-
មួយពាន់ថ្ងៃដំបូង ជាពេលវេលាសំខាន់បំផុតសម្រាប់ជីវិតកុមារគ្រប់រូប
ការផ្តល់អាហាររូបត្ថម្ភឱ្យបានត្រឹមត្រូវក្នុងពេល មួយពាន់ថ្ងៃដំបូងនៃជីវិតរបស់កុមារ មានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពនិងអនាគតរបស់ពួកគេ។ ការយកចិត្តទុកដាក់លើបញ្ហានេះ អាចធានាបានការអភិវឌ្ឍន៍ដ៏ល្អប្រសើរចំពោះខួរក្បាលនិងរាងកាយរបស់កុមារ។ មួយពាន់ថ្ងៃដំបូង នៃដំណើរជីវិតកុមារ រាប់ចាប់ផ្ដើមពីពេលដែលទារកស្ថិតក្នុងផ្ទៃម្តាយ រហូតដល់គេមានអាយុពីរឆ្នាំ។ ប្រសិនបើកុមារមិនទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ក្នុងរយៈពេលដ៏សំខាន់នេះទេ នោះគេនឹងទទួលរងផលប៉ះពាល់ដល់ការលូតលាស់បញ្ញា ស្មារតី និងរាង្គកាយក្រេះក្រិនពេញមួយជីវិត។ នេះបើតាមព័ត៌មានពីមន្ត្រីសម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា (SUN CSA Cambodia)។ បញ្ហាក្រេះក្រិននេះ បង្កផលវិបាកធំធេងសម្រាប់ជីវិតកុមារ ហើយមិនអាចត្រឡប់ក្រោយវិញបានទេ។ ប៉ុន្តែបញ្ហាក្រេះក្រិនអាចបញ្ជៀសបាន តាមរយៈការផ្តល់ទឹកដោះម្តាយសុទ្ធសម្រាប់ទារកក្រោមអាយុ៦ខែ ផ្តល់ទឹកស្អាត និងថែទំាសុខភាពត្រឹមត្រូវ នោះកុមារកម្ពុជាគ្រប់រូបនឹងទទួលបានអាហារូបត្ថម្ភល្អបំផុតក្នុងជីវិតរបស់ពួកគេ។ ជាការកត់សម្គាល់ បញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារនៅតែបន្តកើតមានជាទូទៅនៅក្នុងប្រទេសកម្ពុជា ដោយកុមារមានអាយុក្រោមប្រាំឆ្នាំមានបញ្ហាក្រេះក្រិន ស្គមស្គាំង 10ភាគរយ និង 24ភាគរយ មានទម្ងន់មិនគ្រប់។ នេះបើតាមលទ្ធផលនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា (CDHS) ឆ្នាំ 2014 ។ រហូតដល់ចុងឆ្នាំ 2018 បញ្ហាកង្វះអាហារូបត្ថម្ភនៅតែកើតមានលើកុមារកម្ពុជា៕
-
បច្ចុប្បន្នជំនាញទន់ ជាតម្រូវការចាំបាច់សម្រាប់សិស្ស-និស្សិតកម្ពុជា
ដើម្បីឈរជើងនៅក្នុងពិភពដែលពោរពេញទៅដោយការប្រកួតប្រជែងក្នុងស.វ.ទី 21នេះ ក្រៅពីចំណេះដឹង និងជំនាញវិជ្ជាជីវៈ ទាមទារឱ្យសិស្ស – និស្សិតមានជំនាញទន់បន្ថែមទៀត។ ជំនាញទន់ ឬ Soft Skill មានច្រើនយ៉ាង។ ជំនាញទាំងនេះ មិនត្រឹមតែសំខាន់សម្រាប់ការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាទុនសម្រាប់សិស្ស-និស្សិតក្នុងពេលចាប់ផ្ដើមបំពេញការងារនៅស្ថាប័ននានាផងដែរ។ ជំនាញទន់ គឺជាគុណលក្ខណៈផ្ទាល់ខ្លួន រួមបញ្ចូលទាំងអត្តចរិត និងបុគ្គលិកលក្ខណៈ ដែលបង្ហាញពីឥទ្ធិពលរបស់អ្នក ថាតើអ្នកអាចធ្វើការ ឬប្រាស្រ័យទាក់ទងជាមួយអ្នកដទៃបានល្អកម្រិតណា។ ជំនាញទន់មានច្រើន ហើយជំនាញដែលសំខាន់ៗ រួមមាន ជំនាញក្នុងការទំនាក់ទំនង ជំនាញក្នុងភាពជាអ្នកដឹកនាំ និងជំនាញក្នុងការធ្វើការងារជាក្រុមជាដើម។ ជំនាញក្នុងការទំនាក់ទំនង៖ ការប្រាស្រ័យទាក់ទងគ្នាពិតជាផ្នែកមួយសំខាន់ណាស់សម្រាប់ការរស់នៅ ទាំងក្នុងការសិក្សា និងការងារ។ ការធ្វើការទាក់ទងជាមួយមនុស្សទាំងក្នុងសាលារៀន កន្លែងធ្វើការ ក៏ដូចជាក្នុងសង្គម អាចជួបនឹងមនុស្សច្រើនប្រភេទ ដែលមានបុគ្គលិកលក្ខណៈខុសប្លែកពីគ្នា។ ជំនាញទំនាក់ទំនងនេះ អាចជួយសិស្សឲ្យយល់ដឹងថា តើខ្លួនត្រូវប្រឈម និងដោះស្រាយជាមួយមនុស្សផ្សេងៗគ្នាបានយ៉ាងដូចម្ដេច។ នៅក្នុងយុគសម័យឌីជីថលនេះ ទំនាក់ទំនងរបស់មនុស្សត្រូវបានផ្លាស់ប្ដូរពីការនិយាយតទល់មុខគ្នាផ្ទាល់ មកប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើទាក់ទងគ្នា។ ខណៈដែលយុវសិស្សចេះប្រើប្រាស់បច្ចេកវិទ្យា ដើម្បីពង្រឹងទំនាក់ទំនងរបស់គាត់ជាមួយមិត្តភក្ដិ លោកគ្រូអ្នកគ្រូ ក៏ដូចជាបណ្ដាញផ្សេងទៀត ពួកគាត់អាចបង្កើតបណ្ដាញមិត្តភក្ដិ និងមនុស្សល្អៗ ជុំវិញខ្លួនបានយ៉ាងងាយ។ ការកសាងបណ្តាញទំនាក់ទំនងថ្មីនេះ ជួយជម្រុញដល់ការពង្រឹងសមត្ថភាព ចំណេះដឹង និងភាពក្លាហ៊ានឱ្យរីកចម្រើនបានមួយកម្រិតទៀត។…
-
ឥទ្ធិពលកូវីដ-19 តម្រូវឱ្យមនុស្សគ្រប់រូបរៀនរស់នៅក្នុងសភាពធម្មតាតាមបែបគន្លងថ្មី
(ភ្នំពេញ)៖ ជំងឺផ្លូវដង្ហើមកូវីដ-19 បានបន្តរីករាលដាលជាសកលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងឆ្លងចូលក្នុងសហគមន៍ជាបន្តបន្ទាប់។ កម្ពុជាកំពុងរងឥទ្ធិពលកូវីដ-19 និងការឆ្លងរីករាលដាលជាសកលនេះដែរ។ កូវីដ-19 រំខានយ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពល រាប់ទាំងការគំរាមកំហែងដល់សុខភាពដោយផ្ទាល់ និងប្រយោល ប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច ការអប់រំ និងការអភិវឌ្ឍន៍នានា។ គ្រប់គ្នាកំពុងត្រូវប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន បញ្ជៀសការឆ្លងនិងការចម្លងមេរោគនេះ ទៅអ្នកដ៏ទៃតាមរបៀបរស់ក្នុង “សភាពធម្មតាតាមបែបគន្លងថ្មី” ឬជាភាសាអង់គ្លេសថា “The New Normal” ។ តើកូវីដ-១៩ បានបង្រៀនប្រជាជនកម្ពុជាពីរបៀបរស់នៅប្រក្រតីតាមបែបគន្លងថ្មីនេះ ដូចម្តេច? អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា ប្រក្រតីតាមបែបគន្លងថ្មី ឬសភាពធម្មតាតាមបែបគន្លងថ្មី សម្តៅដល់ការរស់នៅមានអនាម័យខ្ពស់ តាមរយៈការលាងដៃឲ្យបានញឹកញាប់ អនុវត្តវិធានអនាម័យនៅពេលក្អកឬកណ្ដាស់ ពាក់ម៉ាស់ក្នុងករណីចាំបាច់ បន្តអនុវត្តគម្លាតសុវត្ថិភាពសង្គមនិងគម្លាតសុវត្ថិភាពបុគ្គល ដោយចៀសវាងរៀបចំការជួបជុំដែលមានមនុស្សចូលរួមច្រើន ឬធ្វើដំណើរទៅកាន់ទីកន្លែងដែលមានមនុស្សកុះករជាដើម។ លោក ហ៊ុត សេងហ៊ួត អ្នករត់ម៉ូតូកង់បីដឹកអ្នកដំណើរនៅរាជធានីភ្នំពេញ យល់ថា ចាប់តាំងពីជំងឺកូវីដ-19 ផ្ទុះឡើងមក ប្រាក់ចំណូលទទួលបានពីរបរនេះក៏ធ្លាក់ចុះដែរ ដោយថ្ងៃខ្លះអាចរកបានត្រឹមពីរទៅបីម៉ឺនរៀលតែប៉ុណ្ណោះ។ លោកបានបន្តថា ទោះបីកូវីដ-19 ធ្វើឱ្យលោករកប្រាក់ចំណូលបានតិចក៏ពិតមែន ប៉ុន្តែលោករៀនសូត្របានច្រើនពីរបៀបរស់នៅតាមបែបគន្លងថ្មី ជាពិសេសអនុវត្តន៍វិធានអនាម័យជារៀងរាល់ថ្ងៃ។ “អាកូវីដហ្នឹង វាអាក្រក់ហើយ តែយើងចេះតែប្រយ័ត្នទៅ…
-
មួយខែមុនថ្ងៃប្រឡងបាក់ឌុបមកដល់ តើសិស្សថ្នាក់ទី12 គួរត្រៀមខ្លួនដូចម្ដេចខ្លះ?
(ភ្នំពេញ)៖ គិតត្រឹមថ្ងៃចន្ទ ទី07 ខែធ្នូនេះ នៅសល់ពេលតែមួយខែទៀតតែប៉ុណ្ណោះ ដែលសិស្សានុសិស្សថ្នាក់ទី12 គ្រប់រូបមានពេលសម្រាប់ត្រៀមខ្លួនប្រឡងបាក់ឌុប។ ពេលវេលាប្រឡងខិតកាន់តែកៀកសិស្សានុសិស្សមួយចំនួន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ចេញសមត្ថភាព និងចំណេះដឹងរបស់ខ្លួន រីឯសិស្សមួយចំនួនទៀត ក៏នៅស្ទាក់ស្ទើរមិនទាន់ប្រាកដក្នុងចិត្ត ថាគួររៀបចំខ្លួនដូចម្ដេចនៅឡើយ។ ពាក់ព័ន្ធនឹងការត្រៀមខ្លួនមុនថ្ងៃប្រឡងបាក់ឌុបនេះ AMS Education ទទួលបានគន្លឹះសំខាន់ៗមួយចំនួនពីយុវនិស្សិត សាន គីមស័ង ដែលជាអតីតសិស្សនិទ្ទេស A កាលពីឆ្នាំ 2019 កន្លងទៅ។ គីមស័ង បានលើកឡើងថា គន្លឺះសំខាន់ដំបូងបំផុតដែលបេក្ខជនត្រៀមខ្លួនប្រឡងបាក់ឌុបត្រូវធ្វើ គឺថែរក្សាសុខភាពឱ្យបានល្អ។ សុខភាពជាទ្រព្យសម្បត្តិ ហើយជោគជ័យគ្រប់យ៉ាង ផ្តើមចេញពីសុខភាព ជាពិសេសកំឡុងពេលការរាតត្បាតនៃជំងឺកូវីដ-19 ឆ្លងចូលក្នុងសហគមន៍នេះ ជាពេលដែលគ្រប់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន បញ្ជៀសការឆ្លងមេរោគ ក៏ដូចជាការចម្លងទៅអ្នកដ៏ទៃ។ គីមស័ង បានបញ្ជាក់ថា៖ “បើមិនចាំបាច់ សិស្សទាំងអស់គួរតែរក្សាខ្លួននៅក្នុងផ្ទះ ខិតខំសិក្សារៀនសូត្រ រំលឹកមេរៀន និងអនុវត្តវិធានការអនាម័យដែលបានណែនាំដោយក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-19 នេះក៏ដូចជាត្រៀមខ្លួនរងចាំថ្ងៃប្រលងដែលជិតមកដល់”។ ទន្ទឹមគ្នានេះ ការរំលឹកមេរៀនឡើងវិញ ជាចំណុចចាំបាច់ដែលសិស្សទាំងអស់ត្រូវតែរៀបចំឲ្យរួចរាល់។ មេរៀនជាផ្នែកចម្បងនៃការប្រឡងបញ្ជាក់សមត្ថភាព ការយល់ដឹង និងការចងចាំរបស់សិស្ស។ មេរៀនដែលបានរៀនរួចមានច្រើន ហើយពេលប្រឡងកាន់តែខិតចូលមកដល់…
