Category: អប់រំ

  • Dj NaNa “បើរៀនចប់សាកលវិទ្យាល័យហើយធ្វើការខុសជំនាញ មិនមែនជាបញ្ហាត្រូវខ្វាយខ្វល់នោះទេ”

    Dj NaNa “បើរៀនចប់សាកលវិទ្យាល័យហើយធ្វើការខុសជំនាញ មិនមែនជាបញ្ហាត្រូវខ្វាយខ្វល់នោះទេ”

    ភ្នំពេញ៖ និស្សិតមួយចំនួនបានជ្រើសរើសមុខជំនាញសិក្សានៅមហាវិទ្យាល័យដែលខ្លួនស្រឡាញ់ ដោយគិតថាពេលរៀនចប់​ អាចធ្វើការងារតាមបំណងប្រាថ្នា ប៉ុន្តែកាលៈទេសៈខ្លះការងារធ្វើឱ្យការរំពឹងទាំងនោះផ្ទុយស្រឡះទៅវិញ។ និស្សិតបានក្លាយជាអ្នកធ្វើការងារខុសជំនាញ។ តើពាក្យថា ធ្វើការងារខុសជំនាញកំណត់វាសនារបស់មនុស្សមែនទេ? ហេតុអ្វីក៏មនុស្សមួយចំនួនធ្វើការខុសទៅនឹងជំនាញដែលសិក្សា? អ្នកនាង នាង សុវ៉ាតនា ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា Dj NaNa  ជាពិធីការិនី និងជាអ្នកនិយាយនៅក្នុងបណ្ដាញសង្គមកំពុងមានប្រជាប្រិយភាពខ្លាំង បាននិយាយថា “ខ្ញុំរៀនខាងទំនាក់ទំនងអន្តរជាតិ ប៉ុន្តែរៀនចប់ធ្វើការជាពិធីការិនី និងអ្នកប្រឹក្សាយោបល់ទៅវិញ។ ខ្ញុំគិតថានៅពេលដែលយើងបារម្ភអំពីរឿងនេះក៏វាសមហេតុផលម្យ៉ាងដែរ ក៏ប៉ុន្តែខ្ញុំអត់គិតថាខ្ញុំធ្វើការខុសជំនាញនោះទេ​ ពីព្រោះបើមិនមានជំនាញយើងធ្វើវាមិនកើតនោះទេ គ្រាន់តែជំនាញទាំងអស់មិនមែនជាជំនាញដែលយើងចេះពីសាលាតែប៉ុណ្ណោះ ! ខ្ញុំគិតថាយើងធ្វើការខុសសញ្ញាបត្រ”។ Dj NaNa បានបន្តថា ជំនាញពិតប្រាកដរបស់មនុស្សម្នាក់ៗកើតពីបទពិសោធន៍ សមត្ថភាពពីធម្មជាតិ ជំនាញបានមកពីឱកាសផ្ដល់ឱ្យ និងជំនាញបានមកពីការស្រាវជ្រាវផ្ទាល់ខ្លួន។ “ពេលនោះខ្ញុំរៀនខាងទំនាក់ទំនងអន្តរជាតិ ប៉ុន្តែឱកាសការងារជាអ្នកនិយាយវិទ្យុផ្ដល់ឱ្យក៏ចាប់ផ្ដើមធ្វើតែម្ដង ទោះជាមួយម៉ោងបានបីដុល្លារក៏ដោយ… ចំណែកឯការងារជាពិការិនីក៏ដូចគ្នា ​ខ្ញុំមិនដែលគិតថាខ្ញុំធ្វើជាពិការិនីអីនោះទេ គឺគ្រប់យ៉ាងកាលៈទេសៈវាផ្ដល់មក រួមទាំងគាំទ្រដល់ជីវភាពផងក៏សម្រេចធ្វើមកដល់បច្ចុប្បន្ន”។ អ្នកនាង នាង សុវ៉ាតនា បានបញ្ជាក់ថា ការងារទាំងអស់សុទ្ធតែមានអត្ថប្រយោជន៍ និងតម្លៃសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែអ្វីដែលសំខាន់នោះធ្វើការងារសុច្ចរិតដោយក្តីស្រឡាញ់។ ប្រសិនឱកាសផ្ដល់ឱ្យនៅនឹងមុខទៅហើយ យុវជនគួរថ្លឹងថ្លែងចាប់យកភា្លម កុំរង់ចាំការងារដែលត្រូវនឹងមុខជំនាញទើបធ្វើ៕

