Category: ហោរាសាស្ត្រ

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវ នឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវ នឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងែនេះរាល់កិច្ចការងារនានារបស់អ្នកដំណើរការទៅយ៉ាងរលូនណាស់ ព្រមទាំងមានមនុស្សជាច្រើនជួយយកអាសារផងដែរ។  សូមលោកអ្នកប្រយ័ត្នប្រយែងនឹងការចំណាយលុយកាក់ ព្រោះលោកអ្នកអាចនឹងចាញ់បោកគេ។ សូមរក្សាចិត្តគំនិត និងភាពទន់ភ្លន់ ប៉ុន្តែមិនត្រូវទុកចិត្តមនុស្សពេកនោះទេ។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមគ្រប់គ្រងការងារយ៉ាងណាអោយបានសមល្មម ដើម្បីជៀសវាងភាព ស្មុគ្រសា្មញ និងភាពរឹងស្ទះ។  ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងនាំសំណាងធំដល់អ្នកប្រកបកិច្ចការងាររដ្ឋ និងឯកជន ព្រោះលោកអ្នកកំពុងមានដំណឹងដ៏ល្អទាក់ទងនឹងតំណែងតួនាទីល្អ។ ចំណែកលោកអ្នកធ្វើអាជីវកម្មនឹងទទួលបានផលចំណេញជាទីគាប់ចិត្ត។ លោកអ្នកមានមនុស្សជាច្រើនចាំទំនុកបម្រុង និងគាំទ្ររាល់កិច្ចការទាំងពួង ដូច្នេះសូមកុំបារម្ភក្នុងការចាប់យកការងារថ្មីៗ ឬធ្វើទៅតាម​​បំណងប្រាថា្នរបស់ខ្លួន។ ក្នុងនោះ សូមរកពេលវេលាខ្លះ សម្រាប់សេចក្តីផ្ទាល់ខ្លួន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានកង្វល់ច្រើនណាស់ ចំណែកកិច្ចការងារក៏ហាក់មានភាពប្រទាក់ក្រឡាច្រើនផងដែរ។ សូមមានភាពអត់ធ្មត់ និងព្យាយាមបន្ថែមដើម្បីកែប្រែស្ថានការណ៍។ ភាពរស់រាយរាក់ទាក់ និងដាក់ចិត្តថ្លើមក្នុងភារកិច្ចការងារ ព្រមទាំងមនុស្សជុំវិញខ្លួន និងជួយសម្រួលស្ថានការណ៍បានប្រសើរឡើង។ ក្រៅពី នេះ សូមលោកអ្នកពិនិត្យវិនិច្ច័យលើការផ្តល់ជូន ជាពិសេសកិច្ចសហប្រតិបត្តិការទាំងឡាយ ណាដែលគ្មានមូលដ្ឋាន ហើយបើកាន់តែល្អមិនគួរពាក់ព័ន្ធនោះទេ។…

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងាររកស៊ី ដំណើរការទៅដោយល្អប្រសើរណាស់។ ក្នុងនោះប្រសិនបើលោកអ្នកធ្វើការងារទាក់ទងនឹងអចលនទ្រព្យ នោះនឹងកើនប្រាក់ចំណូលបានកាន់តែប្រសើរ។ ចំពោះលោកអ្នកធ្វើកិច្ចការរដ្ឋ​ និងឯកជនគឺមាន អំណោយផលខ្លាំងក្នុងការអនុវត្តការងារ ហើយក្នុងនោះដំណឹងពីតួនាទីក៏អាចនឹងកើតឡើងផងដែរ។ លោកអ្នកអាចយកឈ្នះចិត្តមនុស្សជាច្រើន ប៉ុន្តែអារម្មណ៍កំហឹងក៏កើតមានផងដែរ ដូច្នេះសូមចេះថ្លឹងថ្លែងរវាងភាពរីកចម្រើន និងទោសកំហុស។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម និងកិច្ចការងារផ្សេងៗមានដំណើរការល្អ ប៉ុន្តែអ្នកត្រូវខំប្រឹងប្រែងជានិច្ច ហើយត្រូវមានទំនុកចិត្តលើខ្លួនឯង។ ក្នុងនោះមិនត្រូវដាក់ការសង្ឃឹមលើថ្ងៃនេះហួសពេកនោះទេ ធ្វើអ្វីសូមធ្វើតាមសម្រួល។ ក្នុងពេលនេះសូមព្យាយាមសំឡឹងមើលគម្រោងផែនការ និងឳកាសនានាដែលអាចកើតឡើងក្នុងពេលនេះដោយយកចិត្តទុកដាក់ ប៉ុន្តែគួរចាប់យកឳកាសណាដែលសមរម្យនឹងវិជ្ជាជីវៈរបស់អ្នក។ ក្រៅពីនេះ សូម ត្រៀមខ្លួនឆ្លើយតបសម្រាប់ការផ្លាស់ប្តូរខ្លះក្នុងរបត់ការងារ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលក្នុងការចាប់ផ្តើមការងារ ឬគម្រោងផែនការថ្មី ចំណែកការផ្លាស់ប្តូរស្ថានភាពការងារក៏ឃើញថានឹងកើតឡើងផងដែរ។ ហេតុដូច្នេះសូមលោកអ្នកប្រកាន់ភ្ជាប់នូវគោលការណ៍ជានិច្ច ប៉ុន្តែហាមដាច់ខាតការសម្រេចចិត្តលឿន មិនមិនដូច្នេះនេះលោកអ្នកអាចមានសញ្ញាណនៃការឈឺចាប់ ឬបាត់បង់ច្រើន។ ក្រៅពីនេះសូមលោកអ្នករៀបចំគម្រោងផែនការសម្រាប់រយៈពេលយូរអង្វែង។ អំណោយផលសំខាន់មួយទៀតសម្រាប់ថ្ងៃនេះ គឺលោកអ្នកមានគំនិតបញ្ញាវាងវៃរហ័សរហួន។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ…

  • ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារថ្ងៃនេះហាក់ប្រទះនឹងភាពស្មុគ្រស្មាញគួរឲ្យកត់សម្គាល់ ប៉ុន្តែហាមដាច់ខាតមិនត្រូវបាត់បង់ទំនុកចិត្តនោះទេ។ អ្នកអាចដោះស្រាយបញ្ហាបាន ប្រសិនបើអ្នកមិនទុកវាឲ្យជូរផ្អូមនោះ។ សូមព្យាយាមធ្វើអ្វីៗឲ្យបានឆាប់រួសរាន់ កុំបណ្តោយខ្លួនដើរក្រោយជំហានរបស់គូប្រជែងអ្នក។ ក្នុងនោះ សូមរក្សាឯកជនភាពរបស់ខ្លួន ឯង និងរប​ស់អ្នកដទៃ​ តែអ្នកគួរចំណាយពេលសេសសល់ដើម្បីធ្វើទំនាក់ទំនង និងអភិវឌ្ឍន៍ការងារ។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមធ្វើយ៉ាងណាកុំមានការសង្ស័យលើខ្លួនឯង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះសន្យាផ្តល់ជូនលោកអ្នកនូវលទ្ធផលវិជ្ជមាន និងជោគជ័យរាល់កិច្ចការងារដែលមានក្នុងដៃ ឬដែលបានគ្រោងទុក។ អ្នកមិនគួរមានការភ័យខ្លាចចំពោះការលំបាកទេ ពីព្រោះសូម្បីតែហេតុការណ៍លំបាកបំផុតក៏អាចដោះស្រាយបានដែរ។ ថ្ងៃនេះលោកអ្នកមិនចាំបាច់ត្រូវប្រញាប់ប្រញាលក្នុងការសម្រេចចិត្តពេកនោះទេ គួរចំណាយពេលគិតឲ្យបានច្រើនបន្តិច ពីព្រោះអ្នកមានពេលវេលាគ្រប់គ្រាន់។ ដោយឡែកលោកអ្នកទទួលបានភាពចុះសម្រុងគ្នាល្អក្នុង