Category: អប់រំ

  • រ៉ូបូត ADIBOT ត្រូវបានសាលារៀននៅអាមេ៉រិកចំនួនពីរប្រើប្រាស់សម្អាតបន្ទប់សិក្សាក្នុងដំណាក់កាលកូវីដ

    រ៉ូបូត ADIBOT ត្រូវបានសាលារៀននៅអាមេ៉រិកចំនួនពីរប្រើប្រាស់សម្អាតបន្ទប់សិក្សាក្នុងដំណាក់កាលកូវីដ

    បច្ចេកវិទ្យា៖ រ៉ូបូតថ្មីមួយឈ្មោះថា ADIBOT នឹងអាចក្លាយទៅជាឧបករណ៍សម្អាតនិងសម្លាប់មេរោគកូវីដ-19 មានប្រសិទ្ធភាពនៅតាមសាលារៀនទាំងឡាយ បន្ទាប់ពីសមត្ថភាពរបស់វាត្រូវបានគេសាកល្បងដាក់ប្រើប្រាស់នៅសាលារៀនចំនួនពីរនៅសហរដ្ឋអាម៉េរិក។ សមត្ថភាពមនុស្សយន្តមួយនេះអាចកំចាត់វីរុសកូវីដចេញពីបន្ទប់រៀនភ្លាមៗ ដោយដំណើរការតាមរយៈប្រព័ន្ធប្រតិបត្តិការស្វ័យប្រវត្តិដោយខ្លួនឯងគ្មានអ្នកបញ្ជា។ រ៉ូបូត ADIBOT ប្រើប្រាស់បច្ចេកវិទ្យាសេនស័រ (sensor) មួយដែលត្រូវបានប្រើប្រាស់នៅលើរថយន្តស្វ័យប្រវត្តិដើម្បីរកផ្លូវធ្វើដំណើរដោយខ្លួនឯង។ វាបញ្ចេញកាំរស្មី UV ដើម្បីបំផ្លាញហ្សែនដើមរបស់វីរុសបានដោយងាយស្រួល។ សូមបញ្ជាក់ថានៅពេលនេះមានសាលារៀនចំនួនពីរកន្លែងប៉ុណ្ណោះ នៅក្នុងរដ្ឋ Delaware កំពុងតែបានប្រើប្រាស់បច្ចេកវិទ្យារ៉ូបូត ADIBOT ខណៈសាលារៀនជាច្រើនបានប្រើប្រាស់កម្លាំងពលកម្មមនុស្សដើម្បីសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគកូវីដ-19 ៕

  • ក្រសួងអប់រំដាក់ចេញវិធានការប្រាំមួយចំណុច ដើម្បីទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់

    ក្រសួងអប់រំដាក់ចេញវិធានការប្រាំមួយចំណុច ដើម្បីទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់

    ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញវិធានការណែនាំប្រាំមួយចំណុច ដើម្បីទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់ (14 កុម្ភៈ) នៅតាមគ្រឹះស្ថានសិក្សាសាធាណៈ និងឯកជន និងបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រប់គ្រឹះស្ថានសិក្សាសាធាណៈ ព្រមទាំងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 ។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានចេញនៅរសៀលថ្ងៃអង្គារ៍នេះ។ យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សាលារៀនត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ តាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឱ្យមានការយល់ខុសអំពីអត្ថន័យទិវានៃក្តីស្រឡាញ់។ សាលារៀនត្រូវពង្រឹងការអនុវត្តវិន័យឱ្យបានម៉ឺងម៉ាត់ ជាពិសេសលើការគ្រប់គ្រងសីលធម៌ ដោយតាមដានវត្តមានរបស់សិស្សានុសិស្សឱ្យបានជាប់លាប់។ ទន្ទឹមគ្នានេះសាលារៀនត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ប្រចាំសាលារៀនតាមរយៈសកម្មភាព “មិត្តអប់រំមិត្ត”។ ក្រសួងអប់រំបានបញ្ជាក់បន្តទៀតថា ភារកិច្ចរបស់សាលារៀនត្រូវអប់រំណែនាំដល់សិស្សានុសិស្ស អំពីសារៈសំខាន់នៃវិធានការសុវត្ថិភាពសុខភាពសិក្សា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19។ លើសពីនេះត្រូវទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អាណាព្យាបាលសិស្ស និងសហគមន៍ ដើម្បីផ្តល់និងទទួលព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតីនានា ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីសហការទប់ស្កាត់ និងអប់រំណែនាំកែលម្អឱ្យបានទាន់ពេលវេលា។ ជាងនេះទៅទៀត សាលារៀនឱ្យសិស្សអនុវត្តបទបញ្ជារផ្ទៃក្នុងសម្រាប់គ្រឹះស្ថានបឋមសិក្សា និងបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ៕

