Category: អប់រំ

  • អាហារូបករណ៍ជាង 200 កន្លែងសិក្សានៅសាកលវិទ្យាល័យឈៀងម៉ៃ ប្រទេសថៃឡដ៍សម្រាប់ឆ្នាំ 2021

    អាហារូបករណ៍ជាង 200 កន្លែងសិក្សានៅសាកលវិទ្យាល័យឈៀងម៉ៃ ប្រទេសថៃឡដ៍សម្រាប់ឆ្នាំ 2021

    អាហារូបករណ៍៖ អាហារូបករណ៍ថ្នាក់បណ្ឌិត​ និងអនុបណ្ឌិតចំនួនជាង 200 កន្លែងលើជំនាញជាច្រើនសិក្សានៅសាកលវិទ្យាល័យឈៀងម៉ៃ ប្រទេសថៃឡដ៍ (សម្រាប់ឆ្នាំសិក្សា 2021) នឹងបើកទទួលពាក្យចាប់ពីថ្ងៃទី18 ខែកុម្ភៈតទៅ។ អាហារូបករណ៍នេះ ផ្តល់ជូនថ្លៃសាលា សំបុត្រយន្តហោះ ថ្លៃស្រាវជ្រាវ និងប្រាក់ខែចំនួន 12,000 បាតក្នុងមួយខែ (អាហារូបករណ៍ពេញលេញ)។ បេក្ខជនអាចដាក់ពាក្យសុំអាហារូបករណ៍តាមប្រព័ន្ធអនឡាញ ដោយរៀបចំសំណុំបែបបទទាំងអស់ជា File PDF ឬ JPEG ហើយ Upload តាមអាស័យដ្ឋានhttp://admission.grad.cmu.ac.th/admissions/indexth.php?p=104&tab=1 និងជ្រើសរើសជំនាញសិក្សាតាមអាស័យដ្ឋាន http://admission.grad.cmu.ac.th/admissions/indexeng.php?p=103&tab=2 ។ បញ្ជាក់ អាហារូបករណ៍នេះបើកទទួលពាក្យចាប់ពីថ្ងៃទី18 ខែកុម្ភៈ ដល់ថ្ងៃទី27 ខែមេសា ឆ្នាំ2021 (សម្រាប់ឆមាសទីមួយ) និងថ្ងៃទី11 ខែសីហា ដល់ថ្ងៃទី10 ខែតុលា ឆ្នាំ2021 (សម្រាប់ឆមាសទីពីរ)។ សម្រាប់សេចក្តីលម្អិត សូមចូលទៅកាន់គេហទំព័រសាកលវិទ្យាល័យឈៀងម៉ៃ  http://admission.grad.cmu.ac.th/admissions/indexeng.php ។

  • អាហារូបករណ៍សិក្សានៅអូស្រ្តាលី Australia Award សម្រាប់ឆ្នាំសិក្សា 2022-2023 ចាប់បើកទទួលពាក្យហើយ

    អាហារូបករណ៍សិក្សានៅអូស្រ្តាលី Australia Award សម្រាប់ឆ្នាំសិក្សា 2022-2023 ចាប់បើកទទួលពាក្យហើយ

