Category: អប់រំ

  • យុវជនផលិតវីដេអូប្រកួតប្រជែងចំណេះដឹងវិនិយោគភាគហ៊ុនបីក្រុម ទទួលបានពានរង្វាន់ពីផ្សារមូលបត្រកម្ពុជា

    យុវជនផលិតវីដេអូប្រកួតប្រជែងចំណេះដឹងវិនិយោគភាគហ៊ុនបីក្រុម ទទួលបានពានរង្វាន់ពីផ្សារមូលបត្រកម្ពុជា

    ភ្នំពេញ៖ ពានរង្វាន់ជ័យលាភីប្រកួតប្រជែងវីដេអូប្រចាំឆ្នាំ 2020 ត្រូវបានផ្សារមូលបត្រកម្ពុជា (CSX) ប្រគល់ជូនយុវជនបីក្រុមមានស្នាដៃផលិតខ្លឹមសារវីដេអូស្តីពីចំណេះវិនិយោគភាគលើផ្សារហ៊ុនលេចធ្លោរជាងគេ កាលពីថ្ងៃព្រហសត្បិ៍ ម្សិលមិញ។ ក្រុមយុវជនជ័យលាភីកំពូលទាំងបីទទួលបានលិខិតសរសើរ ពានរង្វាន់ និងរង្វាន់ជាសាច់ប្រាក់ចំនួន 1500ដុល្លារ, 1000ដុល្លារ និង 500ដុល្លារពីផ្សារមូលបត្រកម្ពុជា។ ពានរង្វាន់នេះជ័យលាភីជើងឯកបានទៅលើក្រុម Secret Trust ផលិតវីដេអូចំណងជើង “ភាគហ៊ុនផ្តើមស្នេហ៍”។ ជ័យលាភីលេខ2 បានទៅលើក្រុម The Risk ផលិតវីដេអូចំណងជើង “ហានិភ័យ”​ និងជ័យលាភីលេខ3 បានទៅលើក្រុម Stock’nhom ផលិតវីដេអូចំណងជើង “វិនិយោគលើភាគហ៊ុន ដើម្បីឆាប់សម្រេចគោលដៅសេរីភាពហិរញ្ញវត្ថុ”។ វីដេអូទាំងបីក្រុមនេះ ពិន្ទុ 50 ភាគរយផ្តល់តាមរយៈសាធារណជនលើទំព័រហេ្វប៊ុកផ្សារមូលបត្រកម្ពុជា និងពិន្ទុ 50 ភាគរយបន្ថែមទទួលបានពីគណៈកម្មការជំនាញ វាយតម្លៃទៅលើគំនិតច្នៃប្រឌិត និងខ្លឹមសារព័ត៌មានផ្តល់ចំណេះដឹងជុំវិញវិស័យមូលបត្រនៅកម្ពុជា។ ក្នុងពិធីប្រគល់ពានរង្វាន់ដល់ជ័យលាភីទាំងអស់ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា មានប្រសាសន៍ថា នេះជាលើកទីមួយដែលផ្សារមូលបត្រកម្ពុជា បង្កើតព្រឹត្តការណ៍ប្រកួតប្រជែងវីដេអូអំពីចំណេះដឹងវិនិយោគភាគហ៊ុនលើផ្សារមូលបត្រទៅកាន់សាធារណជន។ តាមរយៈចំណេះដឹងដែលបានចែករំលែកក្នុងវីដេអូនីមួយៗ នឹងជួយផ្តល់ព័ត៌មានពីវិស័យផ្សារមូលបត្រឱ្យកាន់តែទូលំទូលាយ។ ឯកឧត្តម ហុង សុហួរ “…

  • យុវតី សែ មិនា ៖ “ក្តីសុបិនជំរុញឱ្យមានសកម្មភាព ហើយសកម្មភាពបង្កើតជាសមិទ្ធិផល”

    យុវតី សែ មិនា ៖ “ក្តីសុបិនជំរុញឱ្យមានសកម្មភាព ហើយសកម្មភាពបង្កើតជាសមិទ្ធិផល”