  • មូលហេតុពិតប្រាកដដែលម្តាយឪពុកមិនគួរមើលរំលងសៀវភៅរូបភាពសម្រាប់កុមារ

    មូលហេតុពិតប្រាកដដែលម្តាយឪពុកមិនគួរមើលរំលងសៀវភៅរូបភាពសម្រាប់កុមារ

    ភ្នំពេញ៖ សៀវភៅរូបភាពសម្រាប់កុមារជាផ្នែកមួយជួយបណ្តុះទម្លាប់ឱ្យកុមារស្រឡាញ់អំណាននិងសៀវភៅ។ បច្ចុប្បន្នសៀវភៅរូបភាពសម្រាប់កុមារមានច្រើនទម្រង់ កំពុងបង្កើតឡើងក្នុងបំណងលើកកម្ពស់គុណភាពយល់ដឹងពីជីវិតនិងបទពិសោធរស់នៅសម្រាប់កុមារ ឬអាចនិយាយបានថាជាពេលវេលាដែលកុមារត្រូវរៀនសូត្រចំណេះដឹងថ្មីៗបន្ថែម ខណៈពួកគេនឹងក្លាយជាធនធានមនុស្សដឹកនាំសង្គមជាតិនាថ្ងៃអនាគត។ តើអ្វីជាលក្ខណៈពិសេសនៃសៀវភៅរូបភាពសម្រាប់កុមារម្តាយឪពុកមិនគួរមើលរំលង? លោក ហោ សុខៈ នាយកកម្មវិធីអំណាន នៃអង្គការរូមធូរីដកម្ពុជា មានប្រសាសន៍ថា សៀវភៅរូបភាពសម្រាប់កុមារ ជាប្រភេទសៀវភៅដែលមានលក្ខណៈសមស្របសម្រាប់កុមារអាន ព្រមទាំងផ្តល់តម្លៃអប់រំនិងគំនិតច្នៃប្រឌិតដល់កុមារ។ លោកកត់សម្គាល់ថា នៅកម្ពុជាម្តាយឪពុកមួយចំនួនបានយល់ពីសារៈសំខាន់នៃសៀវភៅរូបភាពសម្រាប់កុមារ ប៉ុន្តែម្តាយឪពុកមួយចំនួនទៀតនៅមិនទាន់គិតដល់តម្លៃនៃសៀវភៅរូបភាពកុមារឡើយ។ ពួកគាត់បានចាត់ទុកសៀវភៅទាំងនោះគ្រាន់តែជាសៀវភៅសាមញ្ញ មិនមែនជាកម្មវត្ថុសំខាន់ពិតប្រាកដសម្រាប់ការអប់រំកុមារ។ “តម្លៃអប់រំក្នុងសៀវភៅកុមារគឺលើកទឹកចិត្តកុមារឱ្យធ្វើអ្វីមួយឱ្យបានសម្រេចនិងមានទំនួលខុសត្រូវ ! សម្រាប់រូមធូរីដកម្ពុជាសៀវភៅកុមារត្រូវគិតតម្លៃអប់រំជាចម្បង ហើយក្រសួងអប់រំ យុវជន និងកីឡា គិតតម្លៃអប់រំនេះខ្លាំងណាស់… អីចឹងហើយនៅចំណុចផ្តើមនៃសាច់រឿង ចំណុចកណ្តាលនៃសាច់រឿង និងចំណុចបញ្ចប់នៃសាច់រឿង បង្ហាញពីការតស៊ូរបស់តួអង្គដែលធ្វើឱ្យកុមារចេះដោះស្រាយបញ្ហាដោយខ្លួនឯង” លោក ហោ សុខៈ នាយកកម្មវិធីអំណាន នៃអង្គការរូមធូរីដកម្ពុជា។ អ្នកជំនាញសៀវភៅរូបភាពសម្រាប់អ្នកអានកម្រិតដំបូងរូបនេះ បានបញ្ជាក់បន្តថា ក្រៅពីតម្លៃអប់រំក្នុងសាច់រឿង លក្ខណៈពិសេសនៃសៀវភៅរូបភាពសម្រាប់កុមារជាប្រភេទសៀវភៅមានរូបភាពសាមញ្ញ និងគ្មានទិដ្ឋភាពស៊ាំញ៉ាំច្រើនដែលធ្វើឱ្យកុមារពិបាកស្វែងយល់។ ទន្ទឹមគ្នានេះ រូបភាពត្រូវបង្ហាញពីភាពច្បាស់​លា​ស់​ និងគំនិតច្នៃប្រឌិតដ៏អស្ចារ្យនៅពេលកុមារចាប់កាន់សៀវភៅអាន។ លោក ហោ សុខៈ “ម្យ៉ាងទៀតយើងត្រូវគិតដល់អក្សរក្នុងសៀវភៅដែរ ជួនកាលសៀវភៅខ្លះត្រូវមានអក្សរតិច អាចត្រឹមមួយល្បៈក៏មាន ប្រើពាក្យពេចន៍ខ្លីៗ ដើម្បីកុមារងាយស្រួលអាន ហើយឆាប់ចងចាំពាក្យនីមួយៗ !…