    អាហារូបករណ៍៖ កម្មវិធីអាហារូបករណ៍ប្រទេសអូស្រ្តាលី Australia Awards Scholarships សម្រាប់ការសិក្សាថ្នាក់បណ្ឌិត ចាប់ផ្ដើមបើកទទួលពាក្យពីថ្ងៃនេះរហូតដល់ថ្ងៃទី30 ខែមេសា ឆ្នាំ2021។ អត្ថប្រយោជន៍ដែលបេក្ខជនទទួលបាន អាហារូបករណ៍ផ្តល់ប្រាក់ឧបត្ថម្ភថ្លៃសិក្សាពេញលេញថ្លៃធ្វើដំណើរត្រឡប់មកវិញតាមផ្លូវអាកាសប្រាក់ឧបត្ថម្ភស្នាក់នៅ សៀវភៅសិក្សា សម្ភារៈសិក្សា និងប្រាក់ឧបត្ថម្ភដល់ការរស់នៅ។ លក្ខខណ្ឌទទួលបានអាហារូបករណ៍ បេក្ខជននឹងត្រូវចុះកិច្ចសន្យាជាមួយសហព័ន្ធអូស្រ្តាលីដែលប្រកាសថាខ្លួននឹងគោរពតាមលក្ខខណ្ឌអាហារូបករណ៍។ និស្សិតដែលទទួលបានអាហារូបករណ៍នឹងតម្រូវឱ្យចាកចេញពីប្រទេសអូស្ត្រាលី ឬត្រឡប់មកប្រទេសកំណើតខ្លួនវិញ យ៉ាងតិចពីរឆ្នាំបន្ទាប់ពីបញ្ចប់ការសិក្សា។ សូមបញ្ជាក់ថា កម្មវិធីអាហារូបករណ៍ Australia Award ជាអាហារូបករណ៍ដែលគ្រប់គ្រងដោយនាយកដ្ឋានកិច្ចការបរទេសនិងពាណិជ្ជកម្មនៃប្រទេសអូស្ត្រាលី។ គោលបំណងអាហារូបករណ៍នេះ បង្កើតឡើងចូលរួមចំណែកជួយអភិវឌ្ឍធនធានមនុស្សនៅបណ្តាប្រទេសជាដៃគូរស្របតាមកិច្ចព្រមព្រៀងទ្វេភាគីនិងក្នុងតំបន់។ អាហារូបករណ៍ប្រទេសអូស្ត្រាលីនេះ ផ្តល់ឱកាសដល់ប្រជាជន និងនិស្សិតមកពីប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសបណ្តាប្រទេសនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីអនុវត្តការសិក្សាថ្នាក់បរិញ្ញាបត្រ ឬថ្នាក់ក្រោយឧត្តមសិក្សា ពេញម៉ោងនៅសាកលវិទ្យាល័យអូស្រ្តាលី ក៏ដូចជាស្ថាប័នបច្ចេកទេសនិងអប់រំបន្ថែម (TAFE) ។ ឱកាសសិក្សានិងស្រាវជ្រាវ ដែលផ្តល់ដោយអាហារូបករណ៍អូស្រ្តាលី ផ្តល់ការអភិវឌ្ឍជំនាញនិងចំណេះដឹងរបស់បុគ្គលដើម្បីជំរុញការផ្លាស់ប្តូរនិងចូលរួមចំណែកក្នុងការអភិវឌ្ឍនៅក្នុងប្រទេសរបស់ខ្លួន។សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យស្នើ សូមចូលទៅកាន់គេហទំព័រផ្លូវការ https://www.dfat.gov.au/people-to-people/australia-awards/Pages/australia-awards-scholarships ។

