Category: អប់រំ

  • រៀនបណ្តើរធ្វើការងារបណ្តើរក្នុងពេលតែមួយ ជួយឱ្យនិស្សិតទទួលបានទាំងចំណេះ និងបទពិសោធការងារ

    រៀនបណ្តើរធ្វើការងារបណ្តើរក្នុងពេលតែមួយ ជួយឱ្យនិស្សិតទទួលបានទាំងចំណេះ និងបទពិសោធការងារ

    ភ្នំពេញ៖ រៀនបណ្ដើរ ធ្វើការងារបណ្ដើរ ជាសកម្មភាពដែលយុវជនកម្ពុជាកំពុងអនុវត្ត ស្របពេលដែលពួកគេបន្តការសិក្សានៅមហាវិទ្យាល័យ។ ការសម្រេចចិត្តរៀនផងធ្វើការងារផងនេះ ដោយសារបង្កើនទំនុកចិត្តដល់ខ្លួនឯង កត្តាជីវភាព​គ្រួសារ ឥទ្ធិពលសង្គម គួបផ្សំនឹងតម្រូវការបទពិសោធការងារ។ យុវជនទទួលបានអត្ថប្រយោជន៍ជាច្រើនពីការងារ តែក៏មានបញ្ហាប្រឈមខ្លះដែរ ដែលពួកគាត់ត្រូវពិចារណាក្នុងដំណាក់កាលនេះ។ កញ្ញា ម៉ូង យោត ជានិស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្ត បាននិយាយថា រៀនបណ្តើរធ្វើការងារបណ្តើរក្នុងពេលតែមួយ ជួយឱ្យកញ្ញាទទួលបានទាំងបទពិសោធការងារ និងមានប្រាក់ចំណូលជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ និស្សិតរូបនេះ រំពឹងថា បទពិសោធការងារដែលមានស្រាប់នឹងផ្តល់ឱកាសការងារល្អៗបន្ទាប់ពីរៀនចប់សាកលវិទ្យាល័យ។ កញ្ញា ម៉ូង យោត ៖ “ពេលដែលខ្ញុំធ្វើការ ខ្ញុំទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ចាយវាយប្រចាំខែ ជាពិសេសខ្ញុំអាចចំណាយលើថ្លៃបង់សាលា ទិញសម្ភារៈសិក្សា និងចំណាយផ្សេងៗប្រចាំថ្ងៃ មិនចាំបាច់ពឹងពាក់លើលុយកាក់អ្នកផ្ទះ។ ខ្ញុំអាចជួយខ្លួនឯងបាន ហើយអាចជួយគ្រួសារខ្ញុំបានខ្លះៗទៀត… ខ្ញុំនិងគ្រួសារខ្ញុំក៏បានធូរចិត្តដូចគ្នាមិនចាំបាច់ពឹងលើការហត់នឿយរបស់ពួកគាត់ (ម្តាយឳពុក) ដើម្បីផ្គត់ផ្គង់ការសិក្សារបស់ខ្ញុំ”។ ការងារក្រៅម៉ោងសិក្សា បានបង្រៀនយុវតីរូបនេះ ឱ្យចេះសម្របខ្លួនធ្វើការងារជាមួយនឹងមនុស្សថ្មីៗ យល់ពីរបៀបធ្វើការងារជាក្រុម ហ្វឹកហាត់ចិត្តគំនិតឱ្យអត់ធ្មត់ ព្រមទាំងរៀនសូត្រពីរបៀបដំណោះស្រាយបញ្ហា។ លើសពីនេះបានបង្កើនចំណងមិត្តភាពកាន់តែស្និទ្ធស្នាលជាមួយមិត្តភក្តិរួមការងារ។ “នៅពេលធ្វើការ ខ្ញុំអាចបង្កើតចំណងមិត្តភាពជាមួយអ្នកនៅកន្លែងធ្វើការ ជួយឱ្យខ្ញុំមានបណ្ដាញទំនាក់ទំនងមួយដែលរឹងមាំសម្រាប់ធ្វើការងារនៅថ្ងៃខាងមុខទៀត” នេះជាការបញ្ជាក់បន្ថែមរបស់កញ្ញា ម៉ូង យោត។ ចំណែកកញ្ញា សៀន សុលឿក…

