Category: ហោរាសាស្ត្រ

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររកស៊ីហាក់មិនទាន់ទទួលបានផលនោះទេ លោកអ្នកត្រូវរៀបចំផែនការការងាររកស៊ីឡើងវិញ ដោយត្រូវពិភាក្សាយោបល់ជាមួយមនុស្សជិតស្និទ្ធដែលមានបទពិសោធន៍ ហើយជៀសវាងមនុស្សដែលអ្នកទាន់ស្គាល់ច្បាស់ ពីព្រោះរាសីថ្ងៃនេះអាចមានការជាប់ពាក់ព័ន្ធនឹងការចាញ់បញ្ឆោតរបស់គេ។ ចំពោះបញ្ហាហិរញ្ញវត្ថុ សូមយកចិត្តទុកដាក់ សូមកុំទាន់ចាយវាយច្រើនក្នុងពេលនេះ រួមទាំងការចំណាយលុយកាក់លើ ការបណ្តាក់ទុនផងដែរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរការងាររបស់លោកអ្នកចម្រើនលូតលាស់ល្អណាស់។ ការងារដែលអ្នកបានដាក់ចេញហើយ សូមកុំបារម្ភអ្វីៗនឹងទទួលបានជោគជ័យ និងមានការគាំទ្រខ្លាំងពីមនុស្សក្នុងក្រុមការងារ។ ជៀសវាងចូលទៅពាក់ព័ន្ធរឿងអ្នកដទៃ។ ទឹកចិត្តលោកអ្នកហាក់កំពុងមានភាពស្មុគ្រស្មាញ ហោរាសូមឲ្យអ្នកបោះបង់អារម្មណ៍នោះចោលភ្លាម ព្រោះលោកអ្នកកំពុងបារម្ភរឿងដែលមិនគួរបារម្ភ។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលផ្នែកគំនិតស្មារតី ដូច្នេះសូមប្រើប្រាស់ឳកាសនេះអោយបានល្អបំផុត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សម្រាប់ឳកាសផ្នែកហិរញ្ញវត្ថុរបស់លោកអ្នកនឹងរីកលូតលាស់ ហើយអ្នកអាចធ្វើអ្វីៗបានគ្រប់យ៉ាង។ លោកអ្នកដែលធ្វើការងាររាជការ ឬឯកជននឹងទទួលបានការសរសើរលើកទឹកចិត្តយ៉ាងខ្លាំងពីថ្នាក់លើ ហើយការប៉ងប្រាថ្នានានានឹងអាចសម្រេចទៅបានល្អប្រសើរណាស់។ បើទោះបីជាយ៉ាងនេះក្តី លោកអ្នកមិនត្រូវធ្វើការវាយតម្លៃចំពោះសកម្មភាពណាមួយតានតឹងពេកទេ ការគិតច្រើន អារម្មណ៍ច្របូកច្របល់អាចនឹងជះឥទ្ធិពលទៅលើលទ្ធផលក្នុងថ្ងៃនេះ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អ្នកប្រកបការងាររាជការ…

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់ការបញ្ចប់ប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការអចលនទ្រព្យ។ លោកអ្នកដែលធ្វើជំនួញនឹងទទួលបានភាពរីកចម្រើនទ្វេរដង។ ក្រៅពីនេះប្រសិនបើអ្នកមានបំណងចង់បណ្តាក់ទុន បង្កើតមុខរបរថ្មី នោះវេលាថ្ងៃនេះនឹងនាំមង្គលដល់អ្នក។ ចំពោះ លោកអ្នកប្រកបការរដ្ឋ និងឯកជនអាចនឹងសម្រេចរាល់ការងារដែលដាក់ចេញ ព្រមទាំងទទួលបានការជឿទុកចិត្តពីមនុសស្សក្នុងរង្វង់ការងារ។ នៅរវាងពេលរសៀល អ្នកក៏អាចទទួលបានដំណឹងសម្រាប់ការអភិវឌ្ឍន៍ការងារផងដែរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់លោកអ្នកមានដំណើរការជាប្រក្រតី ចំណែកផលរំខាន ហើយគ្មានសញ្ញាណនៃបញ្ហាឡើយ។ សម្រាប់អ្នកប្រកបអាជីវកម្មសូមប្រុងប្រយ័ត្នចំពោះការភ្លេចភ្លាំង ឬការសន្យាជាមួយដៃគូជំនួញរបស់ខ្លួន។​ ក្នុងនោះប្រសិនបើអ្នកមានផលលំបាក ការពិភាក្សាជាចំណុចសំខាន់បំផុតក្នុងពេលនេះ។ ទន្ទឹមនឹងនោះ អ្នកក៏មិនបាច់ត្រូវប្រុងប្រយ័ត្នច្រើនពេកដែរ អ្វីៗស្ថិតក្នុងដំណើរការល្អ និងគួរជាទីទុកចិត្ត។ ដោយឡែក កុំស្ទាក់ស្ទើរលើការបំពេញការងារ ព្រោះអ្នកមានលទ្ធភាពគ្រប់គ្រាន់ ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ មុខរបររកស៊ីរបស់លោកកំពុងមានកំរិតរីកចម្រើនខ្លាំង ផលរំខានក៏មិនជួបប្រទះ ហើយការជឿទុកចិត្ត និងទំនុកបម្រុងពីមនុស្សក្នុងក្រុមការងារ ឬដូចជាជំនួញជឿទុកចិត្តគំនិតយោបល់ និងការសម្រេចចិត្តរបស់អ្នកខ្លាំងណាស់។ លោកអ្នកអាចធ្វើអ្វីៗគ្រប់យ៉ាងបាន ដោយគ្មានផលរំខានអ្វីដែលគួរឲ្យកត់សម្គាល់ទេក្នុងពេលនេះ។ លើសពីនេះ សូមលោកអ្នកបន្តធ្វើការងារទាំងឡាយ…

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានបញ្ហាច្រើនក្នុងការធ្វើទំនាក់ទំនងជាមួយមជ្ឈដ្ឋានខាងក្រៅ ដូច្នេះសូមកុំទាន់ធ្វើកិច្ចការងារធំដុំពេក រក្សាអ្វីៗឲ្យស្ថិតនៅដដែលសិនទើបប្រសើរ។ លោកអ្នកអាចធ្វើរកស៊ីបាន គ្រាន់តែផលចំនេញគឺបានទាប។ ឳកាសការងារនៅមាន គ្រាន់តែស្ថានភាពជុំវិញហាក់កំពុងបង្ករបញ្ហាដល់អ្នក ប៉ុន្តែទោះបីយ៉ាងនេះក្តី សូមកុំបង្ខំខ្លួនខ្លាំងពេក ពិសេសកុំបា់ទឹកចិត្ត ឬដាក់កំហុសឲ្យខ្លួនឯងឡើយ។ ក្រៅពីនេះ លោកអ្នកអាចមានលទ្ធភាពវាយតម្លែហេតុការណ៍បានល្អ ដែលអាចជួយ សម្រួលការលំបាកបានយ៉ាងច្រើន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកដែលប្រកបការងាររដ្ឋ ឯកជន នឹងទទួលបានភាពជោគជ័យល្អប្រសើរណាស់ ដូច្នេះសូមកុំមានភាពស្ទាក់ស្ទើរ ឬយកបរាជ័យក្នុងអតីតកាលមកបញ្ឈប់ដំណើររីកចម្រើនរបស់អ្នកឡើយ។ ចំណែកអាជីវករ ទទួលបានផលចំណេញជាច្រើន តែប្រយ័ត្នការបាត់បង់ដោយសារធ្វេសប្រហែសផ្នែកហិរញ្ញវត្ថុ។ អ្វីដែលត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតគឺការចាញ់បោកគេ។ ថ្ងៃនេះសូម្បីតែមនុស្សដែលអ្នកស្គាល់ ក៏ត្រូវស្តាប់ហើយ ពិចារណាច្រើនដងមុនជឿជាក់ដែរ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមុខរបរការងារ និងអាជីវកម្មកំពុងជួបនឹងស្ថានភាពមិនប្រាកដប្រជា លោកអ្នកហាក់ពិបាកក្នុងការសម្រេចចិត្តណាមួយឲ្យបានត្រឹមត្រូវខ្លាំងណាស់ ហេតុដូច្នេះសូមកុំចូលរួមប្រជុំ សម្រេចចិត្តលើការងារធំដុំ ឬការបណ្តាក់ទុនបើអាចផ្អាកបាន។ ប៉ុន្តែមិនត្រូវចុះចាញ់នឹងស្ថានភាពនេះឡើយ អ្វីៗជាស្ថានភាពបណ្តោះអាសន្នប៉ុណ្ណោះ លោកអ្នកនឹងមានលទ្ធភាពកែប្រែវាបានក្នុងអនាគតឆាប់ៗនេះ។ ក្រៅពីនេះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរការទៅដោយរលូន និងគ្មានអ្វីអាចមករឹងស្ទះដំណើរការការងាររបស់អ្នកទេ។​ ចំពោះលាភសំណាងផ្នែកលុយកាក់មិនទាន់អាចកំណត់បានទេ ប៉ុន្តែអ្នកនឹងទទួលបានសំណាងផ្នែកសម្ភារៈ។ ក្រៅពីនេះសូមរក្សាអារម្មណ៍ គ្រប់គ្រងពាក្យសំដី ពីព្រោះលោកអ្នកអាចជួបនឹងស្ថានភាពវឹកវរព្រោះពាក្យសំដី។ ដោយឡែកការធ្វើដំណើរផ្លូវឆ្ងាយក្នុងពេលនេះប្រហែលជាជម្រើសដ៏ល្អនោះទេ​ សូមផ្អាកសិនប្រសិនបើអ្នកមិនមានកិច្ចការប្រញាប់នោះទេ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។​ កិច្ចការងារនានារបស់អ្នកអាចសម្រេចទៅបានគ្រប់ដំណាក់កាលទាំងអស់។ ថ្ងៃនេះមានបញ្ហាតិចតួចផ្នែកហិរញ្ញវត្ថុអាចកើតឡើង ប៉ុន្តែមិនបង្កផលលំបាកធ្ងន់ធ្ងរនោះទេ។ ទោះបីជាយ៉ាងនេះក្តី សូមព្យាយាមចូលកៀកនឹងបញ្ហា ហើយដោះស្រាយឲ្យឆាប់រួសរាន់។ ចំពោះរាល់ការងារដែលស្ថិតក្នុងការទទួលខុសត្រូវរបស់អ្នកទាំងអស់ មិនអាចពឹងពាក់គេឲ្យជួយនោះទេ អ្នកត្រូវចំណាយពេលវេលាបន្ថែមធ្វើដោយខ្លួនឯងទើបជាការល្អប្រសើរ។ ក្រៅពីនេះ ការឈ្លោះប្រកែកខ្លះៗអាចនឹងកើតឡើងជាមួយនឹងថ្នាក់លើ ដូច្នេះគួរចេះគ្រប់គ្រងស្ថានការណ៍។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកមានការរីកចម្រើនយ៉ាងខ្លាំង ហើយចំណូលក៏នឹងកើតច្រើនសន្ធឹកសន្ធាប់ក្នុងពេលនេះ។ អំណោយផលកាន់តែប្រសើរក្នុងថ្ងៃនេះគឺលោកអ្នកនឹងអាចស៊ូទ្រាំ និងដោះស្រាយបញ្ហាបានដោយងាយស្រួល និងជោគជ័យ។ ដោយឡែកលោកអ្នកអាចបង្កើនកំរិតហិរញ្ញវត្ថុក្នុងកំរិតអតិបរមា ក្នុងនោះការប្រើប្រាស់លុយកាក់ដើម្បីបង្កើតទម្រង់អាជីពថ្មី ឬការបណ្តាក់ទុន គឺឃើញថាទទួលបានផលទ្វេរគុណ។ ក្នុងនោះ ប្រការងាយស្រួលបំផុត ដែលអ្នកគួរប្រតិបត្តិក្នុងពេលនេះ គឺការបង្កើន ទំនាក់ទំនងល្អជានិច្ច។   ឆ្នាំថោះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៤កើត ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៤កើត ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារនានារបស់អ្នកកំពុងដំណើរការទៅប្រក្រតី។ កុំស្វែងរកភាពជោគជ័យណាដែលរហ័ស សូមចំណាយពេលវេលាបន្តិចដើម្បីធានាបានភាពប្រកដប្រជា និងជោគជ័យជាទីគាប់ចិត្តក្នុងរយៈពេលវែង។ រាសីរបស់អ្នកមានទំនោរខ្លាំងទៅលើគំនិត និងសកម្មភាពស្របគ្នាតែម្តង ដូច្នេះមិនអាចបោះចោលសកម្មភាពណាមួយបានទេ។ ក្រៅពីនេះ លោកអ្នកត្រូវ តែមានការប្រុងប្រយ័ត្នបំផុត ក្នុងការប្រើអារម្មណ៍ មកលាយឡំនឹងការងារ ពីព្រោះកំហុស នេះមិនងាយដោះស្រាយទេ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពរបស់អ្នកព្យាករណ៍ថា លោក អ្នកនឹងទទួលបានជោគជ័យក្នុងភារកិច្ចការងារដែលអ្នកកំពុងធ្វើសព្វថ្ងៃ។ ក្នុងនោះដែរ លោកអ្នកក៏អាចនឹងទទួលបានភាពរឹងមាំបំផុតក្នុងទំនាក់ទំនងរវាងដៃគូ និងមិត្តរួមការងារ ផងដែរ។ ដោយសារទំនាក់ទំនងនេះ ភាពអវិជ្ជមានដែលអាចនឹងកើតឡើងទាំងឡាយនោះ នឹងអាចជួយសម្រួលដោះស្រាយបាន។ ប្រការដែលសំខាន់ សូមលោកអ្នកពិនិត្យពិច័យមុន ការសម្រេចចិត្ត ពីព្រោះការប្រញាប់ប្រញាលបណ្តាលអោយមានកំហុស។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងមុខរបរអាជីវកម្មរបស់អ្នកកំពុងមានសញ្ញាណនៃភាពរីកចម្រើនដ៏ធំ ដូច្នេះសូមកុំខ្លាចក្នុងការសុបិន្ត បណ្តាក់ទុនលើមុខរបរថ្មី ឬសម្រេចការងារដែលអ្នកប៉ងប្រាថ្នា។ បើទោះបីជាពេលនេះលោកអ្នកមិនទាន់មានឳកាសអនុវត្តការងារបាន១០០ភាគរយ ប៉ុន្តែសូមរក្សាគំនិតរបស់អ្នកសម្រាប់អនាគតរីកចម្រើនដ៏ខ្លីខាងមុខនេះ។ ក្រៅពីនេះ សូមរក្សាភាពស្ងៀមស្ងាត់…

  • ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកហាក់មានអារម្មណ៍ធុញថប់ខ្លាំង ដែលបណ្តាលឲ្យប៉ះពាល់ដល់កិច្ចការរបស់ខ្លួនយ៉ាងខ្លាំង។ សូមលោកអ្នកព្យាយាមបែងចែកការងារ និងបញ្ហា។ កុំបន្ថែមបន្ទុកឲ្យខ្លួនឯងរហូតបង្ខំអ្នកឲ្យបាត់បង់ជំនឿលើខ្លួនឯង។ សូមចាប់ផ្តើមជាថ្មី ក្រឡេកមើលស្ថានភាពជុំវិញខ្លួន ហើយដោះស្រាយបញ្ហាចំពោះមុខ។ ផលលំបាកទាំងនេះជាបញ្ហាបណ្តោះអាសន្នប៉ុណ្ណោះ ហើយអ្នកមានសមត្ថភាព និងលទ្ធភាពពេញលេញក្នុងការដោះស្រាយវា។ សូមបើកកិច្ចពិភាក្សា ឬរៀនសូត្របន្ថែមដើម្បីជាទុនក្នុងការសម្រេចចិត្ត។  ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានលទ្ធភាពខ្ពស់ធ្វើឲ្យរាល់ការងារទាំងអស់សម្រេចបានជោគជ័យ ប៉ុន្តែលោកអ្នកមានអារម្មណ៍សង្ស័យចំពោះសមត្ថភាពរបស់ខ្លួនជ្រុលពេក ឬផ្តេកផ្តួលជាមួយភាពបរាជ័យក្នុងពេលកន្លងមក ដែលបណ្តាលឲ្យរាំងស្ទះដល ការសម្រេចចិត្ត​ និងឳកាសទទួលបានភាពជោគជ័យធំ។ សូមរៀនបោះចោលកង្វល់ទាំងនោះ ហើយមកជឿជាក់លើសមត្ថភាពរបស់ខ្លួន។ ម្យ៉ាងទៀត លោកអ្នកមិនចាំបាច់អ្វីត្រូវផ្គាប់ចិត្តអ្នកដទៃក៏ទេ ចំណាយពេលអភិវឌ្ឍន៍កិច្ចការរបស់អ្នក។  ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរការទៅជាប្រក្រតី ប៉ុន្តែលុយកាក់ និងលាភសំណាងធំដុំមិនទានអាចទទួលបានទេក្នុងពេលនេះ។ ចំពោះការងារដែលទាមទារពេលវេលា និងលុយកាក់ច្រើន គួរតែផ្អាកសិន ហើយរងចាំឳកាសល្អណាមួយនៅថ្ងៃខាងមុខ ប៉ុន្តែប្រសិនបើអ្នកមិនអាចផ្អាកបានទេ គឺត្រូវចងចាំថាកំហុសអាចកើតឡើងទាក់ទងនឹងបពត៌មាន​ ឬទាក់ទងនឹងឯកសារ។ ចូរគិតគូរឲ្យមានម៉ត់ចត់មុននឹងចុះហត្ថលេខា។ ក្រៅពីនោះសូមធ្វើការដោយឆន្ទះ និងគោរពការសម្រេចចិត្តរបស់អ្នកដទៃផងដែរ។…

