Category: អប់រំ

  • ចង់ខ្លាំងនិងល្បីនៅក្នុងវិស័យបច្ចេកវិទ្យា អ្នកសិក្សាមិនគួរមើលរំលងជំនាញបន្ថែមទាំងប្រាំមួយ

    ចង់ខ្លាំងនិងល្បីនៅក្នុងវិស័យបច្ចេកវិទ្យា អ្នកសិក្សាមិនគួរមើលរំលងជំនាញបន្ថែមទាំងប្រាំមួយ

    បច្ចេកវិទ្យា ៖ ជំនាញជាច្រើននៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាអាចឱ្យអ្នកមានអារម្មណ៍លំបាកខ្លាំង ប៉ុន្តែវានឹងក្លាយជាបទពិសោធន៍វិជ្ជមានដែលកើតចេញពីចំណង់ចំណូលចិត្តសម្រាប់អនាគត។ នៅពេលឈានជើងចូលទៅក្នុងវិស័យបច្ចេកវិទ្យា អ្នកគួរតែត្រៀមខ្លួនឱ្យបានខ្លាំងក្លាដើម្បីការប្រកួតប្រជែងយកតំណែងនិងកេរ្ត៍ឈ្មោះ។ ជំនាញប្រាំមួយខាងក្រោមនេះ អ្នកអាចសិក្សាបន្ថែមដើម្បីពង្រឹងសមត្ថភាពផ្ទាល់ខ្លួនក្នុងនាមជាអ្នកធ្វើការនៅក្នុងវិស័យបច្ចេកវិទ្យា។ 1. ជំនាញបច្ចេកវិទ្យាសិប្បនិម្មិត (AI) ៖ មិនត្រឹមតែនៅក្នុងឆ្នាំ 2021 នេះឡើយ AI នឹងក្លាយទៅជាជំនាញត្រូវប៉ាន់បំផុតនាពេលអនាគត។ ក្រុមហ៊ុនបច្ចេកវិទ្យា ឬមិនបច្ចេកវិទ្យាក៏ដោយ តែងត្រូវការចាំបាច់បច្ចេកវិទ្យា AI ក្នុងការវិភាគដោះស្រាយបញ្ហានានាឱ្យមានប្រសិទ្ធភាពនិងក្នុងតម្លៃប្រកួតប្រជែងបំផុត។ 2. ជំនាញវិភាគ (Analytical Skills) ៖ ជំនាញវិភាគដើម្បីដោះស្រាយបញ្ហាសម្រាប់អាជីវកម្ម សំខាន់បំផុតជំរុញឱ្យអាជីវកម្មទទួលបានជោគជ័យ។ ដូចនេះជំនាញវិភាគដោះស្រាយបញ្ហា ចាំបាច់មិនអាចខ្វះបានឡើយនៅគ្រប់អាជីវកម្មទាំងអស់ ពិសេសអាជីវកម្មដែលមានទិន្នន័យច្រើនស្មុកស្មាញ។ 3. ជំនាញសរសេរកូដ (Coding) ៖ ចាប់តាំងតែពីឆ្នាំ 2000 មកវាបានក្លាយទៅជាប្រធានបទដែលគេនិយាយគ្រប់គ្នា ដោយសារបច្ចេកវិទ្យាកាន់តែទំនើបមានន័យថា អ្នកសរសេរកូដកាន់តែខ្លាំង ហើយជំនាញនេះនៅតែខ្វះខាតនៅឡើយមកដល់ពេលនេះ។ 4. ជំនាញគ្រប់គ្រងគម្រោង (Project Management) ៖ ជារឿងធម្មតាទេក្រុមហ៊ុននិងអាជីវកម្មកើតឡើងដោយមានការរៀបចំគម្រោងការរួចជាស្រេច ប៉ុន្តែថាតើការរៀបចំការងារឱ្យបានត្រឹមត្រូវធ្វើយ៉ាងដូចម្តេច? ជំនាញគ្រប់គ្រងគម្រោងចាំបាច់បំផុតដើម្បីដំណើរការកិច្ចការ ឬក្រុមហ៊ុនឱ្យបានរលូន។ 5. ជំនាញគ្រប់គ្រងសន្តិសុខអ៊ីនធឺណេត (Cyber Security)…

  • ភាសាស្រលាញ់របស់ឳពុកម្ដាយ មានអត្ថន័យខ្លាំងបំផុតចំពោះកូន

    ភាសាស្រលាញ់របស់ឳពុកម្ដាយ មានអត្ថន័យខ្លាំងបំផុតចំពោះកូន

    មិនថាស្ថិតក្នុងស្ថានការណ៍បែបណាទេ ឳពុកម្ដាយដើរតួនាទីសំខាន់ណាស់ក្នុងជីវិតរបស់កូនៗគ្រប់រូប ហើយការប្រើប្រាស់ភាសាប្រចាំថ្ងៃបញ្ជាក់ពីក្ដីស្រលាញ់ទៅកាន់កូនៗ ពិតជាមានអត្ថន័យខ្លាំងបំផុតចំពោះកូន។ ពាក្យល្អៗប៉ុន្មានម៉ាត់របស់ឪពុកម្តាយ អាចលើកទឹកចិត្តកូនៗរបស់អ្នកពេញមួយថ្ងៃ។ ឧទាហរណ៍ថាការសួរសុខទុក្ខកូនត្រូវការពេលវេលាតែបន្តិច តែកាយវិការនេះបានបង្ហាញថា អ្នកបានខ្វាយខ្វល់និងយកចិត្តទុកដាក់ពីពួកគាត់។ តើអ្វីទៅជាភាសានៃក្តីស្រលាញ់អ្នកទៅកាន់កូន? ១. តើកូនញ៉ាំបាយហើយឬនៅ? បាយ សម្តៅទៅលើអាហារ ! ហើយអាហារពិតជាដើរតួនាទីសំខាន់ណាស់សម្រាប់ការទ្រទ្រង់និងអភិវឌ្ឍរូបរាងកាយ បញ្ញា និងស្មារតី។ ការសួរសំណួរនេះទៅកាន់កូនអាចឱ្យកូនដឹងថាឳពុកម្ដាយតែងបារម្មណ៍ពីសុខភាព និងការលូតលាស់របស់កូន។ ២. ទៅរៀនម៉េចដែរថ្ងៃហ្នឹង? ពេលដែលកូនទៅសាលារៀន ឳពុកម្ដាយមិនបាននៅជាមួយកូនរហូតទេ នៅសាលារៀនមានគ្រូជាអ្នកមើលការខុសត្រូវនិងតំហែទាំ។ យ៉ាងណាម៉ិញ ការសួរបែបនេះអាចឱ្យឳពុកម្ដាយដឹងបានថាតើមានអ្វីកើតឡើងខ្លះនៅពេលដែលកូនមិននៅក្បែរខ្លួន ឬថាតើកូនបានរៀនអ្វីខ្លះនៅសាលាថ្ងៃហ្នឹង (នេះ)។ ៣. កូនឆ្លាតណាស់ ! មិនថាកូនធ្វើបានល្អ ឬមិនសូវល្អទេ ការសរសើរកូនថាឆ្លាត ផ្ដល់កំលាំងចិត្តឱ្យកូនខំប្រឹងប្រែងបន្តទៅទៀត។ កូនៗ មានភាពវ័យឆ្លាតរៀងខ្លួន ជាជាងការប្រៀបធៀប ឬបន្ដុះបង្អាប់កូន ការពោលពាក្យសរសើរ លើកទឹកចិត្តកូន បង្រៀនកូនឱ្យចេះប្រើភាសាវិជ្ជមាន គិតពីខ្លួនឯង និងអ្នកដ៏ទៃក្នុងផ្លូវវិជ្ជមាន។ ៤. ពុកម៉ែ ឬម៉ាក់ប៉ាស្រលាញ់កូន ! ពាក្យសាមញ្ញតែអាចនឹងពិបាកនិយាយសម្រាប់ឳពុកម្ដាយមួយចំនួន។ ពាក្យសាមញ្ញតែមានន័យណាស់សម្រាប់កូន ជាភាសា ជាពាក្យសម្ដីប្រាប់កូនពីសេចក្ដីស្រលាញ់ដែលឳពុកម្ដាយមានចំពោះកូន។ ៥. ពុកម៉ែ…

  • អត្រាកំណើតថ្មីនៅកូរ៉េខាងត្បូងធ្លាក់ចុះខ្លាំងជាកង្វល់របស់រដ្ឋាភិបាល

    អត្រាកំណើតថ្មីនៅកូរ៉េខាងត្បូងធ្លាក់ចុះខ្លាំងជាកង្វល់របស់រដ្ឋាភិបាល

    កូរ៉េខាងត្បូង៖ ថ្មីៗនេះប្រទេសកូរ៉េខាងត្បូងបានរកឃើញថា អត្រាកំណើតនៅក្នុងរបស់ខ្លួនធ្លាក់ចុះយ៉ាងខ្លាំងដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។ តួលេខ ចំនួនអ្នកបាត់បង់ជីវិតមានចំនួនច្រើនជាងចំនួនទារកចាប់កំណើតថ្មី។ កាលពីឆ្នាំ 2020 អត្រាកំណើតថ្មីមានចំនួនត្រឹមតែបីម៉ឺនពាន់នាក់ ប្រការនេះធ្វើឱ្យរដ្ឋាភិបាលចាត់វិធានការលើកទឹកចិត្តឱ្យពលរដ្ឋរបស់ខ្លួនព្យាយាមបង្កកំណើតឡើងវិញ។ យោងតាមការចេញផ្សាយរបស់ The WeForum បានបញ្ជាក់ថា អត្រាកំណើតនៅក្នុងរបស់ខ្លួនធ្លាក់ចុះយ៉ាងខ្លាំងដោយសារពេលបច្ចុប្បន្នស្ត្រីកូរ៉េខាងត្បូង បា​ន​ប្រឡូកចូលទៅក្នុងកិច្ចការងារកាន់តែច្រើនឡើង ហើយវត្តមានតិចបំផុតដែលសម្រេចចិត្តមានគ្រួសារ។ តួលេខបានបង្ហាញស្ត្រីតិចជាង 25 ភាគរយដែលមានអាយុចន្លោះពី 25 ទៅ 29 ឆ្នាំបានរៀបការ វាជាទិដ្ឋភាពផ្ទុយស្រឡះពីកូរ៉េកាលពីឆ្នាំ 1970 ស្ត្រីដល់ទៅ 90 ភាគរយសម្រេចចិត្តរៀបការ។ ក្រុមអ្នកជំនាញខាងសេដ្ឋកិច្ចបានមើលឃើញថា កត្តាសំខាន់មួយទៀតដែលអត្រាកំណើតនៅក្នុងរបស់ខ្លួនធ្លាក់ចុះយ៉ាងខ្លាំង ដោយសារបញ្ហាវិបត្តិកូវីដនៅក្នុងប្រទេសកូរ៉េខាងត្បូងតែម្តង។ តាមរយៈគោលការណ៍លើកទឹកចិត្តរបស់រដ្ឋាភិបាល ចាប់តាំងពីដើមឆ្នាំ 202០ គ្រួសារមានកូនក្រោមអាយុមួយខួបទទួលបានប្រាក់ខែប្រមាណជា 275 ដុល្លារក្នុងមួយខែ (កូនម្នាក់) ខណៈដែលឪពុកម្តាយទទួលបានប្រាក់លើកទឹកចិត្ត 1,840 ដុល្លារ។ តាមក្រុមអ្នកជំនាញប្រជាសាស្ត្រជឿជាក់ថា កំណើនមនុស្សធ្លាក់ចុះ នឹងអាចបង្កទៅជាបញ្ហាជាច្រើនដូចជា វិបត្តិធនធានមនុស្ស បាត់បង់អត្តសញ្ញាណមនុស្សជាតិ បញ្ហាក្នុងប្រព័ន្ធសុខាភិបាល សេដ្ឋកិច្ចធ្លាក់ចុះ ព្រមទាំងបាត់បង់ពន្ធដាជាដើម ដោយសារមនុស្សចាស់កាន់តែច្រើន។ ចំនួនមនុស្សចាស់ច្រើនរដ្ឋាភិបាលចាំបាច់ត្រូវការលុយដើម្បីថែរក្សាពួកគេ ជាបន្ទុកធ្ងន់ធ្ងររបស់រដ្ឋាភិបាលប្រទេសអភិវឌ្ឍន៍ដូចជាកូរ៉េខាងត្បូង និងជប៉ុន៕

