Category: អប់រំ

  • សុខ សុធារ៉ា សមាធិជាវិធីសាស្ត្រមួយជួយឱ្យចិត្តស្ងប់ និងទទួលផលច្រើនឥតគណនា

    សុខ សុធារ៉ា សមាធិជាវិធីសាស្ត្រមួយជួយឱ្យចិត្តស្ងប់ និងទទួលផលច្រើនឥតគណនា

    ភ្នំពេញ៖ សមាធិជាដំណើរតាំងស៊ប់មាំនៃចិត្ត ការចុះចិត្តស៊ប់ឬស្លុងចិត្តក្នុងគន្លងអារម្មណ៍ដែលរំពឹង ឬអាចនិយាយបានថាដំណើរនឹករំពឹងស្លុងចិត្ត។ នេះបើតាមនិយមន័យ “សមាធិ” ពន្យល់នៅក្នុងវច​នានុ​ក្រមខ្មែរដោយព្រះសង្ឃរាជ ជួន ណាត ។ បច្ចុប្បន្នការបដិបត្តិសមាធិ បានក្លាយជាវិធីសាស្ត្រមួយជួយជំរុញបង្កើតថាមពលចិត្តមនុស្សឱ្យរឹងមាំ បង្កើនប្រសិទ្ធភាពនៃការគិត និងធ្វើឱ្យគុណភាពជីវិតកា​ន់តែ​ប្រសើរ។ បដិបត្តិសមាធិមិនប្រកាន់ភាពជាអ្នកបួស វ័យក្មេងឬចាស់ ភេទស្ត្រីឬបុរសឡើយ គ្រប់គ្នាសុទ្ធតែអាចនិងធ្វើបាននៅគ្រប់ទីកន្លែង។ ការបដិបត្តិសមាធិម្តងហើយម្តងទៀត នោះនឹងក្លាយជាទម្លា​ប់​ដ៏ក្នុងជីវភាពនៅរស់ប្រចាំថ្ងៃ។ កញ្ញា សុខ សុធារ៉ា ជាអ្នកបដិបត្តិសមាធិម្នាក់យល់ថា សមាធិជាវិធីសាស្ត្រមួយដែលជួយឱ្យចិត្តស្ងប់ រាងកាយមានថាមពលពេញលេញ និងជម្រះរាល់មន្ទិលសៅហ្មងទាំងពួង ដោយសារធម្មជាតិរបស់ចិត្តដែលញាប់ញ័រ។ “ពេលបដិបត្តិសមាធិ ខ្ញុំរកឃើញរបកគំហើញខ្លួនឯងទាំងការអភិវឌ្ឍន៍ស្មារតី ចិត្ត គំនិត និងបញ្ញា ពេលហ្នឹងទទួលបានសុខុមាលភាពសុខភាពផ្លូវចិត្ត ផ្លូវកាយ និងគុណភាពជីវិតពេញបរិបូរណ៍”។ អ្នកបដិបត្តិសមាធិរូបនេះ ពណ៌នាពន្យល់បន្តថា “តាមរយៈសមាធិជួយឱ្យខ្ញុំផ្តោតអារម្មណ៍ធ្វើការងារបានល្អ និងមានប្រសិទ្ធភាព ពេលខ្លះយើងមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការងារ មានទំនាក់ទំនងល្អជាមួយក្រុមការងារ ដោយសារចិត្តស្ងប់ អារម្មណ៍ល្អ…”។ សុធារ៉ា ចាប់ផ្តើមសមាធិដំបូងនៅរវាងឆ្នាំ 2018 បន្ទាប់ពីបានឃើញបងស្រីជីដូនមួយបង្ហោះរូបភាពអង្គុយសមាធិនៅលើបណ្តាញសង្គម។ រៀនសមាធិផង ស្វែងរកព័ត៌មានបន្ថែមពីគុណសម្បត្តិនៃការធ្វើសមាធិផង ទាំងនេះជាមូលហេតុចម្បងដែលជំរុញឱ្យសុធារ៉ាសម្រេចលទ្ធផលសមាធិបានលឿនរហ័ស។ សុធារ៉ា បានរៀបរាប់ថា សមាធិបានបង្រៀនឱ្យចិត្តព្រមរស់រានមានជីវិតក្នុងពេលបច្ចុប្បន្ន​តាមរយៈសតិរលឹកដឹងទាន់លំហូរដកដង្ហើមចេញចូលក្នុងកាយ បំបាត់ភាពភ័យខ្លាច…

