-
Sister of Code ជំរុញចិត្តសិស្សនារីឱ្យស្រឡាញ់វិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
កម្មវិធីសិក្សាលើប្រព័ន្ធបច្ចេកវិទ្យាកុំព្យូទ័រមួយឈ្មោះថា Sister of Code កំពុងទទួលបានប្រជាប្រិយភាពពីយុវតីដែលមានចំណង់ចំណូលចិត្តស្រឡាញ់បច្ចេកវិទ្យា និងបង្កើតកម្មវិធីផ្សេងៗសម្រាប់កុំព្យូទ័រ។ ក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុក Sisters of Code ជាកម្មវិធីសរសេរកូដកម្រិតដំបូងមួយ ដើម្បីលើកកម្ពស់សមត្ថភាពសិស្សនារីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT)។ កម្មវិធីនេះ នឹងអាចឱ្យក្មេងស្រីអភិវឌ្ឍន៍សមត្ថភាពជំនាញ និងទំនុកចិត្តរបស់ពួកគេក្នុងផ្នែកឌីជីថលនៅថ្ងៃពេលអនាគត។ អ្នកស្រី Natalja Rodionova នាយកគ្រប់គ្រងសាលា IT Academy STEP Cambodia កំពុងដឹកនាំកម្មវិធីបង្រៀនក្មេងស្រីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាននេះ មានប្រសាសន៍ថា Sister of Code ផ្តល់ឱកាសឱ្យក្មេងស្រីកម្ពុជាបង្ហាញចំណេះដឹង និងសមត្ថភាព អភិវឌ្ឍន៍ជំនាញបច្ចេកវិទ្យាព័ត៌មានឱ្យកាន់តែប្រសើរសម្រាប់អនាគត។ អ្នកស្រី Natalja Rodionova បានបន្ថែមថា ៖ “ហេតុផលដែលយើងលើកទឹកចិត្តឱ្យក្មេងស្រីរៀនសរសេរកូដកម្មវិធីកុំព្យូទ័រក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាននេះ ដោយសារកន្លងទៅអ្នកសិក្សាជំនាញនេះមានភាគច្រើនជាបុរស ស្ត្រីមានតិចមែនទែន។ នៅកម្ពុជាបច្ចេកវិទ្យានេះដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចប្រទេស ហើយបើមានស្ត្រីសិក្សាក្នុងវិស័យនេះត្រឹមតែ5% គឺតិចមែនទែន អ៊ីចឹងហើយបានជាយើងលើកទឹកចិត្តដល់ក្មេងស្រី”។ Sister of Code ជាកម្មវិធីលើកកម្ពស់វិស័យបច្ចេកវិទ្យាព័ត៌មានសម្រាប់ក្មេងស្រីដំបូងគេបង្អស់នៅកម្ពុជា។ កម្មវិធីបង្រៀនមូលដ្ឋានគ្រឹះនៃការសរសេរកូដកម្មវិធីកុំព្យូទ័រដោយឥតគិតថ្លៃនេះ មានរយៈពេល៦ខែ និងទទួលសិស្សនារីអាយុចន្លោះពី១០ឆ្នាំទៅ១៨ឆ្នាំ។…
-
លោកគ្រូ នាង បូ ៖ ប្រឡងបាក់ឌុបបានពិន្ទុខ្ពស់ និន្ទេសល្អ សិស្សត្រូវមានគោលការណ៍សិក្សាច្បាស់លាស់
(ភ្នំពេញ)៖ រៀនដើម្បីប្រឡងជាប់ជាបំណងប្រាថ្នាធំមួយរបស់សិស្សានុសិស្សត្រៀមខ្លួនប្រឡងបាក់ឌុប។ ប៉ុន្តែប្រឡងបានពិន្ទុខ្ពស់ ទទួលបាននិទ្ទេសល្អ ជាបំណងប្រាថ្នាធំមួយទៀត ដែលសិស្សានុសិស្សនិងអាណាព្យាបាលគ្រប់រូបចង់បាននាពេលបច្ចុប្បន្ន។ ពិន្ទុនៃមុខវិជ្ជានីមួយៗខ្ពស់ ជាឱកាសដ៏ល្អដែលសិស្សងាយស្រួលទទួលអាហារូបករណ៍សិក្សាជំនាញបន្តនៅថ្នាក់មហាវិទ្យាល័យ។ តើរៀនយ៉ាងដូចម្តេច ទទួលបានពិន្ទុខ្ពស់នៅពេលប្រឡងបាក់ឌុប? លោក នាង បូ គ្រូបង្រៀនគណិតវិទ្យានៃវិទ្យាល័យបាក់ទូក បាននិយាយថា រូបមន្តចង់បានពិន្ទុខ្ពស់និងនិទ្ទេសល្អពេលប្រឡងបាក់ឌុប គឺសិស្សត្រូវមានគោលការណ៍សិក្សាច្បាស់លាស់។ និយាយដល់គោលការណ៍សិក្សានៅពេលនេះ លោក នាង បូ បានបន្តថា៖ “បើសិស្សត្រឹមតែប្រាថ្នាចង់បានពិន្ទុខ្ពស់ពេលប្រឡង ដោយគ្មានគោលការណ៍សិក្សាច្បាស់លាស់ទេ នោះសិស្សបានត្រឹមតែប្រាថ្នាប៉ុណ្ណោះ ជាក់ស្តែងដូចជាមុខវិជ្ជាគណិតវិទ្យាជាដើម វាមានគន្លឹះរបស់វា”។ លោកបន្ថែមថា គន្លឹះទាំងនោះមានដូចជា រៀបចំផែនការនិងឯកសារមេរៀនតាមលំដាប់លំដោយ រម្លឹកមេរៀនគ្រប់មុខវិជ្ជា រៀនដោះស្រាយលំហាត់ឡើងវិញឱ្យបានច្រើនដង រៀនស្រាវជ្រាវវិញ្ញាសាឆ្នាំ កន្លងទៅ យ៉ាងតិចបួនឆ្នាំដើម្បីពង្រីកគំនិតឱ្យទូលំទូលាយ និងរៀនបន្ថែមជាមួយលោកគ្រូអ្នកគ្រូតាមរយៈអ៊ីនធឺណេតជាដើម។ លើសពីនេះ សិស្សត្រូវចេះបែងចែកម៉ោងសិក្សាឲ្យបានច្បាស់ ចៀសវាងរៀនច្រើនម៉ោងពេក បណ្តាលឲ្យមានបញ្ហាសុខភាពនៅថ្ងៃប្រឡង។ គ្រូបង្រៀនគណិតវិទ្យា មានបទពិសោធន៍ជាងសាមសិបរូបនេះ មានប្រសាសន៍បន្តថា៖ “សិស្សមួយចំនួនតែងគិតថាគណិតវិទ្យាជាមុខវិជ្ជាពិបាកយកពិន្ទុ ប៉ុន្តែការពិត គណិតងាយស្រួលយកពិន្ទុបំផុតពេលប្រឡង ប្រសិនបើសិស្សបានធ្វើលំហាត់ស្រដៀងៗច្រើន។ ទន្ទឹមគ្នានេះ សិស្សត្រូវទន្ទេញឱ្យចេះចាំស្ទាត់រូបមន្តគណិតវិទ្យាព្រោះមុខវិជ្ជានេះត្រូវប្រើរូបមន្តប្រហែល៦០ភាគរយក្នុងពេលប្រឡង”។ លោក នាង បូ បានបញ្ជាក់បន្ថែមថា ត្រៀមខ្លួនសម្រាប់ការប្រឡងបាក់ឌុប មិនមែនត្រៀមតែក្នុងដំណាក់កាលជិតប្រឡងនោះទេ…
-
អ្នកស្រី ស្ដើង ភារ៉ុង ជម្នះសម្ពាធសង្គម និងគ្រួសារ ដើម្បីការសិក្សាបានខ្ពង់ខ្ពស់ដូចក្ដីស្រមៃ
ខណៈពេលដែលប្រឈមនឹងឧបសគ្គសង្គម និងគ្រួសារ ដែលថាកូនស្រីមិនគួររៀនសូត្របានខ្ពង់ខ្ពស់ អ្នកស្រី ស្ដើង ភារ៉ុង ជាកូនកសិករម្នាក់ ដែលមានស្រុកកំណើតនៅខេត្តកំពង់ចាម បានតស៊ូដើរតាមក្ដីស្រមៃខ្លួនឯងរហូតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងវគ្គសិក្សាអនុបញ្ឌិតដោយជោគជ័យ។ ក្នុងនាមជាក្មេងស្រីរស់នៅតំបន់ជនបទ ដែលត្រូវទទួលរងសម្ពាធគ្រួសារផង សម្ពាធសង្គមផង វាក្លាយជាកត្តាដែលដាក់កម្រិតឲ្យអ្នកស្រីចង់បោះបង់ចោលការសិក្សាពីពេលមួយទៅពេលមួយ។ តែដោយមានក្ដីស្រមៃមួយដែលត្រូវសម្រេចឲ្យបាន អ្នកស្រីក៏បានជំរុញខ្លួនឯង និងព្យាយាមឲ្យអស់លទ្ធភាព ដើម្បីរកដំណោះស្រាយ។ ស្រ្តីមាឌល្អិត សម្បុរស្រអែមរូបនេះ បានរៀបរាប់ពីបញ្ហាប្រឈមក្នុងសហគមន៍ និងគ្រួសារមុនពេលដែលបានមកបន្តការសិក្សានៅឯទីក្រុងភ្នំពេញ។ អ្នកស្រីបានលើកឡើងថា៖ អ្នកនៅក្នុងសហគមន៍ខ្ញុំតែងតែលើកថា « កូនពៅរបស់គ្រួសារតាស្ដើងថា ឲ្យខ្ញុំរៀនវែងឆ្ងាយធ្វើអី ខ្ញុំទៅភ្នំពេញម្នាក់ឯងចឹង មកវិញប្រយ័ត្នពោះធំ ឬខួចខ្លួនផ្តេសផ្តាស»។ ទាំងអស់ហ្នឹងសុទ្ធតែពាក្យសម្ដីដែល ដែលគេដាក់សម្ពាធមកដល់ក្រុមគ្រួសារខ្ញុំ រួមទាំងខ្ញុំផ្ទាល់ ដែលធ្វើឲ្យខ្ញុំគិតថាគួរបន្តរៀនអត់ឬក៏គួរតែឈប់រៀន។ អ្នកស្រីក៏បានបន្ថែមថា៖ដោយសារសម្ពាធសង្គមហ្នឹងហើយបានជាគ្រួសារខ្ញុំពេលខ្លះគាត់ចង់ឲ្យខ្ញុំគួរតែមិនចាំបាច់បន្តការសិក្សានៅភ្នំពេញទេ គួរតែបញ្ចប់ត្រឹមថ្នាក់ទី១២ ហើយរកការងារធ្វើធម្មតានៅស្រុកស្រែហ្នឹងទៅ។ ដោយសារទឹកចិត្តស្រលាញ់ការសិក្សា ចង់បន្តឲ្យបានស៊ីជម្រៅ និងខ្ពង់ខ្ពស់ជាងនេះ អ្នកស្រី ភារ៉ុង បានជម្នះរាល់សម្ពាធសង្គមនិងសម្ពាធគ្រួសារដោយបានព្យាយាមលើកហេតុផលក៏ដូចជាព្យាយាមលើកឧទាហរណ៍ពីអ្នកជោគជ័យនៅក្នុងវិស័យសិក្សាមកពន្យល់ដល់ក្រុមគ្រួសារដើម្បីឲ្យពួកគាត់អនុញ្ញាតឲ្យអ្នកស្រីមកបន្តការសិក្សា។លើសពីនេះទៅទៀត គឺភាពខ្វះខាតរបស់គ្រួសារអ្នកស្រី ដែលមិនមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីបញ្ជូនអ្នកស្រីមកសិក្សា។ អ្នកស្រីក៏បានបញ្ជាក់ថា៖ «ខ្ញុំបានព្យាយាមរកឲ្យអស់លទ្ធភាពថាតើ ខ្ញុំអាចជួយខ្លួនឯងយ៉ាងម៉េចនៅពេលខ្ញុំមករៀននៅភ្នំពេញ។ ខ្ញុំបានស្វែងរកអាហាររូបករណ៍ដើម្បីជួយសម្រួលបន្ទុកថ្លៃសាលា ដើម្បីជាហេតុផលមួយដែលជម្រុញឲ្យពួកគាត់អនុញ្ញាតឲ្យខ្ញុំមកសិក្សានៅភ្នំពេញ»។អ្នកស្រីក៏បានសង្កត់ធ្ងន់ត្រង់កន្លែងនេះថា មិនមែនតែអ្នកស្រីម្នាក់ទេ ដែលជួបបញ្ហាទាំងអស់នេះ មានក្មេងស្រីជាច្រើនអ្នកទៀត ដែលគាត់លះបង់ការសិក្សាដោយសារសម្ពាធទាំងអស់នេះ…
-
ក្រសួងអប់រំ តម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធដំណើរការប្រឡងបាក់ឌុប អនុវត្តវិធានសុវត្ថិភាពសុខភាពឱ្យម៉ឺងម៉ាត់
(ភ្នំពេញ)៖ ដើម្បីបង្ការជំងឺនិងគ្រោះថ្នាក់ផ្សេងៗអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុបនៅថ្ងៃទី21 ខែធ្នូខាងមុខ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់វិធានសុវត្ថិភាពសុខភាពចាំបាច់មួយចំនួនសម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជនប្រឡងត្រូវអនុវត្តឱ្យបានម៉ឹងម៉ាត់។ វិធានសុវត្ថិភាពទាំងនោះ ត្រូវអនុវត្តនៅដំណាក់កាលមុនដំណើរការសំណេរ ក្នុងពេលដំណើរការសំណេរ និងក្នុងដំណើរការកំណែរ។ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់ AMS Education នៅថ្ងៃពុធនេះថា គ្រប់ភាគីពាក់ព័ន្ធដំណើរការប្រឡងបាក់ឌុប ត្រូវចូលរួមបន្តអនុវត្តវិធានការសុវត្ថិភាពសុខភាព ដូចមានចែងក្នុងគោលការណ៍ស្តង់ដារប្រតិបត្តិ (SoP) ដែលក្រសួងអប់រំបានដាក់ចេញនិងកំពុងអនុវត្ត។ ឯកឧត្តម រស់ សុវាចា បានបន្ថែមថា៖ “ជារួម ក្រសួងអប់រំ យុវជន និងកីឡា រក្សាលំនាំដើមទាំងបច្ចេកទេស និងនីតិវិធីសម្រាប់ការរៀបចំការប្រឡងបាក់ឌុប