-
គេហទំព័ររៀនភាសាអង់គ្លេសឥតគិតថ្លៃទាំង 5 នេះ ជួយឱ្យនិស្សិតពង្រឹងសមត្ថភាពបានល្អ
ចំណេះដឹងទូទៅ ៖ ភាសាអង់គ្លេសបានក្លាយជាភាសាចាំបាច់ក្នុងទំនាក់ទំនងក្នុងសកម្មភាពសិក្សា និងការងារ។ ពេលខ្លះវាប្រៀបដូចជាស្ពានសម្រាប់អ្នក ដើម្បីចាប់យកឱកាសការងារ ឬតំណែងល្អ និងទទួលបានប្រាក់កម្រៃល្អ។ សម្រាប់និស្សិតមិនមានលុយគ្រប់គ្រាន់សិក្សាភាសាអង់គ្លេស អាចសិក្សាភាសាអង់គ្លេសដោយខ្លួនឯងបាន តាមគេហទំព័រទាំងប្រាំខាងក្រោមនេះ។ 1. កម្មវិធី BBC Learning English តំណភ្ជាប់កម្មវិធីសិក្សា http://www.bbc.co.uk/learningenglish ។ 2. កម្មវិធី British Council តំណភ្ជាប់កម្មវិធីសិក្សា http://learnenglish.britishcouncil.org/en/ ។ 3. កម្មវិធី English Grammer តំណភ្ជាប់កម្មវិធីសិក្សា https://www.englishgrammar.org/ ។ 4. កម្មវិធី Learn American English Online តំណភ្ជាប់កម្មវិធីសិក្សា https://www.learnamericanenglishonline.com/។ 5. កម្មវិធី FredisaLearns តំណភ្ជាប់កម្មវិធីសិក្សា https://www.fredisalearns.com/free-lessons/ ឬ https://www.maketecheasier.com/best-sites-learn-english-for-free/។
-
ប្រាជ្ញាសិប្បនិម្មិត AI ជះឥទ្ធិពលវិជ្ជមានកាន់តែខ្លាំងលើការរស់នៅរបស់មនុស្ស តែក៏គួរឱ្យខ្លាចដែរសម្រាប់អនាគត
បច្ចេកវិទ្យា ៖ កន្លងទៅយើងបានដឹងខ្លះៗហើយអំពីព័ត៌មាននៃបច្ចេកវិទ្យា AI (Artificial Intelligence) ឬ “ប្រាជ្ញាសិប្បនិម្មិត” ។ វាត្រូវបានទទួលស្គាល់យ៉ាងខ្លាំងរួចមកហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅក្នុងស្ថានភាពដែលពិភពលោកជួបការរាតត្បាតវីរុសកូវីដ-19។ ស្របនឹងអត្ថប្រយោជន៍ទទួលបានពីបច្ចេកវិទ្យាទំនើបនេះ វាក៏បានបង្កើតទិដ្ឋភាពចម្រូងចម្រាសជាច្រើនផងដែរនៅឧស្សាហកម្មបច្ចេកវិទ្យា ពាក់ព័ន្ធនឹងការងាររបស់មនុស្ស ព្រមទាំងការអភិវឌ្ឍន៍មុខងារផ្សេងៗរបស់វា។ ខាងក្រោមនេះជាការពិតមួយចំនួនអំពី AI ដែលអ្នកមិនទាន់បានដឹង ឬបានដឹងខ្លះហើយអំពីបច្ចេកវិទ្យា AI ឬប្រាជ្ញាសិប្បនិម្មិត។ តើវាគួរឱ្យខ្លាច ឬជារឿងល្អនៅពេលដែលវាចាប់ផ្តើមដំណើរការកាន់តែខ្លាំងនោះនៅពេលអនាគត? 