-
អេស្ប៉ាញប្រកាសថា ចាត់ទុកតំបន់ឡាប៉ាម៉ាតំបន់គ្រោះមហន្តរាយ ដោយសារភ្នំភ្លើង

-
វៀតណាមបានកាដូរវ៉ាក់សាំង២.៦លានដូសទៀត ពីអាល្លឺម៉ង់

វ៉ាក់សាំងប្រភេទ Astrazeneca ចំនួន២.៦លានដូសទៀត ដែលជាជំនួយរបស់អាល្លឺម៉ង់ជូនវៀតណាមនោះ ត្រូវបានដឹកដល់ហូជីមិញហើយ កាលពីពេលថ្មីៗនេះ។ នេះគឺជាអំណោយវ៉ាក់សាំងជើងទី២ របស់អាល្លឺម៉ង់ជូនវៀតណាម ពោលគឺបន្ទាប់ពីផ្តល់ជូន ជើងមុន មានជាង៨៥ម៉ឺនដូស តាមរយៈយន្តការកូវ៉ាក់ បញ្ជូនដល់ហាណូយ កាលពីថ្ងៃទី១៦ កញ្ញា។ ក្នុងចំណោមបណ្តាប្រទេសជាសមាជិករបស់អឺរ៉ុប ដែលផ្តល់ជំនួយវ៉ាក់សាំងជូនវៀតណាម អាល្លឺម៉ង់នេះហើយដែលជាប្រទេសផ្តល់ជំនួយវ៉ាក់សាំងច្រើនជាងគេ ឲ្យវៀតណាមនោះ។ សមាជិកអឺរ៉ុបផ្សេងៗទៀត ដែលផ្តល់ជូនដែរ មានដូចជា ឆែក បារាំង អ៊ីតាលី ប៉ូឡូញ ហើយអង់គ្លេសក៏ផ្តល់ដែរ៕
-
អាមេរិក ជំរុញឱ្យមានការរកស៊ីជាមួយចិនបន្ថែមទៀត ទោះជាមានទំនាក់ទំនងល្អក់កករក៏ដោយ

-
ឧស្សាហកម្មស្រោមដៃម៉ាឡេស៊ីអំពាវនាវឱ្យមានការស្រូបយកកម្លាំងពលកម្មពីបរទេស

-
ពួកក្រុមឃាតករកំពុងតាមប្រមាញ់ចៅក្រមស្រ្តីអាហ្វហ្គានីស្ថានមកផ្តន្ទាទោសពួកគេមុនរបបតាលីបង់

-
ផលវិបាកនៃជំហរប្រឆាំងចិនរបស់អូស្ត្រាលី

-
ការសិក្សាបង្ហាញថា ហ្សំប៊ីជំពាក់បំណុលចិនខ្ពស់ជាងជិតពីរដងនៃការប៉ាន់ស្មានរបស់រដ្ឋាភិបាលចាស់

-
ជប៉ុន៖ អតីតរដ្ឋមន្ត្រីការបរទេស គេកំណត់ឲ្យធ្វើជានាយករដ្ឋមន្ត្រីថ្មី

-
ការទិញថ្នាំលេបប្រឆាំងប៉ារ៉ាស៊ីតដល់ដាច់ស្ដុកអាចបង្កគ្រោះថ្នាក់ដល់សត្វ ត្រូវការការពារ

អស់រយៈពេលជាច្រើនខែកន្លងមកនេះ ថ្នាំលេបប្រឆាំងប៉ារ៉ាស៊ីត ivermectin ចំណុះ ៥០០ មីលីលីត្រ ត្រូវគេប្រើ ដើម្បីសម្លាប់ប៉ារ៉ាស៊ីតនៅក្នុងសត្វ ឆ្កែ មាន់ និងអ្នកជំងឺដទៃទៀត ត្រូវបានលក់ដាច់នៅទូទាំងប្រទេសអាមេរិក ដោយសារមានការជឿជាក់ថា ថ្នាំប្រភេទនេះ ជួយសម្លាប់មេរោគកូវីដ-១៩។ នេះបើយោងតាម កាសែតញូយ៉កថាមសន៍។
-
លោក Fumio Kishida នឹងក្លាយជានាយករដ្ឋមន្រ្តីជប៉ុនថ្មី ក្រោយឈ្នះការបោះឆ្នោតក្នុងគណបក្សកាន់អំណាច LDP

តូក្យូ៖ អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហ៊្វូមីអុ គីហ្ស៊ីដា (Fumio Kishida) បានជាប់ឆ្នោតក្លាយជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចនៅជប៉ុន ក្រោយការបោះឆ្នោត និងបូកសរុបលទ្ធផលនៅរសៀលថ្ងៃពុធនេះ ហើយតាមរយៈលទ្ធផលនេះដែរ លោកនឹងក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទី ៣ នេះ។