Category: អប់រំ

  • ឆ្នាំ2021 តើពិភពលោកគួរលុបបំបាត់ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារដោយរបៀបណា?

    ឆ្នាំ2021 តើពិភពលោកគួរលុបបំបាត់ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារដោយរបៀបណា?

    WEForum ៖ ឆ្នាំ 2021 ត្រូវបានកំណត់ជាឆ្នាំជោគជ័យលើការងារលុបបំបាត់ការងារកេងប្រវ័ញ្ចកម្លាំងពលកម្មលើកុមារ ប៉ុន្តែអ្នកជំនាញបារម្ភថា ដោយសារបញ្ហាកូវីដ-19 នឹងអាចឱ្យដំណើរការនេះដើរថយក្រោយ ទោះបីមានសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលសមាជិក 193 ប្រទេសកំពុងចូលរួមបញ្ឈប់ការកេងប្រវ័ញ្ចលើកម្លាំងពលកម្មកុមារយ៉ាងណាក្តី។ ទន្ទឹមគ្នានេះគេដឹងថា ចំនួនកម្លាំងពលកម្មលើកុមារនៅទូទាំងពិភពលោកបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ ប៉ុន្តែរហូតដល់បច្ចុប្បន្នមានកុមារប្រមាណជា 152 លាននាក់កំពុងបង្ខំឱ្យធ្វើការងារនៅឡើយ។ អ្នកជំនាញលើកិច្ចការនេះ បានមើលឃើញថា ឥទ្ធិពលកូវីដ-19 កុមារអាចប្រឈមមុខទៅនឹងពេលវេលាធ្វើការច្រើនម៉ោងជាងមុន ហើយកុមារខ្លះទៀតអាចនឹងបង្ខំឱ្យធ្វើការដោយគ្រួសារផ្ទាល់តែម្តង ខណៈជីវភាពគ្រួសារកំពុងជួយបញ្ហាសេដ្ឋកិច្ចខ្លាំង។ តើពិភពលោកលុបបំបាត់អំពើកេងប្រវ័ញ្ចកម្លាំងពលកម្មលើកុមារដោយរបៀបណា? លោក Jo Becker ប្រធានផ្នែកតស៊ូមតិសិទ្ធិកុមាររបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា ជម្រើសល្អបំផុត រដ្ឋាភិបាលប្រទេសនីមួយៗ ត្រូវសម្រេចចិត្តដោះស្រាយបញ្ហាលុបបំបាត់កម្លាំងពលកម្មលើកុមារឱ្យបាន ពេលនោះលទ្ធផលនឹងបង្ហាញឱ្យឃើញក្នុងរយៈពេលខ្លី ឬត្រូវការពេលវេលាបន្ថែមយូរជាងនេះ ដើម្បីទទួលបានជោគជ័យ។ លោក Cornelius Williams អនុប្រធានទទួលបន្ទុកផ្នែកការពារកុមាររបស់យូនីសេហ្វ បានលើកឡើងដែរថា កូវីដ-19 មិនត្រឹមតែប៉ះពាល់ដល់បញ្ហាសេដ្ឋកិច្ចជាសកលនោះទេ បន្ថែមធ្វើឱ្យកុមារកាន់តែងាយរងគ្រោះបំផុត។ “ការកេងប្រវ័ញ្ចក្នុងពេលមានជំងឺរាតត្បាត រួមទាំងការបង្ខំឱ្យធ្វើពលកម្មលើកុមារ គឺនឹងមានអត្រាកើនឡើងជាមិនខាន”។ លោក Victor Sande-Aneirso ជាអ្នកនិពន្ធ និងនិពន្ធនាយកនៃបណ្តាញសិទ្ធិកុមារអន្តរជាតិ (CRIN) បាននិយាយថា អ្វីដែលយើងតែងតែចង់ឃើញនោះ គឺរាល់ការងារបង្ខំកុមារដោយរូបភាពកេងប្រវ័ញ្ចកម្លាំងពលកម្មដោយគ្រោះថ្នាក់…