  • មនុស្សកុំរស់ពឹងតែសង្ឃឹម ប៉ុន្តែត្រូវជឿជាក់ថាយើងធ្វើបាន

    មនុស្សកុំរស់ពឹងតែសង្ឃឹម ប៉ុន្តែត្រូវជឿជាក់ថាយើងធ្វើបាន

    ភ្នំពេញ៖ សុភាសិតមួយបានលើកឡើងថា “ដរាប​ណាមានជីវិត ត្រូវតែមានសង្ឃឹម” ហើយមនុស្សជាច្រើនបានយ​ក​សុភាសិតនេះមកដាក់ក្នុងខ្លួន ដោយអ្នកខ្លះប្រើប្រាស់បានក្នុងផ្លូវត្រឹមត្រូវក៏កើតជាផលប្រយោជន៍សម្រាប់ជីវិត ខណៈអ្នកខ្លះទៀតបានយកតម្លៃអប់រំនេះទៅប្រើប្រាស់មិនត្រឹមត្រូវ ធ្វើឱ្យគាត់ក្លាយជាជនរងគ្រោះនៃជោគវាសនាខ្លួនឯងទៅវិញ។ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញអេឌ្យូខេសិនគ្រុប បានមានប្រសាន៍៖ “ប្រសិនបើគេចេះប្រើក្តីសង្ឃឹមនោះឱ្យបានត្រឹមត្រូវ ជីវិតគេនឹងពោរពេញដោយថាមពលវិជ្ជមាន តែប្រសិនបើគាត់គ្រាន់តែសង្ឃឹមដោយគ្មានមូលដ្ឋាន នោះជីវិតគាត់នឹងមានតែក្តីសង្ឃឹម ហើយសង្ឃឹមកាន់តែច្រើន ការខិតចិត្តក៏កាន់តែធំដូចគ្នាដែរ”។ ឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍បន្ថែមថា គេឃើញអ្នកដែលចូលចិត្តសង្ឃឹមភាគច្រើន​តែងតែផ្តេកផ្តួល​ខ្លាំងពេកទៅលើទំនោរនៃវាសនា ឬកត្តាក្រៅខ្លួននានាដោយមិនបានគិតឱ្យអស់ពីលទ្ធភាពចំពោះអ្វីដែលខ្លួនមាន។ ជាក់ស្តែង បើយើងនិយាយថាយើងសង្ឃឹមថានឹងមានផ្ទះល្អមួយ យើងអាចពិចារណាទៅមើលថា តើរាល់ថ្ងៃយើងនៅឯណា? ស្ថានភាពចំណូលរបស់យើងត្រឹមកម្រិតណា? “យើងគ្រប់គ្នាគួរតែសាកល្បងប្ដូរពី សង្ឃឹមថានឹងមានអ្វីមួយ មកជាពាក្យថា ជឿជាក់ថានឹងធ្វើបានអ្វីមួយឬជឿជាក់ថាពេលណាឱ្យប្រាកដថានឹងអាចទទួលបានអ្វីមួយ ដោយគណនាច្បាស់លាស់ពីស្ថានភាពជាក់ស្តែងដែលកំពុងរស់នៅនាពេលបច្ចុប្បន្ន” ឧកញ៉ា ប៉ិច បូឡែន ។ អ្នកជំនាញអប់រំរូបនេះ បានបន្តថា នៅពេលដែលបុគ្គលម្នាក់ដឹងច្បាស់ពីព័ត៌មានលម្អិតនៃគោលដៅផ្ទាល់ខ្លួន បូករួមជាមួយស្ថានភាពជាក់ស្តែងដែលខ្លួនកំពុងស្ថិតនៅ នោះនឹងមានទំនុកចិត្តយ៉ាងច្បាស់ថា បុគ្គលនោះអាចយកវាបានក្នុងរយៈពេលណាមួយយ៉ាងជាក់លាក់។ “ការសម្រេចបានសម្មិទ្ធិផលជីវិតនានា មិនមែនគ្រាន់សង្ឃឹមក៏សម្រេចបាននោះទេ តែវាត្រូវការសកម្មភាព ទំនុកចិត្ត ហើយស្គាល់ពីខ្លួនឯង និងទិសដៅអនាគតឱ្យបានច្បាស់លាស់ ដើម្បីងាយអភិវឌ្ឍខ្លួនឱ្យចំទិសដៅ”៕