  • ក្រសួងអប់រំសម្រេចបើកបវេសនកាលឆ្នាំសិក្សាថ្មីថ្ងៃទី 11 ខែមករា ដូចការគ្រោងទុក

    ក្រសួងអប់រំសម្រេចបើកបវេសនកាលឆ្នាំសិក្សាថ្មីថ្ងៃទី 11 ខែមករា ដូចការគ្រោងទុក

    ភ្នំពេញ៖ ដូចការគ្រោងទុកក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចកំណត់យកថ្ងៃទី 11 ខែមករា ឆ្នាំ 2021 ជាកាលបរិច្ឆេទនៃការបើកបវេសនកាលឆ្នាំសិក្សា 2020-2021។ នេះបើតាមសេចក្តីជូនដំណឹងបញ្ជាក់ម្ដងទៀតរបស់ក្រសួងអប់រំ នៅថ្ងៃទី 29 ខែធ្នូ ឆ្នាំ 2020 នេះ។ ក្រសួងអប់រំបានបញ្ជាក់ថា បវេសនកាលឆ្នាំសិក្សាថ្មី គ្រឹះស្ថានសិក្សាចំណេះទូទៅទាំងអស់ ត្រូវបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទ Covid-19 និងរក្សាគម្លាតសង្គមនិងបុគ្គល។ ក្នុងករណីចាំបាច់ត្រូវពាក់ម៉ាសការពារក្នុងបរិវេណគ្រឹះស្ថានសិក្សា។ ទន្ទឹមនឹងសេចក្តីជូនដំណឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងមួយទៀត ស្ដីពីការអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាឯកជន បើកដំណើរការឡើងវិញបន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី 28 ខែវិច្ឆិកាត្រូវបានបិទបញ្ចប់។ ចំពោះគ្រឹះស្ថានសិក្សាឯកជនសំដៅលើគ្រឹះស្ថានសិក្សាឯកជនដែលទទួលការអនុញ្ញាតឱ្យដំណើរការឡើងវិញដំណាក់កាលទី1 និងទី2 ។ សម្រាប់គ្រឹះស្ថានឯកជនដែលទទួលបានការអនុញ្ញាត ត្រូវបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទ Covid-19 និងរក្សាគម្លាតសុវត្ថិភាពសង្គមនិងបុគ្គល។ គួរបញ្ជាក់ថា ដោយសារព្រឹត្តិការណ៍ថ្ងៃ 28 ខែវិច្ឆិកាកន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡាបានផ្អាកដំណើរការគ្រឹះស្ថានសិក្សាទាំងអស់ ក្នុងន័យទប់ស្កាត់ការឆ្លងរីករាលដាលជំងឺផ្លូវដង្ហើម Covid-19…

  • ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតនារីស្នាក់នៅក្នុងអន្តេវាសិក 125 នាក់

    ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតនារីស្នាក់នៅក្នុងអន្តេវាសិក 125 នាក់

    ភ្នំពេញ៖ ក្នុងន័យលើកកម្ពស់ស្ថានភាពសិក្សារបស់និស្សិតនារីក្រីក្រមកពីបណ្ដាខេត្តនានាក្នុងឆ្នាំសិក្សា 2021- 2022 ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសនិស្សិតនារីក្រីក្រសម្រាប់និស្សិតអាហារូបករណ៍ និងបង់ថ្លៃឱ្យស្នាក់នៅជាបណ្ដោះអាសន្នក្នុងមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីសរុបចំនួន 125 នាក់។ ក្រសួងអប់រំ យុវជន និងកីឡា បានស្នើឱ្យគ្រឹះស្ថានឧត្តមសិក្សាសាធារណៈទាំងអស់នៅរាជធានីភ្នំពេញ ផ្សព្វផ្សាយព័ត៌មាននេះឱ្យបានទាន់ពេលវេលា និងសមស្របទៅកាន់និស្សិត និងបញ្ជូនឯកសារមកក្រសួងឱ្យបានមុនថ្ងៃទី 25 ខែកុម្ភៈ ឆ្នាំ 2021។ លក្ខខណ្ឌដែលនិស្សិតនារីអាចស្នើសុំមជ្ឈមណ្ឌលអន្តេវាសិកស្នាក់នៅបណ្ដោះអាសន្នបាន ជានិស្សិតនារី ទទួលបានអាហារូបករណ៍ ឬបង់ថ្លៃ កំពុងសិក្សាឆ្នាំទីមួយនៅគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនានាក្នុងរាជធានីភ្នំពេញ។ និស្សិតនារីក្រីក្រនិងនិស្សិតនារីមានពិការភាពមកពីខេត្តនានាត្រូវមានភ្ជាប់លិខិតបញ្ជាក់ពីមេភូមិនិងមេឃុំ។ បេក្ខជនត្រូវនៅលីវ មានវិន័យ និងមានសីលធម៌ល្អ។ សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ បានបញ្ជាក់ថា បេក្ខនារីអាចយកពាក្យសុំស្នាក់នៅ ដាក់ទៅគ្រឹះស្ថានឧត្តមសិក្សារបស់ខ្លួនដោយខ្លួនឯង ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី 01 ខែកុម្ភៈ ឆ្នាំ 2021។ ចំណែកលទ្ធផលនឹងបិទផ្សាយនៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី និងគេហទំព័រផ្លូវការរបស់ក្រសួងអប់រំ នៅថ្ងៃទី 01 ខែមីនា ឆ្នាំ 2021។ សូមជម្រាបថា ជារៀងរាល់ឆ្នាំក្រសួងអប់រំ យុវជន និងកីឡា តែងប្រកាសជ្រើសរើសនិស្សិតនារីក្រីក្រ ឱ្យស្នាក់នៅក្នុងអន្តេវាសិកនិស្សិតនារី ដែលមានទីតាំងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕

  • អ្នកស្រី ប៉ែន បុប្ផា ៖ យុវជនគួរមានទម្លាប់រៀបចំផែនការហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ ទោះរៀនមិនទាន់ចប់សាកលវិទ្យាល័យ

    អ្នកស្រី ប៉ែន បុប្ផា ៖ យុវជនគួរមានទម្លាប់រៀបចំផែនការហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ ទោះរៀនមិនទាន់ចប់សាកលវិទ្យាល័យ

    ភ្នំពេញ៖ យុវជនមានទម្លាប់ចាយលុយបានត្រឹមត្រូវជារឿងល្អមួយ ប៉ុន្តែរៀបចំផែនការហិរញ្ញវត្ថុបានត្រឹមត្រូវជារឿងកាន់តែប្រសើរ និងមានឥទ្ធិពលខ្លាំងបំផុតដល់ដំណើរការនៃការរៀបចំផែនការជីវិត បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ។ និយាយដល់កិច្ចការរៀបចំផែនការហរិញ្ញវត្ថុនេះ វាពិតជាលំបាកបន្តិចសម្រាប់យុវជនកម្ពុជា ដោយសារយុវជនមួយចំនួនស្ថិតក្នុងវ័យកំពុងបន្តសិក្សាពឹងប្រភពហិរញ្ញវត្ថុពីម្តាយឪពុក ឬអាណាព្យាបាល។ ចំណែកយុវជនមួយចំនួនទៀត ទើបចាប់ផ្តើមធ្វើការងារបន្ទាប់ពីបញ្ចប់ការសិក្សា។ “ទម្លាប់រៀបចំផែនការហិរញ្ញវត្ថុត្រឹមត្រូវ ជាអ្វីដែលយុវជនកម្ពុជាគួរចាប់ផ្តើមគិតឱ្យបានល្អិតល្អន់ នោះនឹងជួយឱ្យពួកគេឆាប់សម្រេចបំណងប្រាថ្នារបស់ខ្លួន”។ នេះជាការលើកឡើងរបស់អ្នកស្រី ប៉ែន បុប្ផា អគ្គនាយិកាក្រុមហ៊ុនពុទ្ធិពល ដែលជាស្ថាប័នបណ្តុះបណ្តាលពីចំណេះដឹងអំពីហរិញ្ញវត្ថុ។ អ្នកស្រី ប៉ែន បុប្ផា អគ្គនាយិកាក្រុមហ៊ុនពុទ្ធិពល មានប្រសាសន៍ថា ការរៀបចំផែនការហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវជួយឱ្យយុវជនឆាប់សម្រេចផែនការជីវិតរបស់ខ្លួននៅក្នុងរយៈពេលជាក់លាក់មួយ ប្រសិនបើយុវជនមានគោលដៅច្បាស់លាស់។ ទម្លាប់គ្រប់គ្រងហិរញ្ញវត្ថុបានត្រឹមត្រូវ ជួយឱ្យយុវជនមានពេលវេលារៀនសូត្រគ្រប់គ្រាន់ បំពេញការងារមានប្រសិទ្ធភាព និងជួយឱ្យជីវភាពបានកាន់តែប្រសើរ។ អ្នកស្រី ប៉ែន បុប្ផា ៖ “(និស្សិត) ឆ្នាំទី1 នៅមិនទាន់ខ្វល់ខ្វាយរឿងរកការងារធ្វើប៉ុន្មានទេ ប៉ុន្តែចាប់ពីឆ្នាំទីពីរទៅគួរតែចាប់ផ្តើមគិត។ តើរយៈពេលបីឆ្នាំទៅប្រាំឆ្នាំទៀតយ៉ាងម៉េច? អាហ្នឹងត្រូវគិតផែនការហិរញ្ញវត្ថុឱ្យហើយដើម្បីត្រៀមលក្ខណៈទុកជាមុន មានន័យថា ចាប់ផ្តើមលត់ដំខ្លួន មានវិន័យចំពោះខ្លួនឯង មិនមែនចេះតែចាយផ្តេសផ្តាសនោះទេ។ គាត់ត្រូវរៀបផែនការ បើគាត់ចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ឬរកស៊ីអីមួយ តើត្រូវចំណាយលុយប៉ុន្មាន? ហើយលុយគាត់រាល់ថ្ងៃមានប៉ុន្មាន? សល់ប៉ុន្មាន? អ៊ីចឹងគាត់មិនត្រូវចាំលុយសល់ទេ បើមានផែនការច្បាស់លាសស់ហើយ ត្រូវដកសន្សំទុកឱ្យហើយ ហើយសល់ពីសន្សំចាំចាយ បើទោះបីលុយម្តាយឪពុកឱ្យក៏ដោយ…