  • ឱកាសអាហារូបករណ៍ 100% សម្រាប់សិស្សវិទ្យាល័យបន្តការសិក្សានៅប្រទេសជប៉ុនរយៈពេលមួយឆមាស ឬ 10ខែ

    ឱកាសអាហារូបករណ៍ 100% សម្រាប់សិស្សវិទ្យាល័យបន្តការសិក្សានៅប្រទេសជប៉ុនរយៈពេលមួយឆមាស ឬ 10ខែ

    អាហារូបករណ៍ ៖ កម្មវិធីអាហារូបករណ៍សិក្សានៅក្រៅប្រទេស ASIA KAKEHASHI ផ្ដល់ឱកាសដល់សិស្សវិទ្យាល័យដែលមានចំណាប់អារម្មណ៍ក្នុងការកសាងសមត្ថភាពបន្ថែម តាមរយៈការផ្លាស់ប្ដូរការសិក្សារយៈពេលមួយឆមាស ឬ 10ខែ នៅវិទ្យាល័យប្រទេសជប៉ុន។ កម្មវិធីនេះស្វាគមន៍សិស្សដែលមកពី 22 ប្រទេស រួមមាន កម្ពុជា ព្រុយណេ ចិន ឥណ្ឌា ម៉ាឡេស៊ី និងប្រទេសជាច្រើនទៀតក្នុងអាស៊ី។ អ្នកចូលរួមទាំងអស់នឹងត្រូវបានជួយជ្រោមជ្រែងដោយអ្នកស្ម័គ្រចិត្តដែលមានបទពិសោធន៍និងបុគ្គលិកជំនាញរបស់ AFS ក្នុងអំឡុងកម្មវិធីនៅប្រទេសជប៉ុន មានការឧបត្ថម្ភថ្លៃធ្វើដំណើរតាមជើងហោះហើរក្នុងស្រុកនិងអន្តរជាតិ ថ្លៃស្នាក់នៅអន្តេវាសិកដ្ឋាន ការចំណាយថ្លៃសាលា ការធានារ៉ាប់រងសុខភាពនៅប្រទេសជប៉ុន និងការចំណាយលើកម្មវិធីទាំងស្រុង។ ចំពោះលក្ខខណ្ឌក្នុងការចូលរួមដាក់ពាក្យជាបេក្ខជននោះគឺ៖ ជាជនជាតិខ្មែរ កំពុងរស់នៅប្រទេសកម្ពុជា។ មានអាយុចន្លោះពី 15 ទៅ 18ឆ្នាំ។ កំពុងរៀនថ្នាក់ទី9, 10, 11 និង12 ។ មានកម្រិតពិន្ទុ ឬមធ្យមភាគយ៉ាងហោចណាស់ 60% ក្នុងមុខវិជ្ជាសិក្សានីមួយៗ ជាសិស្សគំរូ និងខិតខំរៀនសូត្រ។ ជាអ្នករៀនភាសាជប៉ុន ឫក៏មានចំណូលចិត្តក្នុងការរៀនភាសាជប៉ុន។ អាចធ្វើដំណើរទៅប្រទេសក្រៅដោយគ្មានអ្នកទៅជាមួយបាន។ បេក្ខជនដែលមានសមត្ថភាពក្នុងកីឡា តន្រ្តីសិល្បៈ ឫក៏ធ្លាប់បានរួមការងារស្ម័គ្រចិត្តក្នុងសង្គមត្រូវបានលើកទឹកចិត្តឲ្យចូលរួម។ មានការតាំងចិត្ត ចង់ក្លាយជាអ្នកដឹកនាំនាថ្ងៃអនាគត ដើម្បីជំរុញឳ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍របស់ខ្លួន។ កាលបរិច្ឆេទនៃការដាក់ពាក្យស្នើចូលរួមកម្មវិធីនឹងផុតកំណត់នៅថ្ងៃទី 31​ ខែមករា…

