Category: អប់រំ

  • វិធីសាស្ត្រ 6 ចំណុចជួយឱ្យកូនក្រនិយាយ ឆាប់ចេះនិយាយ

    វិធីសាស្ត្រ 6 ចំណុចជួយឱ្យកូនក្រនិយាយ ឆាប់ចេះនិយាយ

    កុមារតូច៖ ម្តាយឪពុកជំនាន់នេះសុទ្ធតែជាអ្នករវល់នឹងការងារខ្លាំង ហើយពេលខ្លះអាចនឹងមិនមានពេលវេលាគ្រប់គ្រាន់នៅជាមួយកូនតូចរបស់ខ្លួន។ ទន្ទឹមគ្នានេះ ពួកគេស្ទើរតែគ្មានពួកគេគ្មានពេលវេលានិយាយជាមួយកូន ផ្តល់ភាពកក់ក្តៅ ឬអប់រំកូនដូចកាលពីជំនាន់ម្តាយឪពុករបស់គេឡើយ។ កូនតូចមួយចំនួនត្រូវបានម្តាយឪពុកយកទៅផ្ញើនៅសាលារៀន ឬមណ្ឌលថែទាំងកុមារតាំងតែពីពួកគេមិនទាន់ដឹងក្តីម្ល៉េះ។ ទម្លាប់ទាំងនេះបានធ្វើឱ្យកុមារតូចខ្លះបានក្លាយជាក្មេងក្រនិយាយ ឬមិននិយាយស្តីតែម្តង។ ខាងក្រោម​នេះ​ជា​វិធី​សាស្ត្រសាមញ្ញ​ខ្លះ​ៗអាចប្រើប្រាស់ដើម្បីជួយឱ្យកុមារតូចឆាប់ចេះនិយាយស្តី។ 1. ព្យាយាមនិយាយជាមួយកូន៖ ម្តាយឪពុកត្រូវមានទម្លាប់និយាយជាមួយកូន ដូចការប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សធំដឹងក្តី ទោះបីជាគេមិនទាន់ចេះនិយាយច្បាស់ក៏ដូច។ ការសន្ទនាគ្នាបែបនេះនឹងជួយឱ្យកូនរបស់អ្នកចាប់ផ្តើមយល់បន្តិចម្តងៗពីអ្វីដែលនៅជុំវិញខ្លួនរបស់គេ និងយល់ពីពាក្យឬឃ្លាប្រយោគទាំងឡាយដែលអ្នកបានប្រើប្រាស់​។​ 2. ប្រើពាក្យដដែលរហូតដល់ពួកគេយល់ ៖ ឧទាហរណ៍ងូតទឹកញាំបាយតោះមើលសៀវភៅជាដើម។អ្នកប្រើប្រាស់នេះជារៀងរាល់ថ្ងៃជាមួយនឹងសកម្មភាពនេះជារៀងរាល់ថ្ងៃផងនោះច្បាស់ណាស់កូនអ្នកនឹងចាប់ផ្តើមយល់ហើយក៏ចាប់ផ្តើមនិយាយតាមផងដែរ។ 3. ឧស្សាហ៍សួរកូនជាប្រចាំ ៖ ទោះរវល់យ៉ាងណាក៏ដោយ កុំភ្លេចកូនតូចរបស់អ្នកឱ្យសោះ។ ចេញពីធ្វើការមកដល់ផ្ទះជាពេលវេលាដ៏ល្អបំផុតដើម្បីសួរនាំពួកគេ។ ឥរិយាបថនេះនឹងជួយឱ្យកូនតូចៗចា​ប់​ផ្តើមចេះឆ្លើយឆ្លងនិងសួរសំណួរទៅម្តាយឪពុកវិញ។ 4. បង្រៀនផងលេងជាមួយកូនផង ៖ ម្តាយឪពុកត្រូវបង្រៀនដោយប្រើប្រាស់សកម្មភាពលេងកំសាន្តជំនួសសកម្មភាពបង្រៀនកូនផ្លូវការខ្លាំងពេក។ កូនតូចចូលចិត្តលេងជាមួយម្តាយឪពុក ឬបងប្អូនរបស់ពួកគេ។ តឹងតែងពេកអាចក្មេងអាចនឹងធុញទ្រាន់ជាមួយសកម្មភាពម្តាយឪពុក 5. អានសៀវភៅជាមួយកូន ៖ អានសៀវភៅជាមួយកូនជាផ្នែកមួយឱ្យកូនរៀនស្តាប់ និងរៀនយល់ពីអត្ថន័យនៃពាក្យ។ អានសៀវភៅជួយបណ្តុះគំនិតឱ្យកុមារមានទម្លាប់អាននៅថ្ងៃអនាគត។ មុនពេលចូលគេងជាពេលវេលាសាកសមបំផុតសម្រាប់អានសៀវភៅជាមួយកូន។ 6. ច្រៀងចម្រៀងជាមួយកូន ៖ ចម្រៀងមិនមែនគ្រាន់តែជាកំសាន្តនោះទេ តែចម្រៀងអាចបង្រៀនឱ្យក្មេងចេះអក្សរ ចេះស្តាប់ ចេះនិយាយតមជាមួយម្តាយឪពុក។ ទាំងនេះសុទ្ធតែជារឿងល្អបំផុតសម្រាប់ពួកគេអាចចាប់ផ្តើមកត់ត្រាទុកទៅក្នុងខួរក្បាល ព្រមទាំងហ្វឹកហាត់ការនិយាយបានល្អប្រសើរ៕

