, Biology, Electrical and Electronic Engineering, Materials Science and Engineering, Environmental Science and Engineering, Computer Science and Engineering, Mathematics, Statistics and Data Science, Mechanics and Aerospace Engineering, Machinery and…
-
កម្មវិធី Think! Think! ជួយជំរុញការអប់រំបែប STEM របស់កុមារនៅកម្ពុជាឱ្យកាន់តែប្រសើរ
ភ្នំពេញ៖ គម្រោងស្ទង់មតិរបស់ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអប់រំបែប STEM តាមរយៈការប្រើប្រាស់កម្មវិធី Think Think និង Think! Think! School & Lab បានបើកសម្ពោធដំណើរការកាលពីថ្ងៃពុធម្សិលមិញ។ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកកម្មវិធីសិក្សានេះ នឹងជួយលើកកម្ពស់ដល់ការអប់រំបែប STEM របស់កុមារកម្ពុជាឱ្យកាន់តែប្រសើរ។ ក្នុងពិធីសម្ពោធកម្មវិធីសិក្សានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា តាមរយៈកម្មវិធី Think! Think! ជួយឱ្យកុមារ មានមូលដ្ឋានគណិតវិទ្យា ធរណីមាត្រ រួមទាំងរបៀបគណនាលេខជាដើម។ កម្មវិធី Think! Think! ជួយអភិវឌ្ឍសមត្ថភាពសិស្សកំពុងសិក្សាថ្នាក់ទីពីរនិងទីបីលើជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ឯកឧត្តមរដ្ឋមន្ត្រីបន្តថា កុមារតូចនឹងរីករាយរៀនសូត្រពីបច្ចេកវិទ្យា ឬកម្មវិធី Think ! Think! ដោយពួកគេលេងផងរៀនផង ព្រមទាំងជំរុញឱ្យកុមារផ្តោតលើជំនាញសិក្សាច្បាស់លាស់។ “ការអប់រំបែប STEM សំខាន់ខ្លាំងណាស់សម្រាប់សិស្សានុសិស្សកម្ពុជា ហើយសិស្សជាច្រើនចាប់អារម្មណ៍លើជំនាញទាំងនេះ ដើម្បីបន្តការសិក្សាលើជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា…
-
ឱកាសទទួលបានថវិកាឧបត្ថម្ភចំនួន 500ដុល្លារ សម្រាប់និស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទីមួយ
អាហារូបករណ៍៖ សិស្ស-និស្សិតកម្ពុជាកំពុងសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទីមួយ ចំនួន 30នាក់ មានឱកាសទទួលបានការឧបត្ថម្ភជាថវិកាចំនួន 500ដុល្លារ ជារៀងរាល់ឆ្នាំ ក្រោមកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា និងមូលនិធិអភិវឌ្ឍន៍អាស៊ី (Asian Development Foundation)។ អាហារូបករណ៍សាច់ប្រាក់ផ្តល់ជូនរយៈពេលបួនឆ្នាំនេះ តម្រូវឱ្យបេក្ខជនបំពេញលក្ខខណ្ឌមួយចំនួនដូចជា បេក្ខជនជានិស្សិតសិក្សាឆ្នាំទីមួយ ចាប់ផ្តើមសិក្សាសាកលវិទ្យាល័យណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងសាកលវិទ្យាល័យរដ្ឋ ឬឯកជន។ បេក្ខជនត្រូវមានសញ្ជាតិខ្មែរ មានប្រវត្តិការសិក្សា និងផែនការសិក្សាច្បាស់លាស់ ព្រមទាំងមានបទពិសោធចូលរួមការងារសង្គម។ អាទិភាពនៃអាហារូបករណ៍នឹងត្រូវផ្ដល់ជូនសិស្ស-និស្សិតដែលអាចបញ្ចេញចំណេះដឹងខ្ពស់ផ្នែកសកល ចំណេះដឹងលើជំនាញដែលសាម៉ីជនដាក់ពាក្យរៀន និងការចូលរួមសកម្មភាពនៅក្នុងសង្គម តាមរយៈការស្ម័គ្រចិត្ត និងមនុស្សធម៌។ បេក្ខជនដែលមានចំណាប់អារម្មណ៍ត្រូវបំពេញពាក្យស្នើសុំ ឱ្យបានមុនថ្ងៃទី25 ខែកុម្ភៈ ឆ្នាំ 2021។ ក្រសួងអប់រំ យុវជន និងកីឡា នឹងទាក់ទងដោយផ្ទាល់ទៅកាន់បេក្ខជនដែលត្រូវបានជ្រើសរើស។ និស្សិតដែលទទួលបានអាហារូបករណ៍ថ្លៃសិក្សានៅគ្រឹះស្ថានឧត្តមសិក្សារួចហើយ ក៏អាចស្នើសុំអាហារូបករណ៍នេះបានដែរ។ សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យសូមចូលទៅកាន់តំណភ្ជាប់ https://forms.gle/EPk9c6t99wwaYGbW6 ៕
-
សុខាភិបាលប្រាប់ពីអាការៈមនុស្សដែលមិនគួរទទួលចាក់វ៉ាក់សាំងប្រឆាំងកូវីដ-19
ភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការក្រសួងសុខាភិបាល ស្តីពីការដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-19 Sinopharm នៅក្នុងប្រទេសកម្ពុជា កាលពីល្ងាចថ្ងៃច័ន្ទកន្លងទៅ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-19 ធ្វើឡើងដោយគោលការណ៍ស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំ។ លោកជំទាវបន្តថា ប្រជាពលរដ្ឋត្រូវពិនិត្យសុខភាពឱ្យបានច្បាស់មុននឹងគ្រូពេទ្យសម្រេចចាក់វ៉ាក់សាំងកូវីដ-19 Sinopharm ជូន។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា មុននឹងបុគ្គលិកសុខាភិបាលចាក់វ៉ាក់សាំង Sinopharm ដល់អ្នកទៅទទួលវ៉ាក់សាំង បុគ្គលទាំងនោះត្រូវជួបគ្រូពេទ្យជំនាញដើម្បីពិនិត្យសុខភាពនិងវិនិច្ឆ័យអាការៈមួយចំនួនសិន។ ប្រសិនបើមានជំងឺរ៉ាំរៃណាមួយ ជំងឺអាឡែកស៊ី និងអាការៈជំងឺផ្សេងៗទៀតដែលមានក្នុងលក្ខខណ្ឌសុខាភិបាលកំណត់ បុគ្គលនោះមិនអនុញ្ញាតិឱ្យចាក់វ៉ាក់សាំងឡើយ។ លោកជំទាវ ឱ វណ្ណឌី “បម្រាបមិនឱ្យចាក់វ៉ាក់សាំងនេះ សំខាន់នោះស្ត្រីមានផ្ទៃពោះ ស្ត្រីកំពុងបំបៅដោះកូន ហើយស្ត្រីដែលកំពុងមានបំណងយកបុត្រក្នុងរយៈពេលបីខែ នេះគេមិនអនុញ្ញាតិឱ្យចាក់ទេ ! ទន្ទឹមនឹងនេះដែរអ្នកដែលមានជំងឺឆ្កួតជ្រូក ជំងឺប្រកាច់ ឬជំងឺស្កន់ ឬក៏មានជំងឺសរសៃប្រសាទ ឬមានជំងឺរលាកស្រោមខួរ ឬក៏មានជំងឺតំណពូជផ្សេងៗ… អាហ្នឹងក៏គេត្រូវតែពិនិត្យមុននឹងសម្រេចចាក់វ៉ាក់សាំង នេះបើតាមការណែនាំរបស់វិទ្យាស្ថានដែលផលិតវ៉ាក់សាំងស៊ី Sinopharm គឺបានណែនាំមិនឱ្យចាក់ទេ”។ ទន្ទឹមគ្នានេះលោកជំទាវ បានបញ្ជាក់បន្តទៀតថា ដែរអ្នកដែលកំពុងប្រើប្រាស់ថ្នាំគីមីសម្រាប់ព្យាបាលជំងឺ ឬក៏ប្រើប្រាស់កាំរស្មីអ៊ិច រួមទាំងអ្នកមានប្រវត្តិកើតជំងឺ Covid-19…
-
អត្រាកំណើតថ្មីនៅប្រទេសចិនធ្លាក់ចុះ 15 ភាគរយក្នុងឆ្នាំ 2020
ប្រទេសចិន៖ ការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃម្សិលមិញបានឱ្យដឹងថា អត្រាកំណើតថ្មីនៅក្នុងប្រទេសចិនធ្លាក់ចុះជិតប្រមាណ 15 ភាគរយ ដែលរដ្ឋាភិបាលកំពុងបារម្ភចំនួនប្រជាជននៅថ្ងៃអនាគត សម្រាប់ប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតក្នុងពិភពលោក។ ក្រសួងទទួលបន្ទុកកិច្ចការងារសន្តិសុខសាធារណៈ បានបង្ហាញថា ចំនួនទារកថ្មីមានត្រឹមតែ 10.03 លាននាក់ប៉ុណ្ណោះបានចុះឈ្មោះកាលពីឆ្នាំ 2020 ធៀបទៅនឹងតួលេខកាលពីឆ្នាំ 2019 មានប្រមាណជា 11.79 លាននាក់។ ប្រភពដដែលបញ្ជាក់ថា អត្រាចាប់កំណើតថ្មីសម្រាប់ឆ្នាំ 2020 នេះជាអត្រាធ្លាក់ចុះមិនធ្លាប់មាន គិតចាប់តាំងពីសាធារណរដ្ឋប្រជាមានិតចិនចាប់កំណើតឡើងកាលពីឆ្នាំ 1949។ បញ្ហាប្រជាសាស្ត្រនេះនឹងអាចបង្កជាចំណោទបញ្ហាថ្មីមួយសម្រាប់ប្រទេសចិនដែលមានសេដ្ឋកិច្ចធំបំផុតទីពីរក្នុងពិភពលោក។ អត្រាកំណើតថ្មីធ្លាក់ចុះអាចបណ្តាលមកពីបញ្ហាគោលនយោបាយកំណត់ចំនួនកូននៅក្នុងគ្រួសារ បញ្ហាការរីករាលដាលជំងឺផ្លូវដង្ហើមកូវីដ-19 