  • ចង់ក្លាយជាមនុស្សខ្លាំងគួរអភិវឌ្ឍសមត្ថភាពតាមបែបអក្សរ T

    ចង់ក្លាយជាមនុស្សខ្លាំងគួរអភិវឌ្ឍសមត្ថភាពតាមបែបអក្សរ T

    គ្រប់អ្នកសិក្សាទាំងអស់មិនមែនសុទ្ធតែអាចក្លាយជាមនុស្សខ្លាំងនោះទេ វាអាស្រ័យលើវិធីសាស្រ្តក្នុងការយកចំណេះដឹងទៅប្រើប្រាស់ និងមានវិធីសាស្ត្រល្អក្នុងការអភិវឌ្ឍខ្លួនឱ្យត្រូវនឹងបរិបទជាក់ស្តែងក្នុងការរស់នៅ។ ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា ប្រសិនបើយើងចង់ក្លាយជាមនុស្សដែលអាចមានសមត្ថភាពខ្លាំង និងធ្វើការងារចម្រុះវិស័យបាន លុះត្រាតែយើងចេះអភិវឌ្ឍខ្លួនតាមបែបអក្សរ T។ ឯកឧត្តមថា អក្សរ T បញ្ជូលគ្នារវាងធាតុផ្សំសំខាន់ពីរគឺរបារខាងលើ និងបង្គោលត្រង់ពីក្រោម។ ប្រសិនបើប្រៀបធៀបមកមនុស្សវិញ គឺត្រូវមានចំណេះដឹងសំខាន់ៗពីរផ្នែកដូចគ្នា ដែលរបារខាងលើប្រៀបបានទៅនឹងចំណេះដឹងទូទៅ និងបង្គោលខាងក្រោមគឺជាចំណេះដឹងគោលជាក់លាក់ដែលយើងត្រូវពង្រឹងឱ្យខ្លាំង។ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា៖ «ដើម្បីក្លាយជាមនុស្សដែលគេត្រូវការ និងមានតម្លៃគ្រប់កាលៈទេសៈយើងត្រូវចេះទាំងចំណេះដឹងគ្រឹះឱ្យរឹងមាំមួយ និងមានជំនាញទូទៅឱ្យទូលំទូលាយ»។ ឯកឧត្តមបានលើកឡើងផងដែរថា ក្នុងនាមជាអ្នកសិក្សា យើងគួរមានជំនាញឱ្យបានច្បាស់លាស់មួយ ដែលមានទាំងបទពិសោធន៍ និងការយល់ឃើញស៊ីជម្រៅរហូតអាចបំបែកជាគំនិតនវានុវត្តន៍ ឬប្រើប្រាស់បានល្អបំផុត។ បន្ទាប់មកយើងអាចបន្ថែមសមត្ថភាពចំណេះដឹងទូទៅ ដែលជាមូលដ្ឋានគ្រឹះក្នុងការធ្វើការងារឱ្យបានជាពិហុវិស័យ។ ជាក់ស្តែងឯកឧត្តមបានបញ្ជាក់ថា ជំនាញដើមរបស់ឯកឧត្តមគឺ ផ្នែកសាធារណការ និងដឹកជញ្ជូន តែក្រោយមកឯកឧត្តមធ្វើការងារជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបាន ដោយសារតែឯកឧត្តមមានចំណេះដឹងទូទៅច្រើនដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការស្រាវជ្រាវបន្ថែមឱ្យកាន់តែស៊ីជម្រៅលើការងារដែលកំពុងគ្រប់គ្រង។ ហេតុនេះ ទោះបីជាស្ថិតក្នុងកាលៈទេសៈណា ឬតួនាទីណាក៏ដោយ យើងគ្រប់គ្នាគួរបន្តពង្រឹងសមត្ថភាពទាំងជំនាញ និងផ្នែកទូទៅឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕

  • ក្រុមហ៊ុន Google ត្រៀមតភ្ជាប់ខ្សែកាបអុបទិករវាងអាមេរិក អង់គ្លេស និងអេស្បាញ

    ក្រុមហ៊ុន Google ត្រៀមតភ្ជាប់ខ្សែកាបអុបទិករវាងអាមេរិក អង់គ្លេស និងអេស្បាញ

    បរទេស៖ គម្រោងធំមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាល្បីបំផុតលើលោក Google ត្រៀមតភ្ជាប់ខ្សែកាបអុបទិករវាងសហរដ្ឋអាមេរិក អង់គ្លេស និងអេស្បាញ នឹងប្រកាសឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។ គម្រោងតភ្ជាប់ខ្សែកាបក្រោមសមុទ្រនឹងក្លាយជាគម្រោងដំបូងបំផុតដែលក្រុមហ៊ុន Google ភ្ជាប់បណ្តាញទៅកាន់ប្រទេសអេស្បាញ។ គម្រោងតភ្ជាប់ខ្សែកាបនេះ បានក្លាយជាគម្រោងធំទីបួនរបស់ក្រុមហ៊ុន Google តភ្ជាប់ខ្សែកាបរវាងទ្វីបនិងទ្វីបក្រោមសមុទ្រ។ តាមផែនការគម្រោងនឹងអាចបញ្ចប់ទៅក្នុងឆ្នាំ 2022 ខាងមុខនេះ។ បច្ចុប្បន្ន 98 ភាគរយនៃបណ្តាញបច្ចេកវិទ្យាអ៊ិនធឺណេត ត្រូវបានដាក់ឱ្យដំណើរការក្រោមទឹកតាមរយៈខ្សែកាបអុបទិកឆ្លងកាត់សមុទ្រពីប្រទេសមួយទៅប្រទេសមួយ។ មធ្យោបាយនេះ ផ្ញើនិងទទួលព័ត៌មានកាន់តែលឿនឮរហ័សជាងមុន ជាពិសេសក្នុងអំឡុងពេលកូវីដ-19 ធ្វើឱ្យការចែកចាយព័ត៌មានក្នុងបណ្តាញឌីជីថលកាន់តែមានសន្ទុះថែមទៀត។ សូមបញ្ជាក់ថា ក្នុងពេលដែលការរឹតបន្តឹងគម្លាតសង្គមបានធ្វើឱ្យកុមារជាងមួយពាន់លាននាក់ បានឃ្លាតឆ្ងាយពីសាលារៀន ហើយសិស្ស-និស្សិតជាច្រើនលាននាក់ទៀតគ្មានអ៊ិនធឺណេតប្រើប្រាស់ ដោយសារបណ្ណាល័យ ហាងកាហ្វេ ព្រមទាំងសេវាសាធារណៈផ្សេងៗត្រូវបានបិទ។ តួលេខនៃការប្រើប្រាស់និងចំនួនអ្នកប្រើប្រាស់អ៊ិនធឺណេតបានកើនឡើងពី 50 ទៅ 70 ភាគរយក្នុងអំឡុងពេលជំងឺកូវីដរាតត្បាតជាសកល។

  • អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ 61កន្លែង ទៅសិក្សានៅប្រទេសចិន សម្រាប់ឆ្នាំសិក្សា2021 – 2022

    អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ 61កន្លែង ទៅសិក្សានៅប្រទេសចិន សម្រាប់ឆ្នាំសិក្សា2021 – 2022

    អាហារូបករណ៍៖ ក្នុងឆ្នាំសិក្សា2021នេះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន 61កន្លែង ដល់សិស្ស-និស្សិត មន្រ្តីរាជការ បុគ្គលិក អង្គការ និងក្រុមហ៊ុននៃព្រះរាជាណាចក្រកម្ពុជា។ មុខជំនាញសិក្សាដែលផ្ដល់ឱ្យរួមមាន វិទ្យាសាស្រ្ត វិស្វកម្ម សេដ្ឋកិច្ច ការគ្រប់គ្រងពាណិជ្ជកម្ម វេជ្ជសាស្រ្ត និងព័ត៌មានវិទ្យា។ ចំពោះការផ្ដល់អាហារូបករណ៍នេះ ថ្លៃចំណាយធ្វើដំណើរទៅមកជាបន្ទុករបស់សាម៉ីជន រីឯការចំណាយផ្សេងៗដូចជា ការស្នាក់នៅ ការសិក្សា និងប្រាក់អាហារូបករណ៍ ជាបន្ទុករបស់រដ្ឋាភិបាលចិន។ ពាក្យសុំប្រឡងចាប់ផ្ដើមទទួលពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី០8 ខែកុម្ភៈ ឆ្នាំ2021។ កាលបរិច្ឆេទនៃការប្រឡងនឹងប្រព្រឹត្តិទៅនៅថ្ងៃ 14 ខែកុម្ភៈ ឆ្នាំ2021 ចំណែកឯមណ្ឌលប្រឡងនឹងជម្រាបជូននៅពេលក្រោយ។ សម្រាប់ព័ត៌មានបន្ថែម និងទីកន្លែងទទួលពាក្យនៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ នៃក្រសួងអប់រំ យុវជន និងកីឡា អគារលេខ23 ផ្លូវ360 សង្កាត់បឹងកេងកងទី1 ខណ្ឌចំការមន (ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល50ម៉ែត្រ)៕