    ភ្នំពេញ៖ មនុស្សម្នាក់ៗអាចមានក្ដីសុបិនផ្សេងគ្នា ហើយអាចប្រើវិធីខុសគ្នាដើម្បីសម្រេចគោលដៅរបស់ខ្លួន ប៉ុន្តែមិនប្រាកដថាទាំងអស់គ្នាអាចសម្រេចបានតាមបំណងប្រាថ្នាទេ ប្រសិនបើមិនមានការខិតខំប្រឹងប្រែង និងគម្រោងច្បាស់លាស់។ ជាយុវតីម្នាក់ដែលមានក្ដីស្រមៃតាំងតែពីតូច កញ្ញា សែ មិនា បានប្រែក្លាយសុបិនរបស់ខ្លួន ជាកម្លាំងចិត្តក្នុងការខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីសម្រេចអ្វីដែលខ្លួនចង់បាន។ សែ មិនា ៖ “កាលពីខ្ញុំនៅតូច ខ្ញុំតែងតែស្រមៃថា ពេលធំឡើងខ្ញុំនឹងក្លាយជាមនុស្សម្នាក់ដែលធ្វើរឿងជាច្រើនតាមក្ដីសុបិន ហើយខ្ញុំមិនដែលខ្វល់ថារឿងទាំងនោះធំឬតូច​ អាចទៅរួចឬមិនអាចទៅរួចនោះទេ។ ខ្ញុំអាចនិយាយភាសាអង់គ្លេសបានស្ទាត់ជំនាញ ខ្ញុំធ្វើដំណើរទៅកាន់ប្រទេសក្នុងក្ដីស្រមៃ និងបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា សុទ្ធតែជាអ្វីដែលខ្ញុំចង់សម្រេចឱ្យបាន”។ ធំដឹងក្ដីនៅលើទឹកដីភូមិស្រុកដែលមិនសូវមានអ្នកប្រើប្រាស់ភាសាអង់គ្លេស មិនា​ តែងតែកោតសរសើរអ្នកសម្របសម្រួល ឬបុគ្គលដែលមានវត្តមានតាមកញ្ចក់ទូរទស្សន៍ថាពួកគាត់អាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អ។ “រាល់ពេលដែលខ្ញុំបានឃើញមនុស្សនិយាយភាសាអង់គ្លេសតាមទូរទស្សន៍ ខ្ញុំពិតជាកោតសរសើរពួកគាត់ណាស់ ហើយតែងតែសុបិនចង់ធ្វើជាមនុស្សម្នាក់ពូកែនិយាយភាសាអង់គ្លេសដូចគាត់ នៅថ្ងៃណាមួយ”។ យុវតីមានដើមកំណើតនៅខេត្តត្បូងឃ្មុំ រូបនេះ បានបន្តថា “កាលរៀនថ្នាក់ទី9 ភាពក្លាហានរបស់ខ្ញុំបានជំរុញឱ្យខ្ញុំចូលរួមនិយាយភាសាអង់គ្លេសក្នុងកម្មវិធីវិទ្យុមួយ។ នៅពេលនោះខ្ញុំគឺជាមនុស្សតែម្នាក់គត់ដែលអាចនិយាយភាសាអង់គ្លេសក្នុងចំណោមមិត្តភក្តិរបស់ខ្ញុំនៅសាលា។ ឆ្នាំ 2013 ខ្ញុំត្រូវបានជ្រើសរើសជាអ្នកដឹកនាំយុវជនចំនួន 50 នាក់មកពី 27 ភូមិក្នុងឃុំរបស់ខ្ញុំ។ ក្រោយមកនៅឆ្នាំ 2016 ខ្ញុំបានក្លាយជាគ្រូបង្រៀន ហើយក៏បានរកប្រាក់ចំណូលដើម្បីទ្រទ្រង់ជីវិតសាកលវិទ្យាល័យ ហើយក៏បញ្ចប់ថ្នាក់បរិញ្ញាបត្របានដោយជោគជ័យ”។ ក្នុងនាមជាយុវតី​ម្នាក់ដែលចង់ធ្វើឱ្យសហគមន៍ និងពិភពលោកនេះ ក្លាយជាកន្លែងមួយដែលល្អប្រសើរជាងមុន មិនា​…

  • “គ្មានលុយបង់ថ្លៃសិក្សា” មិនមែនជាឧបសគ្គកាត់ផ្ដាច់ក្ដីសុបិនសិក្សារបស់យុវជននៅសាកលវិទ្យាល័យ

    “គ្មានលុយបង់ថ្លៃសិក្សា” មិនមែនជាឧបសគ្គកាត់ផ្ដាច់ក្ដីសុបិនសិក្សារបស់យុវជននៅសាកលវិទ្យាល័យ