  • 7 ចំណុចនេះកូនតូចរបស់អ្នកគួរតែមាន នៅពេលពួកគេចាប់ផ្តើមចូលសាលារៀនថ្ងៃដំបូង

    7 ចំណុចនេះកូនតូចរបស់អ្នកគួរតែមាន នៅពេលពួកគេចាប់ផ្តើមចូលសាលារៀនថ្ងៃដំបូង

    ចំណេះដឹងទូទៅ ៖ ក្នុងនាមជាម្តាយឪពុកអ្នកត្រូវប្រាកដថា កូនតូចរបស់អ្នករៀប​ចំខ្លួនរួចជាស្រេចដើម្បីចូលទៅក្នុងបរិយាកាសសាលារៀនថ្មី ទំនាក់ទំនងមិត្តភ័ក្តថ្មី ព្រមទាំងស្នើសុំជំនួយអ្វីមួយពីគ្រូបង្រៀនរបស់គេ។ អ្នកជំនាញកុមារយល់ថា ម្តាយឪពុកគួរបង្ហាត់បង្រៀនកូនៗ ឱ្យមានជំនាញនិងចំណេះដឹងមូលដ្ឋានខ្លះៗ មុនពួកគេចូលរៀនលើកដំបូង។ ខាងក្រោមនេះ ជាចំណុចទាំង 7 ដែលម្តាយឪពុកគួរផ្តល់ឱ្យកូនៗមុនពេលចាប់ផ្តើមចូលរៀន។​ ផ្តល់កិច្ចការសាមញ្ញៗដល់កូន ៖ ម្តាយឪពុកគួរផ្តល់កិច្ចការសាមញ្ញៗប្រចាំថ្ងៃដល់កូនតូចរបស់ខ្លួន ដូចជារៀបចំកន្លែងលេង ទុកដាក់របស់ប្រើប្រាស់ រៀបចំកន្លែងគេង (ពេលមុននិងក្រោយជាដើម)។ ការផ្តល់កិច្ចការនេះ នឹងជួយឱ្យកូនមានទម្លាប់និងទំនួលខុសត្រូវផ្ទាល់ខ្លួនទាំងនៅផ្ទះ និងពេលទៅសាលារៀន។ បង្ហាញគោលបំណងស្នើសុំឱ្យបានច្បាស់លាស់ ៖ ខ្ញុំស្រេកទឹក! ខ្ញុំឃ្លានបាយ! ជាឃ្លាសាមញ្ញៗច្បាស់ ដែលកូនអាចប្រើញឹកញាប់រាល់ថ្ងៃ ពិសេសពេលដែលពួកគេត្រូវការជំនួយពីមិត្តភក្តិ ឬគ្រូរបស់គេនៅសាលារៀន។ អ្នកស្រមៃមើលថា ថ្ងៃដំបូងតើគេនឹងស្រេកទឹក ឬមួយឃ្លានដែរឬអត់? ប្រាកដណាស់ ពួកគេត្រូវប្រើប្រាស់ឃ្លា ឬពាក្យពេចន៍ច្បាស់ត្រឹមត្រូវ​ ដើម្បីសួរនាំនិងស្នើសុំគ្រូ ឬនិយាយទៅកាន់មិត្តភ័ក្តរបស់គេ។ បង្រៀនឱ្យកូនស្លៀកសម្លៀកបំពាក់ដោយខ្លួនឯង ៖ ពេលដែលធ្វើបែបនេះ កូនរបស់អ្នកនឹងអាចស្លៀកសម្លៀកបំពាក់ដោយខ្លួនឯងបានជារៀងរាល់ព្រឹក។ ពួកគេនឹងមានគំនិតឯករាជ្យដោយខ្លួនឯងក្នុងកិច្ចការមួយ ទាំងនៅផ្ទះ និងនៅសាលារៀន។ ចែករំលែករបស់លេងជាមួយនឹងក្មេងដទៃ និងចេះយកវាមកវិញ ៖ ពេលវេលាស្គាល់មិត្តភ័ក្តថ្មីនៅក្នុងសាលា កុមារនឹងចង់លេងច្រើនជាងរៀនសូត្រ។ ដូចនេះការចែករំលែករបស់លេងឱ្យគ្នាទៅវិញទៅមកជារឿងត្រឹមត្រូវមួយដែលម្តាយឪពុកគួរបង្ហាត់បង្រៀនកូន។ កុំមើលរំលងប្រការនេះ ប្រសិនបើកូនគ្មានសិល្បៈគ្រប់គ្រងខ្លួនឯង…

  • កម្មវិធី​អាហារូបករណ៍​ TIPP ឆ្នាំ 2021 សិក្សាថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​នៅ​ព្រះរាជាណាចក្រ​ថៃឡដ៍ ​

    កម្មវិធី​អាហារូបករណ៍​ TIPP ឆ្នាំ 2021 សិក្សាថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​នៅ​ព្រះរាជាណាចក្រ​ថៃឡដ៍ ​

    ​អាហារូបករណ៍​៖ តាមរយៈការជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួង​​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ និង​កិច្ចការ​បរទេស​ថៃឡដ៍ បានសហការ​ជាមួយ​សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​អប់រំ ​ផ្ដល់​អាហារូបករណ៍​ចំនួន​ 24 ​ជំនាញ​​ដល់​មន្ត្រី​កម្ពុជា។ ស្ថានទូត​ថៃស្នើ​ភាគី​កម្ពុជាបញ្ជូន​ឈ្មោះ​មន្ត្រី​ដាក់​ពាក្យ​សិក្សា​អាហារូបករណ៍​លើ។ សម្រាប់​ព័ត៌មាន​បន្ថែម៖ https://tica-thaigov.mfa.go.th/en/ ផុត​កំណត់​ទទួលពាក្យ ថ្ងៃទី31 ខែ​មីនា ឆ្នាំ2021 កន្លែងដាក់ពាក្យ ស្ថាន​ទូត​ថៃឡដ៍ ប្រចាំ​នៅ​កម្ពុជា ។

