-
លោក ឆន ឆៃយុទ្ធ ៖ កុំឱ្យសាលារៀនតាមខេត្តផ្អាកដំណើរការ ម្តាយឪពុកសិស្សកុំគិតថាហានិភ័យកូវីដ-19 មានកម្រិតទាប
ភ្នំពេញ ៖ ឥទ្ធិពលនៃការឆ្លងរីករាលដាលជំងឺកូវីដ-19 ពីព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈ ធ្វើឱ្យក្រសួងអប់រំ យុវជន និងកីឡា សម្រេចចិត្តផ្អាកដំណើរការគ្រឹៈស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ទន្ទឹមគ្នានេះ ក្រសួងអប់រំក៏ផ្អាកដំណើរការគ្រឹះស្ថានសិក្សាទាំងអស់នៅក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ នៅខេត្តព្រះសីហនុ រយៈពេលពីរសប្តាហ៍ផងដែរ។ តាមរយៈព្រឹត្តិការណ៍នេះ គ្មាននរណាម្នាក់អាចសន្មត់ជាក់លាក់បានឡើយថា ការឆ្លងកូវីដ-19 នៅសហគមន៍នឹងត្រូវបញ្ចប់នៅពេលណា ខណៈរាជរដ្ឋាភិបាល និងស្ថានប័នជំនាញពាក់ព័ន្ធកំពុងខិតខំដោះស្រាយ ដើម្បីបញ្ចប់ការឆ្លងរីករាលដាលនៅក្នុងសហគមន៍។ ស្របគ្នានេះ ដើម្បីកុំឱ្យសាលារៀនផ្អាកដំណើរការ ម្តាយឪពុកឬអ្នកអាណាព្យាបាលសិស្សដើរតួនាទីយ៉ាងសំខាន់ មិនត្រូវគិតថាហានិភ័យកូវីដ-19 មានកម្រិតទាប ត្រូវចូលរួមជាមួយសាលារៀនអនុវត្តសុវត្ថិភាពសុខភាពសិក្សា។ នេះបើតាម លោក ឆន ឆៃយុទ្ធ ប្រធានសម្របសម្រួលបច្ចេកទេសផ្នែកបច្ចេកវិទ្យាសម្រាប់ការអប់រំ នៃអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ហៅកាត់ថា ខេប។ ក្នុងបទសម្ភាសន៍ជាមួយ AMS លោក ឆន ឆៃយុទ្ធ មានប្រសាសន៍ថា ក្រៅពីសាលារៀនម្ដាយឪពុកដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំនិងគិតគូរដល់សុវត្ថិភាពសិក្សារបស់កូនៗ។ ម្ដាយឪពុកត្រូវចូលរួមយ៉ាងសកម្មជាមួយសាលារៀន ដើម្បីអនុវត្តវិធានសុវត្ថិភាពសិក្សា ឬគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ដែលក្រសួងអប់រំ យុវជន និងកីឡា ដាក់ឱ្យសាលារៀនក្នុងខេត្កនីមួយៗអនុវត្តន៍។ លោក ឆន…
-
ម៉ី ច័ន្ទក្សត្រា បទពិសោធន៍ការងារស្ម័គ្រចិត្ត ជំរុញគំនិតបង្កើតអាជីវកម្មផ្ទាល់ខ្លួនទាំងវ័យក្មេង
ភ្នំពេញ៖ ដំណើរជីវិតរបស់មនុស្សម្នាក់ៗមានសភាពខុសៗគ្នា ដោយបុគ្គលខ្លះមានម្តាយឪពុកជាអ្នកណែនាំត្រួសត្រាយបង្ហាញផ្លូវយ៉ាងរលូន ប៉ុន្តែខ្លះទៀតត្រូវពឹងលើការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន។ ទោះជារូបភាពបែបណាក៏ដោយ លទ្ធផលជោគជ័យរបស់មនុស្សម្នាក់ៗវាអាស្រ័យលើការខិតខំ និងការតស៊ូព្យាយាម ប្រៀបដូចសុភាសិតខ្មែរមួយឃា្លលើកឡើងថា “សេចក្តីព្យាយាមគង់បានសម្រេច”។ ជាក់ស្តែងយុវជន ម៉ី ច័ន្ទក្សត្រា មានអាយុ 20 ឆ្នាំ បានបង្កើតអាជីវកម្មផ្ទាល់ខ្លួនមួយ តាមរយៈបទពិសោធន៍សន្សំពីការងារស្ម័គ្រចិត្តក្នុងពេលកំពុងសិក្សានៅសាកលវិទ្យាល័យ។ អាជីវកម្មរួមភាគហ៊ុនឈ្មោះថា “ដឹកជញ្ជូនរហ័ស” មានគ្នីគ្នាចូលរួមចំនួនបួននាក់ ត្រូវបានបង្កើតឡើងក្នុងពេលដែល ច័ន្ទក្សត្រា កំពុងសិក្សាថ្នាក់បរិញ្ញាបត្រសិក្សាអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ទន្ទឹមនឹងពេលវេលារៀនបណ្តើរធ្វើការងារស្ម័គ្រចិត្តបណ្តើរ ច័ន្ទក្សត្រា មានឱកាសច្រើនចូលរួមកម្មវីធីផ្លាស់ប្តូរបទពិសោធន៍សិក្សាផ្សេងៗទាំងក្នុងនិងក្រៅប្រទេស។ ច័ន្ទក្សត្រា បាននិយាយថា “ខ្ញុំបានធ្វើការងារស្ម័គ្រចិត្តជាច្រើន ពីព្រោះការងារនេះជួយហ្វឹកហាត់ និងផ្តល់បទពិសោធន៍ដល់ខ្ញុំ ដើម្បីពង្រឹងសមត្ថភាពខ្លួនឯង និងមានគំនិតរកស៊ីផងរៀនផង”។ ឆ្នាំ 2018 យុវជន ម៉ី ច័ន្ទក្សត្រា បានចាប់ផ្តើមប្រើប្រាស់លុយសន្សំផ្ទាល់ខ្លួនចូលហ៊ុនគ្នាបើកអាជីវកម្មដឹកជញ្ជូនរហ័ស។ ការងារនេះមិនមែនជារឿងងាយស្រួលនោះទេសម្រាប់រូបគេដែលមានបទពិសោធន៍ក្មេងខ្ចីលើការងារអាជីវកម្ម។ ច័ន្ទក្សត្រា បានបន្តទៀតថា “ខ្ញុំព្យាយាមកំណត់និងបែងចែកពេលវេលាសិក្សាបានច្បាស់និងប្ដេជ្ញាចិត្តខ្ពស់… ខ្ញុំគិតថាអាជីវកម្មដែលខ្ញុំជ្រើសយកនេះ វាចាំបាច់ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត” ។ ដើម្បីឱ្យអាជីវកម្មដំណើរការរលូន យុវជនរូបនេះបានបញ្ជាក់ថា គន្លឹះជោគជ័យក្នុងការងារកន្លងទៅដោយរក្សាផ្នត់គំនិតផ្លាស់ប្ដូរខ្លួនឯងឱ្យកាន់តែរីកច្រើនទៅមុខជានិច្ច។ “ពេលវេលាដែលមិនអាចបោះបង់ចោលបានសម្រាប់ខ្លួនឯង គឺពេលវេលាដើម្បីលំហែរអារម្មណ៍…
-
ក្រសួងអប់រំផ្អាកដំណើរការគ្រឹះស្ថានសិក្សាទាំងអស់នៅក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ រយៈពេលពីរសប្តាហ៍
នៅល្ងាចថ្ងៃពុធនេះ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្នរយៈពេលពីរសប្តាហ៍ នៅក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ក្រសួងបានបញ្ជាក់ថា ការសម្រេចផ្អាកសាលារៀនបន្ទាន់នៅពេលនេះ ដោយសារស្ថានភាពនៃការចម្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈ មានលក្ខណៈធំជាងនិងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ 28 វិច្ឆិកា ព្រមទាំងបញ្ជៀសការឆ្លងជំងឺកូវីដ-19 ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ។ ព្រមគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានស្នើអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ផ្អាកការលេងកីឡា និងការហាត់ប្រាណគ្រប់ប្រភេទ៕
-
កម្មវីធី Think! Think! លេខមួយរបស់ប្រទេសជប៉ុនផ្តល់ឱ្យកុមារកម្ពុជាសិក្សាដោយឥតគិតថ្លៃ