-
ក្រសួងអប់រំពន្យាពេលប្រឡងបាក់ឌុប ទៅពាក់កណ្តាលខែមករា ឆ្នាំ 2021
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី 07 ខែធ្នូ ឆ្នាំ 2020 នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងពន្យារពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបទៅពាក់កណ្ដាលខែមករា ឆ្នាំ 2021 ខាងមុខ។ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការសម្រេចពន្យារពេលប្រឡងបាក់ឌុបនៅពេលនេះ ដោយសារស្ថានភាពមិនទាន់ច្បាស់លាស់នៃផលប៉ះពាល់របស់ព្រឹត្តិការណ៍សហគមន៍ 28 វិច្ឆិកា។ ក្រសួងបញ្ជាក់ថា ក្រសួងនឹងជូនដំណឹងអំពីកាលបរិច្ឆេទច្បាស់លាស់នៃការប្រឡងនៅពេលក្រោយ។ គួរបញ្ជាក់ថា កន្លងទៅក្រសួងអប់រំ យុវជន និង កីឡាបានកំណត់យកថ្ងៃទី 21 – 22 ខែធ្នូ ឆ្នាំ 2020 ជាថ្ងៃប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប៕
-
លទ្ធផលប្រឡងឌីប្លូមនឹងចេញជាផ្លូវនៅក្រោយថ្ងៃទី១៤ ធ្នូខាងមុ
ដូចការគ្រោងទុកលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម បានប្រកាសឱ្យដឹងនៅថ្ងៃទី07 ខែធ្នូនេះ សម្រាប់មណ្ឌលប្រឡងនីមួយៗនៅតាមរាជធានី-ខេត្ត។ លទ្ធផលប្រឡងប្រកាសរួមទូទាំងប្រទេស ក្រសួងអប់រំនឹងផ្សព្វផ្សាយនៅក្រោយថ្ងៃទី14 ខែធ្នូខាងមុខ។ មូលហេតុក្រសួងអប់រំ យុវជន និងកីឡា ប្រកាសលទ្ធផលប្រឡងផ្លូវការនៅក្រោយថ្ងៃទី14 ខែធ្នូ ខាងមុខនេះ ដោយសារលទ្ធផលប្រឡងនៅតាមមណ្ឌលប្រឡងនីមួយៗ នឹងបញ្ជូនមកក្រសួងអប់រំមិនឱ្យហួសពីថ្ងៃទី14 ខែធ្នូឡើយ។ ក្រសួងអប់រំ ត្រូវការពេលវេលាសម្រាប់ប្រមូលលទ្ធផលនិងផ្ទៀងផ្ទាត់ឡើងវិញ មុននឹងប្រកាសជាផ្លូវការ។ នេះបើតាមការឱ្យដឹងពីមន្ត្រីនាំពាក្យក្រសួងអប់រំ យុវជន និង កីឡា បានប្រាប់ AMS Education នៅរសៀលថ្ងៃទី07 ខែធ្នូនេះ។ សូមបញ្ជាក់ថា ការប្រឡងឌីប្លូម ឆ្នាំ2020នេះ មានរយៈពេលពីរថ្ងៃ ប្រព្រឹត្តទៅកាលពីថ្ងៃទី30 ខែវិច្ឆិកា និងថ្ងៃទី01 ខែធ្នូ កន្លងទៅ មានបេក្ខជនប្រឡងសរុបចំនួនជាង 15ម៉ឺននាក់ មានមណ្ឌលប្រឡងចំនួន 1729 មណ្ឌល។ សម្រាប់សាលាឯកជនមួយចំនួន បានរៀបចំប្រឡងឌីប្លូមរួចរាល់ហើយ កាលពីថ្ងៃទី 03 សីហាកន្លងទៅ។ សម្រាប់ការប្រឡងឌីប្លូមឆ្នាំនេះ មានមុខវិជ្ជាទាំងអស់ 11មុខវិជ្ជា។ ចំណែករបបពិន្ទុដែលបេក្ខជនទទួលបានជាអតិបរមាមានចំនួន 445ពិន្ទុ និងរបបពិន្ទុប្រចាំឆ្នាំ 100ពិន្ទុ…
