-
យល់ដឹង ៖ វិធីបញ្ឈប់ភាពភ័យខ្លាចនៅពេលនិយាយទូរស័ព្ទ
ភ្នំពេញ ៖ ការនិយាយតាមទូរស័ព្ទ បានក្លាយជាសកម្មភាពមួយដែលជួយសម្រួលដល់ការធ្វើទំនាក់ទំនងជាយូរមកហើយ។មនុស្សភាគច្រើនគិតថាការនិយាយទូរស័ព្ទជារឿងធម្មតាមិនស្មុគស្មាញអ្វីទេ តែក៏មានមនុស្សមួយចំនួនទៀតដែលព្យាយាមរកវិធីក្នុងការទំនាក់ទំនងផ្សេងទៀត ដូចជាជួបផ្ទាល់ ឬផ្ញើសារជាដើម ដើម្បីចៀសពីការនិយាយតាមទូរស័ព្ទ។ បើនិយាយទូរស័ព្ទជាមួយអ្នកដែលជិតស្និទ្ធ ដូចជាមិត្តភក្ដិ ក្រុមគ្រួសារ មិនជាបញ្ហាអីទេ តែបើនិយាយជាមួយអ្នកដែលមិនស្គាល់គ្នាគឺ ដូចជាមានការភ័យខ្លាច និងមិនស្រួលក្នុងចិត្តជាដើម។ នេះមិនមែនជាបញ្ហាដែលអ្នកជួបប្រទះតែម្នាក់ឯងទេ។ យុវវ័យភាគច្រើនក៏កំពុងតែប្រឈមមុខដូចគ្នាដែរ។ ទោះជាយ៉ាងណាក៏ដោយ ការនិយាយទូរស័ព្ទជាជំនាញមួយដែលអ្នកអាចរៀនបាន ហើយអ្នកក៏អាចទាញយកផលប្រយោជន៍ ទាំងក្នុងផ្នែកទំនាក់ទំនង និងផ្នែកការងារពីវាបានដែរ។ ដូចយើងបានដឹងហើយថា ការរៀនជំនាញអ្វីក៏ដោយត្រូវការពេលវេលា ជាពិសេសជំនាញនិយាយទូរស័ព្ទនេះ មិនមែនគ្រាន់តែចុចទូរស័ព្ទហើយរង់ចាំឲ្យគេចុចទទួលនោះទេ។ ជ្រើសរើសពេលវេលា និងទីកន្លែង ការជ្រើសរើសពេលវេលា និងទីកន្លែងមិនមែនជារឿងចាំបាច់ខ្លាំងទេ តែវាក៏អាចជួយបានច្រើនដែរ។ សាកគិតមើល បើអ្នកនៅកន្លែងដែលមានមនុស្សច្រើន អ្នកក៏ពិបាកនឹងនិយាយគ្នាដែរ ដោយសារមានសម្លេងដែលអាចរំខានដល់ការនិយាយរបស់អ្នក។ ដូច្នេះអ្នកគួរជ្រើសរើសពេលវេលា និងទីកន្លែងឲ្យបានសមស្រប។ ចាប់ផ្ដើមពីចំណុចតូចទៅមុន អ្នកអាចចាប់ផ្ដើមសាកល្បងនិយាយពីរឿងតូចៗដែលមិនសូវស្មុគស្មាញ និងចំណាយពេលមិនសូវច្រើន ទៅមុន។ ជាក់ស្ដែង ដូចជាការតេកុម្ម៉ង់ទិញឥវ៉ាន់ ឬរបស់ញ៉ាំជាដើម។ ជាធម្មតាអ្នកអាចធ្វើការកុម្ម៉ង់តាមរយៈទូរស័ព្ទដៃ ដោយមិនចាំបាច់និយាយអ្វីក៏បាន ប៉ុន្ដែដើម្បីអនុវត្តការនិយាយរបស់អ្នក អ្នកគួរតែជ្រើសរើសការតេកុម្ម៉ង់ជំនួសវិញ។ ស្រមៃថាអ្នកកំពុងតែនិយាយទល់មុខគ្នាផ្ទាល់ តើអ្នកនឹងមានទឹកមុខបែបណា ប្រសិនបើអ្នកកំពុងតែនិយាយទល់មុខគ្នាផ្ទាល់?ជាទូទៅ បើយើងនិយាយរឿងធម្មតា យើងនឹងចាំស្ដាប់សម្ដីរបស់ភាគីម្ខាងទៀតដោយផ្ចិតផ្ចង់អារម្មណ៍ ហើយញញឹម ដើម្បីបង្ហាញពីការយកចិត្តទុកដាក់…
-
និស្សិតអន្តរជាតិ សិក្សាកម្រិតមហាវិទ្យាល័យនៅសហរដ្ឋអាមេរិក មានការធ្លាក់ចុះ 43 ភាគរយ