ភ្នំពេញ៖ ក្នុងអំឡុងនៃការបិទសាលារៀនរយៈពេលពីរសប្តាហ៍នេះ ក្រសួងអប់រំយុវជន និងកីឡា និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានផ្តល់ជូនការសិក្សាដោយឥតគិតថ្លៃ តាមរយៈកម្មវិធីសិក្សា Think!Think!។ ផុតកំណត់ចុះឈ្មោះសិក្សាថ្ងៃទី 09 មីនា 2021។ កម្មវីធីសិក្សាលំដាប់ថ្នាក់លេខមួយរបស់ប្រទេសជប៉ុន Think! Think! ផ្តោតលើការអភិវឌ្ឍជំនាញ ការគិតរបស់កុមារ ការលើកទឹកចិត្ត ទំនុកចិត្តជឿជាក់លើខ្លួនឯង ទៅដល់សិស្សានុសិស្សឱ្យស្រឡាញ់ការសិក្សា។ សូមផ្ញើសារ ឬទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈលេខ 099 536 655 / 070 566 092 ដើម្បីទទួលបានលេខកូដនិងលេខសម្ងាត់។ សិស្សានុសិស្សទាញយកកម្មវិធី Think App! Think! School Edition តាមរយៈតំណភ្ជាប់ Android: https://bit.ly/think2android iOS: https://bit.ly/think2ios ។ សូមបញ្ជាក់ថា ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន បាននាំយកកម្មវិធី Think!Think! ដែលពេញនិយមសម្រាប់កុមារនៅប្រទេសជប៉ុន មកអនុវត្តនៅតាមសាលារៀនគោលដៅមួយចំនួននៅកម្ពុជាកាលពីឆ្នាំ 2018 កន្លងទៅ។ កម្មវិធីនេះនឹងធ្វើឱ្យកុមារថ្នាក់បឋមសិក្សាមានមូលគ្រឹះនៃការគិតត្រឹមត្រូវ បណ្ដុះគំនិតបញ្ញា ស្មារតី ឥរិយាបទ…
-
ទារកមានទម្ងន់ធម្មតាចាប់ពី 2,5 គីឡូឡើងទៅ បើទាបជាងនេះនឹងមានបញ្ហាកើតមកមិនគ្រប់គីឡូ
ភ្នំពេញ៖ តាមព័ត៌មានផ្សាយដោយមន្ទីរពេទ្យកាល់ម៉ែតបានបង្ហាញថា ជាទូទៅទារកមានទម្ងន់ធម្មតាចាប់ពី 2,5 គីឡូឡើងទៅ។ ប្រសិនបើទារកកើតមកមានទម្ងន់តិចជាង 2,5 គីឡូ មានន័យថា ទារកកើតមកមិនគ្រប់គីឡូ ហើយបើទម្ងន់តិចជាង 1,5 គីឡូស្ថិតនៅក្នុងកម្រិតគីឡូមិនគ្រប់ធ្ងន់ធ្ងរ ហើយរឹតតែធ្ងន់ធ្ងរខ្លាំងបំផុតបើទារកកើតមកទម្ងន់តិចជាងមួយគីឡូ។ មន្ទីរពេទ្យបានបញ្ជាក់ថា មូលហេតុដែលទារកកើតមិនគ្រប់គីឡូដោយសារកត្តាសំខាន់ៗបី រួមមានកត្តាម្តាយ កត្តាទារក និងកត្តាគភ៌។ កត្តាម្តាយ បណ្តាលមកពីម្តាយមានជំងឺក្រឡាភ្លើង ឡើងសំពាធឈាមរ៉ាំរ៉ៃ។ ចំណែកកត្តាទារក បណ្តាលមកពីទារកមានរោគតាំងពីក្នុងពោះម្តាយ (toxoplasmose, ម្តាយកើតស្អូចពេលពពោះ)។ ទន្ទឹមគ្នានេះ កត្តាគភ៌ បណ្តាលមកពីការពពោះកូនភ្លោះពីរឬច្រើន។ ទោះបីទារកកើតគ្រប់ខែ ឬមិនគ្រប់ខែក្តី ប្រសិនបើមានទំងន់មិនគ្រប់ ទារកអាចប្រឈមមុខនឹងគ្រោះថ្នាក់ជាច្រើនមុនពេលសម្រាល និងក្រោយសម្រាល។ មុនពេលសម្រាល ទារកមានស្ថានភាពកើតមិនគ្រប់គីឡូខ្លាំងអាចមានសភាពខ្សោយតាំងពីក្នុងពោះម្តាយ ដោយសារកង្វះអាហាររូបត្ថម្ភ ឬការបង្ករោគ។ ក្នុងស្ថានភាពនេះទារកអាចមានចង្វាក់បេះដូងខ្សោយ កើតមកសន្លប់ ឬអាចឈានដល់ស្លាប់ក្នុងពោះក្នុងករណីធ្ងន់ធ្ងរ។ ចំណែកគ្រោះថ្នាក់ក្រោយពេលសម្រាល ទារកកើតមកតូចងាយប្រឈមនឹងវិបត្តិជាច្រើន រួមមាន វិបត្តិនៃការរំលាយអាហារ ដែលជាហេតុធ្វើឱ្យទារកកាន់តែខ្សោយ និងមិនងាយឡើងទម្ងន់។ ទារកចុះកម្តៅក្នុងខ្លួនខ្លាំង (hypothermia) ទារកចុះជាតិស្ករ (hypoglycemia) ទារកចុះជាតិកាល់ស្យូម (hypocalcemia) ព្រមទាំងងាយឡើងលឿង (jaundice)។…