1. AI ក្លាយជាសត្វចញ្ចឹមនៅផ្ទះ ៖ រូបជាសត្វចិញ្ចឹមបំពាក់ដោយ AI ជាបច្ចេកវិទ្យាថ្មីដែលអ្នកវិទ្យាសាស្ត្រស្រាវជ្រាវមានវត្តមានរួចទៅហើយនាពេលបច្ចុប្បន្ន។ នៅបណ្តាប្រទេសជឿនលឿនមួយចំនួនបានប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះ គ្រប់គ្រងស្ថានភាពស្ទើរគ្រប់យ៉ាងនៅក្នុងផ្ទះ។ វាមានអារម្មណ៍រូបរាងដូចជាសត្វមែនទែន ដែលម្ចាស់មិនពិបាកថែទាំនិងផ្តល់ចំណីឱ្យនោះទេ។ គេរំពឹងថាវានឹងមានកាន់តែច្រើននៅលើទីផ្សារបច្ចេកវិទ្យាក្នុងឆ្នាំ 2025 ខាងមុខ។ 2. AI ភាគច្រើនបំពាក់លើមនុស្សយន្ត រ៉ូបូត មានភេទជាស្ត្រី ៖ ទោះបីជាមិនអាចមានអវៈយាវៈដើម្បីសម្គាល់ដូចមនុស្ស តែមនុស្សយន្តភាគច្រើនមានសំឡេងជាមនុស្សស្រី ។ ជាក់ស្តែងដូចជាបច្ចេកវិទ្យា Alexa របស់ Amazon និង Siri របស់ Google ត្រូវបានបង្កើតឡើងដើម្បីជាជំនួយរបស់មនុស្ស។…
-
ពន្លកសិល្បៈចម្រៀង ឈយ ពស៊ាង ក្រៅពីទេពកោសល្យធម្មជាតិ ការហ្វឹកហាត់ជំនាញបន្ថែមនឹងក្លាយជាអ្នកចម្រៀងអាជីព
ភ្នំពេញ៖ យុវជន ឈយ ពស៊ាង ជាអ្នកចម្រៀង Original Song ក្នុងស្រទាប់យុវវ័យ និងជាម្ចាស់បទ “រាស្រ្តសាមញ្ញ” កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន តាមរយៈសមត្ថភាពច្រៀងនិងលេងតន្ត្រីបានយ៉ាងស្ទាត់ជំនាញ។ អ្នកចម្រៀងស្រករក្រោយរូបនេះ បានឱ្យដឹងថា ទេពកោសល្យពីធម្មជាតិតែមួយមុខមិនគ្រប់គ្រាន់ទេក្នុងការបង្កើតស្នាដៃចម្រៀងថ្មីៗ ដើម្បីទាក់ទាញចិត្តអ្នកគាំទ្រ ប៉ុន្តែត្រូវហ្វឹកហាត់សិក្សានិងរៀនចំណេះដឹងថ្មីបន្ថែមទៀត ទើបគោលដៅជីវិតក្លាយជាអ្នកចម្រៀងអាជីពសម្រេចបានពិតប្រាកដ។ មានក្ដីស្រមៃតាំងពីតូចចង់ក្លាយជាអ្នកចម្រៀង ឈយ ពស៊ាង បានចាប់ផ្ដើមរៀនច្រៀងតាំងពីអាយុប្រាំបីឆ្នាំ រហូតទទួលបានអាហារូបករណ៍សិក្សានៅសាលាតន្រ្តីមួយនៅរាជធានីភ្នំពេញ។ ស្របពេលកំពុងសិក្សា ពស៊ាង ចាប់ផ្ដើមហ្វឹកហាត់សរសេរចម្រៀង ដោយយកសាច់រឿងផ្ទាល់ខ្លួនបញ្ចូលមនោសញ្ចេតនាទៅក្នុងបទភ្លេងរបស់អ្នកចម្រៀងផ្សេងៗ។ “កាលដើមឡើយ ខ្ញុំមិនទាន់ចេះនិពន្ធបទភ្លេងដោយខ្លួនឯងនៅឡើយ តែដោយការស្រលាញ់ចម្រៀង ខ្ញុំបានយកបទចម្រៀងមួយដែលខ្ញុំស្រឡាញ់ មកច្រៀងដោយតែទំនុកច្រៀងដោយខ្លួនឯង”។ យុវជន ឈយ ពស៊ាង បានបន្តថា បទ “ថែខ្លួនណា” ជាបទចម្រៀងយកសាច់ភ្លេងដើមពីអ្នកចម្រៀងថៃម្នាក់ ច្រៀងឡើងវិញជាភាសាខ្មែរ។ ពស៊ាង ៖ “ខ្ញុំអត់បានរំពឹងថានឹងទទួលបានការគាំទ្រច្រើនបែបនេះទេ ព្រោះខ្ញុំច្រៀងបទនេះដោយសារតែស្រឡាញ់ តែការគាំទ្រទាំងអស់នោះហើយជាកម្លាំងចិត្តដែលជំរុញឱ្យខ្ញុំខិតខំប្រឹងពង្រឹងសមត្ថភាព ហើយនិពន្ធបទចម្រៀងដោយខ្លួនតែម្ដង”។ ពេលទំនេរពីការសិក្សា ពស៊ាង តែងមើលវីដេអូតែងនិពន្ធ សុំមតិយោបល់ណែនាំពីអ្នកមានអាជីពដូចគ្នា លោកគ្រូអ្នកគ្រូ និងចូលរួមសិក្ខាសាលាផ្សេងៗ ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែម។ យុវជនមានដើមកំណើតក្នុងទឹកដីអង្គរ ខេត្តសៀមរាបរូបនេះ…
-
ញ៉ាំការ៉ុតច្រើនអាចឱ្យស្បែកប្រែទៅជាពណ៌ទឹកក្រូច
សុខភាព ៖ មនុស្សជាច្រើនតែងមានចម្ងល់ថា តើនៅពេលដែលយើងទទួលទានការ៉ុតច្រើន ធ្វើឱ្យសម្បុរស្បែកអាចប្រែទៅជាពណ៌ទឹកក្រូច ឬយ៉ាងណានោះ? តាមការសិក្សាស្រាវជ្រាវ និងអះអាងរបស់គ្លីនិក Dermatology នៃសកលវិទ្យាល័យ UAMS University of Arkansas for Medical Science អាមេរិក បានរកឃើញថា លទ្ធភាពពិតជាអាចមាន ដោយសារការ៉ុតមានសារជាតិ Carotenemia ជ្រៀតចូលទៅក្នុងជាលិកាស្បែករបស់អ្នក។ ទន្ទឹមនឹងគុណប្រយោជន៍នេះ ទទួលទានទឹកការ៉ុត ផ្តល់ប្រយោជន៍ដល់សុខភាពជាច្រើន។ ការ៉ុតជាបន្លែមួយដែលសម្បូរដោយវីតាមីន រ៉ែ សារធាតុចិញ្ចឹម និងជាតិសរសៃ។ ប្រសិនបើស្បែកឡើងពណ៌ទឹកក្រូចខ្លាំង មធ្យោបាយសំខាន់មានតែកាត់បន្ថយការញ៉ាំប៉ុណ្ណោះ។ ទទួលទានការ៉ុតមិនបណ្តាឱ្យប៉ះពាល់បញ្ហាដល់សុខភាពនោះទេ។ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញដែរថា ការទទួលផ្លែប៉េងបោះច្រើន ក៏អាចឱ្យស្បែកប្រែសម្បុរទៅលឿង និងទឹកក្រូច តែមានសភាពខ្លាំងជាងការទទួលទានការ៉ុតបន្តិច ដោយសារសារជាតិ Carotenemia មានកម្រិតខ្ពស់។សម្បុរស្បែកប្រែទៅលឿងនិងទឹកក្រូច ដែលមានសភាពខ្លាំងក្លាជាងការទទួលទានការ៉ុតបន្តិច ដោយសារសារជាតិ Carotenemia មានពណ៌ក្រហមខ្លាំងជាងបន្តិច។ សូមបញ្ជាក់ថា ទទួលទានការ៉ុតល្អសម្រាប់ភ្នែក។ វីតាមីន A ជួយការពារផ្ទៃខាងលើនៃភ្នែក និងជួយដល់គំហើញផងដែរ។ ម៉្យាងទៀត ការផឹកទឹកការ៉ុតអាចជៀសផុតពីជំងឺភ្នែកផ្សេងៗដូចជា ជំងឺ Macular…