    ភ្នំពេញ៖ រាជធានីភ្នំពេញជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្មដ៏ធំ និងជាបណ្តុំនៃការអប់រំពហុជំនាញ។ រៀនបន្តថ្នាក់បរិញ្ញាបត្រនៅទីក្រុងភ្នំពេញ សិស្សត្រូវចំណាយថវិកាច្រើនបង់ថ្លៃសាលា ថ្លៃសម្ភារៈសិក្សា ចំណាយស្នាក់នៅ និងថ្លៃចាយវាយប្រចាំថ្ងៃ។ នេះអាចជាមូលហេតុចម្បងបណ្ដាលឱ្យសិស្សមួយចំនួន សម្រេចចិត្តមិនបន្តការសិក្សារបស់ខ្លួនតាមក្ដីស្រមៃ។ ប៉ុន្តែបច្ចុប្បន្ននិស្សិតមួយចំនួន បានជម្នះបញ្ហាទាំងនេះ ដោយខិតខំប្រឹងប្រែងស្វែងរកអាហារូបករណ៍សិក្សា និងឆ្លៀតធ្វើការងារក្រៅម៉ោងបន្ថែម។ កញ្ញា ជ្រែ ឡៃឃី មកពីខេត្តកំពង់ចាម ជានិស្សិតកំពុងបន្តសិក្សានៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បាននិយាយថា សិស្សត្រូវប្រឹងប្រែងសិក្សាឱ្យអស់ពីសមត្ថភាពដើម្បីទទួលបានអាហាររូបករណ៍។ ឡៃឃី “ប្រសិនបើពុំមានលទ្ធភាពបង់ថ្លៃសាលា មានសាកលវិទ្យាល័យនិងស្ថាប័នជាច្រើន រួមទាំងក្រសួងអបរំផងដែរ ដែលផ្ដល់អាហារូបករណ៍ដល់និស្សិតដែលមិនមានលទ្ធភាពរៀនបន្ដ… សិស្ស-និស្សិតគួរចាប់យកឱកាសទាំងអស់នោះ ដើម្បីបន្តការសិក្សារបស់ខ្លួន”។ យុវតីរូបនេះបានបន្តទៀតថា កន្លែងស្នាក់នៅក្នុងពេលបន្តការសិក្សាសំខាន់សម្រាប់និស្សិតដែលមកពីខេត្ត។ ឡៃឃី បានឱ្យដឹងថា ពេលបន្តការសិក្សានៅរាជធានីភ្នំពេញ រូបគេស្នាក់នៅអន្តេវាសិកដ្ឋាន Harpswell ដោយឥតគិតថ្លៃសម្រាប់និស្សិតស្រី។ នៅទីនោះ សិស្ស-និស្សិតទទួ​ល​បានវគ្គបណ្ដុះបណ្ដាលជំនាញរឹង និងទន់បន្ថែម ដូចជាសិក្សាភាសាអង់គ្លេស និងជំនាញគិតស៊ីជម្រៅ និងឱកាសផ្សេងៗជាច្រើនទៀត​។ ថ្វីត្បិតរស់នៅទីក្រុងចំណាយប្រាក់ច្រើនបន្តិចមែន ប៉ុន្តែកន្លងទៅសិស្ស-និស្សិតមួយចំនួនមិនបានចាត់ទុកជាឧបសគ្គរារាំងការសិក្សារបស់ពួកគេឡើយ។ ក្រៅពីសិក្សា ពួកគេអាចស្វែងរកការងារក្រៅម៉ោងបន្ថែម ទទួលបានចំណូលជួយដល់ជីវភាព។ “ចំពោះខ្ញុំបញ្ហាហិរញ្ញវត្ថុមិនអាចរារាំង ឬកាត់ផ្តាច់ការសិក្សាជាក្ដីស្រមៃរបស់ខ្ញុំបានឡើយ ខ្ញុំសន្សំលុយដើម្បីបន្តការសិក្សារបស់ខ្ញុំ…”។ នេះជាការលើកឡើងរបស់កញ្ញា លី ស្រីណុច និស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។…

  • សកម្មភាពមនុស្សធ្វើឱ្យអាកាសធាតុពិភពលោកនឹងឡើងកម្តៅ 2.3 អង្សាគ្មានអ្វីទប់ស្កាត់បាន

    សកម្មភាពមនុស្សធ្វើឱ្យអាកាសធាតុពិភពលោកនឹងឡើងកម្តៅ 2.3 អង្សាគ្មានអ្វីទប់ស្កាត់បាន

    ចំណេះដឹងទូទៅ ៖ តាមការអះអាងរបស់ក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ ដែលបានចេញផ្សាយដោយ WEForum ព្រមា​ន​យ៉ាងច្បាស់ៗថា អាកាសធាតុរបស់ពិភពលោកនឹងកើនឡើងដល់ទៅ 2.3 អង្សាគ្មានអ្វីអាចទប់ស្កាត់វាបានឡើយ។ វិធីតែមួយគត់ដែលអាចពន្យាពេលឡើងកម្តៅក្នុងភពផែនដីបាន ប៉ុន្តែលុះត្រាកាត់បន្ថយសកម្មភាពមនុស្សដែលបង្កើតឧស្ម័នផ្ទះកញ្ចក់ ប៉ុន្តែត្រូវចំណាយពេលយ៉ាងហោចណាស់ច្រើនទសវត្ស។ ការស្រាវជ្រាវថ្មីក៏បានរកឃើញដែរថា ទោះបីជានៅតំបន់ខ្លះនៃពិភពលោកមានអាកាសធាតុចុះត្រជាក់បន្តិច ហើយបានបង្កើតទៅជាពពកជួយការពារកាំរស្មីពីព្រះអាទិត្យក្តី ប៉ុន្តែវានឹងរលាយបាត់ទៅវិញបន្តិចម្តងៗ ចំណែកកម្តៅនៅបន្តបញ្ចេញមកវិញដដែល។ អ្នកវិទ្យាសាស្ត្រជឿជាក់ថា ប្រសិនបើប្រទេសក្នុងពិភពលោក អាចរួមដៃគ្នាក្នុងការទប់ស្កាត់កម្តៅក្នុងផ្លូវត្រឹមត្រូវមួយចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ នោះពិតជាអាចដោះស្រាយបញ្ហាការឡើងកម្តៅផែនដី។ ទន្ទឹមគ្នានេះ មនុស្សជាតិត្រូវរៀនសម្របខ្លួនរស់នៅឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងថែរក្សាបរិស្ថានឱ្យបាន​ល្អ។ សូមរំលឹកថា ប្រទេសអនុវត្តកិច្ចព្រមព្រៀងស្តីអំពីអាកាសធាតុនៃទីក្រុងប៉ារីស តែងតែបង្ហាញគោលជំហររបស់ខ្លួនថា នឹងព្យាយា​ម​ធ្វើយ៉ាងណាឱ្យភពផែនដីឡើងកម្តៅត្រឹមតែ 2 អង្សាប៉ុណ្ណោះ ហើយបើអាចទៅរួចនឹងរក្សាវាត្រឹម 1.5 អង្សា។ បច្ចុប្បន្នមានប្រទេសជាង 120 បានប្តេជ្ញាចិត្តចំពោះបញ្ហាគ្មានការបំពុលបរិស្ថាន ឬ Net-Zero ហើយក្នុងក៏មានក្រុមហ៊ុនតូចធំ-ជាងមួយពាន់ផងដែរ រួមមាន Unilever, IKEA និង Apple ជាដើម កំពុងចូលរួមទទួលខុសត្រូវសង្គមតាមរយៈសកម្មភាពបរិស្ថានផ្សេងៗ៕