  • អាកប្បកិរិយារស់នៅរបស់ម្តាយឪពុកមានឥទ្ធិពលខ្លាំងដល់ឥរិយាបថរបស់កូន

    អាកប្បកិរិយារស់នៅរបស់ម្តាយឪពុកមានឥទ្ធិពលខ្លាំងដល់ឥរិយាបថរបស់កូន

    ភ្នំពេញ៖ នៅក្នុងគ្រួសារម្តាយឪពុកជាមនុស្សដែលនៅជិតនិងអាចដឹងចិត្តកូនៗ និងជាអ្នកអប់រំប្រៀនប្រដៅកូនប្រកបដោយព្រហ្មវិហាធម៌។ ស្របគ្នានេះអាកប្បកិរិយារស់នៅរបស់ម្តាយឪពុកមានឥទ្ធិពលខ្លាំងដល់ឥរិយាបថរបស់កូន។ កូនមានចរិតឫកពារថ្លៃថ្នូរ រស់នៅមានវិន័យនិងសីលធម៌ ចេះជួយយកអាសារអ្នកដទៃឬមនុស្សនៅជុំវិញខ្លួន ទាំងនេះសុទ្ធសឹងតែកើតចេញពីឥទ្ធិពលនៃអាកប្បកិរិយារបស់ម្តាយឪពុកទាំងអស់។ អ្នកស្រី សរ ម៉ុន្ថា នាយិកាសាលាស៊ីជីដាកម្ពុជា និងជាអ្នកជំនាញផ្នែកអប់រំកុមារតូច មានប្រសាសន៍ថា គ្រប់សកម្មភាពទាំងអស់ដែលឪពុកម្ដាយបង្ហាញចេញមក កុមារតូចឆាប់ទទួលបាននិងចង់ចាំសកម្មភាពទាំងនោះបានយ៉ាងលឿនរហ័សបំផុត។ អ្នកស្រី សរ ម៉ុន្ថា បានបន្តថា “សកម្មភាពរបស់ម្ដាយឪពុកជាគំរូដល់កូន ប្រសិនបើកុមារចិញ្ចឹមដោយការប្រើប្រាស់អំពើហឹង្សាវាយដំជាប្រចាំ នោះក្មេងនឹងរៀនបានពីរបៀបដោះស្រាយបញ្ហាដោយប្រើហឹង្សា និងដោះស្រាយបញ្ហាតាមបែបអវិជ្ជមានដូចគ្នា”។ អ្នកជំនាញអប់រំកុមារតូចរូបនេះបញ្ជាក់បន្តថា រាល់សកម្មភាពរបស់មនុស្សចាស់នៅក្នុងជីវភាពប្រចាំថ្ងៃ ធ្វើឱ្យកុមារនឹងចម្លងទុកដោយមិនដឹងខ្លួន។ ចំណែកឯលោកស្រី ឈាវ ណារិន អាជីវករមួយរូប យល់ឃើញថា “ក្នុងនាមជាម្តាយឪពុកការភូតកុហកក្មេងៗជារឿងមួយមិនគួរធ្វើនោះឡើយ ពីព្រោះនៅពេលចាប់ផ្ដើមធ្វើរឿងបែបនេះធ្វើឱ្យក្មេងៗយកគំរូតាម”។ ក្នុងនាមជាអ្នកម្ដាយដែលយល់ច្បាស់ពីចិត្តរបស់កូន លោកស្រីបន្តថា បើសិនជាឪពុកម្ដាយផ្ដល់សកម្មភាពល្អៗទៅកាន់ពួកគេ នោះចំណងមិត្តភាពរវាងឪពុកម្ដាយនិងកូនកាន់តែមានភាពស្អិតរមួតបន្ថែមទៀត។ “រៀងរាល់ពេលយប់ខ្ញុំព្យាយាមអានសៀវភៅរឿងនិទានឱ្យកូនរបស់ខ្ញុំស្ដាប់មុនពេលពួកគាត់ចូលគេង ហើយវាជាទម្លាប់មួយដ៏ល្អសម្រាប់ពួកគាត់… ខ្ញុំព្យាយាមពន្យល់ប្រាប់គាត់នូវរឿងល្អៗ ” លោកស្រី ឈាវ ណារិន។ លោក កែវ សាន ដែលជាបុគ្គលិកក្រុមហ៊ុនមួយក៏បានឱ្យ AMS ដឹងដែរថា “ខ្ញុំមិនដែលបង្ហាញទង្វើរអវិជ្ជមានណាមួយឱ្យកូនរបស់ខ្ញុំឃើញនោះទេ ខ្ញុំគិតថាក្មេងៗមិនគួរធ្វើឃើញទង្វើរមិនល្អនៅក្នុងក្រុមគ្រួសារដែលបានស្ដែងចេញពីម្តាយឪពុក”។ ឪពុករូបនេះ កត់សម្គាល់ថា…