-
បណ្ឌិត តាន់ មុនីវណ្ណ ៖ ឱ្យតែត្រៀមខ្លួនទុកជាមុន កុំបារម្ភរឿងអត់ការងារធ្វើក្រោយពេលរៀនចប់
ភ្នំពេញ៖ ព្រួយបារម្ភអត់ការងារធ្វើក្រោយពេលរៀនចប់ ជាកង្វល់ធំបំផុតរបស់យុវជនមួយចំនួនកំពុងសិក្សានៅសាកលវិទ្យាល័យនាពេលបបច្ចុប្បន្ន។ កង្វល់នេះបានក្លាយជាបញ្ហាលងបន្លាចអារម្មណ៍យុវជន គួបផ្សំនឹងសង្គមការងារកាន់តែត្រូវការបុគ្គលិកមានសមត្ថភាព បទពិសោធន៍ និងការប្រកួតប្រជែងខ្លាំងលើជំនាញនីមួយៗ។ តើធ្វើដូចម្ដេច ទើបយុវជនអាចទទួលបានការងារក្រោយពេលបញ្ចប់ការសិក្សា? ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានចែករំលែកគន្លឹះសំខាន់ៗមួយចំនួនតាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា ទន្ទឹមនឹងពេលវេលាសិក្សានៅសាកលវិទ្យាល័យ យុវជនគួរត្រៀមខ្លួនធ្វើការឱ្យរួចជាស្រេច ដោយសាកល្បងធ្វើការងារសមស្របណាមួយ ដើម្បីទទួលបានបទពិសោធពីការងារ។ បណ្ឌិត តាន់ មុនីវណ្ណ “ខ្ញុំគិតថានិស្សិតគួរស្វែងរកការងារធ្វើចាប់ពីឆ្នាំទីពីរឡើងទៅ ហើយកុំសូវខ្វល់ថា ការងារនោះត្រូវជំនាញដែលយើងរៀន ប៉ុន្តែបើការងារណាចំជំនាញដែលយើងកំពុងរៀនក៏កាន់តែល្អ។ សិស្ស-និស្សិតគួរចូលរួមសកម្មភាពការងារស្ម័គ្រចិត្ត ឬការងារក្រៅម៉ោង ដើម្បីទទួលបានបទពិសោធ ហើយយកការលំបាកដែលទទួលបានពីការងារទាំងនោះ ទុកប្រើការនៅពេលដែលយើងរៀនចប់… យើងក្លាយជាបុគ្គលិកម្នាក់ដែលមានបទពិសោធស្រាប់”។ ទន្ទឹមគ្នានេះ អគ្គនាយករងក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានបន្តថា រៀបចំសរសេរប្រវត្តិរូបសង្ខេប (CV) ស្វែងរកការងារបានត្រឹមត្រូវជាបំណិនសំខាន់ដែលយុវជនមិនត្រូវមើលរំលង។ ប្រវត្តិរូបសង្ខេបត្រូវសរសេរតាមលំដាប់លំដោយក្បួនខ្នាត ហើយសំណេរត្រូវសាកសមនឹងសមត្ថភាពរបស់ខ្លួន។ “ត្រៀមខ្លួនឱ្យបានល្អមុនទៅសម្ភាស… ជាសិស្ស-និសិ្សតនៅក្មេងនរណាក៏ភ័យ ព្រោះបារម្ភខ្លាចធ្លាក់ ប៉ុន្តែទោះជាយ៉ាងណា យើងត្រូវតាំងអាម្មណ៍កុំឱ្យភ័យ ត្រូវជឿជាក់ទៅលើខ្លួនឯងថា យើងទៅត្រូវធ្វើការងារនេះធ្វើឱ្យបាន” បណ្ឌិត តាន់…
