Category: ហោរាសាស្ត្រ

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អមធ្យម។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ធ្វើជំនួញដែលប្រើប្រាស់លុយកាក់ ក្នុងកំរិតធំ និងការវិនិយោគនានា ដូច្នេះសូមព្យាយាមប្រើប្រាស់ពេលវេលារបស់អ្នកផ្តោតទៅ លើកិច្ចការនេះ។ ចំពោះការសន្ទនា ចែចង់ និងការចំណាយពេលដែលមិនសមរម្យ គួរតែត្រូវ គ្រប់គ្រងឲ្យបានល្អ ពីព្រោះវានឹងរំខានដល់លទ្ធផលការងារក្នុងថ្ងៃនេះ។ ម្យ៉ាងទៀត ធ្វើយ៉ាង ណាកុំបណ្តោយខ្លួនឲ្យនៅកណ្តាលបរិយាកាសនិយាយដើមចុងគ្នា ជាពិសេសមនុស្សនៅ ក្នុងការិយាល័យ ឬដៃគូជំនួញ។ ស្របពេលដែលអ្នកនឹងទទួលជោគជ័យច្រើនក្នុងពេលនេះ ក៏សូមប្រុងប្រយ័ត្នចំពោះការទទួលខុសត្រូវរបស់អ្នក។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតក្នុងការប្រា ស្រ័យទាក់ទងជាមួយថ្នាក់លើ និងដៃគូនោះទេ។ សូមពន្យាពេលសម្រាប់កិច្ចពិភាក្សាអំពី បញ្ហាសំខាន់ៗ ហើយរងចាំពេលវេលាអំណោយផលនៅថ្ងៃខាងមុខ។ នៅក្នុងថ្ងៃនេះមិនគួរ មានមហិច្ចតាធំក្នុងការងារ និងជំនួញនោះទេ ដោយសារផលដែលទទួលបានមិនសមប្រកប នឹងកំលាំង និងដើមទុនដែលអ្នកដាក់ចេញនោះទេ។ បើទោះបីជាស្ថាននេះមិនធ្វើឲ្យអ្នក ពេញចិត្តក្តី សូមកុំព្រួយបារម្ភពីព្រោះអ្នកមានពេលវេលាល្អគ្រប់គ្រាន់ដើម្បីបំពេញក្តីស្រមៃ របស់ខ្លួន ដូច្នេះសូមបន្តការងារ យកចិត្តទុកដាក់លើការងារបច្ចុប្បន្នជាជាងការផ្លាស់ប្តូរ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។…

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៥រោច ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៥រោច ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២

    រាសីខ្ញុំខ្ពស់ត្រដែត ចុះអ្នកវិញ?

  • ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ សូមចំណាយពេលពេញមួយថ្ងៃជាមួយឯកសារ ឬផ្តោតលើការ សរសេររបាយការណ៍។ សូមព្យាយាមធ្វើទំនាក់ទំនងជាមួយមិត្តរួមការងារ និងអតិថិជនតិច បំផុតដែលអាចធ្វើទៅបាន ពីព្រោះជម្លោះអាចកើតមានក្នុងថ្ងៃនេះ។ ក្នុងនោះដែរ សូមកុំរស់នៅជាមួយភាពអវិជ្ជមាន ប៉ុន្តែគឺគ្រាន់តែបន្តធ្វើការងាររបស់អ្នក នោះសំណាងល្អ នឹងកើតឡើងបាន។ លើសពីនេះសូមមានការទទួលខុសត្រូវខ្ពស់ចំពោះការងារ ហើយមិន ត្រូវសង្ស័យនឹងភាពជោគជ័យរបស់ខ្លួនទេ។ បន្ថែមពីនេះ សូមព្យាយាមជានិច្ចដើម្បីអាច ឈានទៅដល់គោលដៅដែលបានគ្រោង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសី លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តណែនាំមិនឲ្យលោកអ្នកធ្វើការលើសម៉ោង។ សក្តានុពលថាមពលរបស់អ្នកខ្ពស់ ប៉ុន្តែអ្នកគួរតែសន្សំសំចៃកំលាំងរបស់អ្នក ដូច្នេះកុំបង្កើត រូបរាងនៃសកម្មភាពការងារស្វិតស្វាញពេក។ បើអ្នកមានអារម្មណ៍ថានឿយហត់សូមរក ពេលវេលាសម្រាក ឬបែងចែកការងាររបស់អ្នកខ្លះទើបជាការប្រសើរដល់អារម្មណ៍ និងសុខ ភាពរាងកាយ។ ក្នុងពេលនេះក៏មានទំនោរខ្លាំងលើកិច្ចការស្រាវជ្រាវផងដែរ ដូច្នេះគួរយក ចិត្តទុកដាក់ ហើយប្រើប្រាស់អំណោយផលនេះដើម្បីធ្វើឲ្យការងារកាន់តែចម្រើន។ ក្រៅពីនេះ សូមមានការប្រុងប្រយ័ត្នពីព្រោះជម្លោះរវាងមនុស្សស្និទ្ធស្នាលអាចកើតឡើយ។   ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមលោកអ្នកកុំព្រួយបារម្ភពីស្ថានភាពហិរញ្ញវត្ថុ…