បរទេស ៖ បួនឆ្នាំជាប់ៗគ្នាហើយ ដែលចំនួននិស្សិតអន្តរជាតិដែលបានចុះឈ្មោះនៅមហាវិទ្យាល័យ និងសាកលវិទ្យាល័យនៅឯសហរដ្ឋអាមេរិកបានធ្លាក់ចុះ។ នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយនៅក្នុងខែវិច្ឆិកានេះ ដោយក្រសួងការបរទេស និងវិទ្យាស្ថានអប់រំអន្តរជាតិ។ ការធ្លាក់ចុះនេះ បានកើតឡើងយ៉ាងច្រើន េជាពិសេសក្នុងពេលដែលលោកប្រធានាធិបតី ដូណាល់ត្រាំកាន់តំណែង គឺមិនមែនជារឿងចៃដន្យនោះទេ។ រដ្ឋបាលរបស់លោក Trump បានបន្តឹង និងរឹតត្បិតលើអ្នកណាដែលអាចសិក្សានៅទីនោះ ហើយក៏បានបង្ហាញសញ្ញាឲ្យដឹងទៀតថា និស្សិតមកពីបរទេសមិនត្រូវបានស្វាគមន៍ទេ។ បច្ចុប្បន្ននេះ មាននិស្សិតអន្ដរជាតិជាង 1 លាននាក់ប៉ុណ្ណោះ ដែលកំពុងសិក្សានៅសហរដ្ឋអាមេរិក។ ករណីនេះកើតឡើងតាំងពីឆ្នាំ 2015 ។ តួលេខនេះ រួមមាននិស្សិត 851,957 នាក់ បានចុះឈ្មោះនៅគ្រឹះស្ថានឧត្តមសិក្សា និង 223,539 នាក់ ចូលរួមក្នុងការបណ្តុះបណ្តាលអនុវត្តជាក់ស្តែង ជាកម្មវិធីដែលអនុញ្ញាតឱ្យនិស្សិតបញ្ចប់ការសិក្សាអន្តរជាតិថ្មីៗ បន្តស្នាក់នៅសហរដ្ឋអាមេរិកជាបណ្តោះអាសន្ន ដើម្បីទទួលបានបទពិសោធន៍ការងារ ឬអ្នកស្ម័គ្រចិត្តទាក់ទងនឹងមុខជំនាញរបស់ពួកគេ ដោយយោងតាមទិន្នន័យវិភាគពីវិទ្យាស្ថានអប់រំអន្តរជាតិ។ នៅពេលដែលនិស្សិត បានបញ្ចប់ការបណ្តុះបណ្តាលអនុវត្តជាក់ស្តែងរបស់ពួកគេ នោះចំនួននិស្សិតអន្ដរជាតិសរុបនឹងទំនងជាធ្លាក់ចុះក្រោម 1 លាននាក់។ តើនិស្សិតទាំងអស់នោះមកពីប្រទេសណាខ្លះ? ខណៈពេលដែលមាននិស្សិតមកពី 220ប្រទេស ទិន្នន័យបានបង្ហាញថា ចិន និងឥណ្ឌាមានចំណែក 53% នៃចំនួននិស្សិតសរុប។ប្រហែលមួយភាគបីនៃនិស្សិតអន្ដរជាតិ ដែលស្មើនឹង…
-
សញ្ញាទាំង 13 ដែលបង្ហាញថា កុមារអាចប្រឈមនឹងបញ្ហាផ្លូវចិត្ត
ភ្នំពេញ ៖ អាណាព្យាបាលទាំងអស់តែងតែការពារកូនៗរបស់ខ្លួនមិនឲ្យជួបប្រទះនឹងបញ្ហាតូចធំផ្សេងៗ មិនថាតែស្រមោច ឬមូសខាំ កើតកន្ទួលរមាស់ជាដើម។ ម៉្យាងទៀត ដោយសារខ្លាចមានបញ្ហាធំប៉ះពាល់ដល់កូន ឪពុកម្ដាយភាគច្រើនក៏រួសរាន់បញ្ជូនកូនទៅកាន់មន្ទីរពេទ្យថែមទៀតផង។ ជាធម្មតារបួសនៅខាងក្រៅអាចនឹងឆាប់ដឹង ឆាប់មើលឃើញ និងងាយព្យាបាលបានទាន់ពេលវេលា។ ប៉ុន្តែវាខុសគ្នានៅពេលដែលក្មេងៗចាប់ផ្ដើមមានអាការៈមិនប្រក្រតី មិនថានៅសាលា ជាមួយមិត្តភក្ដិ លោកគ្រូអ្នកគ្រូ ឬនៅផ្ទះជាមួយក្រុមគ្រួសារ។ អាការៈទាំងអស់នេះអាចធ្វើឲ្យអាណាព្យាបាលពិបាកយល់ ថាតើកូនៗរបស់ពួកគាត់មានបញ្ហាអ្វី ហើយតើពួកគាត់អាចធ្វើអ្វីបានដើម្បីដោះស្រាយបញ្ហាទាំងអស់នោះ។ ក្នុងចំណោមកុមារ 5នាក់ អាចនឹងមានម្នាក់ដែលមានជំងឺផ្លូវចិត្ត ឬអាកប្បកិរិយាមិនប្រក្រតី។រោគសញ្ញាខាងក្រោមទាំងអស់នេះ អាចបង្ហាញពីបញ្ហាដែលត្រូវការដំណោះស្រាយជាពិសេស ក្រោមការយកចិត្តទុកដាក់បំផុត ៖ 1.កូនជួបភាពលំបាកច្រើននៅសាលា។2.កូនចាប់ផ្ដើមចេះវាយ ឬធ្វើបាបក្មេងៗដទៃទៀត។3.កូនប៉ុនប៉ងធ្វើបាបខ្លួនឯង។4.