-
ជំនួយសិក្សាល្អពីម្តាយឪពុក ជំរុញឱ្យកុមាររៀនកាន់តែពូកែ
ចំណេះដឹងទូទៅ៖ ម្តាយឪពុកជាបុគ្គលសំខាន់ជួយជំរុញការសិក្សារបស់កូនៗឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ។ ចំណែកកូនៗដែលទទួលការអប់រំវិជ្ជមានពីម្តាយឪពុក រមែងទទួលបានភាពកក់ក្តៅនិងជោគជ័យលឿនរហ័សក្នុងដំណើរសិក្សា។ ទន្ទឹមគ្នានេះ ម្តាយឪពុកក៏ត្រូវមានវិធីសាស្ត្រអប់រំមួយចំនួនផ្តល់ជាមធ្យោបាយជួយពន្លឿនគុណភាពសិក្សារបស់កូនឱ្យមានប្រសិទ្ធភាពដែរ។ ខាងក្រោមនេះជាវិធីអាចជួយឱ្យកុមារកម្រិតថ្នាក់បឋមសិក្សា ទទួលបានលទ្ធផលសិក្សាល្អតាមរយៈជំនួយពីម្តាយឪពុក។ ចូលរួមសិក្ខាសាលាប្រចាំឆ្នាំរបស់សាលារៀន ៖ សាលាបឋមសិក្សាសាធារណៈ ឬនៅតាមសាលារៀនឯកជនមួយចំនួន តែងបង្កើតសិក្ខាសាលាផ្សេងៗជាច្រើន។ កម្មវិធីបែបនេះ អាចធ្វើឡើងចន្លោះពីកន្លះឆ្នាំទៅមួយឆ្នាំម្តង ហើយជាពេលវេលាដែលជួយឱ្យម្តាយឪពុកមានឱកាសជួបគ្រូបង្រៀន ដើម្បីពិភាក្សាគ្នាពីយុទ្ធសាស្ត្រនិងចំណុចកែប្រែចំពោះការសិក្សារបស់កូនៗនៅឆមាសបន្ទាប់។ ស្គាល់ទីតាំង និងព័ត៌មានរបស់សាលារៀនឱ្យច្បាស់លាស់ ៖ មា្តយឪពុក ឬអាណាព្យាបាលគួរស្វែងយល់ពីសាលារៀនរបស់កូនឱ្យបានច្បាស់លាស់ ទាំងកន្លែងញ៉ាំអាហារ កន្លែងលេង កន្លែងអង្គុយរៀនរបស់កូន។ ពេលស្គាល់ច្បាស់ពីបរិស្ថានសាលារៀនរបស់កូន នឹងអាចជួយឱ្យអ្នកមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយកូន។ បង្រៀនកូនឱ្យចេះធ្វើកិច្ចការផ្ទះ ៖ ភារៈសំខាន់របស់ម្តាយឪពុកពេលនេះ ត្រូវបង្រៀនកូនឱ្យចេះធ្វើកិច្ចការងារផ្ទះ។ ការងារនេះ វាអាចជួយកុមាររៀនសូត្រពីទំនួលខុសត្រូវចំពោះការងារ និងមានទម្លាប់ល្អក្នុងរស់នៅ។ អាហារពេលព្រឹកត្រូវរួចរាល់ជារៀងរាល់ថ្ងៃ ៖ ការស្រាវជ្រាវរកឃើញថា កុមារទទួលទានអាហារពេលព្រឹកបានគ្រប់គ្រាន់និងទៀងទាត់ តែងធ្វើកិច្ចការបានល្អជាងកុមារដែលមិនបានទទួលអាហារពេលព្រឹក។ ដូច្នេះភារៈសំខាន់បំផុតរបស់ម្តាយឪពុកត្រូវធានាថា អាហារពេលព្រឹករបស់កូនត្រូវទៀងទាត់បំផុត។ បង្រៀនកូនពីជំនាញរៀបចំ ៖ វិន័យផ្ទាល់ខ្លួន សណ្តាប់ធ្នាប់ ឥរិយាបថគំរូក្នុងការរស់នៅ វាបង្ហាញពីបំណិនប្រសប់នៃការរៀបចំខ្លួនបានល្អរបស់កុមារ។ ម្តាយឪពុកត្រូវបង្រៀនសកម្មភាពទាំងនេះ ដូចជាកិច្ចការផ្ទះ រៀបចំបន្ទប់ លេងកីឡា និងរបៀបរៀបចំខ្លួនជាដើម។ បង្រៀនកូនឱ្យចេះស្រឡាញ់ការសិក្សា ៖…
