Category: អប់រំ

  • កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរបណ្តាលឱ្យកុមារកម្ពុជាក្រិនរាងកាយ និងអន់ថយបញ្ញា

    កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរបណ្តាលឱ្យកុមារកម្ពុជាក្រិនរាងកាយ និងអន់ថយបញ្ញា

    ភ្នំពេញ ៖ បញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារនៅតែកើតមានជាទូទៅនៅក្នុងប្រទេសកម្ពុជា ដោយកុមារមានអាយុក្រោមប្រាំឆ្នាំមានបញ្ហាក្រិននិងស្គមស្គាំង 10% និងកុមារ 24% មានទម្ងន់មិនគ្រប់។ នេះបើតាមលទ្ធផលនៃការអង្កេតប្រជាសាស្ត្រនិងសុខភាពកម្ពុជា (CDHS) ឆ្នាំ 2014។ រហូតដល់ចុងឆ្នាំ 2018 បញ្ហាកង្វះអាហារូបត្ថម្ភនៅតែកើតមានលើកុមារកម្ពុជា ហើយកំពុងបន្តមកដល់បច្ចុប្បន្ន។ ទន្ទឹមគ្នានេះ ស្ថានភាពឥទ្ធិពលកូវីដ-19 ក៏ជាចំណែកមួយបណ្តាលឱ្យកុមារកម្ពុជាទទួលរបបអាហារមិនគ្រប់គ្រាន់ ឈានទៅរកបញ្ហាក្រិនសម្រាប់អនាគតផងដែរ។ តាមរបាយការណ៍អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាបានបង្ហាញបន្តថាបញ្ហាកង្វះអាហារូបត្ថម្ភបណ្តាលឱ្យកុមារមានបញ្ហាក្រិនរាងកាយធ្ងន់ធ្ងរ និងអន់ថយបញ្ញា ហើយកុមារប្រមាណជា 4.500 នាក់បាត់បង់ជីវិតជារៀងរាល់ឆ្នាំស្មើនឹងប្រមាណមួយភាគបីនៃករណីស្លាប់របស់កុមារទាំងអស់ក្នុងប្រទេសកម្ពុជា។ លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា បញ្ហាកង្វះអាហាររូបត្ថម្ភរបស់កុមារជាចំណោទដ៏ធំមួយដែលមាតាបិតាត្រូវយកចិត្តទុកដាក់ចំពោះសុខភាពកុមារ។ លោកបានបញ្ជាក់ថា កុមារនៅក្នុងគ្រួសារដែលមានជីវភាពក្រីក្រភាគច្រើនប្រឈមបញ្ហាកង្វះអាហារូបត្ថម្ភខ្លាំងបំផុត។ ម្ដាយឪពុកពុំទាន់យល់ដឹងពីរបៀបផលិតអាហារដែលត្រឹមត្រូវសម្រាប់កុមារ ពិសេសក្នុងពេល 1000 ថ្ងៃដំបូងនៃអាយុកុមារ។ ទន្ទឹមនឹងមូលហេតុនេះ ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានបញ្ជាក់បន្ថែមថា មូលហេតុចម្បងមួយទៀតបណ្ដាលឱ្យកុមារមានបញ្ហាកង្វះអាហារូបត្ថម្ភ ដោយសារជំងឺរាកស្រួចស្រាល។ ជំងឺរាកកើតពីកង្វះអនាម័យនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ទម្លាប់បន្ទោបង់ពាសវាលពាសកាលក្រៅបង្គន់អនាម័យ ឥរិយាបថមិនយកចិត្តទុកដាក់លាងសម្អាតដៃជាប្រចាំ ក៏ជាបុព្វហេតុដំបូងបំផុតនៃជំងឺរាក ជំងឺដង្កូវព្រូន អាចបណ្តាលឱ្យកុមារក្រិនរាងកាយ។ “បើនិយាយពីកុមារក្រិនក្នុងពេលបច្ចុប្បន្ននេះ ខ្ញុំមិនចាំតួលេខច្បាស់ថាប៉ុន្មានទេ ប៉ុន្តែគ្រាន់តែដឹងថាមានចំនួនច្រើន ដែលយើងត្រូវយកចិត្តទុកដាក់។ ពិសេសនៅក្នុងដំណាក់កាល…

