Category: ព័ត៌មានអន្តរជាតិ

  • សន្ទស្សន៍នៃការគាំទ្រលោកបៃដិនបន្តធ្លាក់ចុះ ចំពេលមានវិបត្តិអតិផរណា

    សន្ទស្សន៍នៃការគាំទ្រលោកបៃដិនបន្តធ្លាក់ចុះ ចំពេលមានវិបត្តិអតិផរណា

    ជំនួយ​ការ​​លោក​ចូ ​បៃដិន​ (Joe Biden) ​​ចូល​រួម​ក្នុង​កម្ម​វិធី​ពិភាក្សា​នយោបាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ក្នុង​គោល​បំណង​ដើម្បី​ពិភាក្សា​អំពី​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​ បើ​ទោះ​បី​ជា​ទំនុក​ចិត្ត​លើ​ប្រធានាធិបតី​រូប​នេះ​នៅ​តែ​បន្ត​ធ្លាក់​ចុះ​ចំ​ពេល​មាន​វិបត្តិ​លើ​អតិផរណា​ និង​បញ្ហា​លើ​ចង្វាក់​ផ្គត់​ផ្គង់​ក៏​ដោយ​។​

  • ប្រជាជនថៃរាប់ពាន់នាក់ធ្វើបាតុកម្មទាមទារឱ្យធ្វើការកំណែទម្រង់ស្ថាប័នព្រះមហាក្សត្រ

    ប្រជាជនថៃរាប់ពាន់នាក់ធ្វើបាតុកម្មទាមទារឱ្យធ្វើការកំណែទម្រង់ស្ថាប័នព្រះមហាក្សត្រ

    កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ពលរដ្ឋ​​​​ថៃ​រាប់​ពាន់​នាក់​​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ​ ដោយ​ធ្វើ​ការ​ទាមទារ​ឱ្យ​ធ្វើ​ការ​កំណែ​ទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ ទោះ​បី​ជា​តុលាការ​ធម្មនុញ្ញ​ថៃ​ ប្រកាស​កាល​ពី​សប្ដាហ៍​មុន​ថា ការ​ទាមទារ​បែប​នេះ​មិន​មាន​ធម្មនុញ្ញភាព​ទេ។

  • នាយករដ្ឋមន្ត្រីអង់គ្លេស៖ ស្នូរជួងបុណ្យសពធ្យូងថ្មត្រូវបានបន្លឺ បើទោះបីជាមានការផ្លាស់ប្ដូរភាសាក្នុងកិច្ចព្រមព្រៀងក៏ដោយ

    នាយករដ្ឋមន្ត្រីអង់គ្លេស៖ ស្នូរជួងបុណ្យសពធ្យូងថ្មត្រូវបានបន្លឺ បើទោះបីជាមានការផ្លាស់ប្ដូរភាសាក្នុងកិច្ចព្រមព្រៀងក៏ដោយ

    នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក​បូរីស ចនសុន​បាន​និយាយ​ថា​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ក្លាសហ្គូ ​ថា​ជា​ «កិច្ចព្រមព្រៀង​មាន​ឥទ្ធិពល​ផ្លាស់​ប្ដូរ​ដ៏​ធំ​» ដែល​បាន​បន្លឺ​«ស្នូរ​ជួង​បុណ្យ​សព​របស់​ថាមពល​ធ្យូង​ថ្ម»​ បើ​ទោះ​បី​ជា​មាន​ការ​ផ្លាស់​ប្ដូរ​ភាសា​ក្នុង​កិច្ច​ព្រមព្រៀង​ក៏​ដោយ​។ ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​បាន​នេះ​បាន​យល់​ព្រម​ «កាត់​បន្ថយ» ជាជាង​ «កាត់​ផ្ដាច់​» ការ​ប្រើប្រាស់​ថាមពល​ធ្យូង​ថ្ម​។ ការ​ផ្លាស់​ប្ដូរ​ភាសា​នេះ​គឺ​ធ្វើ​តាម​សំណើ​របស់​ប្រទេស​ចិន​ និង​ប្រទេស​ឥណ្ឌា​ ដែល​ជា​អ្នក​ប្រើប្រាស់​ធ្យូង​ថ្ម​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​។ ប៉ុន្តែ​នៅ​តែ​ជា​លើក​ទី​មួយ​ដែល​ផែន​ការ​កាត់​បន្ថយ​ធ្យូងថ្ម​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​បែប​នេះ​។ កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​សម្រេច​បន្ទាប់​ពី​ការ​ចរចា​នៅ​កិច្ចប្រជុំ​កំពូល​ COP26 រយៈ​ពេល​ពីរ​សប្ដាហ៍​បាន​ឈាន​ដល់​ម៉ោង​បន្ថែម​កាល​ថ្ងៃ​សៅរ៍​។ ​អ្នក​រិះគន់​បាន​និយាយ​ថា​កិច្ចព្រមព្រៀង​នេះ​បាន​ទៅ​មុខ​គ្រប់​គ្រាន់​ទេ​ ហើយ​នឹង​មិន​បំពេញ​គោលដៅ​ចម្បង​នៃ​កិច្ចប្រជុំ​ដើម្បី​ការពារ​កុំ​ឱ្យ​កម្ដៅ​ពិភពលោក​កើន​ឡើង​ ១,៥ អង្សា​សេ​បន្ថែម​ទៀត​។ អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា​គោលដៅ​នេះ​គឺ​សំខាន់​ណាស់​ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​អាក្រក់​បំផុត​របស់​ការ​ប្រែប្រួល​អាកាសធាតុ​។ ក្នុង​សន្និសីទ​កាសែត​មួយ​លោក​ចនសុន​ ដែល​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​ COP26 បាន​និយាយ​ថា​៖​ «យើង​អាច​ជិះ​ឥទ្ធិពល​ យើង​អាច​បញ្ចុះ​បញ្ចូល យើង​អាច​លើក​ទឹក​ចិត្ត​ ប៉ុន្តែ​យើង​មិន​អាច​បង្ខំ​ប្រទេស​ដែល​មាន​អធិបតេយ្យភាព​ឱ្យ​ធ្វើ​អ្វី​ដែល​ពួកគេ​មិន​ចង់​ធ្វើ​នោះ​ទេ​»​។ លោក​បន្ត​ទៀត​ថា​៖ «ចំពោះ​ការ​មិន​យល់​ស្រប​របស់​យើង​ទាំង​អស់ ពិភពលោក​កំពុង​ឆ្ពោះ​ទៅ​រក​ទិស​ដៅ​ត្រឹមត្រូវ​»។ ថ្វី​បើ​មាន​សមិទ្ធផល​ក្នុង​កិច្ចប្រជុំ​កំពូល​ក៏​ដោយ​ លោក​ចនសុន​នៅ​មាន​ការ​ខក​មួយ​ចំនួន​។ លោក​និយាយ​ថា​មាន​គោលដៅ​មហិច្ឆតា​ខ្ពស់​ជា​ច្រើន​ ជា​ពិសេស​ពី​ប្រទេស​ប្រឈម​បញ្ហា​ភ្លាម​ៗ​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ ប៉ុន្តែ​មាន​ប្រទេស​មួយ​ចំនួន​មាន​ភាព​ស្ទាក់ស្ទើរ​។ លោ​និយាយ​ថា​ចក្រភព​អង់គ្លេស​មិន​អាច​បង្ខំ​ប្រទេស​ផ្សេង​ឱ្យ​ធ្វើ​សកម្មភាព​ទេ​។ យ៉ាង​ណា​មិញ គោលដៅ​ចម្បង​ ដែល​បាន​កំណត់​ដោយ COP26 គឺ​ដើម្បី​ធានា​ថា​ការ​ឡើង​កម្ដៅ​ផែនដី​មិន​ឡើង​លើស​ ១,៥ អង្សា​សេ​ នៅ​ឆ្នាំ ២១០០ ប៉ុន្តែ​របាយការណ៍​មួយ​ដោយ​ក្រុម​តាម​ដាន​សកម្មភាព​អាកាសធាតុ​បាន​គណនា​ថា​ក្នុង​អត្រា​បច្ចុប្បន្ន ពិភពលោក​គឺ​កំពុង​ឆ្ពោះ​ទៅ​រក​ការ​ឡើង​កម្ដៅ​ ២,៤ ត្រឹម​កាល​បរិច្ឆេទ​នោះ​។ ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង ដែល​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ក្លាសហ្គូ…

  • នាយករដ្ឋមន្ត្រីប៉ូឡូញទាមទារ «ជំហានជាក់ស្ដែង» ពីណាតូ ដើម្បីដោះស្រាយវិបត្តិនៅព្រំដែនបេឡារូស

    នាយករដ្ឋមន្ត្រីប៉ូឡូញទាមទារ «ជំហានជាក់ស្ដែង» ពីណាតូ ដើម្បីដោះស្រាយវិបត្តិនៅព្រំដែនបេឡារូស

    កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១៤ វិច្ឆិកា​នាយករដ្ឋមន្ត្រី​ប្រទេស​ប៉ូឡូញ​បាន​និយាយ​ថា​អង្គការ​ណាតូ​ត្រូវ​តែ​បោះ​ «ជំហាន​ជាក់​ស្ដែង​» ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ព្រំដែន​បេឡារូស ដោយ​បន្ថែម​ទៀត​ថា​ប៉ូឡូញ លីទុយអានី និង​ឡាតវី​អាច​ស្នើ​សុំ​ការ​ពិគ្រោះ​យោបល់​ក្រោម​សន្ធិសញ្ញា​សម្ព័ន្ធភាព​។