  • អាហារូបករណ៍ទេពកោសល្យឌីថីថលតេជោ ចំនួន 100 កន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្រកំពុងរង់ចាំ

    អាហារូបករណ៍ទេពកោសល្យឌីថីថលតេជោ ចំនួន 100 កន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្រកំពុងរង់ចាំ

    អាហារូបករណ៍៖ កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីថីថលតេជោ ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សចំនួន 100 នាក់សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ​ នៅវិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនានគមន៍ និងព័ត៌មាន (​NIPTICT) ។ តាមរយៈអាហារូករណ៍នេះ នឹងផ្តល់ប្រាក់ចំនួន 17,000 ដុល្លារ (ថ្លៃសិក្សា កុំព្យូទ័រយូរដៃមួយគ្រឿង និងប្រាក់ឧបត្ថម្ភមួយខែ 120 ដុល្លារ) ផ្តល់ជូននិស្សិតម្នាក់ៗ សម្រាប់សិស្សដែលបានសិក្សាថ្នាក់វិទ្យាសាស្ត្រពិតនៅវិទ្យាល័យ (ថ្នាក់វិទ្យាសាស្ត្រសង្គមមិនអនុញ្ញាត​ផ្តល់ឱ្យបាន​ឡើយ​)។ សិស្សមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់ពីឆ្នាំ 2015 ដល់បច្ចុប្បន្នអាចដាក់ពាក្យស្នើសុំអាហារូបករណ៍បាន។ ឯកទេសសិក្សាចំនួនបីដែលសិស្សអាចជ្រើសរើសបាន រួមមាន ឯកទេសទូរគមនាគមន៍និង​បណ្ដាញ (Telecoms & Networking), វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science), និងឯកទេសពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce)។ មុននឹងទទួលបានអាហារូបករណ៍សិស្សត្រូវប្រឡង ដោយឆ្លងកាត់វិញ្ញាសារប្រលង QCM តាមប្រព័ទ្ធកំព្យូទ័រ ដែលនៅក្នុងនោះមានមុខវិជ្ជាសំខាន់ៗបី រួមមានគណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស។ ដើម្បី​ទទួល​បាន​អាហារូបករណ៍នេះ សិស្ស​ទាំងអស់ត្រូវមក​ចុះឈ្មោះ​ប្រឡងចាប់ពីថ្ងៃនេះតាមតំណ  http://bit.ly/ApplyNIPTICT ។​ ឈប់ទទួលពាក្យប្រឡងនៅថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ2021…

  • ឆ្នាំ 2021 ភាគីពាក់ព័ន្ធប្តេជ្ញាពង្រីកគោលដៅផ្តល់អាហារូបត្ថម្ភដល់កុមារងាយរងគ្រោះ

