-
ភាពឆ្លាតវៃរបស់កុមារធ្លាក់ចុះ 2.6ពិន្ទុ ប្រសិនបើកុមារមិនបានបៅទឹកដោះម្តាយ
ភ្នំពេញ៖ កុមារតូចប្រៀបដូចជាកែវភ្នែករបស់ម្តាយឪពុក ដែលត្រូវថែរក្សាថ្នាក់ថ្នម ផ្តល់អាហារ និងការពារពួកគេគ្រប់ពេលវេលា។ ទារកអាយុប្រាំមួយខែ ចាប់ផ្ដើមបៅច្រើនជាងមុន ហើយការបំបៅកូនដោយទឹកដោះម្តាយសំខាន់បំផុតក្នុងដំណាក់កាលនេះ។ ទន្ទឹមគ្នានេះ ភាពឆ្លាតវៃរបស់កុមារ ឬ IQ (intelligence quotient) នឹងធ្លាក់ចុះ 2.6ពិន្ទុ ប្រសិនបើកុមារមិនបានការបំបៅទឹកដោះម្តាយ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលកាលពីកញ្ញា ឆ្នាំ2020 កន្លងទៅ។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា កុមារមិនទទួលបានការបំបៅដោយទឹកដោះម្តាយពេញលេញ មានទំហំខួរក្បាលតូចជាងកុមារដែលបានបំបៅដោយទឹកដោះម្តាយពេញលេញ។ លើសពីនេះ កុមារបាត់បង់ភាពឆ្លាតវៃចំនួន 2.6 ពិន្ទុ ប្រៀបធៀបនឹងកុមារទទួលបានការបំបៅដោយទឹកដោះម្តាយពេញលេញ។ IQ ជាកម្រិតភាពឆ្លាតវៃ ឬរង្វាស់បញ្ញា។ IQ វាយតម្លៃបញ្ញាមនុស្សដែលទទួលបានដោយបែងចែកពិន្ទុទទួលតាមរយៈការធ្វើតេស្តសមត្ថភាពនៃការចងចាំ។ តេស្ត IQ ស្តង់ដារមានពិន្ទុចន្លោះពី 80 -129 ត្រូវបានបង្កើតឡើងដើម្បីស្ទង់មើលប្រាជ្ញារបស់មនុស្ស។ មនុស្សដែលមានពិន្ទុ IQ ខ្ពស់ភាគច្រើនពូកែផ្នែកវិទ្យាសាស្ត្រ និងគណិតវិទ្យា។ ទន្ទឹមគ្នានេះក្រសួងសុខាភិបាល បានរកឃើញថា ការបំបៅកូនដោយផលិតផលជំនួសទឹកដោះម្ដាយ រួមទាំងទឹកដោះគោផ្សំតាមរូបមន្ត អាចបង្កហានិភ័យជាច្រើនចំពោះកុមារ ដូចជា ជំងឺរាក ជំងឺសួត ជំងឺហឺត ពិន្ទុភាពឆ្លាតវ័យចុះខ្សោយ ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម…
-
ការចាប់យកជំនាញសិក្សា 2 ក្នុងពេលតែមួយចំណេញមែន តែប្រឈមនឹងហានិភ័យខ្ពស់
កំឡុងពេលសិក្សាថ្នាក់បរិញ្ញាបត្រមាននិស្សិតមួយចំនួនជ្រើសរើសការសិក្សាជំនាញ2ផ្សេងគ្នាក្នុងពេលតែមួយ។ ការចាប់យកជំនាញ 2 ផ្សេងគ្នាក្នុងថ្នាក់ឧត្តមសិក្សានេះអាចជារឿងប្រថុយប្រថានសម្រាប់និស្សិតខណៈដែលពួកគាត់អាចនឹងទទួលបានទាំងគុណប្រយោជន៍ និងបញ្ហាប្រឈមជាច្រើន។ ក្នុងនាមជានិស្សិតម្នាក់ដែលកំពុងបន្តការសិក្សា 2ជំនាញស្របពេលគ្នានេះ យុវជន