-
សហរដ្ឋអាមេរិកបើកព្រំដែនឡើងវិញក្រោយបិទអស់រយៈពេល២០ខែ

កាលពីថ្ងៃចន្ទ ទី៨ វិច្ឆិកាសហរដ្ឋអាមេរិកបានបើកព្រំដែនផ្លូវគោក និងផ្លូវអាកាសដល់ជនបរទេសដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដែលជាការបញ្ចប់ការដាក់កំហិតរយៈពេល២០ ខែលើការធ្វើដំណើរជុំវិញពិភពលោក ដែលបានបំបែកបំបាក់ក្រុមគ្រួសារ រំខានដល់វិស័យទេសចរណ៍ និងបង្កភាពតានតឹងក្នុងទំនាក់ទំនងការទូត។
-
រដ្ឋមន្ត្រីអៀរឡង់៖ អង់គ្លេសហាក់បីដូចជាចង់អំពាវនាវឱ្យមានវិធានការបន្ទាន់លើពាណិជ្ជកម្មអៀរឡង់ខាងជើង

កាលពីថ្ងៃអាទិត្យរដ្ឋាភិបាលអៀរឡង់លើកឡើងថា រដ្ឋាភិបាលអង់គ្លេសហាក់ដូចជាត្រៀមខ្លួនរួចជាស្រេចដើម្បីអំពាវនាវឱ្យមានការផ្តល់ជាឯកតោភាគីគ្រាអាសន្នក្នុងកិច្ចព្រមព្រៀង Brexit របស់ខ្លួន ដែលគ្រប់គ្រងការរៀបចំពាណិជ្ជកម្មរបស់ប្រទេសអៀរឡង់ខាងជើង ជាការផ្លាស់ប្តូរមួយដែលនឹងធ្វើឱ្យទំនាក់ទំនងកាន់តែជូរចត់ជាមួយក្រុងឌុយប្លាំង សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។
-
ទីបំផុត! អាមេរិកបើកទ្វារទទួលអ្នកដំណើរអន្តរជាតិវិញ មិនធ្វើចត្តាឡីស័ក

-
មនុស្សជាងមួយសែននាក់ផ្ដុំគ្នានៅGlasgow ទាមទារឱ្យមេដឹកនាំពិភពលោកសកម្មលើបញ្ហាអាកាសធាតុ

បាតុករជាងមួយសែននាក់ប្រមូលផ្ដុំគ្នាហាលថ្ងៃហាលភ្លៀងនៅទីក្រុង Glasgow កាលពីថ្ងៃសៅរ៍ ដើម្បីចូលរួមក្នុងបាតុកម្មទូទាំងពិភពលោក ប្រឆាំងនឹងអ្វីដែលអ្នកធ្វើយុទ្ធនាការនិយាយថាជាការបរាជ័យនៃកិច្ចពិភាក្សាស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ ដើម្បីពន្លឿនសកម្មភាពទប់ទល់នឹងការឡើងកំដៅផែនដី។
-
បន្ទាប់ពីបាត់មួយរយៈ មហាសេដ្ឋីចិនជែក ម៉ាផ្លាស់ប្ដូរពីពាណិជ្ជកម្មអេឡិចត្រូនិក ទៅកសិកម្មវិញ

យក្សក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក មហាសេដ្ឋីបច្ចេកវិទ្យាអ៊ីនធឺណិត មហាសេដ្ឋីជំនួញ ទាំងនេះគឺជាងារដែលគេតែងតែប្រើប្រាស់ដើម្បីពិពណ៌នាអំពីស្ថាបនិកក្រុមហ៊ុនអាលីបាបា (Alibaba) លោកជែក ម៉ា។ ប៉ុន្តែងារទាំងនេះគឺកំពុងរសាត់បន្តិចម្ដងៗ ខណៈពេលដែលលោកម៉ាហាក់បីដូចជាកំពុងផ្លាស់ប្ដូរការផ្ដោតអារម្មណ៍ពីពិភពអ៊ីនធឺណិត មកកសិកម្មវិញ។
-
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់រួចជីវិតពីការប៉ុនប៉ងធ្វើឃាតដោយដ្រូន

បាកដាដ៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mustafa al-Kadhimi រួចជីវិតពីការប៉ុនប៉ងធ្វើឃាត បន្ទាប់ពីយន្តហោះគ្មានមនុស្សបើក(ដ្រូន)ផ្ទុកសារធាតុផ្ទុះតម្រង់គោលដៅលើលំនៅដ្ឋានរបស់លោកក្នុងរដ្ឋធានីបាកដាដកាលពីថ្ងៃអាទិត្យ ដែលបង្កើនភាពតានតឹងក្នុងប្រទេស បន្សល់ក្រោយបោះឆ្នោតជាតិកាលពីប៉ុន្មានសប្ដាហ៍មុន។
-
តាលីបង់តែងតាំងសមាជិក ៤៤ នាក់ជាអភិបាលខេត្ត និងស្នងការប៉ូលិសនៅជុំវិញអាហ្វហ្គានីស្ថាន

កាលពីថ្ងៃអាទិត្យ ទី៧ វិច្ឆិកាក្រុមតាលីបង់បានធ្វើការតែងតាំងសមាជិក ៤៤ នាក់ឱ្យកាន់តំណែងសំខាន់ៗដូចជាអភិបាលខេត្ត និងស្នងការប៉ូលិស ដែលជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងអភិបាលកិច្ចរបស់ខ្លួន ខណៈពេលដែលប្រទេសអាហ្វហ្គានីស្ថានកំពុងឆ្លងកាត់វិបត្តិសន្តិសុខ និងសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។
-
ក្រុមហ៊ុនអគ្គិសនីរដ្ឋចិនរំលឹកពីតុល្យភាពតិចតួចរវាងតម្រូវការ និងការផ្គត់ផ្គង់ថាមពល

-
ចំនួនសត្វក្តាន់ milu របស់ប្រទេសចិនកើនឡើងវិញ ដោយសារកិច្ចខិតខំប្រឹងប្រែងការពារ

-
ក្រសួងការពារជាតិអាមេរិក៖ ចិនមានគោលដៅពង្រីកអានុភាពនុយក្លេអ៊ែរ

ក្រសួងការពារជាតិអាមេរិកបានអះអាងថា នៅទសវត្សខាងមុខនេះ ចិនដាក់គោលដៅក្នុងពង្រីកអានុភាពអាវុធនុយក្លេអ៊ែររបស់ខ្លួន។ នេះបើតាមរបាយការណ៍របស់ក្រសួងប្រចាំឆ្នាំ២០២១ មានចំណងជើងថា «ការវិវត្តន៍នៃយោធា និងសន្តិសុខរបស់សាធារណរដ្ឋប្រជាមានិតចិន» ដែលដាក់ជូនសភាអាមេរិក កាលពីសប្ដាហ៍មុន។