    ឆ្នាំ 2021 ភាគីពាក់ព័ន្ធប្តេជ្ញាពង្រីកគោលដៅផ្តល់អាហារូបត្ថម្ភដល់កុមារងាយរងគ្រោះ

    ភ្នំពេញ ៖ បច្ចុប្បន្នកុមារអាយុក្រោមប្រាំឆ្នាំរស់នៅតំបន់ភាគឦសាននៃប្រទេសកម្ពុជា ជាពិសេសកុមារជនជាតិដើមភាគតិចនៅមានកម្រិតកង្វះអាហារូបត្ថម្ភខ្ពស់ជាងគេ។ ក្នុងនោះកុមារជាងមួយពាន់នាក់ ត្រូវបានរកឃើញថា កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ និងខ្វះអាហារូបត្ថម្ភស្រួចស្រាល់កម្រិតមធ្យម។ ដើម្បីបញ្ចប់បញ្ហាកង្វះអាហារូបត្ថម្ភក្នុងតំបន់ដាច់ស្រយាល ចាប់ពីឆ្នាំ 2021 នេះតទៅភាគីពាក់ព័ន្ធទាំងអស់ប្តេជ្ញាពង្រីកគោលដៅផ្តល់អាហារូបត្ថម្ភដល់កុមារដែលងាយរងគ្រោះ​ឱ្យកាន់តែប្រសើរឡើង។ ដំណោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភកុមារខាងលើ អង្គការភ្លែន ស្ថាប័នដៃគូសមាគមបណ្តុះកុមារ (BK) ក្រសួងពាក់ព័ន្ធ និងសហគមន៍ បានរួមគ្នាសម្ពោធគម្រោង 1,000 ថ្ងៃដំបូង “ពង្រឹងភាពធន់របស់គ្រួសារតាមរយៈសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់កុមារ និងស្ត្រីដែលងាយរងគ្រោះ” នៅក្នុងភូមិចំនួន 54 នៃស្រុកតាវែង និងស្រុកវឺនសៃ នៃខេត្តរតនគិរី។ គម្រោងរយៈពេលប្រាំឆ្នាំ ចាប់ពីឆ្នាំ 2020 – 2025 ខាងមុខ។ លោក យី គីមថាន នាយករងប្រចាំប្រទេសផ្នែកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា “អត្រាកង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារអាយុក្រោមប្រាំឆ្នាំ ជាពិសេសក្នុងចំណោមក្រុមជនជាតិដើមភាគតិចនៅតែមានកម្រិតខ្ពស់នៅក្នុងខេត្តរតនគិរី បើប្រៀបធៀបនឹងអត្រាថ្នាក់ជាតិ។ កង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារអាយុក្រោមប្រាំឆ្នាំ រួមចំណែកដល់អត្រានៃការមានជម្ងឺ និងមរណភាពរបស់កុមារ ហើយប៉ះពាល់ដល់ការអភិវឌ្ឍរាងកាយ និងបញ្ញាស្មារតីនៅក្នុងវ័យកុមារភាពរបស់កុមារ”។ អង្គការភ្លែនៅកម្ពុជាបានបញ្ជាក់ថា គម្រោងលើកកម្ពស់អាហាររូបត្ថម្ភនេះ នឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ស្ត្រីមានផ្ទៃពោះចំនួន 2,800 នាក់ កុមារអាយុក្រោមប្រាណឆ្នាំចំនួន 4,146…

  • ឱកាសទទួលបានអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតពីក្រសួងអប់រំហូឡង់

    ឱកាសទទួលបានអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតពីក្រសួងអប់រំហូឡង់

    អាហារូបករណ៍ ៖ ក្រសួងអប់រំនិងវិទ្យាសាស្ត្រនៃប្រទេសហូឡង់ សហការជាមួយសាកលវិទ្យាល័យស្រាវជ្រាវ Dutch និងសាកលវិទ្យាល័យវិទ្យាសាស្រ្តអនុវត្ត បានផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតក្នុងឆ្នាំសិក្សា 2021 កំពុងបើកទទួលពាក្យស្នើសុំ។ តាមរយៈអាហារូបករណ៍នេះ និស្សិតអាចដាក់ពាក្យស្នើសុំអាហារូបករណ៍ដោយមិនមានគិតថ្លៃរដ្ឋបាល។ អាហារូបករណ៍ នឹងផ្ដល់ហិរញ្ញប្បទានជាទឹកប្រាក់សរុបចំនួន 5,000 ផោន (ប្រហែល 6,000 ដុល្លាអាមេរិក) សម្រាប់ការឧបត្ថម្ភនៅក្នុងឆ្នាំដំបូងនៃការសិក្សារបស់ខ្លួន។ លក្ខខណ្ឌនៃការដាក់ពាក្យ បេក្ខជនជានិស្សិតដែលរស់នៅប្រទេសទាំងឡាយក្រៅពីតំបន់សេដ្ឋកិច្ចអឺរ៉ុប។ បេក្ខជនត្រូវដាក់ពាក្យចូលរួមកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ ឬអនុបណ្ឌិតពេញម៉ោង នៅស្ថាប័នឧត្តមសិក្សាណាមួយរបស់ប្រទេសហូឡង់។ បេក្ខជនត្រូវបំពេញឯកសារតាមតម្រូវការជាក់លាក់របស់សាកលវិទ្យាល័យដែលខ្លួនបានជ្រើសរើស។ បេក្ខជនមិនធ្លាប់ទទួលបានសញ្ញាបត្រពីស្ថាប័នអប់រំណាមួយនៅក្នុងប្រទេសហូឡង់ពីមុនមក។ សូមបញ្ជាក់ថា កម្មវិធីអាហារូបករណ៍នេះ មាន 41 សាកលវិទ្យាល័យសិ្ថតក្រោមក្រសួងអប់រំនិងវិទ្យាសាស្ត្រនៃប្រទេសហូឡង់ ផ្ដល់ដោយក្រសួងអប់រំហូឡង់ សម្រាប់និស្សិតបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យពីថ្ងៃនេះរហូតដល់ថ្ងៃទី01 ខែឧសភា ឆ្នាំ2021។ សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យសូមចូលទៅកាន់៖ https://www.studyinholland.nl/finances/holland-scholarship ។