ទំនាក់ទំនងផ្ទាល់ខ្លួន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកនឹងអាចបញ្ចប់ការងារបាសនយ៉ាងងាយស្រួល ព្រមទាំងទទួលបានឳកាសបោះទុនលើកិច្ចការដែលនឹងអាចទទួលបានផលដ៏គាប់ប្រសើរផង។ ប៉ុន្តែសូមជៀសវាង ការសន្យាខ្យល់ ព្យាយាមវិនិយោគលុយដោយប្រាជ្ញា ឬធ្វើការដោយមានគម្រោងត្រឹមត្រូវ។ ទ​ន្ទឹមនឹងនេះ ប្រសិនបើលោកអ្នកនឹង ធ្វើការចរចា ឬផ្លាស់ប្តូរស្ថានភាពការងារនឹងទទួលបានភាពចម្រើន ដូច្នេះមិនចាំបាច់ត្រូវរង ចាំពេលវេលា​បន្តទៀតនោះទេ។ ឆ្នាំថោះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ កិច្ចការងារ និងអាជីវកម្មមានដំណើរការល្អប្រសើរណាស់ ក្នុងនោះលោកអ្នកទទួលបានការគាំទ្រច្រើន។ ប៉ុន្តែស្ថានភាពផ្លូវចិត្តរបស់អ្នកកំពុងប៉ះពាល់ពីស្ថានភាពខាងក្រៅ។ លោកអ្នកត្រូវតែព្យាយាមស្តារស្ថានភាពនេះ បើមិនដូច្នេះលោកអ្នកពិបាកនឹងដោះស្រាយបញ្ហាជាមិនខាន។ សូមជឿលើលើចំណេះដឹង និងបទពិសោធន៍របស់ខ្លួនឯង ហើយក៏មិនចាំបាច់ផ្គាប់ចិត្តអ្នកដទៃដែរ។ ក្នុងថ្ងៃនេះការនិយាយស្តីតិច នឹងមានផលល្អប្រសើរជាងការនិយាយច្រើន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះ អាជីពទាំងអស់របស់អ្នកសន្យាថានឹងបញ្ចប់ដោយភាពជោគជ័យ ប្រសិនបើអ្នករកឃើញឳកាសបោះទុនឲ្យបានត្រឹមត្រូវ។ កុំបន្តការគ្រោង ឬស្រមៃទៀតឡើយ ចូរព្យាយាមវិនិយោគលុយកាក់ ដោយពឹងលើចំណេះដឹង បទពិសោធន៍ និងភាពឈ្លាសវៃរបស់អ្នក ហើយក៏កុំខ្លាចជួបបញ្ហា ពីព្រោះបញ្ហាទាំងអស់នឹងអាចដោះស្រាយបានដោយរលូន។ ក្នុងនោះដែរ សូមកុំភ្លេចស្វែងយល់ និងក្តោបក្តាប់ពត៌មានឲ្យបានច្រើន ពីព្រោះវាអាចនឹងជួយបញ្ចៀសបញ្ហា និងភាពអសកម្មបាន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការងារក្នុងថ្ងៃនេះហាក់ជួបការលំបាកច្រើន ប៉ុន្តែអ្នកមិនគួរបោះបង់ការតាំងចិត្ត ឬបាត់បង់ជំនឿលើសមត្ថភាពរបស់ខ្លួននោះទេ។ នៅគ្រប់កាលទេសទាំងអស់ត្រូវតែជឿលើខ្លួនឯង បើអ្នកអាចធ្វើបាននោះរាល់លំបាកទាំងអស់ និងត្រឡប់ជាការងាយស្រួលទៅវិញ។ ប្រការចាំបាច់ដែលគួរជៀសវាងក្នុងពេលនេះ គឺមិនត្រូវវាយតម្លៃស្ថានភាពនោះទេ ប្រុងប្រយ័ត្ន ប្រកបដោយភាពម៉ឺងមាត់។…

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ ក្នុងពេលនេះកិច្ចការងាររបស់លោកអ្នកហាក់មានភាពរឹងស្ទះច្រើន អ្នកពិបាកនឹងដោះស្រាយ ឬពិបាកនឹងអនុវត្តការងារនោះដោយពេញដៃពេញជើងខ្លំាង ណាស់។ យកល្អក្នុងពេលនេះផ្តោតការយកចិត្តទុកដាក់បន្ថែមទៅលើទំនាក់ទំនង ការចាក ចេញពីស្ថានភាពខាងក្នុង ឬភាពជិតស្និតខ្លាំងពេក ធ្វើអោយអ្នកពិបាកនឹងយល់ដឹងពីបញ្ហា និងសម្របខ្លួនបានល្អ។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមកុំធ្វើសកម្មភាព និងបង្ហាញគំនិតផ្តួចផ្តើមនានានៅពេលនេះ ពីព្រោះអ្នកនឹងមិនទទួលបានការគាំទ្រនោះទេ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ រាល់ការងារទាំងឡាយរបស់លោកអ្នកជួបនូវការជួយ ទំនុកបម្រុង និងគាំទ្រាច្រើនពីមនុស្សរួមក្រុម ក៏ដូចជាដៃគូជំនួញ។ ប៉ុន្តែចំណុចរសើបបំផុត របស់លោកអ្នកក្នុងពេលនេះគឺធ្វើយ៉ាងណាកុំស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់។ វានឹងមិន ចំណេញសោះឡើយ ប្រសិនបើអ្នករំពឹងលើសពីអ្វីដែលអ្នកមានលទ្ធភាពធ្វើបាន។ ក្នុងនោះ ចូររក្សាពេលវេលាអោយមានតម្លៃ ផ្តោតលើការងារ ហើយកុំនាំរឿងចាស់មកលាយឡំនឹង ស្ថានភាពថ្មី។ ស្ថានភាពមិនសមប្រកបនឹងក្លាយមកជាល្អប្រសើរវិញបានក្នុងពេលឆាប់នេះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ អាជីពរបស់លោកអ្នកចម្រើនលូតលាស់ណាស់។ លោកអ្នក អាចចាប់ផ្តើមបំពេញការងារទៅតាមបំណងប្រាថា្ន ដោយគ្មានហេតុផលណាមួយមកជំ ទាស់នោះទេ។ អាស្រ័យទៅដោយពេលវេលាល្អនេះ សូមមានភាពរហ័សរហួន ហើយប្រើ…

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវ​នឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវ​នឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរ មានដំណើរការល្អជាប្រក្រតី។ ថ្ងៃនេះមិនមែនជាពេលវេលាសម្រាប់រងទុក្ខទេ ទោះបីជាមានការលំបាកក្នុងជិវិតផ្ទាល់ខ្លួន ក៏ចូរព្យាយាមគិតវិជ្ជមាន។ ចូរប្រាស្រ័យទាក់ទងនឹងមនុស្សវ័យក្មេងផ្ទុយភេទ ប៉ុន្តែជៀសវាងមនុស្សកើតថ្ងៃសៅរ៍។ សូមលាក់ការសំងាត់ បើទោះបីជាមួយមនុស្សដែលអ្នកធ្លាប់ជឿជាក់ក៏ដោយ។ សកម្មភាពអំណោយផលបំផុតនៅក្នុងថ្ងៃនេះទាក់ទងនឹងការលក់ចេញទិញចូលអចលនទ្រព្យ ដូច្នេះលោកអ្នកគួរដំណើរការឲ្យបានរហ័ស ហើយកុំមានការភ័យខ្លាចអ្វីឡើយ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ គ្មានរឿងអាក្រក់កើតឡើងចំពោះអ្នកឡើយ  ប្រសិនបើអ្នកយកចិត្តទុកដាក់ខ្លាំងចំពោះគ្រួសារ។ កិច្ចការនឹងសម្រេចបានដោយគ្មានអ្វីរាំងស្ទះនោះទេ ប៉ុន្តែសូមរក្សាឥរិយាបទល្អ ស្ងប់ស្ងៀមទើបប្រសើរ។ ថ្ងៃនេះប្រសិនបើអ្នកធ្វើការបណ្តាក់ទុន នោះផលល្អនឹងកើតមានឡើងដល់អ្នក។ ហើយប្រសិនបើអ្នកមិនពេញចិត្តនឹងការងារដែលអ្នកកំពុងមានសព្វថ្ងៃ គឺអ្នកអាចផ្លាស់ប្តូរការងារបាន។ ក្រៅពីនេះ សូមលោកអ្នករក្សាពាក្យសំដី រឿងមិនចាំបាច់ មិនគួរសារសងឡើយ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងមុខរបររកស៊ីនឹងទទួលបានផលចំណេញ និងជោគជ័យធំណាស់។ សូមកុំបារម្ភ លោកអ្នកអាចសម្រេចចិត្តធ្វើអ្វីក៏បានផលដែរ ដូច្នេះមិនគួរមានការព្រួយបារម្ភអំពីហានិភ័យហួសហេតុពេកនោះទេ។ ថ្ងៃនេះលោកអ្នកអាចឈ្នះផលរំខាន និងរឿងអាក្រក់ ដោយចិត្តសប្បុរស។ ដោយឡែក សូមគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកឲ្យបានល្អ ដើម្បីបញ្ជៀសការខាតបង់។…

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវ​នឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវ​នឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកដំណើរការទៅល្អជាប្រក្រតី ប៉ុន្តែលោកអ្នកក៏មានមនុស្សនៅក្នុងក្រុមការងារបង្ករបញ្ហាឲ្យផងដែរ។ ថ្ងៃនេះមានអំណោយផលសម្រាប់ការផ្តាស់ប្តូរនានា។ លោកអ្នកនឹងមិនមានបញ្ហាអ្វីឡើយ គ្មានអ្វីត្រូវព្រួយបារម្ភ ឬគិតច្រើននោះទេ ចូរព្យាយាមធ្វើការទៅតាមគម្រោងដែលលោកអ្នកបានរៀបចំ។ ក្រៅពីនេះ សូមលោកអ្នកប្រយ័ត្នរាល់ការបាត់បង់ពត៌មានសំខាន់ក្នុងអាជីព ដូច្នេះ ការជឿទុកចិត្តមនុស្សគួរតែមានកំរិត។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់កិច្ចការនោះទេ ពីព្រោះហានិភ័យនៃការប្រឈមមុខនឹងឧបស័គ្គមានច្រើនក្នុងពេលនេះ។ សូមស្វែងរកដំណោះស្រាយនៃបញ្ហាក្នុងពេលបច្ចុប្បន្ន ហើយសំខាន់បំផុត គឺមិនត្រូវប្រញាប់ប្រញាលឬភ្លេចភ្លាំងឡើយ។ សូមព្យាយាមកំណត់ផែនការឲ្យបានល្អប្រសើរ ពីព្រោះវាមិនយឺតពេលនោះទេក្នុងការផ្លាស់ប្តូរអាជីពអនាគតរបស់អ្នក។ ក្រៅពីនេះ ការផ្លាស់ប្តូរស្ថានភាពការងារ អាចងាយនឹងធ្វើអោយស្ថានភាពហរិញ្ញវត្ថុមានការប៉ះពាល់ ដូច្នេះយកល្អគួរផ្អាកដំណើរការ នេះសិនទើបប្រសើរជាង។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមរក្សាសកម្មភាពអាជីវកម្មឲ្យនៅកម្រិតអប្បបរមា ប៉ុន្តែសូមបង្កើនទំនាក់ទំនងជាមួយមិត្តរួមការងារ និងថ្នាក់លើ។ ប្រសិនបើអ្នកមានគម្រោងការងារធំដុំដែលនឹងត្រូវអនុវត្តក្នុងពេលនេះដោយខានមិនបាន គឺអ្នកត្រូវគិតគូរឲ្យបានច្រើនដង ឬសុំជំនួយប្រសិនបើអ្នកប្រទះនឹងភាពមិនច្បាស់លាស់។ ការឈ្លោះប្រកែកអាចកើតឡើង ដូច្នេះព្យាយាមយល់ពីស្ថានការណ៍ និងដើរចេញ។ ចំពោះការលំបាកមួយចំនួនដែលកើតឡើង សូមទទួលខុសត្រូ​វ ព្យាយាមដោះស្រាយបញ្ហាដោយមិនគួរទុករហូតដល់ថ្ងៃស្អែកនោះទេ។ ឆ្នាំថោះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាវេលាដែលមានអំណោយផលសម្រាប់ដំណើរការការងារ​។ លោកអ្នកអាចសម្រេចចិត្តធ្វអ្វីៗបានគ្រប់យ៉ាងដោយមិនមានការលំបាកអ្វីឡើយ។ ជាពិសេសសម្រាប់លោកអ្នកដែលប្រកបរបររកស៊ីនឹងទទួលលាភធំនៅរយៈពេលរសៀល។ កុំមានការភ័យខ្លាច ឬសង្ស័យចំពោះសមត្ថភាពរ​បស់ខ្លួនអ្នកឡើយ ភាពអវិជ្ជមានដែលអ្នកកំពុងជួបប្រទះខ្លះៗនៅពេលនេះ ហាក់ដូចជារូបភាពបញ្ឆោតភ្នែកប៉ុណ្ណោះ វានឹងបាត់បង់ទៅវិញក្នុងពេលឆាប់នេះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងមានមនុស្សជាច្រើនចាំគាំទ្រ និងជួយយកអាសារក្នុងកិច្ចការងារនានា ​ដូច្នេះអាជីពការងាររបស់អ្នកនឹងទទួលបានភាពជោគជ័យយ៉ាងប្រសើរ ប៉ុន្តែសូមកំចាត់គំនិតអវិជ្ជមានទាំងអស់ចោល។ ក្នុងពេលឆាប់ៗនេះ ស្ថានភាពរបស់អ្នកនឹងប្រសើរឡើង ដូច្នេះចូរបន្តធ្វើការជាធម្មតា។ នៅថ្ងៃនេះ ភាគច្រើនអ្នកនឹងអាចដោះស្រាយចំពោះបញ្ហាដែលពិបាកបំផុតបាន។ ​ដោយឡែក សូមលោកអ្នកព្យាយាមយល់ ដឹង​ និងវិនិច្ឆ័យពត៌មានដែលទទួលបានឲ្យបានល្អិតល្អន់បំផុត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អ្នកប្រកបការងារនឹងទទួលបានផលសម្រេចក្នុងគម្រោងដែលបានដាក់ចេញ​ ហើយឳកាសសម្រាប់មុខតំណែងគឺមានសញ្ញាណខ្ពស់។ ថ្ងៃនេះលោកអ្នកគ្មានហេតុផលអ្វីគួរឲ្យព្រួយបារម្ភទេ ពីព្រោះក្នុងអនាគតដ៏ខ្លីនេះ អ្នកនឹងបានទទួលបានការលើកទឹកចិត្តចំពោះការខំប្រឹងប្រែងក្នុងការបំពេញការងារកន្លងមក។ សូមព្យាយាមរស់នៅដោយភាពស្ងប់ស្ងៀម ហើយបំពេញការងារដែលស្ថិតក្រោមការទទួលខុស ត្រូវរបស់អ្នកប៉ុណ្ណោះ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរទទួលបានជោគ…

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១១កើត ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១១កើត ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។  ការងារ និងមុខរបររកស៊ីជួញដូរក្នុងពេលនេះមិនទាន់ ទទួលបានផលដូចអ្នករំពឹងទុកទេ។ យកល្អបំពេញការងារចាស់ដែលនៅសេសសល់សិន ចំណែកការបណ្តាក់ទុន ឬផ្សងព្រេងលើអាជីពថ្មីសូមកុំទាន់ចាប់ផ្តើម។ លោកអ្នកអាច ប្រើប្រាស់បទពិសោធន៍កន្លងមកធ្វើការលើការងារដែលកំពុងអនុវត្តសព្វថ្ងៃ ប្រើប្រាស់ ទំនាក់ទំនងជាដើមទុនដើម្បីយល់ដឹងស្ថានភាពជុំវិញខ្លួន។ ក្នុងនោះ ប្រហែលជាអ្នកគួរយក