Category: ហោរាសាស្ត្រ

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៧កើត ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៧កើត ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះលោកអ្នកមានអំណោយផលសម្រាប់ការឆ្លុះបញ្ចាំង និងវិភាគលើស្ថានភាពអាជីពរបស់អ្នកក្នុងពេលបច្ចុប្បន្ន។ ក្នុងនោះដែរ សូមចំណាយពេលរៀបចំផែនការសកម្មភាពរបស់អ្នកឲ្យបានច្រើនសប្តាហ៍ទៅមុខទៀត។ ហើយការខំប្រឹងប្រែងបញ្ចប់ការងារឲ្យរួចរាល់គឺមានសារសំខាន់ខ្លាំងណាស់ ប៉ុន្តែការស្នាក់នៅយូរពេកក្នុងការិយាល័យក៏មិនមែនជាជម្រើសដ៏ល្អរបស់អ្នកដែរ។ ក្រៅពីនេះ លោកអ្នកអាចធ្វើ ដំណើរផ្សងពេ្រងសម្រាប់អាជីពបាន ពីព្រោះឳកាសនៅពេលនេះកំពុងកើនឡើង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគឺមានអំណោយផលសម្រាប់ការឆ្លុះបញ្ចាំង និងវិភាកលើស្ថានភាពការងារ។ ក្នុងនោះដែរ រាល់ការរំពឹងទុកនានានឹងធានាថាទទួលបានជោគជ័យយ៉ាងពិតប្រាកដណាស់ ដូច្នេះមិនមានអ្វីត្រូវព្រួយបារម្ភពេកនោះទេ។ ប៉ុន្តែប្រការចាំបាច់ដែលអ្នកគួរយកចិត្តទុកដាក់គឺទាក់ទងនឹងការសម្រេចចិត្ត សូមព្យាយាមគិតគូរឲ្យបានម៉ត់ចត់។ លើសពីនេះ សូមលោកអ្នកទទួលខុសត្រូវអោយបានល្អបំផុត បើ ទោះបីជាការងារនោះតូចតាចយ៉ាងណាក្តី។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកយកចិត្តទុកដាក់ទៅលើប្រភពពត៌មាននានាបន្ថែម ពីព្រោះលោកអ្នកទំនងជាត្រូវមានបញ្ហាទាក់ទងនឹងការសម្រេច ឬផ្តល់គំនិតជាផ្លូវការ ឬការបាត់បង់ពត៌មានសំខាន់ ដែលអាចបណ្តាលឲ្យមានបញ្ហានៅកន្លែងការងារ។ ទន្ទឹម នឹងនេះលោកអ្នកអាចស្វែងយល់ពីស្ថានភាពដែលនៅជុំវិញខ្លួនបានយ៉ាងប្រសើរ មិនត្រឹម តែប៉ុណ្ណោះអ្នកមានលទ្ធភាពដោះស្រាយបញ្ហានោះដោយសន្តិវិធីផងដែរ។ ប្រការចាំបាច់ ដែលអ្នកត្រូវប្រយ័ត្នគឺការសម្រេចចិត្តដោយប្រើអារម្មណ៍។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។…

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៦កើត ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៦កើត ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ សម្រាប់អ្នកប្រកបអាជីវកម្ម នឹងទទួលបានការគាំទ្រច្រើន ប៉ុន្តែមានអ្នកច្រណែនក៏ច្រើនដែរ។ សម្រាប់អ្នកប្រកបការងារ នឹងសម្រេចផលជាទីគាប់ចិត្ត ប៉ុន្តែចូររក្សាទំនាក់ទំនងជាមួយចៅហ្វាយនាយឲ្យបានល្អ។ សូមកុំខ្វល់ខ្វាយជាមួយបញ្ហាតូចតាច ពីព្រោះអ្វីៗនៅក្នុងថ្ងៃនេះស្ថិតក្នុងការគ្រប់គ្រង។ ថ្ងៃនេះលោកអ្នកមានអំណោយផលខ្លាំងចំពោះភាពទាក់ទាញខាងក្រៅ ដូច្នេះសូមគិតគូរអំពីការតុបតែងខ្លួនឡើងវិញ ដើម្បីអាចទទួលបានលទ្ធភាពវិជ្ជមានក្នុងការធ្វើទំនាក់ទំនងផ្នែកមុខរបរការងារ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមប្រយ័ត្នលើកិច្ចការងារ និងអាជីវកម្ម ព្រោះលោកអ្នកអាចចាញ់ឧបាយកលបោកបញ្ឆោតគេ ដោយឡែកការជឿទុកចិត្តត្រូវប្រុងប្រយ័ត្នបំផុតក្នុងថ្ងៃនេះ។ ភាពស្ងប់ផ្តល់នូវការគិតវែងឆ្ងាយ និងមិនអាចឲ្យគេចាប់ថ្នាក់អ្នកបាន ពីព្រោះក្នុងពេលនេះអ្នកកំពុងមានមនុស្សចាំមើលបំណាំ។ កុំធ្វើជាមនុស្សសង្ស័យច្រើន បណ្តោយរឿងណាត្រូវកើតឲ្យវាកើត ប៉ុន្តែត្រៀមផ្លូវដោះស្រាយដោយឆ្លាតវៃ។ ក្រៅពីនេះ សូមមានចិត្តអត់ធ្មត់ និងអធ្យាស្រ័យខ្ពស់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរកាក់កបជាធម្មតា ចំណែកអ្នកប្រកបការងារវិញ ក៏សម្រេចបានផ្លែផ្កានឹងការទទួលស្គាល់សមត្ថភាពការងារពីក្រុមការងារផងដែរ។ ដោយឡែក តំណែងការងារ និងផលប្រយោជន៏ធំដុំ មិនទាន់ទទួលបានក្នុងពេលនេះទេ។ សូមកុំទាន់បាក់ទឹកចិត្ត ខំប្រឹងបន្តទៅទៀត។ រក្សាទំនាក់ទំនងឲ្យបានល្អជាមួយមនុស្សដែលនៅក្បែរ ពីព្រោះពួកគេអាចជួយទំនុកបម្រុង និងយកអាសារលោកអ្នកបាន។ លើសពីនេះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ច

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ច

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធានាថាទទួលបានភាពជោគជ័យទាំងអស់សម្រាប់រាល់ការងារ ផែនការ ក៏ដូចជាដើមទុនក្នុងពេលនេះ។ ទន្ទឹមនឹងនេះផែនការសកម្មភាពរបស់អ្នកទទួលបានការគាំទ្រច្រើន ដែលនេះជាចំណុចល្អសម្រាប់ឲ្យអ្នកឆក់ឳកាសសម្រាប់ស្ថេរភាពអាជីពយូរអង្វែង។ ដោយឡែក ប្រការគួរជៀសវាង គឺការដើរចោលការងារ ឬមើលស្រាលស្ថានការណ៍នានាដែលអាចនឹងកើតឡើងនៅក្នុងពេលនេះ។ ដោយឡែក សូមធ្វើទំនាក់ទំនង ឬចូលអោយកាន់តែកៀកនឹងថ្នាក់លើ។   ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការល្អជាប្រក្រតី។ ប៉ុន្តែសូមការពារខ្លួនពីការរំខាន និងទំនាក់ទំនងដែលមិនចាំបាច់។ ក្នុងនោះសូមព្យាយាមធ្វើការទំនាក់ទំនងជាមួយថ្នាក់លើ ពីព្រោះលោកអ្នកហាក់កំពុងឃ្លាតឆ្ងាយពីការយកចិត្តទុកដាក់ និងការកត់សម្គាល់នៅក្នុងកន្លែងការងារ។ សម្រាប់អាជីវករ សូមលោកអ្នករក្សាភាពស្ងៀមស្ងាត់ រក្សាពាក្យសំដី តែខំប្រឹងអនុវត្តផែនការជានិច្ច។ ក្នុងនោះ នៅក្នុងពេលនេះអ្នកអាចធ្វើការ ផ្លាស់ប្តូរស្ថានភាពការងារ ឬទីកន្លែងការងារទៅតាមបំណងប្រាថ្នា។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាថ្ងៃល្អបំផុតសម្រាប់ដោះស្រាយបញ្ហាទាក់ទងនឹងអចលនទ្រព្យនោះទេ។ សូមព្យាយាមការពារស្ថានភាពប្រែប្រួលក្នុងពេលឲ្យបាន ពីព្រោះអ្នកអាចនឹងបញ្ចប់ការងារ ឬអាជីវកម្មជាមួយនឹងការខាតបង់ផ្នែកហិរញ្ញវត្ថុ។ទន្ទឹមនឹងនេះ ចិត្តរបស់អ្នកក៏មានភាពប្រែប្រួលច្រើន ដែលអាចឲ្យអ្នកងាយទទួលឥទ្ធិពលពីខាងក្រៅ ប៉ុន្តែក៏អាចនឹងទទួលបានពត៌មានច្រើនផងដែរ។ ក្នុងពេលស្របគ្នានេះ សូមមាន ចិត្តក្លាហាន…

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦​ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦​ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ នៅថ្ងៃនេះសូមព្យាយាមការពារខ្លួនពីការរំខាន និងទំនាក់ទំនងដែលមិនចាំបាច់។ វានឹងជាការល្អប្រសើរ ប្រសិនបើអ្នកមិនចូលរួមក្នុងបញ្ហារបស់អ្នកដទៃ និងបញ្ជៀសបញ្ហាផ្ទាល់ខ្លួន ដូច្នេះសូម្បីការងារខ្លះក៏ត្រូវថ្លឹងថ្លែងពេលវេលាប្រតិបត្តិការដែរ។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមបង្កើនការទំនាក់ទំនងជាមួយមនុស្សនៅក្នុងក្រុម ពិសេសជាមួយនឹងថា្នក់លើតែម្តង។ លើសពីនេះមិនត្រូវរំខានចិត្តជាមួយបញ្ហាដែលអាចនឹង កើតឡើងពេកនោះទេ ពីព្រោះស្ថានភាពនេះនឹងប្រែប្រួលយ៉ាងឆាប់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារនានាដែលអ្នកកំពុងតែប្រតិបត្តិ គឺមានដំណើរល្អជាប្រក្រតី ប៉ុន្តែសម្រាប់ការងារ ឬការបណ្តាក់ទុនថ្មីនឹងបានទទួលលទ្ធផលជាវិជ្ជមានធំដុំនោះទេ ហើយម្យ៉ាងទៀតចំពោះសកម្មភាពដែលទាក់ទងអចលនទ្រព្យ គួរតែបដិសេធទើបល្អប្រសើរ។ ក្រៅពីនេះអ្វីដែលអ្នកត្រូវចងចាំ គឺរក្សាអាកប្បកិរិយាវិជ្ជមានមិនឲ្យបាត់បង់ឲ្យសោះ។ ក្នុងនោះសូមកុំខ្វល់នឹងការលំបាកដែលបានជួបប្រទះខ្លាំងពេក អ្វីៗ នឹងរសាយទៅវិញដោយងាយ។ ក្នុងនោះដែរ ទំនាក់ទំនងផ្ទាល់ខ្លួនមានភាពល្អូកល្អឺនប្រសើរ ណាស់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពរបស់អ្នកណែនាំឲ្យមានការវាយតម្លៃនានាជាមួយនឹងភាពឆ្លាតវៃ ហើយជៀសវាងកិច្ចការងារ ឬគម្រោងណាដែលទាក់ទងនឹងសំណួរចម្លើយក្នុងថ្ងៃនេះ។ ជាទូទៅអ្នកអាចនឹងអនុវត្តផែនការទាំងអស់ដោយជោគជ័យ ប្រសិនបើអ្នករៀនពីរបៀបគ្រប់គ្រងធនធានឲ្យបានត្រឹមត្រូវ។ សូមព្យាយាមកែលម្អរូបរាងខាក្រៅរបស់ខ្លួន ដើម្បីបង្កើនទំនាក់ទំនាក់ជាមួយមនុស្សក្នុងក្រុមការងារ។ ក្នុងនោះរាល់ពត៌ មានសូមមានការវិនិច្ឆ័យ ព្រោះក្រែងចាញ់បញ្ឆោតគេ។ ឆ្នាំថោះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារ និងរបររកស៊ីជួញដូរនឹងទទួលបានផលជាទីគាប់ចិត្ត។ សូមរក្សាចិត្តគំនិតល្អសមរម្យជានិច្ច កុំវាយតម្លៃស្ថានការណ៍ ស្តាប់មតិយោបល់មនុស្សនៅជុំវិញខ្លួនដោយភាពវៃឆ្លាត។ ត្រូវចេះថ្លឹងថ្លែងពាក្យសំដី ពីព្រោះលោកអ្នកមានអ្នកច្រណែនឈ្នានីសដឲនៅក្បែរខ្លួន។ សូមរស់នៅ និងប្រកបការងារដោយមានគម្រោងការជានិច្ច។ ក្រៅពីនេះ រាល់ការផហលាស់ប្តូរទីកន្លែងការងារ គឺអាចធ្វើទៅបាន ដោយរលូនបំផុត។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះមានអំណោយផលខ្លាំងសម្រាប់រាល់កិច្ចការនានា។ ចំពោះលោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរការងារសូមកុំស្ទាក់ស្ទើរ ជំហ៊ានរបស់អ្នកស្ថិតក្នុងខ្សែបន្ទាត់ជោគជ័យ។ ប៉ុន្តែក្នុងពេលស្របគ្នាសូមគ្រប់គ្រងគំនិតយោបល់របស់ខ្លួន។ ការជឿទុកចិត្ត គឺត្រូវតែស្ថិតក្នុងបរិបទច្បាស់លាស់។ ការបណ្តាក់ទុន និងទិញអចលនវត្ថុនឹងទទួលបានផលល្អ ប៉ុន្តែរាល់ការចំណាយសូមមានខ្ទង់ច្បាស់លាស់។ ក្រៅ ពីនេះសូមមានភាពស្មោះត្រង់ក្នុងទំនាក់ទំនង។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ និងរបរអាជីវកម្មតូចធំ នឹងទទួលផ្លែផ្លាយ៉ាងត្រចេះត្រចង់។ ថ្ងែនេះ គួរបញ្ចេញសមត្ថភាពឲ្យអស់ ព្រោះជាឳកាសចាប់យកកិច្ចការងារធំ និងត្រូវរក្សាសំដីទន់ភ្លន់។ អ្នកគួរបោះបង់ចោលរឿងតូចតាចគ្មានប្រយោជន៍ និងព្យាយាមធ្វើកិច្ចការមួយឲ្យចប់។ ពេលវេលាសំណាងរបស់អ្នក នៅពេលព្រឹក ដូច្នេះធ្វើយ៉ាងណាមិនគួរអោយខកខានឳកាសនោះទេ។ ក្រៅពីនេះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ២កើត ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ២កើត ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ចូរព្យាយាមការពារខ្លួនអ្នកពីបញ្ហា ឬរឿងរ៉ាវដែលគ្មាន ប្រយោជន៍ និងរួមទាំងការធ្វើទំនាក់ទំនងដែលមិនទាក់ទងនឹងការងាររបស់អ្នកផងដែរ។ ក្នុង នោះវានឹងប្រសើរជាង ប្រសិនបើអ្នកចំណាយពេលវេលាទាំងអស់ទៅលើការងារដែលអនុ វត្តសព្វថ្ងៃ។ ហោរាសាស្រ្តអាជីពសន្យាថាអ្នកនឹងទទួលបានភាពជោគជ័យនូវរាល់កិច្ចការ ទាំងឡាយដែលអ្នកបានធ្វើពេញមួយថ្ងៃនេះ។ លើសពីនេះ អ្នកនឹងអាចឆ្លងផុតនូវរាល់ឧប សគ្គទាំងអស់នៅលើផ្លូវរបស់អ្នក ដោយគ្រាន់តែអនុវត្តវិធីសាស្រ្តធម្មតាៗប៉ុណ្ណោះ។ ក្រៅពី នេះអ្នកនឹងអាចស្វែងរកដំណោះស្រាយនៃកំហុសរបស់អ្នក។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ ​រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អប្រសើរបំផុតសម្រាប់ដោះ ស្រាយចំពោះការលក់ចេញទិញចូលចលនៈ និងអចលនៈទ្រព្យ ហើយធ្វើយ៉ាងណាកុំចាយ វាយ ឬប្រើប្រាស់លុយកាក់ដើម្បីបណ្តាក់ទុនលើមុខរបរនានា ពីព្រោះឳកាសដែលអ្នកនឹង ខាតបង់មានទំហំធំ។ ក្រៅពីនេះ អ្នកក៏មិនអាចធ្វើការលើសទំងន់បានដែរ។ ជាទូទៅកំលាំង​ កាយចិត្តរបស់អ្នកមានសក្តានុពលណាស់ ប៉ុន្តែថ្ងៃនេះមិនមែនជាពេលវេលាត្រឹមត្រូវដើម្បី ប្រើប្រាស់លទ្ធភាពទាំងនោះបាននោះទេ។​ អាស្រ័យហេតុនេះ សូមកុំធ្វើកិច្ចការអ្វីឡើយ ប្រសិនបើអ្នកមានភាពហត់នឿយ។   ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកមានភាពស្មុគ្រស្មាញ ប្រទាក់ក្រឡា ដែលធ្វើអោយអ្នកពិបាកនឹងដោះស្រាយ…

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៥រោច ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៥រោច ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ នៅថ្ងៃនេះស្ថានភាពហិរញ្ញវត្ថុហាក់មានវិបត្តិ។ អ្នកអាចបាត់បង់លុយកាក់ ឬបង់ខាតក្នុអាជីវកម្មបានដោយងាយ។ យកល្អកុំធ្វើការពាក់ព័ន្ធនឹងរឿងលុយកាក់ ឬសូម្បីតែការផ្ទេរផ្ទូរទឹកប្រាក់ក្តី។ ក្នុងពេលនេះសូមយកអ្នកព្យាយាមក្តោបក្តាប់ឳកាស​ ហើយសម្របទៅតាមគម្រោងផែនងការជានិច្ច។ លើសពីនេះ បើទោះបីស្ថានភាពថ្ងៃនេះ ហាក់មិនសូវជាសមប្រកបក្តី អ្នកនៅតែអាចបន្តការងារទៅតាមគំរោងផែនការ និងគោល គំនិតដែលបានរៀបចំ ប៉ុន្តែមិនចាំបាច់ត្រូវលំអិតពេកទេ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ ​រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ សូមចំណាយពេលវេលាធ្វើការជាមួយនឹងឯកសារ ឬផ្តោត ការយកចិត្តទុកដាក់ទៅលើការសរសេរការងារ ឬរបាយការណ៍។ ក្នុងនោះ សូមព្យាយាមធ្វើ យ៉ាងណាកុំសូវទាក់ទងច្រើនជាមួយមនុស្សរួមការងារ ឬមនុស្សនៅក្នុងក្រុមផ្ទាល់ ពីព្រោះ អ្នកអាចនឹងមានជម្លោះដែលទាក់ទងនឹងវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ ប្រសិនបើអ្នកបានចាត់ចែង គម្រោងផែនការសម្រាប់ភាពជោគជ័យនៅក្នុងអាជីពហើយ ចូរធ្វើតាមគម្រោងនោះចុះ ហើយការបោះបង់គោលគំនិត ព្រោះតែការផ្តល់ជូនដែលអ្នកនឹងឃើញចំពោះមុខ គឺមិនល្អ នោះទេ។   ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូររបស់អ្នកមានស្ថានភាព ល្អប្រសើរគួរអោយកត់សម្គាល់។ ប៉ុន្តែអ្នកក៏មិនគួរចំណាយលុយកាក់ទ្រព្យសម្បត្តិច្រើននៅ ក្នុងពេលនេះទេ…

