-
ខណៈពេលដែលតាលីបង់ក្ដោបក្ដាប់អំណាច ការព្រួយបារម្ភអំពីការសងសឹកកំពុងកើនឡើង

ថ្វីបើមេដឹកនាំតាលីបង់បានសន្យាលើកលែងទោសដល់មន្ត្រី និងទាហានអាហ្វហ្គានីស្ថានទាំងអស់ ហើយនឹងមិនធ្វើការសងសឹកទៅលើពួកគេក៏ដោយ គេសង្កេតឃើញមានការកើនឡើងនៃការរាយការណ៍អំពីករណីការឃុំខ្លួន ការបំបាត់ខ្លួន និងសូម្បីតែការប្រហារជីវិត។ ល្បឿននៃការដួលរលំនៃក្រុងកាប៊ុលកាលពីពីរសប្ដាហ៍មុន អាចបង្កមហន្តរាយដល់ប្រជាជនអាហ្វហ្គានីស្ថានរាប់សែននាក់ ដែលបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងបង្ក្រាបក្រុមតាលីបង់ ចាប់ពីមន្ត្រីជាន់ខ្ពស់រហូតដល់មន្ត្រីថ្នាក់មូលដ្ឋាន។ នៅពេលដែលតាលីបង់ចូលកាន់កាប់រដ្ឋធានីកាប៊ុលពួកគេបានធ្វើដំណើរសម្រុកទៅកាន់គោលដៅសំខាន់ចំនួនពីរគឺទីស្នាក់ការកណ្ដាលនៃនាយកដ្ឋានសន្តិសុខជាតិ និងក្រសួងទំនាក់ទំនង។ ពួកគេបានផ្ដល់អាទិភាពគោលដៅទាំងពីរនេះ ពីព្រោះនាយកដ្ឋានសន្តិសុខជាតិគឺពោរពេញទៅដោយឯកសាររបស់ភ្នាក់ងារចារកម្ម និងអ្នកផ្ដល់ព័ត៌មានរបស់ពួកគេ ហើយក្រសួងទំនាក់ទំនងមានមធ្យោបាយតាមដានទូរស័ព្ទរបស់ពលរដ្ឋអាហ្វហ្គានីស្ថាន។ ឯកសារទាំងនេះភាគច្រើនមិនត្រូវបានបំផ្លាញទាន់ពេល ហើយឯកសារសំងាត់រាប់ពាន់ និងបញ្ជីបើកប្រាក់ខែធ្លាក់ក្នុងដៃរបស់ក្រុមតាលីបង់។ ខណៈពេលដែលកងទ័ពអាមេរិកបញ្ចប់ការដកខ្លួនរបស់ពួកគេតាមកាលកំណត់ថ្ងៃអង្គារខាងមុខនេះប្រជាជនអាហ្វហ្គានីស្ថានភាគច្រើនកំពុងភ័យខ្លាច ដោយប្រមើលមើលថានឹងមានការសងសឹកពីក្រុមតាលីបង់។ អ្នកនាំពាក្យក្រុមតាលីបង់លោកស៊ូហែល សាហ៊ីនបាននិយាយក្នុងសារមួយលើបណ្ដាញសង្គម Twitter ថាគ្មានការសងសឹកទេ ហើយក៏មិនមានបញ្ជីឈ្មោះធ្វើឃាតដែលតាលីបង់ត្រូវឆែកឆេរពីផ្ទះមួយទៅផ្ទះមួយ ដូចដែលមានក្នុងពាក្យចចាមអារ៉ាមនោះទេ។ លោកសរសេរថា៖ «ការលើកលែងទោសទូទៅត្រូវបានផ្ដល់ឱ្យ គ្មានការទទួលខុសត្រូវជាមួយនរណាម្នាក់ទេ ផ្ទុយទៅវិញយើងកំពុងផ្ដោតលើអនាគត»។ បើទោះជាយ៉ាងនេះក៏ដោយ មានអង្គការសិទ្ធមនុស្ស សកម្មជន និងមន្ត្រីរដ្ឋាភិបាលជាច្រើនបានធ្វើរាយការណ៍កាន់តែច្រើនឡើងៗអំពីការឃុំខ្លួនការបំបាត់ខ្លួន និងសូម្បីតែការប្រហារជីវិតមន្ត្រីនៅក្នុងដៃរបស់តាលីបង់ នៅក្នុងអ្វីដែលមន្ត្រីរដ្ឋាភិបាលអាមេរិកបច្ចុប្បន្ន និងអតីតកាល ពិពណ៌នាថាជាការប្រមាញ់ដោយសម្ងាត់នៃសត្រូវរបស់តាលីបង់។ ក្រុមតាលីបង់ចូលកាន់កាប់ទីក្រុង និងទីប្រជុំជនភាគច្រើន ដោយមិនចាំបាច់បាញ់មួយគ្រាប់ ពីព្រោះមេបញ្ជាការរបស់ពួកគេបានធ្វើការចរចា និងសន្យាដោយសន្តិវិធីជាមួយមន្ត្រី និងប្រជាជននៅទីនោះ។ ប៉ុន្តែជារឿយបន្ទាប់ពីចូលកាន់កាប់មេបញ្ជាការទាំងនេះត្រូវបានជំនួសដោយមេបញ្ជាការដៃធ្ងន់ ដែលបានអនុវត្តការឆែកឆេរតាមផ្ទះ និងការចាប់ខ្លួន។ ឥឡូវនេះគេសង្កេតឃើញលំនាំនៃការប្រមាញ់សមាជិកនៃកងកុម្ម៉ង់ដូ និងសេវាចារកម្មអាហ្វហ្គានីស្ថាន ដែលគេស្គាល់ថា «អង្គភាព ០០» ក៏ដូចជាមន្ត្រីមូលដ្ឋានដូចជាមេបញ្ជាការប៉ុស្តិ៍ប៉ូលិស និងប្រធានសេវាសន្តិសុខនៅទូទាំងប្រទេស។…
-
ក្រុមមេដឹកនាំអាហ្វហ្គានីស្ថានជើងចាស់មួយក្រុមនឹងធ្វើការចរចាជាមួយតាលីបង់