  • រយៈពេល 9ឆ្នាំ កម្មវិធីលើកកម្ពស់អនាម័យជនបទរបស់អង្គការភ្លែនបានបញ្ចប់ដោយជោគជ័យ

    រយៈពេល 9ឆ្នាំ កម្មវិធីលើកកម្ពស់អនាម័យជនបទរបស់អង្គការភ្លែនបានបញ្ចប់ដោយជោគជ័យ

    ភ្នំពេញ៖ កម្មវិធីលើកកម្ពស់អនាម័យជនបទ និងអប់រំសុខុមាលភាពប្រជាពលរដ្ឋចំនួន 11ខេត្តក្នុងប្រទេសកម្ពុជា របស់អង្គការភ្លែនអន្តរជាតិ ត្រូវបានបញ្ចប់ដោយជោគជ័យបន្ទាប់ពីអនុវត្តន៍រយៈពេល 9ឆ្នាំកន្លងទៅ។ ជាលទ្ធផលមានភូមិចំនួន 1,640 ឃុំចំនួន 88 និងស្រុកចំនួន 8 នៅកម្ពុជា បានប្រកាសបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលទាំងស្រុង។ អ្នកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា៖ “ រយៈពេលជិតប្រាំបួនឆ្នាំហើយដែលអង្គការភ្លែនអន្តរជាតិកម្ពុជា និងដៃគូទាំងអស់ បានចូលរួមគាំទ្រដល់ក្រសួងអភិវឌ្ឍន៍ជនបទដើម្បីកែលម្អស្ថានភាពអនាម័យជនបទនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង… គម្រោងយើងបញ្ចប់នៅថ្ងៃទី31 ខែធ្នូ ឆ្នាំ 2020។ គម្រោងនេះ បានជួយគាំទ្របន្ថែមទៀតដល់រដ្ឋាភិបាលកម្ពុជា ដើម្បី​សម្រេចគោលដៅលើកកម្ពស់អនាម័យជាយុទ្ធសាស្ត្រនៅឆ្នាំ 2030 និងកម្មវិធីថ្នាក់ជាតិ”។ សកម្មភាពមុនបញ្ចប់គម្រោងនេះ អង្គការភ្លែនអន្តរជាតិកម្ពុជា បានបញ្ជាក់ថា នៅក្នុងដំណាក់កាលជំងឺកូវីដ-19 កំពុងរីករាលដាល កម្មវិធីអប់រំអនាម័យសហគមន៍ខាងលើបានធ្វើការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអាជ្ញាធរមូលដ្ឋាន ផ្គត់ផ្គង់សម្ភារៈចាំបាច់ដូចជាសាប៊ូ អាកុល ទឹកលាងសម្លាប់មេរោគ សំឡីអនាម័យ និងតំឡើងស្ថានីយលាងដៃនៅតាមទីសាធារណៈ។ ជាការកត់សម្គាល់ ប្រជាពលរដ្ឋនៅទីជនបទ បានផ្លាស់ប្តូរឥរិយាបទរស់នៅវិជ្ជមាន ព្រមទាំងអនុវត្តន៍ទម្លាប់អនាម័យនៅក្នុងគ្រួសារ។ កម្មវិធីលើកកម្ពស់អនាម័យជនបទរបស់អង្គការភ្លែន ចាប់ផ្តើមបង្កើតកាលពីឆ្នាំ 2011 មានគោលបំណងលើកកម្ពស់និរន្តរភាពនៃការប្រើប្រាស់បង្គន់អនាម័យ បង្កើនទម្លាប់លាងសម្អាតដៃជាមួយសាប៊ូ…