  • ជីដូនដើរតួរជាចម្បងលើកទឹកចិត្តម្ដាយឱ្យបំបៅកូនដោយទឹកដោះ

    ជីដូនដើរតួរជាចម្បងលើកទឹកចិត្តម្ដាយឱ្យបំបៅកូនដោយទឹកដោះ

    ភ្នំពេញ៖ ការបំបៅកូនដោយទឹកដោះម្ដាយ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងដំណាក់កាលនៃការលូតលាស់របស់ទារក ប៉ុន្តែម្តាយមួយចំនួនមិនអាចបំបៅដោះដោយទឹកដោះរយៈពេលយូរនោះទេ ដោយហេតុផលថាពួកគាត់ត្រូវបំពេញកិច្ចការងារផ្សេងៗ។ ការស្រាវជ្រាវបានបង្ហា្ថញថា ជីដូនមួយចំនួនធំនៅប្រទេសកម្ពុជាកំពុងដើរតួរជាចម្បងក្នុងការថែទាំកុមារជំនួសវិញ ក្នុងនាមជាអ្នកលើកទឹកចិត្តម្ដាយឱ្យបំបៅកូនដោយទឹកដោះ។ យោងតាមការស្ទង់មតិមួយដែលធ្វើឡើងដោយអង្គការទស្សនៈពិភពលោកក្នុងឆ្នាំ 2020 រកឃើញថា ជីដូននៅក្នុងប្រទេសកម្ពុជាចំនួន 95% ជឿថាការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខសម្រាប់រយៈពេលប្រាំមួយខែដំបូង មានប្រយោជន៍យ៉ាងខ្លាំងសម្រាប់ទារក។ ទោះជាយ៉ាងណា មានជីដូនតែ 14% ប៉ុណ្ណោះដែលបានឱ្យចៅបៅទឹកដោះម្ដាយសុទ្ធរយៈពេលប្រាំមួយខែ។ កាតព្វកិច្ចរបស់ឪពុកម្ដាយក្នុងការរកចំណូលនៅកន្លែងផ្សេងៗ ជាកត្តាដែលនាំឱ្យកុមារមិនអាចទទួលបានអាហាររូបត្ថម្ភមូលដ្ឋានសំខាន់សម្រាប់ការរីកធំធាត់របស់ពួកគេ។ អ្នកស្រី Grana Pu Selvi មន្រ្តីជំនាញផ្នែកអាហាររូបត្ថម្ភនៅអង្គការទស្សនៈពិភពលោប្រចាំប្រទេសកម្ពុជា បាននិយាយថា “ការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខរយៈពេលប្រាំមួយខែដំបូងដល់ទារក អាចផ្តល់សារធាតុចិញ្ចឹមសមស្របក្នុងបរិមាណត្រឹមត្រូវ និងការពារកុមារពីការឆ្លងជំងឺ។ កុមារដែលមិនទទួលបានការបំបៅដោយទឹកដោះម្ដាយតែមួយមុខអាចខ្វះអាហារូបត្ថម្ភ និងទទួលរងជំងឺឆ្លងញឹកញាប់។ កុមារគួរបន្តបំបៅទឹកដោះម្ដាយរហូតដល់អាយុពីរឆ្នាំ និងលើសពីនេះរួមជាមួយនឹងអាហារបំពេញបន្ថែមដើម្បីផ្តល់នូវសារធាតុចិញ្ចឹមចាំបាច់សម្រាប់កុមារ”។ អ្នកស្រី Grana Pu Selvi បានបន្ថែម “យើងចង់ឃើញកុមារទាំងអស់ ជាពិសេសកុមារងាយរងគ្រោះបំផុតមានសុខភាពល្អនិងមានអាហារូបត្ថម្ភល្អ។ ដោយសារតែជីដូនមានតួនាទីសំខាន់ ជាពិសេសក្នុងការចិញ្ចឹមកុមារ យើងត្រូវផ្តល់ដំបូន្មានដែលជួយបង្កើនចំណេះដឹងរបស់ក្រុមជីដូន និងលើកកម្ពស់ឥរិយាបថនិងការអនុវត្តល្អៗទាក់ទងនឹងសុខភាពរបស់កុមារតូចៗ”។ បទពិសោធន៍របស់អង្គការទស្សនៈពិភពលោកក្នុងការអនុវត្តកម្មវិធីអាហារូបត្ថម្ភ បានបញ្ជាក់ថា ជីដូនមានឥទ្ធិពលវិជ្ជមានទៅលើស្ថានភាពសុខភាព និងអាហារូបត្ថម្ភរបស់កុមារជាមួយនឹងចំណេះដឹងត្រឹមត្រូវអំពីមាតា និងទារកទើបនឹងកើត ព្រមទាំងការថែទាំកុមារ។ ជាមួយនឹងការលើកទឹកចិត្តបន្តិចបន្តួច ពួកគាត់ក្លាយជាកត្ដាជំរុញការផ្លាស់ប្តូរក្នុងគ្រួសារ និងសហគមន៍របស់ពួកគាត់។ អង្គការទស្សនៈពិភពលោកធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមគោលដៅជាជីដូន…

  • លោកស្រី ស្ដើង ភារ៉ុង ៖ គុណភាពជីវិតឱ្យកាន់តែល្អប្រសើរ នៅពេលរកឃើញអ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួន

    លោកស្រី ស្ដើង ភារ៉ុង ៖ គុណភាពជីវិតឱ្យកាន់តែល្អប្រសើរ នៅពេលរកឃើញអ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួន

    រាល់ថ្ងៃដំណើរជីវិតរបស់មនុស្សម្នាក់ៗ ឆ្លងកាត់រឿងរ៉ាវច្រើន ដូចជាការសិក្សា ការធ្វើការ និងជីវិតផ្ទាល់ខ្លួន ហើយក្នុងដំណាក់កាលទាំងនេះ ប្រសិនបើ​មានបុគ្គ​ល​​ជួយប្រឹក្សាយោបល់ ផ្តល់មតិណែនាំ ពិភាក្សាលើកទឹកចិត្តស៊ីជម្រៅ​ នោះការសម្រេចចិត្តធ្វើអ្វីមួយកាន់តែមានប្រសិទ្ធភាព។ មិត្តភក្ដិ ក្រុមគ្រួសារ លោកគ្រូអ្នកគ្រូ និងរៀមច្បងជាដើម សុទ្ធតែជាបុគ្គលដែលអាចប្រឹក្សាយោបល់ផ្ទាល់ខ្លួន (mentor) និងជួយណែនាំផ្តល់កម្លាំងចិត្តដ៏សំខាន់។ លោកស្រី ស្ដើង ភារ៉ុង បច្ចុប្បន្នជាបុគ្គលិកកម្មវិធីនៃអង្គការតម្លាភាពកម្ពុជា បានរៀបរាប់ពីដំណើរជីវិតតស៊ូរបស់ខ្លួន ព្រមទាំងកម្លាំងចិត្តទទួលបានពីបុគ្គលសំខាន់ៗនៅជុំវិញខ្លួន។ “មានបុគ្គលសំខាន់ៗជាច្រើនដែលគាត់បានជួយជ្រោមជ្រែងនៅក្នុងដំណើរជីវិតខ្ញុំ ! អាចនិយាយបានថា មុននឹងឈានមកដល់ពេលនេះ គឺខ្ញុំមានអ្នកប្រឹ​ក្សា​យោ​បល់ និងជួយណែនាំច្រើនណាស់”។ លោកស្រី ស្ដើង ភារ៉ុង បានបន្តរៀបរាប់ពីបទពិសោធន៍ទាំងនេះថា នៅពេលដែលជីវិតពិបាករកដំណោះស្រាយរឿងអ្វីមួយ មុនពេលសម្រេចចិត្តលោកស្រីតែងសុំយោបល់ពីអ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួន។ លោកស្រីនិយាយទាំងស្នាមញញឹមថា “អ្នកប្រឹក្សាយោបល់ដំបូងរបស់ខ្ញុំឈ្មោះ Marika ខ្ញុំបានជួបនៅក្នុងកម្មវិធី Wedu Global ។ ខ្ញុំបានជជែកតាមអនឡាញពីពេលមួយទៅពេលពីកង្វល់ក៏ដូចជាអ្វីដែលបងមិនយល់ គាត់តែងប្រឹក្សានិងផ្តល់កម្លាំងចិត្ត​នៅពេលដែលខ្ញុំជួបឧបសគ្គ មានគាត់ទើបខ្ញុំមានដំណោះស្រាយសម្រាប់ជីវិតខ្លួនឯង”។ ទន្ទឹមគ្នានេះ លោកស្រី ភារ៉ុង បានជួបអ្នកប្រឹក្សាយោបល់ម្នាក់ទៀត ជាអតីតបុគ្គលិកបម្រើការនៅអង្គការសហប្រជាជាតិប្រចាំកម្ពុជា។ លោកស្រីបានជួបគាត់ដំបូងនៅពេលចូលវគ្គបណ្ដុះបណ្ដាលមួយដែលអង្គការសហប្រជាជាតិបានរៀបចំនៅកម្ពុជា។ “ខ្ញុំចាប់អារម្មណ៍ Kara ឃើញគាត់ក្មេងហើយគាត់ពូកែ !​…

  • មាតិកានៅក្នុងបណ្ដាញសង្គមមួយចំនួន ជះឥទ្ធិពលអាក្រក់លើស្មារតីរបស់កុមារ

    មាតិកានៅក្នុងបណ្ដាញសង្គមមួយចំនួន ជះឥទ្ធិពលអាក្រក់លើស្មារតីរបស់កុមារ

    ភ្នំពេញ៖ សព្វថ្ងៃមាតិកាបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកកំពុងដើរតួនាទីជាអ្នកផ្ដល់ព័ត៌មាន ផ្តល់មតិយោបល់ និងប្រាប់រឿងរ៉ាវផ្សេងៗ ទៅកាន់មនុស្សទូទៅ។ អ្នកប្រើប្រាស់បណ្ដាញសង្គមអាចផ្សព្វផ្សាយ ចែករំលែក រៀនសូត្រ និងទទួលចំណេះដឹងទូទៅយ៉ាង​ច្រើនពីគ្រប់មជ្ឈដ្ឋាន។ ទន្ទឹមគ្នានេះ កុមារក៏ជាអ្នកទទួលព័ត៌មានទាំងអស់នោះដែរ ថ្វីបើឪពុកម្ដាយមួយចំនួនប្រុងប្រយ័ត្នចំពោះកូនៗរបស់ពួកគេក្ដី។ មាតិការអប់រំជារឿងល្អសម្រាប់កុមារ ប៉ុន្តែមាតិការបណ្តាញសង្គមួយចំនួនបាននាំបញ្ហាជាច្រើនប៉ះពាល់យ៉ាងខ្លាំងលើចិត្តគំនិត និងស្មារតីរបស់កុមារ។ លោកស្រី បូ សុធារី មន្ត្រីរាជការបម្រើការងារនៅក្នុងស្ថាប័ន មួយបាននិយាយមកកាន់ AMS ថា៖ “ហេតុការណ៍ផ្សេងៗនៅក្នុងបណ្ដាយសង្គមនានាមិនគួរណាឱ្យកុមារបានឃើញនោះទេ ឳពុកម្ដាយគួរតែប្រុងប្រយ័ត្នខ្ពស់ កុំឱ្យកូនៗមើលព័ត៌មានណាមិនគួរឱ្យមើល”។ ផ្តើមនិយាយពីចំណុចនេះ លោកស្រី បូ សុធារី បន្តទាំងទឹកមុខព្រួយបារម្ភថា សម័យឌីជីថលមិនងាយស្រួលប៉ុន្មានទេ ឳពុកម្ដាយត្រូវតាមដានកូនឱ្យបានដិតដល់ទៅលើការប្រើប្រាស់ទូរស័ព្ទដៃ។ លោកស្រីថា ក្នុងបណ្តាញសង្គមមានព័ត៌មានបង្កប់ទៅដោយរូបភាពគ្រោះថ្នាក់សាហាវផ្សេងៗ ធ្វើឱ្យកុមារភ័យខ្លាច និងអាចប៉ះបាល់ទៅដល់អារម្មណ៍របស់កុមារយ៉ាងធ្ងន់ធ្ងរ។ ទន្ទឹមនឹងគ្នានេះដែរ លោក សុផា និស្ស័យ ជាគ្រូបង្រៀនម្នាក់ក៏បានលើកឡើងថា “កំហុសដ៏ធំរបស់ឱពុកម្ដាយ គឺបណ្ដោយឱ្យកូនៗរបស់ខ្លួនប្រើប្រាស់ទូរស័ព្ទដៃរបស់ខ្លួន ពេលនោះក្មេងអាចដឹងមាតិកាជាច្រើនដែលមិនគួរឃើញ ជាពិសេសមាតិកាគ្រោះថ្នាក់ ឆក់ប្លន់​ បាញ់សម្លាប់គ្នាជាដើម ! រូបភាពទាំងអស់នោះមិនត្រូវឱ្យកុមារមើលឃើញជាដាច់ខាត ពីព្រោះវាឥទ្ធិពលមួយដ៏អាក្រក់ទៅកាន់ខួរក្បាល និងអារម្មណ៍របស់ពួកគាត់។ តើអាចកាត់ផ្តាច់ចំណងទាក់ទងរបស់កុមារចេញពីពិភពព័ត៌មានចម្រុះនៅក្នុងបណ្តាញសង្គមបានដែរឬទេ? លោក សុផា និស្ស័យ…