ដោយបន្ថែមវិធានការសុវត្ថិភាពសុខភាពយ៉ាងម៉ឺងម៉ាត់។ ក្រសួងអប់រំរៀបចំបន្ទប់សុខភាពបំពាក់នូវសម្ភារចាំបាច់សម្រាប់សង្គ្រោះបឋមដោយសហការជាមួយមន្ត្រីសុខាភិបាលនិងរៀបចំបន្ទប់បម្រុងដោយឡែកសម្រាប់បេក្ខជនដែលមានបញ្ហាសុខភាព ដូចជា មានកម្តៅលើសពី 37.5 អង្សារសេ”។ បន្ថែមលើនេះក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់ដល់គ្រប់ភាគីពាក់ព័ន្ធ រួមមានគណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជនប្រឡង ត្រូវអនុវត្តវិធានចាំបាច់មួយចំនួនដូចជា ទទួលទានដំណេក បរិភោគអាហារ…
-
សញ្ញាសង្ស័យបី អាចបង្ហាញថាកុមារមានបញ្ហាអូទីស្សឹម
ហេតុអ្វីបានជាកុមារមានបញ្ហាអូទីស្សឹម? សំណួរនេះជាចំណោទមួយដែលម្តាយឪពុកជាច្រើននាពេលបច្ចុប្បន្ន តែងបារម្ភជារឿយៗពីការវិវត្តន៍ប្រាជ្ញានិងស្មារតីកូនរបស់ខ្លួនជានិច្ច។ ទន្ទឹមគ្នានេះ ក៏បារម្ភដែរថា តើកូនរបស់ខ្លួនអាចមានបញ្ហានេះដែរទេ? បើមានតើអនាគតកូននឹងទៅជាយ៉ាងណា? ចម្លើយខ្លីនៃសំណួរនេះ គឺឪពុកម្តាយវ័យក្មេងចាំបាច់ត្រូវឈ្វេងយល់បញ្ហានេះឱ្យបានស៊ីជម្រៅពីអូទីស្សឹម។ យ៉ាងណាក៏ដោយ មូលហេតុដែលបណ្តាលឱ្យកុមារមានបញ្ហាអូទីស្សឹម នៅតែអាថ៌កំបាំងរហូតមកដល់សព្វថ្ងៃ។ តាមការសិក្សារបស់បណ្តាញអូទីស្សឹមកម្ពុជា បានឱ្យដឹងថា កុមារមានបញ្ហាអូទីស្សឹមនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន មានចំនួនប្រមាណ ៣ម៉ឺននាក់ (ប៉ានប្រមាណ) ហើយកុមារទាំងនោះ ត្រូវការការអប់រំឥរិយាបថ និងអប់រំបំណិនជីវិត។ នេះបើតាម លោក ចាន់ សារិន នាយកប្រតិបត្តិអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ កំពុងជួយដល់កុមារមានបញ្ហាអូទីស្សឹម តាមរយៈការអប់រំដល់កុមារនៅសាលារៀនមួយ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។ លោក ចាន់ សារិន នាយកប្រតិបត្តិអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ មានប្រសាសន៍ថា សញ្ញាសង្ស័យចំនួនបីដែលអាចសង្កេតនិងសម្គាល់បានថា កុមារនឹងអាចមានបញ្ហាអូទីស្សឹម គឺទី១ របៀបទំនាក់ទំនងសង្គមរបស់កុមារ គឺកុមាររស់នៅមិនសូវមានទំនាក់ទនង ហាក់ដូចជាឃ្លាតឆ្ងាយពីម្តាយឪពុក មិនចូលចិត្តមើលមុខម្តាយឪពុកចំ និងមិនខ្វល់ខ្វាយពីអ្វីដែលនៅជុំវិញខ្លួន។ ទី២ កុមារខ្សត់ភាសា ចូលចិត្តស្ងៀមស្ងាត់មិនសូវនិយាយស្តី (ក្នុងចំណោមកុមារមានបញ្ហាអូទីស្សឹម ១០០នាក់ មាន២៥% គឺមិននិយាយស្តី ឬខ្លះទៀយពេលនិយាយមិនមានគោលដៅច្បាស់លាស់ ប្រយោគដាច់ៗ មិនអាចយល់បាន ឬកុមារខ្លះនិយាយដដែលៗ)។…
-
កម្មវិធីកុមាររៀនកុមារចេះ លើកកម្ពស់គុណភាពអប់រំមូលដ្ឋានសម្រាប់កុមារកម្ពុជា