  • សៀវភៅ​ ​“កម្រង​កំណាព្យ​ពី​ដួងចិត្ត​” នឹងជួយបញ្ជ្រាបចំណេះដឹងអប់រំដល់យុវជន

    សៀវភៅ​ ​“កម្រង​កំណាព្យ​ពី​ដួងចិត្ត​” នឹងជួយបញ្ជ្រាបចំណេះដឹងអប់រំដល់យុវជន

    ភ្នំពេញ ៖ ​សៀវភៅ​ ​“កម្រង​កំណាព្យ​ពី​ដួងចិត្ត​” និពន្ធដោយឧកញ៉ា​​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​សម្ពោធនៅ​ថ្ងៃ​ទី​25​ ​ខែ​មករា​ ​ឆ្នាំ ​2021 ​នេះ​ នៅ​បណ្ណាគារលក់​សៀវភៅ​ម៉ូ​នូ​មែន​ប៊ុ​ក។ ថ្លែងក្នុងពិធីសម្ពោធសៀវភៅ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ថា និពន្ធសៀវភៅនេះឡើងក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងអប់រំ ការលើកទឹកចិត្តការងារ ការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ ព្រមទាំងបណ្ដុំចំណេះដឹងផ្សេងៗជាច្រើនទៀតដល់អ្នកអាន។ ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បន្តថា រាល់ការបោះពុម្ពសៀវភៅទាំងនេះ គឺទទួលថវិកាមកវិញបានត្រឹមតែ 30ភាគរយប៉ុណ្ណោះ ហើយថវិកាទាំងអស់ដែលបានពីការលក់សៀវភៅនេះនឹងបង្វិលចូលទៅមូលនិធិម៉េងលី. ជេ. គួច សម្រាប់កម្មវិធីសប្បុរសធម៌ចែកអាហារ សង់សាលារៀន ធ្វើផ្លូវនិងសង់ស្ពាន ចែកអំណោយសៀវភៅ និងចែកកង់ដល់សិស្សនុសិស្សជាដើម។ សូមបញ្ជាក់ថា មកទល់​នៅ​ពេលនេះ​​ឧកញ៉ា​ ​គួច ម៉េងលី ​និពន្ធ​សៀវភៅ​បាន​ចំនួន​ប្រាំបីចំណង ​ក្នុង​នោះ​មាន​ដូចជា​ ​ទី1​ “​អ្នកជា​មនុស្ស​ល្អ​ ​ល្អ​ប្រសើរ​ ​និង​ល្អ​អស្ចារ្យ”​ ​ទី​2​ “​ទ​ស្សនៈ​អាជីវកម្ម​ គួ​ច​ ​ម៉េង​លី”​ ​ទី3 “​ជំនួប​តុ​កាហ្វេ​…

  • ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្ដល់អាហារូបករណ៍ចំនួន 30 កន្លែងសម្រាប់ឆ្នាំសិក្សា 2021

    ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្ដល់អាហារូបករណ៍ចំនួន 30 កន្លែងសម្រាប់ឆ្នាំសិក្សា 2021

    ភ្នំពេញ ៖ បើកទទួលពាក្យពីថ្ងៃ11 មករា ដល់ថ្ងៃ 06កុម្ភៈ ឆ្នាំ2021 ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍(DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្ដល់អាហារូបករណ៍ដល់សិស្សដែលមានបំណងចង់ដាក់ពាក្យសិក្សាបរិញ្ញាបត្រផ្នែកនេះ ចំនួន 30 កន្លែង។ ក្នុងចំណោមបេក្ខជនចំនួន 30 នាក់ក្នុងនោះផ្ដល់ឱ្យ 20 នាក់ជាសិស្សទូទៅអាយុមិនលើសពី 22ឆ្នាំ 6នាក់ជាសិស្សអាទិភាពនារី អាទិភាពក្រីក្រ និងអាទិភាពតំបន់ដាច់ស្រយាល និង 4នាក់ទៀតជាសិស្សអាហារូបករណ៍ពីស្ថាប័នណាមួយដែលមានការឯកភាពពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ គួរបញ្ជាក់ថា អាហារូបករណ៍ចំនួន 30 កន្លែងនេះ នឹងត្រូវបានផ្ដល់ជូនដោយផ្អែកទៅលើលំដាប់ពិន្ទុនៃការប្រឡង និងលក្ខខណ្ឌដែលបានរៀបរាប់ខាងលើ។ សិស្សានុសិស្សដែលមានបំណងចង់ដាក់ពាក្យ ដើម្បីទទួលបានអាហារូបករណ៍អាចសាកសួរពត៌មាន និងទិញពាក្យប្រឡងនៅការិយាល័យសិក្សានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕

  • ឥទ្ធិពលកូវីដ-19 ធ្វើឱ្យមានកំណើនអ្នកជិះកង់កាន់តែច្រើននៅជុំវិញពិភពលោក

    ឥទ្ធិពលកូវីដ-19 ធ្វើឱ្យមានកំណើនអ្នកជិះកង់កាន់តែច្រើននៅជុំវិញពិភពលោក

    ការរីករាលដាលជំងឺផ្លូវដង្ហើមកូវីដ-19 មិនត្រឹមតែធ្វើឱ្យសេដ្ឋកិច្ចពិភពលោកដើរថយក្រោយនោះទេ វាក៏បានឆក់យកជីវិតមនុស្សប្រមាណជាងពីរលាននាក់ និងមានអ្នកឆ្លងជាង 99 លាននាក់ គិតត្រឹមយប់ថ្ងៃអាទិត្យ ខែមករា ឆ្នាំ2020។ ក្រៅពីនេះកូវីដ-19 បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សជាតិ។ ប៉ុន្តែទន្ទឹមនឹងការប្រឈមដ៏លំបាកនេះ ការស្រាវជ្រាវថ្មីមួយចេញផ្សាយដោយ WEForum បានឱ្យដឹងថា ឥទ្ធិពលកូវីដ-19 កំពុងធ្វើឱ្យមនុស្សជាច្រើននៅទូទាំងសកលលោកងាកទៅចាប់អារម្មណ៍កង់ជាមធ្យោបាយធ្វើដំណើរ និងជិះកង់ហាត់ប្រាណកាន់តែច្រើនឡើង។ ទិន្នន័យបង្ហាញដោយសហព័ន្ធអ្នកជិះកង់របស់អ៊ឺរ៉ុបចុងក្រោយនេះ បានឱ្យដឹងថា ដោយសារតែមានកំណើនជិះកង់ខ្លាំងបែបនេះ អ៊ឺរ៉ុបទាំងមូលបានចំណាយលុយប្រមាណជា 1 ពាន់លានអ៊ឺរ៉ូ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនានាសម្រួលដល់ប្រជាជន ចាប់តាំងតែពីពេលបញ្ហាកូវីដ-19 ផ្តើមរាតត្បាត។ មូលហេតុនាំមានកំណើនមនុស្សជិះកង់ខ្ពស់នេះ ដោយសារកូវីដបានបង្ខំមនុស្សឱ្យគេចចេញពីការធ្វើដំណើរដោយមធ្យោបាយសាធារណៈនានា រួមទាំងរថយន្តក្រុង និងរថភ្លើងជាដើម។ ជាលទ្ធផលប្រទេសជាច្រើនបានងាកមកវិនិយោគផ្លូវសម្រាប់អ្នកជិះកង់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-19 និងក្នុងន័យកាត់បន្ថយការកកស្ទះចរាចរណ៍។ ប្រទេសហ្វាំងឡង់បានបានចំណាយលុយច្រើនជាងបណ្តាប្រទេសទាំងអស់ក្នុងតំបន់អ៊ឺរ៉ុប ប្រមាណជាថ 7.76 លានអ៊ឺរ៉ូក្នុងពលរដ្ឋម្នាក់ៗបន្ទាប់មកមានប្រទេសអ៊ីតាលី បារាំង និងអង់គ្លេស ខណៈនៅអាមេរិកចំនួនលក់កង់កើនឡើងដល់ទៅ 121 ភាគរយ។ តាមការស្រាវជ្រាវរកឃើញថា ពលរដ្ឋអាមេរិកជាង 85 ភាគរយយល់ថា ជិះកង់មានសុវត្ថិភាពជាងមធ្យោបាយធ្វើដំណើរសាធារណៈក្នុងអំឡុងពេលជំងឺកូវីដរាតត្បាត។ ដោយឡែកនៅប្រទេសមិកស៊ិកូវិញ រដ្ឋាភិបាលបានចំណាយលុយយ៉ាងច្រើនសាងសង់ផ្លូវធ្វើដំណើរសម្រាប់អ្នកជិះកង់ ប្រវែងរហូតទៅដល់ 54 គីឡូម៉ែត្រ។ ចំណែកប្រទេសប៊ូហ្គោតាវិញ រដ្ឋាភិបាលបានបន្ថែមផ្លូវសម្រាប់កង់ដល់ទៅ…