  • អាហារូបករណ៍ UGRAD 250 កន្លែងទៅសិក្សានៅអាមេរិករយៈពេលមួយឆមាសកំពុងបើកទទួលពាក្យ

    អាហារូបករណ៍ UGRAD 250 កន្លែងទៅសិក្សានៅអាមេរិករយៈពេលមួយឆមាសកំពុងបើកទទួលពាក្យ

    កម្មវិធីប្រកួតប្រជែងអាហារូបករណ៍ UGRAD ដើម្បីទទួលបានឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលមួយឆមាសនៅសហរដ្ឋអាមេរិក បើកទទួលពាក្យពីពេលនេះ រហូតដល់ថ្ងៃទី28 ខែកុម្ភៈ ឆ្នាំ2021។ អាហារូបករណ៍នេះ ផ្តល់ជូននិស្សិតឆ្នើមកំពុងសិក្សាថ្នាក់បរិញ្ញាបត្រចំនួន 250នាក់ពីបណ្ដាប្រទេសនានានៅលើសាកលលោក។  លក្ខខណ្ឌដាក់ពាក្យចូលរួមសម្រាប់បេក្ខជនកម្ពុជាត្រូវមានអាយុយ៉ាងហោចណាស់ 18 ឆ្នាំ កំពុងសិក្សា ឬបានបញ្ចប់ឆ្នាំទីមួយ (ថ្នាក់បរិញ្ញាបត្រ) និងមានពេលវេលាសិក្សាថ្នាក់បរិញ្ញាបត្រកម្មវិធី UGRAD ពេញមួយឆមាស។ ទន្ទឹមគ្នានេះ បេក្ខជនត្រូវមានការតាំងចិត្តខ្ពស់ មានភាពជាអ្នកដឹកនាំតាមរយៈការងារសិក្សា ព្រមទាំងចូលរួមក្នុងសហគមន៍បន្ថែម។ បន្ថែមលើនេះ បេក្ខជនត្រូវមានជំនាញសរសេរនិងនិយាយភាសាអង់គ្លេសល្អ (TOEFL) ជានិស្សិតដែលមកពីគ្រួសារក្រីក្រ ឬមានជីវភាពក្រោមមធ្យម និងត្រូវប្តេជ្ញាចិត្តវិលត្រឡប់មកប្រទេសកំណើតវិញបន្ទាប់ពីចប់កម្មវិធី។ ចំពោះបេក្ខជនមាចំណាប់អារម្មណ៍ អាចបំពេញនិងដាក់ពាក្យបានតាមអនឡាញ ឱ្យបានមុនថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ2021 អាស័យដ្ឋានពាក្យស្នើសុំ http://ow.ly/s2jS50CTmBr សម្រាប់ព័ត៌មានបន្ថែម https://kh.usembassy.gov/global-ugrad/ ៕

  • ជំងឺដាច់សរសៃឈាមខួរក្បាលបណ្តាលមកពីសម្ពាធឈាមខ្ពស់គ្រប់គ្រងមិនបានល្អ

    ជំងឺដាច់សរសៃឈាមខួរក្បាលបណ្តាលមកពីសម្ពាធឈាមខ្ពស់គ្រប់គ្រងមិនបានល្អ

    សុខភាព៖ ក្រុមវេជ្ជបណ្ឌិតជំនាញផ្នែកវេជ្ជសាស្ត្រប្រសាទសាស្ត្រនៃមន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា ជំងឺដាច់សរសៃឈាមខួរក្បាល អាចបណ្តាលមកពីជំងឺលើសឈាម គួបផ្សំនឹងកត្តាមួយចំនួនទៀតដូចជា ជំងឺទឹកនោមផ្អែម ការពិសារស្រា និងជក់បារីច្រើន។ ជំងឺដាច់សរសៃឈាមខួរក្បាល សំដៅការដាច់សរសៃឈាមខួរក្បាលដោយឯកឯង ដែលបណ្តាលមកពីសម្ពាធឈាមឡើងខ្ពស់ភ្លាមៗគ្រប់គ្រងមិនបានល្អ នាំឱ្យមានឈាមកកនៅក្នុងខួរក្បាល។ តាមការចុះផ្សាយលើទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាលម៉ែតបានឱ្យដឹងថា ផលវិបាកនៃការដាច់សរសៃឈាមខួរក្បាលធ្វើឱ្យអ្នកជំងឺមានពិការភាពដោយសារខ្វះឈាមទៅចិញ្ចឹមខួរក្បាលនៅជុំវិញតំបន់នោះដោយការសង្កត់នៃដុំឈាម។ ជំងឺនេះអាចបង្កគ្រោះថ្នាក់ដល់ជីវិតភ្លាមៗ ឬពេលវេលាណាមួយ បើដុំឈាមានទំហំធំកើនឡើងសម្ពាធឈាមក្នុងខួរក្បាល។ ចំណែករោគសញ្ញានៃជំងឺនេះ រួមមានឈឺក្បាលខ្លាំង (ភ្លាមៗ) មានសភាពខ្សោយនៃការកំរើកសាច់ដុំ (ទន់មួយចំហៀងខ្លួន ដៃ ជើង ឬមុខ) ពេលខ្លះអ្នកជំងឺវង្វេងស្មារតី ឬសន្លប់ក៏មាន។ មន្ទីរពេទ្យបានបញ្ជាក់ថា មូលហេតុនៃជំងឺដាច់សរសៃឈាមខួរក្បាលភាគច្រើនបណ្តាលមកពីជំងឺលើសឈាម (60-70%) គួបផ្សំនឹងកត្តាមួយចំនួនទៀតដូចជា ជំងឺទឹកនោមផ្អែម ការពិសារស្រា និងបារីច្រើន។ ការធ្វើរោគវិនិច្ឆ័យដើម្បីបញ្ជាក់ឱ្យដឹងថា មានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ឬក៏អត់ តម្រូវឱ្យធ្វើ CT Scan ខួរក្បាល ហើយវាអាចបញ្ជាក់ពីទីតាំង និងទំហំនៃដុំឈាមកក ដើម្បីគ្រូពេទ្យងាយស្រួលជ្រើសរើសវិធីសាស្ត្រព្យាបាល។ វិធីព្យាបាលជំងឺដាច់សរសៃឈាមខួរក្បាលមានពីររបៀប។ ទីមួយព្យាបាលដោយការប្រើថ្នាំ (មិនវះកាត់) និងទីពីរ ព្យាបាលដោយការវះកាត់។ ការព្យាបាលដោយប្រើថ្នាំ ដើម្បីគ្រប់គ្រងសម្ពាធឈាមឱ្យបានត្រឹមត្រូវ និងតាមដានជាប់លាប់ជាប្រចាំ ប្រើប្រាស់ថ្នាំបន្ថយការឈឺចាប់ រួមទាំងការសម្រាកនិងដាក់ក្បាលខ្ពស់…

  • រដ្ឋមន្ត្រីក្រសួងបរិស្ថាន ៖ “វិទ្យាសាស្ត្រ​បរិស្ថាន” ជាជំនាញចាំបាច់សម្រាប់ប្រទេសកម្ពុជា

    រដ្ឋមន្ត្រីក្រសួងបរិស្ថាន ៖ “វិទ្យាសាស្ត្រ​បរិស្ថាន” ជាជំនាញចាំបាច់សម្រាប់ប្រទេសកម្ពុជា

    ភ្នំពេញ៖ មហោស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាប្រចាំឆ្នាំ លើកទី16 (ថ្ងៃទីមួយ) បាន​ប្រព្រឹត្តទៅ​តាមប្រព័ន្ធអនឡាញក្រោម​ប្រធានបទ “វិទ្យាសាស្ត្រ​បរិស្ថាន” ។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា កម្ពុជាត្រូវការអ្នកជំនាញវិទ្យាសាស្ត្រ​បរិស្ថានដើម្បី​ធ្វើ​ការ​ងារ​លើក​កម្ពស់បរិស្ថាន។ ស្របគ្នានេះការបណ្តុះបណ្តាលជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ឱ្យបានទូលំទូលាយ ជាមូលដ្ឋាននៃការកសាងធនធានមនុស្សដែលមានជំនាញវិទ្យាសាស្ត្របរិស្ថាន​​។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា ៖ “ក្នុងបរិបទដែលពិភពលោកកំពុងយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុ ការគាំពារបរិស្ថាន ការអភិវឌ្ឍន៍ជីវៈចម្រុះ និងការអភិវឌ្ឍប្រក​​បដោ​យ​ចីរភាព ជាបញ្ហាប្រឈមរួមរបស់មនុស្សជាតិ កម្ពុជាត្រូវការចាំបាច់នូវអ្នកជំនាញផ្នែកប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍បៃតង ថាមពលស្អាត កិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍន៍ធនធានធម្មជាតិ និងជីវចម្រុះ…”។ ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា ការកសាងធនធានមនុស្សផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានឹងជួយជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលើមាគ៌ាមួយដែលមានចីរភាព និងមាននិរន្តរភាពសម្រាប់បរិស្ថាន ដើម្បីការរស់នៅប្រកបដោយចីរភាពរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនិងមនុស្សគ្រប់ជំនាន់។ “ការអប់រំ STEM ពោលគឺវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា និងការអប់រំ STEAM ដាក់បញ្ចូលសិល្បៈជាផ្នែកមួយនៃការអប់រំសំដៅលើការលើកកម្ពស់បទពិសោធន៍ និងការរស់នៅប្រចាំថ្ងៃ ពិតជាចាំបាច់និងមានសារៈសំខាន់បំផុតសម្រាប់កម្ពុជាយើង ដើម្បីអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចនិងការងារអភិវឌ្ឍន៍សង្គមជាតិ…។ ស្របពេលកម្ពុជាទទួលបានដំណក់ប្រេងលើកដំបូង ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម…

  • ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព “ចេះងូតទឹកសម្អាតកាយ គួរចំណាយពេលសម្អាតចិត្តផង”

    ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព “ចេះងូតទឹកសម្អាតកាយ គួរចំណាយពេលសម្អាតចិត្តផង”

    ភ្នំពេញ៖ មនុស្សម្នាក់ៗតែងងូតទឹកសម្អាតខ្លួនប្រាណជារៀងរាល់ថ្ងៃ ដោយគិតថារាងកាយត្រូវការភាពស្អាតស្អំ រួមទាំងប្រើប្រាស់ផលិតផលជាច្រើនរួមផ្សំផង។ ចុះបើចិត្តរបស់មនុស្សវិញ តើមានមធ្យោបាយបែបណាសម្អាតចិត្តឱ្យបានស្អាតល្អ? ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព មានសង្ឃដីកាតាមរយៈវីដេអូលើបណ្ដាញសង្គមថា “ដើម្បីសុខភាពល្អមនុស្សគ្រប់គ្នាសម្អាតខ្លួន សម្អាតផ្ទះឱ្យបានល្អ​ជាដើម… ប៉ុន្តែចិត្តរបស់មនុស្សក៏ត្រូវការសម្អាតដូចគ្នា ! ការមួម៉ៅ ស្មុគស្មាញ ច្រណែន ពិបាកចិត្ត​ ទាំងអស់នេះជាសំរាមនៅក្នុងចិត្ត។ ដូច្នោះត្រូវរកវិធីសាស្ត្រសម្អាតវាចេញ ដូចជាផ្ដល់សេចក្ដីស្រឡាញ់ ឬចែករំលែករឿងល្អៗទៅកាន់អ្នកដទៃ នោះប្រៀបដូចយើងជា​មនុស្សដើមឈើដែលមានម្លប់ទៅដល់មនុស្សគ្រប់គ្នាមានសេចក្ដីសុខ យើងក៏មានសេចក្ដីសុខសប្បាយដូចគ្នា​ ទាំងអស់នេះហើយវាការសម្អាតផ្លូវចិត្តរបស់យើងបានត្រឹមត្រូវ”។ ព្រះអង្គមានសង្ឃដីកាបន្ត “ងូតទឹកសម្អាតកាយ គុណធម៌ទាំងឡាយសម្អាតចិត្ត” មនុស្សគួរណាស់តែព្យាយាមសម្អាតចិត្តតាមរយៈសេចក្ដីស្រឡាញ់ កុំធ្វើអំពើអាក្រក់បៀតបៀនអ្នកដទៃ។ ត្រូវមានមេត្តា ករុណា ខន្តីនៅក្នុងខ្លួន មានការតាំងចិត្តឱ្យស្ងប់ ដើម្បីកុំឱ្យចិត្តរវើយរវាយច្រើន​។ មនុស្សម្នាក់ៗត្រូវចេះធ្វើសមាធិផ្ដោតចិត្តឱ្យនឹង ដកដង្ហើមចេញចូលឱ្យបានល្អ នោះពេលមានបញ្ហាអ្វីមកដល់ចិត្ត យើងបានត្រៀមរួចជាស្រាចថា ជីវិតតែងតែមានរឿងល្អខ្លះ​ និងរឿងអាក្រក់ខ្លះវាជារឿងធម្មតា​។ ជារួមមក សេចក្ដីសុខផ្លូវចិត្តពិតជាសំខាន់ខ្លាំងបំផុតចំពោះមនុស្សម្នាក់ៗ ដោយយើងត្រូវចេះមើលថែរក្សាសម្អាតឱ្យបានល្អ រួមទាំងឧស្សាហ៍ពិនិ្យត្យសុខភាពបានខ្ជាប់ខ្ជួន ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត៕

