-
ឡាវបំបែកកំណត់ត្រា ឆ្លងដ៏ខ្លាំងពុំធ្លាប់មានសោះ

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានចេញផ្សាយថា ប្រទេសឡាវ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍ ទី២៥ វិច្ឆិកា ២០២១ មនុស្សរហូតដល់ទៅ ១៥០៤នាក់ទៀត ឆ្លងកូវីដ១៩ ក្នុងពេល២៤ម៉ោងប៉ុណ្ណោះ និងជាតួលេខឆ្លងប្រចាំថ្ងៃ ខ្ពស់បំផុតមិនធ្លាប់មានឡើយ ក្នុងប្រទេសដែលមានប្រជាជនសរុបជាង ៧លាននាក់មួយនេះ។ ក្រៅពីនេះ ក៏មានអ្នកជំងឺស្លាប់ម្នាក់ទៀត។ គិតត្រឹមពេលនេះ ឡាវមានករណីឆ្លង COVID-19 សរុប ៦៧,៣២២ករណី ក្នុងនោះមានអ្នកស្លាប់សរុប ១៤៣នាក់។ ឡាវចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណ ៦.០៣លានដូសប៉ុណ្ណោះ ក្នុងនោះប្រជាជន ២.៧៨លាននាក់ (៣៨.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។ កាលពីថ្ងៃពុធម្សិលមិញនេះ ឡាវក៏បានប្រកាសរកឃើញអ្នកឆ្លង COVID-19 ក្នុងចំនួនច្រើនខ្លាំងដែរ រហូតដល់ទៅជាង ១៤០០ករណី៕
-
លោក ហ៊្វូមីអូ គីស៊ីដា៖ ជប៉ុននឹងបញ្ចេញប្រេងឆៅពីស្តុកបម្រុង ដើម្បីតបតាមសំណើរបស់សហរដ្ឋអាមេរិក

-
ប្រមុខ WHO៖ វ៉ាក់សាំងអាចជួយកាត់បន្ថយការឆ្លង Covid-19 បាន ៤០ភាគរយប៉ុណ្ណោះ

-
មន្រ្តីជាន់ខ្ពស់សុខាភិបាលថៃ៖ បុគ្គលិកពេទ្យជាង ៤ពាន់នាក់បានឆ្លង Covid-19 គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០

-
NASA បាញ់បង្ហោះយានអវកាស DART ទៅទីអវកាស ដើម្បីបំពេញបេសកកម្មការពារផែនដីពីអាចម៍ផ្កាយ

-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៥៩លាន៧០ម៉ឺននាក់ ក្នុងនោះស្លាប់ ៥លាន ១៩ម៉ឺននាក់ និងជាសះស្បើយ ២៣៤លាន ៨៣ម៉ឺននាក់

-
អាមេរិកបញ្ជូនវ៉ាក់សាងកូវីដ ទៅវៀតណាម ជាង៤លានដូសទៀត

-
វិបត្តិកូវីដ៖បណ្តាប្រទេសអ្នកមានចាប់ផ្ដើមប្រកាសរកកម្មករចំណាកស្រុកឱ្យមកធ្វើការនៅប្រទេសខ្លួន

-
មូលហេតុធ្វើឱ្យសង្រ្គាមស៊ីវិលនៅអេត្យូ រហូតដល់ប្រទេសនានាអំពាវនាវឱ្យប្រជាជនរបស់ខ្លួនជម្លៀសចេញ

-
ឥណ្ឌូនេស៊ីកំពុងតែតាក់តែងច្បាប់តម្រូវឱ្យក្រុមហ៊ុនបណ្ដាញសង្គមចែកប្រាក់ចំណូលឱ្យក្រុមហ៊ុនព័ត៌មានក្នុងស្រុក
