-
ទោះបីជំងឺកូវីដ-១៩ បន្តរីករាលដាលក្នុងសហគមន៍ ប៉ុន្តែសាលារៀននៅទូទាំងប្រទេសមិនផ្អាកដំណើរទាំងស្រុងឡើយ
ភ្នំពេញ៖ ទោះបីសាលារៀនមួយចំនួននៅតំបន់គោលដៅត្រូវបានបិទទ្វារផ្អាកបណ្តោះអាសន្នក៏ពិតមែន ក៏ប៉ុន្តែសាលារៀនទូទាំងប្រទេស មិនទាន់សម្រេចបិទទ្វារផ្អាកសកម្មភាពរៀននិងបង្រៀននោះទេ នៅក្នុងស្ថានភាពជំងឺកូវីដ- ១៩ កំពុងរីករាលដាលនៅក្នុងសហគមន៍ដោយសារព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ផ្ទុយទៅវិញសាលារៀនទាំងអស់ត្រូវអនុវត្តវិធានការណ៍សុវត្ថិភាពសុខភាពសិក្សាឱ្យបានខ្ជាប់ខ្ជួនបំផុត។ នេះជាការបញ្ជាក់របស់ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ប្រាប់ AMS នៅថ្ងៃនេះ។ ឯកឧត្តម រស់ សុវាចា មានប្រសាសន៍បញ្ជាក់ថា៖ “ក្រសួងអប់រំ យុវជន និងកីឡាមិនទាន់ឈានដល់ការផ្អាកដំណើរការគ្រឹះស្ថានសិក្សារដ្ឋនិងឯកជនទូទាំងប្រទេសនៅឡើយទេ។ មកដល់ពេលនេះ ក្រសួងអប់រំផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណ: និងឯកជនដែលស្ថិតនៅរាជធានី-ខេត្តដែលមានហានិភ័យអាចឆ្លងជំងឺកូវីដ-១៩ ប៉ុណ្ណោះ។ ចំណែកខេត្តដែលមិនទាន់មានការពាក់ព័ន្ធ កំពុងដំណើរការរៀននិងបង្រៀនដោយអនុវត្តវិធានការសុវត្ថិភាពសុខភាពឱ្យបានខ្ជាប់ខ្ជួន”។ ឯកឧត្តម រស់ សុវាចា បានមានប្រសាន៍បន្ថែមថា ចំពោះមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា កំពុងបន្តតាមដាននិងវាយតម្លៃស្ថានការណ៍កូវីដ-១៩ ដោយយកចិត្តទុកដាក់កម្រិតខ្ពស់ និងបន្តសហការជាមួយក្រសួងសុខាភិបាល រួមទាំងគ្រប់ភាគីពាក់ព័ន្ធ។ ក្រសួងអប់រំ នឹងជម្រាបបន្ថែមជូនសាធារណជននៅពេលមានការវិវត្តថ្មីៗនៃស្ថានការណ៍កូវីដ-១៩។ ទន្ទឹមគ្នានេះ ក្រសួងអបរំបានបញ្ជាក់ថា ក្នុងបរិបទកូវីដ-១៩ ក្រសួងនឹងបង្វែរបញ្ហាប្រឈមដោយសារកូវីដឱ្យក្លាយជាឱកាសពង្រឹងការអប់រំបែបឌីជីថលដល់សិស្សានុសិស្ស ដែលស្ថិតក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំឆ្នាំ២០១៩ -២០២៣។ ក្រសួងអប់រំតម្រូវឱ្យសិស្សានុសិស្សត្រូវរៀនតាមកម្មវិធីសិក្សាបង្រួញ តាមរយ:ការអប់រំបែបចម្រុះ ដោយសិស្សរៀនក្នុងថ្នាក់ផង រៀនពីចម្ងាយផង…
-
អ្នកជំនាញអប់រំកុមារយល់ថា ម្ដាយឪពុកជាបុគ្គលសំខាន់ជួយបណ្ដុះទម្លាប់អានដល់កូន