  • ក្រសួងឧត្តមសិក្សាថៃឡដ៍ផ្តល់អាហារូបករណ៍ 55 កន្លែងសម្រាប់ថា្នក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

    ក្រសួងឧត្តមសិក្សាថៃឡដ៍ផ្តល់អាហារូបករណ៍ 55 កន្លែងសម្រាប់ថា្នក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

    ក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍នៃប្រទេសថៃឡដ៍ សហប្រតិបត្តិការជាមួយបណ្តាសាកលវិទ្យាល័យចំនួន 07 ផ្តល់អាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន 55 កន្លែងដល់និស្សិត សាស្ត្រាចារ្យ និងសាធារណជននៅកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ អាហារូបករណ៍ស្របតាមកម្មវិធីអន្តរជាតិ សម្រាប់ឆ្នាំនេះ ផុតកំណត់ត្រឹមថ្ងៃទី19 ខែកុម្ភៈ ឆ្នាំ 2021។ មុខជំនាញសិក្សាអាហារូបករណ៍ រួមមាន Art and Humanities, Social Science, Journalism and Information, Business Administration in Law, Natural Science, Mathematics and Statistics, Information and Communication Technologies, Engineering,  Manufacturing and Construction និង Health and Welfare ។ លក្ខខណ្ឌសម្រាប់បេក្ខជាកម្ពុជា ត្រូវមានសញ្ជាតិខ្មែរ…

  • ក្រសួងអប់រំប្រកាសជ្រើសរើសអ្នកបកស្រាយ “តម្លៃ​អក្សរសិល្ប៍​នៃ​រឿង​រាមកេរ្តិ៍​ក្នុង​សង្គម​ខ្មែរ” សម្រាប់ទិវាអំណានឆ្នាំនេះ

    ក្រសួងអប់រំប្រកាសជ្រើសរើសអ្នកបកស្រាយ “តម្លៃ​អក្សរសិល្ប៍​នៃ​រឿង​រាមកេរ្តិ៍​ក្នុង​សង្គម​ខ្មែរ” សម្រាប់ទិវាអំណានឆ្នាំនេះ

    ភ្នំពេញ៖ ក្រសួងអប់រំប្រកាសជ្រើសរើសបេក្ខជនមាន​សមត្ថភាព​ខ្ពស់​បកស្រាយ​ប្រធាន​បទ “តម្លៃ​អក្សរសិល្ប៍​នៃ​រឿង​រាមកេរ្តិ៍​ក្នុង​សង្គម​ខ្មែរ” ដើម្បី​អបអរ​ទិវា​ជាតិ​អំណាន ១១ មីនា ឆ្នាំ២០២១។ បេក្ខជនជ័យលាភីបីរូប នឹងក្លាយជាអ្នកបកស្រាយប្រធានបទខាងលើជាសាធារណៈ ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ កាលបរិច្ឆេទ​ផុត​កំណត់​ទទួល​ស្នាដៃ នៅថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2021 វេលាម៉ោង 17:00នាទី។ កន្លែង​ទទួល​ស្នាដៃ នៅនាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធីសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា។ សូមបញ្ជាក់ថា ការវាយតម្លៃស្នាដៃទាំងអស់ត្រូវឆ្លងកាត់ការវាយតម្លៃជ្រើសរើសមានបីដំណាក់កាល ដោយដំណាក់កាលទីមួយ គណៈកម្មការបច្ចេកទេសពិនិត្យជ្រើសរើសស្នាដៃ យកស្នាដៃដែលមានខ្លឹមសារល្អលើសគេ 10 រូប ដើម្បីដាក់ពិន្ទុជូនគណៈកម្មការអនុម័ត។ ដំណាក់កាលទី2 គណៈកម្មការអនុម័តរបស់ក្រសួងអប់រំ និងជ្រើសរើសស្នាដៃចំនួន 5 រូប ដើម្បីធ្វើសម្ភាសនៅដំណាក់កាលចុងក្រោយ។ រីឯដំណាក់កាលទីបី សម្ភាសផ្នែកសំនួនវោហាបកស្រាយប្រធានបទ ជ្រើសរើសស្នាដៃល្អចំនួន 3 រូប ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