ក្រុមមេដឹកនាំអាហ្វហ្គានីស្ថានជើងចាស់មួយក្រុមកំពុងជជែកគ្នាជាមួយក្រុមតាលីបង់ហើយគ្រោងនឹងជួបគ្នាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតដើម្បីធ្វើការចរចាស្តីពីរដ្ឋាភិបាលបន្ទាប់របស់ប្រទេសនេះ។ លោក Khalid Noor កូនប្រុសរបស់លោក Atta Mohammad Noor ដែលជាអភិបាលនៅខេត្ត Balkh ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថានបាននិយាយថា ក្រុមនេះរួមមានមេដឹកនាំជនជាតិភាគតិចអ៊ូសបេកលោក Abdul Rashid Dostum និងអ្នកផ្សេងទៀតដែលប្រឆាំងនឹងការចូលកាន់កាប់របស់តាលីបង់នៅប្រទេសអាហ្វហ្គានីស្ថាន។ លោក Khalid Noor អាយុ ២៧ ឆ្នាំបាននិយាយនៅក្នុងបទសម្ភាសន៍មួយថា៖ «យើងចូលចិត្តធ្វើការចរចាររួមគ្នា ព្រោះវាមិនមែនថាបញ្ហាអាហ្វហ្គានីស្ថានត្រូវដោះស្រាយដោយយើងម្នាក់ទេ» ។ លោកបានបន្តនិយាយថា ការចរចារមានសារៈសំខាន់សម្រាប់សហគមន៍នយោបាយទាំងមូលរបស់ប្រទេស ជាពិសេសមេដឹកនាំដែលមានអំណាចដោយមានការគាំទ្រពីសាធារណៈជន ។
-
ការជជែកពិភាក្សារវាងអ្នកឈរឈ្មោះអធិការបតីប្រទេសអាល្លម៉ងមានការខ្វែងគំនិតគ្នាទៅលើដំណោះស្រាយបម្រែបម្រួលអាកាសធាតុ