ភ្នំពេញ៖ អ្នកជំនាញអប់រំកុមារមានយល់ឃើញថា ដើម្បីអភិវឌ្ឍន៍ចំណេះដឹងនិងសមត្ថភាពរបស់កុមារឱ្យកាន់តែប្រសើរឡើង ម្ដាយឪពុកជាបុគ្គលសំខាន់ជួយបណ្ដុះទម្លាប់អានដល់កូន។ ការលើកឡើងនេះ នៅក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធអនឡាញនៃកម្មវិធីសប្ដាហ៍សៀវភៅ ក្រោមប្រធានបទ “អំណាន និងកុមារតូច” រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា កាលល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១កន្លងទៅ។ លោកស្រី សរ ម៉ុន្ថា នាយិកាមណ្ឌលអប់រំកុមារតូចស៊ីជីដាកម្ពុជា មានប្រសាសន៍ថា “ដើម្បីបណ្ដុះទម្លាប់អានរបស់ក្មេងតូច ទីមួយ ឪពុកម្ដាយត្រូវជួយកូនឱ្យមានគំនិតច្នៃប្រឌិតតាមរយៈការអានសៀវភៅ, ទីពីរម្តាយមានទម្លាប់អានសៀវភៅជួយឱ្យទារកឱ្យមាន IQ ខ្ពស់តាំងពីនៅក្នុងផ្ទៃម្តាយ, ទីបី ឪពុកម្ដាយត្រូវចំណាយពេលអប់រំកូននៅផ្ទះជួយអានឱ្យកូនស្ដាប់ និងបង្រៀនកូនឱ្យចូលចិត្តអាន ដើម្បីឱ្យកូនមានសមត្ថភាពទទួលចំណេះដឹងបានលឿន”។ លោកស្រី សរ ម៉ុន្ថា បានលើកឡើងបន្តថា ឪពុកម្ដាយត្រូវមានឆន្ទៈក្នុងការបណ្ដុះទម្លាប់អានដល់កូនដោយចំណាយពេលវេលាអានសៀវភៅជាមួយកូន ផ្ដល់ក្ដីស្រលាញ់ឥតលក្ខខណ្ឌដល់កូន ចេះលើកទឹកចិត្តកូន និងសរសើរកូនដើម្បីធ្វើឱ្យកូនមានការទម្លាប់អាន ស្រឡាញ់ការអាន ធ្វើឱ្យកូនមានទំនាក់ទំនងល្អជាមួយម្ដាយ កូនមានគំនិតវិជ្ជមាន ចេះស្ដាប់បង្គាប់ ចេះចែករំលែក មានគុណធម៌ និងកូនចេះជួយជាប្រយោជន៍ដល់ខ្លួនឯង គ្រួសារ និងសង្គម។ “យើងជាឪពុកម្ដាយមិនត្រឹមតែចិញ្ចឹមកូននោះទេ តែយើងកំពុងតែចិញ្ចឹមពលរដ្ឋល្អម្នាក់ដើម្បីជួយសង្គមជាតិនាថ្ងៃអនាគតឪ្យមានការរីកចម្រើន” លោកស្រី សរ ម៉ុន្ថា។ ចំណែកលោក ឆន ឈាង…
-
បទពិសោធន៍តែងនិពន្ធល្ខោនវិទ្យុទទួលបានជ័យលាភីលេខ១ ជំរុញចិត្ត ស៊ុយ លីនប៉ាវ ឱ្យស្រឡាញ់ការងារតែងនិពន្ធកាន់តែខ្លាំង
ភ្នំពេញ៖ អត្ថបទល្ខោនវិទ្យុមួយមានចំណងជើងថា “ជនត្រូវគេបំពាន” បានជាប់ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងសរសេរអត្ថបទល្ខោនវិទ្យុទាក់ទងនឹងប្រធានបទ “ការបៀតបៀនស្រ្តីលើប្រព័ន្ធអ៊ីនធឺណេត” រៀបចំឡើងដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សម្រាប់ឆ្នាំ២០២១។ យុវជន ស៊ុយ លីនប៉ាវ មានអាយុម្ភៃពីរឆ្នាំ ជានិស្សិតផ្នែកស្ថាបត្យកម្ម សិក្សាឆ្នាំទី៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានបង្កើតស្នាដៃតែងនិពន្ធនេះ។ ខ្លឹមសារនៃស្នាដៃល្ខោនវិទ្យុថ្មោងថ្មីដំបូងរបស់ ស៊ុយ លីនប៉ាវ មានបំណងបង្ហាញឱ្យឃើញសកម្មភាពមួយចំនួននាំឱ្យកើតមានរូបភាពបៀតបៀនស្រ្តីលើប្រព័ន្ធអ៊ីនធឺណេត ព្រមទាំងផ្តល់ដំណោះស្រាយផ្សេងៗដល់ជនរងគ្រោះនៅក្នុងដំណើរសាច់រឿង។ តាមរយៈបទពិសោធន៍និពន្ធល្ខោនវិទ្យុទទួលបានជ័យលាភីលេខ១ នៅពេលនេះ បានជំរុញចិត្តយុវជន ស៊ុយ លីនប៉ាវ កាន់តែខ្លាំងក្នុងការងារតែងនិពន្ធ។ លីនប៉ាវ បាននិយាយថា “លទ្ធផលជោគជ័យកន្លងទៅបានជំរុញទឹកចិត្តខ្ញុំយ៉ាងខ្លាំងនៅក្នុងវិស័យមួយនេះ ! បើរំឭកទៅ ដើមឡើយខ្ញុំចូលចិត្តសរសេររឿងកំប្លែងខ្លី និងរឿងប្រលោមលោកខ្លីបែបកំសាន្តសប្បាយតែប៉ុណ្ណោះ ក៏ប៉ុន្តែមួយរយៈចុងក្រោយនេះ ខ្ញុំចាប់អារម្មណ៍ខ្លាំងនឹងរឿងអប់រំខ្លី ព្រោះរឿងបែបនេះធ្វើឱ្យខ្ញុំអភិវឌ្ឍន៍គំនិត និងពិចារណាដោះស្រាយបញ្ហាបានស៊ីជម្រៅ”។ រៀនបណ្តើរសរសេរ និងតែងនិពន្ធអត្ថបទផ្សេងៗបណ្តើរ យុវជនរូបនេះ មើលឃើញឱកាសយ៉ាងច្រើនពីការងារតែងនិពន្ធ។ ជុំវិញស្នាដៃជោគជ័យខាងលើ ស៊ុយ លីនប៉ាវ បានបន្តរៀបរាប់ថា តែងនិពន្ធអត្ថបទល្ខោនវិទ្យុមួយអាចកើតឡើងទៅបានអាស្រ័យលើភាពប៉ិនប្រសប់របស់អ្នកនិពន្ធ វិធីសាស្ត្រតែងនិពន្ធ បូកផ្សំនឹងសិល្បៈបង្ហាញគំនិត ឬចេតនាបង្ហាញរូបភាពអ្វីមួយរបស់ស្មេរទៅកាន់សាធារណជន។ អ្នកដែលមានចំណង់ចំណូលចិត្តតែងនិពន្ធ អាចធ្វើកិច្ចការទាំងអស់នេះបាន។ ស៊ុយ លីនប៉ាវ ៖ “ក្តីស្រមៃខ្ញុំតែងផ្លាស់ប្ដូរនិច្ច ពេលឱកាសថ្មីមកដល់!…
-
ក្រសួងបរិស្ថានគាំទ្រស្ថាប័នបីរៀបចំវគ្គបណ្តុះបណ្តាល “ថែបរិស្ថាន បានសន្សំលុយ” ដល់សាធារណជន
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ក្រុមហ៊ុន AMS និងក្រុមហ៊ុនឫទ្ធិពល នឹងរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពី “ថែរក្សាបរិស្ថាន បានសន្សំលុយ” ដល់សាធារណជន ដោយមានការចូលរួមពីវាគ្មិនជំនាញ និងមានបទពិសោធខ្ពស់លើជំនាញផ្នែកហិរញ្ញវត្ថុនិងបរិស្ថានយូរឆ្នាំ។ វគ្គបណ្តុះបណ្តាលកំពុងទទួលចុះឈ្មោះ និងកំណត់អ្នកចូលរួមត្រឹម 100នាក់ប៉ុណ្ណោះ។ វគ្គបណ្តុះបណ្តាលនេះ បង្កើតឡើងក្នុងគោលបំណងបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុ បំណិនជីវិតរស់នៅមានអនាម័យ សោភ័ណ្ឌភាពល្អ បរិស្ថានល្អ សុខភាពល្អ ជីវិតរីករាយ និងអនាគតរុងរឿង។ វាគ្មិនវគ្គបណ្តុះបណ្តាល រួមមានឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន, លោកស្រី កែន បូព្រាង ប្រធាននាយកដ្ឋានជីវៈចម្រុះ នៃក្រសួងបរិស្ថាន, លោក ទិត្យ កំរង ស្ថាបនិកក្រុមហ៊ុនឫទ្ធិពល និងជាអ្នកឯកទេសចំណេះដឹងហិរញ្ញវត្ថុ និងអ្នកស្រី ប៉ែន បុប្ផា អគ្គនាយិកាក្រុមហ៊ុនឫទ្ធិពល និងជាគ្រូបណ្តុះបណ្តាលបំណិនជីវិតនិងភាពជាអ្នកដឹកនាំ។ អ្នកស្រី ប៉ែន បុប្ផា អគ្គនាយិកាក្រុមហ៊ុនឫទ្ធិពល មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនឹងចែករំលែកពីចំណេះដឹងហិរញ្ញវត្ថុដល់សាធារណជន ដោយផ្សារភ្ជាប់ចំណេះដឹងហិរញ្ញវត្ថុនិងបរិស្ថានទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ។ ទន្ទឹមគ្នានេះអ្នកចូលរួមនឹងយល់ពីរបៀបទាញយកប្រយោជន៍ពីជីវចម្រុះ ដើម្បីបម្រើដល់ជីវភាព ព្រមទាំងបង្ហាញឱ្យឃើញពីអត្ថប្រយោជន៍ស្រឡាញ់បរិស្ថាន ស្រឡាញ់សុខភាព បានសន្សំលុយពិតប្រាកដ។ អ្នកស្រីបានបញ្ជាក់បន្តថា ចំណេះដឹងហិរញ្ញវត្ថុជាជំនាញចាំបាច់ដែលមនុស្សគ្រប់រូបត្រូវការ ដើម្បីធានាថាបុគ្គលផ្ទាល់ខ្លួន និងក្រុមគ្រួសាររស់នៅដោយសុខដុមរមនា…
-
សាកលវិទ្យាល័យ 10 ល្អបំផុតនៅពេលបច្ចុប្បន្ននេះ
អ្នកទាំងអស់ប្រាកដជាបានស្គាល់និងអានហើយនូវអត្ថបទមុនអំពីសាកលវិទ្យាល័យ Oxford Universityដែលជាសាកលវិទ្យាល័យមានវ័យចំណាស់ជាងគេបំផុតនិងចាស់ជាងគេបំផុតនៅអង់គ្លេសហើយក៏ជាសាកលវិទ្យាល័យដែលល្បីបំផុតផងដែរ។ ប៉ុន្តែនៅក្នុងអត្ថបទនេះយើងនឹងបានទៅឃើញសាកលវិទ្យាល័យទាំង 10 ល្អបំផុតលើលោកបច្ចុប្បន្នដោយ QS World University Ranking ធ្វើឡើងសម្រាប់ឆ្នាំ 2021 នេះ។ 10. សាកលវិទ្យាល័យ University of College London ប្រទេសអង់គ្លេស វាទទួលបានពិន្ទុដល់ទៅ 99.4 ក្នុងចំណោម 100 សម្រាប់កេរ្តិ៍ឈ្មោះថ្នាក់សិក្សា។ 9. សាកលវិទ្យាល័យ University of Chicago សហរដ្ឋអាមេរិក និស្សិតសិក្សានៅទីនេះធ្លាប់ទទួលបានពានរង្វាន់ Pulitzer ចំនួន 18 ដងនិងពាន Nobel ចំនួន 30 ដង។ 8. សាកលវិទ្យាល័យ Imperial College London ប្រទេសអង់គ្លេស ជាអ្នកដើរតួយ៉ាងសំខាន់នៅក្នុងការសិក្សាស្រាវជ្រាវពីវិធីនៃការបិទប្រទេសអង់គ្លេសកន្លងមក។ 7. សាកលវិទ្យាល័យ University of Cambridge ប្រទេសអង់គ្លេស រូបវិទូនិងអ្នកប្រាជ្ញាដែលបានកែប្រែប្រវត្តិសាស្ត្រមនុស្សចំនួនពីររូបដែលធ្លាប់សិក្សានៅទីនោះគឺលោក Lssac…
-
ឯកឧត្តម មាស សុភ័ណ្ឌ ៖ ដំណាក់កាលរីករាលដាលកូវីដ-19 អ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានពិតទៅកាន់សាធារណជន
ភ្នំពេញ៖ ជំងឺផ្លូវដង្ហើមកូវីដ-19 កំពុងកើនឡើងនៅក្នុងសហគមន៍ធ្វើឱ្យមនុស្សគ្រប់គ្នាកំពុងចលាចលយ៉ាងខ្លាំងនៅក្នុងការរស់នៅ ចំណែកប្រព័ន្ធផ្សព្វផ្សាយគ្រប់ទម្រង់នៅពេលនេះក្លាយជាផ្នែកមួយសំខាន់ផ្តល់ព័ត៌មាន និងចែករំលែកព័ត៌មានទៅដល់សាធារណជន។ ប៉ុន្តែព័ត៌មានខ្លះនៅលើបណ្ដាញសង្គមបានផ្សព្វផ្សាយដោយខ្វះប្រភពច្បាស់លាស់ និងគ្មានទំនួលខុសត្រូវក្នុងវិជ្ជាជីវៈសារព័ត៌មាន។ ក្នុងដំណាក់កាលនេះ ក្រសួងព័ត៌មានចាត់ទុកអ្នកសារព័ត៌មាន មានកាតព្វកិច្ចសំខាន់ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-19 តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត។ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យមានប្រសាសន៍ថា ក្នុងអំឡុងពេលដែលជំងឺកូវីដ-19 កំពុងកើតឡើងនៅតាមសហគមន៍ អ្នកសារព័ត៌មាន និងអ្នកផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមនានា ត្រូវចែករំលែកព័ត៌មានត្រឹមត្រូវ មានប្រភពច្បាស់លាស់ពីអ្នកជំនាញ រដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល។ ដើម្បីដឹងថាព័ត៌មានពិត ឬមិនពិត ឯកឧត្តម មាស សុភ័ណ្ឌ មានប្រសាសន៍បន្តថា អ្នកទទួលព័ត៌មានគួរពិនិត្យមើលចំណងជើងព័ត៌មាន ប្រភពព័ត៌មានឱ្យច្បាស់លាស់ ពិនិត្យលើកាលបរិច្ឆេទព័ត៌មានចុះផ្សាយ និងកត់សម្ភាល់ឱ្យច្បាស់ទៅលើអ្នកសរសេរព័ត៌មាន។ ទន្ទឹមគ្នានេះ អ្នកទទួលព័ត៌មានត្រូវពិនិត្យមើលរូបភាពរួមជាមួយហេតុការណ៍ផ្សព្វផ្សាយ និងត្រូវដឹងថាស្ថាប័នព័ត៌មានណាមួយចេញផ្សាយព័ត៌មាននោះ។ ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ថា “ក្នុងដំណាក់កាលកូវីដ-19 ការចែករំលែកព័ត៌មានមិនពិតធ្វើឱ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ ! ពួកគាត់ភ័ណ្ឌច្រឡំ ភ័យខ្លាច ប្រទេសជាតិមានភាពច្របូកច្របល់ ហើយថែមទាំងធ្វើឱ្យប៉ះពាល់ទៅដល់ការសម្រេចចិត្តរបស់ពួកគាត់នៅក្នុងការធ្វើអ្វីមួយផងដែរ”។ អ្នកសារព័ត៌មានមានក្រមសីលធម៌និងវិជ្ជាជីវៈ ជាអ្នកសារព័ត៌មានទាំងឡាយណាដែលផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ យុតិ្តធម៌ ស្មោះត្រង់ មានប្រភពច្បាស់លាស់ពីគ្រប់ភាគីពាក់ព័ន្ធ និងត្រូវគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម មាស សុភ័ណ្ឌ ។ សូមជម្រាបថា កន្លងទៅក្រសួងព័ត៌មានបានក្រើនរំលឹកទៅដល់អ្នកសារព័ត៌មានឱ្យផ្សព្វផ្សាយព័ត៌មានដែលប្រភពច្បាស់លាស់ គោរពច្បាប់របរសារព័ត៌មាន ប្រសិនបើជនណាប្រព្រឹត្តផ្ទុយពីនេះ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕
-
គន្លឹះសំខាន់ៗ ដើម្បីអនុវត្តឱ្យត្រឹមត្រូវក្នុងពេលធ្វើចត្តាឡីស័ក និងជួយកាត់បន្ថយភាពតានតឹង
តាមរយៈព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈ មានមនុស្សជាច្រើនបានប៉ះពាល់ ជាប់ទាក់ទង និងបានឆ្លងមេរោគផ្លូវដង្ហើមកូវីដ-19 ហើយពួកគាត់ទាំងអស់គ្នាត្រូវបានដាក់ដាច់ដោយឡែក តាមរយៈការធ្វើចត្តាឡីស័ក ដើម្បីតាមដានរោគសញ្ញា និងព្យាបាលឱ្យទាន់ពេលវេលា។ ក្នុងស្ថានភាពរស់នៅផ្ដាច់ខ្លួនពីអ្នកដទៃបែបនេះ អ្នកទទួលចត្តាឡីស័កអាចមានអារម្មណ៍ធុញថប់ និងតានតឹងក្នុងចិត្ត។ ដើម្បីរួមគ្នាដោះស្រាយបញ្ហានេះ ក្រសួង អប់រំ យុវជន និងកីឡា បានចែករំលែកវីដេអូមួយទាក់ទងនឹងគន្លឹះសំខាន់ៗ ក្នុងការអនុវត្តឱ្យត្រឹមត្រូវក្នុងពេលធ្វើចត្តាឡីស័ក និងជួយកាត់បន្ថយភាពតានតឹង។ នៅពេលដែលអនុវត្តចត្តាឡីស័កបុគ្គលនីមួយៗអាចមានអារម្មណ៍ស្រងូតស្រងាត់ឬច្របូកច្របល់ អ្នកខ្លះទៀតអាចមានភាពភ័យខ្លាច និងអស់សង្ឃឹម ប៉ុន្តែយើងត្រូវធ្វើការទទួលយក។ ត្រូវយល់ថានេះជាពេលវេលាពិសេសនិងខុសពីពេលមុនៗ ទោះបីជាយើងមិនចង់ទទួលយកក៏ដោយ។ មួយទៀតគឺ ការភ្ជាប់ទំនាក់ទំនង។ ត្រូវរក្សានិងផ្សាភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃតាមរយៈទំនាក់ទំនងសង្គម អ៊ីម៉ែល និងទូរស័ព្ទជាដើម បើទោះជាមិនអាចជួបផ្ទាល់ក៏ដោយ។ ទំនាក់ទំនងនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការរស់នៅប្រចាំថ្ងៃ។ អ្នកអនុវត្តចត្តាឡីស័កត្រូវរក្សាភាពតានតឹងផ្លូវចិត្ត និងមិនត្រូវឱ្យភាពភ័យខ្លាចប៉ះពាល់ដល់ការប្រាស្រ័យទាក់ទង ជាមួយអ្នកដទៃទេ ត្រូវគិតថាយើងទាំងអស់គ្នាជួបនូវបញ្ហានេះទាំងអស់គ្នា យើងអាចតស៊ូបានជាមួយគ្នាក្នុងគ្រាលំបាកនេះ។ ចំពោះការងារប្រចាំថ្ងៃអ្នកគួរផ្ដល់អាទិភាពដល់សកម្មភាពដែលអ្នកចូលចិត្ត និងធ្វើការងារណាដែលអ្នកមិនមានពេលធ្វើកាលពីមុន ដូចជាការអានសៀវភៅ ការស្ដាប់តន្រ្តី និងការធ្វើលំហាត់ប្រាណជាដើម។ អ្នកនឹងមិនមានអារម្មណ៍តានតឹងនៅពេលអ្នកបានការងារ ឬសកម្មភាពដែលអ្នកចូលចិត្ត។ ចំណុចបន្ថែមពីនេះ ត្រូវរក្សាការគិតបែបវិជ្ជមាន។ គួរព្យាយាមគិតថាស្ថានការណ៍នេះជាបញ្ហាថ្មី និងជាពេលវេលាមិនធ្លាប់មានពីមុន ពេលខ្លះវាអាចនាំមកនូវរឿងរ៉ាវល្អៗ បើសិនជាយើងអាចរៀនសូត្រពីវាបាន ពេលវេលាសុទ្ធតែជាឱកាសដើម្បីរៀនសូត្រពីអ្វីដែលថ្មីៗ។ កំណត់ការទទួលយកព័ត៌មានក៏ជាគន្លឹះសំខាន់មួយដែរ។ ត្រូវកំណត់ពេលវេលាប្រចាំថ្ងៃ…
-