  • “ចូចចូចអ្នកថតរូបអស្ចារ្យ” រឿងកុមារស្នាដៃរបស់អ្នកសារព័ត៌មាន ម៉ៅ សំណាង

    “ចូចចូចអ្នកថតរូបអស្ចារ្យ” រឿងកុមារស្នាដៃរបស់អ្នកសារព័ត៌មាន ម៉ៅ សំណាង

    ភ្នំពេញ ៖ “ចូចចូចអ្នកថតរូបអស្ចារ្យ” ជាស្នាដៃសៀវភៅកុមារមួយក្បាលរបស់លោក ម៉ៅ សំណាង អ្នកសារព័ត៌មាននៃស្ថានីយ៍ទូរ​ទស្ស​ន៍​​ភី​.អិន.អិន.។ សៀវភៅនេះ កើតឡើងដោយសារមនោសញ្ចេតនាប្រាថ្នាឱ្យកុមារកម្ពុជាមានឱកាស និងលទ្ធភាពអានសៀវភៅឱ្យបានច្រើន ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ពួកគេនៅថ្ងៃអនាគត។ លោក ម៉ៅ សំណាង បានបង្ហើបប្រាប់ពីប្រវត្តិស្នាដៃ និងការរំពឹងទុកដល់ AMS បន្ទាប់ពីសៀវភៅត្រូវបានបោះពុម្ពផ្សាយដោយអង្គការរូមធូរីដកម្ពុជា ក្នុងឆ្នាំ 2020។  សៀវភៅកុមារចំណងជើង “ចូចចូចអ្នកថតរូបអស្ចារ្យ” មានកម្រាស់ 20 ទំព័រ និពន្ធដោយលោក ម៉ៅ សំណាង និងគូររូបដោយវិចិត្រករ សៀត សុភាព។ ចូចចូចជាឈ្មោះតួអង្គតំណាងសត្វកង្កែប បានចូលរួមប្រកួតប្រជែងយកពាន់រង្វាន់ផ្នែកថតរូប។ ខណៈកម្មវិធី​ប្រកួតកាន់តែកៀកដល់កាលកំណត់ តើចូចចូចធ្វើយ៉ាងណាដើម្បីថតរូបដ៏អស្ចារ្យមួយសន្លឹកបាន? មានឧបសគ្គជាច្រើនដែលចូចចូចត្រូវឆ្លងកាត់។ នេះជាប្រធានបទនៃខ្លឹមសារសៀវភៅកុមាររបស់លោក ម៉ៅ សំណាង។ ហេតុអ្វីអ្នកសារព័ត៌មាន មកចាប់អារម្មណ៍សរសេររឿងសម្រាប់អប់រំកុមារ? សំណួរនេះ លោកបានផ្តល់ចម្លើយថា សរសេររឿងកុមារ ហាក់បានរំលឹកដល់ការចងចាំអំពីការអប់រំរបស់ខ្លួន ដែលគ្មានសៀវភៅអានកាលវ័យកុមារ។ ទន្ទឹមគ្នានេះ បទពិសោធសារព័ត៌មាន បានបង្ហាញឱ្យលោកមើលឃើញពីកង្វះខាតសៀវភៅកុមារដែលមានគុណភាពផ្តល់ដល់កុមារនៅតាមសហគមន៍។ លោក ម៉ៅ សំណាង “ពេលខ្ញុំចុះបំពេញការងារនៅតាមសហគមន៍ ខ្ញុំជួបក្មេងៗនៅតាមភូមិមួយចំនួន ភាគច្រើនពួកគេមិនមានលទ្ធភាពអានសៀវភៅរឿងកុមារ…

  • រំដួលអេកូ ៖ ដបទឹកនិងបំពង់បឺតបរិស្ថានរង់ចាំម្ចាស់ថ្មី ជំនួសតំណែងដបនិងបំពង់ប្លាស្ទិក