  • បំពុលអាកាសជាបញ្ហាធំសម្រាប់ភពផែនដី ដែលគ្រប់គ្នាមានកាតព្វកិច្ចជួយកាត់បន្ថយ

    បំពុលអាកាសជាបញ្ហាធំសម្រាប់ភពផែនដី ដែលគ្រប់គ្នាមានកាតព្វកិច្ចជួយកាត់បន្ថយ

    ចំណេះដឹងទូទៅ៖ សកម្មភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សជាកត្តាចម្បងបំផុតធ្វើឱ្យការបំពុលនៅក្នុងអាកាសកើតឡើង។ បំពុលអាកាសផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់ភាវៈរស់ទាំងឡាយនៅលើភពផែនដីទាំងមូល។ ឥទ្ធិពលរបស់វាបង្កើតជាភ្លៀងអាស៊ីត ធ្វើឱ្យស្រទាប់អូហ្សូនស្តើង និងផែនដីឡើងកម្តៅ។ រដ្ឋាភិបាលនៃប្រទេសនីមួយៗ បានចូលរួមចំណែកខ្លាំងក្លាដើម្បីទប់ស្កាត់បញ្ហាទាំងនេះ។ ទន្ទឹមគ្នានេះ មានសកម្មភាពសំខាន់ៗមួយចំនួនដែលប្រជាជនតាមបណ្តាប្រទេសនីមួយៗ ចូលរួមចំណែកទប់ស្កាត់ការបំពុលអាកាស។ ដើមឈើម្នាក់បានមួយដើម៖ នេះជាវិធីសាស្ត្រមួយដែលមនុស្សរស់នៅក្នុងធម្មជាតិបង្កើតសម្រស់ឱ្យធម្មជាតិវិញ។ ការដាំដើមឈើអាចកាត់បន្ថយសំណឹកដី ច្រោះយកសារជាតុពុលពីធូលីដីនិងផ្សែងពុល ហើយបញ្ចេញមកវិញនូវអុកស៊ីសែនទៅបរិយាកាសដើម្បីមនុស្សដង្កើម។ បង្កើតរុក្ខជាតិបៃតងនៅក្នុងផ្ទះ ៖ រុក្ខជាតិឬដើមឈើដែលដាំក្នុងផ្ទះអាចជួយស្រូបយកសារធាតុគីមីដែលមាននៅក្នុងផលិតផលប្រើប្រាស់ជាប្រចាំថ្ងៃ។ តាមការណែនាំរបស់អ្នកជំនាញបរិស្ថានគួរដាំដើមឈើមួយដើមនៅក្នុងផ្ទៃ 10ម៉ែត្រការ៉េ។ 3.កាត់បន្ថយការទទួលសាច់និងទឹកដោះគោ ៖ធ្វើបែបនេះវានឹងជួយកាត់បន្ថយការបំពុលដែលជារៀងរាល់ថ្ងៃ។ ការបំពុលមួយចំនួនលេចចេញពីទីតាំងកសិដ្ឋានចិញ្ចឹមសត្វយកសាច់ តាមរយៈឧស្ម័នមេតានជាដើម។ 4.ព្យាយាមប្រើប្រាស់ផលិតផលឱ្យអស់លទ្ធភាព ៖កែច្នៃរបស់របរប្រើប្រាស់ឡើងវិញ ជាពិសេសសម្ភារៈធ្វើពីប្លាស្ទិកដើម្បីអាចជួយកាត់បន្ថយកាកសំណល់ពិភពលោកដែលមានទំហំរាប់លានតោនជារៀងរាល់ថ្ងៃ។ 5.ទុករថយន្តនៅផ្ទះនិងប្រើប្រាស់មធ្យោបាយជួយបបរិស្ថានផ្សេងៗ ៖ បើផ្លូវជិតអាចដើរ បើឆ្ងាយបន្តិចជិះកង់ និងប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ។ ធ្វើបែបនេះយើងនឹងអាចធ្វើឱ្យខ្យល់ដកដង្ហើមបរិសុទ្ធជារៀងរាល់ថ្ងៃព្រមទាំងធ្វើឱ្យខ្យល់ល្អប្រសើរឡើងវិញ តាមរយៈការកាត់បន្ថយចំហេះកាបូនឌីអុកស៊ីត។ បិទភ្លើងអគ្គីសនីទាំងឡាយបើមិនប្រើប្រាស់ ៖ បើអាចប្រើប្រាស់ថាមពលកើតឡើងវិញដែលទាញបានពីខ្យល់និងធនធានផ្សេងទៀតដូចជាពន្លឺព្រះអាទិត្យជាដើម។ បន្ទាប់ពីបំពេញការងារចប់រួចរាល់ យើងអាចសន្សំសំចៃភ្លើងបានដោយបិទកុំព្យូទ័រ បិទភ្លើង បិទកង្ហារ និងបិទម៉ាស៊ីនត្រជាក់។ គួរបញ្ជាក់ថា ការស្រាវជ្រាវផ្នែកបរិស្ថានបានឱ្យដឹងថា មនុស្សប្រាំបួននាក់ក្នុងចំណោមដប់នាក់ ជារៀងរាល់ថ្ងៃបានស្រូបខ្យល់ដែលមានសារជាតុពុល។ ប៉ុន្តែទន្ទឹមគ្នានេះមនុស្សម្នាក់ៗអាចធ្វើសកម្មភាពជាច្រើនដើម្បីជួយសង្គ្រោះផែនដីនិងកាត់បន្ថយការបំពុលអាកាស៕