  • អនុវត្តទម្លាប់ 8 ចំណុចក្នុងពេលសិក្សាឱ្យបានល្អ អាចក្លាយជាសិស្សរៀនពូកែ

    អនុវត្តទម្លាប់ 8 ចំណុចក្នុងពេលសិក្សាឱ្យបានល្អ អាចក្លាយជាសិស្សរៀនពូកែ

    ចំណេះដឹងទូទៅ៖ រៀនឱ្យពូកែនិងទទួលបានពិន្ទុខ្ពស់ក្នុងពេលប្រឡងជាក្តីប្រាថ្នារបស់សិស្ស-និស្សិតគ្រប់រូប។ ពួកគេដឹងច្បាស់ណាស់ថាក្លាយជាសិស្សពូកែម្នាក់មិនមែនជារឿងងាយនោះទេ ព្រោះត្រូវមានវិធីសាស្ត្រសិក្សាជាច្រើនដែលសិស្សផ្សេងទៀតមិនអាចធ្វើបាន។ ប៉ុន្តែគ្រប់យ៉ាងអាចទៅរួច ប្រសិនបើពួកគេតាំងចិត្តសិក្សា និងមានវិធីសាស្ត្រសិក្សាច្បាស់លាស់។ ខាងក្រោមនេះ ជាវិធីសាស្ត្រ 8 ចំណុចដែលសិស្សានុសិស្សអាចអនុវត្តបាន ដើម្បីឆ្លើយតបទៅនឹងសកម្មភាពសិក្សារបស់ពួកគេរាល់ថ្ងៃ ៖ 1.រៀបចំកាលវិភាគសិក្សាឱ្យបានច្បាស់លាស់ ៖ ប្រសិនបើអ្នកមិនរៀបចំផែនការសកម្មភាពសិក្សា ឬកាលវិភាគសិក្សាឱ្យបានត្រឹមត្រូវនោះទេ អ្នកមិនអាចផ្តោតអារម្មណ៍សិក្សាលើមុខវិជ្ជានីមួយៗបានល្អឡើយ។ មុខវិជ្ជាទាំងអស់ទាមទារឱ្យអ្នកចំណាយពេលវេលាសមស្របសម្រាប់សិក្សា។ 2.បែងចែកការងាររៀនសូត្រជាផ្នែកៗ ៖ កុំបង្ខំខ្លួនឯងឱ្យរៀនសូត្រដូចកីឡាកររត់ប្រណាំង វានឹងធ្វើឱ្យអ្នកធ្លាក់ទៅក្នុងស្ថានភាពអាក្រក់មិនខាន។ អ្នកត្រូវចេះបែងចែក និងគ្រប់គ្រងពេលវេលាឱ្យបានល្អ ហើយរៀងរាល់ពេលបញ្ចប់ការងារនីមួយៗ ត្រូវផ្តល់រង្វាន់ដល់ខ្លួនឯង។ 3. គេងឱ្យបានគ្រប់គ្រាន់ ៖ ពេលវេលាគេងប្រាំបីម៉ោងក្នុងមួយថ្ងៃសំខាន់ណាស់ក្នុងជីវិតសិក្សា។ ការទទួលទានដំណេកគ្រាប់គ្រាន់ នោះនឹងធ្វើឱ្យអ្នកក្លាយជាមនុស្សមានសុខភាពល្អ ពោរពេញដោយថាមពល រីឯគុណភាពសិក្សាក៏ល្អតាមនោះ។ 4. ហ្មត់ចត់ក្នុងការសិក្សា ៖ បន្ទាប់ពីរៀបចំកាលវិភាគសិក្សាច្បាស់លាស់ហើយ អ្វីដែលសំខាន់ជាងនេះ ត្រូវអនុវត្តកាលវិភាគសិក្សាឱ្យបានល្អ។ សិស្សត្រូវធ្វើកិច្ចការនីមួយៗដោយគោរពទៅតាមកាលវិភាគផ្ទាល់ខ្លួន និងផ្តល់តម្លៃលើមុខវិជ្ជាទាំងអស់។  5. រៀនកត់ត្រាទុកជាប្រចាំ ៖ កត់ត្រាមិនត្រឹមតែជួយឱ្យអ្នកចង់ចាំចំណុចសំខាន់ៗក្នុងពេលរៀននោះទេ វាក៏ជួយឱ្យអ្នកចំណេញពេលវេលាសិក្សាឬស្រាវជ្រាវមេរៀនផ្សេងទៀត។ 6. រៀបចំកន្លែងរៀនឱ្យមានសណ្តាប់ធ្នាប់ ៖ ពេលខ្លះបើអ្នកចូលមកដល់ថ្នាក់រៀន ឬបន្ទប់រៀនរបស់អ្នក ហើយរកតែកន្លែងអង្គុយគ្មាននោះ ពេលនោះអ្នកប្រាកដជាខ្ជិលកាន់តែសៀវភៅជាក់ជាពុំខាន។…

  • អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Niigata ប្រទេសជប៉ុន

    អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Niigata ប្រទេសជប៉ុន

    សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជូនដំណឹងអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សានៅសាកលវិទ្យាល័យ Niigata University ប្រទេសជប៉ុន ក្នុងឆ្នាំសិក្សា ២០២១-២០២២។ បេក្ខជនទាំងអស់ត្រូវរៀបចំឯកសារដែលបានបញ្ជាក់ក្នុងសេចក្ដីជូនដំណឹង និងដាក់មកការិយាល័យទំនាក់ទំនងអន្តរជាតិ តាមការណែនាំឱ្យបានមុនថ្ងៃ២២ ខែមករា ឆ្នាំ២០២១។ គួរបញ្ជាក់ថា រាល់ឯកសារទាំងអស់តម្រូវជាភាសាអង់គ្លេស។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកការិយាល័យទំនាក់ទំនងអន្តរជាតិ នៅបន្ទប់103 ជាន់ទី១ អគារA សាកលវិទ្យាល័យភូមិន្ទភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ឬមើលតាមការណែនាំរបស់អាហារូបករណ៍តាម៖ shorturl.at/mAL79។