  • បច្ចេកវិទ្យា 3 នេះ​នឹងធ្វើឱ្យប្រព័ន្ធអប់រំដំណើរការកាន់តែងាយស្រួលនៅថ្ងៃអនាគត

    បច្ចេកវិទ្យា 3 នេះ​នឹងធ្វើឱ្យប្រព័ន្ធអប់រំដំណើរការកាន់តែងាយស្រួលនៅថ្ងៃអនាគត

    ចំណេះដឹងទូទៅ៖ ​បច្ចេកវិទ្យាអប់រំ Education Technology ឬ EdTech នៅក្នុងសម័យកាលកូវីដបានបង្ហាញឱ្យគ្រប់គ្នាមើលឃើញយ៉ាងច្បាស់ពីសារៈសំខាន់បំផុតសម្រាប់ពិភពលោក។ បច្ចេកវិទ្យាបែប AR, VR និង AI កំពុងបង្កើនសន្ទុះរបស់ខ្លួនដោយអនុញ្ញាតិឱ្យ​សិស្ស​-និស្សិតសិក្សាដោយស្មើភាពគ្នានិងគ្រប់ទីកន្លែង។ ស្របគ្នានេះ វត្តមាន EdTech រាប់ទាំងការសិក្សាអនឡាញ (Online) និងមិនអនឡាញ (Offline) បានជួយឱ្យដំណើរការសិក្សារបស់សិស្សកាន់តែប្រសើរឡើង។ អ្នកស្រាវជ្រាវបច្ចេកវិទ្យារកឃើញថា បច្ចេកវិទ្យាចំនួន 3 អាចជួយឱ្យប្រព័ន្ធអប់រំនៅលើលោកកាន់តែជឿនលឿន និងងាយស្រួល។ បច្ចេកវិទ្យាទាំងនោះ រួមមានបច្ចេកវិទ្យា Augmented Reality (AR) និង Virtual Reality (VR) បច្ចេកវិទ្យា Articial Intelligence (AI) និងបច្ចេកវិទ្យា Wireless Technology ។ ពួកគេជឿជាក់ថា ទោះបីការរាតត្បាតជំងឺកូវីដនឹងត្រូវបញ្ចប់ក្តី ប៉ុន្តែការសិក្សាដោយពឹងផ្អែកទៅលើបច្ចេកវិទ្យាមិនអាចបញ្ចប់ត្រឹមនេះបានឡើយ ​មានន័យថា ប្រសិនបើពិភពលោកចង់បង្កើនគុណភាពអប់រំឱ្យកាន់តែប្រសើរ ចាំបាច់ត្រូវតែបង្កើនសមត្ថភាពបន្ថែមនៅលើបច្ចេកវិទ្យា។ សម្រាប់បច្ចេកវិទ្យា Augmented Reality (AR) ជាបច្ចេកវិទ្យាដែលប្រើប្រាស់រូបភាពឌីជីថលនៅក្នុងរូបភាពពិតៗផ្ទាល់ ស្តែងតាមរយៈកាមេរ៉ាស្មាតហ្វូន…