  • ជំងឺស្ត្រូក ឬជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលអាចបង្ការបានតាមរយៈសកម្មភាពវិជ្ជមានប្រចាំថ្ងៃ

    ជំងឺស្ត្រូក ឬជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលអាចបង្ការបានតាមរយៈសកម្មភាពវិជ្ជមានប្រចាំថ្ងៃ

    ចំណេះដឹងទូទៅ៖ ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ឬជំងឺស្ត្រូក (Stroke) ជាមូលហេតុចម្បងទីមួយនៃពិការភាពនៅទូទាំងសកលលោក ជាពិសេសលើមនុស្សដែលមានអាយុលើសពី 65 ឆ្នាំឡើងទៅ។ រវាងកន្លះសតវត្សចុងក្រោយនេះ អត្រានៃជំងឺនេះមានការថយចុះប្រហែល 40ភាគរយនៅប្រទេសអភិវឌ្ឍន៍ តែមានការកើនឡើងខ្ពស់នៅបណ្តាលប្រទេសដែលមានចំណូលទាបនិងមធ្យម។ នេះបើតាមព័ត៌មានពីទំព័រហ្វេសប៊ុកផ្លូវការនៃមន្ទីរពេទ្យកាល់ម៉ែត។ ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ភាគច្រើនអាចមានសភាពធ្ងន់ធ្ងរបណ្តាលឱ្យស្លាប់ ឬក៏បន្សល់នូវភាពពិការ ទោះបីបច្ចុប្បន្ននេះមានការព្យាបាលដោយបច្ចេកវិទ្យាទំនើបៗក៏ដោយ។ ទន្ទឹមគ្នានេះ មានការស្រាវជ្រាវជាច្រើនស្វែងរកវិធីបង្ការកុំឱ្យកើតមានជំងឺនេះ។​ ការផ្លាស់ប្តូរទម្លាប់មួយចំនួនក្នុងជីវិតរស់នៅប្រចាំថ្ងៃ ជាកត្តាចម្បងអាចបង្ការជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលបាន រួមមានការគិតគូរពីរបបអាហារប្រចាំថ្ងៃ លំហាត់ប្រាណឱ្យបានទៀងទាត់ និងធ្វើសកម្មភាពផ្សេងៗ។ របបអាហារទទួលទានរាល់ថ្ងៃ តម្រូវឱ្យពិសារអាហារដែលមានជាតិអំបិលតិចបំផុត ត្រូវពិសាបន្លែ និងផ្លែឈើឱ្យបានច្រើនមុខ និងត្រូវបញ្ចូលគ្រាប់ធញ្ញជាតិទៅក្នុងរបបអាហារប្រចាំថ្ងៃ។ ទទួលទានអាហារសុខភាព( Healthy Diet) នឹងអាចកាត់បន្ថយហានិភ័យតាមរយៈការការពារជំងឺមួយចំនួនដូចជាជំងឺលើសឈាម ជំងឺទឹកនោមផ្អែម លើសជាតិខ្លាញ់ ជំងឺធាត់ ជំងឺគេងស្រម៉ុក និងជំងឺសរសៃឈាមបេះដូងជាដើម។ ទន្ទឹមគ្នានេះការធ្វើលំហាត់ប្រាណ អាចកាត់បន្ថយជំងឺលើសឈាម និងមូលហេតុបង្ករផ្សេងៗទៀត នៃជំងឺសរសៃឈាម។ ត្រូវធ្វើលំហាត់ប្រាណឱ្យបានយ៉ាងតិចបីទៅបួនដងក្នុងមួយសប្តាហ៍ ហើយម្ដងៗមានរយៈពេលយ៉ាងតិច 30នាទី។ កត្តាផ្សេងៗទៀតដែលត្រូវយកចិត្តទុកដាក់មានដូចជាត្រូវរក្សាលំនឹងទម្ងន់ឱ្យបានសមស្រប សម្រាប់បុរសរង្វង់ចង្កេះកុំឱ្យលើសពី 90 សង់ទីម៉ែត្រ។ ចំណែកនារីរង្វង់ចង្កេះកុំឱ្យលើសពី 80 សង់ទីម៉ែត្រ។ ប្រការចាំបាច់បំផុតត្រូវទៅពិនិត្យ និងព្យាបាលជំងឺលើសឈាម ជំងឺទឹកនោមផ្អែម…