ប៊ុន ឡេង ដែលកំពុងសិក្សានៅថ្នាក់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ហើយមួយទៀតគឺថ្នាក់ភាសាអង់គ្លេសនៅសាកលវិទ្យាល័យភ្នំពេញបានចែករំលែកបទពិសោធន៍របស់ខ្លួនថា៖ “ការសិក្សាបែបនេះបានផ្តល់អត្ថប្រយោជន៍ខ្លាំងដល់ខ្ញុំ ដោយសារមុខជំនាញទាំង 2 ដែលខ្ញុំកំពុងរៀននេះគឺវាទាក់ទងគ្នា”។ យុវជនរូបនេះបានបន្ថែមថា ៖ “បើសិនជាយើងចង់រៀន2មុខជំនាញក្នុងពេលតែមួយ សូមរើសយកជំនាញណាដែលជួយបំពេញគ្នា និងទាក់ទងគ្នាទើបល្អ”។ ការដាក់ទុនសិក្សាមុខជំនាញ2 ក្នុងពេលតែមួយនេះអាចជួយឲ្យសិស្សនិស្សិតចំណេញបានច្រើនទៅលើពេលវេលា ដោយក្នុងរយៈពេល4ឆ្នាំ និស្សិតអាចទទួលបានបរិញ្ញាបត្រដល់ទៅ 2 ។ លើសពីនេះទៅទៀត បន្ទាប់ពីរៀនចប់ សិស្សនិស្សិតអាចមានជម្រើសច្រើនក្នុងការជ្រើសរើសការងារដែលខ្លួនចង់ធ្វើ ខណៈដែលទីផ្សារការងារកាន់តែទូលំទូលាយ ធ្វើឲ្យកាន់តែងាយស្រួលរកការងារជាងមុន។ យុវជន ម៉េង វាសនា ជានិស្សិតដែលធ្លាប់រៀន 2ជំនាញដែរនោះ ក៏បានឲ្យដឹងផងដែរថា ខ្លួនបានជ្រើសរើសយកការសិក្សាបែបនេះ ព្រោះដោយសារតែចំណង់ចំណូលចិត្តទៅលើជំនាញទាំង2ផ្ទាល់តែម្ដង ម៉្យាងគឺដោយសារតែទស្សនៈ និងផ្នត់គំនិតផ្ទាល់ខ្លួនដែលតែងតែប្រកាន់ថា ប្រសិនបើខ្លួនមានចំណង់ចំពោះអ្វីមួយហើយ គួរតែស្រវាអនុវត្តនូវសកម្មភាពដើម្បីសម្រេចនូវគោលដៅនោះ គឺមិនគួរបណ្ដោយខ្លួននៅទំនេរនាំខកខានឱកាសឡើយ។ វាសនា បានលើកឡើងថា៖ “ខ្ញុំគិតថានៅខ្ញុំនៅក្មេង ខួរក្បាលនៅក្នុងស្ថានភាពល្អសម្រាប់សិក្សាពេញលេញ ដូច្នេះគួរតែរៀនទាំង2 ជំនាញ ដោយមិនគួរចំណាយពេលវេលារង់ចាំរហូតទាល់តែរៀនចប់មួយជំនាញ ទើបបន្តរៀនជំនាញមួយទៀតនោះទេ ព្រោះវាខាតពេលច្រើន។ …
-
ក្រសួងអប់រំសម្រេចឱ្យបេក្ខជនប្រឡងឌីប្លូមនិងបាក់ឌុបជាប់ជាស្ថាពរ ដោយគ្មានកំណត់និទ្ទេស
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចឱ្យបេក្ខជនចុះឈ្មោះប្រឡងឌីប្លូម និងបាក់ឌុប ឆ្នាំសិក្សា 2019-2020 ជាប់ជាស្ថាពរដោយគ្មានកំណត់និទ្ទេស។ នេះតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ធ្វើឡើងនៅថ្ងៃទី16 ខែធ្នូនេះ ដោយផ្អែកតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី15 កន្លងទៅ។ សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកការសម្រេចចិត្តនេះ ជាការចូលរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-19 នៅក្នុងសហគមន៍។ សូមជម្រាបថា កាលពីថ្ងៃអង្គារ៍ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេសពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-19 ដោយមានប្រសាសន៍ថា ៖ “សិស្សថ្នាក់ទី 12 ទាំងអស់ជាប់ដោយស្វ័យប្រវត្តិ មិនមានការប្រឡងថ្នាក់បាក់ឌុប”។ បន្ទាប់ពីការថ្លែងសារនេះ សិស្សានុសិស្សមួយចំនួន បានសម្ដែងសេចក្ដីរីករាយ និងគាំទ្រការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី។ ដោយឡែក ក្រសួងអប់រំ យុវជន និងកីឡា ក៏បានរៀបចំប្រជុំជាបន្ទាន់ជាមួយភាគីពាក់ព័ន្ធអំពីតិវិធីផ្សេងៗស្ដីពីការប្រឡងបាក់ឌុប៕
-
ក្រសួងអប់រំប្រកាសលទ្ធផលបេក្ខជនប្រលងសញ្ញា បត្រមធ្យមសិក្សាបឋមភូមិ និង ទុតិយភូមិជាប់ទាំងអស់ ប៉ុន្តែគ្មាននិទ្ទេសទេ
ក្រសួងអប់រំ យុវជន និងកីឡា សម្រេចថា សម្រេចឱ្យបេក្ខជនចុះឈ្មោះប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៩-២០២០ ជាប់ជាស្ថាពរ ដោយគ្មានការកំណត់និទ្ទេស។ ការកំណត់បែបនេះធ្វើឡើងតាមអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងឱកាសថ្លែងសារពិសេសពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានផ្តល់យោបល់ទៅរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ជួន ណារ៉ុន ឱ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០ ឱ្យជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដោយមិនបាច់ប្រលង។ សម្តេចតេជោ បានផ្តល់យោបល់បែបនេះ ដោយសារតែសម្តេចមិនអនុញ្ញាតឱ្យមានការប្រលង ព្រោះបារម្ភពីសុខភាពរបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ។ បើតាមក្រសួងអប់រំ បេក្ខជនដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២០នេះ មានចំនួនជាង១២១,១០៨នាក់ (ស្រី៦៣,៩០៨នាក់)។ នេះបើតាមការឲ្យដឹងពីលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្តម បញ្ជាក់ថា ក្នុងចំណោមនោះ បេក្ខជនថ្នាក់វិទ្យាសាស្ដ្រ ៤០,៧៤៦នាក់ (ស្រី២៣,៦២៩នាក់) និងថ្នាក់វិទ្យាសាស្ដ្រសង្គម ៨០,៣៦២នាក់ (ស្រី៦៦.៣៥នាក់)។ ដោយឡែក…