  • អាហារូបករណ៍សិក្សារយៈពេលខ្លីនៅសាធារណរដ្ឋអូទ្រីស (Austria) ក្នុងឆ្នាំសិក្សា 2022

    អាហារូបករណ៍សិក្សារយៈពេលខ្លីនៅសាធារណរដ្ឋអូទ្រីស (Austria) ក្នុងឆ្នាំសិក្សា 2022

    អាហារូបករណ៍៖ អាហារូបករណ៍របស់រដ្ឋាភិបាលអូទ្រីសផ្តល់មូលនិធិដោយសាជីវកម្មអភិវឌ្ឍន៍អូទ្រីស សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត។ សិស្ស-និស្សិតគ្រប់សញ្ជាតិមានសិទ្ធិដាក់ពាក្យទទួលបានអាហារូបករណ៍នេះ។ ពាក្យស្នើសុំអាហារូបករណ៍នឹងផុតកំណត់នៅថ្ងៃទី01 ខែមិនា ឆ្នាំ2021។ និស្សិតដែលត្រូវបានជ្រើសរើសទាំងអស់នឹងទទួលបានអាហារូបករណ៍នៅសាកលវិទ្យាល័យនានានៃសាធារណរដ្ឋអូទ្រីស។ រាល់ការចំណាយទាក់ទងនឹងការស្នាក់នៅ ថ្លៃសិក្សា និងប្រាក់ឧបត្ថម្ភ ត្រូវបានផ្តល់ឱ្យពេញលេញដោយរដ្ឋាភិបាលសាធារណរដ្ឋអូទ្រីស។ រយៈពេលនៃការផ្តល់ជំនួយផ្អែកលើស្ថានភាពជាក់ស្ដែង។ លក្ខខណ្ឌក្នុងការដាក់ពាក្យ បេក្ខជនមិនធ្លាប់មានប្រវត្តិសិក្សា ឬធ្វើការនៅប្រទេសអូទ្រីស ក្នុងកំឡុងពេល ប្រាំមួយខែមុនពេលដាក់ពាក្យអាហារូបករណ៍នេះ។ ពាក្យស្នើសុំផ្ដល់ឱ្យសិស្ស-និស្សិតគ្រប់សញ្ជាតិនៅទូទាំងសាកលលោក (លើកលែងតែបេក្ខជនដែលមានសញ្ជាតិអូទ្រីស) បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រ សម្រាប់កម្មវិធីសិក្សាថ្នាក់អនុបណ្ឌិត និងត្រូវមានសញ្ញាបត្រអនុបណ្ឌិត សម្រាប់កម្មវិធីសិក្សាថ្នាក់បណ្ឌិត។ សម្រាប់បេក្ខជនសិក្សាថ្នាក់បណ្ឌិត ត្រូវមានអាយុតិចជាង 40 ឆ្នាំ (កើតក្រោយថ្ងៃទី​ 01 ខែមិនា ឆ្នាំ1981)បេក្ខជន F MS & BS ត្រូវមានអាយុតិចជាង 35 ឆ្នាំ (កើតក្រោយថ្ងៃទី​ 01 ខែមិនា ឆ្នាំ1986)។ មុខជំនាញចំនួនជាង ១០០ ជម្រើសផ្តោតលើវិទ្យាសាស្ត្រសុខាភិបាល វិទ្យាសាស្ត្រវេជ្ជសាស្ត្រ វិទ្យាសាស្ត្រកសិកម្ម វិទ្យាសាស្ត្រសង្គម វិទ្យាសាស្ត្រពិត វិទ្យាសាស្ត្របច្ចេកវិទ្យា មនុស្សសាស្រ្ត សិល្បៈ…

  • ឱកាសអាហារូបករណ៍ចំនួន 1278 កន្លែង សម្រាប់ថ្នាក់អនុបណ្ឌិត បណ្ឌិត សិក្សានៅកូរ៉េខាងត្បូង

    ឱកាសអាហារូបករណ៍ចំនួន 1278 កន្លែង សម្រាប់ថ្នាក់អនុបណ្ឌិត បណ្ឌិត សិក្សានៅកូរ៉េខាងត្បូង

    អាហារូបករណ៍ ៖ ឱកាសអាហារូបករណ៍ Global Korea Scholarship (GKS) សម្រាប់ថ្នាក់អនុបណ្ឌិត និងបណ្ឌិតទៅសិក្សានៅប្រទេសកូរ៉េខាងត្បូងក្នុងសិក្សាឆ្នាំ2021 នឹងផុតកំណត់ទទួលពាក្យនៅចុងខែមីនា ឆ្នាំ2021 នៅតាមបណ្តាស្ថានទូត និងសាលានីមួយៗ។ កម្ពុជាទទួលបានចំនួន 34 កន្លែង។ អាហារូបករណ៍នេះផ្តល់ធានារ៉ាប់រងថ្លៃសិក្សាពេញលេញ ប្រាក់ឧបត្ថម្ភប្រចាំខែ ថ្លៃសំបុត្រយន្តហោះ ឧបត្ថម្ភការស្រាវជ្រាវនិក្ខេបបទ ថ្លៃធានារ៉ាប់រងសុខភាព និងថ្លៃបណ្ដុះបណ្ដាលភាសា។ របៀបដាក់ពាក្យ និងព័ត៌មានបន្ថែមសូមចូលទៅកាន់ shorturl.at/bjuKR or www.studyinkorea.go.kr/ko/main.do ៕