    រំដួលអេកូ ៖ ដបទឹកនិងបំពង់បឺតបរិស្ថានរង់ចាំម្ចាស់ថ្មី ជំនួសតំណែងដបនិងបំពង់ប្លាស្ទិក

    ភ្នំពេញ ៖ ដបទឹកបរិស្ថានលម្អដោយក្បាច់រចនាជារូបភាពជាអក្សរលើបំពង់ឬស្សីខាងក្រៅទាំងនេះ កំពុងរង់ចាំអតិថិជនជាម្ចាស់ថ្មីរបស់វានៅក្នុងហាងលក់វត្ថុប្រើប្រាស់មួយ នៃផ្សារទំនើបសូរិយា។ នៅក្បែរដបទឹក មានពែងទឹកបរិស្ថាន បំពង់បឺតបរិស្ថាន ថង់បរិស្ថាន កន្ត្រក់យូរដៃបរិស្ថាន សំឡីអនាម័យស្ត្រីបរិស្ថាន កាបូបបរិស្ថានដាក់លក់ជាហូរហែរ អមដោយសៀវភៅអានផ្សេងៗ។ ហាងលក់វត្ថុប្រើប្រាស់ផលិតពីរុក្ខជាតិមួយនេះ មានឈ្មោះថា “រំដួលអេកូ” បង្កើតដោយកញ្ញា មឿន ស៊ុនម៉ាឡែន ជាអ្នកស្រឡាញ់បរិស្ថានដែលគ្មានប្លាស្ទិក និងជាអ្នករចនាក្រាហ្វិកឌីសាញម្នាក់។ “ខ្ញុំមិនអាចហាមឃាត់នរណាម្នាក់មិនឱ្យប្រើប្រាស់ប្លាស្ទិកនោះទេ ប៉ុន្តែខ្ញុំអាចបង្ហាញពីអ្វីដែលមាន ហើយល្អជាងប្លាស្ទិកទៅកាន់ប្រជាជនកម្ពុជា”។ នេះជាមូលហេតុចម្បងមួយដែលជំរុញចិត្តកញ្ញា មឿន ស៊ុនម៉ាឡែន ឱ្យក្លាយខ្លួនជាស្ថាបនិកនៃហាងលក់សម្ភារ:ប្រើប្រាស់រំដួលអេកូ។ ម្ចាស់ហាងវ័យ 29 ឆ្នាំរូបនេះ បានបន្តឱ្យដឹងថា សម្ភារៈប្រើប្រាស់ដាក់លក់នៅក្នុងហាងទាំងអស់ ជាផលិតផលធ្វើដោយដៃ និងរចនារូបរាងដោយកញ្ញាផ្ទាល់តែម្ដង។ រយៈពេលមួយឆ្នាំនៅក្នុងអាជីវកម្មថ្មោងថ្មីនេះ បានទទួលការគាំទ្រយ៉ាងច្រើនពីអតិថិជន ចាប់ពីពេលបើកដំបូងនៅពាក់កណ្តាលឆ្នាំ 2019 កន្លងទៅ។ កញ្ញា មឿន ស៊ុនម៉ាឡែន “ខ្ញុំឃើញអតិថិជន ពិសេសយុវជនគាត់ប្រើប្រាស់ដបទឹក បំពង់បឺតបរិស្ថាន ថង់បរិស្ថាន… ពេលពួកគាត់ប្រើវា ច្រើនថតបង្ហោះលើបណ្តាញសង្គមរបស់គាត់។ ខ្ញុំគិតថានេះជាចំណុចល្អមួយដែលយុវជនកម្ពុជាយើងចូលរួមគាំទ្រផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន ទោះមិនបានច្រើនក្តី ប៉ុន្តែគាត់បានចូលរួមចំណែកជួយបរិស្ថាន ហើយគាត់ពេញចិត្តនឹងខ្លួនឯង”។ អ្នកខេត្តសៀមរាប ទឹកដីអង្គររូបនេះ…

  • ឱកាសទទួលបានអាហារូបករណ៍ 295 កន្លែងពីសហភាពសហព័ន្ធយុវជនកម្ពុជាសម្រាប់សិស្សជាប់បាក់ឌុបឆ្នាំនេះ