  • កូនប្រុសលោកហ្គាដាហ្វីអតីតមេដឹកនាំផ្ដាច់ការលីប៊ីឈរឈ្មោះជាប្រធានាធិបតី

    កូនប្រុសលោកហ្គាដាហ្វីអតីតមេដឹកនាំផ្ដាច់ការលីប៊ីឈរឈ្មោះជាប្រធានាធិបតី

    កូនប្រុសអតីតមេដឹកនាំផ្តាច់ការលីប៊ីលោក មូអាម៉ា ហ្គាដាហ្វី (Moammar Gadhafi) ​បង្ហាញ​ខ្លួន​ស្ទើរ​តែ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ ដើម្បី​ចុះ​ឈ្មោះ​ជា​​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ខែ​ធ្នូ​ខាងមុខ​ ដែល​គ្រោង​ជួយ​បញ្ចប់​ភាព​ចលាចល​ជា​ច្រើន​ឆ្នាំ​ចាប់​តាំង​ពី​ឪពុក​របស់​លោក​ត្រូវ​បាន​ផ្តួល​រំលំ​។

  • ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសបេឡារូស ជុំវិញវិបត្តិជនអន្តោប្រវេសន៍

    ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសបេឡារូស ជុំវិញវិបត្តិជនអន្តោប្រវេសន៍

    ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសបេឡារុស លោក វ្ល៉ាឌីមៀ ម៉ាកៃ និងប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក ចូសែប បូរ៉ែល នៅថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់) បានធ្វើកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទ ពាក់ព័ន្ធនឹងវិបត្តិជនចំណាកស្រុកនៅតាមព្រំដែនប្រទេសប៉ូឡូញ។

  • ប្រមុខការទូតអាមេរិក៖ សហរដ្ឋអាមេរិក-ប៉ូឡូញពិភាក្សាគ្នាស្តីពីវិបត្តិជនចំណាកស្រុក និងការឈ្លានពានរបស់រុស្ស៊ី

    ប្រមុខការទូតអាមេរិក៖ សហរដ្ឋអាមេរិក-ប៉ូឡូញពិភាក្សាគ្នាស្តីពីវិបត្តិជនចំណាកស្រុក និងការឈ្លានពានរបស់រុស្ស៊ី

    វ៉ាស៊ីនតោន៖ ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា ប្រមុខការទូតកំពូលអាមេរិក និងប៉ូឡូញបានប្រកាសថ្កោលទោស ចំពោះការបង្កអោយមានវិបត្តិជនចំណាកស្រុកដោយរដ្ឋាភិបាលបេឡារូស នៅក្នុងការសន្ទនាគ្នាតាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃ សៅរ៍ សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់)។

  • លោក វ៉្លាឌីមៀ ពូទីន៖ រុស្ស៊ីមិនចាំបាច់បង្កើនភាពតានតឹងនៅសមុទ្រខ្មៅជាមួយអង្គការ NATO ឡើយ

    លោក វ៉្លាឌីមៀ ពូទីន៖ រុស្ស៊ីមិនចាំបាច់បង្កើនភាពតានតឹងនៅសមុទ្រខ្មៅជាមួយអង្គការ NATO ឡើយ

    ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ដែលចេញផ្សាយនៅថ្ងៃ អាទិត្យ ចុងសប្តាហ៍មុននេះថា លោកបានច្រានចោលសំណើរបស់ក្រសួងការពារជាតិ ដើម្បីរៀបចំសមយុទ្ធយោធានៅសមុទ្រខ្មៅ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់អង្គការ NATO ដោយសារតែលោកមិនចង់បង្កើនភាពតានតឹងនៅក្នុងតំបន់ទេ។

  • លោក វ៉្លាឌីមៀ ពូទីន៖ រុស្ស៊ីត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួយដោះស្រាយវិបត្តិជនអន្តោប្រវេសន៍រវាងបេឡារូស-អឺរ៉ុប

    លោក វ៉្លាឌីមៀ ពូទីន៖ រុស្ស៊ីត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួយដោះស្រាយវិបត្តិជនអន្តោប្រវេសន៍រវាងបេឡារូស-អឺរ៉ុប

    ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថ្លែងថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីជួយដោះស្រាយវិបត្តិជនចំណាកស្រុកនៅតាមព្រំដែនរវាងបេឡារុស្ស និងប៉ូឡូញ ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA នៅថ្ងៃអាទិត្យម្សិលមិញ

  • មន្រ្តីជាន់ខ្ពស់ចិន៖ ការប៉នប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់តៃវ៉ាន់ ដើម្បីទប់ស្កាត់ចិនដីគោក នឹងមានតែការប៉ះពាល់ដល់ខ្លួនឯងប៉ុណ្ណោះ

    មន្រ្តីជាន់ខ្ពស់ចិន៖ ការប៉នប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់តៃវ៉ាន់ ដើម្បីទប់ស្កាត់ចិនដីគោក នឹងមានតែការប៉ះពាល់ដល់ខ្លួនឯងប៉ុណ្ណោះ

    វ៉ាស៊ីនតោន៖ ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោក ឈីន ហ្គាំង បាននិយាយថា ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកក្នុងការប្រើប្រាស់តៃវ៉ាន់ ដើម្បីទប់ ទល់នឹងចិនដីគោកនោះ នឹងក្លាយជាការបាញ់សម្លាប់ខ្លួនឯងតែប៉ុណ្ណោះ។…..