ក្រសួងអប់រំនិងដៃគូពង្រឹងគុណភាពបណ្ណាល័យកម្រិតបឋមសិក្សាចំនួន 265 ដើម្បីបណ្ដុះទម្លាប់អានដល់កុមារ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការរូមធូរីដកម្ពុជា រួមគ្នាពង្រឹងគុណភាពបណ្ណាល័យនៅកម្រិតបឋមសិក្សាចំនួន 265 សាលា ដើម្បីបណ្ដុះទម្លាប់អានដល់កុមារ។ ការងាររៀបចំអំណានក្នុងថ្នាក់ដំបូងនេះ មានគោលបំណងបង្រៀនសិស្សឱ្យចេះអាន ចេះសរសេរ និងរីករាយក្នុងការអាន។ ទន្ទឹមគ្នានេះ ជំរុញឱ្យមានការចូលរួមពីលោកគ្រូអ្នកគ្រូ ពង្រឹងគុណភាពនិងសមត្ថភាពបណ្ណារក្ស ពិសេសការចូលរួមពីម្តាយឪពុក ឬអាណាព្យាបាលសិស្ស។ នេះប្រសាសន៍លោក ជា វ៉ាន់ថា នាយកប្រចាំប្រទេសនៃអង្គការរូមធូរីដកម្ពុជា នៅក្នុងទិវាជាតិអំណានលើកទី 6 កាលពីថ្ងៃទី11 ខែមីនា ឆ្នាំ2021។ លោក ជា វ៉ាន់ថា នាយកប្រចាំប្រទេសនៃអង្គការរូមធូរីដកម្ពុជា មានប្រសាសន៍ “ ដើម្បីបណ្តុះទម្លាប់នៃការអាន យើងបានអនុវត្តអនុកម្មវិធីចំនួនប្រាំ រួមមានទីមួយអភិវឌ្ឍវិជ្ជាជីវៈ គ្រូបង្វឹក នាយកសាលា គ្រូ និងបណ្ណារក្ស, ទីពីរចងក្រងនិងបោះពុម្ពសៀវភៅអំណាន, ទីបីបង្កើតនិងរៀបចំបណ្ណាល័យ, ទីបួនពង្រឹងបំណិនអាន និងសរសេរភាសាខ្មែរក្នុងថ្នាក់រៀន, ទីបួនបង្កើនការចូលរួមក្នុងសហគមន៍ មាតាបិតា អាណាព្យាបាលសិស្សនិងសាសាលារៀន និងជាពិសេសលើកទឹកចិត្តសិស្សឱ្យចូលរៀនឱ្យបានទៀងទាត់…”។ នាយកប្រចាំប្រទេសនៃអង្គការរូមធូរីដកម្ពុជា បានបញ្ជាក់ថា ការផ្លាស់ប្ដូរពិភពលោកចាប់ផ្ដើមចេញពីកុមារដែលទទួលបានការអប់រំ។ យើងមានចក្ខុវិស័យឆ្ពោះទៅបញ្ចប់ភាពមិនអាចទៅរួចក្នុងការរួមចំណែកបង្កើតពិភពលោកមួយដែលគ្មានភាពមិនចេះអក្សរ និងវិសមភាពយេនឌ័រ។ ដើម្បីសម្រេចចក្ខុវិស័យនេះរូធូរីដមានគោលដៅច្បាស់លាស់ក្នុងការពង្រីកផលជះរបស់ខ្លួនដល់កុមារចំនួន 40លាននាក់ក្នុង…
-
គ្រឹះស្ថានអប់រំសាធារណៈនិងឯកជននៅភ្នំពេញនិងខេត្តចំនួនបួនត្រូវផ្អាកបណ្ដោះអាសន្នដោយបារម្ភបញ្ហាកូវីដ-19
ភ្នំពេញ៖ បន្ទាប់ពីបើកដំណើរការគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនឡើងវិញនៅទូទាំងប្រទេសបានក្នុងរយៈពេលខ្លី ពេលនេះសាលារៀនទាំងអស់រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រះសីហនុ (ក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ) ខេត្តព្រៃវែង និងខេត្តកោះកុង បានផ្អាកសកម្មភាពបង្រៀនជាបណ្តោះអាសន្នម្តងទៀតដោយសារឥទ្ធិពលជំងឺផ្លូវដង្ហើមកូវីដ-19 បន្ទាប់ពីមានព្រឹត្តិការណ៍សហគមន៍20 កុម្ភះផ្ទុះឡើងកន្លងទៅ។ ការសម្រេចផ្អាកសកម្មភាពគ្រឹះស្ថានសិក្សារដ្ឋនិងឯកជនខាងលើ ដើម្បីចូលរួមទប់ស្កាត់និងកាត់បន្ថយការរីករាលដាលជំងឺកូវីដ-19 នៅក្នុងសហគមន៍។ គ្រឹះស្ថានសិក្សាត្រូវបន្តរៀបចំកម្មវិធីសិក្សារៀងៗខ្លួនតាមប្រព័ន្ធបណ្ដុះបណ្ដាលពីចម្ងាយ ឬអនឡាញ។ ទន្ទឹមគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏សម្រេចផ្អាកទីតាំងបណ្តុះបណ្តាលវិជ្ជាជីវៈនៅតាមបណ្តាខេត្តទាំងនោះជាបណ្តោះអាសន្នផងដែរ។ ទន្ទឹមនឹងនេះផងដែរ អាជ្ញាធរខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី ខេត្តព្រះសីហនុ ខេត្តព្រះវិហារ ខេត្តកំពង់ចាម ព្រៃវែង ស្វាយរៀន និងខេត្តឧត្តរមានជ័យ ក៏បានសម្រេចបិទការចំរៀបពិធីមង្គលការ ពីធីជប់លៀង និងពិធីជួបជុំនានារហូតដល់មានការជូនដំណឹងម្ដងទៀត៕
-
អាចជាដំណឹងល្អ ដែលអ្នកវិទ្យាសាស្ត្រហុងកុងអាចកំណត់សញ្ញាអូទីស្សឹមឈានទៅផលិតថ្នាំព្យាបាល
បច្ចេកវិទ្យា៖ នៅថ្ងៃចន្ទនេះកាសែតចិនដេលីបានចុះផ្សាយថា អ្នកវិទ្យាសាស្ត្រជនជាតិហុងកុងម្នាក់បានប្រើប្រាស់ម៉ាស៊ីនសិក្សាបំពាក់បច្ចេកវិទ្យាវៃឆ្លាតនៃប្រាជ្ញាសិប្បនិម្មិត (AI) ដើម្បីស្កេនស្វែងរកសញ្ញាអូទីស្សឹម (Autism) ទៅលើកុមារអាយុទាបបំផុតត្រឹមប្រាំមួយឆ្នាំ។ ម៉ាស៊ីននេះមានសមត្ថភាពកាត់បន្ថយហានិភ័យនានា នឹងឈានទៅរកដំណោះស្រាយផ្សេងៗទាក់ទងនឹងការព្យាបាលអាការៈអូទីស្សឹមរបស់កុមារឱ្យបាននៅក្នុងឆ្នាំ 2021 នេះ។ លោក Benny Zee អ្នកវិទ្យាសាស្ត្រ និងជាសាស្ត្រាចារ្យនៃសកលវិទ្យាល័យចិននៃទីក្រុងហុងកុង បានបញ្ជាក់ថា បច្ចេកវិទ្យាស្កេនដោយផ្ទាល់ទៅលើ Retina នៃកែវភ្នែករបស់កុមារនឹងអាចក្លាយជាវិធីសាស្ត្រស្រាវជ្រាវមួយ នឹងជួយព្យាបាលកុមារមានសញ្ញាអូទីស្សឹមឱ្យមានស្ថានភាពល្អប្រសើរ។ លោក Benny Zee បានបន្តនិយាយថា សិក្សាលើកុមារក្នុងវ័យខាងលើនេះជាដំណាក់កាលដែលសញ្ញាអូទីស្សឹមកំពុងរីកលូតលាស់ និងមានគាគរយជោគជ័យច្រើនក្នុងដំណាក់កាលស្រាវជ្រាវនេះ។ លោកបានបន្តទៀតថា វិធីសាស្ត្រស្រាវជ្រាវនៅពេលនេះ ធ្វើឡើងតាមរយៈការប្រើប្រាស់កាមេរ៉ាដែលមានកម្រិតគុណភាពច្បាស់ខ្លាំងដោយភ្ជាប់ជាមួយកម្មវិធីកំព្យូទ័រដែលអាចវិភាគសញ្ញារួមបញ្ចូលគ្នា។ សូមបញ្ជាក់ថា កន្លងទៅការស្រាវជ្រាវនេះបានធ្វើតេស្តលើកុមារប្រមាណ 70 នាក់ដែលមានអាយុចន្លោះពីប្រាំមួយឆ្នាំទៅដល់ទៅ 13 ឆ្នាំ ហើយតាមរយៈលទ្ធផលសិក្សានេះរំពឹងថានឹងមានប្រសិទ្ធភាពនិងភាពត្រឹមត្រូវដល់ទៅ 95.7 ភាគរយ។ ក្រុមអ្នកជំនាញនៃសញ្ញាអូទីស្សឹមកុមារ បានសាទរចំពោះការរកឃើញដ៏អស្ចារ្យរបស់លោក Zee លើកនេះ ប៉ុន្តែពួកគេបានបញ្ជាក់ថា កង្វល់សម្រាប់ការសិក្សាដោយសារឪពុកម្តាយកុមារដែលមានបញ្ហាអូទីស្សឹមកំពុងស្ទាក់ស្ទើរខ្លាំងក្នុងការទទួលស្គាល់ថា កូនរបស់គាត់ពិតជាមានអាការៈអូទីស្សឹមពិតប្រាកដ ទោះបីជាមានសញ្ញាគ្រប់គ្រាន់បញ្ជាក់ថាមានអូទីស្សឹមទៅហើយក្តី៕