  • បច្ចុប្បន្នមនុស្សជាតិក្នុងពិភពលោក កំពុងរិៈរកវិធីរស់នៅប្រកបដោយនិរន្តភាព

    បច្ចុប្បន្នមនុស្សជាតិក្នុងពិភពលោក កំពុងរិៈរកវិធីរស់នៅប្រកបដោយនិរន្តភាព

    ចំណេះដឹងទូទៅ ៖ រយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ មនុស្សរស់នៅលើភពផែនដីអស់ ចាប់ផ្តើមនាំគ្នាពិចារណារិៈរកវិធីរស់នៅប្រកបដោយនិរន្តភាព ឬជាភាសាអង់គ្លេសថា Sustainable Living ដើម្បីសម្រស់អស្ចារ្យនៃពិភពលោកនិងសម្រាប់មនុ​ស្ស​ជំ​នាន់​ក្រោយ។ មនុស្សគិតដល់ចំណុចនេះ ដោយសាររាល់សកម្មភាពរស់នៅប្រចាំថ្ងៃកំពុងបំផ្លាញនិងប៉ះពាល់យ៉ាងខ្លាំងដល់ធម្មជាតិទាំងឡាយនៅក្នុងភពផែនដី។ សកម្មភាពរស់នៅប្រចាំថ្ងៃ រួមមានការទទួលទានអាហារ សាច់ មធ្យោបាយធ្វើដំណើរ រាប់ទាំងការទាយយកធនធានធម្មជាតិ និងសកម្មភាពគំរាមកំហែងបរិស្ថាន ទាំងនេះសុទ្ធសឹងជាប្រធានបទសំខាន់ៗដែលមនុស្សកំពុងពិចារណា។ មិនមែនមានន័យថា មនុស្សបញ្ឈប់សកម្មភាពទាំងនេះទេ ប៉ុន្តែអាចរកវិធីសាស្ត្ររស់នៅឱ្យប្រសើរជាងនេះ តាមរយៈការកាត់បន្ថយផលប៉ះពាល់បរិស្ថានរស់នៅ។ មូលដ្ឋាននៃការរស់នៅប្រកបដោយនិរន្តភាព សម្តៅទៅលើការរស់នៅកាត់បន្ថយការប្រើប្រាស់ធនធានធម្មជាតិរបស់ភពផែនដីឱ្យបានច្រើនបំផុត ព្រមទាំងថែរក្សាការពារវាផងដែរ។ មានវិធីមួយចំនួនដែលមនុស្សអាចធ្វើបាន ដូចជា ការប្រើប្រាស់ថាមពលកើតឡើងវិញ និងការរៀបចំរបបអាហារប្រចាំថ្ងៃឡើងវិញឱ្យបានត្រឹមត្រូវ និងសន្សំសំចៃបំផុត។ សកម្មភាពសាមញ្ញៗដែលមនុស្សអាចជួយឱ្យការរស់នៅប្រកដដោយនិរន្តភាពបាន មានដូចជា ប្រើប្រាស់ថាមពលដោយសន្សំសំចៃ ទទួលទានសាច់តិចជាងមុន ប្រើប្រាស់របស់អាចកែច្នៃបានឡើងវិញ កាត់បន្ថយការប្រើប្រាស់ក្រដាស ប្រើប្រាស់ថាមពលកកើតឡើងវិញ កែច្នៃនិងប្រើប្រាស់ឡើងវិញនូវកាកសំណល់ទាំងឡាយ។ ទន្ទឹមគ្នានេះ មនុស្សត្រូវបង្កើតផលិតផលប្រើប្រាស់ខ្លួនឯង ចែករំលែកនិងបរិច្ចាគសម្ភារៈប្រើប្រាស់ដែលអ្នកឈប់ប្រើដល់អ្នកដទៃ សន្សំសំចៃទឹក ទិញផលិតផលបរិស្ថាន បើកបរឱ្យតិចជាងមុន កុំខ្ជះខ្ជាយអាហារ ប្រើប្រាស់សម្លៀកបំពាក់មិនសូវផ្តល់ផលប៉ះពាល់ដល់បរិស្ថាន និងប្រើប្រាស់ឧបករណ៍ដែលមិនប៉ះពាល់ដល់បរិស្ថាន ឬហៅថា eco-friendly ជាដើម។ សូមបញ្ជាក់ថា សកម្មភាពទាញយកធនធានធម្មជាតិកាន់តែច្រើន ការប្រើប្រាស់ថាមពលកាន់តែច្រើនជារៀងរាល់ថ្ងៃ អាចបណ្តាឱ្យពិភពលោកបង្កើនកាកសំណល់កាន់តែច្រើន នោះមានន័យថាអត្រារស់នៅប្រកបដោយនិរន្តភាពរបស់មនុស្សជាតិ…