-
សិស្សថ្នាក់ទី12ឆ្នាំនេះ សាទរនឹងការសម្រេចចិត្តរបស់សម្ដេចនាយករដ្ឋមន្ត្រី “ឆ្នាំ 2020 មិនប្រឡងបាក់ឌុប”
(ភ្នំពេញ)៖ បន្ទាប់ពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅព្រឹកថ្ងៃអង្គារ៍នេះថា ឆ្នាំសិក្សា 2019 – 2020 “សិស្សថ្នាក់ទី 12 ទាំងអស់ជាប់ដោយស្វ័យប្រវត្តិ មិនមានការប្រឡងថ្នាក់បាក់ឌុប” សិស្សានុសិស្សមួយចំនួន បានសម្ដែងសេចក្ដីរីករាយ និងគាំទ្រការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី។ សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកការសម្រេចចិត្តនេះ ជាការចូលរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-19 នៅក្នុងសហគមន៍។ យុវសិស្ស ជា ដូរ៉ា ដែលជាសិស្សថ្នាក់ទី12 នៃវិទ្យាល័យបាក់ទូក បានបង្ហាញពីចំណាប់អារម្មណ៍គាំទ្រពីការគិតគូរដល់សុខភាព និងសុវត្ថិភាពរបស់សិស្សដែលត្រូវចូលរួមការប្រឡង។ ដូរ៉ាបានលើកឡើងថា ការសម្រេចចិត្តមិនប្រឡងបាក់ឌុបនេះ អាចជួយយើងគ្រប់គ្នាបង្ការការរីករាលដាលករណីជំងឺកូវីដ-19 ដែលអាចកើតមានថ្មីៗ នៅក្នុងសហគមន៍។ “ចំណេះដឹងសំខាន់ តែសុខភាពមានតម្លៃជាងចំណេះដឹងទៅទៀត” នេះជាការបញ្ជាក់របស់ដូរ៉ា។ យុវតី ជូ ភុយម៉ីលី សិស្សថ្នាក់ទី 12 នៃសាលារៀនជំនាន់ថ្មី (វិទ្យាល័យព្រះស៊ីសុវត្ថិ) ក៏បានលើកឡើងដែរថា ការសម្រេចចិត្តរបស់សម្តេចធ្វើឱ្យអារម្មណ៍តានតឹងរបស់សិស្សបានធូរស្បើយ ពិសេសសិស្សានុសិស្សនៅតាមបណ្តាខេត្ត។ ជូ ភុយម៉ីលី ៖ “ខ្ញុំគិតថាបាក់ឌុបប្រឡងជារឿងសំខាន់ ប៉ុន្តែជោគជ័យសម្រាប់ជីវិតយើងនៅមានរឿងជាច្រើនទៀត ដែលយើងត្រូវធ្វើ ដូច្នេះលទ្ធផលជោគជ័យប្រឡងបាក់ឌុបវាមិនចាំបាច់ដែលយើងត្រូវតែគិតនោះទេ។ យើងត្រូវតែខំប្រឹងរៀនបន្តទៀត ខំប្រឹងរៀននៅសាកលវិទ្យាល័យ…។ ជាមិត្តរួមថ្នាក់របស់មីលី…
-
លោក សាន់ ប៊ុនណាត ៖ ចង់បានពិន្ទុតែងសេចក្តីខ្ពស់ពេលប្រឡង សិស្សត្រូវចេះមូលដ្ឋានសំណេរ 4 ចំណុច