-
អ្នកស្រី កន ម៉ាលី ៖ ខ្ញុំរៀនភាសាសញ្ញាដោយក្តីស្រឡាញ់ ដើម្បីសម្រួលបន្ទុកដ៏លំបាករបស់មនុស្សថ្លង់
(ភ្នំពេញ) ៖ ភាសាសញ្ញាសម្រាប់មនុស្សថ្លង់ បានក្លាយជាភាសាសំខាន់និងចាំបាច់នៅក្នុងទំនាក់ទំនងជីវភាពរស់ប្រចាំថ្ងៃ រវាងអ្នកនិយាយបានធម្មតា និងមនុស្សថ្លង់ ឬយល់ពីសហគមន៍មនុស្សថ្លង់។ ប្រសិនបើគ្មានភាសាសញ្ញានេះ គោលបំណងរបស់មនុស្សថ្លង់ ឬការផ្លាស់ប្តូរព័ត៌មានផ្សេងៗទៅក្នុងសកម្មភាពប្រចាំថ្ងៃក៏យើងមិនអាចដឹងបានដែរ។ នេះជាការយល់ឃើញរបស់អ្នកស្រី កន ម៉ាលី អ្នកជំនាញបកប្រែភាសាសញ្ញាសម្រាប់មនុស្សថ្លង់នៅកម្ពុជា។ “ខ្ញុំត្រឹមតែជាស្ពានសម្រាប់សម្របសម្រួលឱ្យសំឡេងមនុស្សថ្លង់តែប៉ុណ្ណោះ តាមរយៈការបកប្រែភាសាសញ្ញា ព្រោះកន្លងទៅគ្រប់គ្នាយល់ថា មនុស្សថ្លង់គួរឱ្យខ្លាច មិនគួររាប់អាន តែការពិតពួកគាត់ព្យាយាមប្រាប់អ្វីមួយមកយើង ដោយធ្វើសញ្ញាផ្សេងៗ ឱ្យយើងយល់…”។ នេះជាហេតុផលជំរុញចិត្តអ្នកស្រី កន ម៉ាលី ឱ្យសម្រេចក្តីស្រមៃក្លាយជាអ្នកបកប្រែភាសាសញ្ញាសម្រាប់មនុស្សថ្លង់តាំងពីកុមារ។ បច្ចុប្បន្នជាប្រធានគម្រោងភាសាសញ្ញា នៃកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ក្នុងអង្គការម៉ារីណុល អ្នកស្រី កន ម៉ាលី មានទីកន្លែងកំណើតជាអ្នករាជធានីភ្នំពេញ មានបទពិសោធន៍ 14 ឆ្នាំ លើការងារបកប្រែភាសាសញ្ញា។ អ្នកស្រីបានចំណាយពេលពីរឆ្នាំក្នុងការហ្វឹកហាត់រៀនសូត្រភាសាសញ្ញានៅអង្គការម៉ារីណុល មុននឹងក្លាយជាអ្នកបកប្រែភាសាសញ្ញា។ ម៉ាលី បានបន្តថា ភាសាសញ្ញាសម្រាប់មនុស្សថ្លង់ ខុសពីភាសានិយាយធម្មតា ភាសានេះមានក្បួនវេយ្យាករណ៍និយាយត្រឹមត្រូវ ដែលទាមទារពេលវេលាហ្វឹកហាត់ដោយយកចិត្តទុកដាក់បំផុត។ អ្នកស្រីម៉ាលី បន្តរៀបរាប់ប្រាប់ AMS Education ទៀតថា មនុស្សថ្លង់ក៏ការសេវាសាធារណៈ សេវាសុខភាព ការទទួលព័ត៌មាន និងការអប់រំដូចអ្នកស្តាប់បានធម្មតាដែរ ហើយកិច្ចការទាំងនេះចាំបាច់ត្រូវការអ្នកសម្របសម្រួលភាសាសញ្ញាកាយវិការជួយពួកគាត់។ និយាយបណ្តើរកាយវិការពន្យល់អមដោយស្នាមញញឹមបណ្តើរ…
-
ក្រសួងអប់រំនៅតែរក្សាជំហរប្រឡងបាក់ឌុប “អ្នកចេះ គឺជាប់” ដូចឆ្នាំមុនដដែល
