Category: ហោរាសាស្ត្រ

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងសេចក្តីប៉ងប្រាថ្នារបស់អ្នកនឹងទទួលបានជោគជ័យ។ ដោយឡែក ថ្ងៃនេះមានអំណោយផលដល់ការដោះស្រាយបញ្ហាធំតូចយ៉ាងងាយស្រួលផងដែរ។​ ប្រសិនបើអ្នកមានលទ្ធភាពបោះទុន ក៏ដូចជាការលក់ចេញទិញចូលចលន និងអចលនទ្រព្យ គឺនឹងទទួលបានផលចំនេញច្រើនលើសពីការរំពឹងទុក។ ដោយឡែក អ្នកគួរប្រយ័ត្នកំហុសដែលនឹងអាចកើតមានទាក់ទងនឹងឯកសារ។ ចំពោះលោកអ្នកដែលបំពេញការងារទាក់ទងនឹងហិរញ្ញវត្ថុ ឬការធ្វើបញ្ជីស្នាមនានា គឺនឹងទទួលបានភាពរស់រវើក និងកំណត់សម្គាល់ច្បាស់លាស់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីរបស់អ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកកុំបោះបង់ផែនការរបស់អ្នកក្នុងការស្វែងរកការងារថ្មី ឬផ្លាស់ប្តូរវិសាលភាពនៃសកម្មភាពអាជីព។ ថ្ងៃនេះអ្នកអាចប្រឈមនឹងបញ្ហាតិចតួច ប៉ុន្តែប្រសិនបើអ្នកដោះស្រាយបញ្ហានេះដោយភាពម៉ត់ចត់ និងទំនួលខុសត្រូវ នោះភាពជោគជ័យនឹងទទួលបានយ៉ាងងាយស្រួល។ ក្រៅពីនេះ សូមកុំរស់នៅដោយភាពអវិជ្ជមានដាច់ខាត ហើយប្រសិនបើអាចធ្វើបាន នោះអ្នកនឹងទទួលបានលាភសំណាងយ៉ាងប្រាកដប្រជាណាស់។ ដោយឡែកសូមរក្សាគំលាតពីការពិភាក្សា ចរចា ដែលមិនចំាបាច់ពីព្រោះកំហុសអាចនឹងកើតឡើងដោយពាក្យសំដី។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។​ កិច្ចការងារនានារបស់អ្នកពឹងផ្អែកទាំងស្រុងលើគម្រោងផែនការ ដូច្នេះបើគ្មានគម្រោងច្បាស់លាស់ទេអាជីពការងាររបស់អ្នកអាចបង្ករអស្ថេរភាព យ៉ាងខ្លាំងដែរ។ ក្នុងនោះដែរ សូមប្រកាន់គំនិតសុទិដ្ឋិនិយម ហើយរស់នៅដោយការប្រុងប្រយ័ត្នខ្ពស់។ ​ ដោយឡែកក្នុងអនាគតដ៏ខ្លីនេះ អ្នកអាចនឹងទទួលបានផលតាមបំណងប្រាថ្នា ហើយមានស្ថេរភាពយូរអង្វែង។…

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២២

    អីយ៉ា រាសីខ្ញុំខ្ពស់ថ្ងៃនេះ ចុះអ្នកវិញខ្ពស់ទេ?

  • ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងអាចសម្រេចការងារទាំងឡាយដែលមានក្នុងដៃ ឬការងារដែលលោកអ្នកកំពុងរងចាំលទ្ធផលជាយូរណាស់មកហើយ។ ដោយឡែក ការទទួលយកការងារថ្មី ឬការងារដែលត្រូវចំណាយពេលវេលា និងកំលាំងច្រើនហាក់មិនសមប្រកបនឹងអ្នកទេក្នុងពេលនេះ។ ដោយឡែក លោកអ្នកទទួលបានភាពឆ្លាតវៃ និងរហ័សរហួនណាស់ក្នុងថ្ងៃនេះ ដូច្នេះភាគច្រើនអ្នកនឹងអាចកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកភ្លាមៗ និងដោះស្រាយបានទាន់ពេល។ ដោយឡែក លោកអ្នកទទួលបានអំណោយផលយ៉ាងពិសេសលើមធ្យោបាយដោះស្រាយបញ្ហា។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានភាពជោគជ័យជាទីមោទនក្រៃលែងក្នុងថ្ងៃនេះ។ រាល់កិច្ចការងារទាំងឡាយដែលធ្លាប់ជាឧបស័គ្គនឹងក្លាយទៅជារឿងងាយស្រួលទៅវិញ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកមានមនុស្សជួយទំនុកបម្រុងផង។ ក្នុងនោះសូមរក្សាគោលការណ៍ជានិច្ច​ លោកអ្នកអាចស្តាប់ការផ្តល់គំនិតបាន ប៉ុន្តែសូមពឹងពាក់ទៅលើបទពិសោធន៍ និងវិជ្ជាជីវៈរបស់ខ្លួនជាសំខាន់។ ដោយឡែក បើទោះមានស្ថានការណ៍ខ្លះអាចនឹងមករំខានការងាររបស់អ្នកខ្លះក្តី សូមកុំមានការព្រួយបារម្ភ លោកអ្នកនឹងអាចដោះស្រាយបានដោយងាយ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីលោកអ្នកក្នុងថ្ងៃនេះនឹងផ្តល់ជូននូវភាពរីកចម្រើននៅក្នុងអាជីវកម្ម ព្រមទាំងកិច្ចការងារទាំងឡាយដែលអ្នកកំពុងអនុវត្ត។ ទន្ទឹមនឹងនោះដែរ សូមព្យាយាមឲ្យអស់ពីលទ្ធភាព កុំបោះបង់ចោលការប៉ងប្រាថ្នាដោយងាយ។ ថ្ងៃនេះអារម្មណ៍របស់លោកអ្នកហាក់មានការប៉ះទង្គិចច្រើន វិធីសាស្រ្តដោះស្រាយក៏ប្រហែលជាមិនងាយស្រួលប៉ុន្មានទេ ដូច្នេះសូមលោកអ្នកព្យាយាមរក្សាចិត្ត ហើយគិតវិជ្ជមានជានិច្ច។ សម្រាប់លោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរស្ថានភាពការងារ ថ្ងៃនេះជាពេលវេលាដែលគ្មានឩបស័គ្គនោះទេ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

    ចង់ដឹងរាសីទេ?

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១

    រាសីខ្ញុំឡើងខ្ពស់ថ្ងៃនេះ ចុះអ្នកវិញ?