    ឱកាសទទួលបានអាហារូបករណ៍ 295 កន្លែងពីសហភាពសហព័ន្ធយុវជនកម្ពុជាសម្រាប់សិស្សជាប់បាក់ឌុបឆ្នាំនេះ

    នៅថ្ងៃទី 06 ខែមករានេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានចេញសេចក្តីជូនដំណឹងផ្ដល់អាហារូបករណ៍ជាសាធារណៈចំនួន 295 កន្លែងដល់សិស្សទើបជាប់បាក់ឌុបឆ្នាំនេះ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ សហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាក្នុងឆ្នាំសិក្សា 2020-2021 សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយគ្រឹះស្ថានឧត្តមសិក្សាសាធារណៈចំនួន 04 ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ដល់សិស្ស-និស្សិតកម្ពុជា ។ សេចក្តីជូនដំណឹងបួនដាច់ដោយឡែកពីគ្នានេះ បានបញ្ជាក់ថាអាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានចំនួន 10កន្លែង។ ថ្នាក់បរិញ្ញាបត្រ (កម្រិតវិស្វករ) សិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានចំនួន 05កន្លែង។ អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី មានចំនួន 200កន្លែង និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន 30កន្លែងព្រមជាមួយគ្នានេះអាហារូបករណ៍សិក្សានៅសាលាជាតិកសិកម្មព្រែកលាប មានចំនួន 50កន្លែង។ សម្រាប់ព័ត៌មានលម្អិតអំពីលក្ខខណ្ឌផ្សេងៗ សាធារណជនអាចស្វែងរកបន្ថែមតាមរយៈអាស័យដ្ឋានគេហទំព័រនៃគ្រឹះស្ថានឧត្តមសិក្សានីមួយៗ និងតាមរយៈសេចក្តីជូនដំណឹងស្ដីពីការផ្ដល់អាហារូបករណ៍របស់សហភាពសហព័ន្ធយុវជនកម្ពុជា។ សម្រាប់បេក្ខជនដែលចាប់អារម្មណ៍ចុះឈ្មោះយកជំនាញសិក្សាដែលខ្លួនពេញចិត្តនៅគ្រឹះស្ថានឧត្តមសិក្សាណាមួយ ត្រូវស្នើសុំនិងបំពេញទម្រង់បែបបទស្នើសុំអាហារូបករណ៍នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។ អាស័យដ្ឋាន វិថីវិចិត្រសិល្បៈ ភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬទាក់ទងតាមលេខទូរស័ព្ទ 016 831 397, 012 906…

  • មហោស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាប្រចាំឆ្នាំលើកទី16 ប្រព្រឹត្តទៅតាមអនឡាញនៅថ្ងៃទី25 ខាងមុខ

    មហោស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាប្រចាំឆ្នាំលើកទី16 ប្រព្រឹត្តទៅតាមអនឡាញនៅថ្ងៃទី25 ខាងមុខ