  • សាកល្បងវិធីទាំង 7 នេះប្រហែលជាអាចជួយអ្នកឱ្យងើបពីគេងដោយស្រស់ស្រាយ

    សាកល្បងវិធីទាំង 7 នេះប្រហែលជាអាចជួយអ្នកឱ្យងើបពីគេងដោយស្រស់ស្រាយ

    ចំណេះដឹងទូទៅ៖ មនុស្សគ្រប់រូបទទួលទានដំណេកនិងក្រោកពីដំណេកជារៀងរាល់ថ្ងៃក្នុងពេលវេលាប្រហាក់ប្រហែលគ្នា ប្រសិនបើក្រោកពីគេងហើយមានអារម្មណ៍ស្រស់ស្រាយ នោះមានន័យថាជីវិតពោពេញដោយថាមពលបំពេញការងារ ព្រមទាំងមានសេចក្តីសុខទាំងចិត្តទាំងកាយ។ ដំណេកសំខាន់ខ្លាំងណាស់សម្រាប់ជីវិត បើមានវិបត្តិដំណេកនោះនឹងផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងក្នុងដំណើរជីវិតប្រចាំថ្ងៃ។ ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួន ជួយឱ្យយើងក្រោកពីដំណេកពោរពេញដោយថាមពល និងមានទំនុកចិត្តលើខ្លួនឯង។ ទីមួយ. គេងឱ្យគ្រប់គ្រាន់តាមវ័យ ៖ ជាធម្មតាមនុស្សចាស់គួរគេងឱ្យបានពីប្រាំពីរទៅប្រាំបីម៉ោង ចំណែកក្មេង និងយុវវ័យគួរគេងឱ្យបានពីប្រាំបួនទៅដប់មួយម៉ោង។ គេងលើសម៉ោង ឬខ្វះម៉ោងនឹងអាចធ្វើឱ្យអ្នកមានអារម្មណ៍ខុសប្លែកគ្នាពីការគេងគ្រប់គ្រាន់តាមម៉ោង។ អ្នកអាចគេងបន្ថែម ប្រសិនបើថ្ងៃណាដែលអ្នកគិតថាគេងមិនគ្រប់ ប៉ុន្តែមិនត្រូវដោះដូរខុសម៉ោងដែលត្រូវចូលគេងនៅថ្ងៃបន្ទាប់នោះទេ។ ទីពីរ. ប្រើប្រាស់បន្ទប់ដែលងងឹតនិងស្ងាត់សម្រាប់គេង៖ អ្នកគួរជៀសវាងប្រើប្រាស់ពន្លឺខ្លាំងនៅក្នុងបន្ទប់គេង។ ព្យាយាមអានសៀវភៅជំនួសឱ្យការមើលទូរស័ព្ទ ឬទូរទស្សន៍ ម្យ៉ាងទៀតអ្នកអាចប្រើប្រាស់កាសដាក់ត្រចៀកប្រសិនបើបន្ទប់របស់អ្នកមានសំឡេង​រំខានច្រើន។ ទីបី. រក្សាសីតុណ្ហភាពពេលគេងឱ្យបានល្អ ៖ ជាធម្មតាគេងនៅពេលយប់អាកាសធាតុនឹងចុះត្រជាក់ជារឿងធម្មជាតិ ដូចនេះគួរតែពិចារណាមិនត្រូវឱ្យសីតុណ្ហភាពក្នុងបន្ទប់របស់អ្នកចុះត្រជាក់ពេក ឬក្តៅពេកនោះទេ។ អ្នកស្រាវជ្រាវបានរកឃើញថា ការទទួលទានដំណេកដោយមិនស្លៀកសម្លៀកបំពាក់ ជារឿងដ៏ល្អបំផុត ប៉ុន្តែជាមួយនឹងភួយនៅក្បែរដើម្បីអាចកែប្រែសីតុណ្ហភាពរាង្គកាយពេលចាំបាច់។ ទីបួន. ធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ ៖ យើងដឹងហើយថាការហាត់ប្រាណជារឿងដែលល្អបំផុតសម្រាប់សុខភាព មិនត្រឹមតែប៉ុណ្ណោះវានឹងជួយឱ្យអ្នកអាចគេងលក់ជាមួយនឹងអារម្មណ៍ស្រស់ស្រាយផងដែរ ប៉ុន្តែដាច់ខាតត្រូវគួរទុករយៈពេលពីរម៉ោងនៅមុនពេលគេង។ ទីប្រាំ.ទទួលទានអាហារនិងភេសជ្ជៈដោយមានទំនួលខុសត្រូវ ៖ ទទួលទានអាហារឱ្យបានពីរ ឬបីម៉ោងមុនចូលគេង។ ផឹកភេសជ្ជៈឬទឹកឱ្យបានច្រើននៅពេលថ្ងៃជៀសវាងចំនួនច្រើនពេកមុនពេលចូលគេង ព្រោះធ្វើឱ្យអ្នកភ្ញាក់កណ្តាលយប់រំខានដំណេក។ ការទទួលជាតិកាហ្វេអ៊ីនឱ្យបានយ៉ាងហោចណាស់ច្រើនជាង ប្រាំមួយម៉ោងមុនចូលគេង ព្រោះវានឹងធ្វើឱ្យអ្នកមិនងុយគេងរយៈពេលដល់ទៅដប់ពីរម៉ោង។ ទីប្រាំមួយ. ជៀសវាងពិសារគ្រឿងស្រវឹងមុនចូលគេង ៖…