  • ឥរិយាបថអប់រំវិជ្ជមាន ៥ ចំណុចជួយឱ្យកុមារតូចងាកមកស្រឡាញ់ការសិក្សា

    ឥរិយាបថអប់រំវិជ្ជមាន ៥ ចំណុចជួយឱ្យកុមារតូចងាកមកស្រឡាញ់ការសិក្សា

    ការអប់រំ៖ សិស្សរៀនពូកែភាគច្រើនកើតមកមិនពូកែពីកំណើតនោះទេ វាអាចអាស្រ័យលើមជ្ឈដ្ឋានដែលពួកគេរស់នៅ គួបផ្សំនឹងទម្លាប់អានសៀវភៅ ឧស្សាហ៍ព្យាយាមរៀនសូត្រ ព្រមទាំងឥរិយាបថអប់រំវិជ្ជមានពីម្តាយឪពុក។ ប្រសិនបើម្តាយឪពុកបានបណ្តុះទម្លាប់កូនពីតូចឱ្យស្រឡាញ់ការសិក្សា នោះកូននឹងមានទម្លាប់ស្រឡាញ់ការសិក្សាពេញមួយជីវិត។ សំណួរពេលនេះ ចុះបើកូនមិនចូលចិត្តរៀន តើម្តាយឪពុកគួរមានវិធីបែបណាដើម្បីឱ្យកុមារងាកមកចាប់អារម្មណ៍លើការសិក្សាវិញ? ខាងក្រោមនេះជាវិធីដែលអាចសាកល្បងជាមួយកុមារតូច ជំរុញឱ្យពួកគេក្លាយជាមនុស្សចូលចិត្តរៀនសូត្រឡើងវិញ។ ១. បង្កើតបរិយាកាសល្អសម្រាប់ការអានសៀវភៅ៖ ម្តាយឪពុកគួរចំណាយពេលត្រឹមម្ភៃនាទីត្រឹមមួយថ្ងៃ ដើម្បីអានសៀវភៅជាមួយកូន និងសន្ទនាខ្លឹមសារក្នុងសៀវភៅជាមួយកូនរបស់ដោយបរិយាកាសរីករាយនិងស្នឹទ្ធស្នាល។ ពេលម្តាយឪពុកមានទម្លាប់អានសៀវភៅបែបនេះ ហាក់ដូចជាបណ្តុះចំណង់របស់កូន ចំពោះ​ការអាននិងការរៀនសូត្រជាក់ជាពុំខាន។ ២. ផ្តល់ឯករាជ្យដល់ការសិក្សាដល់កូន ៖ ម្តាយឪពុកគួរចំណាយពេលបង្រៀនកុមារឱ្យមានទម្លាប់គ្រប់គ្រងការសិក្សាផ្ទាល់ខ្លួន និងរៀនដោះស្រាយបញ្ហាដោយខ្លួនឯង។ លោកគ្រូអ្នកគ្រូនៅសាលាបានចូលរួមអប់រំឥវិយាបថរបស់កុមារមួយផ្នែក ប៉ុន្តែបើម្តាយឪពុកបង្រៀនពីរបៀបគ្រប់គ្រងពេលវេលា គ្រប់គ្រងសម្ភារៈសិក្សា និងបង្ហាត់ពីវិធីគ្រប់គ្រងអារម្មណ៍ដល់កូនឱ្យបាននឹងនបន្ថែមទៀតនោះ ពួកគេនឹងក្លាយជាមនុស្សច្បាស់លាស់ក្នុងការសិក្សានៅថ្ងៃអនាគត។ ៣. លើកទឹកចិត្ត ផ្តល់ទំនាក់ទំនងស្មោះត្រង់ និងបើកចំហ៖ លើកទឹកចិត្តវាវិធីសាស្ត្រអប់រំកូនបែបវិជ្ជមាន។ តួនាទីជាម្តាយឪពុកត្រូវចេះសួរនាំពីអារម្មណ៍របស់កូនពេលកំពុងរៀនសូត្រថាតើមានអ្វីកើតឡើងខ្លះ? ម្តាយឪពុកគួរបង្កើតបរិយាកាសកក់ក្តៅនិងសមស្របមួយ អាចឱ្យកូននិយាយគ្រប់រឿងរ៉ាវដែលពួកគេមាន ពេលនោះហើយជាការលើកទឹកចិត្ត ផ្តល់ទំនាក់ទំនងស្មោះត្រង់ និងបើកចំហដួងចិត្តចំពោះកូន។ ៤. ប្រើកម្មវិធីហ្គេមសម្រាប់ការសិក្សា៖ កម្មវិធីហ្គេមសម្រាប់កុមារមួយចំនួនមិនត្រឹមជួយឱ្យកុមារសប្បាយរីករាយប៉ុណ្ណោះទេ វាថែមទាំងជួយឱ្យកុមាររៀនសូត្រពីភាពឆ្លាតវៃ គំនិតច្នៃប្រឌិត រូបភាព ពណ៌ ការគណនាលេខថែមទៀតផង។ ភាពទាក់ទាញហ្គេមមានឥទ្ធិពលខ្លាំងដល់កុមារ ប៉ុន្តែបើម្តាយឪពុកគ្រប់គ្រងពេល​វេលាសិក្សានេះមិនបានល្អ កុមារអាចនឹងញៀនហ្គេមភ្លេចដល់ការសិក្សាក៏ថាបាន។ ៥.ទទួលស្គាល់និងផ្តល់រង្វាន់សម្រាប់លទ្ធផលរៀនសូត្ររបស់កូនៗ៖ ពេលខ្លះទំនងសុភមង្គលរបស់កុមារ…