-
ក្រសួងអប់រំប្រកាសជ្រើសរើសនាយកសាលាល្អ គ្រូបង្រៀនល្អ សាលារៀនល្អ ដើម្បីផ្ដល់ពានរង្វាន់
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនាយកសាលាល្អ គ្រូបង្រៀនល្អ សាលាស្អាតនៅទូទាំងរាជធានី-ខេត្ត ដើម្បីផ្ដល់ពានរង្វាន់សម្ដេចតេជោសែនក្នុងអង្គសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា 2019 -2020។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី 22 ខែកុម្ភៈ។ សម្រាប់ឆ្នាំនេះក្រសួងអប់រំនៅតែបន្តជ្រើសរើសនាយកសាលាល្អ គ្រូបង្រៀនល្អ និងសាលាស្អាតពីថ្នាក់ទី៤ ដល់ថ្នាក់ទី១២ ដោយផ្អែកតាមគោលការណ៍វិនិច្ឆ័យនិងនីតិវិធីដែលបានកំណត់។ ទន្ទឹមគ្នានេះ ក្រសួងស្នើរឱ្យប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្តទាំងអស់ រៀបចំយន្តការនិងនីតិវីធីជ្រើសរើសយកនាយកសាលាល្អ១រូប គ្រូបង្រៀនល្អ១រូប និងសាលាស្អាត១។ ដំណើរការជ្រើសរើសនេះ ក្រសួងវាយតម្លៃផ្អែកលើកំណត់ហេតុចុះវាយតម្លៃ បញ្ជីបេក្ខភាព របាយការណ៍ លក្ខណវិនិច្ឆ័យឯកសារពាក់ព័ន្ធក្នុងដំណើរការវាយតម្លៃ វីឌីអូសកម្មភាពរយៈពេលសាមសិបនាទី បទបង្ហាញផ្អែកលើសូចនាករវាយតម្លៃរយៈពេលសាមសិបនាទី ដោយភ្ជាប់ឯកសារគាំទ្រ រួចបញ្ជូនមកក្រសួងអប់រំ យុវជន និងកីឡា (អគ្គាធិការដ្ឋាន) ឱ្យបានមុនថ្ងៃទី 15 ខែមីនា ឆ្នាំ 2021 ដើម្បីវាយតម្លៃជ្រើសរើស និងឈានដល់ដំណាក់កាលចុះវាយតម្លៃដោយផ្ទាល់។ សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បង្កើតកម្មវិធីប្រកួតប្រជែងនេះឡើង…
-
ក្រសួងអប់រំតម្រូវឱ្យគ្រឹះស្ថានសិក្សានៅតាមបណ្តាខេត្តទាំងអស់ បន្តអនុវត្តវិធានសុវត្ថិភាពសិក្សាឱ្យបានខ្ជាប់ខ្ជួន
ភ្នំពេញ ៖ ខណៈក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល រយៈពេលពីរសប្តាហ៍ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កាលពីល្ងាចថ្ងៃទី ២២ ខែកុម្ភៈម្សិលមិញ នៅថ្ងៃនេះតាមរយៈមន្ត្រីនាំពាក្យក្រសួងអប់រំក្រើនរំលឹកបន្តទៀតដល់គ្រឹះស្ថានសិក្សានៅតាមបណ្តាខេត្តទាំងអស់ ត្រូវបន្តអនុវត្តវិធានសុវត្ថិភាពសិក្សាឱ្យបានខ្ជាប់ខ្ជួន។ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់នៅតាមបណ្តាខេត្តទាំង ២៣ កំពុងដំណើរការសិក្សាធម្មតា ទោះបីក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការគ្រឹះស្ថាននៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ទន្ទឹមគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា គ្រឹះស្ថានសិក្សាទាំងនោះ ត្រូវអនុវត្តវិធានការសុវត្ថិភាពសុខភាព ឬគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP)សម្រាប់ដំណើរការសាលារៀនឡើងវិញឱ្យមានប្រសិទ្ធិភាពបំផុត។ ដើម្បីបញ្ជៀសពីការប្រឈមឆ្លងរីករាលដាល់កូវីដ-១៩ ក្រសួងអប់រំតម្រូវឱ្យគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវអនុវត្តវិធានសុវត្ថិភាពសំខាន់ៗ ប្រាំមួយចំណុច ទី១. សាលារៀនទាំងអស់ត្រូវអនុវត្តវិធានសុវត្ថិភាពក្នុងគោលការណ៍ប្រតិបត្តិស្តង់ដារឱ្យបានត្រឹមត្រូវ ទី២. បុគ្គលិកអប់រំនិងសិស្សទាំងអស់ត្រូវចៀសវាងកន្លែងដែលមានហានិភ័យឆ្លងជំងឺកូវីដ-១៩ ខ្ពស់ ទី៣. ផ្អាកការជួបជុំលើសពី ២០នាក់ ទី៤ ត្រូវរាយការណ៍ជាបន្ទាន់ប្រសិនមានអ្នកណាម្នាក់ មានជាប់ពាក់ព័ន្ធនិងព្រឹត្តិការណ៍ ២០ កុម្ភៈ ទី៥. អ្នកគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវធ្វើរបាយការណ៍ពីចំនួនបុគ្គលិក…
-
អង្គការភ្លែនអន្តរជាតិកម្ពុជា ទទួលបានមេដាយស្ថាបនាជាតិចូលរួមលើកកម្ពស់ការអប់រំ
រតនគីរី៖ អង្គការភ្លែនអន្តរជាតិកម្ពុជា ត្រូវបានបំពាក់គ្រឿងឥស្សរិយយសមេដាយស្ថាបនាជាតិ និងទទួលបានលិខិតថ្លែងអំណរគុណពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំ នៅខេត្តរតនគិរី ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ។ គ្រឿងឥស្សរិយយសដែលទទួលបាន រួមមាន មេដាយស្ថាបនាជាតិមាស ២គ្រឿង មេដាយស្ថាបនាជាតិប្រាក់ ២គ្រឿង និងលិខិតថ្លែងអំណរគុណ បានប្រគល់ជូនលោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា និងក្រុមការងារនៃអង្គការភ្លែន។ ការប្រគល់ជូនគ្រឿងឥស្សរិយយសនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីក្នុងពិធីសម្ពោធរួមគ្នានៃអគារអនុវិទ្យាល័យ និងបឋមសិក្សាថ្មី និងអន្តេវាសិកដ្ឋានរបស់គ្រូកាលពីថ្ងៃទី 22 ខែកុម្ភះ ឆ្នាំ 2021 នៅស្រុកអូរជុំ ខេត្តរតនគិរី។ អង្គការភ្លែនអន្តរជាតិកម្ពុជាកំពុងធ្វើការជាដៃគូជាមួយមន្ទីរអប់រំ យុវជន និងកីឡា និងអង្គការក្នុងស្រុកដើម្បីគាំទ្រដល់ថ្នាក់សិក្សាពន្លឿន សម្រាប់កូនសិស្សដែលលើសអាយុ គាំទ្រថ្នាក់ចូលរៀនសារឡើងវិញសម្រាប់កុមារដែលបោះបង់ការសិក្សា ពង្រឹងសមត្ថភាពដល់គ្រូទាក់ទងនឹងវិធីសាស្រ្តបង្រៀនបែបបរិយាបន្ន និងយេនឌ័រ បង្កើតសាលារៀនបណ្តុះអាសន្នសហគមន៍។ លើសពីនេះទៀត អង្គការភ្លែនបានជួយសាងសង់អគារសិក្សាស្តង់ដារថ្មី រួមមាន បណ្ណាល័យ គាំទ្រយុទ្ធនាការចុះឈ្មោះចូលរៀនប្រចាំឆ្នាំ និងយុទ្ធនាការតោះចូលរៀនវិញបន្ទាប់ពីជំងឺកូវីដ១៩ បានធូរស្រាល គាំទ្រមធ្យោបាយធ្វើដំណើរសម្រាប់កុមារដែលរស់នៅឆ្ងាយពីសាលារៀន ផ្តល់អាហារូបករណ៍ជាសាច់ប្រាក់ដល់កុមារដែលទីទាល់ក្រនិងងាយរងគ្រោះ និងផ្គត់ផ្គង់សម្ភារៈសិក្សានៅសាលារៀនផងដែរ។…