កូនចាប់ផ្ដើមគេចចេញពីរង្វង់មិត្តភក្តិ និងក្រុមគ្រួសារ។5.ក្នុងរយៈពេលថ្មីៗនេះ អារម្មណ៍គាត់ផ្លាស់ប្ដូរចុះឡើងខុសពីធម្មតា។6.អារម្មណ៍គាត់រំជើបរំជួលខ្លាំង ដូចជា ភ័យខ្លាំង សប្បាយ អររំភើបខ្លាំង ជាដើម។7.កូនខ្សោយកម្លាំងកាយ និងកម្លាំងចិត្ត។8.កូនពិបាកផ្ចង់អារម្មណ៍ធ្វើអ្វីមួយ។9.គាត់គេងមិនលក់ ឬក៏គេងយល់សប្ដិមិនល្អ។10.គាត់ចាប់ផ្ដើមមានការត្អូញត្អែរជាច្រើន។11.កូនចាប់ផ្ដើមលែងខ្វល់ លែងស្រលាញ់ខ្លួនឯង។12.កូនឈ្លក់វង្វេងនឹងទម្ងន់ និងរូបរាងខ្លួនឯង។13.គាត់ចាប់ផ្ដើមបរិភោគច្រើន ឬតិចជាងធម្មតា។ តាមរយៈការកត់សម្គាល់ពីបញ្ហាទាំងអស់នេះ អាណាព្យាបាលទាំងអស់អាចសង្កេតពីការប្រែប្រួលនៃអាកប្បកិរិយារបស់កូន និងអាចចាប់ផ្ដើមរកវិធីដើម្បីព្យាបាលពួកគាត់បាន ដោយមានការជួបជាមួយនឹងចិត្តវិទូកុមារ ក៏ដូចជាអ្នកជំនាញផ្សេងទៀតនៅក្នុងវិស័យនេះ។ ក្នុងនាមជាអាណាព្យាបាល អ្នកត្រូវឧស្សាហ៍តាមដាន និងយកចិត្តទុកដាក់លើការប្រែប្រួលរបស់កូន។ មើលថែខ្លួនឯង និងនៅតែរឹងមាំដើម្បីពួកគាត់ ហើយអាចបង្កើតទំនាក់ទំនងជាមួយគ្រួសារផ្សេងទៀតដែលជួបប្រទះបញ្ហាដូចគ្នា ដែលអាចជួយអ្នកឲ្យមានអារម្មណ៍ថា អ្នកមិនមែនមានតែម្នាក់ឯងទេ ដែលជួបបញ្ហាទាំងនេះ។…
-
បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន៖ ការស្រាវជ្រាវបង្ហាញថាប្រើខួរក្បាលច្រើនធ្វើឱ្យមនុស្សអាយុវែង
មនុស្សជាច្រើនតែងអប់រំគ្នាថា កុំឱ្យគិតច្រើន ប្រយ័ត្នខូចខួរក្បាល ឬកុំគិតច្រើននាំឱ្យមានបញ្ហាដល់សុខភាពផ្លូវចិត្តជាដើម តែក្នុងស្ថានភាពខ្លះការគិតមិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពនោះទេ តែថែមទាំងអាចជួយឱ្យមនុស្សមានបញ្ញា និងសុខភាពផ្លូវចិត្តកាន់តែរឹងមាំទៅវិញ។ បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា តាមការស្រាវជ្រាវបានបញ្ជាក់ថា ការគិតប្រកបដោយលំដាប់លំដោយអាចធ្វើឱ្យមនុស្សអាយុវែង។ កាលណាយើងគិត ខួរក្បាលរបស់យើងដំណើរការ ដែលធ្វើឱ្យកោសិកាខួរក្បាលរីកដុះដាលតភ្ជាប់គ្នាកាន់តែច្រើន។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យយើងកាន់តែមានសមត្ថភាពខ្ពស់ ហើយថែមទាំងមានភាពរស់រវើក (reflex) ក្នុងការគិតវិភាគ ឬដោះស្រាយបញ្ហានានាចំពោះមុខបន្ថែមទៀត។ បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានមានប្រសាសន៍ថា៖ «ផ្ទុយមកវិញ ប្រសិនបើយើងមិនប្រើប្រាស់ខួរក្បាល នោះកោសិកាខួរក្បាលរបស់យើងនឹងស្ពឹកស្រពន់មិនដំណើរការ ហើយពេលគិតអ្វីម្តងៗក៏មិនងាយចេញដែរ ព្រោះកោសិកាជាច្រើនក៏ងាប់ និងមិនអាចតភ្ជាប់គ្នាបាននោះទេ»។ អ្នកអប់រំខាងលើបានបញ្ជាក់ផងដែរថាសម្រាប់លោកបណ្ឌិតគឺ ចូលចិត្តប្រើប្រាស់ខួរក្បាលតាមរយៈការអាន ការស្រាវជ្រាវ ឬការដោះស្រាយបញ្ហានានាប្រចាំថ្ងៃ ហើយកាន់តែប្រើប្រាស់ខួរក្បាលជីវិតកាន់តែរីករាយ និងកាន់តែជក់ចិត្តជាមួយនឹងការងារទាំងអស់នោះ។ ហេតុនេះ ការប្រើប្រាស់ខួរក្បាលគឺជារឿងល្អ ឱ្យតែការគិតនោះមានលំដាប់លំដោយត្រឹមត្រូវ និងមិនច្របូកច្របល់។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ តាមការបញ្ជាក់របស់ស្ថាប័ន Psychology today បានឱ្យដឹងថា ខួរក្បាលរបស់យើងគឺជាផ្នែកសំខាន់មួយក្នុងរាងកាយ។ វាជាផ្នែកដែលផ្ទុកទិន្នន័យ និងបញ្ជារទៅគ្រប់ផ្នែកទាំងអស់នៃរាងកាយ។ ហេតុនេះកាលណាខួរក្បាលដំណើរការ និងមានសុខភាពល្អ…
-
សេដ្ឋកិច្ចអាចនឹងកើនឡើង10% នៅឆ្នាំ2030 ប្រសិនបើកុមារីគ្រប់រូបអាចរៀនចប់យ៉ាងហោចណាស់ត្រឹមកម្រិតវិទ្យាល័យ
យោងទៅតាមការសិក្សានៃប្រទេសកំពុងអភិវឌ្ឍន៍ចំនួន 8 របស់ Citi and Plan International បានលើកឡើងថា ផលិតផលក្នុងស្រុកសរុបនៃសេដ្ឋកិច្ចអាចនឹងកើនឡើងដល់ទៅ 10 ភាគរយ ប្រសិនបើកុមារីគ្រប់រូបនៅលើពិភពលោកនេះ បានបញ្ចប់ការសិក្សាយ៉ាងហោចណាស់ត្រឹមកម្រិតវិទ្យាល័យ ដោយសារជាមធ្យម ទឹកប្រាក់ 1.80 ដុល្លា ដែលបណ្ដាក់ទុនទៅលើការអប់រំរបស់កុមារី អាចនាំត្រឡប់មកវិញនូវទឹកប្រាក់ 2.80 ដុល្លារ។ នៅប្រទេសមួយចំនួន ត្រូវបានគេកត់សម្គាល់ថា កុមារីត្រូវបានប្រឈមមុខនឹងរបាំងសោកនាដកម្ម ដែលជាឧបសគ្គក្នុងការទទួលបានការអប់រំ រួមមានការរៀបការដោយបង្ខំ ការមានផ្ទៃពោះទាំងក្មេងវ័យ និងអំពើហឹង្សាផ្អែកលើយេនឌ័រ។ មុនពេលមានការរាតត្បាតនៃជម្ងឺកូវីដ-19 កុមារីប្រមាណជា 130 លាននាក់ មិនបានទៅសាលារៀនស្រាប់ទៅហើយ ដែលក្រោយពេលសាលាស្ទើរតែទាំងអស់ ត្រូវបានបិទក្នុងអំឡុងពេលនៃការដាក់វិធានការបង្ខាំងមិនឱ្យចេញចូលរបស់រដ្ឋាភិបាលជាច្រើនប្រទេសនោះ កុមារីប្រហែលជា 11 លាននាក់បន្ថែមទៀត មិនបានត្រឡប់ទៅរៀននៅសាលាវិញ។ កុមារី 85ភាគរយ ដែលស្ថិតនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប មិនបានរៀនចប់ថ្នាក់អនុវិទ្យាល័យឡើយ ដែលជាហេតុធ្វើឲ្យពួកគាត់ក្លាយជាមនុស្សដែលសង្គមមិនសូវឲ្យតម្លៃ ហើយសេដ្ឋកិច្ចក្នុងសង្គមក៏កាន់តែចុះខ្សោយដែរ។ ជាដោះស្រាយចំពោះបញ្ហាដែលជួបប្រទះនេះ រាជរដ្ឋាភិបាលគម្បីត្រូវតែដាក់ចេញនូវគោលនយោបាយ ដើម្បីការពារសិទ្ធិកុមារី ព្រមទាំងបង្កើននូវកិច្ចសហការជាមួយអង្គការក្រៅរដ្ឋាភិបាល ដើម្បីងាកចេញពីភាពប្រឈមមុខជាមួយនឹងបទដ្ឋានយេនឌ័រដ៏គ្រោះថ្នាក់នៅក្នុងសង្គម។តើមានអ្វីផ្សេងទៀតដែលពួកយើងអាចធ្វើបានដើម្បីពង្រឹងសមភាពយេនឌ័រនៅក្នុងសង្គម ?