  • ហោរាសាស្រ្តប្រចាំថ្ងៃ សុក្រ ១៣រោច ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃ សុក្រ ១៣រោច ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងជំនួញជួញដូររបស់អ្នកនឹងទទួលបានទិន្នផលដ៏ល្អប្រសើរណាស់។ ក្រៅពីនេះសូមកុំមានការភ័យខ្លាច ទោះបីជាគូប្រជែងធំរបស់អ្នកក្តី ព្រោះលោកអ្នកមានមនុស្សប្រុសស្រីនៅជុំវិញខ្លួនចាំផ្តល់ការគាំទ្រ។ បើទោះបីមានបញ្ហាតិចតួច សូមកុំបាត់បង់ជំនឿចិត្តលើខ្លួនឯង។ ក្រៅពីនេះ សូមលោកអ្នកចូល អោយកាន់តែកៀកទៅនឹងទំនាក់ទំនងខាងក្នុងទីកន្លែងការងារនោះអ្នកនឹងមានលទ្ធភាព ក្តោបក្តាប់ស្ថានការណ៍បានយ៉ាងប្រសើរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ ​រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអ្នកអាចមានសភាពវិលវល់ក្នុងការប្រកបការងារ ក៏ដូចជាជំនួញជួញដូរ ដូច្នេះសូមព្យាយាមរៀបចំគម្រោងឲ្យបានច្បាស់។ លោកអ្នកគួរផ្អាក ហើយយកវេលាគិត​ ប្រសិនបើអ្នកមិនច្បាស់ ឬទទួលអារម្មណ៍អវិជ្ជមានពីការងារ និងបរិស្ថានជុំវិញ។ ក្រៅពីនេះលោកអ្នកអាចមានផលប៉ះពាល់ដល់ផ្នែកហិរញ្ញវត្ថុតិចតួច ដូច្នេះយកល្អសូមប្រើប្រាស់លុយកាក់ ឬបោះជំហានជាមួយនឹងគម្រោងផែនការជានិច្ច។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកនឹងទទួលបានការទុកចិត្តពីមនុស្សផ្ទុយភេទ ហើយរាល់បញ្ហានានាក្នុងមុខរបរការងារ នឹងទទួលបានជ័យជំនះពីគូប្រជែងបាន។ សូមបង្កើនការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួនបន្ថែមទៀត ហើយ ត្រូវរក្សាសមភាពរវាងទំនាក់ទំនងទើបប្រសើរ។ ថ្ងៃនេះអ្នកក៏នឹងអាចទទួលបានដំណឹងដ៏រីក រាយដែលអ្នកបានរំពឹងជាយូរណាស់មកហើយដែរ។ ប្រការដែលគួរជៀសវាងគឺការចែក រំលែកពត៌មាន សូមរក្សាពត៌មានសំខាន់ក្នុងខ្លួនអ្នកវិញល្អជាង។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ…

  • ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរ និងកិច្ចការងារផ្សេងៗដំណើរការទៅយ៉ាងរលូន គ្មានអ្វីមកបង្អាក់បំណងប្រាថ្នាអ្នកទេ ប៉ុន្តែសូមរក្សាចិត្តសប្បុរស បំភ្លេចរឿងមួយចំនួនដែលគ្មានប្រយោជន៍។ ថ្ងៃនេះលោកអ្នកមានមនុស្សចាំមើលបំណាំ និងរកវិធីបង្អាក់ភាពជោគជ័យរបស់អ្នកផងដែរ ដូច្នេះសូមគ្រប់គ្រងស្ថានការណ៍។ ដោយឡែក​ ក្នុងរយៈពេល ព្រឹកសូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការខាតបង់ទ្រព្យដោយការជឿជាក់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរជួញដូរ និងកិច្ចការងារចម្រើនលូតលាស់ជាធម្មតា។ ចូររក្សាទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន កុំធ្វើដឹងជាមួយរឿងដែលមិនបានការ ជាពិសេសរាល់ករណីជម្លោះ ឬមតិរិះគន់ត្រូវជៀសវាងជាដាច់ខាត។ ប្រសិនបើចង់សម្រេចចិត្តលើកិច្ចការធំ ចូរពិគ្រោះយោបល់នឹងមនុស្សជិតស្និទ្ធ ពិសេសជាមួយក្រុមការងារដែលយល់ដឹងស្ថានការណ៍។ ក្រៅពីនេះ សូមលោកអ្នករក្សាការងារអោយនៅក្នុងកំរិតធម្មតា សិនទើបជាការប្រសើរជាង។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានសំណាងល្អណាស់ក្នុងជីវិតនៅថ្ងៃនេះ។ កុំបោះបង់ការប្រឹងប្រែង បន្ថែមកំលាំងឆ្ពោះទៅមុខឲ្យខ្លាំង។ ត្រូវចេះសំលឹងមើលហេតុការផ្សេងៗដែលបានកើតឡើង និងរៀនដោះស្រាយដោយឆ្លាតវ័យ។ លោកអ្នកអាចសម្រេចចិត្តបណ្តាក់ទុន ឬចាប់ផ្តើមធ្វើកិច្ចការងារថ្មីបាន ចំណែកពិធីមង្គលនានាអាចធ្វើទៅបានគ្រប់ពេល។ ដោយឡែក សូមព្យាយាមចូលអោយកាន់តែកៀកនឹងថ្នាក់លើ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ…

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២

    ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទទួលបានផលប្រយោជន៍ដ៏ធំក្នុងជំនួញ និងការងារ ប៉ុន្តែលក្ខខណ្ឌដ៏ចាំបាច់បំផុតក្នុងពេលនេះគឺត្រូវបដិសេធអារម្មណ៍រំជួល ចិត្តរវើរវាង និងសំដីទ្រគោះចំពោះមនុស្សនៅជុំវិញខ្លួន។ អ្នកអាចមានបញ្ហាជាមួយមិត្តនៅក្នុងក្រុម ហើយបន្តិចម្តងពួកគេនឹងបាត់ជំនឿលើអ្នក ប្រសិនបើអ្នកមិនគ្រប់គ្រងខ្លួនឯងទេ។ ក្រៅពីនេះ ធ្វើយ៉ាងណាមិនគួរមានការធ្វេសប្រហែសឡើយ។ ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ដែត។ រាសីថ្ងៃនេះនឹងផ្តល់ភាពជោគជ័យដល់អ្នកពេញមួយថ្ងៃតែម្តង។​ អ្នកនឹងអាចជំនះរាល់ឧបស័គ្គដោយងាយ ហើយមិនត្រូវការក្បួនច្បាប់អ្វីធំដុំនោះទេ​ ពីព្រោះពាក្យសំដីរបស់អ្នកហាក់មានឥទ្ធិពលខ្លាំងណាស់ក្នុងការដោះស្រាយបញ្ហា។ សូមព្យាយាមចាប់ផ្តើមការងារតាំងពីព្រឹក ហើយមានភាពរហ័សរហួនជានិច្ច។ លើសពីនេះ​ ថ្ងៃ នេះជាពេលវេលាល្អបំផុតសម្រាប់ចាកចេញពីស្ថានភាពចាស់ ឬការផ្លាស់ប្តូរកន្លែងការងារ។ ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីអាជីពការងារផ្តល់ដល់អ្នកនូវភាពចម្រើនលូតលាស់យ៉ាងខ្លាំងសម្រាប់រាល់កិច្ចការទាំងឡាយដែលអ្នកកំពុងធ្វើ និងគ្រោងទុក។ លោកអ្នកអាចដាក់បង្ហាញការងារទាំងនោះបាន ហើយអ្វីៗនឹងផ្តល់មកវិញនូវភាពវិជ្ជមានទាំងអស់។ លោកអ្នកដែលប្រកបការងាររដ្ឋអាចនឹងទទួលបានដំណឹងដ៏រីករាយទាក់ទងនឹងផែនការសកម្មភាពរបស់អ្នក។ ក្រៅពីនេះ បើទោះមានផលរំខានខ្លះក្តី សូមមាន ចិត្តអត់ធ្មត់ និងព្យាយាមដោះស្រាយតាមកាលទេស និងដោយសន្តិវិធី។ ឆ្នាំច សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។…