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់អ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នករំពឹងថាទទួលបានផលសម្រេចក្នុងការងារយ៉ាងពេញបរិបូរណ៍។ មានមនុស្សជាច្រើននៅជុំវិញខ្លួនអ្នកនឹងជួយជ្រោមជ្រែង ទំនុកបម្រុងលោកអ្នក។ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារក៏អាចធ្វើទៅបាន ប៉ុន្តែការងារដែលអ្នកកំពុងតែអនុវត្តក៏នឹងអាចផ្តល់ផលគាប់ចិត្តផងដែរ ដូច្នេះសូមមានសេរីភាពក្នុងការសម្រេចចិត្តលើអនាគតអាជីព។ ថ្ងៃនេះលោកអ្នកអាចប្រឈមនឹងបញ្ហាតិចតួច ប៉ុន្តែប្រសិនបើអ្នកដោះស្រាយបញ្ហានេះដោយភាពម៉ត់ចត់ និងទំនួលខុសត្រូវ នោះគ្មានអ្វីអាចរំខានដំណើរការអ្នកទេ។  ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​  រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានារបស់អ្នកមានដំណើរការទៅយ៉ាងល្អប្រសើរខ្លាំងណាស់។ លោកអ្នកមានលទ្ធភាពពេញលេញក្នុងការពិភាក្សាដោះស្រាយបញ្ហាចាស់ថ្មីទាំងឡាយ។​ ក្នុងនោះដែរភាពតានតឹងក្នុងជំនួញរបស់អ្នកនឹងត្រឡប់មកក្នុងសភាពល្អប្រសើរណាស់ក្នុងពេលនេះ ដូច្នេះសូមកុំឲ្យខកខានឳកាស ប្រើប្រាស់ពេលនេះធ្វើការងារដែលអ្នកបានគ្រោងទុក។ ទន្ទឹមនឹងនេះ លោកអ្នកអាចទទួលដំណឹងនៃការផ្លាស់ប្តូរការងារដោយមិនរំពឹងទុកខ្លះ ប៉ុន្តែមិនបាច់ត្រូវព្រួយបារម្ភអ្វីទេ ពីព្រោះការផ្លាស់ប្តូរនេះមិនជះឥទ្ធិពលទៅលើលទ្ធផលនោះទេ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកស្រុតចុះ។ ពេលវេលានេះហាក់ធ្វើឲ្យផ្លូវចិត្តរបស់អ្នកមានភាពតានតឹងបន្តិច។ សូមរកវិធីសាស្រ្តផ្សេងៗដើម្បីអាចយល់ដឹងពីបញ្ហា។ បង្កើនកិច្ចទំនាក់ទំនងតូចធំ។ កែប្រែអាកប្បកិរិយា និងពាក្យសំដីជាថ្មី។ ដោយឡែក ប្រសិនបើអ្នកចង់ផ្លាសប្តូរទីកន្លែងការងារ ប្រហែលមិនមែនជាឳកាសល្អប្រសើរបំផុតនោះទេ ពីព្រោះអស្ថេរភាពនៅក្នុងមជ្ឈដ្ឋានការងារប្រហែលមិនអាចនាំភាពងាយស្រួលដល់ការងារបានទេ។ លើសពីនេះ ជោគជាតារាសីរបស់អ្នកព្រមានចំពោះសកម្មភាពដែលធ្វើដោយឯកឯង ដូច្នេះចូរធ្វើការពិភាក្សាយោបល់ជានិច្ច។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។…

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២

    រាសីខ្ញុំថ្ងៃនេះ ល្អណាស់ ចុះលោកអ្នក យ៉ាងម៉េចដែរ?

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏ល្អក្នុងការធ្វើសកម្មភាពការងារ។ លោកអ្នកនឹងអាចយកឈ្នះផលរំខាននានា ព្រមទាំងមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញការងារដែលខ្លួនប៉ងប្រាថ្នា ឲ្យសម្រេចគោលដៅក្នុងរយៈពេលយ៉ាងឆាប់រហ័ស។ កុំបន្ថយល្បឿនការងារ ហើយព្យាយាមបង្កើតទំនាក់ទំនងដែលអាចរកឃើញប្រាក់ចំណេញ។ ប៉ុន្តែរាល់កាលទេសណាមួយក៏ដោយ គឺមិនត្រូវបាត់បង់ភាពស្មោះត្រង់ អាកប្បកិរិយាល្អប្រពៃ និងគំនិតវិជ្ជមានជាដាច់ខាត។ ក្រៅពីនេះ សូមកំរិតការជឿជាក់របស់អ្នកឲ្យបានចង្អៀតបំផុត។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកទទួលបានអំណោយផលល្អប្រសើរក្នុងការគ្រប់គ្រងស្ថានការណ៍។ ចំពោះការពិភាក្សាចរចាលើកិច្ចការសំខាន់ក៏កាន់តែរលូនទៅទៀត ដូច្នេះសូមកុំមានភាពយឺតយ៉ាវ ប៉ុន្តែគួរបោះទុន បង្កើតការងារថ្មី ឬបង្កើតគំនិតច្នៃប្រឌិតណាមួយដែលអ្នកបានគ្រោងទុកជាយូរណាស់មកហើយ។ បញ្ហាតូចតាចមួយចំនួនមិនអាចកំចាត់បានទាំងស្រុង ប៉ុន្តែវាក៏មិនធ្វើឲ្យអ្នកមានការលំបាកនោះដែរ។ លើសពីនេះ ទំនាក់ទំនងផ្ទាល់ខ្លួនកំពុងមានលទ្ធផល្អណាស់ ដូច្នេះរក្សាពេលវេលានេះឲ្យបានល្អ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះបឧបសគ្គមានទំហំធំ អ្នកមិនគួរបោះបង់ផែនការ ផ្លាសប្តូររបត់ការងារ ឬកន្លែងការងារនោះទេ។ ចំពោះការបោះទុន ប្រើប្រាស់លុយកាក់ច្រើនជាហានិភ័យធំ ដោយសារអ្នកទំនងជាមិនអាចទទួលបានផលតបស្នងការខិតខំប្រឹងប្រែងរបស់អ្នកនោះទេ។ អ្នកគួរពិនិត្យវាយតម្លៃទៅលើសមត្ថភាព និងលទ្ធភាពរបស់ខ្លួន ហើយគួរជ្រើសរើសការងារណាដែលសក្តិសម ព្រមទាំងជាការពេញចិត្តរបស់ខ្លួន។ ដោយឡែក ចំពោះការសង្ស័យច្រើនគ្មានមូលដ្ឋានត្រូវហាមប្រាមជាដាច់ខាត ស្ថានភាពទ្វេរមុខ។…