-
បើចង់ក្លាយជាអ្នកជំនាញ និងមានសមត្ថភាពបង្កើតថ្មីកុំរៀនជំនាញណាដែលទូលាយខ្លាំងពេក
បច្ចុប្បន្ននេះ មានយុវជនជាច្រើនចាប់អារម្មណ៍សិក្សាពីរមហាវិទ្យាល័យ ឬសិក្សាជំនាញទាំងឡាយណាដែលមានលក្ខណៈទូលាយដោយគិតថាអាចងាយ ឬមានចន្លោះទូលាយសម្រាប់ស្វែងរកការងារជាដើម។ ផ្ទុយមកវិញ ការគិតបែបនេះមិនប្រាកដថាត្រឹមត្រូវទាំងស្រុងនោះទេ ព្រោះអ្នកជំនាញជាច្រើនបែរជាយល់ឃើញថាការធ្វើបែបនេះអាចបង្ករផលប៉ះពាល់ដល់ការអភិវឌ្ឍសមត្ថភាពទៅវិញ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានលើកឡើងថាកម្ពុជាត្រូវការអ្នកដែលមានសមត្ថភាពប្រើប្រាស់ចំណេះដឹងរបស់ខ្លួនដើម្បីបំបែកមេរៀនទាំងអស់នោះឱ្យក្លាយជាសម្មិទ្ធិផលថ្មី ឬបង្កើតជាស្នាដៃច្នៃប្រឌិតនានាសម្រាប់ដោះស្រាយបញ្ហាលើវិស័យសំខាន់ៗក្នុងសង្គម។ ឯកឧត្តមថា ធនធានមនុស្សដែលមានគុណភាពល្អ គួរសិក្សាលើជំនាញណាមួយឱ្យបានច្បាស់លាស់បំផុតរហូតអាចមានសមត្ថភាពដើម្បីបំបែកគំនិតដើមនៃមេរៀនឱ្យក្លាយជារបកគំហើញថ្មីដើម្បីដោះស្រាយបញ្ហានានាក្នុងសង្គម។ ឧទាហរណ៍ ប្រសិនបើយើងកំពុងសិក្សាផ្នែកកសិកម្ម យើងគួរសិក្សាឱ្យលម្អិតរហូតអាចមានសមត្ថភាពបង្កាត់ពូជដំណាំដែលអាចឱ្យកសិករអភិវឌ្ឍសមត្ថភាពក្នុងការបង្កើនទិន្នផល និងគុណភាពឱ្យបានខ្ពស់ ឬអាចស្វែងរកវិធីសាស្រ្តល្អណាដើម្បីដោះស្រាយបញ្ហាដែលធ្លាប់កើតមានក្នុងវិស័យនេះជាដើម។ ឯកឧត្តម ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា៖ «ដើម្បីបង្កើតគំនិតថ្មីនេះបាន យុវជនគួរសិក្សាដោយការផ្តោត (focus) ឱ្យបានខ្ពស់បំផុតលើមុខវិជ្ជាដែលខ្លួនបានជ្រើសរើស»។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ដើម្បីអភិវឌ្ឍសមត្ថភាពបានល្អ អ្នករៀនទាំងអស់គួរសិក្សាឱ្យបានច្បាស់លាស់បំផុតពីមេរៀននីមួយៗនៃជំនាញរបស់ខ្លួន ដោយការអភិវឌ្ឍ ពិសោធន៍ និងសាកល្បងជាក់ស្តែងរហូតយល់ជាក់ច្បាស់ពីប្រភពនៃបញ្ហាក្នុងវិស័យនេះ។ បន្ថែមពីលើនេះ ក៏គួរតែមានការស្រាវជ្រាវឱ្យបានច្រើន និងស៊ីជម្រៅពីគ្រប់ប្រភពឯកសារនានាលើពិភពលោកដើម្បីចូលឱ្យកាន់តែជ្រៅលើមុំដែលខ្លួនគិតថាត្រូវផ្តោតដើម្បីឱ្យសមត្ថភាពកាន់តែមុតស្រួច រហូតក្លាយជាអ្នកដែលមានសមត្ថភាពខ្ពស់ និងច្បាស់លាស់បំផុតលើជំនាញរបស់ខ្លួន។ នៅពេលនោះ ទោះបីជាស្ថិតក្នុងស្ថានភាពបែបណា ឬទៅដល់ទីណាក៏យើងនៅតែក្លាយជាអ្នកជំនាញដែលគេត្រូវការជានិច្ច។ ជុំវិញបញ្ហានេះផងដែរ លោក សាន្ត ច័ន្ទកុម្ភៈ អ្នកអប់រំ និងជាអ្នកជំនាញគណនេយ្យ និងសាវនកម្ម បានបញ្ជាក់ថា យុវជនបច្ចុប្បន្នចូលចិត្តសិក្សាជំនាញណាដែលមានភាពទូលាយដើម្បីងាយស្វែងរកការងារធ្វើ ព្រោះជំនាញខ្លះដូចជាជំនាញគ្រប់គ្រងជាដើម ត្រូវបានយុវជនមើលឃើញថាជាផ្នែកដែលមានចន្លោះការងារធំ ពេលចេញពីសាលាអាចធ្វើការងារណាមួយក៏បានក្នុងវិស័យដ៏ទូលាយនេះ។…
-