នៅក្នុងការជជែកដេញដោល Armin Laschet, Olaf Scholz និង Annalena Baerbock បានពិភាក្សាអំពីដំណោះស្រាយបម្រែបម្រួលអាកាសធាតុ ខណៈការបោះឆ្នោតរើសអធិការបតីកាន់តែខិតជិតមកដល់។ លោកស្រី Baerbock បាននិយាយថាគណបក្សរបស់លោកស្រីនឹងប្រើប្រាស់ដីអាឡឺម៉ង់ចំនួន ២ ភាគរយដើម្បីដាក់ទួរប៊ីនខ្យល់ ហើយផ្ទះដែលទើបសាងសង់ថ្មីនឹងត្រូវមានបន្ទះសូឡានៅលើដំបូល ហើយអនុញ្ញាតអោយលក់តែរថយន្តដែលគ្មានការបំភាយចាប់ពីឆ្នាំ ២០៣០ ។ ប៉ុន្តែលោក Laschet បាននិយាយថា ការធ្វើបែបនេះគឹការដាក់សម្ពាធទៅលើអាជីវកម្មនៅក្នុងប្រទេស។ អ្នកទាំងបីហាក់ដូចជាស្របគំនិតគ្នាច្រើនដូចជាលើបញ្ហានៅប្រទេសអាហ្វហ្គានីស្ថាន និងជម្ងឺរាតត្បាតកូវីដ-១៩។ ប៉ុន្តែពួកគេមានគំនិតខ្វែងគ្នាតែទៅលើប្រធានបទបញ្ហាបម្រែបម្រួលអាកាសធាតុប៉ុណ្ណោះ។ អ្នកទាំងបីក៏មិនយល់ស្របលើគោលនយោបាយពន្ធផងដែរដោយលោក Scholz បានអំពាវនាវអោយដំឡើងពន្ធលើប្រាក់ចំណូលលើអ្នកមានប្រាក់ចំណូលខ្ពស់។ ប៉ុន្តែលោក Laschet ដែលជានាយករដ្ឋមន្រ្តីនៃរដ្ឋនៅតំបន់ដែលមានប្រជាជនច្រើន North Rhine-Westphalia បានបដិសេធការដំឡើងពន្ធនេះ។ លោកបាននិយាយថា ការតម្លើងពន្ធជាវិធីសាស្រ្តមួយមិនសមស្របក្នុងកំឡុងពេលសេដ្ឋកិច្ចបែបនេះ។
-
លោក ម៉ាក្រុង៖ បារាំង និងអង់គ្លេសមានបំណងស្នើអោយបង្កើត “តំបន់សុវត្ថិភាព”នៅក្រុងកាប៊ុលទៅកាន់យូអិន តែតាលីបង់ថា មិនចាំបាច់ទេ (Video Inside)

-
ប្រមុខការទូតចិន៖ សហរដ្ឋអាមេរិកគួរតែជួយអាហ្វហ្គានីស្ថានប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងបញ្ឈប់អំពើហិង្សា ជាជាងការលេងស្តង់ដាពីរ (Video Inside)

-
លោក ចូ បៃដិន ព្រមានពីការវាយប្រហារភេវរកម្មសាជាថ្មីទៀតនៅអាកាសយានដ្ឋានកាប៊ុល (Video Inside)

-
ប្រាក់ចំណូលរបស់ក្រុមហ៊ុន Alibaba កើនឡើង ៣៤% នៅត្រីមាសទី១ ឆ្នាំ២០២១ (Video Inside)

-
រយៈពេល៧ខែ ឆ្នាំ២០២១ វិស័យឧស្សាហកម្មរបស់ចិន កើនឡើងប្រាក់ចំណេញ ៥៧.៣% (Video Inside)

-
ថៃជួបគ្រោះជំនន់ទឹកភ្លៀង

-
ចិនថ្កោលទោសសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការបញ្ជូននាវាចម្បាំងនៅដែនទឹកប្រទេសចិន និងកោះតៃវ៉ាន់(មានវីដេអូ)