(ភ្នំពេញ)៖ មុខវិជ្ជាតែងសេចក្តី ឬមុខវិជ្ជាអក្សរសាស្ត្រខ្មែរ ជាមុខវិជ្ជាសំខាន់មួយនៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា។ ជារៀងរាល់ឆ្នាំ វិញ្ញាសានៃមុខវិជ្ជាអក្សរសាស្ត្រខ្មែរសម្រាប់ការប្រឡងបាក់ឌុប តែងផ្តោតសំខាន់លើសំណេរតែងសេចក្តី។ ពិន្ទុពេញលេញនៃមុខវិជ្ជានេះ គឺ 125ពិន្ទុសម្រាប់សិស្សថ្នាក់វិទ្យាសាស្ត្រសង្គម និង 75ពិន្ទុសម្រាប់សិស្សថ្នាក់វិទ្យាសាស្ត្រ។ ដើម្បីសរសេរសំណេរតែងសេចក្តីមួយបានល្អ និងទទួលបានពិន្ទុខ្ពស់ លោក សាន់ ប៊ុនណាត គ្រូបង្រៀនមុខវិជ្ជាភាសាខ្មែរ នៅសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានបង្ហាញពីគន្លឹះមូលដ្ឋាននៃការសរសេរតែងសេចក្តី បួនចំណុចដែលសិស្សត្រូវដឹងមុនថ្ងៃប្រឡងចូលមកដល់។ លោក សាន់ ប៊ុនណាត បានបញ្ជាក់ប្រាប់ AMS Education ថា មូលដ្ឋានតាក់តែងសំណេរបួនចំណុចដែលសិស្សានុសិស្សមិនគួរមើលរំលង គឺស្គាល់ប្រភេទប្រធានសំណេរតែងសេចក្តី ស្គាល់លក្ខណៈប្រធានបទតែងសេចក្តីស្គាល់ទម្រង់នៃប្រធានតែងសេចក្តី និងស្គាល់ពីរបៀប ឬវិធីសាស្ត្រសរសេរសំណេរតែងសេចក្តី។ 1. ស្គាល់ប្រភេទប្រធានសំណេរតែងសេចក្តី ប្រភេទប្រធានតែងសេក្តីមានបួនសំខាន់ៗដែលសិស្សត្រូវដឹង រួមមានប្រធានពន្យល់ ប្រធានប្រៀនធៀប ប្រធានពិភាក្សាសុទ្ធ និងប្រធានបែបពិភាក្សាប្រៀបធៀប។ ពាក្យចោទសួរនៃប្រធានសំណេរ អាចឱ្យសិស្សកំណត់ថា ប្រធានតែងសេចក្តីនោះជាប្រភេទសំណេរបែបពន្យល់ ប្រៀបធៀប ឬពិភាក្សា។ ប្រសិនបើបេក្ខជនប្រឡងស្គាល់មិនច្បាស់ពីប្រធានតែងសេចក្តី នោះសំណេរតែងសេចក្តីនឹងប្រាសចាកពីគោលបំណងប្រធានបទ ឬការបកស្រាយគ្រប់ជ្រោយតាមការចង់បានឡើយ។ 2. ស្គាល់លក្ខណៈប្រធាបទតែងសេចក្តី ប្រធានតែងសេចក្តីនីមួយៗមានលក្ខណៈជាប្រធានបែបសុភាសិត បែបទស្សនៈ…
-
អ៊ីនធឺណេត-អនឡាញ ជាមធ្យោបាយរៀនបែបថ្មីរបស់សិស្ស-និស្សិតក្នុងសម័យកូវីដ-19
(ភ្នំពេញ)៖ ខណៈជំងឺផ្លូវដង្ហើមកូវីដ-19 កំពុងរីករាលដាលនៅក្នុងសហគមន៍ សាលារៀនស្ទើរតែទាំងអស់នៅប្រទេសកម្ពុជា បានជ្រើសរើសយកមធ្យោបាយសិក្សាពីចម្ងាយតាមប្រព័ន្ធអ៊ីនធឺណេត ឬរៀនតាមអនឡាញ ជំនួសឱ្យការរៀនផ្ទាល់ក្នុងថ្នាក់។ មធ្យោបាយសិក្សារបៀបថ្មីនេះ ជាជំនួយដ៏សំខាន់ដែលសិស្សានុសិស្សកំពុងអនុវត្តន៍។ កញ្ញា អាត វួចណេង ជានិស្សិតឆ្នាំទី2 នៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បាននិយាយថា ការសិក្សាតាមអនឡាញមានភាពងាយស្រួល លឿនរហ័ស និងចំណេញថវិកា។ តាមរយៈបទពិសោធន៍សិក្សារបស់ខ្លួន វួចណេង យល់ថា សិស្សានុសិស្សជួបការលំបាកច្រើន ប្រសិនបើរៀននៅក្នុងសាលា។ “រៀនតាមប្រព័ន្ធអ៊ីនធឺណេត សិស្សមិនបាច់ចំណាយពេលច្រើន មិនចាំបាច់ចំណាយលុយសម្រាប់ការធ្វើដំណើរទៅមក ហើយមិនចំណាយពេលរៀបចំខ្លួន ឬស្លៀកពាក់ឯកសណ្ឋានទេ ព្រោះរៀននៅផ្ទះដោយផ្ទាល់តែម្ដង”។ និស្សិតសិក្សាជំនាញហិរញ្ញវត្ថុ និងគណនេយ្យ រូបនេះ បានបន្តរៀបរាប់ទៀតថា តាមរយៈការរៀនតាមប្រព័ន្ធអនឡាញ សិស្សអាចបង្កើនចំណេះដឹង និងជំនាញសិក្សាថ្មីៗបន្ថែម ដើម្បីពង្រឹងសមត្ថភាពនិងប្រសិទ្ធិភាពសិក្សា។ កញ្ញា អាត វួចណេង ៖ “ពួកគេចាប់ផ្ដើមយល់ដឹង និងបន្សាំខ្លួនជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាបានយ៉ាងមានប្រសិទ្ធិភាពដូចជា ការប្រើប្រាស់កម្មវិធី និងគេហទំព័រផ្សេងៗ ជាដើម។ ម្យ៉ាងវិញទៀតសិស្សានុសិស្សអាចស្រាវជ្រាវមេរៀនដោយខ្លួនឯងបានកាន់តែច្រើន ដោយមិនពឹងពាក់ទាំងស្រុងលើការបង្រៀនរបស់លោកគ្រូអ្នកគ្រូ”។ ទាក់ទងនឹងការប្រើប្រាស់មធ្យោបាយសិក្សាតាមអនឡាញនេះ យុវជន ម៉េងឈាង សិស្សថ្នាក់ទី12 នៃវិទ្យាល័យបាក់ទូក ក៏បានឲ្យដឹងដែរថា…
-
លោក មី សុវណ្ណ ៖ បើសិស្សចង់ជោគជ័យ ត្រូវមានវិន័យនិងមានក្តីស្រមៃឱ្យខ្ពស់បន្តិច
(ភ្នំពេញ)៖ សិស្សរៀនពូកែ រៀនបានពិន្ទុខ្ពស់ ប្រឡងជាប់ និងមានឱកាសបន្តការសិក្សានៅសាកលវិទ្យាល័យ គឺជោគជ័យមួយចំណែកនៅក្នុងជីវិតសិក្សាមុននឹងចាប់អាជីពឬមុខរបរចិញ្ចឹមជីវិត។ ប្រសិនបើសិស្សចង់ជោគជ័យរបៀបនេះ ទាល់តែសិស្សខ្លួនឯងមានវិន័យផ្ទាល់ខ្លួន និងមានក្តីស្រមៃឱ្យខ្ពស់បន្តិចនៅក្នុងជីវិតសិក្សា។ នេះជាការយល់ឃើញរបស់លោក មី សុវណ្ណ គ្រូបង្រៀនមុខវិជ្ជាភាសាខ្មែរ នៃវិទ្យាល័យវិទ្យាល័យ ហ៊ុន សែន បាត់ដឹង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ លោក មី សុវណ្ណ បានពន្យល់ថា ក្នុងពេលកំពុងរៀនសិស្សត្រូវមានក្តីស្រមៃឱ្យបានខ្ពស់ ពីព្រោះក្តីស្រមៃគឺជាសូរព្រលឹង ឬជារូបារម្មណ៍ដែលដាស់សតិឱ្យមនុស្សដើរទៅកាន់គោលដៅ និងទទួលបានជោគជ័យពិតប្រាកដ។ លោកបន្តថា ៖ “សិស្សមានអនាគតនៅវែងឆ្ងាយណាស់ ប្រៀបដូចជាក្រដាសសស្អាតដែលមិនទាន់បានគូសវាសដោយសង្គមនៅឡើយ។ ដូច្នេះគប្បីដាក់សំណួរថា តើខ្ញុំចង់ក្លាយជាអ្វី? អនាគតចង់ធ្វើអ្វី? ហើយបន្ទាប់ពីបញ្ចប់ថ្នាក់បាក់ឌុបរួច តើខ្ញុំជ្រើសយកជំនាញអ្វីសិក្សាបន្ត? ហើយមធ្យោបាយអ្វី ដែលខ្លួនគប្បីឈោងចាប់យកឱ្យបាន។ ឆ្លើយសំណួរទាំងនេះឱ្យអាចសិស្សបំផុសគោលដៅច្បាស់លាស់ក្នុងការសិក្សា”។ គ្រូបង្រៀនវិទ្យាល័យហ៊ុន សែន បាត់ដឹងរូបនេះ បានបន្តទៀតថា ដើម្បីសម្រេចគោលដៅសិក្សា សិស្សគប្បីតាំងចិត្តឱ្យបានខ្ពស់ ព្រោះការតាំងចិត្តជាជំហានមួយ ដែលនាំឱ្យខ្លួនប្រឹងប្រែង តស៊ូដោយមិនចេះនឿយណាយ។ លោក មី សុវណ្ណ បានលើកឡើងដោយសុទិដ្ឋិនិយមថា គ្មានបុគ្គលណា អស្ចារ្យជាងបុគ្គលណាឡើយ សំខាន់គឺម្នាក់ៗមានទេពកោសល្យរៀងៗខ្លួន។…
-
រៀនចប់បាក់ឌុប គួរត្រៀមខ្លួនបែបណា មុនសម្រេចចិត្តរៀនបន្តនៅសាកលវិទ្យាល័យ?
(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់ទី12 សិស្សភាគច្រើនមានបំណងសិក្សាកម្រិតថ្នាក់បរិញ្ញាបត្របន្តទៀត។ រៀនបន្តនៅសាកលវិទ្យាល័យនេះ មិនមែនជារឿងងាយស្រួលទេ តែក៏មិនពិបាកដែរ ប្រសិនបើយុវសិស្សទាំងអស់មានគោលដៅសិក្សាច្បាស់លាស់ និងត្រៀមខ្លួនឱ្យរួចរាល់ជាមុន។ “មុននឹងចូលរៀននៅសាកល យើងត្រូវជ្រើសរើសមុខជំនាញមួយដែលយើងចង់រៀនសិន ហើយត្រូវត្រៀមខ្លួនឱ្យបានរួចរាល់” នេះជាមតិលើកឡើងដោយ យុវតី ជា ច័ន្ទចរណៃ ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ។ និស្សិតរូបនេះបានបញ្ជាក់ថា ការជ្រើសរើសមុខជំនាញសិក្សានៅសាកលវិទ្យាល័យត្រូវស្របតាមចំណូលចិត្ត ដោយសារនិស្សិតត្រូវចំណាយពេលបួនឆ្នាំ ដើម្បីសិក្សាឈ្វេងយល់ពីវា។ ធ្លាប់មានបទពិសោធន៍ហ្មត់ចត់ក្នុងការរើសជំនាញសិក្សានៅសាកលវិទ្យាល័យ ច័ន្ទចរណៃ បានបន្តទៀតថា ជ្រើសរើសមុខជំនាញសិក្សាដែលត្រឹមត្រូវ សិស្សត្រូវសួរខ្លួនឯងដែរថា តើចាប់អារម្មណ៍និងស្រលាញ់ជំនាញនោះកម្រិតណា បន្ទាប់មកត្រូវស្រាវជ្រាវព័ត៌មានពាក់ព័ន្ធឱ្យបានច្រើន ដើម្បីឲ្យប្រាកដថា បំណងសិក្សាខ្លួនឯងសាកសមនឹងមុខជំនាញនោះ។ ក្នុងនាមជានិស្សិតម្នាក់ដែលទទួលបានអាហារូបករណ៍សិក្សាពីសាកលវិទ្យាល័យ ច័ន្ទចរណៃ ក៏បានជំរុញទឹកចិត្តសិស្សដែលកំពុងសិក្សាថ្នាក់ទី12 ឱ្យខិតខំប្រឹងប្រែងប្រឡងឱ្យជាប់និទ្ទេសល្អ ដើម្បីទទួលបានឱកាសអាហារូបករណ៍ពេញលេញសម្រាប់បន្តការសិក្សានៅសាកលវិទ្យាល័យ។ “ពត៌មានអាហារូបករណ៍មានច្រើនណាស់ មានទាំងសាកលវិទ្យាល័យជាតិ និងអន្តរជាតិ ដូច្នេះហើយគួរត្រៀមខ្លួន និងស្វែងរកពត៌មានឱ្យបានគ្រប់គ្រាន់ អាចថាតាមរយៈបណ្ដាញសង្គម មិត្តភក្ដិ និងលោកគ្រូអ្នកគ្រូ”។ ការទទួលបានអាហារូបករណ៍បន្តការសិក្សានៅសកលវិទ្យាល័យពិតជាសំខាន់ណាស់សម្រាប់និស្សិត។ អាហារូបករណ៍ អាចជួយសម្រាលបន្ទុកឬការចំណាយថ្លៃសិក្សារបស់និស្សិតបានមួយផ្នែក ហើយក៏មានអាហារូបករណ៍មួយចំនួនអាចជួយផ្គត់ផ្គង់ថ្លៃចំណាយទាំងស្រុងរបស់និស្សិតផងដែរ។ ជីវិតសិក្សានៅថ្នាក់មហាវិទ្យាល័យខុសពីការសិក្សានៅកម្រិតថ្នាក់វិទ្យាល័យដាច់ស្រឡះ។ និស្សិតត្រូវបត់បែននិងរៀនពីរបៀបសិក្សាបែបថ្មី ជួបមិត្តភក្ដិថ្មី ហើយគ្រប់យ៉ាងសុទ្ធតែថ្មី ដែលចំណុចនេះទាមទារឱ្យនិស្សិតចេះសម្របខ្លួនក្នុងបរិយាកាសសិក្សានិងការរស់នៅ។ ត្រង់នេះ កញ្ញា ស៊ុន មាលា…
-
ក្រសួងអប់រំប្រកាសផ្អាកដំណើរការគ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈ និងឯកជន និងកម្មវិធីដែលមានការជួបជុំលើសពី20នាក់
ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី 10 ខែធ្នូ ឆ្នាំ2020 នេះបានចេញសេចក្តីជូនដំណឹងមួយស្តីពីការបន្តផ្អាកសម្មភាពអប់រំ និងកីឡា ក្រោយព្រឹត្តិការណ៍ 28 វិច្ឆិកា។ ក្រសួងអប់រំ បានបញ្ជាក់ថា ដើម្បីចៀសវាងការឆ្លងជំងឺ Covid-19 ចូលក្នុងគ្រឹះស្ថានសិក្សា និងរីករាលដាលក្នុងសហគមន៍ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវវិធានការមួយចំនួនក្រោយព្រឹត្តិការណ៍សហគមន៍ 28 វិច្ឆិកាបានបញ្ចប់។ ចំណាត់ការទាំងអស់រួមមាន ការផ្អាករាល់សកម្មភាពជួបជុំ សិក្ខាសាលា និងកិច្ចប្រជុំដែលមានអ្នកចូលរួមលើសពី20នាក់។ បន្ថែមពីលើនេះ ក៏ផ្អាកដំណើរការគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងគ្រឹះស្ថានឯកជន ជាបណ្តោះអាសន្នដោយបន្តការបង្រៀន និងរៀនតាមអនឡាញ។ ចំណុចចុងក្រោយគឺ ផ្អាករាល់ការហាត់ប្រាណ និងការលេងកីឡា ដែលមានលក្ខណៈប្រមូលផ្តុំ៕