  • ផ្តល់លុយឱ្យកុមារសុំទានតាមដងផ្លូវ មិនមែនជាសកម្មភាពជួយសង្គ្រោះកុមារពិតប្រាដ

    ផ្តល់លុយឱ្យកុមារសុំទានតាមដងផ្លូវ មិនមែនជាសកម្មភាពជួយសង្គ្រោះកុមារពិតប្រាដ

    ភ្នំពេញ៖ វត្តមានកុមារដើរសុំទានតាមដងផ្លូវ តាមភ្លើងស្តុប និងតាមទីសាធារណៈផ្សេងៗនៅរាជធានីភ្នំពេញ បានបង្កើតចំណោទរារែកក្នុងចិត្តមួយដល់អ្នកមានបំណង់ផ្តល់ទានជួយសង្គ្រោះកុមារទាំងនោះ ថាតើគួរផ្តល់ទាន ឬផ្តល់លុយកាក់ឱ្យពួកគេដែរឬទេ? ប្រសិនបើជួយពេលនេះ ដូចផ្តល់ឱកាសឱ្យកុមារអនាថាមានទឹកចិត្តដើរសុំទានបន្ត បើមិនឱ្យតើពួកគេនឹងទៅជាយ៉ាងណា? ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានលើកឡើងថា “ឱ្យលុយដល់កុមារសុំទានតាមដងផ្លូវ មិនមែនជាសកម្មភាពជួយសង្គ្រោះកុមារពិតប្រាដនោះទេ”។ លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខមាលភាពសង្គមនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា “ផ្តល់ទានទៅកាន់មនុស្សដែលកំពុងខ្វះខាតពិតជាត្រឹមត្រូវ ! តែបើធ្វើទានទៅហើយបង្កើនទម្លាប់អាក្រក់ដល់កុមារសុំទាន វាកំពុងធ្វើបាបក្មេងទៅវិញទេ ហើយទង្វើនោះមានផលអវិជ្ជមានច្រើនជាងវិជ្ជមាន”។ ជុំវិញដំណោះស្រាយបញ្ហាខាងលើនេះ លោក ឈួរ សុបញ្ញា បានបន្តទៀតថា សាធារណជនត្រូវពិចារណាច្បាស់លាស់ មុននឹងឱ្យលុយទៅកុមារសុំទាន។ “មុននឹងផ្តល់លុយឱ្យកុមារ សូមពិចារណាសិន ! ខ្លាចក្រែងមានអ្នកនៅពីក្រោយក្មេងៗទាំងនោះ ជួនកាលមានអាណាព្យាបាល ឬជនខិលខូចមួយចំនួនប្រើប្រាស់ក្មេងឱ្យដើរសុំទាន ហើយក្មេងៗទាំងនោះបានលុយតិចតូចបំផុតពីលុយដែលពួកគេសុំបានហ្នឹង”។ លោក ឈួរ សុបញ្ញា បានបញ្ជាក់ត្រង់ចំណុចនេះថា ប្រសិនបើគ្រប់គ្នាគិតដល់រូបភាពអាក្រក់នៃការរំលោភបំពានលើកុមារ ត្រូវចូលរួមបញ្ឈប់សកម្មភាពឱ្យលុយជាទានទៅក្មេងសុំទាននៅតាមផ្លូវបន្តទៅទៀត។ លទ្ធផលនៃសេចក្ដីស្រលាញ់ និងរូបភាពអាណិតអាសូរទាំងនោះ បង្កើតផលអវិជ្ជមានជាច្រើននៅក្នុងសង្គម។ កុមារសុំទានតាមដងផ្លូវនៅកម្ពុជាមិនទទួលបានការអប់រំឡើយ ប្រសិនបើដាក់ទានឱ្យពួកគេនៅថ្ងៃនេះ។  សូមបញ្ជាក់ថា កន្លងទៅនាយកដ្ឋានសុខមាលភាពសង្គម នៃក្រសួងសង្គមកិច្ច…