  • បច្ចុប្បន្នហាងកាហ្វេ ជាទីតាំងអំណោយផលដល់ការសិក្សារបស់យុវជន

    បច្ចុប្បន្នហាងកាហ្វេ ជាទីតាំងអំណោយផលដល់ការសិក្សារបស់យុវជន

    ភ្នំពេញ ៖ នៅរាជធានីភ្នំពេញហាងកាហ្វេទំនើបៗមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ។ ដើមឡើយអ្នកចូលហាងកាហ្វេទំនើបមានប្រជាប្រិយភាពសម្រាប់តែជនបរទេស ឬអ្នករកស៊ីតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នហាងកាហ្វេទំនើបមួយចំនួនជាទីកន្លែងទាក់ទាញចិត្តយុវជន រាប់ទាំងសិស្ស-និស្សិតកំពុងសិក្សាជាដើម។ យុវជន ដែលមានលទ្ធភាពចូលហាងកាហ្វេទំនើប បានចាត់ទុកហាងកាហ្វេជាកន្លែងសិក្សា ជួបពិភាក្សាកិច្ចការងារ ខ្លះទៀតក៏ចាត់ទុកជាទីកន្លែងបន្ធូរបន្ថយភាពតានតឹងពីការងារផងក៏មាន។ ហាងកាហ្វេទំនើបមានច្រើន ហើយជម្រើសក៏មានច្រើនសម្រាប់យុវជនដែរ។ តើយុវជនចូលហាងកាហ្វេទំនើបធ្វើអ្វីខ្លះ? កញ្ញា គង់ សុមណីជាតិ ជានិស្សិតផ្នែកសិក្សាអន្តរជាតិ នៃវិទ្យាស្ថានភាសាបរទេស (IFL) យល់ឃើញថា បរិយាកាសនៅហាងកាហ្វេបង្កភាពងាយស្រួលដល់ការពិភាក្សាកិច្ចការសាលា។ លើសពីនេះ សុមណីជាតិ បានបន្ថែមថា ទីតាំងហាងកាហ្វេជួយឱ្យនិស្សិតមានពេលវេលាគ្រប់គ្រាន់ក្នុងការពិភាក្សាគ្នា និងងាយស្រួលធ្វើដំណើរទៅរក។ សុមណីជាតិ បានបន្តថា ជាទូទៅរូបគេនិងមិត្តភក្តិតែងចូលហាងកាហ្វេយ៉ាងហោចណាស់ 3-4 ដងក្នុងមួយសប្តាហ៍។ “ពីមុនខ្ញុំទៅញឹក ទើបតែពេល Covid-19 នេះទេ ដែលខ្ញុំនិងមិត្តភក្តិអត់សូវទៅហាងកាហ្វេ។ ពួកខ្ញុំអត់ដឹងទៅណាពេលជួបគ្នានៅទីសាធារណៈ អ៊ីចឹងមានតែហាងហ្វេ”។ សម្រាប់យុវជន អ៉ិត សេរីវឌ្ឍនៈ ជានិស្សិតនៃសាកលវិទ្យាល័យកម្ពុជា និងកំពុងស្វែងរកអាហារូបករណ៍សិក្សាបន្តនៅក្រៅប្រទេស ក៏យល់ឃើញថា ហាងកាហ្វេជាទីតាំងបន្ធូរបន្ថយបរិយាកាសតានតឹងក្នុងចិត្ត និងជំរុញប្រសិទ្ធភាពការគិតឱ្យកាន់តែប្រសើរ។ សេរីវឌ្ឍនៈ បានបញ្ជាក់ថា ៖ “ខ្ញុំចាត់ទុកហាងកាហ្វេជាទីតាំងដែលធ្វើឱ្យអារម្មណ៍ខ្ញុំស្រស់ស្រាយ ហើយផ្ដោតទៅលើកិច្ចការបានល្អ។ ខ្ញុំជ្រើសរើសតែហាងកាហ្វេណាដែលស្ងប់ស្ងាត់ មិនរំខានអារម្មណ៍…