  • គំនិតច្នៃប្រឌិតជាជំនាញទន់ប្រើប្រាស់ចំាបាច់ក្នុងការរស់នៅប្រចាំថ្ងៃ

    គំនិតច្នៃប្រឌិតជាជំនាញទន់ប្រើប្រាស់ចំាបាច់ក្នុងការរស់នៅប្រចាំថ្ងៃ

    ការអប់រំ ៖ គំនិតច្នៃប្រឌិត ឬជាភាសាអង់គ្លេសហៅថា Creative Idea ជាសមត្ថភាពកើតចេញពីចរឹតលក្ខណៈផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ។ គ្រប់គ្នាសុទ្ធតែមានគំនិតច្នៃប្រឌិត អាចតិចឬច្រើនអាស្រ័យលើទេពកោសល្យនិងសមត្ថភាពរបស់ខ្លួន។ គំនិតច្នៃប្រឌិតប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហា និងប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួន ព្រមទាំងពង្រឹងលទ្ធភាពការងាររបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។ និយាយឱ្យសាមញ្ញការគិតស្រមើស្រមៃដើម្បីបង្កើតអ្វីមួយថ្មីដែលពុំធ្លាប់មាន ឱ្យលេចចេញជាប្រយោជន៍អ្វីមួយ ក៏អាចចាត់ទុកជាគំនិតច្នៃប្រឌិតដែរ។ តាមបទពិសោធធ្វើការក្នុងវិស័យថតរូប និងផលិតវីដេអូ យុវជន សុង សៀកឡេង បានឱ្យដឹងថា គំនិតច្នៃប្រឌិតកើតឡើងពីអ្វីៗដែលមាននៅជុំវិញខ្លួន រាប់ទាំងការប្រើប្រាស់បណ្ដាញសង្គម ទទួលព័ត៌មានផ្សេងៗ មើលកម្មវិធីច្នៃប្រឌិត Pinterest, Instagram និង​ YouTube ជាដើម។ សៀកឡេង បានបន្តថា “ពេលខ្លះគំនិតច្នៃប្រឌិតរបស់ខ្ញុំបានមកពីមើលភាពយន្ត ! ខ្ញុំបានចំណាយពេលមើលភាពយន្ត និងស្ដាប់ចម្រៀង ជាពិសេសមើលវីដេអូណាដែលមានគំនិតច្នៃប្រឌិតប្លែកៗស្រាប់ អាចជួយឱ្យខ្ញុំរកនឹកឃើញគំនិតថ្មីៗបាន”។ គំនិតច្នៃប្រឌិតទាមទារឱ្យមនុស្សចេះពិចារណាស៊ីជម្រៅ ឬបង្កើតជាសិល្បៈដោះស្រាយថ្មីៗដែលឆ្លើយតបនឹងបញ្ហាអ្វីមួយជាក់លាក់។ សម្រាប់យុវជន ឈយ ពស៊ាង ជាតន្រ្តីករ និងអ្នកនិពន្ធចម្រៀងម្នាក់ យល់ថា គំនិតច្នៃប្រឌិតក្នុងស្នាដៃសិល្បៈអាចទាក់ទាញចិត្តអ្នកគាំទ្រលឿនរហ័សបំផុត។ ពស៊ាង បានប្រើប្រាស់ទេពកោសល្យផ្ទាល់ខ្លួន គួបផ្សំចំណង់ចំណូលចិត្តមានពីធម្មជាតិ បង្កើតស្នាដៃចម្រៀងក្នុងទម្រង់ចម្រៀងផលិតដោយខ្លួនឯង (Original songs) មានដូចជាបទរាស្រ្តសាមញ្ញ និងបទអង្វរតេជគុណ…