  • ទម្លាប់គ្រប់គ្រងពេលវេលាបានត្រឹមត្រូវ ធ្វើឱ្យគោលដៅឆាប់សម្រេចដូចក្តីប្រាថ្នា

    ទម្លាប់គ្រប់គ្រងពេលវេលាបានត្រឹមត្រូវ ធ្វើឱ្យគោលដៅឆាប់សម្រេចដូចក្តីប្រាថ្នា

    ភ្នំពេញ ៖ មនុស្សគ្រប់រូបមានពេលវេលាជាក់លាក់បំផុតម្ភៃបួនម៉ោងស្មើគ្នាក្នុងមួយថ្ងៃ។ ទន្ទឹមគ្នានេះម្នាក់ៗ អាចអនុវត្តសកម្មភាពប្រចាំខុសៗគ្នា ក៏អាស្រ័យលើពេលវេលា និងរៀបចំពេលវេលាឱ្យសមស្របបម្រើប្រយោជន៍ផ្ទាល់ខ្លួនផងដែរ។ គុណតម្លៃរបស់ពេលត្រូវបានកំណត់ជាសុភាសិតថា “ពេលវេលាជាមាសប្រាក់” ដោយសារតែពេលវេលានេះ អាចញ៉ាំងឱ្យបុគ្គលធ្វើកិច្ចការជោគជ័យជាច្រើនក្នុងសកម្មភាពរស់នៅ។ តើធ្វើបែបណាដើម្បីគ្រប់គ្រងពេលវេលាបានល្អ? ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប មានប្រសាសន៍ថា “បុគ្គលិកនិងមនុស្សដែលមិនមានប្រសិទ្ធភាព តែងបណ្តោយឱ្យពេលវេលាម្ភៃបួនម៉ោងក្នុងមួយថ្ងៃ រំលងផុតទៅជាមួយនឹងភាពខ្ជីខ្ជា និងរញ៉េរញៃ។ ពួកគេតែងតែបណ្តោយឱ្យពេលវេលាទំពារស៊ីជីវិតទៅទាំងឥតន័យ ដោយផ្តេកផ្តួលជាមួយនឹងភាពងាយស្រួល ការកម្សាន្តដែលមិនចំណេញដល់ជីវិត ឬចំណាយពេលវេលាច្រើនជ្រុលជាមួយនឹងបណ្តាញសង្គមជាដើម…”។ ទន្ទឹមគ្នានេះ លោកបានសង្កត់ធ្ងន់ថា ប្រសិទ្ធភាព និងគុណភាពជីវិតកើតឡើងបានអាស្រ័យលើការរៀបចំពេលវេលាច្បាស់លាស់ និងអនុវត្តឱ្យបានហ្មត់ចត់ទៅលើការងារ ឬការសិក្សា។ លើសពីនេះ ត្រូវចេះប្រើប្រាស់ពេលវេលារីករាយជាមួយក្រុមគ្រួសារ ដូចជាអានសៀវភៅជុំគ្នា ឬទទួលទានអា​ហា​រជួបជុំជាដើម។ “មកដល់កន្លែងធ្វើការ អ្នកមានផលិតភាពការងារ គេដឹងច្បាស់ថា គេត្រូវធ្វើអ្វីពិតប្រាកដនៅថ្ងៃនេះ ដោយសារគេបានរៀបចំផែនការកាលពីម្សិលមិញច្បាស់លាស់រួចជាស្រេច” ឧកញ៉ា ប៉ិច បូឡែន ។ និយាយពីឃ្លា “ពេលវេលាជាមាសប្រាក់” កញ្ញា ទេព អរុណវតី ជាអ្នកផលិតមាតិកាវីដេអូលើយូធូប (Youtuber) យល់ថា រៀបចំពេលវេលាឱ្យបានល្អជាចំណុចគន្លឹះនៃជោគជ័យការងា។…