  • អានលើឧបករណ៍បច្ចេកវិទ្យានិងសៀវភៅ កំពុងទាក់ទាញចិត្តយុវជនកម្ពុជាឱ្យស្រឡាញ់អំណាន

    អានលើឧបករណ៍បច្ចេកវិទ្យានិងសៀវភៅ កំពុងទាក់ទាញចិត្តយុវជនកម្ពុជាឱ្យស្រឡាញ់អំណាន

    ភ្នំពេញ ៖ ទម្លាប់អានជាប្រចាំតែងផ្តល់ចំណេះដឹងនិងរឿងរ៉ាវអស្ចារ្យជាច្រើនដល់បុគ្គលគ្រប់រូប។ ខណៈបច្ចេកវិទ្យាកំពុងរីកចម្រើនជារៀងរាល់ថ្ងៃ មធ្យោបាយអានក៏មានច្រើនជម្រើសសម្រាប់អ្នកចូលចិត្តអំណានដែរ។ អានសៀវភៅ អានលើឧបករណ៍អេឡិកត្រូនិក (Kindle) អ៊ី-ប៊ុក (e-Book) អាននៅលើស្មាតហ្វូន អាននៅលើកុំព្យូទ័រ ទាំងនេះសុទ្ធសឹងជាមធ្យោបាយសំខាន់ៗដែលនាំអ្នកអានទាំងឡាយឱ្យសម្រេចគោលបំណងអានរបស់ខ្លួន។ សម្រាប់យុវជនដែលស្រឡាញ់វិស័យអំណាន យល់ឃើញផ្សេងៗគ្នាចំពោះមធ្យោបាយអានទាំងនេះ។ កញ្ញា ម៉ៅ ចាន់រស្មី ជាអ្នកនិពន្ធសៀវភៅ ឬហៅថា “កូនទន្សាយ” បាននិយាយថា ទោះបីអំណានលើឧបករណ៍បច្ចេកវិទ្យាមានកើនឡើងយ៉ាងណាក៏ដោយ ក៏ការអានសៀវភៅនៅតែមានសន្ទុះគាំទ្រខ្លាំងនាបច្ចុប្បន្ន”។ កញ្ញាបន្តថា “ជាក់ស្តែងបើយើងក្រឡេកមើលទៅប្រទេសជឿនលឿន ប្រទេសជប៉ុនបច្ចេកវិទ្យារីកចម្រើនខ្លាំងមែនទែន ប៉ុន្តែការអានតាមរយៈសៀវភៅនៅមានសន្ទុះដដែល។ មួយវិញទៀត បច្ចេកវិទ្យាអានបែបទំនើបមានតាមរយៈ E-Book I-pad Kindle និងទូរស័ព្ទជាច្រើន ប៉ុន្តែនៅកម្ពុជាមិនទាន់មានឯកសារគ្រប់គ្រាន់ដាក់នៅលើបណ្ដាញសង្គម ឬបច្ចេកវិទ្យាទាំងនោះបានល្អឡើយ”។ អ្នកនិពន្ធវ័យក្មេងមួយនេះ យល់ថា ការអានបែបទំនើប (ឧបករណ៍បច្ចេកវិទ្យា) ចំណាយពេលតិចជាងអានសៀវភៅ មិនចាំបាច់ប្រើប្រាស់ក្រដាស ព្រមទាំងជួយដល់បរិស្ថានផងដែរទេ។ ទោះជាយ៉ាងណា កញ្ញានៅតែប្រាកដចិត្តថា អានតាមរយៈសៀវភៅដោយផ្ទាល់សំខាន់ជាងអានលើឧបករណ៍បច្ចេកវិទ្យា ពីព្រោះអារម្មណ៍ដែលទទួលបានពីសន្លឹកសៀវភៅខុសគ្នាពីការអានតាមបែបទំនើប។ និយាយពីវិស័យអំណាននេះ ការអានសៀវភៅនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន មានកំណើនគួរឱ្យកត់សម្គាល់ធៀបទៅប៉ុន្នានឆ្នាំកន្លងទៅ។ មួយវិញទៀត សង្កេតឃើញថា អ្នកនិពន្ធវ័យក្មេងនៅក្នុងប្រទេសកំពុងកើនឡើងជាងមុន ហើយវត្តមានសៀវភៅបោះពុម្ភមានក៏កើនឡើងជាបន្តបន្ទាប់ផងដែរ។ ចំណែកកញ្ញា…