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ ជាទូទៅកិច្ចការងាររបស់អ្នកអាចដំណើរការបាន គ្រាន់តែមិនសូវជាមានភាពងាយស្រួលប៉ុន្មាននោះទេ។ លោកអ្នកត្រូវការពេលវេលា និងគម្រោងផែនការច្បាស់លាស់។ ម្យ៉ាងទៀតសូមកុំរំពឹងជំនួយពីទំនាក់ទំនងរបស់អ្នកឡើយ ពីព្រោះវាមិនអាចទៅរួចនោះទេ។ សូមព្យាយាមធ្វើកិច្ចការដោយខ្លួនទើបប្រសើរជាង។ ក្នុងពេលនេះ ការចំណាយលុយកាក់ច្រើននឹងធ្វើឲ្យបាត់លំនឹងហិរញ្ញវត្ថុ ដូច្នេះកុំទាន់ធ្វើការបណ្តាក់ទុន និងសូម្បីតែចំណាយលុយលើការទិញចូលរបស់របរផ្សេងៗក៏គួរផ្អាកសិនដែរ។ ក្រៅពីនេះ សូមលោកអ្នកប្រុងប្រយ័ត្នជាពិសេសនូវទំនាក់ទំនងជាមួយមនុស្សឆ្នាំម្សាញ់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពនានាក្នុងពេលនេះនឹងទទួលបានភាពវិជ្ជមានទាំងអស់។ លោកអ្នកទទួលបានអំណោយផលសម្រាប់ការគិត និងការសម្តែងចេញ ដូច្នេះវាគ្មានហេតុផលអវិជ្ជមានណាមួយមករំខានផែនការអនុវត្តរបស់អ្នកឡើយ។ ពេលវេលាល្អបំផុតរបស់អ្នកគឺពេលព្រឹក ដូច្នេះសូមកុំមានភាពស្ទាក់ស្ទើរទទួលយកការផ្តល់ជូននានានៅពេលព្រឹក។ ក្នុងថ្ងៃនេះភាពអាក់អន់ចិត្ត ឬការយល់ច្រលំខ្លះអាចកើតឡើង ដូច្នេះសូមលោកអ្នកថែរក្សាចិត្ត និងអាកប្បកិរិយា សូមគិតគូរវែងឆ្ងាយពីផលប្រយោជន៍ទៅថ្ងៃមុខ។ ក្រៅពីនេះ លោកអ្នកគួរបង្កើនទំនាក់ទំនងជាមួយថ្នាក់លើឲ្យបានរឹងមាំ ដើម្បីមានលទ្ធភាពខ្ពស់ក្នុងការយល់ដឹងពីការងារ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកមានដំណើរល្អប្រសើរណាស់។ លោកអ្នកមានលទ្ធភាពពេញលេញក្នុងការពិភាក្សាចរចា និងធ្វើការដោះស្រាយបញ្ហាតូចធំនានា ដូច្នេះសូមមានភាពរួសរាន់។ ចំពោះការងារទាំងឡាយដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក ត្រូវតែបំពេញឲ្យបានល្អ ហើយមិនគួរបន្សល់ការងារនោះរហូតដល់ថ្ងៃស្អែកនោះទេ។ ក្រៅពីនេះ សូមព្យាយាមកាត់បន្ថយចំនួនទំនាក់ទំនងមិនច្បាស់លាស់រវាងមិត្តរួមការងារ ក៏ដូចជាអ្នកគ្រប់គ្រង…

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៩រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៩រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៩រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១៕

  • Untitled post 672847

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៩រោច ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមធ្វើសកម្មភាពឲ្យឆាប់រួសរាន់ ហើយក៏មិនចាំបាច់បារម្ភខ្លាចមុខខ្លាចក្រោយឡើយ ពីព្រោះលោកអ្នកទទួលបានភាពឆ្លាតវៃក្នុងការដោះស្រាយបញ្ហា។ ផ្ទុយទៅវិញ ចំពោះលោកអ្នករាជការ បែរជាមិនទទួលបានអ្វីឲ្យសមបំណងនោះទេ ជាពិសេសតួនាទីការងារ។ លោកអ្នកត្រូវសម្របខ្លួនឲ្យបានល្អទៅក្នុងបញ្ហា ហើយប្រសិនបើអាចជៀសបានកុំពាក់ព័ន្ធនឹងករណីហិរញ្ញវត្ថុណាមួយឡើយ។ រឹតតែវិសេសជាងនេះទៅទៀត គឺកុំឲ្យគេខ្ចីបុល ប្រយ័ត្នអាសារបង់ប្រាក់ ពីព្រោះឳកាសទទួលបានសំណងមានទាប។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកត្រៀមខ្លួនចំពោះករណីទំនាស់ជាមួយមនុស្សក្នុងក្រុមការងារ ហេតុដូច្នេះសូមព្យាយាមនិយាយអ្វីកុំឲ្យរំខានដល់ផ្លូវចិត្តរបស់អ្នកដទៃ បើទោះបីជាអ្នកយល់ថាគំនិតយោបល់អ្នកត្រឹមត្រូវបែបណាក៏ដោយ។ ម្យ៉ាងទៀត មិនគួរសុំជំនួយពីអ្នកដទៃឡើយ។ សូមគ្រប់គ្រងខ្លួនអ្នកពេញមួយថ្ងៃតែម្តង។ ក្នុងនោះដែរ ដើម្បីស្រោចស្រង់ស្ថានការណ៍សូមរួមចំណែកដល់ការធ្វើអំណោយទាន។ ដោយឡែក សូមលោកអ្នកព្យាយាមធ្វើទំនាក់ទំនាក់ទនងតូចធំ ឬផ្សព្វផ្សាយពាណិជ្ជកម្មបន្ថែម។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានជោគជ័យគួរជាទីមោទន។ ទន្ទឹមនឹងនេះលោកអ្នកនឹងទទួលបានពត៌មានដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើននៅពេលល្ងាច។ សូមអរគុណចំពោះការតស៊ូព្យាយាម និងសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងកាលទេស…

  • ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ និងមុខរបរនានារបស់លោកអ្នកមានដំណើរការល្អប្រសើរណាស់។ លោកអ្នកអាចធ្វើអ្វីៗគ្រប់យ៉ាងបានតាមការបំណងប្រាថ្នា។ ក្នុងនោះចំពោះលោកអ្នកជាអាជីករកាន់តែទទួលបានភោគផលយ៉ាងគាប់ប្រសើរប្រសិនបើលោកផ្តើមជំហានការងារពីព្រឹកព្រលឹម។ ក្នុងនោះ អារម្មណ៍របស់លោកអ្នកទទួលបានសេចក្តីសុខសន្តិភាពយ៉ាងប្រសើរណាស់​ អាស្រ័យលើអំណោយផលដ៏ប្រសើរនេះ លោកអ្នកក៏អាចធ្វើឲ្យមនុស្សនៅជុំវិញស្រលាញ់គាំទ្រ និងជួយយកអាសារអ្នកផងដែរ។ ដោយឡែក អ្នកអាចវាយតម្លៃស្ថានភាពបានត្រឹមត្រូវ ប្រសិនអ្នកស្តាប់អារម្មណ៍ ខ្លួនឯង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលបំផុតសម្រាប់ការធ្វើកិច្ចសន្ទនា ឬចរចាការងារតូចធំ។ លោកអ្នកក៏រំពឹងថាទទួលបានអំណោយផលយ៉ាងប្រសើរក្នុងការអភិវឌ្ឍន៍ការងារគ្រប់កាលទេស។ ក្នុងនោះសូមលោកអ្នកត្រៀមខ្លួនសម្រាប់ការបំពេញបេសកកម្មការងារផ្លូវឆ្ងាយ ធ្វើយ៉ាងណាប្រមូលពត៌មានលំអិតឲ្យបានច្រើនបំផុត។ ផ្ទុយទៅវិញសូមប្រយ័ត្នចំពោះការផ្តល់ជូន ពីព្រោះលោកអ្នកអាចជួបនូវភាពរអាក់រអួលបន្តិចនៅពេលព្រឹក ដូច្នេះយកល្អត្រូវបំពេញការងារឲ្យបានរួសរាន់។ វេលានេះក៏ជាពេលដែលល្អសម្រាប់ការដោះដូរការងារ ឬកែប្រែរបត់ការងារផងដែរ ​ដូច្នេះមិនបាច់មានការស្ទាក់ស្ទើរនោះទេ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារបស់លោកអ្នកមានដំណើរការល្អប្រសើរក៏ប៉ុន្តែលោកអ្នកក៏ត្រូវអត់ធ្មត់ចំពោះហេតុការណ៍ និងបរិស្ថានជុំវិញផងដែរ។ ភាពស្មោះត្រង់មានតម្លៃពិសេសក្នុងពេលនេះ ពិសេសធ្វើយ៉ាងណាកុំបង្កើតកំហុសជាមួយមិត្តរួមការងាររបស់អ្នកឡើយ។ ជម្លោះ និងមតិរិះគន់ខ្លះអាចមានសញ្ញាណវិជ្ជមាននៅពេលព្រឹក ដូច្នេះសូមរក្សាពាក្យសំដី និងអាកប្បកិរិយាជាពិសេស។ ដោយឡែក ប្រសិនបើលោកអ្នកមានបំណងចង់ផ្លាស់ប្តូរការងារ សូមពិនិត្យតាមដានពត៌មានឲ្យបានច្បាស់ ក្រែងមានការខកបំណង។ ផ្ទុយទៅវិញ…

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍៍ ៦រោច ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍៍ ៦រោច ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១

    ចង់ដឹងរាសីទេ?