  • កញ្ញា ហេង សុវណ្ណមុនីនុត ៖ ហេតុផលបីសំខាន់ដែលស្រ្តីគួរសិក្សាជំនាញព័ត៌មានវិទ្យា

    កញ្ញា ហេង សុវណ្ណមុនីនុត ៖ ហេតុផលបីសំខាន់ដែលស្រ្តីគួរសិក្សាជំនាញព័ត៌មានវិទ្យា

    ភ្នំពេញ៖ ស្ត្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញព័ត៌មានវិទ្យា ឬ Information Technology (IT) ហាក់មានចំនួនតិចតូចប៉ុណ្ណោះនៅកម្ពុជា។ មូលហេតុដែលចំនួនស្ត្រីតិចជាងបុរសនៅក្នុងវិស័យបច្ចេកវិទ្យានេះ បណ្តាលមកពីកង្វះព័ត៌មានសិក្សា និងផ្នត់គំនិតសង្គមយល់ថាស្ត្រីមិនគួរសិក្សាបច្ចេកវិទ្យាកុំព្យូទ័រដូចបុរស។ ផ្ទុយទៅវិញ កញ្ញា ហេង សុវណ្ណមុនីនុត ធ្លាប់ឈ្នះពានរង្វាន់នវានុវត្តន៍បច្ចេកវិទ្យាពីប្រទេសមួយចំនួន បានប្រាប់ហេតុផលបីសំខាន់ ដែលស្រ្តីគួរសិក្សាជំនាញមួយនេះ។ 1. ប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាស្រ្តី៖ ដោយសារតែមុខវិជ្ជានេះភាគច្រើនសិក្សាតែសម្រាប់បុរស ដូច្នោះបច្ចេកវិទ្យាថ្មីផ្សេងៗ ដើម្បីដោះស្រាយបញ្ហាជុំវិញខ្លួនបង្កើតឡើងដោយបច្ចេកវិទ្យារបស់បុរស។ ហេតុនេះបើស្រ្តីសិក្សានៅលើមុខជំនាញមួយនេះកាន់ច្រើនឡើង ពួកគេអាចមានឱកាសបញ្ចេញសមត្ថភាពនៅក្នុងការបង្កើតគំនិតថ្មី ឬធ្វើនវានុត្តន៍អ្វីមួយ​ដើម្បីដោះស្រាយបញ្ហាដែលស្រ្តីកំពុងជួបប្រទះ។ 2.ឱកាសអាហារូបករណ៍៖ សង្កេតឃើញកន្លងមកថាអាហារូ​បករណ៍ជាច្រើននៅក្នុងប្រទេស និងក្រៅប្រទេសបានផ្ដល់នូវឱកាសនៅក្នុងការសិក្សាដោយឥតគិតថ្លៃទៅលើមុខជំនាញព័ត៌មានវិទ្យានេះ។ អាហារូបករណ៍មួយចំនួនផ្ដល់ឱ្យលក្ខខណ្ឌចំពោះតែនិស្សិតស្រីប៉ុណ្ណោះ ដូច្នោះវាជាតម្លៃអមដោយភាពល្អប្រសើរសម្រាប់ស្រ្តីដែលចង់ទទួលបានអាហារូបករណ៍សិក្សាលើជំនាញមួយនេះ។ 3. ឱកាសការងារ៖ ជាទូទៅក្រុមហ៊ុនធំៗមួយចំនួនបានផ្ដល់អាទិភាពខ្លាំងទៅលើស្រ្តីនៅក្នុងវិស័យការងារមួយនេះ។ វាជាឱកាសមួយដ៏ល្អសម្រាប់ស្រ្តីដែលអាចបំរើរការងារទៅលើផ្នែកការអភិវឌ្ឍន៍កម្មវីធីបច្ចេកវិទ្យានៅក្នុងសម័យឌីថីថល ហើយវាជាឱកាសមួយដ៏ល្អសម្រាប់ស្រ្តីនៅក្នុងការបញ្ចេញសមត្ថភាព និងទេពកោសល្យប៉ិនប្រសប់របស់ខ្លួននៅក្នុងសង្គមជាតិនាពេលបច្ចុប្បន្ន។ កញ្ញា ហេង សុវណ្ណមុនីនុត បានបញ្ជាក់ថា ហេតុផលទាំងនេះ មូលដ្ឋានគំនិតសម្រាប់ស្រ្តីពិចារណាសិក្សាជំនាញព័ត៌មានវិទ្យា (Information Technology)។ ជាក់ស្ដែងក្នុងរយៈពេល​ប៉ុន្នានឆ្នាំចុងក្រោយនេះ ក្រសួងអប់រំ យុវជន​ និងកីឡា និងក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ព្រមទាំងស្ថាប័នពាក់ព័ន្ធបានជំរុញឱ្យស្ត្រីចាប់យកមុខវិជ្ជាព័ត៌មានវិទ្យា ឬទំនាក់ទំនងនឹងបច្ចេកវិទ្យាឱ្យមានចំនួនកាន់តែច្រើនបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ។

  • ឧកញ៉ា ប៉ិច បូឡែន ៖ “កុំចេះតែចុច Like Share និង Comment ដោយមិនមានការពិចារណាច្បាស់លាស់”

    ឧកញ៉ា ប៉ិច បូឡែន ៖ “កុំចេះតែចុច Like Share និង Comment ដោយមិនមានការពិចារណាច្បាស់លាស់”

    បច្ចុប្បន្នមនុស្សជាច្រើនកំពុងចំណាយពេលវេលារបស់ខ្លួនទៅលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬអនឡាញដែលជាកន្លែងទទួល និងចែករំលែកព័ត៌​មាន​ថ្មីចាស់ និងទស្សនៈចម្រុះ ដែលកំពុងជះផលអវិជ្ជមានយ៉ាងខ្លាំងទៅលើសង្គម ប្រសិនមិនមានការពិចារណាច្បាស់លាស់។ ចំណោទបញ្ហាកើតឡើងត្រង់ថា មនុស្សមួយចំនួនគ្រាន់តែអានចំណងជើងមាតិកា រួចចុច ពេញចិត្ត (Like) ចែករំលែក (Share) និងឆ្លើយឆ្លងមតិយោបល់ (Comments) ដោយមិនបានចូលអានអត្ថបទទាំងស្រុងឱ្យយល់ស៊ីជម្រៅនោះទេ។ ទាក់ទងទៅនឹងបញ្ហានេះ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកវេសឡាញគ្រុប បានលើកឡើងថា មនុស្សម្នាក់ៗ គួរមានការវិភាគ ឬពិចារណាស៊ីជម្រៅ (critical thinking) លើបញ្ហាណាមួយ មុននឹងសម្រេចចិត្តបញ្ចេញយោបល់ ឬចែករំលែករឿងរ៉ាវណាមួយក្នុងបណ្តាញសង្គម។ លោកឧកញ៉ា ប៉ិច បូឡែន “អ្នកទាំងអស់គ្នា គួរគិតឱ្យបានច្បាស់លាស់ពីបរិបទ ឫសកល និងដំណើររឿងឱ្យបានច្បាស់លាស់មុននឹង Like, Share ឬ Comment ព្រោះបើមិនដូច្នោះទេ វានឹងបង្ករគ្រោះថ្នាក់ដល់សង្គមរបស់យើងជាក់ជាមិនខាន”។ លោកបន្តថា មុននឹងចែកចាយមាតិកាណាមួយក្នុងបណ្តាញសង្គម គួរស្វែងរកប្រភពរបស់វា ឬឆែកមើលប្រភពផ្សេងៗទៀតដែលជាប់ពាក់ព័ន្ធ (cross check) ដើម្បីទទួលបានគំនិតកាន់តែទូលំទូលាយរហូតឈានដល់ការបង្កើតជាសេចក្តីសន្និដ្ឋានដែលមានប្រយោជន៍សម្រាប់ខ្លួនឯង និងសង្គមជាតិ។ លោកបញ្ជាក់ចំណុចត្រង់នេះថា អ្វីដែលអាចផ្ទៀងផ្ទាត់បាននោះ គឺប្រភពរបស់បណ្តាញសារព័ត៌មាននោះ ថាតើវាជាសារព័ត៌មានស្របច្បាប់…