  • យុវជនកម្ពុជាមួយក្រុម រួមគ្នាបង្កើតប្រព័ន្ធស្រោចស្រពដំណាំគ្រប់គ្រងតាមទូរស័ព្ទដៃ

    យុវជនកម្ពុជាមួយក្រុម រួមគ្នាបង្កើតប្រព័ន្ធស្រោចស្រពដំណាំគ្រប់គ្រងតាមទូរស័ព្ទដៃ

    ភ្នំពេញ៖ យុវជនកម្ពុជាប្រាំនាក់ បានរួមគំនិតគ្នាបង្កើតឧបករណ៍គ្រប់គ្រងប្រព័ន្ធស្រោចស្រពដំណាំបញ្ជាតាមទូរសព្ទដៃឈ្មោះថា Smart Farm Assistance ដើម្បីជួយជំរុញការងារកសិកម្មឱ្យកាន់តែប្រសើរស្របតាមរបត់បច្ចេកវិទ្យាទំនើប។ បច្ចេកវិទ្យាកសិកម្មថ្មីនេះ សន្សំសំចៃទឹក សម្រាលកម្លាំងពលកម្ម ចំណេញទាំងថវិកានិងពេលវេលា។ សហស្ថាបនិកម្នាក់ក្នុងចំណោមស្ថាបនិកទាំងប្រាំនាក់ យុវជន ជួប វណ្ឌឌី បានប្រាប់ AMS ថាគោលបំណបង្កើតឧបករណ៍គ្រប់គ្រងប្រព័ន្ធស្រោចស្រពដំណាំនេះឡើយ ព្រោះចង់ជំរុញការងារកសិកម្មបែបប្រពៃណីនៅកម្ពុជាទៅជាកសិកម្មតាមបែបទំនើប ដោយប្រើប្រាស់បច្ចេកវិទ្យាឱ្យធ្វើការជំនួស។ វណ្ឌឌី បានបញ្ជាក់ថា ៖ “ប្រជាពលរដ្ឋកម្ពុជាភាគច្រើនជាកសិករ ហើយសមាជិកក្រុមរបស់ខ្ញុំភាគច្រើនមានម្ដាយឪពុកជាកសិករ ពួកខ្ញុំចង់សម្រាលបន្ទុកការងារនៅចម្ការរបស់ពួកគាត់ ដូច្នេះក៏នឹកឃើញគំនិតបង្កើតឧបករណ៍នេះឡើង”។ គំនិតបង្កើតប្រព័ន្ធស្រោចស្រពដំណាំនៅតាមកសិដ្ឋាន ដោយបច្ចេកវិទ្យា Smart Farm Assistance ត្រូវបានបង្កើតឡើងតាមរយៈការចូលរួមកម្មវិធីប្រកួតច្នៃប្រឌិតតិចណូកម្ពុជា ( Techno Innovation Challenge Cambodia) ទទួលបានជ័យលាភីលេខ 1 កាលពីឆ្នាំ 2019 កន្លងទៅ។ បន្ទាប់ពីទទួលបានជ័យលាភីក្នុងការប្រកួត រូបរាងនៃម៉ាស៊ីនស្រោចស្រពដំណាំត្រូវបានពិសោធ និងបង្កើតឡើងបំពាក់ដោយបច្ចេកវិទ្យាដែលអាចបញ្ជាតាមទូរសព្ទដៃ។ នៅពេលជ្រើសរើសប្រព័ន្ធស្រោចស្រពនេះជាមធ្យោបាយគ្រប់គ្រងទឹកនៅក្នុងកសិដ្ឋាន កសិករមិនចាំបាច់ទៅដល់ចម្ការដោយផ្ទាល់ឡើយ។ Smart Farm Assistance មានឧបករណ៍ស្រោចស្រព Smart Pump និង…