  • អ្នកស្រី គីម ស៊ីដដាវីស “លទ្ធផលនៅថ្ងៃអនាគត ស្ថិតនៅលើការគិតក្នុងបច្ចុប្បន្ន”

    អ្នកស្រី គីម ស៊ីដដាវីស “លទ្ធផលនៅថ្ងៃអនាគត ស្ថិតនៅលើការគិតក្នុងបច្ចុប្បន្ន”

    ភ្នំពេញ៖ មនុស្សម្នាក់ៗមានរបៀបគិតផ្សេងៗគ្នា ហើយលទ្ធផលនៃការគិតក៏ខុសគ្នាដែរ អាស្រ័យលើស្ថានភាព ចំណេះដឹង និងបទពិសោធដែលធ្លាប់ឆ្លងកាត់ក្នុងជីវិត។ ទាក់ទងនឹងដំណើរនៃការគិតនេះ សុភាសិតខ្មែរមួយឃ្លាក៏បានពោលដែរថា “គិតមុននឹងគូ” មានន័យថាគិតឱ្យបានល្អិតល្អន់មុននឹងសម្រេចធ្វើសកម្មភាព។ ជុំវិញវិធីប្រើប្រាស់សិល្បៈគំនិតនេះ អ្នកស្រី គីម ស៊ីដដាវីស មានប្រសាសន៍តាមរយៈបណ្ដាយសង្គម DAILY PLUS Learning ថា “អនាគតរបស់អ្នកបែបណា អាស្រ័យទៅលើការគិតរបស់អ្នកបែបនោះ”។ អ្នកស្រី គីម ស៊ីដដាវីស ជាគ្រូបង្រៀនមុខវិជ្ជាជំនាញនៃការគ្រប់គ្រង នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា “នៅពេលដែលអ្នកមានរបៀបគិតបែបណា នោះអ្នកនឹងបញ្ចេញនូវឥតរិយាបថបែបហ្នឹង ! ហើយនៅពេលអ្នកបញ្ចេញឥរិយាបថបែបហ្នឹង អ្នកនឹងទទួលបានលទ្ធផលអីចឹងដូចគ្នា។ មនុស្សគ្រប់គ្នាគួរតែត្រូវដឹងថាខ្លួនឯងមានពិធីគិតរបៀបណា ព្រោះពាក់ព័ន្ធជាមួយវិធីគិតគេបែងចែកជាពីរប្រភេទ ផ្នត់គំនិតបែបថេរ (Fixed Mindset) និងផ្នត់គំនិតបែបរីកចម្រើន (Growth Mindset)”។ អ្នកស្រីបានបន្តពន្យល់ថា មនុស្សដែលមានផ្នត់គំនិតថេរ ឬ Fixed Mindset ជាបុគ្គលដែលជឿថាអ្នកណាក៏ដោយដែលអាចធ្វើអ្វីបានលុះត្រាតែអ្នកនោះ មានជំនាញពីកំណើត បើគ្មានជំនាញពីកំណើតនោះទេពួកគេមិនអាចធ្វើរឿងអ្វីមួយបានឡើយ។ មួយវិញទៀតមនុស្សបែបនេះតែងតែគិតថារឿងអ្វីដែលថ្មីៗជារឿងមួយដែលមិនគួរសាកល្បងនោះទេ បើសាកល្បងទៅវាអាចមិនល្អ ឬអាចនឹងបរាជ័យ។ ដោយឡែក ផ្នត់គំនិតរីកចម្រើនវិញ ឬ Growth…

  • និស្សិតពេទ្យកម្ពុជាប្រមាណជិតមួយរយនាក់ ទៅសិក្សាឯកទេសវេជ្ជសាស្រ្តនៅប្រទេសបារាំងជារៀងរាល់ឆ្នាំ

    និស្សិតពេទ្យកម្ពុជាប្រមាណជិតមួយរយនាក់ ទៅសិក្សាឯកទេសវេជ្ជសាស្រ្តនៅប្រទេសបារាំងជារៀងរាល់ឆ្នាំ