  • រាជរដ្ឋាភិបាលកម្ពុជាសម្រេចកែលម្អលក្ខណសម្បត្តិគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព

    រាជរដ្ឋាភិបាលកម្ពុជាសម្រេចកែលម្អលក្ខណសម្បត្តិគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព

    ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានសម្រេចកែលម្អលក្ខណសម្បត្តិនៃគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ឱ្យសមស្របទៅតាមស្ថានភាពបច្ចុប្បន្ន ដោយដាក់បញ្ចូលវិធានការការពារជំងឺឆ្លងទៅក្នុងគោលនយោបាយថ្មីនេះ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន។ ការកែសម្រួលគោលនយោបាយនេះធ្វើឡើងបន្ទាប់ពីបានដាក់ឱ្យអនុវត្តន៍អស់រយៈពេលដប់ឆ្នាំកន្លងមក។ គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពដែលបានកែសម្រួលនៅពេលនេះ មានគោលបំណងបន្តកសាង និងពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខមាលភាពប្រជាជន និងកាត់បន្ថយគ្រោះថ្នាក់ដែលបណ្ដាលមកពីគ្រោះមហាន្តរាយ និងជម្ងឺឆ្លងរាតត្បាតគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន។ គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានកំណត់លក្ខណសម្បត្តិប្រាំពីរចំណុច។ ទីមួយ គ្មានបទល្មើសគ្រប់ប្រភេទ ពិសេសសកម្មភាពលួច ឆក់ ប្លន់។ ទីពីរ គ្មានបទល្មើសគ្រឿងញៀន។ ទីបី គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង។ ទីបួន ភូមិឋានមានអនាម័យ មានសោភណ្ឌភាពល្អ និងបរិស្ថានល្អ។ ចំណុចទីប្រាំ ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ ករណីប្រធានសក្ដិ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។ ទីប្រាំមួយ ផ្ដល់សេវារដ្ឋបាល និងសេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។ ទីប្រាំពីរ ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។ សូមបញ្ជាក់ថា កាលពីថ្ងៃទី 08 ខែមករា ឆ្នាំ 2021…

  • អប់រំកូនដោយប្រៀបធៀបជាមួយអ្នកដទៃ បង្កើនសម្ពាធផ្លូវចិត្តនិងកាត់បន្ថយភាពស្និទ្ធស្នាលនៅក្នុងគ្រួសារ

    អប់រំកូនដោយប្រៀបធៀបជាមួយអ្នកដទៃ បង្កើនសម្ពាធផ្លូវចិត្តនិងកាត់បន្ថយភាពស្និទ្ធស្នាលនៅក្នុងគ្រួសារ