    ភ្នំពេញ៖ ពិព័រណ៍​ស្ទែម​អនឡាញ​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី25 ដល់​ថ្ងៃទី29 ខែ​មករា ឆ្នាំ2021 ក្រោម​ប្រធានបទ «ត្រៀមខ្លួនដើម្បីអនាគត» ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​សិស្សានុសិស្ស​ទូទាំង​ប្រទេស​ស្វែងយល់​បន្ថែម អំពី​ប្រធាន​បទ​នានាទាក់ទង​នឹង​ជំងឺ​រាតត្បាត​ផ្សេងៗ ទូទាំង​សាកលលោក។ កម្មវិធីនេះ​រៀបចំ​ឡើង​ដោយ​អង្គការ​មហោស្រព​ពិព័រណ៍​កម្ពុជា និង​អង្គការ STEAM Cambodia ក្រោម​កិច្ចសហការ​ពី​ក្រសួងអប់រំ យុវជន និង​កីឡា និង​គាំទ្រ​ពី​ក្រសួង​បរិស្ថាន។ មហោស្រពពិព័រណ៌វិទ្យសាស្រ្តកម្ពុជាប្រចាំឆ្នាំទី16 រយៈពេលប្រាំថ្ងៃនេះ ជាពិព័រណ៌ស្ទែមដែលធ្វើឡើងតាមប្រព័ន្ធឌីជីថល (Online) ដំបូងគេបង្អស់នៅកម្ពុជា។ ក្នុងមហោស្រពពិព័រណ៌មានសកម្មភាពប្លែកៗ ដែលទាក់ទងទៅនឹងស្ទែម រួមមាន ការប្រកួតស្ទែម By Smart (Smart STEM Challenge) ការប្រកួតគំនូរសិល្បៈ និងការសម្តែងសិល្បៈអំពីស្ទែមជាដើម។ កម្មវិធីប្រកួតគំនូរសិល្បៈចែកចេញជាពីរកម្រិតសម្រាប់សិស្សថ្នាក់ទី 1-3 និងមួយកម្រិតទៀតសម្រាប់ថ្នាក់ទី 4-6 ។ សូមជម្រាបថា ការប្រកួត​គំនូរ​សិល្បៈ​ស្ទែម​សម្រាប់​កម្រិត​បឋមសិក្សា ក្រោម​ប្រធានបទ “ត្រៀម​ខ្លួន​ដើម្បី​អនាគត”។ គំនូរ​សិល្បៈ​ដែល​បាន​ដាក់​ពាក្យ​ចូលរួម​ទាំងអស់ នឹង​ត្រូវ​ដាក់​តាំង​ពិព័រណ៍​អនឡាញក្នុង​ពិព័រណ៍​ស្ទែម​អនឡាញ រួម​ទាំង​ការ​ប្រកាស​លទ្ធផល​ផង​ដែរ។ សម្រាប់​ជ័យ​លាភី​ការប្រកួត​គំនូរ​សិល្បៈ​ស្ទែម​បឋមសិក្សា នឹង​ទទួល​បាន​អាហារូបករណ៍​ថ្នាក់​សិល្បៈ​អនឡាញ​រយៈពេល​មួយ​ឆ្នាំ នៅ​សាលា Yamada School of Art ៕

  • ឱកាសអាហារូបករណ៍សម្រាប់គ្រូបង្រៀនសិក្សាស្រាវជ្រាវលើវិស័យអប់រំនៅប្រទេសជប៉ុន

    ឱកាសអាហារូបករណ៍សម្រាប់គ្រូបង្រៀនសិក្សាស្រាវជ្រាវលើវិស័យអប់រំនៅប្រទេសជប៉ុន

    ភ្នំពេញ៖ សម្រាប់ឆ្នាំ​ 2021នេះ ក្រោម​កម្មវិធី​អាហារូបករណ៍​ Teacher Training Students ក្រសួង​អប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នៃ​ប្រទេស​ជប៉ុន បាន​ផ្ដល់​អាហារូបករណ៍​មួយ​ចំនួន​ដល់​គ្រូ​បង្រៀន​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​​សិក្សា​ស្រាវជ្រាវ​លើ​វិស័យ​អប់រំ​នៅ​ប្រទេស​ជប៉ុនក្នុងរយៈពេលពីរឆ្នាំ។ អាហារូបករណ៍នេះចាប់​ពី​ខែ​តុលា ឆ្នាំ​2021 ដល់​ខែ​មីនា ឆ្នាំ2023។ បេក្ខជនអាចទាញ​យក​ពាក្យស្នើសុំអាហារូបករណ៍ តាមរយៈតំណភ្ជាប់ http://bit.ly/390gmCb ។ ផុត​កំណត់​ទទួល​ពាក្យនៅថ្ងៃ​ទី​12 ខែ​មករា ឆ្នាំ​2021 វេលាម៉ោង 4រសៀល។ ដោយឡែកកាល​បរិច្ឆេទ​ប្រឡងថ្ងៃ​ទី​25-26 ខែ​មករា ឆ្នាំ​2021 នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា។

  • ឆ្នាំថ្មី 2021 ជាពេលវេលាចាប់ផ្តើមរៀបចំផែនការសកម្មភាពសិក្សាល្អបំផុតសម្រាប់សិស្ស-និស្សិត