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះជាថ្ងៃដ៏មមាញឹក ហើយក៏អាចនឹងមានការខាតបង់​ផ្នែកហិរញ្ញវត្ថុតិចតួច។ សូមកាត់បន្ថយសកម្មភាពអាជីវកម្មរបស់អ្នក ហើយប្រសិនបើវាមិនអាចទៅរួច សូមព្យាយាម​លុបបំបាត់ហានិភ័យទាំងអស់។ ទន្ទឹមនឹងនេះសូមចាប់ផ្តើមអនុវត្តផែនការច្នៃប្រឌិតរបស់ខ្លួន។ បោះបង់ចោលការសង្ស័យ និងការព្រួយបារម្ភ ពីព្រោះអ្នកកំពុងដើរលើផ្លូវត្រឹមត្រូវ វានៅសល់តែការគិតឲ្យបានត្រឹមត្រូវ តាមរយៈពត៌មានលំអិតប៉ុណ្ណោះ។ ក្រៅនេះសូមប្រយ័ត្នរាល់ពេលបញ្ចេញយោបល់ ក្រែងមានកំហុសអចេតនា។​ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមបដិសេធការធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយអាជ្ញាធរ ពីព្រោះជម្លោះ និងការយល់ច្រលំតិចតួចអាចកើតឡើង។ សូមប្រើប្រាស់ពេលវេលាថ្ងៃនេះធ្វើផែនការ ពីព្រោះការខិតខំប្រឹងប្រែងរបស់អ្នកនឹងទទួលបានផលនៅពេលអនាគតដ៏ខ្លីខាងមុខ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកមិនឲ្យរិះគន់ខ្លួនឯង។ អ្នកអាចដោះស្រាយបញ្ហាបានដោយងាយស្រួល​ ប្រសិនបើអ្នកព្យាយាមយល់ដឹងពីវា ហើយឈប់យាយីការគិតរបស់ខ្លួនឯង ដោយការសង្ស័យដែលមិនចាំបាច់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកក្នុងថ្ងៃនេះទាក់ទងយ៉ាងជិតស្និទ្ធទៅលើរបៀបនៃការអនុវត្តរបស់អ្នក។ សូមលោកអ្នកកុំចាប់យកការងារច្រើនក្នុងពេលតែមួយ ហើយក៏មិនចាំបាច់រំពឹងលទ្ធផលពីវាដែរ។ វាពិតជាគ្រប់គ្រាន់ប្រសិនបើអ្នកប្រើប្រាស់ពេលវេលាផ្តោតទៅលើការងារតែមួយ ឬបញ្ហាដែលសំខាន់ជាងគេបំផុត។ ផ្ទុយទៅវិញ លោកអ្នកមានសមត្ថភាពពិសេសក្នុងការធ្វើទំនាក់ទំនង។ បន្ថែមពីនេះ សូមផ្តោតការយកចិត្តទុកដាក់លើការងារ កុំធ្វើសកម្មភាពភ្ញាក់ផ្អើល ឬការប្រថុយប្រថានលើការងារ។  ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ…

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់លោកអ្នកចម្រើនលូតលាស់ណាស់ ហើយកំពុងស្ថិតក្នុងចំណុចមួយយ៉ាងច្បាស់លាស់ ដូច្នេះសូមអ្នកខិតខំបំពេញការងារទាំងនោះបន្ថែម ដោយត្រូវចំណាយពេលវេលា និងកំលាំងកាយចិត្តធ្វើវាឲ្យបានល្អ។ រាសីថ្ងៃនេះផ្តល់នូវឳកាសការងារជាច្រើនផ្សេងទៀត ប៉ុន្តែវាប្រហែលជាមិនចាំបាច់ត្រូវចាប់យកការងារច្រើនក្នុងពេលតែមួយទេ គួរផ្តោតការយកចិត្តទុកដាក់ចំពោះការងារដែលអ្នកកំពុងអនុវត្តវិញ គឺងាយស្រួលជាង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ សកម្មភាព និងព្រឹត្តិការណ៍នានាក្នុងថ្ងៃនេះហាក់មានភាពច្របូកច្របល់បន្តិច ដែលបណ្តាលឲ្យអ្នកពិបាកក្នុងការធ្វើដំណើរឲ្យទៅដល់គោលដៅ ដែលបានគ្រោងទុក ឬពិបាកក្នុងការគិតគូរ​ ឬចាប់យកឳកាសថ្មីៗសម្រាប់អភិវឌ្ឍន៍អាជីព។ ចំពោះការធ្វើដំណើរក្នុងបេសកកម្មការងារ សូមមានការប្រុងប្រយ័ត្នឲ្យបានច្រើន ហើយប្រសិនជាអាចក៏គួរតែផ្អាកសិន ពីព្រោះបញ្ហា និងកំហុសអាចកើតឡើងច្រើន។ ក្រៅពីនេះ សូមសំឡឹងមើល ស្ថានការណ៍ដែលបានកើតឡើងជុំវិញអាជីពរបស់អ្នកជាថ្មី ហើយព្យាយាមសម្រប ទៅនឹងស្ថានភាពនោះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ រាល់អាជីពការងារទាំងឡាយរបស់អ្នកកំពុងជួបនឹងលាភសំណាងធំណាស់។ លោកអ្នកអាចទទួលបានផលសម្រេច និងចំណូលយ៉ាងពេញចិត្តបំផុត។ ក្រៅពីនេះការសម្រេចចិត្ត ឬការផ្តល់យោបល់របស់អ្នកនឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមនុស្សក្នុងរង្វង់ការងារ។ ថ្ងៃនេះប្រសិនបើអ្នកមានលទ្ធភាពបើកអាជីវកម្មថ្មី នោះនឹងទទួលបានស្ថេរភាពយូរអង្វែង។ ដោយឡែក សូមប្រុងប្រយ័ត្ននឹងពាក្យនិន្ទាឈ្នានីសរបស់អ្នកដទៃ ហើយត្រូវអត់ធ្មត់ដោយកំរិតអតិបរមា។ ផ្ទុយទៅវិញ…

  • ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២

    រាសីខ្ញុំខ្ពស់ណាស់ ចុះអ្នកវិញ?

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកអាចមានការលំបាកខ្លាំងសម្រាប់ការធ្វើទំនាក់ទំនងក្នុងក្រៅ។ ប្រយ័ត្នរាល់មតិរិះគន់ ក៏បុព្វហេតុទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ផលប្រយោជន៍របស់អ្នកដទៃ។​ ក្រៅពីនេះ​ រក្សាឲ្យបានពាក្យសំដី និងគំនិតយោបល់វិជ្ជមានជានិច្ច ពិសេសកុំបណ្តែតបណ្តោយខ្លួនឲ្យលង់ទៅក្នុងបញ្ហាដែលបានកន្លងផុតទៅហើយ។ ក្រៅពីនេះ សូមកុំខ្លាចក្នុងការទទួលយកការពិត ឬការណែនាំពីមនុស្សដែលនៅជុំវិញខ្លួន។ លើសពីនោះ សូមមានការអត់ធ្មត់ និងខិតខំបំពេញការងាររបស់ខ្លួនតែម្យ៉ាងគឺជាការល្អប្រសើរបំផុត។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកដំណើរការទៅដោយភាពម្ចាស់ការបានល្អណាស់ ប៉ុន្តែសូមគោរពតាមផែនការជានិច្ច។ ថ្ងៃនេះលោកអ្នកមានលទ្ធភាពទាំងស្រុងដើម្បីផ្លាស់ប្តូរការងារដែលអ្នកមិនពេញចិត្ត។ អ្នកអាចផ្អាកអាជីព ឬធ្វើជាម្ចាស់លើសកម្មភាពថ្មីបានទាំងស្រុង។ ក្នុងនោះសូមប្រកាន់ខ្ជាប់ជំហានរបស់អ្នក ជាមួយពត៌មានពិតដែលអ្នកទទួលបាន។ ចំពោះបញ្ហាអសកម្មមួយចំនួនអាចនឹងកើតឡើងផងដែរ ដូច្នេះសូមធ្វើការដោះស្រាយឲ្យបានរួសរាន់ ដើម្បីកុំឲ្យជាកង្វល់ដល់ភាពរីកចម្រើន និងការសម្រេចចិត្តរបស់អ្នក។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងារលោកអ្នកថ្ងៃនេះទាមទារការខិតខំប្រឹងប្រែងខ្លាំងទាំងកំលាំងកាយចិត្ត។ សូមត្រៀមផែនការ និងដើរតាមផែនការដែលអ្នកបានរៀបចំទើបប្រសើរ។ ក្នុងនោះ ចូររៀនគ្រប់គ្រងពេលវេលា កុំខ្ជះខ្ជាយឲ្យសោះ ពិសេសការឈប់សម្រាកយូររវាងចន្លោះម៉ោងការងារ។ ចំពោះកិច្ចការមិនបាច់ គួរបោះចោលខ្លះ ចាប់យកតែការងារដែលលោកអ្នកទុកចិត្ត។ ប្រសិនបើអ្នកមានការសង្ស័យ ពិបាកក្នុងការសម្រេចចិត្ត សូមពិភាក្សានឹងមិត្តរួមការងារ។…