  • កញ្ញា ថាប់ រចនា ៖ ជំនាញវិទ្យាសាស្ត្របរិស្ថាន ទាក់ទាញចិត្តខ្ញុំឱ្យស្រឡាញ់សមុទ្រកម្ពុជាកាន់តែខ្លាំង

    កញ្ញា ថាប់ រចនា ៖ ជំនាញវិទ្យាសាស្ត្របរិស្ថាន ទាក់ទាញចិត្តខ្ញុំឱ្យស្រឡាញ់សមុទ្រកម្ពុជាកាន់តែខ្លាំង

    ភ្នំពេញ ៖ “ខ្ញុំបានក្លាយជាអ្នកអភិរក្សធនធានធម្មជាតិក្នុងសមុទ្រ ដោយសារខ្ញុំចង់ឃើញស្នាមញញឹមពីអ្នកនេសាទ។ ខ្ញុំមិនចង់ឃើញពួកគាត់បាត់បង់​មុខរបរព្រោះតែសកម្មភាពធ្វើនេសាទហួសហេតុខ្លាំងពេកនោះទេ ដូច្នេះហើយខ្ញុំអាចធ្វើអ្វីបាន ខ្ញុំធ្វើដើម្បីជីវភាពប្រជានេសាទកម្ពុជាតែប៉ុណ្ណោះ”។ កញ្ញា ថាប់ រចនា បាននិយាយពីបំណងការងាររបស់ខ្លួនក្នុងនាមជាអ្នកអភិរក្សធនធានធម្មជាតិក្នុងបាតសមុទ្រ និងនៅក្នុងនាមជានាយិកានៃអង្គការអភិរក្សសមុទ្រកម្ពុជា (MCC)។   រយៈពេលប្រាំឆ្នាំធ្វើការងារនៅលើផ្ទៃសមុទ្រ ពេលខ្លះត្រូវមុ​ជ​ទឹ​​​កពិនិត្យមើលស្ថានភាពជីវៈចម្រុះច្រើនប្រភេទក្នុងបាតសមុទ្រ ពេលយប់ដើរតួនាទីជាអ្នកល្បាតការពារដែនទឹកអភិរក្សពីអ្នកលួចនេសាទ ហើយថ្ងៃខ្លះត្រូវចូលរួមប្រ​ជុំ​ញឹក​ញាប់​ជាមួយអ្នកពាក់ព័ន្ធផងនោះ ទាំងនេះជាការងារដែលកញ្ញា ថាប់ រចនា ត្រូវធ្វើស្ទើរជារៀងរាល់ថ្ងៃ។​ កញ្ញា ថាប់ រចនា បានបញ្ចប់ការសិក្សាជំនាញវិទ្យាសាស្ត្របរិស្ថានពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា នៅក្នុងឆ្នាំ 2016 និងបានក្លាយជាបុគ្គលិកបម្រើការងារនៅអង្គការអភិរក្សសមុទ្រកម្ពុជា ក្នុងឆ្នាំ 2017 បន្ទាប់ពីស្រាវជ្រាវលើប្រធានបទបរិស្ថានសមុទ្រ។ “នៅក្នុងបាតសមុទ្រមានទិដ្ឋភាពអស្ចារ្យជាច្រើនដែលខ្ញុំមិនអាចពណ៌នាបានទេ ធនធានធម្មជាតិទាំងនោះកំពុងត្រូវការអ្នកជួយសង្គ្រោះ ប្រសិនបើបណ្តោយឱ្យអ្នកនេសាទធ្វើតាមចិត្ត ត្រីនិងជីវៈចម្រុះផ្សេងៗទៀតនឹងបាត់បង់លឿនបំផុត”។ កញ្ញា ថាប់ រចនា បានបន្តទៀតថា អ្នកនេសាទនៅសមុទ្រខេត្តកែប នឹងទទួលបា​ន​ធនធានសមុទ្រក្នុងពេលយូរអង្វែង ប្រសិនបើពួកគេទុកដង្ហើមឱ្យធនធានធម្មជាតិទាំងឡាយក្នុងសមុទ្រលូតលាស់នៅក្នុងតំបន់អភិរក្ស។ កោះអាចម៍សេះ ស្ថិតនៅក្នុងទឹកដីខេត្តកែប ជាទីតាំងដែលកញ្ញា ថាប់ រចនា និងអង្គការអភិរក្សសមុទ្រកម្ពុជា កំពុងឈរជើងបំពេញបេសកម្មអភិរក្សធនធានធម្មជាតិ។ ពេលនេះអាចនិយាយបានថា រចនា​ ស្រឡាញ់ការងារដែលខ្លួនកំពុងធ្វើកាន់តែខ្លាំង និងកំពុងផ្តល់ប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ព្រមទាំងបម្រើឱ្យការសិក្សាស្រាវជ្រាវរបស់និស្សិ​ត​កម្ពុជាសិក្សាជំនាញបរិស្ថាន…