ភ្នំពេញ៖ ស្របពេលដែលក្រសួងអប់រំ យុវជន និងកីឡា កំពុងពង្រឹងគុណភាពអប់រំឱ្យកាន់តែប្រសើរ ក្រសួងបានដាក់ឱ្យអនុវត្តកម្មវិធីសិក្សាមួយសម្រាប់កុមារ គឺកុមាររៀនកុមារចេះ ក្នុងគោលបំណងបន្តលើកកម្ពស់គុណភាពអប់រំកុមារកម្រិតបឋមសិក្សា ដែលជាមូលដ្ឋានគ្រឹះមួយទ្រទ្រង់ការរៀនអក្សរនិងលេខរបស់កុមារ ព្រមទាំងការបង្រៀននៅកម្រិតសិក្សាថ្នាក់បន្តបន្ទាប់។ កម្មវិធី «កុមាររៀនកុមារចេះ» ត្រូវបានបង្កើតឡើងតាមរយៈបទពិសោធ និងការចូលរួមរបស់អ្នកពាក់ព័ន្ធផ្អែកលើភ័ស្តុតាងនៃការសិក្សាស្រាវជ្រាវនៅកម្រិតថ្នាក់ដំបូងនៃបឋមសិក្សានាពេលកន្លងមក។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការកម្មវិធីអប់រំសម្រាប់កុមារនេះថា៖ “យើងទាំងអស់គ្នាត្រូវធានាឱ្យបានថា នៅគ្រប់សាលារៀនក្នុងប្រទេសកម្ពុជា កុមាររៀនកុមារចេះ”។ កុមាររៀនកុមារចេះ បង្កើតដោយក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីអង្គការក្រៅរដ្ឋាភិបាលចំនួន 15ស្ថាប័ន។ កញ្ចប់សម្ភារអំណាន និងគណិតវិទ្យាសម្រាប់កម្រិតថ្នាក់ដំបូងនៅបឋមសិក្សា នៃកម្មវិធីកុមាររៀនកុមារចេះ រួមមាន សៀវភៅណែនាំសម្រាប់គ្រូ ឯកសារបង្រៀននិងរៀនសម្រាប់ប្រើប្រាស់ក្នុងមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យាសម្រាប់សិស្សថ្នាក់ទី1 និងទី2។ ឯកសារទាំងនេះ នឹងបំពេញបន្ថែមទៅលើសៀវភៅសិក្សាគោលដែលមានស្រាប់ ប្រើប្រាស់ដោយលោកគ្រូអ្នកគ្រូជាង២ពាន់នាក់ និងបានផ្តល់អត្ថប្រយោជន៍ដល់សិស្សជាង15 ម៉ឺននាក់។ ក្រសួងអប់រំបានឱ្យដឹងថា គ្រូបង្រៀនថ្នាក់ទី1 និងទី2 ទាំងអស់ទទួលបានការបណ្ដុះបណ្ដាល និងការណែនាំអំពីវិធីសាស្ត្រថ្មីៗបន្ថែម ក្នុងការបង្រៀនពីគ្រូបង្វឹក និងអ្នកផ្តល់ប្រឹក្សាគរុកោសល្យអំពីវិធីសាស្ត្របង្រៀនថ្មីនេះ។ កម្មវិធីកុមាររៀនកុមារចេះ តម្រូវឱ្យសិស្សថ្នាក់ទី1 រៀនបំណិនអំណានមូលដ្ឋាន ដូចជា ការអានអក្សរ…
-
ក្រសួងអប់រំផ្អាកសកម្មភាពជួបជុំ រយៈពេល15ថ្ងៃ នៅភ្នំពេញ និងខេត្តសៀមរាប
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2020នេះ បានចេញសេចក្ដីជូនដំណឹងផ្លូវការផ្អាកសកម្មភាពជួបជុំរយៈពេល15ថ្ងៃ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ការផ្អាកសកម្មភាពជួបជុំនេះ ដើម្បីចៀសវាសការឆ្លងរីករាលដាលជំងឺកូវីដ-19 និងរីករាលដាលក្នុងសហគមន៍។ វិធានការសំខាន់ៗបួនចំណុច ដែលក្រសួងអប់រំដាក់ចេញបន្ទាន់នៅពេលនេះ គឺទីមួយ ផ្អាករាល់សកម្មភាពជួបជុំ សិក្ខាសាលា និងកិច្ចប្រជុំដែលមានអ្នកចូលរួមលើសពី 20នាក់។ ទីពីរ ផ្អាកការរៀនរបស់សិស្សថ្នាក់ទី១២ និងការបំប៉នត្រៀមប្រឡង ដែលធ្វើឡើងនៅក្នុងគ្រឹះស្ថានសិក្សា ឬលក្ខណៈប្រមូលផ្ដុំ។ ទីបី ផ្អាកដំណើរការគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនជាបណ្តោះអាសន្នរយៈពេល15ថ្ងៃ និងទីបួន ផ្អាករាល់ការហាត់ប្រាណ និងលេងកីឡាដែលមានលក្ខណៈប្រមូលផ្ដុំ រយៈពេល15ថ្ងៃ។ ទន្ទឹមគ្នានេះក្នុងសេចក្តីជូនដំណឹង ក្រសួងអប់រំក៏បានបញ្ជាក់ដែរថា សិស្សថ្នាក់ទី12 ត្រូវបន្តធ្វើស្វ័យសិក្សា និងរៀនតាមអនឡាញ ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី21 ខែធ្នូ ឆ្នាំ2020 នៅរក្សាដដែល។ សូមជម្រាបថា មុនចេញសេចក្តីជូនដំណឹងផ្អាកសកម្មភាពខាងលើ នៅព្រឹកថ្ងៃទី30 ខែវិច្ឆិកានេះ ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ 38ខ្សែនៅក្រុងសៀមរាប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសមិនអនុញ្ញាតឲ្យមានការជួបជុំគ្នាលើសពី20នាក់ និងស្នើសុំឲ្យផ្អាកការរៀបចំពិធីអាពាហ៍ពិពាហ៍…
-
ការយល់ដឹងពីផ្លូវអារម្មណ៍ជួយជំរុញដល់ភាពជោគជ័យក្នុងការសិក្សារបស់សិស្ស
អ្វីទៅជាភាពវៃឆ្លាតផ្លូវអារម្មណ៍? ភាពវៃឆ្លាតផ្លូវអារម្មណ៍ ឬក៏បញ្ញាអារម្មណ៍ គឺជាសមត្ថភាពមនុស្សដែលអាចយល់ដឹង ប្រើប្រាស់ និងគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួន និងមនុស្សជុំវិញខ្លួនផ្សេងទៀត។ ក្រៅពីនេះមានរួមបញ្ចូលទាំងចរិតលក្ខណៈផ្សេងៗដូចជា សុទិដ្ឋិនិយម ដែលជាការគិតបែបវិជ្ជមាន សមត្ថភាពក្នុងការត្រួតពិនិត្យអារម្មណ៍ និងការលើកទឹកចិត្តខ្លួនឯង។ សិស្ស-និស្សិតដែលអាចយល់ពីផ្លូវអារម្មណ៍អាចបែងចែកអារម្មណ៍ខ្លួនឯងឱ្យបានត្រឹមត្រូវ។ ពួកគាត់យល់ដឹងពីការប្រែប្រួលអារម្មណ៍ ហើយក៏អាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងក្នុងស្ថានភាពមិនល្អ ឬស្ត្រេស។មានហេតុផល 3 យ៉ាង ដែលបញ្ជាក់ថា បញ្ញាអារម្មណ៍នេះ ជួយជម្រុញដល់លទ្ធផលនៃការសិក្សារបស់សិស្សឲ្យកាន់តែប្រសើរឡើង។ មួយក្នុងចំណោមនោះគឺ និស្សិតដែលមានភាពវាងវៃខាងអារម្មណ៍ខ្ពស់ អាចគ្រប់គ្រងអារម្មណ៍ក្នុងការសិក្សារបស់ពួកគាត់។ ជាធម្មតា សិស្សភាគច្រើនតែងតែមានអារម្មណ៍រសាប់រសល់ មិនស្ងប់ នៅពេលមានការប្រលងជាដើម។ ពួកគាត់ក៏អាចបាក់ទឹកចិត្តនិង អស់កម្លាំងចិត្ត កម្លាំងកាយ នៅពេលដែលការសិក្សាមិនទទួលបានលទ្ធផលល្អប្រសើរដូចការប៉ងប្រាថ្នា បើទោះបីជាពួកគាត់បានប្រឹងប្រែងអស់ពីសមត្ថភាពហើយក៏ដោយ។ ចំពោះសិស្សដែលអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងនៅកំឡុងពេលដ៏ពិបាកនោះបាន អាចនឹងទទួលបានជោគជ័យច្រើន។ ពួកគាត់អាចជំរុញខ្លួនឯង ឆ្លងកាត់កាលៈទេសៈដែលពិបាក និងរៀនសូត្រពីភាពបរាជ័យ ហើយយកវាជាកម្លាំងចិត្តខំប្រឹងប្រែងបន្តទៀត ជាជាងការកើតទុក្ខនាំឲ្យខាតពេលឥតប្រយោជន៍។ ម្យ៉ាងទៀត សិស្សដែលមានបញ្ញាអារម្មណ៍ខ្ពស់ អាចបង្កើតបណ្ដាញទំនាក់ទំនងល្អជាមួយមិត្តរួមថ្នាក់ និងលោកគ្រូអ្នកគ្រូ។ ពួកគាត់អាចទទួលបានការជួយជ្រោមជ្រែង ចំពោះការធ្វើកិច្ចការសាលា ក៏ដូចជាជំនួយផ្សេងៗ នៅពេលដែលពួកគាត់ត្រូវការ។ ហេតុផលទី3នោះគឺ មុខវិជ្ជាសិក្សាជាច្រើនដែលទាក់ទងនឹងសង្គម តម្រូវឱ្យមានការយល់ដឹងអំពីមនោសញ្ចេតនា ដែលជាផ្នែកមួយសំខាន់។ ជាក់ស្ដែងការវិភាគអក្សរសិល្ប៍ជាដើម មិនត្រូវការតែចំណេះដឹងមួយមុខប៉ុណ្ណោះទេ តែក៏ត្រូវការការដាក់អារម្មណ៍ក្នុងសាច់រឿងថែមទៀតផង…