  • AppHarvest បង្ហាញបច្ចេកវិទ្យាកសិដ្ឋានបែបអេកូ ប្រើទឹកតិចបង្កើនទិន្នផលខ្ពស់

    AppHarvest បង្ហាញបច្ចេកវិទ្យាកសិដ្ឋានបែបអេកូ ប្រើទឹកតិចបង្កើនទិន្នផលខ្ពស់

    ច្ចេកវិទ្យាថ្មី ៖ បច្ចេកវិទ្យាកសិកម្មទំនើបៗត្រូវបង្កើតឡើងជារៀងរាល់ថ្ងៃ ដើម្បីបម្រើការងារដាំដំណាំឱ្យកាន់ងាយស្រួល ចំណេញពេលវេលា ចំណាយតិច និងទទួលបានទិន្នផលខ្ពស់។ ជាក់ស្តែងព័ត៌មានចុះផ្សាយដោយ WEForum បានបង្ហាញថា AppHarvest ជាបច្ចេកវិទ្យាអេកូកសិដ្ឋានដំាដុះបែបថ្មីមួយប្រើប្រាស់សម្រាប់ដំណាំនៅតាមផ្ទះ និងធ្វើជាកសិដ្ឋានធំៗ ដោយចំណាយទឹកស្រោចស្រពតិចបំផុត ហើយបង្កើនទិន្នផលបានខ្ពស់រហូតនឹងស្មានមិនដល់។ បច្ចេកវិទ្យាធ្វើកសិកម្មបែបអេកូរបស់អាមេរិកមួយនេះ កំពុងធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍និងភ្ញាក់ផ្អើលនៅពេលឃើញគុណសម្បត្តិដ៏អស្ចារ្យរបស់វា។ កសិដ្ឋានដាំដុះរបស់ AppHarvest អាចផ្តល់ទិន្នផលរហូតដល់ទៅ 30ដងច្រើនជាងការដាំដុះតាមបែបធម្មតា ឬការដាំដុះតាមបែបប្រពៃណីលើផ្ទៃដីទទឹងមួយម៉ែត្របណ្តោយមួយរយម៉ែត្រ (មួយអា)។ ទំហំដីនេះវាត្រូវការទឹកតែ 10 ភាគរយប៉ុណ្ណោះនៃទឹកប្រើប្រាស់ធម្មតា ហើយទឹកប្រើប្រាស់នោះជាទឹកដែលទាញយកមកពីទឹកភ្លៀង។ កសិដ្ឋានកំពុងប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុន AppHarvest ដំបូងមានវត្តមាននៅក្នុងរដ្ឋ Kentucky ។ កសិដ្ឋានបែបអេកូនេះ មិនប្រើប្រាស់ថ្នាំសំលាប់សត្វល្អិត ដាំដុះបានគ្រប់រដូវកាលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុតាមរយៈប្រព័ន្ធគ្រប់គ្រងអាកាសធាតុដែលមាននៅពីខាងក្នុង។ លើសពីនេះកាកសំណស់ពីកសិដ្ឋានមិនបានគម្រាមកំហែងដល់ប្រភពទឹកប្រភពទឹក គុណភាពដី និងបរិស្ថានឡើយ។ គួរបញ្ចាក់ថា តាមការព្យាករណ៍ទុកកំណើនប្រជាជននៃភពផែនដីនឹងកើនដល់ 8.5 ពាន់លាននាក់នៅត្រឹមឆ្នាំ 2030 ដែលចំនួននេះនឹងទាមទារឱ្យមានការប្រើប្រាស់ទឹកស្អាតកើនឡើងរហូតដល់ 40 ភាគរយ។ នេះជាមូលហេតុដែលត្រូវកាត់បន្ថយការប្រើប្រាស់ទឹកដាំដំណាំឱ្យកាន់តែតិច ដើម្បីការរស់នៅប្រកបដោយនិរន្តភាពដែលជាក្តីប្រាថ្នារបស់មនុស្សម្នាក់ៗនាពេលអនាគត។ មកដល់ពេលនេះ AppHarvest កំពុងសាងសង់កសិដ្ឋានរបស់ខ្លួនចំនួនពីរកន្លែងនៅក្នុងរដ្ឋ Kentucky ហើយកំណត់ផែនការផងបើកដំណើរជាបន្តបន្ទាប់ចំនួន 12 កន្លែងនៅក្នុងឆ្នាំ…

  • អាការៈស្ត្រេសនៅកន្លែងការងារ អាចកត់សម្គាល់ដឹងនិងព្យាបាលបានដោយខ្លួនឯង

    អាការៈស្ត្រេសនៅកន្លែងការងារ អាចកត់សម្គាល់ដឹងនិងព្យាបាលបានដោយខ្លួនឯង

    ចំណេះដឹងទូទៅ ៖ គ្មានការងារណាដែលថាមិនស្ត្រេសនោះទេ ប៉ុន្តែវាស្ថិតនៅក្នុងកម្រិតខុសគ្នាតិចឬច្រើនតែប៉ុណ្ណោះ។ នៅពេលមានអាការៈស្ត្រេសក្នុងការងារ មនុស្សភាគច្រើនតែងធ្វើខ្លួនឱ្យរវល់ជាមួយកិច្ចការផ្សេងៗបន្ថែម ដើម្បីកាត់បន្ថយស្ត្រេស។ ពួកគេគិតថា នេះជាមធ្យោបាយជួយអារម្មណ៍ខ្លួនឯងឱ្យធូរស្រាលប្រសើរបំផុត ក៏ប៉ុន្តែវាមិនមែនជាជម្រើសនោះទេ។ វិធីកាត់បន្ថយស្ត្រេសក្នុងការងារដែលមានប្រសិទ្ធភាពបំផុត អាចធ្វើបានតាមរយៈការកាត់បន្ថយបន្ទុកដល់ខួរក្បាល ខណៈអ្នកកំពុងតានតឹងខ្លាំង។ សមាធិ ហាត់កីឡា ដកឃ្លាបន្តិចពីការងារ ស្តាប់តន្ត្រី ឬជជែកលេងជាមួយមិត្តរួមការងារអាចឱ្យអាការៈស្ត្រេសកាត់បន្ថយជាបន្តបន្ទាប់។ យើងអាចសម្គាល់ដឹងថា អាការៈស្ត្រេសកើតមាននៅពេលងងុយគេងនិងអស់កម្លាំងភ្លាមៗក្នុងពេលបំពេញការងារ។ ពេលខ្លះអ្នកអាចក្លាយជាមនុស្សឆាប់ច្រឡោតភ្លាមៗគ្រាន់តែលឺសំឡេងអ្វីមួយ អារម្មណ៍មិននឹង ផលិតកម្មការងារធ្លាក់ចុះ ឈឺក្បាល ឈឺឆ្អឹងខ្នង បញ្ហាជំងឺក្រពះពោះវៀន ដកដង្ហើមខ្លី​ៗ​ ធុញថប់ការងារ ព្រមទាំងឡើងឬស្រកទម្ងន់ចម្លែក។ អ្វីដែលគួរកត់សម្គាល់មួយទៀត ស្ត្រេសកើតមានខ្លាំងនៅពេលដែលអ្នកសុំច្បាប់ឈប់ញឹកញាប់ក្រោមហេតុផលផ្សេងៗ ទាំងមិនដឹងថាខ្លួនឈប់ដើម្បី​អ្វីឱ្យប្រាកដ។ លើសពីនេះបើមានប្រវត្តិទទួលទានជាតិកាហ្វេអ៊ីនច្រើនជ្រុល ឬផឹកស្រាផងនោះ អាការៈស្ត្រេសនឹងធ្វើខួរក្បាលទទួលទុក្ខកាន់តែខ្លាំង​។ ប្រសិនបើអាការៈស្ត្រេសមិនថយចុះ អ្នកអាចប្រឈមនឹងជំងឺថប់អារម្មណ៍ មានសម្ពាធផ្លូវចិត្ត ពេលនោះត្រូវស្វែងរកគ្រូពេទ្យផ្លូវចិត្តប្រឹក្សាយោបល់ជាបន្ទាន់។ ការប្រឹក្សាយោបល់ជាមួយគ្រូពេទ្យចិត្តសាស្ត្រដែលមានជំនាញ នឹងជួយសង្គ្រោះស្ថានភាពស្ត្រេសធ្ងន់ធ្ងរឱ្យបានធូរប្រសើរច្រើន។ អ្វីដែលគួរចៀសវាងសូមកុំនៅស្ងៀមស្ងាត់តែឯងឱ្យសោះ ព្រោះអ្នកនឹងកើនស្ត្រេសកាន់តែខ្លាំង ហើយគុណភាពជីវិតក៏នឹងធ្លាក់ដុនដាបទៅតាមនោះដែរ៕