និងបំណងចង់បានកូនពីគ្រួសារថ្មោងថ្មីអូសបន្លាយយឺតយ៉ាវដោយបរិយាកាសសង្គម។ យោងតាមតួលេខចុងក្រោយរបស់ការិយាល័យទទួលបន្ទុកកិច្ចការងារស្ថិតិចិន បានបញ្ជាក់ថា ប្រជាពលរដ្ឋចិនដែលមានអាយុលើសពី 60ឆ្នាំ មានចំនួនប្រមាណជាង 250 លាននាក់កាលពីឆ្នាំ 2020 កន្លងទៅ ដែលចំនួននេះស្មើនឹងប្រមាណ 18 ភាគរយនៃចំនួនពលរដ្ឋសរុប។ បច្ចុប្បន្នប្រជាពលរដ្ឋចិនភាគច្រើនដែលស្ថិតនៅក្នុងវ័យធ្វើការ នឹងកាន់តែកៀកជិតទៅនឹងអាយុចូលនិវត្តន៍។ អ្នកជំនាញប្រជាសាស្ត្របានព្រួយបារម្ភថា ប្រសិនបើចិននៅតែបន្តមានទំនោរបែបនេះវានឹងធ្វើឱ្យចំនួនប្រជាពលរដ្ឋរបស់ខ្លួនធ្លាក់ចុះ ពេលនោះចិននឹងអាចក្លាយទៅជាប្រទេសមានមនុស្សចាស់ច្រើន មុនពេលដែលខ្លួនក្លាយជាប្រទេសអ្នកមាន។ គួររំលឹកដែរថា ច្បាប់មួយដែលប្រទេសចិនអនុវត្តកាលពីឆ្នាំ 1979 ដល់ឆ្នាំ 2015 មានឈ្មោះថា One…
-
ម្ចាស់ស្នាដៃ “មនុស្សបាក់ទឹកចិត្ត” យល់ថាមនុស្សកុំបោះបង់អ្វីៗដោយងាយ កុំរំលាយក្ដីសង្ឃឹមខ្លួនឯង
ភ្នំពេញ៖ “កុំបោះបង់អ្វីៗដោយងាយ កុំរំលាយក្ដីសង្ឃឹមខ្លួនឯង” ជាឃ្លាសម្រាប់រំលឹកខ្លួនឯងនៅពេលដែលជួបបញ្ហាក្នុងដំណើរជីវិតជាអ្នកនិពន្ធ។ ឃ្លានេះក៏មាននៅក្នុងសៀវភៅ “មនុស្សបាក់ទឹកចិត្ត” ដែលជាស្នាដៃរបស់អ្នកនិពន្ធប្រលោមលោក គឹម ឌីណា លើកបង្ហាញបទពិសោធជីវិតដែលឆ្លងកាត់ផ្ទាល់ គួបផ្សំនឹងការស្រាវជ្រាវខ្លឹមសារបន្ថែមធ្វើជាអំណះអំណាងលាតត្រដាងតាមរយៈសំណេរ។ សៀវភៅមនុស្សបាក់ទឹកចិត្ត ទទួលបានការគាំទ្រខ្លាំងជាងគេក្នុងចំណោមស្នាដៃផ្សេងទៀតរបស់កញ្ញា គឹម ឌីណា។ ជាក់ស្តែងស្នាដៃនេះ បានបោះពុម្ពឡើងវិញចំនួនបួនលើករួចមកហើយ។ កញ្ញា គឹម ឌីណា បានឱ្យដឹងថា “ខ្ញុំជាមនុស្សធ្លាប់បាក់ទឹកចិត្ត ប្រសិនបើមនុស្សកំពុងមានបញ្ហាដូចខ្ញុំ បានអានសៀវភៅនេះរួច ប្រហែលជាគាត់មានអារម្មណ៍ថាធូរស្រាល ពួកគាត់មិនមានអារម្មណ៍ថាឯកាពេកនោះទេ ខ្ញុំហ៊ានលាតត្រដាងបញ្ហា និងចែករំលែកទៅកាន់មនុស្សគ្រប់គ្នា”។ ខ្លឹមសារដាក់បញ្ចូលក្នុងសៀវភៅមនុស្សបាក់ទឹកចិត្ត ឌីណា បានឆ្លុះបញ្ចាំងពីបញ្ហារបស់ស្ត្រីពាក់ព័ន្ធនឹងសេចក្តីស្នេហា បញ្ហាគ្រួសារ បញ្ហាការងារ និងក្តីសុបិនផ្សេងៗ ដែលស្ត្រីប្រាថ្នាចង់បាន។ ក្រៅពីអាជីពសរសេរសៀវភៅ អ្នកនិពន្ធវ័យសាមសិបឆ្នាំរូបនេះ បានផលិតវីដេអូអប់រំជាច្រើនបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក បំណងជួយដល់អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់គិតវិជ្ជមានចំពោះខ្លួនឯង បង្កើតក្តីសង្ឃឹម កុំបោះបង់បំណងប្រាថ្នា លើកទឹកចិត្ត និងរកដំណោះស្រាយសមស្របចំពោះបញ្ហាអ្វីមួយដែលបានកើតឡើង។ “ខ្ញុំសូមអរគុណអ្នកនិពន្ធសៀវភៅឱ្យខ្ញុំអាន បានជួយឱ្យខ្ញុំស្បើយពីទុក្ខកន្លងទៅ… រហូតខ្ញុំគិតថាខ្ញុំត្រូវការប៊ិច ដើម្បីជួយគាស់កកាយបញ្ហាខ្លះដែលពិបាកនឹងថ្លឹងថ្លែង និងជួយចែករំលែកទុក្ខសោករបស់អ្នកដទៃតាមរយៈស្នាដៃរបស់ខ្ញុំ ! មានរឿងខ្លះខ្ញុំពិបាកនិយាយណាស់ ដូច្នេះហើយមានតែយកសំណេរមកជំនួសវិញ” កញ្ញា គឹម ឌីណា…
-
ហម សុវណ្ណពិដោរ ពេញចិត្តធ្វើតាមអ្វីដែលខ្លួនមាន ប្រសើរជាងទទួលពាក្យរិៈគន់បំបាក់ទឹកចិត្ត
ភ្នំពេញ៖ ស្រឡាញ់ខ្លួនឯងជាពាក្យងាយនិយាយ តែពិបាកធ្វើបន្តិចនៅពេលមានពាក្យរិៈគន់ពីមនុស្សជុំវិញខ្លួន។ កញ្ញា ហម សុវណ្ណពិដោរ បានបង្ហើរពាក្យមួយឃ្លានេះ នៅពេលសួរនាំពីគោលបំណងផលិតវីដេអូ (Lifestyle) និយាយពីម៉ូតសម្លៀកបំពាក់សម្រាប់ស្ត្រីនៅលើបណ្តាញសង្គម។ ត្បិតមានកម្ពស់និងមាឌដំបងបន្តិច ប៉ុន្តែមិនមែនជាបញ្ហាពិបាករើសសម្លៀកបំពាក់ឡើងសម្រាប់សុវណ្ណពិដោរ។ សុវណ្ណពិដោរ មានបំណងលើកទឹកចិត្តស្ត្រីដែលមានសាច់ឈាមទ្រលុកទ្រលន់បន្តិចឱ្យស្រឡាញ់រូបរាងកាយរបស់ខ្លួន ព្រមទាំងពេញចិត្តទេពកោសល្យនិងសមត្ថភាពដែលខ្លួនមាន។ កញ្ញា ហម សុវណ្ណពិដោរ បាននិយាយថា “ខ្ញុំធ្លាប់ឆ្លងកាត់រឿងនេះ ហើយខ្ញុំក៏ចង់ចែករំលែកបទពិសោធទាំងនេះទៅកាន់ស្ត្រី ! អាចថាមានអ្នកផ្សេងទៀតឆ្លងកាត់រឿងហ្នឹងដូចខ្ញុំដែរ… ខ្ញុំលើកទឹកចិត្តនិងបង្ហាញអារម្មណ៍ដែលខ្ញុំធ្លាប់មានចំពោះខ្លួនឯង ដើម្បីឱ្យនរណាម្នាក់សប្បាយចិត្ត ហើយស្រលាញ់ខ្លួនឯងជាងមុន នោះខ្ញុំក៏សប្បាយចិត្តបានដូចគ្នា”។ សុវណ្ណពិដោរ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងកំពុងបម្រើការងារនៅក្នុងអង្គការមួយ។ ពេលទំនេរពីការងារជារឿយៗសុវណ្ណពិដោរតែងផលិតវីដេអូខ្លីៗ ស្តីពីម៉ូតសម្លៀកបំពាក់ដែលសាកសមសម្រាប់ស្ត្រីមានមាឌដំបង។ នេះទំនងជារូបភាពនិងវីដេអូដំបូងគេហើយនៅកម្ពុជា ដែលបង្ហាញពីការអប់រំឥរិយាបថរស់នៅតាមរយៈការជ្រើសរើសសម្លៀកបំពាក់សមស្របតាមចំណង់ចំណូលចិត្ត និងបង្កើតគំនិតវិជ្ជមានចំពោះខ្លួនឯង។ និយាយបណ្តើរញញឹមបណ្តើរកញ្ញា ហម សុវណ្ណពិដោរ បានរៀបរាប់បន្តពីបទពិសោធន៍ផ្ទាល់ខ្លួនថា “កន្លងទៅខ្ញុំធ្លាប់គិតអវិជ្ជមានចំពោះខ្លួនឯង ហើយបានសម្រេចចិត្តព្យាយាមរកវិធីកែប្រែការគិតរបស់ខ្លួន តាមរយៈរូបភាពផ្ដាច់ខ្លួនពីមនុស្សដែលតែងតែបង្អាប់រឿងរូបរាង… ខ្ញុំព្យាយាមចំណាយពេលជាមួយមិត្តភក្ដិដែលគិតវិជ្ជមាន និងលើកទឹកចិត្តខ្លួនឯងតាមវិធីសាស្ត្រផ្សេងៗ”។ “ស្រឡាញ់ខ្លួនឯងមិនមែនជារឿងដែលកើតឡើងងាយនិងភ្លាមៗនោះទេ តែបើយើងមិនស្រលាញ់ខ្លួនឯង ក៏គ្មានអ្នកណាខ្វល់ពីយើងដែរ”។ កញ្ញា ហម សុវណ្ណពិដោរ បានបន្តថា ក្តីស្រឡាញ់សម្រាប់ខ្លួនឯងពិតប្រាកដកើតឡើងនៅពេលដែលមនុស្សព្រមទទួលយកការពិតដែលខ្លួនមាន។ ទោះបីរាល់ថ្ងៃកញ្ញាជាអ្នកបង្កើតវីដេអូលើកទឹកចិត្តស្ត្រីបែបនេះក៏ពិតមែន ប៉ុន្តែពេលខ្លះនៅតែទទួលពាក្យរិៈគន់ពីមនុស្សមួយចំនួនពុំទាន់យល់ពីអ្វីដែលពិដោរកំពុងធ្វើ។…
-
ឱកាសអាហារូបករណ៍ BGF សម្រាប់ថ្នាក់អនុបណ្ឌិត និងបណ្ឌិតទៅសិក្សានៅប្រទេសបារាំង
អាហារូបករណ៍៖ អាហារូបករណ៍រដ្ឋាភិបាលបារាំង BGF សម្រាប់ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ផ្តល់ដល់អ្នកសិក្សាកម្ពុជា ចាប់ផ្តើមទទួលពាក្យពីផ្សាយដំណឹងនេះតទៅ និងផុតកំណត់ទទួលពាក្យ នៅថ្ងៃទី26 មីនា 2021។ តាមរយៈអាហារូបករណ៍នេះភាគីបារាំងនឹងរ៉ាប់រងប្រាក់ខែក្នុងមួយខែប្រហែល 700 អឺរ៉ូ សម្រាប់ថ្នាក់អនុបណ្ឌិត (រយៈពេល 10ខែ) និង 1.415 អឺរ៉ូ សម្រាប់ថ្នាក់បណ្ឌិត (រយៈពេល 18ខែ) បង់ថ្លៃសាលា ថ្លៃសំបុត្រយន្តហោះ ប្រាក់ធានារ៉ាប់រងសុខភាព និងការចំណាយផ្សេងៗទៀត។ អាហារូបករណ៍នេះផ្តោតលើជំនាញសិក្សា មានដូចជា ៖ International and Public Law Economy Linguistics History and Archaeology Anthropology Agroecology Vulnerabilities and Inequalities in Access to uses Natural Resources Engineering Sciences Mechatronics Network and…