  • ការងារស្ម័គ្រចិត្តបង្កើតឱកាសល្អៗ ដែលសិស្ស-និស្សិតមិនគួរមើលរំលង

    ការងារស្ម័គ្រចិត្តបង្កើតឱកាសល្អៗ ដែលសិស្ស-និស្សិតមិនគួរមើលរំលង

    (ភ្នំពេញ)៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កត់សម្គាល់ឃើញថា សិស្ស-និស្សិតចាប់ផ្ដើមឱ្យតម្លៃ និងមើលឃើញពីគុណប្រយោជន៍ផ្សេងៗ ដែលទទួលបានតាមរយៈការងារស្ម័គ្រចិត្ត។ ទោះបីការងារនេះ មិនបានផ្ដល់ប្រាក់កម្រៃតបស្នងមកវិញច្រើនក៏ពិតមែន ប៉ុន្តែវាបានបង្កើតឱកាសការងារល្អៗ និងអភិវឌ្ឍន៍សមត្ថភាពរបស់យុវជនបានកាន់តែប្រសើរ។ ការងារស្ម័គ្រចិត្តមានច្រើនប្រភេទ ក្នុងន័យផ្តល់ប្រយោជន៍ដល់នរណាម្នាក់ ប្រយោជន៍សម្រាប់សហគមន៍ ឬស្ថាប័នណាមួយ ដោយពុំទទួលបានហិរញ្ញវត្ថុឧបត្ថម្ភតបស្នងមកវិញឡើយ។ ហេតុអ្វីបានជាយុវជន សិស្ស-និស្សិតនាំគ្នាធ្វើការងារស្ម័គ្រចិត្ត? ឆ្លើយតបទៅនឹងសំណួរនេះ សិស្សថ្នាក់ទី១០ នៃវិទ្យាល័យទួលទំពួង សរ សុខបញ្ញា ធ្លាប់ចូលរួមស្ម័គ្រចិត្តការងារបរិស្ថាន បានឱ្យដឹងថា ទោះបីការងារស្ម័គ្រចិត្តគ្មានប្រាក់ចំណូលក៏ពិតមែន ប៉ុន្តែចំណូលពិតប្រាកសម្រាប់សុខបញ្ញា គឺទទួលបានបទពិសោធន៍ការងារ និងបានចូលរួមចំណែកជួយដល់សង្គម។ សរ សុខបញ្ញា ៖ “ខ្ញុំធ្លាប់ចូលរួមបោសសម្អាតទីធ្លាសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាមួយបងស្រីខ្ញុំ តាំងពីពេលដែលខ្ញុំរៀនថ្នាក់ទីបួន។ ពេលនោះខ្ញុំអត់ទាន់ដឹងថា ការងារស្ម័គ្រចិត្តនេះជាអីទេ… ប៉ុន្តែខ្ញុំរីករាយ ហើយបានជួបជាមួយបងៗដែលខ្ញុំអត់ដែលស្គាល់ពីមុនមក។ ក្រោយមកពេលដែលខ្ញុំរៀនថ្នាក់ទី8 ខ្ញុំមានឱកាសចាប់ផ្ដើមការងារស្ម័គ្រចិត្តម្ដងទៀត ពេលហ្នឹងទើបខ្ញុំដឹងកាន់តែច្បាស់ពីអត្ថប្រយោជន៍ ដែលទទួលបានពីការងារនេះ”។ និយាយលាយដោយស្នាមញញឹម សុខបញ្ញា បានបន្តទៀតថា ការងារស្ម័គ្រចិត្តជួបការលំបាកច្រើន ដោយសារម្តាយឪពុកបារម្ភពីពេលវេលាសិក្សា ប៉ុន្តែដំណោះស្រាយល្អបំផុតពេលនោះ សុខបញ្ញាត្រូវប្រឹងប្រែងរៀនសូត្រ និងបែងចែកពេលវេលាត្រឹមត្រូវ។ “ឪពុកម្ដាយជាអ្នកទំនុកបម្រុង ពេលដែលគាត់ឃើញកូនធ្វើការងារអត់មានកម្រៃអីចឹង គាត់អត់សប្បាយចិត្ត ហើយថ្ងៃខ្លះគាត់ក៏ស្ដីឱ្យដែរ… តែខ្ញុំព្យាយាមនិយាយជាមួយគាត់។ ពេលធ្វើយូរៗ…

  • ការពិត 4 យ៉ាងដែលត្រូវតែដឹងអំពីសកលវិទ្យាល័យល្បីបំផុតលើលោក Harvard

    ការពិត 4 យ៉ាងដែលត្រូវតែដឹងអំពីសកលវិទ្យាល័យល្បីបំផុតលើលោក Harvard

    ការពិត៖ នៅពេលដែលនិយាយពីសកលវិទ្យាល័យ Harvard មានមនុស្សជាច្រើនដឹងភ្លាមថាគឺជាសកលវិទ្យាល័យរបស់សហរដ្ឋអាមេរិកដែលល្បីបំផុតនៅលើពិភពលោក ប៉ុន្តែភាគច្រើនអ្នកទាំងនោះនៅមិនទាន់បានដឹងពីរឿងដែលគួរឲ្យចាប់អារម្មណ៍មួយចំនួនពីសាកលវិទ្យាល័យមួយនេះនៅឡើយ។ រឿងរ៉ាវដ៏អស្ចារ្យរបស់សាកលវិទ្យាល័យមួយនេះមានដូចជា ៖ 1. សាកលវិទ្យាលដែលមាននិស្សិតទទួលបានជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្ររហូតក្លាយជាម្ចាស់ពានរង្វាន់ណូបែល 49 និងក្លាយជាប្រធានរដ្ឋ ក៏ដូចជាមេដឹកនាំដល់ទៅ 32 ព្រមទាំងម្ចាស់ពានរង្វាន់ Pulitzerចំនួន 48 នាក់ ។ កាន់តែអស្ចារ្យជាងនេះទៅទៀតគឺមានប្រធានាធិតីអាមេរិកចំនួន 7 រូបដែលធ្លាប់បានសិក្សានៅទីនេះ។ 2. មិនត្រឹមតែជាសកលវិទ្យាល័យនោះទេ តែ Harvard ស្ទើរតែមានរូបរាងដូចទៅនឹងចក្រភពដ៏តួចមួយដែរ។ Harvard កាន់កាប់ទឹកដីដែលមានទំហំរហូតទៅដល់ជាង 2.200 ហិកតា ឬប្រហែលទៅនឹងតារាងទាត់បាល់អាជីពចំំនួន 4000 ដង។ 3. ជាកន្លែងដែលផ្ទុកធ្នើដាក់សៀវភៅប្រវែងរហូតទៅដល់ក្បែរ 92 គីឡូម៉ែត្រ។ Harvard មានបណ្តាល័យសរុប 79 កន្លែងដែលបណ្តាល័យខ្លះជាប់ឈ្មោះជាបណ្តាល័យដ៏ល្បីបំផុតលើលោក។ ចំនួនសៀវភៅដ៏ច្រើនលើសលប់ និងត្រូវបានគេជឿជាក់ថាត្រូវបានសរសេរជាភាសាដល់ទៅ 100 ហើយបើនិយាយពីធ្នើសម្រាប់ដាក់សៀវភៅវិញមានប្រវែងសរុបដល់ទៅជាង 92 គីឡូម៉ែត្រ 4. Harvard University ពីដំបូងឡើងមានឈ្មោះថា New College ជាវិទ្យាស្ថានអប់រំដ៏មានចំណាស់បំផុតរបស់អាមេរិក។ វាត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ1636…

  • យុវជនកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ 5 ក្នុងកម្មវិធីប្រកួតល្បងប្រាជ្ញាយល់ដឹងពីអាស៊ាន

    យុវជនកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ 5 ក្នុងកម្មវិធីប្រកួតល្បងប្រាជ្ញាយល់ដឹងពីអាស៊ាន

    ភ្នំពេញ ៖ លទ្ធផលប្រកួតក្នុងកម្មវិធីល្បងប្រាជ្ញាយល់ដឹងពីអាស៊ានថ្នាក់តំបន់ លើកទី9 ឆ្នាំ2020 យុវជនកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ 5 ក្នុងចំណោមប្រទេសសមាជិកអាស៊ាន។ ប្រទេសប្រទេសឥណ្ឌូស៊ី ទទួលបានជ័យលាភីលេខ 1 លេខ2 បានទៅសិង្ហបុរី និងលេខ3 បានទៅប្រ៊ុយណេ លេខ 4 បានទៅឡាវ ចំណែកកម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ 5 ទទួលបាន 700 ពិន្ទុ។ លទ្ធផលនៃការប្រកួតបានប្រកាសនៅថ្ងៃព្រហស្បត្តិ៍ ទី17 ខែធ្នូកន្លងទៅ។ កម្មវិធីប្រកួតកម្មវិធីល្បងប្រាជ្ញាយល់ដឹងពីអាស៊ានថ្នាក់តំបន់ឆ្នាំ 2020 ប្រព្រឹត្តទៅតាមវីដេអូអនឡាញបញ្ចប់ដោយជោគជ័យ។ រៀបចំនិងសម្របសម្រួលដោយប្រទេសសិង្ហបុរីជាម្ចាស់ផ្ទះ។ ការប្រកួតប្រជែងល្បងប្រាជ្ញាយល់ដឹងពីអាស៊ាន បង្កើតឡើងដើម្បីបង្កើនការស្វែងយល់ពីអាស៊ាន និងបង្កើតទំនាក់ទំនងគ្នានឹងគ្នាសម្រាប់សិស្សវិទ្យាល័យនៅបណ្តាប្រទេសអាស៊ាន។ ការប្រកួតមានបេក្ខជនឆ្នើមៗបីរូបដូចគ្នា មកពីបណ្តាប្រទេសនីមួយៗជាសមាជិក។ បេក្ខជនបីរូបតំណាងឱ្យកម្ពុជា មានយុវតី វ៉ាន់ ស្រីពេជ្រ មកពីវិទ្យាល័យទួលទំពូង។ យុវតី ប្រាក់ ស្រីតូច មកពីសាលាជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ និងយុវសិស្ស ញ៉េប ប៉ុញ្ញាឫទ្ធិ មកពីសាលាអ៊ីធូស្ទែម ព្រះយុគន្ធរ។ សូមបញ្ជាក់ថា បេក្ខជនតំណាងកម្ពុជាទាំងបីរូបខាងលើ ជាជ័យម្ចាស់លាភីលេខ ១-៣ ក្នុងកម្មវិធីការប្រកួតប្រជែងល្បងប្រាជ្ញាយល់ដឹងពីអាស៊ានថ្នាក់ជាតិ…