  • បច្ចុប្បន្នយុវតីជ្រើសរើសជំនាញសិក្សាដែលខ្លួនស្រឡាញ់ ច្រើនជាងគំនាបសម្រេចចិត្តគ្រួសារ

    បច្ចុប្បន្នយុវតីជ្រើសរើសជំនាញសិក្សាដែលខ្លួនស្រឡាញ់ ច្រើនជាងគំនាបសម្រេចចិត្តគ្រួសារ

    ភ្នំពេញ៖ ជ្រើសរើសជំនាញសិក្សាបន្តនៅមហាវិទ្យាល័យក្រោយចប់បាក់ឌុប ជារឿងសំខាន់ដែលម្តាយឪពុក អាណាព្យាបាល និងសិស្សានុ​សិស្សខ្លួនឯងគិតយ៉ាងហ្មត់ចត់ក្នុងពេលកន្លងទៅ។ ទន្ទឹមគ្នានេះការផ្តល់ឱកាសនិងលទ្ធភាពឱ្យកូនស្រី បានបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ក៏កាន់តែទូលំទូលាយដែរនាពេលបច្ចុប្បន្ន។ យុវតីភាគច្រើនដែលបានបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ បានអះអាងថា ពួកគេជ្រើសរើសជំនាញសិក្សាបន្តដោយខ្លួនឯង ច្រើនជាងគំនាបសម្រេចចិត្តពីម្តាយឪពុក។ កញ្ញា សាន ស្រីនិច្ច និស្សិតឆ្នាំទី2 កំពុងសិក្សាជំនាញប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ បាននិយាយថា សព្វថ្ងៃជំនាញប្រព័ន្ធផ្សព្វផ្សាយដែលកញ្ញាកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ កើតចេញពីការសម្រចចិត្តផ្ទាល់ខ្លួន ដោយសារសម្លឹងឃើញឱកាសការងារច្រើនបន្ទាប់ពីរៀនចប់។ “ខ្ញុំសម្រេចចិត្តជ្រើសរើសជំនាញប្រព័ន្ធផ្សព្វផ្សាយសិក្សាហ្នឹង គឺខ្ញុំពេញចិត្តដោយខ្លួនឯង ហើយបានជម្នះចិត្តម៉ែពុក ព្រោះខ្ញុំយល់ថា ខ្ញុំមានសមត្ថភាពនិងមានចំណូលចិត្តខាងវិស័យហ្នឹង អីចឹងសប្បាយចិត្តរៀនជំនាញហ្នឹង” សាន ស្រីនិច្ច ។ ស្រដៀងគ្នានេះដែរ កញ្ញា លី ស្រីពៅ កំពុងសិក្សាជំនាញវិស្វកម្មព័ត៌មានវិទ្យា (IT) នៃវិទ្យស្ថានបច្ចេកវិទ្យាគីរីរម្យ ខេត្តកំពង់ស្ពឺ បាននិយាយថា ទម្រាំបានសិក្សាមុខវិជ្ជាដែលខ្លួនស្រឡាញ់ រូបគេត្រូវពន្យល់ហេតុផលជាច្រើនទៅកាន់ឪពុកម្តាយ ពិសេសពីប្រយោជន៍នៃមុខវិជ្ជាព័ត៌មានវិទ្យា និងឱកាសការងារក្រោយពេលបញ្ចប់ការសិក្សា។  និស្សិតឆ្នាំទី2 រូបនេះ បានបន្តថា “គ្រួសារសាច់ញាតិចង់ឱ្យខ្ញុំក្លាយជាគ្រូបង្រៀន ដោយសារគ្រូបង្រៀនអាចរកលុយបានច្រើន ហើយមានពេលធ្វើអ្វីការងារផ្សេងៗទៀត តែខ្ញុំបដិសេដនិងពន្យល់ពួកគាត់… ព្រោះខ្ញុំស្រលាញ់ខាងផ្នែកព័ត៌មានវិទ្យាច្រើនជាង”។ ចំណែកកញ្ញា ថា ស្រីដែន និស្សិតជំនាញសិល្បៈនិងការសិក្សាអំពីព័ត៌មាន…