  • ក្រៅពីសាលារៀនឪពុកម្ដាយជាគ្រូអប់រំឥរិយាបថកូនមានប្រសិទ្ធភាពបំផុត

    ក្រៅពីសាលារៀនឪពុកម្ដាយជាគ្រូអប់រំឥរិយាបថកូនមានប្រសិទ្ធភាពបំផុត

    ភ្នំពេញ៖ សម្រាប់កុមារសាលារៀនបានក្លាយជាថ្នាលបណ្តុះបណ្តាលផ្តល់ចំណេះដឹង បំណិនជីវិត និងសមត្ថភាពសិក្សា រាប់ចាប់តាំងពីមត្តេយ្យ​សិក្សា រហូតដល់បញ្ចប់ថ្នាក់បឋមសិក្សា។ កុមារក្លាហ៊ាន ចេះគោរព ចេះឱនលំទោន និយាយស្តីមានសីលធម៌ កុមារមានគំនិតច្នៃប្រឌិតក្នុងការសិក្សាជាបំណងប្រាថ្នារបស់ម្តាយឪពុកគ្រប់រូប។ រូបភាពទាំងនេះកើតឡើងបាន អាស្រ័យលើកត្តាសាលារៀននិងកត្តាគ្រួសារ។ កន្លងទៅក្រសួងអប់រំ យុវជន និងកីឡា និងអ្នកជំនាញអប់រំកុមារតូចបានលើកឡើងថា ក្រៅពីសាលារៀនឪពុកម្ដាយជាគ្រូអប់រំកូនស្និទ្ធស្នាលនិងមានប្រសិទ្ធភាពបំផុតក្នុងជីវិតសិក្សាដំបូងរបស់គេ។ លោកស្រី សរ ម៉ុន្ថា នាយិកាមណ្ឌលអប់រំកុមារតូច ស៊ីជីដាកម្ពុជា មានប្រសាសន៍ថា ដើម្បីអប់រំកុមារតូចបានល្អទាមទារឱ្យម្តាយឪពុកចូលរួម ទន្ទឹមការអប់រំនៅសាលា។ “​ឪពុកម្ដាយប្រៀបបានដូចគ្រូទីមួយរបស់កូន ព្រោះកុមារអាចរៀនសូត្រអ្វីៗជាច្រើនពីទម្លាប់រស់នៅប្រចាំថ្ងៃ ដូចជាក្តីស្រលាញ់ ទម្លាប់រស់នៅល្អៗ វិន័យ ការចែករំលែក ឬការឆ្លើយតបផ្សេងៗ រឺឯការអប់រំនៅសាលារៀនផ្តោតសំខាន់ទៅលើចំណេះដឹង តាមកម្រិតដែលជាថ្នាលបណ្តុះចំណេះដឹងមូលដ្ឋានគ្រឹះដល់កុមារនាពេលអនាគត”។ លោកស្រី សរ ម៉ុន្ថា បានបន្ថែមថា កុមារក្លាយជាក្មេងចេះដឹងគុណ តាមរយៈភាពជាគំរូរបស់ឪពុកម្ដាយ ដោយសារកុមារបានទទួលភាពកក់ក្ដៅ ក្ដីស្រឡាញ់ពេញលេញពីឪពុកម្ដាយរបស់ពួកគេ ពេលហើយកុមារនឹងក្លាយជាមនុស្សពោពេញដោយក្ដីស្រឡាញ់ និងចែករំលែកក្ដីស្រឡាញ់ទៅមនុស្សជុំវិញខ្លួន។ ម៉្យាងវិញទៀត កុមារដែលបាន​ចិញ្ចឹមដោយក្ដីស្រឡាញ់ មានការលើកទឹកពីឪពុកម្ដាយ កុមារក្លាយជាក្មេងមានភាពវ័យឆ្លាត រហ័សរហួន និងស្ដាប់បង្គាប់។ លើសពីនេះ ភាពស្និទ្ធស្នាលរបស់ឪពុកម្ដាយ បានចូលរួមបង្កើនសមត្ថភាពខួរក្បាល ភាពស្និទ្ធស្នាលនិងភាពកក់ក្តៅ…

  • កង្វល់សុវត្ថិភាពផ្ទាល់ខ្លួន ជាឧបសគ្គសម្រាប់ក្មេងស្រីបន្តការសិក្សាឆ្ងាយពីផ្ទះ

    កង្វល់សុវត្ថិភាពផ្ទាល់ខ្លួន ជាឧបសគ្គសម្រាប់ក្មេងស្រីបន្តការសិក្សាឆ្ងាយពីផ្ទះ

    ភ្នំពេញ៖ ឧបសគ្គ ការលំបាក និងបញ្ហាប្រឈមនានាក្នុងជីវិតសិក្សារបស់យុវជនតែងកើតឡើងមិនប្រកាន់ភេទប្រុសឬស្រីឡើយ។ ប៉ុន្តែសុវត្ថិភាពរស់នៅរបស់ក្មេងស្រីអាចខុសពីក្មេងប្រុស។ បច្ចុប្បន្នកូនស្រីបន្តការសិក្សាឆ្ងាយពីផ្ទះហើយ ក៏ប៉ុន្តែពួកគេនៅតែបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន និងកង្វល់របស់ក្រុមគ្រួសារ។ ទន្ទឹមគ្នានេះ កូនស្រីត្រូវចំណាយលុយកាក់ក្នុងជីវភាពសិក្សាច្រើនជាងកូនប្រុសដែរ។ កញ្ញា ណាក ថៃល័ក្ខ និស្សិតម្នាក់មកពីខេត្តសៀមរាប បានឱ្យដឹងថា សុវត្ថិភាពរស់នៅឆ្ងាយពីគ្រួសារជាចំណុចប្រឈមខ្លាំងរបស់យុវតី។ ដំណើរចាកឆ្ងាយពីផ្ទះដើម្បីបន្តការសិក្សា ទាមទារឱ្យនិស្សិតគិតហ្មត់ចត់ពីសុវត្ថិភាពកន្លែងស្នាក់នៅ។ ថៃល័ក្ខ “សម្រាប់ខ្ញុំរកផ្ទះស្នាក់នៅ អត់អាចចេះតែរកទេ… ខ្ញុំត្រូវពិនិត្យមើលពីបរិយាកាសជាក់ស្ដែងនៅជុំវិញផ្ទះ ផ្លូវចេញចូល ទំហំបន្ទប់ ក៏ដូចជាស្ថានភាពផ្ទះ តើសម្បូរមនុស្សប្រុសដែរឬទេ សម្បូរមនុស្សស្រីឬទេ ហើយអ្នកជួលទាំងអស់នោះភាគច្រើនស្ថិតនៅអាយុប៉ុន្មាន គិតទាំងបន្ទប់ទឹក និងការទទួលខុសត្រូវរបស់ម្ចាស់ផ្ទះ…”។ និស្សិតឆ្នាំទី4 នៃវិទ្យាស្ថានភាសាបរទេសរូបនេះ បានបន្ដទៀតថា ដើម្បីសុវត្ថិភាពត្រូវស្វែងរកទីតាំងស្នាក់នៅសមរម្យ ប៉ុន្តែប្រឈមបញ្ហាហិរញ្ញវត្ថុ។ កញ្ញា ថៃល័ក្ខ “ដើម្បីរកបានផ្ទះមានសុវត្ថិភាព ខ្ញុំត្រូវចំណាយបង់ថ្លៃផ្ទះខ្ពស់។ ជាមធ្យមខ្ញុំចំណាយ 80 ដុល្លារក្នុងមួយខែ ទាំងទឹកភ្លើងទៀតអាចអស់ជិតដល់ 100ដុល្លារ ចំណែកមិត្តភក្ដិប្រុសៗខ្ញុំវិញ ពួកគាត់ចំណាយពី 40 ទៅ 60ដុល្លារតែប៉ុណ្ណោះ”។ មានប្អូនស្រីស្នាក់នៅជាមួយនិងកំពុងបន្ដការសិក្សានៅភ្នំពេញ យុវជន ស្រ៊ាង ដារ៉ុង និស្សិតមកពីខេត្តកំពង់ចាម បានឱ្យដឹងដែរថា…