អ្នកចេះគឺជាប់ គឺជាគោលការណ៍ដែលឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរំលឹកជារឿយៗដល់បេក្ខជនប្រឡងទាំងអស់ ដើម្បីបន្តរក្សាគុណភាពសញ្ញាប័ត្របាក់ឌុបជូនបេក្ខជនប្រឡង។ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំ 2020 នេះ ក្រសួងអប់រំនៅតែរក្សាជំហរប្រឡងបាក់ឌុប “អ្នកចេះ គឺជាប់” ដូចឆ្នាំមុនៗដដែល។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ប្រាប់ដល់ AMS Education។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំ 2020 នឹងប្រព្រឹត្តទៅនៅថ្ងៃទី 21 ខែធ្នូខាងមុខ។ ដំណើរការប្រឡងនេះ សាធារណមតិខ្លះលើកឡើងថា ការប្រឡងអាចនឹងធូររលុងដោយសារជំងឺផ្លូវដង្ហើម Covid-19 រីករាលដាលជាសាកល ខណៈក្រសួងអប់រំបានបិទសាលារៀនបណ្តោះអាសន្នក្នុងពេលកន្លងទៅ ដោយគិតពីសុវត្ថិភាពសុខភាពសិស្សានុសិស្ស។ ទន្ទឹមគ្នានេះ ក្រសួងអប់រំ បានដាក់កម្មវិធីសិក្សាតាមបែបចម្រុះ សម្រាប់សិស្សាថ្នាក់ទី 12។ ជុំវិញដំណើរការប្រឡងនៅពេលខាងមុខនេះ ឯកឧត្តម រស់ សុវាចា បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា វាយតម្លៃការបង្រៀនតាមកម្មវិធីសិក្សាបែបចំរុះក្នុងបរិបទ Covid-19 ដើម្បីជាមូលដ្ឋានក្នុងការចេញវិញ្ញាសារប្រឡង។…
-
ក្រសួងអប់រំសម្រេចយកពហុកីឡាដ្ឋានជាតិជាកន្លែងធ្វើតេស្តសំណាក អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ 28 វិច្ឆិកា
ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅតាមតម្រូវការចាំបាច់របស់ក្រសួងសុខាភិបាល ក្រសួងអប់រំសម្រេចយកពហុកីឡាដ្ឋានជាតិធ្វើជាកន្លែងសម្រាប់ប្រមូលសំណាករបស់អ្នកពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍ 28 វិច្ឆិកា មកធ្វើតេស្តជាលើកទី2 ចាប់ពីថ្ងៃទី07 ខែធ្នូ រហូតដល់ថ្ងៃទី12 ខែធ្នូ ឆ្នាំ2020។ ថ្ងៃទី 04 ខែធ្នូនេះ ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងដល់ភាគីពាក់ព័ន្ធដែលរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានសហព័ន្ធកីឡាជាតិ បុគ្គលិកអប់រំក្រោមឳវាទ អគ្គនាយកដ្ឋានកីឡា និងសាធារណជនទាំងអស់ ដែលហាត់ប្រាណ ឬលេងកីឡា និងហ្វឹកហ្វឺន ក្នុងបរិវេណពហុកីឡាដ្ឋានជាតិ ឱ្យបានជ្រាបពីពត៌មាន និងចូលរួមសហការប្រកបដោយប្រសិទ្ធភាពទាំងអស់គ្នា។ ដោយឡែក បុគ្គលិកអប់រំដែលទីតាំងបម្រើការក្នុងបរិវេណពហុកីឡាដ្ឋានជាតិ ត្រូវបន្តធ្វើការតាមអនឡាញ។ គួររំលឹកផងដែរថា ព្រឹត្តិការណ៍សហគមន៍ 28 វិច្ឆិកានេះ គិតត្រឹមថ្ងៃទី 03 ខែធ្នូ ក្រសួងសុខាភិបាលបានធ្វើតេស្ដអ្នកពាក់ព័ន្ធសរុបទាំងអស់ចំនួន 9,793 នាក់ ដែលនៅក្នុងនោះមានអ្នកវិជ្ជមានវីរុសកូវីដ-19 ថ្មី សរុបចំនួន 23នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕
-
តើការអានសៀវភៅនៅក្នុងបរិបទនៃការរាតត្បាតជំងឺ Covid-19 ជួយអ្វីបានខ្លះ?
