Category: ហោរាសាស្ត្រ

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១១កើត ខែកត្តិក ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១១កើត ខែកត្តិក ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់លោកអ្នកក្នុងពេលនេះ កំពុងជួបឧបស័គ្គច្រើន​។ វាគ្មានហេតុផលណាមួយ ដែលល្អប្រសើរជាជាងស្វែងយល់ពីហេតុការណ៍ ដែលកំពុងកើតឡើងនៅជុំវិញខ្លួន ហើយព្យាយាមរកមូលហេតុទាំងនោះទេ។ លោកអ្នកមិនអាចបណ្តោយហេតុការណ៍ណាមួយបានទេ សូមប្រើប្រាស់ពេលវេលា និងកំលាំងដោះស្រាយវា។ កំហុសក្នុងថ្ងៃនេះមិនត្រឹមតែមិនល្អសម្រាប់ការងារថ្ងៃនេះនោះទេ ប៉ុន្តែវាអាចបង្ករជាមន្ទិលទៅថ្ងៃខាងមុខ។ ក្នុងពេលស្របគ្នានេះ សូមលោកអ្នករក្សាគំលាតពីមនុស្សដែលមិន ធ្លាប់ស្គាល់ ឬកុំចែករំលែករឿងរបស់អ្នក។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលដល់កិច្ចការងារ ពីព្រោះសម្តីរបស់លោកអ្នកទទួលបានការគាំទ្រច្រើន។ ហេតុនេះវាជាពេលវេលាល្អប្រសើរក្នុងការចាត់ចែងការងារ ការរៀបចំគ្រប់គ្រងការងារ ឬការចរចាជាមួយមនុស្សនៅលើ។ ចំពោះការផ្លាស់ប្តូរកន្លែងការងារ គឺអាចធ្វើទៅបាននៅពេលនេះ ប៉ុន្តែអ្នកត្រូវបោះជំហានជាមួយនឹងពត៌មានពិតជានិច្ច។ វាគ្មានហេតុផលណាមួយដែលអ្នកគួរតែប្រថុយប្រថាន ជាជាងការរងចាំពេលវេលានោះទេ។ ក្រៅពីនេះ សូមមានភាពអត់ធ្មត់ ពីព្រោះអ្វីកំពុងមាន ដំណើរទៅ រកលទ្ធផល ល្អប្រសើរបំផុត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះជាពេលល្អប្រសើរសម្រាប់ការងារពិភាក្សា ចុះហត្ថលេខា និងការបោះទុន។ លោកអ្នកមិនគួរមានការព្រួយបារម្ភលើហេតុការណ៍ណាមួយនោះទេ ពីព្រោះលោកអ្នកអាចធ្វើឲ្យការងារឈាមទៅរកភាពជោគជ័យបាន ដោយបទពិសោធន៍…

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹង​ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹង​ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបររកស៊ីជួញដូររបស់អ្នកកំពុងមានដំណើរការល្អ។ បើទោះបីជាទាំងនេះជាអំណោយផល ក៏សូមព្យាយាមកំណត់ការប្រាស័្រយទាក់ទងរបស់អ្នកជាមួយមិត្តរួមការងារ និងដៃគូអាជីវកម្មឲ្យបានជិតស្និត គួរធ្វើយ៉ាងណាកុំឲ្យមានជម្លោះ ឬមតិរិះគន់ដែលមិនចាំបាច់។ បើអាចសូមកុំចូលរួមក្នុងសកម្មភាពទាំងឡាយណាដែលទាមទារការសម្រេចចិត្តនាពេលនេះ ពីព្រោះអារម្មណ៍របស់អ្នកកំពុងប្រទះនឹងឥទ្ធិពលខាងក្រៅ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរនានានឹងអាចទទួលបានលទ្ធផលក្រៃលែង។ ក្នុងនោះប្រសិនបើអ្នកគិតចង់ផ្លាស់ប្តូរការងារ ឬធ្វើការវិនិយោគទុនគឺអាចធ្វើទៅបានដោយរលូន ហើយផលលាភនឹងកើតឡើងច្រើនផងដែរ។ អ្វីដែលសំខាន់បំផុតក្នុងពេលនេះ សូមកុំនិយាយស្តីលើសលោះមុខក្រោយជាមួយមនុស្សនៅក្នុងក្រុម ឬថ្នាក់លើ ប្រយ័ត្នគុណក្លាយជាទោស ឬផលលាភនឹងរលាយបាត់ទៅវិញ។  ដោយឡែក ចំពោះការរៀបចំពិធីមង្គលនានាសម្រាប់ពេលនេះ គឺនឹងកើតទ្រព្យ កើតយសល្អប្រសើរ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីរបស់អ្នកដំណើរការទៅជាប្រក្រតី។ លោកអ្នកមានមនុស្សចាំជួយយកអាសារច្រើនណាស់ ដូច្នេះមិនគួរមិនការលំបាក ឬព្រួយបារម្ភអ្វីច្រើនពេកនោះទេ។ ចំពោះការងារខ្លះដែលអ្នកមិនប្រាកដក្នុងចិត្ត សូមកុំប្រថុយ ប៉ុន្តែគួរស្នើសុំយោបល់ពីមនុស្សដែលអ្នកទុកចិត្ត។ ក្នុងពេលនេះ ភាពខ្ជិលច្រអូសហាក់កើតឡើងផងដែរ ដូច្នេះសូមធ្វើយ៉ាងណាកុំឲ្យជះឥទ្ធិពលដល់ការងាររបស់អ្នក។ ចំពោះការធ្វើដំណើរផ្លូវឆ្ងាយ ឬការចាកចេញដើម្បីធ្វើបេសកកម្មក្តី សូមមានការប្រុងប្រយ័ត្ន…

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៨កើត ខែកត្តិក ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៨កើត ខែកត្តិក ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអាជីពរបស់អ្នកអាចដំណើរទៅបានយ៉ាងល្អប្រសើរ ប៉ុន្តែ ពត៌មានរីករាយ ឬលទ្ធផលធំដុំនៅមិនទាន់អាចទៅរួចនោះទេក្នុងពេលនេះ។ លោកអ្នកនឹងទទួលបានភាពងាយស្រួលក្នុងការការិយាល័យ និងរាល់ការអនុវត្តទាំងឡាយ។ ក្រៅពីនេះ សូមលោកអ្នកបញ្ឈប់ការសង្ស័យចំពោះខ្លួនឯង និងពិសេសកុំគិតសង្ស័យច្រើន។ បញ្ហាតូចតាចមួយចំនួនក្នុងថ្ងៃនេះអាចនឹងកើតឡើង ប៉ុន្តែវាមិនមែនជាក្តីបារម្ភរបស់លោកអ្នកឡើយ ពីព្រោះវានឹងរសាយបាត់ទៅវិញយ៉ាងងាយស្រួល។ ក្រៅពីនេះ លោកអ្នកទទួលបានទស្សនៈវិស័យវិជ្ជមាន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះការងារនានារបស់លោកអ្នកមានលទ្ធផលខ្ពស់។ លាភសំណាងជាច្រើននឹងកើតឡើង ក្នុងនោះទំនងជាទទួលបានលាភផ្នែកសម្ភារៈច្រើនជាងលុយកាក់។ ចំពោះកិច្ចការងារ គឺហែលជាត្រូវហត់នឿយជាងមុនបន្តិច អ្វីៗទាមទារការចូលរួមរបស់អ្នកទាំងស្រុង។ សម្រាប់ទំនាក់ទំនងជាមួយថ្នាក់លើគួរតែពេលវេលាសមស្របសម្រាប់ការរឹតចំណងឡើងវិញ​ លោកអ្នកត្រូវការភាពស្និទ្ធស្នាល​​ និងការគាំទ្របន្ថែម ​ដូច្នេះចូរយកចិត្តទុកដាក់លើករណីនេះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាបំផុតសម្រាប់ធ្វើសកម្មភាពទេ ដូច្នេះសូមពន្យាពេលធ្វើរឿងរ៉ាវសំខាន់រហូតដល់ចុងបញ្ចប់នៃការងារល្ងាចនេះ។ សូមជ្រើសរើសធ្វើកិច្ចការសាមញ្ញៗ​ដែលមិនត្រូវការវិធីសាស្ត្រ និងការទទួលខុសត្រូវខ្លាំង។ ក្រៅពីនេះសូមបោះបង់ចោលការប៉ងប្រាថ្នាក្នុងការបំពេញការងារច្រើនឲ្យបានសម្រេចក្នុងពេលតែមួយ។ វានឹងគ្រប់គ្រាន់​ ប្រសិនបើអ្នកយកចិត្តទុកដាក់នឹងកាតព្វកិច្ច​ កុំចំណាយពេលវេលាលើប្រធានបទមិនបានប្រយោជន៍ ដូចជាការនិយាយដើមចុងអ្នកដទៃជាដើម។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ…

  • ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។  កិច្ចការរបស់អ្នកស្ថិតក្នុងសញ្ញាណវិជ្ជមាន ក៏ប៉ុន្តែភាពស្មុគ្រស្មាញក៏មានច្រើនដែរក្នុងពេលនេះ។ សូមជៀសវាងការប្រាស្រ័យទាក់ទងជាមួយថ្នាក់លើ ពីព្រោះភាពជំទាស់ និងកាយយល់ច្រលំបន្តិចបន្តួចអាចនឹងកើតឡើង។ ចូរប្រើប្រាស់ថ្ងៃនេះរៀបចំផែនការជាថ្មី ហើយត្រូវខិតខំប្រឹងប្រែងបញ្ចប់ការងារដែលកំពុងតែអនុវត្តន៍ ដើម្បិជាទុនដល់ភាពជោគជ័យក្នុងអនាគតដ៏ខ្លី។ មានព្រឹត្តការណ៍រីករាយជាច្រើននៅខាងមុខ ដូច្នេះសូមចំណាយពេលធ្វើការងារបន្ថែម។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារ និងមុខរបរតូចធំ មានភាពរីកចម្រើនគួរជាទីត្រេកអរណាស់។ លោកអ្នកអាចមានលទ្ធភាពដោះស្រាយបញ្ហា ឬបញ្ឈប់ភាពប៉ុនប៉ងពីមនុស្សដែលចាំមើលបំណាំអ្នក ដោយត្រឹមតែសង្កត់ចិត្ត និងសណ្តោសប្រណី។ ប្រសិនបើមានបញ្ហាច្រើន កុំដោះស្រាយវាក្នុងពេលតែមួយ។ ចូររៀនពីរបៀបប្រើពេលវេលាធ្វើការប្រកបដោយប្រសិទ្ធភាព។ ថ្ងៃនេះប្រសិនបើអ្នកអាចរកពាក្យសាម័ញ្ញមកពិភាក្សា អ្នកនឹងទទួលបានភាពជោគជ័យ។  ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការទៅជាប្រក្រតី ប៉ុន្តែលោកអ្នកហាក់គ្មានតុល្យភាពចំពោះសុខភាពនោះទេ។ សូមកុំធ្វើការហួសកំរិត ប៉ុន្តែងាកមកសន្សំកម្លាំងវិញ។ អ្នកមិនគួរបង្កើតការងារណាដែលទាមទារកំលាំងខ្លាំងនោះទេ។ ថ្ងៃនេះអ្នកពោរពេញទៅដោយផែនការ និងគំនិត ហើយលោកអ្នកអាចធ្វើការរួមគ្នាជាមួយមនុស្សក្នុងរង្វង់ការងារបាន ប៉ុន្តែមិនត្រូវដាក់បន្ទុកលើគេឡើយ។ លើសពីនេះ សូមជៀស វាងពីជម្លោះ និងបញ្ហារបស់អ្នកដទៃ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកដំណើរការទៅដោយភាពទទួលខុសត្រូវ លោកអ្នកអាចមានលទ្ធភាពដឹកនាំក្រុមការងារដោយជោគជ័យ។ ពាក្យសំដី និងគំនិតយោបល់របស់អ្នកទទួលបានការគាំទ្រយ៉ាងខ្លាំង ដូច្នេះសូមប្រើពេលវេលានេះបង្ហាញគម្រោងការងារដែលអ្នកមានគិតគូរ។ លោកអ្នកក៏អាចធានាថានឹងទទួលបានដំណឹងល្អទាក់ទងនឹងកិច្ចការ ឬការតម្លើងប្រាក់បៀវត្សរ៍ផងដែរ។ ដោយឡែក សូមព្យាយាមធ្វើការងារតែមួយ ភាពយល់ច្រលំ និងការភ្លេចភ្លាំងអាចកើតឡើង។ ក្រៅពីនេះ រាល់ការ ផ្លាស់ប្តូរទាំងឡាយគឺមានស្ថេរភាពល្អប្រសើរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកអាចនឹងប្រទះទំងន់ការងារដែលច្រើនលើសសព្វដង ដូច្នេះការលំបាកខ្លះក៏អាចនឹងកើតមានដែរ។ យកល្អគួរបែងចែកពេលវេលា ព្រមទាំងរកពេលវេលាសម្រាកខ្លះទើបល្អប្រសើរ។ លោកអ្នកអាចនឹងជួបលាភសំណាងល្អណាស់ក្នុងពេលនេះ ដូច្នេះសូមសំឡឹងមើលឳកាស ហើយត្រូវមានភាពរួសរាន់ផង ដូច្នេះសូមរីករាយទទួលយកអំណោយផលនេះ។ ដោយឡែក សម្រាប់ការផ្លាស់ប្តូរស្ថានភាពអាចមើលឃើញថានឹងកើតឡើង ប៉ុន្តែប្រសិនបើអាចរក្សាការងារនានាឲ្យនៅជាធម្មតាសិន។ ក្នុងពេលស្របគ្នានេះ ទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកមានភាពល្អូកល្អឺន ហើយ ពត៌មានដ៏រីករាយក៏នឹងកើតឡើងផងដែរ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកមានភាពចម្រើនលូតលាស់ណាស់។ ក្នុងនោះលោកអ្នកអាចធ្វើការងារតាមក្តីប៉ងប្រាថ្នាបាន ដោយគ្មានអ្វីអាចជំទាស់បានឡើយ។ លាភសំណាង និងលទ្ធផលល្អនៃការងារអាចនឹងកំណត់បាននៅរវាងពេលល្ងាច តែសូមលោកអ្នកពាក្យសំដី។ គួរតែនិយាយតែអ្វីដែលអ្នកគិតថាមានប្រយោជន៍ ហើយដែលជាប់ទាក់ទងជាមួយនឹងកិច្ចការងារប៉ុណ្ណោះ។…

  • ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ កុំមានក្តីបារម្ភអ្វីឡើយទាក់ទងនឹងកិច្ចការងារ ព្រមទាំងមុខរបររបស់អ្នក អ្វីៗមានដំណើរការល្អប្រសើរ និងមានមនុស្សនៅជុំវិញខ្លួនជួយទំនុកបម្រុងបន្ថែមទៀតផង។ អ្វីគួរចងចាំ គឺសូមយកចិត្តទុកដាក់ចំពោះស្ថានភាពនៅជុំវិញខ្លួន ប៉ុន្តែមិនគួរឆ្លើយតបអ្វីធំដុំនោះទេ ពីព្រោះជាធម្មតាបញ្ហាទាំងនោះនឹងរលាយទៅបាត់វិញ។ ថ្ងៃនេះលោកអ្នកទទួលបានអំណោយផលនៃគំនិតវិជ្ជមាន ភាពរហ័សរហួន និងគំនិតច្នៃប្រឌិត ដូច្នេះសូមកុំព្រួយបារម្ភ ភាពជោគជ័យនឹងស្ថិតនៅលើផ្លូវរបស់អ្នក។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុ។ សូមលោកអ្នកកុំមានក្តីព្រួយបារម្ភទៅលើការបណ្តាក់ទុនចំពោះមុខជំនួញឡើយ ប៉ុន្តែក៏សូមរក្សាព្រឹត្តិការណ៍ដែលនឹងអាចកើតឡើង ដើម្បីកុំឲ្យមានក្តីលំបាក។ ក្នុងពេលនេះសូមកុំចំណាយកំលាំងចោលទទេៗ ចំពោះរឿងរ៉ាវ ការងារដែលអ្នកមិនពេញចិត្ត។ ស្របពេល នឹងដំណើរការល្អក្នុងពេលនេះ សូមលោកអ្នករៀនគ្រប់គ្រងការគិតរបស់អ្នក ធ្វើយ៉ាងណា កុំមានការព្រួយបារម្ភលលើសពីស្ថានភាពដែលអាចនឹងកើតឡើង។  ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ អ្វីៗទាំងអស់នៅក្នុងថ្ងៃនេះនឹងទទួលបានជោគជ័យទាំងអស់ ដូច្នេះសូមកុំមានការព្រួយបារម្ភ លោកអ្នកគួរចាប់យកឳកាស ហើយបំពេញក្តីស្រមៃរបស់ខ្លួនក្នុងពេលនេះ។ បើអ្នកចង់បង្កើនមុខរបរ បណ្តាក់ទុន ធ្វើដំណើរចេញឆ្ងាយសម្រាប់ការងារ ក៏ដូចជាការផ្លាស់ប្តូរកន្លែងការងារ នោះនឹងអាចធ្វើទៅបាន។ សូមរក្សាភាពស្មោះត្រង់ និងសប្បុរសរបស់អ្នកដើម្បីរក្សាលាភសំណាងឲ្យស្ថិតស្ថេរ។ ទន្ទឹមនឹងនេះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៣រោច ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៣រោច ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ធ្វើទំនាក់ទំនងជាមួយថា្នក់លើ និងមិត្តរួមការងាររ។ សូមព្យាយាមចូលរួម ផ្តល់យោបល់ទៅក្នុងកិច្ចពិភាក្សាសម្រាប់គម្រោងផែនការរួម ធ្វើដូច្នេះអ្នកនឹងទទួលបានការទទួលស្គាល់យ៉ាងពេញទំហឹង។ ក្នុងនោះដែរ សូមធ្វើការសម្រេចចិត្តដោយយោងទៅលើពត៌មានពិត និងជៀសវាងការប្រើប្រាស់អារម្មណ៍។ ក្នុងថ្ងៃនេះអ្នកអាចរៀបចំគម្រោងផែនការថ្មី ស្រមើស្រមៃសម្រាប់ការងារទៅថ្ងៃអនាគត។ លើសពីនេះ សម្រាប់ការផ្លាស់ប្តូរស្ថានភាពការងារ ឬទីកន្លែងការងារគឺអាចធ្វើទៅ បានដោយគ្មានផលជំទាស់នោះទេ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះគ្មានអ្វីអាចបង្អាក់មុខរបរការងារ និងអាជីវកម្មរបស់លោកអ្នកបានឡើយ លោកអ្នកមានលទ្ធភាពពេញលេញក្នុងការទទួលបានភាពជោគជ័យគ្រប់ភារកិច្ចដែលកំពុងអនុវត្ត ឬគ្រោងនឹងចាប់ផ្តើមថ្មី។ ប៉ុន្តែសូមលោកអ្នកព្យាយាមទទួលខុសត្រូវលើលការងារទាំងអស់របស់ខ្លួនឲ្យបានល្អ ពិសេសសូមបញ្ចប់ការងារទាំងអស់ដែលនៅលើតុ បើទោះបីជាការងារតូចតាចយ៉ាងណាក្តី។ ទាំងនេះការប្រការសំខាន់សម្រាប់លោកអ្នកដែលប្រកបការងាររដ្ឋឯកជន។ ដោយឡែក សូមមានចិត្ត អត់ធ្មត់ក្នុងទំនាក់ទំនង អ្វីៗកំពុងដំណើរការទៅយ៉ាងប្រសើរ។  ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះសញ្ញាណនៃការផ្លាស់ប្តូរក្នុងរង្វង់ការងារ និងអាជីវកម្មអាចកើតឡើង ដូច្នេះសូមត្រៀមខ្លួនសម្របខ្លួនទៅតាមស្ថានភាពនេះឲ្យបានល្អ។ ក្នុងនោះការចរចា និងកិច្ចពិភាក្សាមិនគួរសម្រេចធ្វើក្នុងពេលនេះទេ ពីព្រោះភាពយល់ច្រលំអាចកើតឡើង ហើយការជឿទុកចិត្តក៏មិនសូវមានដែរ។ ក្រៅពីនេះសូមលោកអ្នកគ្រប់គ្រងអារម្មណ៍ និងមមិនត្រូវធ្វើការសម្រេចិចិត្តលឿនពេកនោះទេ។ លើសពីនេះ ប្រហែលជាមិត្តរួការងាររបស់អ្នកមិនតែងតែចូលចិត្ត…