  • វ៉ាត ប៊ុនចាន់ថុនា បណ្ណសារដើរតួនាទីសំខាន់ “រក្សាឯកសារប្រវត្តិសាស្ត្រមនុស្សជាតិ”

    វ៉ាត ប៊ុនចាន់ថុនា បណ្ណសារដើរតួនាទីសំខាន់ “រក្សាឯកសារប្រវត្តិសាស្ត្រមនុស្សជាតិ”

    ភ្នំពេញ ៖ រូបភាពមួយសន្លឹកនេះ ជាសកម្មភាពរបស់យុវជន វ៉ាត ប៊ុនចាន់ថុនា កំពុងពិនិត្យទស្សនាវដ្តីចាស់មួយច្បាប់ដែលបានបោះពុម្ពផ្សាយនៅក្នុងសម័យសាធារណរដ្ឋខ្មែរ ដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ (1970-1975) ឱ្យបានហ្មត់ចត់តាមស្តង់ដារបច្ចេកទេសថែទាំឯកសារនៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា រាជធានីភ្នំពេញ។ កិច្ចការកំពុងធ្វើនេះ ត្រូវប្រាកដថាគុណភាពទស្សនាវដ្តីនៅតែអាចរក្សាបានក្នុងទម្រង់ថែទាំនិងយកចិត្តទុកដាក់ដោយប្រុងប្រយ័ត្នបំផុត រាប់ទាំងបច្ចេកទេសរក្សាគុណភាពឯកសារ គិតពីសីតុណ្ហភាពរក្សាទុក រយៈពេលត្រួតពិនិត្យច្បាស់លាស់ ព្រមទាំងគ្រប់គ្រងរបៀបប្រើប្រាស់ព័ត៌មាននៅក្នុងឯកសារនេះ។ លោក វ៉ាត ប៊ុនចាន់ថុនា បច្ចុប្បន្នជាអ្នកគ្រប់គ្រងបណ្ណសារ នៃមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា បន្ទាប់ពីបញ្ចាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ “ជំនាញគ្រប់គ្រងទិន្នន័យបណ្ណសារ និងបេតិកភ័ណ្ឌវប្បធម៌” នៅសាកលវិទ្យាល័យ Silpakon University នៃព្រះរាជាណាចក្រថៃឡដ៍ កាលពីពាក់កណ្តាលឆ្នាំ 2019 កន្លងទៅ។ កិច្ចការជំនាញបណ្ណសារធ្វើឱ្យយុវជនរូបនេះ យល់ថា បណ្ណសារដើរតួនាទីសំខាន់រក្សាឯកសារប្រវត្តិសាស្ត្រសម្រាប់មនុស្សជាតិ ហើយអ្នកស្វែងរកព័ត៌មានទាំងអស់នឹងដឹងរឿងរ៉ាវដែលកើតឡើងនៅក្នុងសង្គមនីមួយៗតាមរយៈការស្រាវជ្រាវនៅបណ្ណសារ។ “បណ្ណសារខុសពីបណ្ណាល័យ ព្រោះបណ្ណាល័យមានសៀវភៅច្រើនឱ្យយើងអាន អាចប៉ះឯកសារបាន និងជាកន្លែងផ្តល់សៀវភៅឱ្យយើងខ្ចី។ ចំណែកបណ្ណសារវិញមានលើសពីនេះ រាប់ទាំងឯកសារ ហ្វីល វីដេអូ កាសែត ​ទស្សនាវដ្តី ខ្សែអាត់សំឡេង និងរូបភាពផ្សេងៗទៀត ហើយទាមទារបច្ចេកទេសខ្ពស់ដើម្បីគ្រប់គ្រងរបស់ទាំងនោះ ពេលខ្លះយើងត្រូវជួសជុល ត្រូវចេះប្រើប្រាស់ និងថែទាំងដោយប្រុងប្រយ័ត្ន ឬបំលែងឯកសារទាំងនោះឱ្យទៅជាឯកសារឌីជីថល…”។…