ផលនៃអំណានជាចំណីសម្រាប់ខួរក្បាល ក្នុងការអភិវឌ្ឍន៍និងបង្កើនមូលដ្ឋានគំនិត និងជំនាញនៅក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ។ ទម្លាប់អានសៀវភៅ ត្រូវបានគេឲ្យតម្លៃខ្ពស់ ព្រោះអាចជួយឲ្យអ្នកអានបង្កើនចំណេះដឹងថ្មីៗបន្ថែម។ នៅក្នុងបរិបទនៃការរីករាលដាលជាសកលជំងឺផ្លូវដង្ហើម Covid-19 តើយើងគួរបង្កើតទម្លាប់អានដែរឬទេ? តើអ្នកអាន គួរតែបន្តទម្លាប់អានរបស់ខ្លួនដែរឬទេ? ជាក់ស្ដែងកំឡុងពេលនេះ មានមនុស្សច្រើនណាស់ប្រឈមមុខជាមួយនឹងបម្លាស់ប្ដូរផ្សេងៗនៅក្នុងជីវិតប្រចាំថ្ងៃ។ ទន្ទឹមគ្នានេះ មានមនុស្សជាច្រើនបានចំណាយពេលសិក្សា និងធ្វើការងារពីផ្ទះ ដើម្បីកាត់បន្ថយការរីករាលដាលជំងឺកូវីដ-19។ ស្ថានភាពនេះ ពួកគេចំណាយពេលវេលាស្ទើរតែមួយថ្ងៃពេញ ជាមួយនឹងអេក្រង់ទូរស័ព្ទ កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិចផ្សេងៗ ដែលអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តផងដែរ។ ទោះយ៉ាងណាក៏ដោយ ដំណោះស្រាយដ៏ល្អគឺបង្កើតអានសៀវភៅ។ ឆ្លៀតពេលសម្រាកពីការសិក្សា និងការងារ អ្នកគួរចំណាយពេលមកចាប់យកសៀវភៅល្អៗ ដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នក។ ការអានសៀវភៅ បែបប្រលោមលោក និងសៀវភៅបែបនិពន្ធជាដើម អាចនាំអ្នកអានទៅកាន់ស្ថានការណ៍ ឬពិភព មួយទៀតដែលអ្នកនិពន្ធប្រឌិតឡើងនៅក្នុងសាច់រឿង។ អ្នកនិពន្ធបង្កើតពិភពស្រមើស្រមៃមួយ ដែលអ្នកអានអាចទៅដល់ និងអាចសម្រាកពីបញ្ហានានាដែលកើតមាននៅក្នុងតថភាពជាក់ស្ដែង។ ការអាន ដូចជាការធ្វើសម្មាធិចិត្ត និងអារម្មណ៍ ដែលអាចធ្វើឲ្យអ្នកអានបង្កើតនូវសេចក្ដីស្ងប់បាន។ លើសពីនេះទៅទៀត ការអានអាចបង្កើនចំណេះ អភិវឌ្ឍគំនិត និងភាពច្នៃប្រឌិតឥតឈប់ឈរ។ នៅពេលដែលអានសៀវភៅ អ្នកនឹងជួបរឿងរ៉ាវថ្មីៗ ដែលអ្នកមិនធ្លាប់ដឹង ដែលរឿងរ៉ាវទាំងនោះសុទ្ធសឹងតែជាអត្ថប្រយោជន៍ដែលអាចជួយអ្នកក្នុងការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ឬអាចជួយសម្រួលដល់ការសិក្សា ក៏ដូចជាជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក។ ទាក់ទងនឹងការអាននេះដែរ លោក…