  • ស្ត្រីសិក្សាជំនាញព័ត៌មានវិទ្យា IT តិច អាចមកពីខ្វះព័ត៌មាន និងទទួលពាក្យរិៈគន់

    ស្ត្រីសិក្សាជំនាញព័ត៌មានវិទ្យា IT តិច អាចមកពីខ្វះព័ត៌មាន និងទទួលពាក្យរិៈគន់

    ភ្នំពេញ៖ ស្ត្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញព័ត៌មានវិទ្យា ឬ Information technology (IT) ហាក់មានចំនួនតិចតូចប៉ុណ្ណោះនៅកម្ពុជា។ មូលហេតុដែលចំនួនស្ត្រីតិចជាងបុរសនៅក្នុងវិស័យបច្ចេកវិទ្យានេះ បណ្តាលមកពីកង្វះព័ត៌មានសិក្សា និងផ្នត់គំនិតសង្គមយល់ថាស្ត្រីមិនគួរសិក្សាបច្ចេកវិទ្យាកុំព្យូទ័រដូចបុរស។ ផ្ទុយទៅវិញយុវតីមួយចំនួននាបច្ចុប្បន្នបានកែប្រែទស្សនៈនេះ ព្រមទាំងជ្រើសរើសជំនាញព័ត៌មានវិទ្យាសិក្សាបន្តនៅមហាវិទ្យាល័យ ដោយមើលឃើញឱកាសការងារទូលំទូលាយ ស្របតាមចំណង់ចំណូលចិត្ត និងក្តីស្រឡាញ់របស់ខ្លួន។ កញ្ញា ឡេងរី សុភនាត បានបញ្ចប់ការសិក្សាផ្នែកបរិញ្ញាបត្រព័ត៌មានវិទ្យា (IT) ពីសាកលវិទ្យល័យភូមិន្ទភ្នំពេញ បានលើកឡើងថា “ខ្ញុំសម្រេចចិត្តរៀនមុខវិជ្ជានេះដោយសារខ្ញុំគិ​តថាមានឪកាសការងារច្រើនក្រោយរៀនចប់ ពេលនោះខ្ញុំទទួលបានអាហារូបករណ៍ ខ្ញុំក៏សម្រេចជ្រើសរើសជំនាញនេះសិក្សាតែម្តង”។ ក្រោយរៀនចប់ថ្នាក់បរិញ្ញាបត្រជំនាញព័ត៌មានវិទ្យា កញ្ញា ឡេងរី សុភនាត បានក្លាយជាអ្នកអភិវឌ្ឍន៍កម្មវិធីបច្ចេកវិទ្យា (Software Development) នៅក្រុមហ៊ុនមួយ។ យុវតីរូបនេះបានបន្តថា មនុស្សមួយចំនួនយល់ថា មុខវិជ្ជាព័ត៌មានវិទ្យាសាកសមសម្រាប់តែបុរសសិក្សា ប៉ុន្តែជាក់ស្តែងស្ត្រីក៏អាចសិក្សាបានដែរ។ “ការគិតបែបហ្នឹងទំនងជាការគិតបែបបុរាណ ! មនុស្សស្រីបច្ចុប្បន្នក៏មានសមត្ថភាពសិក្សា និងមានចំណេះដឹងខ្ពង់ខ្ពស់ដូចមនុស្សប្រុស ហើយទទួលបានលទ្ធផលល្អដូចគ្នាដែរ” កញ្ញា ឡេងរី សុភនាត ។ សុភនាត សិក្សាជំនាញព័ត៌មានវិទ្យាទទួលបានការគាំទ្រ និងការលើកទឹកចិត្តយ៉ាងខ្លាំងពីក្រុមគ្រួសារ។ ស្រដៀងគ្នានេះដែរ កញ្ញា ឈី សុគន្ធទេវី ជានិស្សិតឆ្នាំទី៣ ជំនាញវិស្វកម្មកំព្យូទ័រ…

  • ភរិយាប្រធានធិបតីអាមេរិកអ្នកស្រី Jill Biden ជាស្ត្រីមានប្រវត្តិសិក្សានិងការងារមិនធម្មតា

    ភរិយាប្រធានធិបតីអាមេរិកអ្នកស្រី Jill Biden ជាស្ត្រីមានប្រវត្តិសិក្សានិងការងារមិនធម្មតា

    បរទេស៖ អ្នកស្រី Jill Biden ភរិយារបស់លោកប្រធានាធិបតីអាមេរិក Joe Biden ត្រូវបានសេតវិមានចាត់ទុកជាស្ត្រីទីមួយរបស់អាមេរិក (First Lady) ដែលមានប្រវត្តិសិក្សានិងការងារមិនធម្មតា។ អ្នកស្រីក៏ធ្លាប់មានឈ្មោះជាស្ត្រីទីពីររបស់អាមេរិកក្នុងអាណត្តិដែលលោក Joe Biden នៅជាអនុប្រធានាធិបតីនៅឆ្នាំ 2009 ដល់ឆ្នាំ 2017។ ក្នុងពេលស្វាមីបំពេញការងារជាអនុប្រធានាធិបតី អ្នកស្រី Jill Biden បានធ្វើកិច្ចការសំខាន់ៗជាច្រើនជួយជ្រោមជ្រែងស្វាមី។ ជាក់ស្តែងអ្នកស្រី Jill បានថ្លែងសុន្ទរកថាលើកតម្កើងចរិតនិងសមត្ថភាពរបស់លោក Joe ដើម្បីជួយស្តារប្រទេសដែលកំពុងប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណា ព្រមទាំងវិបត្តិនយោបាយអាមេរិកកន្លងទៅ។ អ្នកស្រី Jill Biden មានឈ្មោះដើមហៅថា Jill Tracy Jacobs Biden កើតនៅថ្ងៃទី03 ខែមិថុនា ឆ្នាំ1951 នៅរដ្ឋ New Jersey ។ អ្នកស្រីមានឪពុកឈ្មោះ Donald Carl Jacobs និងម្តាយឈ្មោះ Bonny Jean Godfrey Jacobs ជាកូនច្បងក្នុងចំណោមបងប្អូនទាំងប្រាំនាក់ ។…