  • កញ្ញា សេង ហ្គេកលី សរសេរសៀវភៅកូនសិស្សជីវិត ដើម្បីសុភមង្គលមនុស្សជុំវិញខ្លួន

    កញ្ញា សេង ហ្គេកលី សរសេរសៀវភៅកូនសិស្សជីវិត ដើម្បីសុភមង្គលមនុស្សជុំវិញខ្លួន

    ភ្នំពេញ៖ សៀវភៅចំណងជើង “កូនសិស្សជីវិត” ជាស្នាដៃបង្កើតឡើងដោយកញ្ញា សេង ហ្គេកលី មានវ័យ 22 ឆ្នាំ ប្រមូលផ្តុំដោយអត្ថបទខ្លីៗ និយាយពីរឿងរ៉ាវជីវិត និងដំណោះស្រាយផ្សេងៗ អមដោយគន្លឹះជំរុញលើកទឹកចិត្តទៅដល់យុវជន និងមនុស្សនៅជុំវិញខ្លួន។ ខ្លឹមសារសៀវភៅនេះ កើតចេញពីបទពិសោធជីវិតដែលអ្នកនិពន្ធមើលឃើញ ចាប់តាំងពីបញ្ចប់ការសិក្សាថ្នាក់ទី12 រហូតដល់ជីវិតសិក្សានៅមហាវិទ្យាល័យ គួបផ្សំនឹងការស្រាវជ្រាវខ្លឹមសារអប់រំជាអំណះអំណាងបន្ថែម។ បច្ចុប្បន្ន កញ្ញា សេង ហ្គេកលី ជាអ្នកនិពន្ធសៀវភៅ និងជាអ្នកបង្កើតមាតិកាវីដេអូលើកទឹកចិត្តនៅលើបណ្តាញសង្គម។ ម្ចាស់សៀវភៅកូន​សិស្សជីវិតរូបនេះ បាននិយាយថា “ទម្លាប់អានសៀវភៅល្អសម្រាប់ខ្ញុំ…​ ខ្ញុំសរសេរសៀវភៅពីអ្វីដែលខ្ញុំបានជួប ដោយសារខ្ញុំគិតថាយុវវ័យមួយចំនួនក៏ជួបបញ្ហាមិនខុសពីខ្ញុំដែរ ហេតុនេះហើយទើបខ្ញុំសម្រេចសរសេរសៀវភៅនេះ វានឹងជួយឱ្យអ្នកអានពិចារណានិងរកដំណោះស្រាយបានច្រើន”​។ ​“ចប់បាក់ឌុបភ្លាមជាពេលដែលខ្ញុំពិបាកបំផុត មិនដឹងថាខ្លួនឯងពូកែអ្វីចូលចិត្តអ្វីនោះទេ ! ឃើញគេធ្វើនេះល្អក៏ចង់ធ្វើតាមគេ ឃើញគេធ្វើនោះល្អក៏ធ្វើតាមគេ ប៉ុន្តែមិនដែលបានផលល្អមកវិញសោះ និយាយទៅអត់ស្គាល់ខ្លួនឯង… អីចឹងហើយខ្ញុំចង់ឱ្យយុវជនយើងដឹងពីរឿងទាំងហ្នឹង” នេះជាបទពិសោធផ្ទាល់ខ្លួនមួយដែលកញ្ញា សេង ហ្គេកលី បានបង្កើតជាខ្លឹមសារអត្ថបទដាក់បញ្ចូលក្នុងសៀវភៅកូនសិស្សជីវិតរបស់ខ្លួន។ យុវតីមានទីកន្លែងកំណើតនៅខេត្តកំពង់ចាម បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រភាសាអក្សរសាស្រ្តអង់គ្លេសរូបនេះ បានចាប់ផ្តើមសរសេរសៀវភៅនៅឆ្នាំកាលពីឆ្នាំ 2018 ។ មូលហេតុដែល ហ្គេកលី ដាក់ចំណងជើងសៀវភៅរបស់ខ្លួនថា “កូនសិស្សជីវិត” ដោយសាររូបគេយល់ថា មនុស្សម្នាក់ៗត្រូវចំណាយពេលវេលារៀនពីមេរៀនជីវិតពេញមួយជីវិតតែម្តង។…