    ឆ្នាំថ្មី 2021 ជាពេលវេលាចាប់ផ្តើមរៀបចំផែនការសកម្មភាពសិក្សាល្អបំផុតសម្រាប់សិស្ស-និស្សិត

    ភ្នំពេញ៖ ដើមខែមករានៃឆ្នាំថ្មីជាពេលវេលាសាកសមបំផុតដែលសិស្សានុសិស្សទាំងអស់ គួររៀបចំផែនការថ្មីដើម្បីអភិវឌ្ឍចំណេះនិងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។ ចំណាយពេលរៀបចំផែនការសម្រាប់ខ្លួនឯងក្នុងឆ្នាំថ្មី នឹងជួយឱ្យសិស្ស-និស្សិត ត្រៀមខ្លួនរួចជាស្រេច ដើរលើវិថីមួយដែលមានគោលដៅ និងមានគម្រោងច្បាស់លាស់សម្រាប់ជីវិត។ ស្របគ្នានេះ យុវជន ជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យ បានចែករំលែកបទពិសោធរៀបចំផែនការក្នុងវ័យសិក្សារបស់ពួកគេថា “មានផែនការសិក្សាមួយច្បាស់ អាចជួយជំរុញទឹកចិត្តសិក្សាឱ្យចំគោលដៅដែលខ្លួនចង់បាន”។ យុវជន ដាង ដាំរ៉ុង ជានិស្សិតឆ្នាំទីបួន នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានចែករំលែកថា ផែនការរបស់ខ្លួននៅក្នុងឆ្នាំថ្មីដែលចង់សម្រេចឲ្យបាន គឺមានច្រើនដូចជា ផែនការសិក្សា ការងារ កិច្ចការផ្ទាល់ខ្លួន និងផែនការហិរញ្ញវត្ថុ។ លើសពីនេះ ដាំរ៉ុង ប្ដេជ្ញាចិត្តថា ឆ្នាំថ្មីនឹងខិតខំប្រឹងប្រែងសិក្សានៅសាកលវិទ្យាល័យ រួមទាំងពង្រឹងសមត្ថភាពភាសាបរទេសរបស់ខ្លួនបន្ថែមទៀត។ ទន្ទឹមនឹងផែនការដែលបានរៀបចំខាងលើ នៅឆ្នាំថ្មីនេះ ដាំរ៉ុង គ្រោងចំណាយពេលចុងសប្ដាហ៍ ដើម្បីធ្វើការ និងរៀនសូត្រពីការងារបន្ថែម ត្រៀមខ្លួនបន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ។ ក្នុងនោះបង្កើតទម្លាប់អានសៀវភៅនៅពេលទំនេរ និងថែទាំសុខភាពឱ្យបានល្អ ក៏ស្ថិតនៅក្នុងផែនការសកម្មភាពត្រូវអនុវត្តក្នុងឆ្នាំ 2021 នេះដែរ។ ដាង ដាំរ៉ុង ៖ “ខ្ញុំនឹងបង្កើតទម្លាប់អានសៀវភៅ ធ្វើលំហាត់ប្រាណ ដើម្បីបង្កើតទំនុកចិត្តលើខ្លួនជាងមុន ផ្ដល់ពេលសម្រាប់ក្រុមគ្រួសារ និងមិត្តភក្តិឱ្យបានច្រើនជាងមុន… ធ្វើឱ្យមានតុល្យភាពជីវិត ការងារ និងការសិក្សា”។ “យើងរស់នៅរៀបចំផែនការសកម្មភាពបានល្អ…

  • ក្រសួងអប់រំឱ្យសិស្សជាប់បាក់ឌុបទាំងអស់ រួសរាន់ទៅដាក់ពាក្យ ដើម្បីទទួលបានអាហារូបករណ៍

    ក្រសួងអប់រំឱ្យសិស្សជាប់បាក់ឌុបទាំងអស់ រួសរាន់ទៅដាក់ពាក្យ ដើម្បីទទួលបានអាហារូបករណ៍