ចិត្តទុកដាក់បន្ថែមទៅលើសកម្មភាពរបស់មិត្តរួមការងារ ហើយចូលទៅកៀកនឹងថ្នាក់លើ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ វេលាថ្ងៃនេះផ្តល់នូវភាពសុខដុមរមនាក្នុង ទំនាក់ទំនងក្នុងក្រៅ រួមទាំងទំនាក់ទំនងជាមួយនឹងដៃគូរួមស្នេហាផងដែរ។ លោកអ្នកទទួល បានការគាំទ្រច្រើន ហើយឳកាសសម្រាប់ការងារក៏មានច្រើនដែរក្នុងពេលនេះ។ ប៉ុន្តែស្រប ពេលនឹងឳកាសមានច្រើន សូមលោកអ្នកជ្រើសរើសការងារទាំងឡាយណាដែលស្របនឹង វិជ្ជាជីវៈរបស់ខ្លួន។ កុំទាន់ចាកចេញបើអ្នកមិនច្បាស់ ឬធ្វើការពិភាក្សាជាមួយមនុស្សដែល គួរទុកចិត្ត។ ក្រៅពីនេះ លោកអ្នកនឹងអាចស្វែងយល់ពីបញ្ហា ហើយដោះស្រាយបានល្អ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរការងារ និងអាជីវកម្មផ្សេងៗនឹងសម្រេចផលយ៉ាងប្រសើរណាស់។ លោកអ្នកក៏អាចធ្វើការសម្រេចចិត្ត ឬចុះកិច្ចសន្យានានាបានដោយ ជោគជ័យក្នុងពេលនេះ។ ចំណែកលាភសំណាងសម្ភារៈអាចនឹងទទួលបាននៅរវាងពេល ល្ងាច…

  • ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការទាំងឡាយរបស់អ្នកក្នុងពេលនេះកំពុង មានដំណើរការល្អប្រសើរណាស់ ប៉ុន្តែស្ថានភាពនៅក្បែរខ្លួនក៏មិនទាន់បានស្ងប់ស្ងាត់ទាំង ស្រុងនៅឡើយ ដូច្នេះសូមមានការប្រយ័ត្នគ្រប់ស្ថានការណ៍។ ចំណាយពេលបន្ថែមស្វែង យល់ព្រឹត្តិការណ៍ដែលកំពុងកើតឡើង ហើយប្រើប្រាស់ពត៌មាន និងទំនាក់ទំនងជិតស្និត ដើម្បីស្តាររាល់ហេតុការណ៍ដែលបានកើតឡើង។ ក្នុងនោះ ប្រហែលជាអ្នកគួរធ្វើការងាររួម គ្នាជាមួយមិត្តក្នុងក្រុមអោយបានរឹងមាំជាងមុន។ បោះបង់ចោលការសង្ស័យដែលគ្មានមូល ដ្ឋាន។ ចំពោះទិសភោគផលធំក្នុងថ្ងៃនេះ គឺទិសពាយ័ព្យ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ស្ថានភាពប្រែប្រួល និងភាពប្រញាប់ប្រញាលកំពុង យាយីទៅដល់គម្រោងការងារ។ អ្នកអាចនឹងមិនមានពេលវេលាគ្រប់គ្រាន់បំពេញការងារ តាមបំណងប្រាថា្ននោះទេ ហេតុនេះសូមជ្រើសការងារជាអាទិភាព ហើយបោះបង់ការងារ ខ្លះដែលមិនមានប្រយោជន៍ទៅដល់អនាគតការងាអ្នក។ កុំធ្វើការចាកចេញដំណើរឆា្ងយ ឬ ប្រើប្រាស់ដើមទុនច្រើនក្នុងអាជីពនៅពេលនេះ ពីព្រោះផលចំណេញនៅមានកំរិត វាមិនទាន់គ្រប់គ្រាន់ទៅនឹងដើមទុនដែលអ្នកបោះចេញនោះទេ។ រក្សាស្ថានភាពការងារ ចាស់ ហើយព្យាយាមចូលទៅកាន់តែកៀកនឹងបញ្ហា ដើម្បីអ្នកមានលទ្ធភាពកែច្នៃបានល្អ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារទាំងរដ្ឋ និងឯកជន ព្រមទាំង…