    ភ្នំពេញ៖ ជារៀងរាល់ឆ្នាំនិស្សិតពេទ្យកម្ពុជាប្រមាណជិតមួយរយនាក់ បានបន្តការសិក្សាបន្ថែមផ្នែកឯកទេសវេជ្ជសាស្រ្តនៅមន្ទីរពេទ្យនានាក្នុងប្រទេសបារាំង តាមរយៈកម្មវិធីសញ្ញាបត្របណ្តុះបណ្តាលវេជ្ជសាស្ត្រជំនាញ DFMS-DFMSA ។ នេះបើតាមលោកជំទាវ អេវ៉ា ង្វៀនប៊ិន ឯកអគ្គរដ្ឋទូតបារាំង មានប្រសាសន៍ក្នុងពិធីជួបជុំអតីតនិស្សិតផ្នែកសុខាភិបាលនិងគ្រូពេទ្យឯកទេស ដែលបានប្រព្រឹត្តទៅនៅស្ថានទូតបារាំងប្រចាំកម្ពុជា កាលពីល្ងាចថ្ងៃព្រហស្បត្តិ៍កន្លងទៅ។ លោកជំទាវឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា មានប្រសាសន៍បន្តថា និស្សិតពេទ្យដែលបានចេញទៅសិក្សានៅប្រទេសបារាំងផ្នែកឯកទេសវេជ្ជសាស្រ្ត រួមមានសល្យសាស្រ្ត ប្រពោធនកម្ម និងមហារីកជាដើម។ ក្រោយបញ្ចប់ការសិក្សា គ្រូពេទ្យត្រលប់មកបំពេញការងារនៅតាមមន្ទីរពេទ្យនានានៅកម្ពុជា ដូចជាមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យគន្ធបុប្ផា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងមន្ទីរពេទ្យកុមារជាតិ។ លោកជំទាវ បានចាត់ទុកសកម្មភាពនេះ ជាកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលដ៏ល្អ ដែលជាគោលដៅអាទិភាពមួយនៃសកម្មភាពរបស់បារាំងនៅកម្ពុជា។ ឆ្នាំកន្លងទៅក្នុងស្ថានភាពមានវិបត្តិកូវីដ-19 គ្រូពេទ្យកម្ពុជា 72នាក់ បានបន្តការសិក្សានៅប្រទេសបារាំងក្នុងក្របខ័ណ្ឌសញ្ញាបត្របណ្តុះបណ្តាលវេជ្ជសាស្ត្រជំនាញ DFMS-DFMSA ។ កាលពីឆ្នាំ 2019 គ្រូពេទ្យកម្ពុជា 94នាក់ បានបន្តការសិក្សាកម្មវិធីនេះដូចគ្នា។ ទន្ទឹមគ្នានេះ ក្រៅពីកិច្ចសហប្រតិបត្តិការធ្វើឡើងដោយស្ថានទូតបារាំង មានស្ថាប័នគ្រូពេទ្យ ឱសថការី និងគ្រូពេទ្យឯកទេសបារាំងជាច្រើនបានធ្វើកិច្ចសហប្រតិបត្តិការដោយផ្ទាល់ជាមួយស្ថាប័នគ្រូពេទ្យកម្ពុជា។ អតីតនិស្សិតពេទ្យដែលបានទៅសិក្សានៅប្រទេសបារាំង លោក ស្រ៊ន គឹមប៉ោ វេជ្ជបណ្ឌិតឯកទេសប្រព័ន្ធប្រសាទ នៃមន្ទីរពេទ្យកាល់ម៉ែត មានប្រសាសន៍ថា “ជាទូទៅប្រទេសបារាំងបានផ្ដល់ជាកន្លែងឱ្យពួកខ្ញុំជានិស្សិតពេទ្យដែលចង់បន្តការសិក្សា។ ពួកខ្ញុំជានិស្សិតអាចធ្វើកម្មសិក្សាដោយផ្ទាល់ជាមួយគ្រូពេទ្យនិងអ្នកជំងឺជាជនជាតិបារាំង……

  • រ៉ូបូតរូបរាងពស់ Eelume ជួយឱ្យការងារថែទាំនៅក្រោមបាតសមុទ្រកាន់តែងាយស្រួល

    រ៉ូបូតរូបរាងពស់ Eelume ជួយឱ្យការងារថែទាំនៅក្រោមបាតសមុទ្រកាន់តែងាយស្រួល

    បច្ចេកវិទ្យា៖ ដំណើរការចាប់ផ្តើមកសាងនិងថែរក្សាហេដ្ឋរចនាសម្ព័ន្ធក្រោមបាតសមុទ្រ ដូចជាបំពង់បង្ហូរប្រេងនិងហ្គាសដែលមានចំងាយរាប់ពាន់គីឡូម៉ែត្រក្នុងមួយគម្រោងៗ តែងជួបការលំបាកខ្លាំង ចំណាយលុយច្រើន ព្រមទាំងប្រើប្រាស់ឧបករណ៍មានតម្លៃថ្លៃៗ។ បច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើបៗបានដើរតួនាទីយ៉ាងសំខាន់ រាប់បញ្ចូលមានទាំងដ្រូនក្រោមទឹកនិងបច្ចេកវិទ្យាបំពាក់លើមនុស្សយន្ត បានផ្តល់ភាពងាយស្រួលនិងសុវត្ថិភាពជាងមុន។ អ្នកវិទ្យាសាស្ត្របានប្រើប្រាស់រ៉ូបូតមានឈ្មោះ Eelume ដើម្បីធ្វើការងារក្រោមបាតសមុទ្រ​ជំនួសមនុស្ស។ រ៉ូបូត Eelume មានប្រវែងប្រមាណជាប្រាំមួយម៉ែត្រ ជាបច្ចេកវិទ្យាល្អបំផុតនិងចុងក្រោយ បំពាក់ឧបករណ៍ចាប់សញ្ញា ព្រមទាំងកាម៉េរ៉ាស្ទើរគ្រប់មុំនៅលើតួខ្លួន។ Eelume អាចទុកវាចោលនៅស្ថានីយបាតសមុទ្រក្នុងជម្រៅ 500 ម៉ែត្រក្នុងរយៈពេលដល់ប្រាំខែ។ វាជារ៉ូបូតដែលអាចធ្វើដំណើរដោយខ្លួនឯង និងបញ្ជាបានចម្ងាយ 20 គីឡូម៉ែត្រមុនពេលដែលវាត្រឡប់មកស្ថានីយ៍វិញដើម្បីសាកថ្ម។ Eelume បំពេញការងារជាអ្នកជួសជុលបំពង់បង្ហូរ សំអាតស្លែ ព្រមទាំងល្បាប់នៅក្រោមបាតសមុទ្រ។ លោក Pal Liljeback ប្រធានផ្នែកបច្ចេកវិទ្យារបស់ Eelume Subsea Intervention បានបញ្ជាក់ថា ពីមុនដើម្បីធ្វើកិច្ចការនៅបាតសមុទ្របានគេបានប្រើប្រាស់យាន្តស្វ័យប្រវត្តិមួយចំនួន ប៉ុន្តែវាទាមទារឱ្យមានអ្នកជំនាញខាងសមុទ្រច្រើននាក់និងបញ្ជាពីលើផ្ទៃសមុទ្រ ខណៈការចំណាយមានរហូតទៅដល់មួយសែនដុល្លារក្នុងមួយថ្ងៃ។ កន្លងទៅអ្នកជំនាញជាច្រើនបានអះអាងថា បច្ចុប្បន្នទីផ្សាររ៉ូបូតសម្រាប់កិច្ចការបាតសមុទ្រកំពុងរីកចម្រើនខ្លាំង ហើយពួកគេបានព្យាករណ៍ទុកថា នៅក្នុងឆ្នាំ 2025 ខាងមុខបច្ចេកវិទ្យាដ្រូននិងរ៉ូបូតនៅក្រោមបាតសមុទ្រអាចមានតម្លៃរហូតទៅដល់ប្រាំពីរពាន់លានដុល្លារ៕

  • អាមេរិក ៖ មនុស្សពេញវ័យស្ទើរ1 ភាគ 3 នៅមិនទាន់សម្រេចចិត្តថាគួរចាក់វ៉ាក់សាំង ឬយ៉ាងណានៅឡើយ

    អាមេរិក ៖ មនុស្សពេញវ័យស្ទើរ1 ភាគ 3 នៅមិនទាន់សម្រេចចិត្តថាគួរចាក់វ៉ាក់សាំង ឬយ៉ាងណានៅឡើយ

    បរទេស​ ៖ ទោះបីជាអ្នកជំនាញ និងមន្ត្រីរដ្ឋាភិបាលជាច្រើនបានអះអាងរួចទៅហើយថាដើម្បីអាចបញ្ចប់ការរាតត្បាតកូវីដបានគឺចាំបាច់ត្រូវធ្វើឡើងតាមរយៈការចាក់វ៉ាក់សាំងក្នុងចំនួនដ៏ច្រើនទៅឲ្យពលរដ្ឋអាមេរិករបស់ខ្លួន ប៉ុន្តែយោងតាមការស្រាវជ្រាវថ្មីមួយបានរកឃើញថាមនុស្សពេញវ័យប្រហែលជា 1 ភាគ 3 នៅទូទាំងប្រទេសគឺមិនទាន់សម្រេចចិត្តក្នុងការទទួលចាក់វ៉ាក់សាំងនៅឡើយ។ ការសិក្សាស្រាវជ្រាវដែលត្រូវបានធ្វើឡើងដោយអង្គការ Kaiser Family Foundation ដែលបានបង្ហាញកាលពីថ្ងៃចុងសប្តាហ៍មុននេះថា មនុស្សពេញវ័យប្រមាណជា 31 ភាគរយបាននិយាយថាពួកគេនឹងរង់ចាំមើលជាមុនសិនថាតើវាដំណើរការយ៉ាងណាទៅលើមនុស្សផ្សេងទៀតចំពោះវ៉ាក់សាំង​ ហើយប្រមាណជា 2 ភាគ 3 ទៀតបានលើកឡើងដូចគ្នាថាពួកគេនឹងចាក់វាប្រសិនបើមានការពន្យល់ឲ្យបានច្បាស់លាស់ថាវ៉ាក់សាំងទាំងនោះពិតជាមានប្រសិទ្ធភាពខ្ពស់។ Kaiser Family Foundation បានសរសេរទៀតថាមនុស្សពេញវ័យប្រមាណជា 1 ភាគ 3 នោះគឺក្លាយទៅជាសាររំលឹកដល់រដ្ឋាភិបាលប្រសិនបើគេចង់ឲ្យពលរដ្ឋរបស់ខ្លួនទាំងអស់ដើម្បីចូលរួមចាក់វ៉ាក់សាំងដោយការស្ម័គ្រចិត្តនោះប៉ុន្តែចាំបាច់រដ្ឋាភិបាលត្រូវតែស្វែងយល់ពីទឹកចិត្តក្នុងក្តីបារម្ភរបស់ពលរដ្ឋដែលកំពុងមានភាពផ្សេងៗគ្នាបែបនេះ។ ក្នុងចំណោមមនុស្សពេញវ័យ 1 ភាគ 3 នោះផងដែរគេបានរកឃើញថា 61 ភាគរយនៃពួកគេបាននិយាយថាពួកគេទំនងជានឹងសម្រេចចិត្តចាក់ប្រសិនបើមានការពន្យល់ពីមុនថាការចាក់វ៉ាក់សាំងទៅលើមនុស្សឲ្យបានច្រើនបំផុត និងលឿនរហ័សនឹងធ្វើឲ្យជីវិតមនុស្សត្រឡប់មកជាធម្មតាវិញហើយ 51 ភាគរយនិយាយថាពួកគេនៅកំពុងទន្ទឹងរង់ចាំមើលលទ្ធផលនៃការចាក់វ៉ាក់សាំងទៅលើអ្នកដទៃជាច្រើនលាក់នោះជាមុនសិន។ ទោះបីជាយ៉ាងណាក្តីតួលេខលំអិតដោយ Kaiser Family Foundation បានបង្ហាញថាពលរដ្ឋអាមេរិក 43 ភាគរយនឹងទទួលយកវ៉ាក់សាំងឆាប់បំផុតតាមដែលអាចធ្វើទៅបានប្រមាណជា 31 ភាគរយទៀតនឹងត្រូវរង់ចាំមើលលទ្ធផលទៅលើការចាក់អ្នកផ្សេងជាមុនសិន។ ដោយឡែកចំនួន 13 ភាគរយបាននិយាយថាពួកគេដាច់ខាតមិនទទួលយកវ៉ាក់សាំងឡើយ ហើយប្រមាណជា 7 ភាគរយនឹងទទួលយកវ៉ាក់សាំងប្រសិនបើមានការតំរូវឲ្យធ្វើបែបនោះ៕