  • បឋមសិក្សាចតុមុខ ក្លាយជាសាសាអនុវត្តការងារសុខភាពសិក្សាគ្រប់ជ្រុងជ្រោយគំរូមុខគេ

    បឋមសិក្សាចតុមុខ ក្លាយជាសាសាអនុវត្តការងារសុខភាពសិក្សាគ្រប់ជ្រុងជ្រោយគំរូមុខគេ

    ……………………………………….. ​ភ្នំពេញ៖ សាលា​បឋម​សិក្សា​ចតុមុខ ត្រូវ​បាន​ក្រសួង​អប់រំ យុវជន និង​កីឡា ជ្រើសរើស​ដាក់​ឱ្យ​អនុវត្ត​ការងារ​សុខភាព​សិក្សា​គ្រប់​ជ្រុងជ្រោយ​ជា​សាលា​គំរូ​មុនគេ​ក្នុង​ឆ្នាំ​សិក្សា ​2021 ​នេះ។ ​ការដាក់​ឱ្យ​អនុវត្ត​ការងារ​សុខភាព​សិក្សា​សំដៅ​ដល់​សំណុំ​សកម្មភាព​ផ្សេងៗ ​លើក​កម្ពស់​សុខភាព​នៅ​តាម​គ្រឹះស្ថាន​សិក្សា ដែល​ជា​សេចក្តី​ត្រូវការ​ជា​មូលដ្ឋាន​នៃ​ផ្លូវកាយ ផ្លូវចិត្ត និង​សង្គម​របស់​អ្នក​សិក្សា និង​បុគ្គលិក​អប់រំ។ ​ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា មានប្រសាសន៍ថា នៅ​ក្នុង​បរិបទនៃការរីករាលដាលជំងឺកូវីដ-19 ការយកចិត្តទុកដាក់​សុខភាព​សិក្សា​​ជា​អាទិភាពរបស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែលត្រូវគិតដល់សុខភាពបុគ្គលិកសិក្សា និងសិស្សានុសិស្សនៅតាមសាលារៀន។ ឯកឧត្តមបានបញ្ជាក់ថា ការអប់រំនៅសាលារៀនផ្តល់ឱ្យសិស្សានុសិស្សនូវវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទា ហើយការគិតគួរដល់សុខភាពសិក្សាគ្រប់ជ្រុងជ្រោយជាចំណែកលើកកម្ពស់គុណភាពសិក្សាឱ្យកាន់តែប្រសើរឡើង។ “បើក្មេងមិនមានសុខភាពល្អរឹងមាំ មិនអាចរៀនពូកែបានទេ ! ឈឺច្រើនវាប៉ះពាល់ដល់ការវិវឌ្ឍន៍ខួរក្បាល ធ្វើឱ្យក្មេងរៀនមិនពូកែ។ ដូច្នេះការយកចិត្តទុកដាក់លើសុខភាពសិស្សានុសិស្សជាកត្តាសំខាន់ជួយឱ្យកុមាររៀនពូកែ” ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន។ ទន្ទឹមនឹងការលើកឡើងនេះ ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បាន​សំណូមពរ​ឱ្យ​គ្រប់​ខេត្ត-ក្រុង​ទាំង​អស់​ បង្កើត​ជា​សាលាគំរូ​ស្តីពី​ការ​អនុវត្ត​សុខភាព​សិក្សាយ៉ាងហោចណាស់ឱ្យបានមួយ។ “​ឥឡូវនេះ យើង​ប្រកាស​សាលា​បឋមសិក្សា​ចតុមុខ​ជា​សាលា​គំរូក្នុង​ការអនុវត្ត​សកម្មភាព​សុខភាព​សិក្សា​គ្រប់​ជ្រុងជ្រោយ​។ ខ្ញុំ​សូម​ស្នើសុំ​ឱ្យ​គ្រប់​ខេត្ដ​ទាំងអស់ បង្កើត​សាលា​គំរូ​នេះ​ផងដែរ​។ យើង​អញ្ជើញ​លោក…