  • មូលហេតុ 5 ចំណុចនេះ ដែលពិភពលោកប្រាថ្នាប្រើប្រាស់ថាមពលស្អាត

    មូលហេតុ 5 ចំណុចនេះ ដែលពិភពលោកប្រាថ្នាប្រើប្រាស់ថាមពលស្អាត

    ចំណេះដឹងទូទៅ៖ បច្ចុប្បន្នការប្រើប្រាស់ថាមពលផូស៊ីលឥន្ធនៈកំពុងក្តោបក្តាប់វិស័យថាមពលរបស់ពិភពលោកខ្លាំងជាងគេ និងបានបង្កើតឧស្ម័នផ្ទះកញ្ចក់ច្រើនលើសលប់ទៅក្នុងស្រទាប់បរិយាកាសភពផែនដី។ ផលនៃឧស្ម័នផ្ទះកញ្ចក់កំពុងជំរុញឱ្យសីតុណ្ហភាពភពផែនដីកើនកម្ពៅ និងប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពរស់នៅរបស់មនុស្ស។ ទន្ទឹមគ្នានេះ អ្នកវិទ្យាសាស្ត្របានរកឃើញថា វត្តមានថាពលស្អាត ឬ Clean Energy អាចប្រើប្រាស់ជំនួសថាមពលឥន្ធនៈខាងលើ ព្រមទាំងដាក់បញ្ចូលទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងគោលដៅទី7 (SDGs7) សម្រាប់អនាគតមនុស្សជាតិ។ ខាងក្រោមនេះជាមូលហេតុប្រាំចំណុច ដែលប្រទេសជាច្រើនក្នុងពិភពលោកប្រាថ្នាចង់ប្រើប្រាស់ថាមពលស្អាត ឬ Clean Energy សម្រាប់អនាគតប្រកបដោយនិរន្តភាព មិនប៉ះពាន់ដល់បរិស្ថាន និងកាត់បន្ថយចំណាយជាដើម។ 1.  វិនិយោគលើថាមពលស្អាតជាជម្រើសឆ្លាតវៃបំផុត ៖ ពីមួយឆ្នាំទៅមួយឆ្នាំរបកគំហើញថ្មីៗនៃថាមពលស្អាតមានកាន់តែច្រើន ធ្វើឱ្យតម្លៃកាន់តែថោកទៅៗ ហើយការវិនិយោគបែបនេះ ជារឿងត្រឹមត្រូវបំផុតដែលគ្រប់គ្នាត្រូវពិចារណា។ ទន្ទឹមគ្នានេះ ​ការវិនិយោគ ឬលើកកម្ពស់ការប្រើប្រាស់​ថាមពល​ស្អាត​នឹងជួយដល់គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ បង្កើនផលិតភាព​សេដ្ឋកិច្ច​ និងគំនិត​ច្នៃប្រឌិតជាច្រើន​។​ 2. កាត់បន្ថយនៃឧស្ម័នកាបូន ៖ ជារៀងរាល់ឆ្នាំប្រទេសកាន់តែច្រើនបានប្តេជ្ញាចិត្តថែរក្សាបរិស្ថានធម្មជាតិឱ្យល្អប្រសើរឡើងវិញ តាមរយៈការកាត់បន្ថយថាមពលដែលបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត។ រហូតមកដល់ពេលនេះ មានប្រទេសចំនួនជាង 120 បានសន្យាធ្វើកិច្ចការងារនេះ។ 3.ថាមពលស្អាតជាផ្នែកមួយនៃគោលបំណងកិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុក្រុងប៉ារីស ៖ តាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសនីមួយៗរំពឹងទុកថា ថាមពលស្អាតនឹងក្លាយទៅជាចលករបង្កើតការងារដ៏ច្រើននាពេលអនាគត។ បើតាមផែនការឆ្នាំ 2030 ការងារថ្មីចំនួន 18 លានកន្លែងនឹងអាចបង្កើតឡើង។ ការស្រាវជ្រាវបញ្ជាក់ថា…