-
ក្រសួងអប់រំប្រកាសបិទសាលានៅភ្នំពេញ និងខេត្តកណ្តាលនៅមុននេះបន្តិច
ក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ2021 នេះ បានចេញសេចក្តីជូនដំណឹងដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់ឱ្យផ្អាកដំណើរការរយៈពេល 2សប្តាហ៍ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19។ ក្រសួងអប់រំ បានបញ្ជាក់ថា ដោយសារស្ថានភាពនៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍ 20 កុម្ភៈ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍ 28 វិច្ឆិកា និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-19 ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការគ្រឹះស្ថានសាធារណៈ និងឯកជនជាបណ្តោះអាសន្ន រយៈពេល 2សប្តាហ៍ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ស្ថិតក្នុងដំណាក់កាលនេះ គ្រឹះស្ថានសិក្សាទាំងអស់នឹងត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក៕
-
រ៉ូប៉ូតហោះបេះផ្លែឈើកំពុងត្រូវប៉ាន់ ខណៈក្មេងៗជំនាន់ក្រោយមិនខ្វល់ការងារកសិកម្ម
បច្ចេកវិទ្យា៖ ដោយសារបញ្ហារីករាលដាលនៃវីរុសកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ដុនដាបគ្រប់ស្ទើរគ្រប់វិស័យ។ ទន្ទឹមគ្នានេះ ការស្រាវជ្រាវថ្មីមួយបានរកឃើញថា ចំនួនកម្មករបេះផ្លែឈើនៅតាមបណ្តាប្រទេសឧស្សាហកម្មរីកចម្រើនជាច្រើនកំពុងធ្លាក់ជាលំដាប់ បណ្តាលឱ្យស្ទះការងារជាច្រើននៅក្នុងកសិដ្ឋានដាំផ្លែឈើធំ។ ដើម្បីប្រមូលផលផ្លែឈើទាន់ពេលវេលា ម្ចាស់កសិដ្ឋានមួយចំនួនបានប្រើប្រាស់រ៉ូប៉ូតហោះបេះផ្លែជំនួសតម្រូវការកម្លាំងពលកម្មរបស់មនុស្ស។ ម្ចាស់កសិដ្ឋានដែលបានប្រើប្រាស់រ៉ូប៉ូតបេះផ្លែឈើដោយស្វ័យប្រវត្តិបានអះអាងថា ប្រើប្រាស់រ៉ូប៉ូតនេះកាត់បន្ថយកម្លាំងពលកម្មរបស់មនុស្សបានច្រើន សន្សំសំចៃលុយ ថែមទាំងជួយកាត់បន្ថយប៉ះពាល់ដល់បរិស្ថានទៀតផង។ ក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីស្រាអ៊ែលមួយឈ្មោះ Tevel Aerobatics Technologies បានសម្រេចបង្កើតបានរ៉ូប៉ូតហោះមួយប្រភេទដែលត្រូវបានដាក់ឈ្មោះថា Flying Autonomous Robot (FAR) ដោយបំពាក់បច្ចេកវិទ្យាចាប់សញ្ញាឆ្លាតវៃ (AI) ដែលអាចកំណត់លើផ្លែឈើទុំ ខ្ចី ល្មមបេះ ឬទុកថ្ងៃក្រោយបានយ៉ាងងាយស្រួលបំផុត។ ដ្រូនបេះផ្លែឈើ Flying Autonomous Robot ប្រើប្រាស់បចេ្ចកទេសស្មុគស្មាញបន្តិចតាមរយៈការដោះស្រាយដោយ (AI)។ គួរបញ្ជាក់ដែរថា ផលិតផលផ្លែឈើនៅទូទាំងសាកលលោកប្រមាណជា 800 លានតោនត្រូវបានបេះជារៀងរាល់ឆ្នាំ មានតម្លៃលើទីផ្សាររហូតដល់ជាង 500 ពាន់លានដុល្លារអាមេរិកផងដែរ៕