-
សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ផ្តល់អាហារូបករណ៍ 150 កន្លែងសម្រាប់ឆ្នាំសិក្សា 2020-2021
អាហារូបករណ៍៖ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ចំនួន 150 កន្លែងដល់សិស្សានុសិស្សសម្រាប់ឆ្នាំសិក្សា 2020-2021 ។ អាហារូបករណ៍នេះ សិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ចំនួន 100កន្លែង និងវិទ្យាស្ថានអាស៊ីសច្ចៈ ចំនួន 50កន្លែង។ នេះបើតាមសេចក្តីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ធ្វើនៅថ្ងៃទី29 ខែមករានេះ។ បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬធ្លាក់មធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ (សម្រាប់ថ្នាក់បរិញ្ញាបត្ររង)។ ចំណែកសិស្សទើបជាប់សញ្ញាបត្រទុតិយភូមិឆ្នាំ 2021 ត្រូវមានឯកសាបញ្ជាក់ពីមន្ទីរអប់រំ យុវជន និងកីឡា។ បេក្ខជន-បេក្ខនារី ត្រូវស្នើសុំនិងបំពេញទម្រង់បែបបទស្នើសុំអាហារូបករណ៍នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ (អាគារខេមរានី)។ អាស័យដ្ឋាន វិថីវិចិត្រសិល្បៈ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬទាក់ទងតាមលេខទូរស័ព្ទ 016 831 397, 012 906 006 ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី 12 ខែកុម្ភៈ ឆ្នាំ 2021៕
-
ឱកាសអាហារូបករណ៍100% របស់រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យវេជ្ជសាស្រ្ត
អាហារូបករណ៍ ៖ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិននឹងផ្ដល់អាហារូបករណ៍ 100% ដល់សិស្ស-និស្សិតដែលមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យវេជ្ជសាស្រ្ត Dalian នៅប្រទេសចិន ក្នុងឆ្នាំសិក្សា 2021-2023។ អាហារូបករណ៍ដែលផ្ដល់ឱ្យនឹងគិតរួមបញ្ចូលទាំង ថ្លៃសិក្សា ថ្លៃឈ្នួលកន្លែងស្នាក់នៅអន្តេវាសិកដ្ឋាន ឬ កន្លែងស្នាក់នៅក្រៅសាលា (700យាន់/ខែ) ប្រាក់ឧបត្ថម្ភសម្រាប់ការរស់នៅ (3000 