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១២រោច ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១២រោច ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះប្រហែលជាលោកអ្នកត្រូវប្រឈមមុខនឹងបញ្ហាច្រើន ហើយមនុស្សដែលនៅជុំវិញខ្លួនក៏ពិបាកក្នុងការសុំជំនួយទៅទៀត។ ក្នុងនោះសូមលោកអ្នកពិនិត្យតាមដានជំហានការងាររបស់មិត្តភក្តិ ពិសេសដៃគូជំនួញដើម្បឲ្យលោកអ្នកអាចស្វែងយល់បញ្ហាជាមុន ហើយរកវិធីដោះស្រាយបានទាន់ពេលវេលា។ ឧបាយកលក្នុងពេលនេះ អាចនឹងធ្វើឲ្យលោកអ្នកមានការលំបាកណាស់ ដូច្នេះសូមកុំធ្វេសប្រហែសជាដាច់ខាត។ ក្រៅពីនេះ សូមព្យាយាមរកភាពរីករាយសម្រាប់ជីវិតរបស់ខ្លួន​ ជៀសវាងកុំចំណាយពេលលើសកំរិតនៅកន្លែងការងារ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អបង្គួរ។ សូមព្យាយាមធ្វើយ៉ាងណាកំណត់អាទិភាពការងារឲ្យបានត្រឹមត្រូវ។ ឥឡូវនេះមិនមែនជាពេលវេលាដ៏ល្អបំផុតសម្រាប់ការសម្រេចចិត្តដោយឯកឯង និងធ្វើកិច្ចព្រមព្រៀងនោះទេ ពីព្រោះហានិភ័យនៃការចាញ់បោកគឺខ្ពស់ណាស់។ ជាទូទៅលោកអ្នកអាចបញ្ចប់ការងារដោយជោគជ័យ ហើយអ្នកក៏អាចយកឈ្នះរាល់ឧបសគ្គដោយប្រើវិធីសាស្រ្តធម្មតា។ លើសពីនេះ សូមលោកអ្នកផ្តោតការយកចិត្តទុកដាក់ចំពោះហេតុការណ៍ នោះអ្នកនឹងអាចយល់ដឹង ហើយរកបានពិធីសាស្រ្តដោះស្រាយយ៉ាងងាយស្រួល។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលល្អសម្រាប់ការចាកចេញពីស្ថានភាពបច្ចុប្បន្ន។ លោកអ្នកមិនគួរទ្រាំនឹងការងារស្មុគ្រស្មាញក្នុងការិយាល័យចាស់ ឬស្ថិតក្នុងរង្វង់មនុស្សដែលមានគំនិតអវិជ្ជមាននោះទេ។ ក្នុងនោះ ប្រហែលជាអ្នកគួរចាប់អារម្មណ៍នឹងការងារ ច្រើនជាងគំនិតរបស់អ្នកដទៃចំពោះលោកអ្នក។ ដោយឡែក លោកអ្នករំពឹងថានឹងទទួលបានលាភសំណាងជាសម្ភារៈ និងជាលុយកាក់ច្រើន ដូច្នេះលោកអ្នកជាអាជីវករមិនគួរមានការស្ទាក់ស្ទើរក្នុងការបោះទុននោះទេ ពីព្រោះអ្នក ទទួលបានភាពចម្រុងចម្រើនណាស់។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ…

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផល សម្រាប់ការផ្លាស់ប្តូរស្ថានភាពការងារ។ លោកអ្នកអស់បារម្ភពីភាពរឹងស្ទះបន្តទៀតហើយ ពីព្រោះទាំងអាជីវកម្ម និងការងាររដ្ឋឯកជនទាំងឡាយនឹងអាចទទួលបានភាពចម្រើនរុង រឿង។ ក្រៅពីនេះ សូម្បីតែមនុស្សដែលនៅក្បែរលោកអ្នកក៏នឹងជួយជ្រោមជ្រែងលោកអ្នក ដោយអស់លទ្ធភាពផងដែរ។ ផ្ទុយទៅវិញ ចំពោះលោកអ្នកដែលមានគម្រោងចាកចេញឆ្ងាយសម្រាប់ដំណើរបេសកកម្មគួរតែក្តោបក្តាប់ពត៌មានការងារទាំងឡាយអោយបានគ្រប់ ជ្រុងជ្រោយ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររកស៊ីជួញដូរមានលទ្ធផលល្អជាទីគាប់ចិត្ត។ មិនត្រឹមតែប៉ុណ្ណេះអ្នកក៏នឹងទទួលបានការគាំទ្រច្រើន។ ដូច្នេះ ប្រសិនបើអ្នកមានគម្រោង ឬកិច្ចការដែលគួរបង្ហាញចេញ ថ្ងៃនេះជាពេលវេលាល្អណាស់។ ក្រៅពីនេះ សូមលោកអ្នកគិតគូរអំពីការតុបតែងខ្លួនជាថ្មី ពីព្រោះស្ថានភាពសាម័ញ្ញរបស់អ្នកនឹងនាំផលពិបាកក្នុងការធ្វើទំនាក់ទំនង ឬការទុកចិត្តពីមនុស្សក្នុងក្រុមការងារ ពិសេសដៃគូអាជីវកម្ម។ ក្រៅពីនេះ​សូម លោកអ្នកយកចិត្តទុកដាក់ជាពិសេសជាមួយនឹងទំនាក់ទំនងរវាងមនុស្សក្នុងរង្វង់ការងារ ការពន្យល់ និងការផ្តល់ហេតុផលមានសារសំខាន់បំផុត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមប្រយ័ត្នលើកិច្ចការងារ និងអាជីវកម្ម ព្រោះលោកអ្នកអាចចាញ់ឧបាយកលបោកបញ្ឆោតគេ។ ចំពោះលោកអ្នកដែលធ្វើការជាមួយការពិភាក្សាចរចាអាចនឹងមានភាពលំបាកធ្វើឲ្យគេជឿទុកចិត្តបន្តិចហើយពេលនេះ ហេតុដូច្នេះសូមលោកអ្នកប្រមូលយកពត៌មានសំខាន់ និងភស្តុតាងទុកគ្រាន់ជាសំអាង។ ដោយឡែក ចំពោះការប្រើប្រាស់លុយកាក់ច្រើនពេក អាចនឹងជះឥទ្ធិពលអាក្រក់ដល់លំនឹងហិរញ្ញវត្ថុ។ ស្របពេលជាមួយគ្នានេះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៦រោច ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៦រោច ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អប្រសើរសម្រាប់ការ ធ្វើទំនាក់ទំនងជាមួយនឹងដៃគូ និងការបូកសរុបរាល់ការចំណាយផ្នែកពាណិជ្ជកម្ម ផល ចំណេញក៏នឹងបានទទួល។ លោកអ្នកនឹងមានជោគជ័យចំពោះការចំណាយដើមទុន ការ ផ្ទេរផ្ទូរចលន និងអចលនទ្រព្យ។ ចំពោះបញ្ហានៅក្នុងពេលនេះមិនមានអ្វីដែលគួរអោយអ្នក ព្រួយបារម្ភថានឹងប៉ះពាល់ទៅដល់មុខរបរនោះទេ។ លើសពីនេះ លោកអ្នកមានឳកាសដើម្បី បំពេញការងារអោយសម្រេចទាន់ពេលវេលា ហើយអាចធ្វើការគ្រប់គ្រងស្ថានភាពបាន ប្រសើរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះនឹងមានអំណោយផលជាពិសេសទៅលើលោក អ្នកដែលបំពេញការងារផ្នែកសិល្បៈ។ រាល់ការងារទាំងឡាយនឹងទទួលបានផលសម្រេច គាប់ចិត្ត ហេតុនេះអ្នកអាចកាលវិភាគដើម្បីតាមបង្ហាញស្នាដៃ ការធ្វើបទបង្ហាញ និងការ តាំងពិព័រណ៍ស្នាដៃនានាផងដែរ។ សម្រាប់អាជីពរបស់លោកអ្នកក្នុងពេលនេះគឺស្ថិតនៅក្នុង​ ជំហានដំបូង។ អ្នកមិនអាចគិតគូរពីអ្វីផ្សេងក្រៅពីការងារបានទេ ប៉ុន្តែវាគ្មានហេតុផលណា មួយដែលអោយអ្នកសំកុកនៅកន្លែងការលើសកំរិតនោះទេ។ សូមបំពេញការងារទៅតាម គម្រោង និងកាលវិភាគគឺជាការគ្រប់គ្រាន់សម្រាប់ពេលនេះ។   ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភសំណាងច្រើនណាស់ក្នុងថ្ងៃនេះ រួមទាំងជីវិតឯកជន និងកិច្ចការ។ ទ្រព្យសម្បត្តិ…