    ភ្នំពេញ៖ កុលបុត្រកុលធីតាទាំងអស់នៅក្នុងគ្រួសាររមែងតែងចង់បានភាពកក់ក្ដៅ ទំនាក់ទំនងស្និទ្ធស្នាល ដំបូន្មានល្អៗ និងសេចក្ដីស្រឡាញ់ពីម្ដាយឪពុក។ ចំណែកម្តាយឪពុកវិញចង់ឃើញអនាគតកូនល្អប្រសើរ បានទំនុកបម្រុងគ្រប់យ៉ាង ព្រមទាំងអប់រំបន្ថែមទៅលើដំណើរជីវិតរបស់ពួកគេ។ បច្ចុប្បន្នកូនមួយចំនួនពេញចិត្តទទួលយកការអប់រំពីម្តាយឪពុក ប៉ុន្តែមួយចំនួនទៀតបែរជាបង្កើតរូបភាពមិនចុះសម្រុងរវាងកូននិងម្តាយឪពុកទៅវិញ។ ពេលខ្លះពាក្យពេចន៍អប់រំតាមរយៈការប្រៀបធៀបដំណើរជីវិតទៅនឹងកូនអ្នកដទៃ ធ្វើឱ្យកូនមានសម្ពាធផ្លូវចិត្ត និងបាត់បង់ភាពស្និទ្ធស្នាលនៅក្នុងគ្រួសារ។ ហេតុអ្វីបានជាពាក្យប្រៀបធៀបនេះ មានឥទ្ធិពលយ៉ាងខ្លាំងលើដំណើរជីវិតរបស់កូន? លោកស្រី ឃន់ រត្ននា មន្ត្រីនៃអង្គការម៉ារីស្ដូបអន្តរជាតិបានប្រាប់មកកាន់ AMS ថា ៖ “ឪពុកម្ដាយគ្រប់រូបមិនគួរប្រៀបធៀបកូនៗខ្លួនឯងជាមួយនរណាម្នាក់នោះទេ ពីព្រោះថាការប្រៀបធៀបបែបហ្នឹងនឹងធ្វើឱ្យពួកគេមានអារម្មណ៍មិនល្អ និងមិនមានភាពស្និទ្ធស្នាលជាមួយឪពុកម្ដាយ។ ឪពុកម្ដាយមានតួនាទីអ្នកផ្ដល់កម្លាំងចិត្តដល់កូនៗរបស់ខ្លួន…”។ លោកស្រីបានកត់សម្គាល់ឃើញថា រាល់ពេលកូនមានកំហុសអ្វីមួយ ឪពុកម្ដាយមួយចំនួនតែងស្ដីបន្ទោសកូនជានិច្ច។ ពេលខ្លះប្រៀបធៀបចំណុចល្អរបស់អ្នកដទៃជាមួយកូនខ្លួនឯង ដែលទង្វើទាំងអស់នោះមិនមែនជាដំណោះស្រាយល្អក្នុងការអប់រំកូនឡើយ។ លោកស្រីបន្តថា ពេលអប់រំកូនម្តាយឪពុកគួរជំរុញនិងលើកទឹកចិត្តដល់កូនឱ្យកែប្រែកំហុសឆ្គង ចូលរួមពិភាក្សារកដំណោះស្រាយផ្សេងៗដោយសន្តិវិធី និងចៀសវាសពាក្យបន្តុះបង្អាប់ធ្ងន់ៗដល់កូន។ “មិនត្រូវប្រៀបធៀបបែបហ្នឹងទេ… វ័យជំទង់នេះជាវ័យដែលកូនៗត្រូវការការយកចិត្តទុកដាក់ខ្លាំងពីសំណាក់គ្រួសារ ហើយភាពកក់ក្ដៅពីគ្រួសារសំខាន់មិនអាចខ្វះបានឡើយ” លោកស្រី ឃន់ រត្ននា។ មានបទពិសោធន៍អប់រំកូនមិនធ្លាប់ប្រើរូបភាពប្រៀបធៀប អ្នកស្រី វង្ស ថាវី ជាបុគ្គលិកក្រុមហ៊ុនមួយ បាននិយាយថា ៖ “ដាច់ខាតសូមកុំប្រៀបធៀបកូនខ្លួនឯងជាមួយអ្នកដទៃឱ្យសោះ សំដីឪពុកម្ដាយប្រៀបបានជាអាវុធដែលអាចសម្លាប់ទឹកចិត្ត និងបំផ្លាញអារម្មណ៍របស់កូនបានភ្លាមៗ… ក្នុងនាមខ្ញុំជាម្ដាយតែងតែប្រយ័ត្នប្រយែងយ៉ាងខ្លាំង ហើយបើប្រៀបធៀបទៅកាន់នរណាម្នាក់ គឺខ្ញុំមិនធ្វើតែម្ដង”។ អ្នកស្រី…