យាន់/ខែ) និងការធានារ៉ាប់រងសុខភាព។ រយៈពេលនៃការដាក់ពាក្យ៖ ថ្ងៃទី 01 ខែកុម្ភៈដល់ថ្ងៃទី 15 ខែមេសាឆ្នាំ 2021។ លក្ខខណ្ឌក្នុងការដាក់ពាក្យ៖ បេក្ខជនមានសុខភាពល្អ និងមិនមែនជាជនជាតិចិន។ មានសញ្ញាប័ត្របរិញ្ញាបត្រ រឺលើសពីនេះ និងមានអាយុក្រោម 35 ឆ្នាំ (គិតត្រឹមថ្ងៃទី 1 ខែកញ្ញាឆ្នាំ 2021)។ ប្រសិនបើអ្នកដាក់ពាក្យសុំជាជនអន្តោប្រវេសន៍មកពីប្រទេសចិនគាត់គួរតែកាន់លិខិតឆ្លងដែនបរទេសក្នុងរយៈពេលមិនតិចជាង 4 ឆ្នាំនិងមានកំណត់ត្រារស់នៅបរទេស 2 ឆ្នាំ។ បេក្ខជនជំនាញខាងវេជ្ជសាស្ត្រ ត្រូវតែមានវិញ្ញាបនប័ត្រជំនាញរបស់ចិន HSK 4 ដែលមានពិន្ទុចាប់ពី 180 ឡើងទៅនិងមានសញ្ញាបត្រ MBBS ឬ BDS។ បេក្ខជនអនុបណ្ឌិតជំនាញចាំបាច់ត្រូវមានវិញ្ញាបនប័ត្រជំនាញភាសាអង់គ្លេស…
-
ចិត្តចង្អៀតចង្អល់ ធ្វើឱ្យមនុស្សមើលឃើញបញ្ហាទាំងអស់សុទ្ធតែលំបាក
ភ្នំពេញ៖ ធម្មជាតិនៃចិត្តមានឥទ្ធិពលលើអារម្មណ៍ និងបញ្ជារាល់សកម្មភាពនៃតួកាយទាំងឡាយបាន។ ចិត្តទូលាយ ចិត្តចង្អៀត ចិត្តនឹង អាស្រ័យលើបុគ្គលម្នាក់ៗចេះគ្រប់គ្រងចិត្ត និងទទួលយកគ្រប់រូបភាពបង្កើតចិត្តដែលកើតពីញាណផ្ទាល់ខ្លួន។ ចិត្តចង្អៀតធ្វើឱ្យមនុស្សមើលឃើញបញ្ហាទាំងអស់សុទ្ធតែលំបាកស្មុគស្មាញ ប៉ុន្តែបើមនុស្សសាកល្បងបើកចិត្តឱ្យទូលាយបន្តិច អ្វីៗគ្រប់យ៉ាងមិនមែនជាបញ្ហាទៀតឡើយ។ លោក នឹម ឈុន្នី នាយកក្រុមហ៊ុន VIPASSA មានប្រសាសន៍ថា “យើងត្រូវដឹងថា គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ គ្រប់គ្នាតែងមានកំហុសទោះតិចឬច្រើន។ កំហុសអាចលើកលែងបានប្រសិនបើមនុស្សព្រមបើកចិត្តឱ្យទូលាយទទួលយកគំនិតពីអ្នកដទៃ ដើម្បីកែលម្អចំណុចខ្សោយ ឬកំហុស។ គ្មានបញ្ហាណាធ្វើឱ្យយើងលំបាកនោះទេ បើចិត្តរបស់យើងមិនលំបាក”។ លោក នឹម ឈុន្នី មានប្រសាសន៍បន្តថា មនុស្សមួយចំនួនរស់នៅក្នុងផ្ទះធំស្គឹមស្កៃ ប៉ុន្តែចិត្តបែរជាគ្មានសេចក្តីសុខ។ ចំណែកឯមនុស្សមួយចំនួនផ្សេងទៀត ពួកគាត់នៅផ្ទះខ្ទមតូច តែក្រុមគ្រួសារបើកចិត្តទូលាយចេះយល់អាស្រ័យគ្នាទៅវិញទៅមក បែរជារស់នៅពោរពេញដោយសុភមង្គល។ លោកថា រូបភាពទាំងពីរនេះកើតឡើងដោយបុគ្គលចេះបើកចិត្តឱ្យទូលាយចំពោះមនុស្ស