  • អត្រាបំពុលអាកាសដោយចំហេះផូស៊ីលឥន្ធនៈ បានសម្លាប់មនុស្សម្នាក់ក្នុងចំណោមប្រាំនាក់

    អត្រាបំពុលអាកាសដោយចំហេះផូស៊ីលឥន្ធនៈ បានសម្លាប់មនុស្សម្នាក់ក្នុងចំណោមប្រាំនាក់

    ស្រាវជ្រាវ៖ អត្ថបទព័ត៌មានមួយរបស់ WEForum នៅថ្ងៃសុក្រនេះ បានដឹងបានថា អត្រាបំពុលអាកាសដោយឧស្ម័នកើតចេញពីផូស៊ីលឥន្ធនៈ​បានធ្វើឱ្យមនុស្សបាត់បង់ជីវិតម្នាក់ក្នុងចំណោមមនុស្សស្លាប់ប្រាំនាក់កាលពីឆ្នាំ 2018 ។ ការសិក្សាស្រាវជ្រាវធ្វើឡើងដោយសាកលវិទ្យាល័យ Harward ព្រមទាំងបានបញ្ជាក់ថា ចំនួនអ្នកស្លាប់សរុបដល់ទៅ 8.7 លាននាក់ដោយសារការបំពុលនេះ ពោលមានចំនួនច្រើនជាងការបញ្ចូលគ្នានៃការស្លាប់ដោយសារជក់បារីនិងគ្រុនចាញ់។ ការបំពុលដោយផូស៊ីលឥន្ធនៈភាគច្រើនត្រូវបានគេមើលឃើញថា កើតឡើងដោយសារសារធាតុពុលចេញពីការទាញយករ៉ែ ធ្យូងថ្ម ប្រេងសាំង និងប្រេងម៉ាស៊ូតជាដើម។ ឧស្ម័នធម្មជាតិទាំងនោះ ត្រូវបានទាញយកមកប្រើប្រាស់បានបង្កើតជាឧស្ម័នពុលយ៉ាងខ្លាំងទៅក្នុងបរិយាកាសគំរាមកំហែងដល់សុខភាពរបស់មនុស្សលោក។ ផូស៊ីលឥន្ធនៈ កើតឡើងពីសំណល់រុក្ខជាតិនិងសត្វដែលងាប់រលួយកប់ក្នុងសំបកផែនដីរាប់លានឆ្នាំកន្លងមកហើយ។ ការស្រាវជ្រាវបានបង្ហាញបន្តថា តំបន់ដែលបានទទួលរងផលប៉ះពាល់ខ្លាំងដោយសារការបំពុលដោយផូស៊ីលឥន្ធ និងមានអត្រាអ្នកស្លាប់ច្រើនជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ តំបន់អ៊ឺរ៉ុប និងអាមេរិកខាងជើង។ កាលពីឆ្នាំ 2012 អ្នកស្រាវជ្រាវជាច្រើនបានរកឃើញថា ផូស៊ីលឥន្ធនៈបានបញ្ចេញឧស្ម័នពុលបានសម្លាប់មនុស្សដល់ទៅ 10.2 លាននាក់។ សូមបញ្ជាក់ថា ដើម្បីដោះស្រាវបញ្ហាបំពុលដោយផូស៊ីលឥន្ធនៈ មកដល់ពេលនេះប្រទេសចិនបានក្លាយជាប្រទេសកាត់បន្ថយអត្រាបំពុលដោយសារផូស៊ីលឥន្ធនៈច្រើនជាងគេ ចាប់ពីចន្លោះឆ្នាំ 2012 ព្រមទាំងបានជួយសង្គ្រោះជីវិតមនុស្សដល់ទៅ 2.4 លាននាក់ក្នុងមួយឆ្នាំនៅទូទាំងសកលលោក បូករួមប្រជាជនចិនខ្លួនឯងចំនួន 1.5 លាននាក់ផងដែរ។ ​បច្ចុប្បន្នបញ្ហាបំពុលដោយផូស៊ីលឥន្ធនៈទៅលើបរិយាកាស និងសុខភាពរបស់មនុស្សនៅតែជាក្តីបារម្ភរបស់ថ្នាក់ដឹកនាំប្រទេសនីមួយក្នុងពិភពលោក៕