-
កម្ពុជាត្រូវការធនធានមនុស្ស និងការអប់រំបែបឌីជីថលដើម្បីអនុវត្តគោលដៅសេដ្ឋកិច្ចឌីជីថល
ឈានមួយជំហានពីយុគ្គសម័យឧស្សាហកម្ម មកយុគ្គសម័យបច្ចេកវិទ្យា និងឌីជីថល ប្រទេសទាំងអស់សុទ្ធតែបានមើលឃើញពីសារៈសំខាន់នៃការអនុវត្តសេដ្ឋកិច្ចឌីជីថល ដែលជាផ្នែកយ៉ាងសំខាន់ក្នុងការជំរុញប្រទេសឱ្យអភិវឌ្ឍបានលឿនស្របទៅនឹងរបត់នៃបដិវដ្តឧស្សាហកម្មជំនាន់ថ្មី។ សម្រាប់កម្ពុជាវិញ រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ក្នុងការជំរុញឱ្យមានគោលនយោបាយសេដ្ឋកិច្ចឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យស្របទៅនឹងបម្រែបម្រួលនៃបដិវដ្តឧស្សាហកម្ម 4.0 និងទាញយកផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជននៅទូទាំងប្រទេស។ តែទោះជាយ៉ាងនេះក្តី ដើម្បីអនុវត្តគោលដៅជាវិជ្ជមានទាំងអស់នេះបានល្អប្រសើរ កម្ពុជាត្រូវការធនធានមនុស្សជាច្រើនដើម្បីអនុវត្តសកម្មភាពនៅគ្រប់ផ្នែកទាំងអស់នៃការអភិវឌ្ឍ។ ពាក់ព័ន្ធនឹងចំណុចនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា «ដើម្បីឱ្យមានសេដ្ឋកិច្ចបែបឌីជីថល លុះត្រាតែយើងមានការអប់រំបែបឌីជីថល»។ ឯកឧត្តមថា ការអប់រំបែបឌីជីថល ឬអក្ខរកម្មឌីជីថលក្នុងបរិបទកម្ពុជានាសម័យឧស្សាហកម្ម 4.0 មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការកែប្រែខ្លួនឱ្យក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចបែបឌីជីថល និងរដ្ឋាភិបាលឌីជីថល ព្រោះផ្នែកទាំងអស់នេះត្រូវការអ្នកជំនាញជាច្រើនដើម្បីបំពេញការងារ និងគ្រប់គ្រងប្រព័ន្ធឆ្លាតវៃទាំងអស់នោះ។ ឯកឧត្តម ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា៖ «ដើម្បីឱ្យការអប់រំបែបឌីជីថល ធ្វើឡើងបានកាន់តែប្រសើរ ក្រសួងអប់រំបានធ្វើការងារជាច្រើនដើម្បីបញ្ជ្រាបការបណ្តុះបណ្តាលនៅគ្រប់កម្រិត និងនៅតំបន់នានានៅក្នុងប្រទេសកម្ពុជា»។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថា ដើម្បីឆ្លើយតបជាមួយនឹងតម្រូវការធនធានមនុស្សផ្នែកឌីជីថល ក្រសួងអប់រំ បានបង្កើតឱ្យមានសាលាជំនាន់ថ្មីដែលបញ្ចូលនូវកម្មវិធីសិក្សាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងការបណ្តុះបណ្តាលការសរសេរកូដ រួមទាំងកម្មវិធីសិក្សាដែលជាជំនាញទន់ជាច្រើនទៀតដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងក្នុងសតវត្សទី21។ លើសពីនេះទៅទៀត ក្រសួងក៏បានរៀបចំរៀបចំអប់រំចំណេះដឹងជាមូលដ្ឋានគ្រឹះសម្រាប់ការអប់រំដោយឆ្លើយតបជាមួយយុគ្គសម័យបច្ចេកវិទ្យា តាមរយៈការធ្វើកំណែទម្រង់សាលារៀន និងកំណែទម្រង់ការបណ្តុះបណ្តាលគ្រូ ដោយធ្វើយ៉ាងណាឱ្យភាគីពាក់ព័ន្ធទាំងអស់មានសមត្ថភាពខ្ពស់ផ្នែកបច្ចេកវិទ្យា…
-
សកម្មភាព 16 ថ្ងៃ ដើម្បីប្រឆាំងនឹងអំពើហឹង្សាយេនឌ័រ
សកម្មភាព 16 ថ្ងៃរបស់អង្គការសហប្រជាជាតិ ជាសកម្មភាពដែលធ្វើដើម្បីប្រឆាំងនឹងអំពើហិង្សាផ្នែកយេនឌ័រ ចាប់ផ្ដើមពីថ្ងៃទី25 ខែវិច្ឆិកា ដល់ថ្ងៃទី10 ខែធ្នូ ឆ្នាំ 2020 នឹងប្រព្រឹត្តទៅក្រោមប្រធានបទ៖ “ពិភពលោកពណ៌ទឹកក្រូច មូលនិធិឆ្លើយតប ទប់ស្កាត់ និងប្រមូល”ខណៈពេលដែលមនុស្សក្នុងពិភពលោកបានឃុំខ្លួននៅក្នុងផ្ទះដោយសារការដាក់វិធានការគម្លាតសង្គម ដែលត្រូវបានណែនាំដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ- 19 របាយការណ៍បានបង្ហាញពីការកើនឡើងគួរឱ្យព្រួយបារម្ភនៃការរីករាលដាលអំពើហឹង្សាលើស្ត្រី។ យោងតាមរបាយការណ៍អគ្គលេខាធិការអង្គការសហប្រជាជាតិបានបង្ហាញថា “ស្របពេលជាមួយនឹងវិបត្តិទាក់ទងនឹងអំពើហិង្សាក្នុងគ្រួសារនេះមានការកើនឡើង ការផ្ដល់សេវាកម្មដែលរួមបញ្ចូលទាំងនីតិវិធីច្បាប់ សុខភាព និងទីជម្រក ត្រូវបានបង្វែរទិសដៅ ដើម្បីដោះស្រាយជំងឺរាតត្បាតឯណោះវិញ។ សកម្មភាព16 ថ្ងៃរបស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងអំពើហិង្សាផ្នែកយេនឌ័រនេះ គឺជា យុទ្ធនាការជាលក្ខណៈអន្តរជាតិដែលចាប់ផ្ដើមនៅថ្ងៃ25 ខែវិច្ឆិកា ត្រូវជាថ្ងៃទិវាអន្តរជាតិ ដើម្បីបំបាត់អំពើហិង្សាលើស្ត្រី រហូតដល់ថ្ងៃទី10 ខែធ្នូ ដែលត្រូវជាថ្ងៃសិទ្ធិមនុស្ស។ យុទ្ធនាការនេះបានចាប់ផ្ដើមដំបូងដោយសកម្មជននៅវិទ្យាស្ថានភាពជាអ្នកដឹកនាំសកលរបស់ស្ត្រីក្នុងឆ្នាំ1991 ហើយត្រូវបានបន្តសម្របសម្រួលជារៀងរាល់ឆ្នាំដោយមជ្ឈមណ្ឌលសម្រាប់ភាពជាអ្នកដឹកនាំសកលរបស់ស្ត្រី។ យុទ្ធនាការនេះបានប្រើយុទ្ធសាស្ត្រក្នុងការរៀបចំដោយបុគ្គល និងអង្គការនានានៅជុំវិញពិភពលោក ដើម្បីអំពាវនាវឱ្យការពារ និងលុបបំបាត់អំពើហិង្សាលើស្ត្រី ព្រមទាំងក្មេងស្រីផងដែរ។ ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមរបស់សង្គមស៊ីវិលនេះ ក្រោមការដឹកនាំរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres (យុទ្ធនាការ UNiTE) អំពាវនាវឱ្យមានសកម្មភាពជាសកលដើម្បីជម្រុញកិច្ចប្រឹងប្រែងតស៊ូមតិ ក៏ដូចជាការចែករំលែកចំណេះដឹង និងការបង្កើតថ្មី។អ្នកអាចចូលរួមធ្វើឲ្យមានការផ្លាស់ប្ដូរក្នុងសង្គម ក៏ដូចជាអាចចូលរួមគាំទ្រដល់សុវត្ថិភាព ស្រ្តី…