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកជាអាជីវករនឹងអាចបង្កើនបា្រក់ សន្សំកាន់តែច្រើន ពីព្រោះប្រាក់ចំណេញនឹងកើតឡើងច្រើនលើសពីការរំពឹងទុក។ ស្ថានភាព ទំនាក់ទំនងល្អនៅក្នុងថ្ងៃនេះនឹងជួយសម្រួលរាល់ការលំបាកដែលអាចនឹងអាច កើតឡើង នៅក្នុងពេលនេះ។ ចំពោះការចំណាយលុយកាក់លើអាជីវកម្ម និងជំនួញតូចធំធានាថានឹងទទួលបានប្រាក់ចំនេញច្រើន។ ក្នុងនោះដែរ លោកអ្នកនឹងមិនជួបបញ្ហាធ្ងន់ធ្ងរនោះទេ ដូច្នេះមិនបាច់ត្រូវព្រួយបារម្ភ ស្ទាក់ស្ទើរ ឬសង្ស័យលើការសម្រេចចិត្តណាមួយនោះទេ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ផ្លាស់ប្តូរការងារ ទីកន្លែងការងារ ឬធ្វើការប្រថុយ​ប្រថានលើការងារណាមួយនោះទេ។ អ្នកត្រូវតែធ្វើការជាមួយ នឹងគម្រោងដែលបានរៀបចំប៉ុណ្ណោះ។ ក្នុងនោះដែរ សូមជឿជាក់លើសមត្ថភាព និងបទពិសោធន៍របស់ខ្លួនឯងជាការសំខាន់ ពីព្រោះស្ថានភាពនៅជុំវិញអ្នកអាចនឹងបន្លំការយល់ ដឹងរបស់អ្នកបានយ៉ាងងាយ។ ផ្ទុយទៅវិញ ស្ថានភាពទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកមាន ភាពល្អូកល្អឺនល្អប្រសើរបំផុត។  ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។​ ហោរាសាស្រ្តណែនាំឲ្យលោកអ្នកភ្លេចភាពបរាជ័យដែលបានកើតឡើងក្នុងពេលកន្លងមក។ វាគ្មានហេតុផលណាមួយឲ្យអ្នកគិតគូរពីកំហុសនៅអតីតកាល ហើយផ្សារភ្ជាប់ការសម្រេចចិត្ត និងភាពជោគជ័យទៅលើវានោះទេ។ ចំពោះមុខ គឺអ្នកនឹងទទួលបានព្រឹត្តិការណ៍ដ៏រីករាយបំផុតមកតបស្នងការខិតខំប្រឹងប្រែងរបស់អ្នកក្នុងពេលនេះ។ អាស្រ័យេហតុនេះសូមកុំបោះបង់គម្រោងផែនការ កុំសង្ស័យចំពោះភាពជោគជ័យដោយមិនចាំបាច់។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២

    រាសីលោកអ្នកល្អទេថ្ងៃនេះ?

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២

    រាសីលោកអ្នកល្អទេ?

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២

    រាសីលោកអ្នកល្អទេ?