និងបរិស្ថាននៅជុំវិញខ្លួន។ អ្នកអប់រំសុខភាពផ្លូវចិត្តខាងលើ បានបន្តទៀតថា សេចក្តីសុខនិងសុភមង្គលស្ថិតនៅលើចិត្តជាអ្នកកំណត់ វាកើតមាននៅក្នុងខ្លួនមនុស្ស ដូចពាក្យចាស់បុរាណបានពោលថា “រកធម៌ក្នុងកាយ រកបាយនៅក្នុងឆ្នាំង”។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Stephen. R Covey អ្នកនិពន្ធសៀវភៅ 7 Habits of highly…
-
លោក គីម ដារ៉ា៖ រៀនពីចំណុចបរាជ័យរបស់ខ្លួនឯងនិងអ្នកដទៃ ជាឈ្នាន់ឆ្ពោះទៅរកភាពជោគជ័យ
ភ្នំពេញ៖ មនុស្សគ្រប់គ្នាព្យាយាមធ្វើយ៉ាងណាដើម្បីទទួលបានជោគជ័យ ប៉ុន្តែនៅពេលដែលពួកគេជួបបញ្ហាឬបរាជ័យបែរជាខកចិត្តខ្លាំង ហើយអាចនឹងបោះបង់គោលដៅរបស់ខ្លួនផងក៏មាន។ ប៉ុន្តែការបរាជ័យមិនមែនជាចុងបញ្ចប់នៃជីវិតនោះទេ វាជាមេរៀននិងបទពិសោធនៃជីវិតឈានទៅរកភាពជោគជ័យ។ ស្ថាបនិកស្ថាប័នអប់រំ Start Up Cambodia លោក គីម ដារ៉ា ធ្លាប់បរាជ័យនៅពេលប្រឡងថ្នាក់អនុវិទ្យាល័យបាននិយាយពីបទពិសោធផ្ទាល់ខ្លួនថា៖“ខ្ញុំប្រឡងធ្លាក់នៅថ្នាក់ទីប្រាំបួន (មធ្យមសិក្សាបឋមភូមិ) នេះហើយហៅការបរាជ័យបណ្ដោះអាសន្នរបស់ខ្ញុំ… ពេលនោះបើជាខ្ញុំបោះបង់ ខ្ញុំជាមនុស្សបរាជ័យពិតប្រាកដហើយ ប៉ុន្តែខ្ញុំព្យាយាមខំប្រឹងរៀនឡើងវិញ ខ្ញុំប្រឡងជាប់ហើយក៏ក្លាយជាសិស្សពូកែទៀតផង។ បទពិសោធប្រឡងធ្លាក់នេះ ជំរុញឱ្យខ្ញុំបង្កើតសាលារៀន Start Up Cambodia ឡើង ដើម្បីជួយទៅដល់សិស្សខ្សោយក្នុងការពង្រឹងសមត្ថភាពពួកគាត់”។ លោក គីម ដារ៉ា បានបន្តថា នៅពេលដែលមនុស្សជួបរឿងបរាជ័យនៅក្នុងជីវិត ត្រូវព្យាយាមខិតខំប្រឹងប្រែង ទោះជាខកបំណងច្រើនដងក៏ដោយ ហើយបទពិសោធទាំងនោះជាស្ពានឈានទៅរកជោគជ័យដូចបំណងប្រាថ្នា។ “បើយើងបោះបង់ហើយឈប់ធ្វើវានោះ ទើបគេហៅថាអ្នកបរាជ័យពិតប្រាកដ ហើយការបរាជ័យដែលយើងមិនបោះបង់ ធ្វើវាបន្តរហូត នោះហៅថាការបរាជ័យបណ្ដោះអាសន្ន” លោក គីម ដារ៉ា។ ស្ថាបនិកសាលារៀន Start Up Cambodia រូបនេះបញ្ជាក់ថា “នៅពេលដែលយើងបរាជ័យ ត្រូវតែយកខ្លួនឯងមើលទៅដល់បុគ្គលល្បីៗថា ពួកគាត់បានឆ្លងកាត់រឿងបរាជ័យច្រើនរាប់ដោយរបៀបណា… ព្យាយាមកែកំហុសរបស់ខ្លួន កុំខ្លាច ហើយចាប់ផ្ដើមប្រឹងប្រែងបន្ត មិនត្រូវបោះបង់ចោលគោលដៅរបស់ខ្លួនឡើយ”៕