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី31 ខែធ្នូនេះ ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងដល់សិស្សជាប់បាក់ឌុបទាំងអស់ ឱ្យប្រញ៉ាប់រួសរាន់ទៅដាក់ពាក្យនៅតាមគ្រឹះស្ថានឧត្តមសិក្សាដែលធ្លាប់បានជ្រើសរើសអាហារូបករណ៍កន្លងមក ដើម្បីទទួលបានអាហារូបករណ៍សិក្សា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា។  សេចក្ដីជូនដំណឹងបានបញ្ជាក់ថា ដើម្បីទទួលបានអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រ មិនបង់ថ្លៃសិក្សា100% នៅតាមគ្រឹះស្ថានឧត្តមសិក្សាដែលបេក្ខជនបានដាក់ពាក្យស្នើសុំអាហាររូបករណ៍កន្លងមក បេក្ខជនត្រូវរួសរាន់ទៅដាក់ពាក្យនៅតាមគ្រឹះស្ថានឧត្តមសិក្សាដែលបានជ្រើសរើស(មុខជំនាញទី១)កន្លងមក។ ក្រសួងអប់រំបានឱ្យដឹងទៀតថា គ្រឹះស្ថានឧត្តមសិក្សានីមួយៗ នឹងជ្រើសរើសបេក្ខជននិស្សិតទៅតាមចំនួន និងប្រភេទអាហារូបករណ៍ មានសិស្សទូទៅ សិស្សជានារីសិស្សក្រីក្រ សិស្សមកពីតំបន់ជួបការលំបាក និងសិស្សមានពិការភាព (ជាប់ដោយស្វ័យប្រវត្តិ) ដូចបានកំណត់នៅក្នុងសៀវភៅកម្រងព័ត៌មានដែលក្រសួងអប់រំបានផ្សព្វផ្សាយ។ ករណីបេក្ខជនមិនបានទៅដាក់ពាក្យទាន់ពេលវេលា នោះនឹងបាត់បង់ឱកាសទទួលបានអាហារូបករណ៍។ គួររំលឹកដែរថា កាលពីថ្ងៃទី16 ខែធ្នូកន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចឱ្យបេក្ខជនចុះឈ្មោះប្រឡងបាក់ឌុប ឆ្នាំសិក្សា 2019-2020 ជាប់ជាស្ថាពរដោយគ្មានកំណត់និទ្ទេស។ ការសម្រេចនេះ ធ្វើឡើងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងន័យចូលរួមប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ-19 នៅក្នុងសហគមន៍។ បវេសនកាលឆ្នាំសិក្សា 2020-2021 ក្រសួងអប់រំបានកំណត់យកថ្ងៃទី 11 ខែមករា ឆ្នាំ2021 ខាងមុខនេះ។ ទន្ទឹមគ្នានេះ ក្រសួងបានបញ្ជាក់ថា…

  • ក្រសួងអប់រំនឹងផលិតមាតិកាអប់រំចំនួន 72 វីដេអូ លើកកម្ពស់ការយល់ដឹងជាសាធារណៈ

    ក្រសួងអប់រំនឹងផលិតមាតិកាអប់រំចំនួន 72 វីដេអូ លើកកម្ពស់ការយល់ដឹងជាសាធារណៈ

    ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយក្រុមហ៊ុន MK International ដើម្បីអភិវឌ្ឍមាតិកាអប់រំជាវីដេអូសរុបចំនួន 72 ក្រោមរូបភាពអប់រំ និងកម្សាន្តក្នុងរយៈពេលបី ឆ្នាំ ចាប់ពីឆ្នាំ 2021 ដល់ឆ្នាំ 2023។ កម្មវិធីផលិតមាតិកាអប់រំនេះ បង្កើតឡើងដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនកម្ពុជា ដែលមានអាយុចាប់ពី 12 ឆ្នាំឡើងទៅ មិនថាអ្នកដែលមានឱកាស ឬគ្មានឱកាសក្នុងការសិក្សានៅសាលារដ្ឋ ឬ បណ្តាសាលាឯកជននានានៅកម្ពុជា។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ៖ “ក្រសួងអប់រំមានសេចក្ដីសោមនស្សរីករាយដែលបានចាប់ដៃគូជាមួយក្រុមហ៊ុន MKI ប្រទេសន័រវែស ក្នុងការផលិតកម្មវិធីវីដេអូសំបូរបែប ព្រមទាំងផ្ដល់ជាចំណេះដឹងក្នុងការរៀនសូត្រលើប្រធានបទផ្សេងៗជាច្រើន ដើម្បីជួយកាត់បន្ថយភាពតានតឹងក្នុងការសិក្សាដែលខ្លឹមសារប្រកបដោយការអប់រំ”។ សូមជម្រាបថា លោកស្រី ម៉ារីខេ អ៊ីវជេន អ៊ុលសុន ជាស្ថាបនិកនិងជាតំណាងក្រុមហ៊ុន MK International បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់នេះ។ កម្មវិធីបានប្រព្រឹត្តទៅកាលពីថ្ងៃអង្គារ ទី29 ខែធ្នូកន្លងទៅ នៅទីស្តីការក្រសួងអប់រំ…