បើមិនចង់ឱ្យសម្រេចចិត្តខុសពេញមួយជីវិត សូមកុំប្រើបុរេវិនិច្ឆ័យក្នុងបណ្តាញសង្គម
បុរេវិនិច្ឆ័យ (prejudgment) មានន័យថាជាការវិនិច្ឆ័យដោយមិនបានឆ្លងកាត់ការគិតពីចារណាស៊ីជម្រៅ។ វាត្រូវបានគេឃើញមានកាន់តែច្រើនឡើងៗក្នុងជីវិតរស់នៅប្រចាំថ្ងៃលើបណ្តាញសង្គម។ យោងតាមការបញ្ជាក់ក្នុងអត្ថបទស្រាវជ្រាវរបស់បណ្ឌិត Patrick Dixon ដែលជាអ្នកជំនាញយុទ្ធសាស្ត្រ និងការព្យាករណ៍បានឱ្យដឹងថា មនុស្សបច្ចុប្បន្នបានប្រើប្រាស់បុរេវិនិច្ឆ័យច្រើនក្នុងការរស់នៅ ដោយសារតែជីវិតរបស់ពួកគេស្ទើរតែពេញមួយថ្ងៃនៅជាមួយបណ្តាញសង្គម។ លោកបានបង្ហាញការស្រាវជ្រាវថា នៅឆ្នាំ 2019 ក្មេងចាប់ពីអាយុ 12ឆ្នាំ ដល់ 25ឆ្នាំនៅអង់គ្លេស ចំណាយពេលវេលា 4ម៉ោងក្នុងមួយថ្ងៃមើលបណ្តាញសង្គម ហើយឆែកអ៊ីនធើណិតរៀងរាល់ 9នាទីម្តង។ ចំណែកឯនៅហ្វីលីពីនប្រជាជនចំណាយពេលវេលា 10ម៉ោងក្នុងមួយថ្ងៃប្រើប្រាស់អ៊ីនធើណិត។ ទន្ទឹមគ្នានេះដែរ នៅថៃប្រជាជនចំណាយពេលវេលា 9ម៉ោង 11នាទី,នៅឥណ្ឌូនេស៊ីចំណាយពេល 8ម៉ោង 36នាទី, នៅចិនចំណាយពេលប្រហែល 5ម៉ោង 52នាទី និងនៅកម្ពុជាយើងចំណាយពេលប្រហែល 9ម៉ោងក្នុងមួយថ្ងៃនៅជាមួយអ៊ីនធើណិត។ កត្តានេះបានធ្វើឱ្យមនុស្សគ្រប់គ្នារវល់ខ្លាំងពេកជាមួយនឹងព័ត៌មានយ៉ាងច្រើនដែលចូលមកក្នុង News Feed របស់យើងរាល់ថ្ងៃ។ វាធ្វើឱ្យរយៈពេលនៃការមើលរឿងរ៉ាវនីមួយៗប្រចាំថ្ងៃកាន់តែខ្លីទៅៗ ហើយប៉ះពាល់ដល់ការគិតពិចារណា និងការបញ្ចេញមតិ។ ជានិច្ចកាល មនុស្សជាច្រើនបានបញ្ចេញការយល់ឃើញលើ Facebook ពាក់ព័ន្ធនឹងបទពិសោធន៍ ចំណេះដឹង និងការយល់ឃើញស្រាលៗ ដើម្បីប្រតិកម្មលើរឿងរ៉ាវភ្ញាក់ផ្អើលនានា ដោយមិនបានឆ្លងកាត់ការពិចារណាស៊ីជម្រៅឱ្យដឹងច្បាស់ពីមូលហេតុដែលអាចកើតមានឡើងឱ្យបានគ្រប់ជ្រុងជ្រោយ។ កត្តានេះ បានផ្តល់ផលប៉ះពាល់យ៉ាងច្រើនដល់ការពិចារណា និងការយល់ដឹងរបស់មនុស្សដទៃដែលកំពុងតែតាមដាន ឬវាអាចក្លាយជារឿងរ៉ាវហួសហេតុមួយចំពោះម្ចាស់ហេតុការណ៍ផ្ទាល់។ មានមនុស្សខ្លះបានប្រើពាក្យថា…
-
“បើមិនបានរៀនហើយមិនចេះជារឿងធម្មតា តែបើរៀនហើយនៅតែមិនចេះទើបជាបញ្ហា”
ភ្នំពេញ៖ ជាអតីតជ័យលាភីមេដាយមាសរូបវិទ្យា និងជាសិស្សនិទ្ទេសA ឆ្នាំ២០១៧កាលពីកន្លងទៅថ្មីៗនេះ លី សុខសេដ្ឋា បានចែករំលែកអំពីយុទ្ធសាស្រ្តនិងវីធីសាស្រ្តផ្សេងៗក្នុងការរៀនសូត្រ ជាពិសេសគឺមុនពេលប្រលង និងនៅក្នុងពេលប្រលង។ សិស្សឆ្នើមរូបនេះលើកឡើងថាទី1 ត្រូវគឺដឹងថាខ្លួនឯងចេះបានកម្រិតណា ដើម្បីងាយស្រួលក្នុងការអភិវឌ្ឍខ្លួនបន្ថែម។ ជាក់ស្តែងនៅពេលដែលមានសំនួរផ្សេងៗមិនថា លំបាកឬស្រួលគឺយើងត្រូវប្រាកដថាយើងអាចឆ្លើយបាន បើឆ្លើយមិនទាន់បាននោះជាបញ្ហានិងជាចំនុចខ្សោយរបស់យើង ហើយយើងគិតរកវិធីយ៉ាងណាដើម្បីយល់ត្រង់ចំនុចខ្វះខាតនោះចៀសវាងធ្វើអោយបញ្ហាមានកាន់តែច្រើន និងមួយវិញទៀតគឺការប្រើប្រាស់ពេលវេលាក៍ជាកត្តាសំខាន់ផងដែរ សេដ្ឋាបន្តថាការប្រើប្រាស់ពេលវេលាគឺអាស្រ័យទៅតាមការបត់បែននិងបុគ្គលិកលក្ខណៈមនុស្សខុសៗគ្នា ចំពោះខ្ញុំផ្ទាល់មុនចូលគេងគឺទន្ទេញមេរៀនពេលយប់ ហើយព្យាយាមរំលឹកឡើងវិញនៅពេលព្រឹក និងធ្វើលំហាត់ផ្សេងៗនៅពេលបន្ទាប់ហើយចេះប្រៀបធៀបខ្លួនឯងទៅនឹងខ្លួនឯងគឺបានន័យថាសួរខ្លួនឯងថាតើថ្ងៃនេះចេះអ្វីខ្លះ ហើយប្រាប់ខ្លួនស្អែកត្រូវតែចេះអ្វីថ្មីមួយទៀត។ ការធ្វើបែបនេះគឺជាវិធីមួយសម្រាប់អោយខ្លួនឯងចេះប្រកួតជាមួយខ្លួនឯងយកឈ្នះខ្លួនឯងមុននឹងប្រកួតប្រជែងជាមួយអ្នកដ៍ទៃអោយមានប្រសិទ្ធិភាព។ ដោយឡែកមុនពេលប្រលងវិញចំនុចដែលសំខាន់គឺត្រូវត្រៀមខ្លួនទុកជាមុន គឺចេះលៃពេលណាមួយសម្រាប់រំលឹកឡើងវិញនូវលំហាត់និងមេរៀនដែលយើងត្រៀមទុក។ រីឯស្ថានភាពក្នុងពេលប្រលង មិនថាទោះជាមានរឿងអីកើតឡើងកុំមានភាពភ័យខ្លាច ប្រសិនបើមានសំនួរណាមួយត្រូវបានសួរទាក់ទងនឹងមេរៀនដែលមិនធ្លាប់បានរៀនហើយយើងមិនចេះ នោះមិនមែនជាកំហុសយើងទេ តែបើអ្វីដែលគេសួរហើយយើងធ្លាប់បានរៀនតែមិនចេះ នោះជាភាពធ្វេសប្រហែសរបស់យើង។ តែទោះជាយ៉ាងណាក៍ដោយព្យាយាមហើយជឿជាក់លើសមត្ថភាពខ្លួនឯងរីករាយទទួលយកទោះបីលទ្ធផលល្អឬមិនល្អក៍ដោយ។ គូសបញ្ជាក់ផងដែរថាសម័យប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧សិស្សដែលទទួលបាននិទ្ទេសA មានចំនួនសរុប ៤២៤រូប៕
-
សុភមង្គល ក្លាយជាមុខវិជ្ជាដែលស្ថាប័នអប់រំធំៗលើពិភពលោកកំពុងចាប់អារម្មណ៍
ក្នុងរបត់អប់រំកាលពីប៉ុន្មានឆ្នាំមុន ប្រទេសនានាបានជំរុញឱ្យមានការបង្រៀនកុមារពីមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ព្រោះវាជាមុខវិជ្ជាដែលងាយស្វែងរកការងារធ្វើ និងកំពុងមានសក្តានុពលជាដើម។ មួយរយៈពេលចុងក្រោយនេះ មុខវិជ្ជាថ្មីមួយទៀតដែលត្រូវបានគេយកចិត្តទុកដាក់បន្ថែមពីលើជំនាញ STEM គឺសិល្បៈនៃការរស់នៅ (Art of Living) ដែលស្ថាប័នអប់រំជាច្រើនកំពុងព្យាយាមបញ្ចូលក្នុងកម្មវិធីសិក្សាគោលរបស់ខ្លួន។ យោងតាមការបញ្ជាក់របស់អង្គការវេទិកាសេដ្ឋកិច្ចពិភពលោក (WEF-World Economic Forum) បានបង្ហាញថា ស្ថាប័នអប់រំកុមារជាច្រើនលើពិភពលោកបានចាប់ផ្តើមបញ្ចូលវគ្គមួយចំនួនដែលផ្តោតសំខាន់លើការអប់រំពីសិល្បៈរស់នៅឱ្យមានសេចក្តីខុស។ ក្រុមអ្នកអប់រំទាំងអស់នោះគិតថា ការសិក្សា STEM គឺជារឿងល្អដែលអាចបង្កើតសម្មិទ្ធិផលថ្មីៗជាច្រើនដើម្បីដោះស្រាយបញ្ហារបស់មនុស្ស តែវាមិនមែនជាគោលដៅសំខាន់បំផុតក្នុងការរស់នៅនោះទេ។ អ្វីដែលមនុស្សត្រូវការពិតប្រាកដក្នុងជីវិតរស់នៅ គឺការរស់នៅឱ្យមានសេចក្តីសុខ និងសុភមង្គលក្នុងជីវិតប្រកបដោយសន្តិភាព។ ហេតុនេះហើយទើបសាលរៀនជាច្រើនដោយក្នុងនោះមានទាំងនៅប្រទេសឥណ្ឌាផង បានចាប់ផ្តើមបន្ថែមវគ្គអប់រំផ្លូវចិត្ត និងការសមាធិ ដល់សិស្សានុសិស្សនៅកម្រិតបឋមសិក្សា ដើម្បីឱ្យពួកគេមានសិល្បៈក្នុងការរស់នៅឱ្យបានល្អពេញមួយជីវិត។ បន្ថែមពីលើនេះ សម្រាប់សាកលវិទ្យាល័យ Yale University ដែលជាគ្រឹះស្ថានសិក្សាល្បីល្បាញលើពិភពលោកមួយ មានទីតាំងនៅសហរដ្ឋអាមេរិក ក៏បានបង្ហាញថាវគ្គដែលមាននិស្សិតចាប់អារម្មណ៍ និងចុះឈ្មោះច្រើនជាងគេ គឺវគ្គស្តីពីសុភមង្គលក្នុងជីវិត ដោយវគ្គនេះបច្ចុប្បន្នកំពុងសិក្សាច្រើនតាមបណ្តាញអនឡាញ។ តាមរយៈចរន្តទាំងអស់នេះ បណ្តាស្ថាប័នអប់រំជាច្រើនផ្សេងទៀតលើពិភពលោក ក៏បានចាប់ផ្តើមបញ្ចូលវគ្គអប់រំផ្លូវចិត្ត និងចំណេះដឹងក្នុងការគ្រប់គ្រងជីវិតឱ្យបានល្អនេះដល់សិស្សនៅតាមសាលារបស់ខ្លួន ក្នុងគោលបំណងជំរុញឱ្យមនុស្សចេះរស់នៅជាមួយគ្នាឱ្យបានល្អ និងចេះប្រើប្រាស់ជំនាញរបស់ខ្លួនដើម្បីបង្កើតសេចក្តីសុខដល់ខ្លួនឯង និងមនុស្សជុំវិញខ្លួន៕
-
ឧកញ៉ា ប៉ិច បូឡែន៖ កុំរស់ពឹងតែសង្ឃឹម តែត្រូវជឿជាក់លើអ្វីដែលខ្លួននឹងសម្រេច
សុភាសិតបុរាណខ្មែរយើងតែងតែលើកឡើងថា “ដរាបណាមានជីវិត ត្រូវតែមានសង្ឃឹម”។ ចាប់ផ្តើមពីផ្នត់គំនិតនៃការអប់រំមួយឃ្លានេះ បានជំរុញឱ្យមនុស្សជាច្រើនយកសុភាសិតនេះមកដាក់ក្នុងខ្លួន ដោយអ្នកខ្លះប្រើប្រាស់បានក្នុងផ្លូវត្រឹមត្រូវក៏កើតជាផលប្រយោជន៍ជាច្រើនសម្រាប់ជីវិត ខណៈអ្នកខ្លះទៀតបានយកតម្លៃអប់រំនេះទៅប្រើប្រាស់មិនត្រឹមត្រូវ ធ្វើឱ្យគាត់ក្លាយជាជនរងគ្រោះនៃជោគវាសនាខ្លួនឯងទៅវិញ។ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប បានលើកឡើងថា បើយើងនិយាយពីក្តីសង្ឃឹមក្នុងជីវិត យើងតែងតែឃើញមនុស្សជាច្រើនបានប្រាប់ថា គាត់សង្ឃឹមនេះ សង្ឃឹមនោះ សង្ឃឹមឥតឈប់ឈរ ឬអ្នកខ្លះទៀតសង្ឃឹមរហូតធ្វើឱ្យជីវិតគាត់ហត់នឿយតែជាមួយសង្ឃឹម តែគ្មានបានផលអ្វីទាំងអស់។ កាន់តែសង្ឃឹម កាន់តែហត់នឿយ ឬកាន់តែសង្ឃឹម កាន់តែបាក់ទឹកចិត្ត ដោយសារតែក្តីសង្ឃឹមជាច្រើនរបស់គាត់ មិនបានសម្រេចសូម្បីតែមួយរឿង។ លោកថា ជានិច្ចកាល គេឃើញអ្នកខ្លះនិយាយថាគាត់សង្ឃឹមថាគាត់នឹងមានការងារល្អធ្វើ។ អ្នកខ្លះទៀតកំពុងរស់នៅជាមួយស្ថានភាពគ្រួសារលំបាកលំបិនផ្នែកសេដ្ឋកិច្ចក្នុងផ្ទះតូចចង្អៀត សង្ឃឹមថាបានផ្ទះមួយដ៏ល្អ។ ហើយអ្នកខ្លះទៀតក៏សង្ឃឹមថានឹងបានម៉ូតូល្អ បានឡានល្អ បាននេះបាននោះទៅតាមចិត្តនឹកឃើញរបស់គាត់ ឬទៅតាមការអូសទាញនៃសង្គមខាងក្រៅ។ មែនទែនទៅ សូម្បីតែអ្នកធ្វើស្រែក៏គាត់សង្ឃឹមថាមេឃមិនរាំង ឬមិនភ្លៀងច្រើនរហូតលេចស្រែចម្ការជាដើម។ ឧកញ៉ា ប៉ិច បូឡែន បានមានប្រសាសន៍ថា៖ «ជាទូទៅ ប្រសិនបើគេចេះប្រើក្តីសង្ឃឹមនោះឱ្យបានត្រឹមត្រូវ ជីវិតគេនឹងពោរពេញដោយថាមពលវិជ្ជមាន តែប្រសិនបើគាត់គ្រាន់តែសង្ឃឹមដោយគ្មានមូលដ្ឋាន នោះជីវិតគាត់នឹងមានតែក្តីសង្ឃឹម ហើយសង្ឃឹមកាន់តែច្រើន ការខិតចិត្តក៏កាន់តែធំដូចគ្នាដែរ។ ហេតុនេះហើយ ទើបនៅទីនេះខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាពិចារណាបន្តិចពីក្តីសង្ឃឹមនេះ ថាតើយើងគួរបន្តសង្ឃឹម ឬអាចប្តូរការសង្ឃឹមនេះទៅជាអ្វីផ្សេង?»។…