  • អត្ថប្រយោជន៍ 5 យ៉ាងទទួលបានពីការអានសៀវភៅ

    អត្ថប្រយោជន៍ 5 យ៉ាងទទួលបានពីការអានសៀវភៅ

    អំណានជាផ្នែកមួយសំខាន់នៅក្នុងជីវិត។ ទម្លាប់អានសៀវភៅ ពេលខ្លះជាចំណង់ចំណូលចិត្តរបស់បុគ្គលដែលចង់រៀនសូត្រពីអ្វីដែលថ្មី ឬរឿងរ៉ាវពុំធ្លាប់បានដឹង និងអានសៀវភៅដើម្បីបំបាក់អផ្សុកជាដើម។ បុគ្គលខ្លះអានសៀវភៅដើម្បីស្វែងរកដោះស្រាយបញ្ហាកំពុងជួបប្រទះនៅក្នុងជីវិតទាំងបច្ចុប្បន្ន និងត្រៀមសម្រាប់អនាគត។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍ទាំងសំខាន់ 5 ដែលអ្នកអានទទួលបានពីទម្លាប់អានសៀវភៅ៖ ការអានសៀវភៅធ្វើឱ្យអ្នកយល់កាន់តែទូលំទូលាយ ៖ អានសៀវភៅអាចឱ្យអ្នកទទួលបានចំណេះដឹងកាន់តែទូលាយ ដោយសារពិចារណាចំណុចនីមួយៗបានស៊ីជម្រៅ។​ មិនតែប៉ុណ្ណោះអានសៀវភៅជួយអ្នកឱ្យយល់ពីទស្សនៈរបស់ក្រុមណាមួយកាន់តែច្បាស់។ ឧទាហរណ៍ថា ប្រសិនបើអ្នកចង់ដឹងអំពីជីវភាពរស់នៅរបស់ជនជាតិដើមភាគតិចណាមួយ អ្នកអាចដឹងលម្អិតពីទំនៀមទម្លាប់ ប្រពៃណី និងទីតាំងភូមិសាស្ត្ររស់នៅរបស់ពួកគេតាមរយៈអំណាន។ ការអានជួយឱ្យខួរក្បាលរបស់អ្នកមានសុខភាពល្អ ៖ ធ្វើលំហាត់ប្រាណជាប្រចំាជួយឱ្យសុខភាពរាងកាយនិងចិត្តរឹងមាំល្អ។ ដូចគ្នានេះដែរ ទម្លាប់អានសៀវភៅជាប្រចាំ ក៏ជាលំហាត់មួយដែលជួយឱ្យខួរក្បាលរបស់អ្នកមានសុខភាពល្អដែរ។ ការអានជួយកាត់បន្ថយភាពស្ត្រេស ៖ នៅពេលដែលផ្តោតអារម្មណ៍អានសៀវភៅពី 10 ទៅ 15នាទី អាចឱ្យអ្នកបំភ្លេចបញ្ហាស្មុកស្មាញនានាបានយ៉ាងមានប្រសិទ្ធិភាព។ សៀវភៅអាចផ្ដល់ភាពរីករាយដល់ជីវិតប្រចាំថ្ងៃរបស់យើង។ ការសិក្សាមួយបានរកឃើញថា នៅពេលមនុស្សម្នាក់ចំណាយពេលវេលា 6នាទីអានសៀវភៅ អាចកាត់បន្ថយស្រ្តេសរបានហូតដល់ 68 ភាគរយ។ ទន្ទឹមគ្នានេះ តាមរយៈជំនក់ចិត្តនិងបញ្ចូលអារម្មណ៍ទៅអំណានសៀវភៅល្អមួយក្បាល ភាពតានតឹងឬកង្វល់ទាំងឡាយអាចរលាយបាត់ភ្លាម។ ការអានជួយឱ្យអ្នកគេងលក់ស្រួល ៖ សៀវភៅជួយឱ្យអ្នកមានអាម្មរណ៍រីករាយមុនពេលគេងលក់។ ការអានសៀវភៅ អាចជួយឱ្យអ្នកគេងលក់ស្កប់ស្កល់ក្នុងដំណេក។ នៅពេល​អ្នក​អាច​ទទួលអនុវត្ត​ទម្លាប់​នេះ អ្នកនឹង​គេង​បាន​កាន់តែ​ទៀងទាត់​។ មុនពេលចូលគេង ពេលវេលាល្អបំផុតសម្រាប់គុណភាពដំណេក គឺចាប់កាន់សៀវភៅអានប្រសើរជាងចំណាយពេលលើឧបករណ៍អេឡិកត្រូនិច។ ការអាននឹងក្លាយទៅជាគំរូល្អសម្រាប់ក្មេងៗជំនាន់ក្រោយ…

  • មាតិកាបណ្ដាញសង្គមហ្វេសប៊ុក អាចឱ្យជីវិតជួបសុខ ជីវិតកាន់តែទុក្ខដុនដាបក៏មាន

    មាតិកាបណ្ដាញសង្គមហ្វេសប៊ុក អាចឱ្យជីវិតជួបសុខ ជីវិតកាន់តែទុក្ខដុនដាបក៏មាន

    ភ្នំពេញ ៖ សព្វថ្ងៃមាតិកាបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកកំពុងដើរតួនាទីជាអ្នកផ្ដល់ព័ត៌មាន ផ្តល់មតិយោបល់ និងប្រាប់រឿងរ៉ាវផ្សេងៗ ទៅកាន់មនុស្សទូទៅ។ អ្នកប្រើប្រាស់បណ្ដាញសង្គមអាចផ្សព្វផ្សាយ ចែករំលែក រៀនសូត្រ និងទទួលចំណេះដឹងទូទៅយ៉ាង​ច្រើនពីគ្រប់មជ្ឈដ្ឋាន។ ថ្វីបើបណ្តាញសង្គមផ្តល់ប្រយោជន៍យ៉ាងច្រើនក៏ពិតមែន ប៉ុន្តែមាតិកាមួយចំនួនក្នុងបណ្តាញសង្គមនេះ អាចបង្កើតជាទុក្ខដុនដាបកាន់តែខ្លាំងសម្រាប់ជីវិត ប្រសិនអ្នកប្រើប្រាស់មិនបានវិនិច្ឆ័យត្រឹមត្រូវ។ នៅក្នុងសិក្ខាសាលាស្ដីពី “ទំនាក់ទំនង ដើម្បីជោគជ័យ”រៀបចំដោយ DAILY PLUS កន្លងទៅ ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព ធ្លាប់មានសង្ឃដីកាថា “មុននឹងប៉ុស្តិ៍អ្វីនៅក្នុងហ្វេសប៊ុក ត្រូវសួរខ្លួនឯងផងថា តើវាមានប្រយោជន៍សម្រាប់ខ្លួនឯង​ និងសម្រា​ប់​អ្នកមើលរឺទេ? រឺគ្រាន់ប៉ុស្តិ៍ដើម្បីតែទាក់ទាញចំណាប់អារម្មណ៍… បើសិនជាយើងម្នាក់ៗស្ពាយសំរាមទៅចោលនៅក្នុងហ្វេសប៊ុក នោះហ្វេសប៊ុកនឹងក្លាយជាទីវាលចាក់សម្រាម ! មុននឹងយើងវិនិច្ឆ័យអ្វីមួយ យើងត្រូវថ្លឹងថ្លែងឱ្យមែនទែន”។ សប្បាយចិត្តក៏ប៉ុស្តិ៍ ទុក្ខសោកក៏ប៉ុស្តិ៍ ជួបរឿងជោគជ័យក៏ប៉ុស្តិ៍ បរាជ័យក៏ប៉ុស្តិ៍ នេះជាទម្លាប់ប្រចាំថ្ងៃរបស់អ្នកញៀនបណ្តា​ញសង្គមហ្វេសប៊ុកមួយចំនួនកំពុងអនុវត្ត។ ពេលខ្លះ ពួកគាត់ចាត់ទុកកាព្វកិច្ចគ្មានការព្រាងទុកទាំងនេះ ជារឿងសំខាន់រហូតដល់ចំណាយពេលវេលា​បណ្តោយខ្លួនឱ្យលង់នឹងសុភមង្គលលើបណ្តាញសង្គម។ ហ្វេសប៊ុកអាចធ្វើឱ្យជីវិតមនុស្សដុនដាប ប្រសិនបើផ្លូវចិត្តអ្នកប្រើប្រាស់ទន់ខ្សោយស្រាប់។ ទន្ទឹមគ្នានេះ មាតិកានៅលើបណ្តាញសង្គមហ្វេសប៊ុកមានរូបភាពឃាតកម្ម អំពើឃោរឃៅ ហិង្សាក្នុងគ្រួសារ ទំនាស់បុគ្គល អំពើអសីលធម៌ ព័ត៌មានក្លែងក្លាយ អាចឱ្យ​អ្នកប្រើប្រាស់ភ័យខ្លាច បាក់ស្បាត ឬរងសម្ពាធផ្លូវចិត្តពីមជ្ឈដ្ឋានទាំងនោះដោយមិនដឹងខ្លួន។ …

  • កម្មវិធីសិក្សានៅលើទូរស័ព្ទ ជួយឱ្យវិស័យអប់រំរីកចម្រើនលឿនរហ័ស

    កម្មវិធីសិក្សានៅលើទូរស័ព្ទ ជួយឱ្យវិស័យអប់រំរីកចម្រើនលឿនរហ័ស

    កម្មវិធីសិក្សាលើទូរស័ព្ទ ឬ Mobile App បានជួយដល់ការសិក្សារបស់សិស្សានុសិស្សយ៉ាងច្រើន ពិសេសពេលដែលពិភពលោកជួបបញ្ហាសកលកូវីដ-19។ សាលារៀនបានបិទទ្វាក្នុងដំណាក់កាលកូវីដ ប​ច្ចេ​កវិទ្យាថ្មីៗលើប្រព័ន្ធគមនាគមន៍ បានដើរតួនាទីសំខាន់សម្រួលដល់អ្នកសិក្សា។ របត់ថ្មី របៀបរៀនថ្មី កម្មវិធីសិក្សាថ្មីៗកើតមានជាបន្តបន្ទាប់នៅលើទូរស័ព្ទ។ ឥទ្ធិពលកូវីដ-19 បណ្តាលឱ្យសាលារៀនស្ទើរទាំងអស់បិទទ្វារទាំងស្រុង បើគ្មានកម្មវិធីសិក្សាលើទូរស័ព្ទដៃ (Mobile App) នោះសិស្ស-និស្សិតទាំងអស់នឹងបាត់បង់ឱកាសសិក្សា ព្រមទាំងខាតពេលវេលាសិក្សាមុខវិជ្ជាសំខាន់ៗរបស់ពួកគេ។ សិស្ស-និស្សិត អាចរៀនសូត្រតាមរយៈកម្មវិធីរៀននិងបង្រៀនតាមអនឡាញ អាចទាក់ទងគ្រូបង្រៀនពីចម្ងាយ និងធ្វើលំហាត់ដែលគ្រូដាក់ឱ្យនៅផ្ទះ ប្រៀបដូចពេលវេលាដែលពួកគេរៀននៅសាលាដែរ។ កម្មវិធីសិក្សាទាំងនោះ មិនអាចដំណើរការដោយខ្លួនឯងបានទេ បើគ្មានឧបករណ៍ភ្ជាប់បច្ចេកវិទ្យាជួយ ដូចជាថេប្លេត កុំព្យូទ័រ និងស្មាតហ្វូនជាដើម។ ប្រសិនបើអ្នកសិក្សាប្រើប្រាស់កម្មវិធីខាងលើបានត្រឹមត្រូវ ដើម្បីទាញប្រយោជន៍បម្រើដល់ការសិក្សា អាចនិយាយបានថា កម្មវិធីសិក្សាលើទូរស័ព្ទដៃនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធនៅក្នុងប្រព័ន្ធអប់រំនាពេលខាងមុខ បើទោះបីកូវីដ-19 ត្រូវរលាយសាបទៅវិញក្តី។ កម្មវិធីសិក្សាលើទូរស័ព្ទ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សិស្ស-និស្សិតមិនគួរមើលរំលង។ 1. បង្កើនសមត្ថភាពរៀន តាមរយៈការច្នៃប្រឌិតថ្មី៖ អ្នកស្រាវជ្រាវពីវិស័យអប់រំរកឃើញថា កម្មវិធីបង្រៀនខ្លះអាចប្រើប្រាស់ហ្គេមងាយៗសាមញ្ញជាមេរៀន ដែលធ្វើឱ្យអ្នករៀនជក់ចិត្តនិងទទួលបានចំណេះដឹងលឿនរហ័ស ចងចាំបានយូរជាងរបៀបរៀនតាមបែបប្រពៃណី។ 2. បង្កើនទំនាក់ទំនងរវាងឪពុកម្តាយនិងគ្រូបង្រៀន៖ កន្លងទៅទំនាក់ទំនងរវាងសិស្ស-និស្សិតនិងម្តាយឪពុកហាក់នៅឆ្ងាយពីគ្នា។ កន្លងទៅដើម្បីតាមដឹងនិងដឹងពីព័ត៌មានសិក្សារបស់កូន ទំនាក់ទំនងរវាងគ្រូបង្រៀននិងម្តាយឪពុកឬអាណាព្យាបាលសិស្ស មានតែក្នុងករណីចាំបាច់ប៉ុណ្ណោះ។ ប៉ុន្តែសិក្សាតាមកម្មវិធីលើទូរស័ព្ទ អាចឪពុកម្តាយដឹងព័ត៌មានរបស់កូនលឿនរហ័ស និងមានទំនុកចិត្តបំផុតពីគ្រូបង្រៀនឬសាលារៀនរបស់គេ។ 3.…

  • សិក្សាតន្រ្តីជួយឱ្យក្មេងឆ្លាតគណិត បង្កើនការចងចាំភាសាបរទេស និងគិតបែបវិទ្យាសាស្ត្រ

    សិក្សាតន្រ្តីជួយឱ្យក្មេងឆ្លាតគណិត បង្កើនការចងចាំភាសាបរទេស និងគិតបែបវិទ្យាសាស្ត្រ

    ចំណេះដឹងទូទៅ ៖ បច្ចុប្បន្នការសិក្សាពីតន្រ្តីនៅប្រទេសកម្ពុជា ហាក់មិនទាន់ទូលំទូលាយនៅឡើយ ដោយសារឪពុកម្តាយភាគច្រើនយល់ថា តន្ត្រីមិនសូវសំខាន់ចំពោះអនាគតកូនៗ និងខាតពេលវេលាសិក្សា។ ប៉ុន្តែខុសពីការគិតនេះតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានរកឃើញថាកុមារសិក្សាសូត្រពីតន្រ្តីអាចជួយឱ្យពួកគេមានភាពវៃឆ្លាតទាំងប្រាជ្ញានិងស្មារតី។ កុមារចេះតន្ត្រី ពួកគេនឹងចង់ចាំបានល្អ រៀនពូកែគណិតវិទ្យា រៀនភាសាបរទេសលឿនរហ័ស និងមានគំនិតវិទ្យាសាស្ត្រល្អប្រសើរជាងក្មេងធម្មតាដែលមិនបានសិក្សាពីតន្ត្រី។ ហេតុអ្វីបានជាកុមារចេះលេងតន្ត្រីអាចរៀនពូកែជាងក្មេងដទៃទៀតដែលមិនបានរៀនសូត្រពីតន្រ្តី?ការផ្សាយរបស់ World Economic Forum ថ្មីៗនេះបានបញ្ជាក់ថាសិស្ស-និស្សិតដែលចូលចិត្តលេងតន្ត្រីនៅពេលប្រឡងប្រជែងផ្សេងៗពួកគេអាចធ្វើកិច្ចការបានល្អជាងសិស្សដទៃទៀតដែលមិនធ្លាប់លេងតន្ត្រី។ ដូចគ្នានេះដែរ ភស្តុតាងនៃការស្រាវជ្រាវទៅលើកម្រិតចំណេះដឹងរបស់និស្សិតជនជាតិកាណាដាចំនួនមួយសែននាក់ជាបន្តបន្ទាប់ (រយៈពេលជាច្រើនឆ្នាំ) ក៏បានបង្ហាញថា ភាគច្រើនសិស្សដែលចេះតន្ត្រីមានភាពវៃឆ្លាតនិងរហ័សរហួន។ រៀនឧបករណ៍តន្ត្រីទាមទារឱ្យកុមារយល់ពីអក្សរតំណាងចង្វាក់តន្ត្រី ឬអក្សរភ្លេងសិស្សចាំបាច់ត្រូវអភិវឌ្ឍជំនាញនេះដោយផ្តោតអារម្មណ៍លើការចងចាំអក្សរភ្លេង ចង្វាក់ ព្រមទាំងហ្វឹកហាត់ឧបករណ៍តន្ត្រីតំណាលគ្នា ប្រើអារម្មណ៍ ចិត្ត កាយ និងខួរក្បាលដើម្បីសម្របសម្រួលដំណើរការតន្ត្រី។មិនត្រឹមតែប៉ុណ្ណោះលេងតន្ត្រីអាចឱ្យក្មេងៗបង្កើនសមត្ថភាពស្តាប់និងលេងតន្រ្តីជាក្រុមបានយ៉ាងល្អជួយឱ្យពួកគេមានសមត្ថភាពធ្វើការងារជាក្រុមបានកាន់តែប្រសើរ។កុមារលេងតន្ត្រីបានល្អទាមទារការលើកទឹកចិត្តខ្លួនឯងពិសេសចេះរក្សាទម្លាប់លេងតន្ត្រីជាប្រចាំ។ គួរបញ្ជាក់ថាតន្ត្រីអាចជួយបង្កើនសមត្ថភាពខួរក្បាលកុមារឱ្យបានកាន់តែល្អប៉ុន្តែក៏ត្រូវគួបផ្សំនឹងរបបអាហារត្រឹមត្រូវ លេងកីឡាបានច្រើន និងគេងគ្រប់គ្រាន់ផងដែរ៕ ប្រភព : World Economic Forum

  • ធុងសំរាម SmartBin នឹងបង្រៀនប្រជាពលរដ្ឋកម្ពុជាឱ្យចេះបែងចែកសំរាម

    ធុងសំរាម SmartBin នឹងបង្រៀនប្រជាពលរដ្ឋកម្ពុជាឱ្យចេះបែងចែកសំរាម

    ភ្នំពេញ ៖ គំនិតច្នៃប្រឌិតកើតចេញពីការសិក្សា និងរិះរកមធ្យោបាយដោះស្រាយបញ្ហាសំរាមនៅក្នុងសង្គម បានជំរុញទឹកចិត្តយុវជនមួយក្រុមរួមគំនិតគ្នាបង្កើតធុងសំរាមឆ្លាតវៃ ឬហៅថា SmartBin ដោយប្រើប្រាស់បច្ចេកវិទ្យាបែងចែកសំរាមដំបូងគេនៅកម្ពុជា​។ ពួកគេយល់ថា តាមរយៈស្នាដៃថ្មីនេះនឹងជួយកែប្រែផ្នត់គំនិតប្រជាជនខ្មែរ ឱ្យចេះទុកដាក់និងបែងចែកសំរាមបានត្រឹមត្រូវ ព្រមទាំងកែច្នៃសំរាមប្រើប្រាស់ឡើងវិញ។ កញ្ញា គឹម ច័ន្ទអម្រឹតវត្តី ជាសហស្ថាបនិក SmartBin Cambodia បាននិយាយថា ធុងសំរាមឆ្លាតវៃ គឺជាគម្រោងមួយមានបំណងដោះស្រាយបញ្ហាគ្រប់គ្រងសំរាមនៅកម្ពុជា លើកទឹកចិត្តឱ្យប្រជាជនកែច្នៃសំរាម។ លើសពីនេះ ធុងសំរាមឆ្លាតវៃបង្កើតឡើង ដើម្បីឆ្លើយតបនឹងសោភ័ណភាពនៃទីក្រុងស្អាត និងទីក្រុងឆ្លាតវៃខណៈរបត់បច្ចេកវិទ្យានឹងរីកចម្រើនខ្លាំងនាពេលខាងមុខ។ គឹម ច័ន្ទអម្រឹតវត្តី “ពួកខ្ញុំយល់ថា ចំណេះដឹងផ្នែកបរិស្ថានរបស់ប្រជាជនយើងមួយចំនួននៅមានកម្រិតនៅឡើយ ជាពិសេសចង់បង្ហាញដល់យុវជនជំនាន់ក្រោយឱ្យយល់ដឹងពីរបៀបគ្រប់គ្រងសំរាម និងប្រើប្រាស់សំរាមជាមួយនឹង SmartBin នេះ”។ សហស្ថាបនិករូបនេះ បានបញ្ជាក់ថា លក្ខណៈពិសេសរបស់ SmartBin គ្រាន់បោះសំរាមចូលក្នុងធុងឱ្យបានត្រឹមត្រូវ នោះអ្នកប្រើប្រាស់នឹងទទួលបានពិន្ទុដើម្បីប្តូរយករង្វាន់លើកទឹកចិត្តផ្សេងៗ។ ពិន្ទុទទួលបានពីធុងសំរាមតាមរយៈស្កេន QR Code នៅលើធុងសំរាមដោយប្រើទូរស័ព្ទស្មាតហ្វូន។ ធុងសំរាម SmartBin អាចដាក់ប្រើប្រាស់បាននៅតាមអគារពាណិជ្ជកម្ម ផ្សារទំនើប សាលារៀន និងទីសាធារណៈជាដើម។ ធុងសំរាមបំពាក់ដោយបច្ចេកវិទ្យានេះ ចែកចេញជាបីផ្នែកដាច់ដោយឡែកពីគ្នាក្នុងធុងតែមួយ រួមមានធុងដាក់សំរាមទូទៅ ធុងដាក់លោហៈ និងធុងដាក់ប្លាស្ទិក…

  • បវេសនកាលឆ្នាំថ្មី គ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ត្រូវប្រកាន់ខ្ជាប់គោលការណ៍ប្រតិបត្តិស្តង់ដា

    បវេសនកាលឆ្នាំថ្មី គ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ត្រូវប្រកាន់ខ្ជាប់គោលការណ៍ប្រតិបត្តិស្តង់ដា

    ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យគ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ត្រូវប្រកាន់ខ្ជាប់គោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ឱ្យបានខ្ជាប់ខ្ជួនក្នុងបវេសនកាលឆ្នាំសិក្សា 2020-2021។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃសុក្រកន្លងទៅ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីធានាដំណើរការគ្រឹះស្ថានសិក្សាប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពក្នុងបរិបទកូវីដ-19 ព្រមទាំងចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 ក្នុង​អំឡុង​ពេល​នៃការបើកបវេសនកាលនិងដំណើរការឆ្នាំសិក្សា 2020 – 2021 គ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ត្រូវអនុវត្តវិធានការសុវត្ថិភាពសិក្សា ដោយប្រកាន់ខ្ជាប់គោលការណ៍ប្រតិបត្តិស្តង់ដា (SOP)។ គោលការណ៍ប្រតិបត្តិស្តង់ដានេះ ស្របតាមការណែនាំរបស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល។ សាលារៀនត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីណែនាំ និងសេចក្តីជូនដំណឹងដែលនៅមានសុពលភាព រួមមានគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ-19 និងគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ស្ដីពីសេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយនិងកីឡា សកម្មភាពសិល្បៈ និងសេវាអាហារដ្ឋាននៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនក្នុងបរិបទកូវីដ-19 ។ ទន្ទឹមគ្នានេះ ការប្រារព្ធពិធីបើកបវេសនកាល អាស្រ័យតាមស្ថានភាពជាក់ស្ដែងរបស់គ្រឹះស្ថានសិក្សា នៅថ្ងៃទី11 ខែមករា ចាំបាច់ត្រូវគោរពស្តង់ដារអនាម័យ រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។…