  • សំណល់ពោះវៀនរថយន្ត ការុងស៊ីម៉ងត៍ចាស់ៗ បង្រៀនខ្ញុំឱ្យចេះបង្កើតអាជីវកម្ម និងផ្តល់ក្តីស្រឡាញ់ដល់ជនមានពិការភាព

    សំណល់ពោះវៀនរថយន្ត ការុងស៊ីម៉ងត៍ចាស់ៗ បង្រៀនខ្ញុំឱ្យចេះបង្កើតអាជីវកម្ម និងផ្តល់ក្តីស្រឡាញ់ដល់ជនមានពិការភាព

    ភ្នំពេញ៖ ក្របសៀវភៅ កាបូបដៃ កាបូបស្ពាយខ្នង និងសម្ភារៈដាក់របស់របរប្រើប្រាស់ផ្សេងទៀត បង្កើត និងកែច្នៃពីសំណល់ពោះវៀនរថយន្ត ការុងស៊ីម៉ងត៍ ស្បែកកែបម៉ូតូចាស់ៗ និងសន្លឹកកាសែតជាដើម មាននៅសិប្បកម្មមួយកន្លែងឈ្មោះថា សិប្បកម្មឈ្លាសវៃ ឬ Smart Craft ។ សិប្បកម្មឈ្លាសវៃ បង្កើតឡើងក្នុងបំណងកែច្នៃរបស់ប្រើប្រាស់ឡើងវិញ ដើម្បីចូលរួមចំណែកជួយលើកកម្ពស់សម្រស់បរិស្ថានកម្ពុជា ព្រមទាំងផ្ដល់ក្តីស្រឡាញ់តាមរយៈឱកាសការងារដល់ជនមានពិការភាព។ លោក ឡាវ ចំរើន ស្ថាបនាសិប្បកម្មឈ្លាសវៃ បានប្រាប់ដល់ AMS ថា គំនិតបង្កើត និងកែច្នៃរបស់ប្រើប្រាស់ពីសម្រាម ឬរបស់ដែលគេបោះបង់ចោលឡើងវិញ បានផ្តល់ចំណូលគួរសម ព្រមទាំងបង្កើតឱកាសការងារសម្រាប់ជនមានពិការភាព។ លោក ឡាវ ចំរើន មានប្រសាសន៍ថា ៖ “តាមរយៈមុខរបរនេះ ពួកខ្ញុំបានចំណូលគួរសម ហើយសមាជិកក្រុមការងារខ្ញុំស្ទើរទាំងអស់នៅទីនេះជាជនពិការ និងជីវភាពក្រីក្រ មានពិការភាពមែន តែយើងអាចធ្វើការបានមិនពិបាកទេ”។ បច្ចុប្បន្នសិប្បកម្មឈ្លាសវៃមានបុគ្គលិកកំពុងបំពេញការងារជាង 10នាក់ ក្នុងនោះមានជនមានពិការភាពចំនួន 05នាក់ជាអ្នកដេរនិងរចនាម៉ូតកាបូប។ តាមរយៈមុខរបស់នេះ បុគ្គលិកម្នាក់ៗ ទទួលបានចំណូលជាមធ្យមរវាង 300 ទៅ 400 ក្នុងមួយខែ។ ដោយឡែកនៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺ…