Category: ព័ត៌មានអន្តរជាតិ

  • អាល់ហ្សេរី ចាប់ខ្លួនអតីតបេក្ខជនប្រធានាធិបតីប្រទេសទុយនីស៊ីគឺ លោក Nabil Karoui

    អាល់ហ្សេរី ចាប់ខ្លួនអតីតបេក្ខជនប្រធានាធិបតីប្រទេសទុយនីស៊ីគឺ លោក Nabil Karoui

    កាល​ពី​ថ្ងៃ​អាទិត្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ប្រទេស​ ទុយ​នី​ស៊ី​ បាន​និយាយ​ថា​ អាជ្ញាធរ​អាល់ហ្សេរី​បាន​ចាប់​ខ្លួន​ អ្នក​គ្រប់​គ្រង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ របស់​ប្រទេស ទុយនីស៊ី​និង​អតីត​បេក្ខជន​ប្រធានាធិបតី​គឺ​លោក​ Nabil Karoui បន្ទាប់​ពី​លោក​បាន​ចូល​ប្រទេស​អាល់ហ្សេរី​ដោយសម្ងាត់​និង​ខុស​ច្បាប់​។ លោក​Karoui ដែល​ជា​ម្ចាស់​ប៉ុស្តិ៍​ទូរទស្សន៍ ​Nessma ​និង​ជា​ប្រធាន​គណបក្ស​នយោបាយ​ Heart of Tunisia ដែល​ជា​គណបក្ស​ធំ​ទី ២ នៅ​ក្នុង​សភា​ត្រូវ​បាន​ចាប់​ខ្លួន​ជា​មួយ​បង​ប្រុស​របស់​គាត់ឈ្មោះ ​Ghazi Karoui ដែល​ជា​តំណាងរាស្រ្ត​ផងដែរ​។ បន្ទាប់​ពី​លោក​​បាន​ចំណាយ​ពេល​ជាង​ ៦ ខែ​នៅ​ ក្នុង​មន្ទីរ​ឃុំឃាំង​របស់​ទុយនេស៊ី​ ពី​បទ​លាងលុយ​កខ្វក់​និង​រង​ការ​ចោទ​ប្រកាន់​ពី​បទ​គេច​ពន្ធ​រួច​មក​ លោក​ត្រូវ​ បាន​ដោះ​លែង​វិញ​នៅ​ថ្ងៃ​ទី​ ១៥​  មិថុនានេះ​ ហើយ​តុលាការ​នៅ​តែ​បន្ត​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​របស់​គាត់​។ កន្លង​មក​លោក Karoui ​បាន​និយាយ​ថា​ គាត់​គ្មាន​កំហុស​ទេ​ ហើយ​ថា​គូ​ប្រជែង​នយោបាយ​របស់​គាត់​នៅ​ពី​ក្រោយ​ការ​ជាប់​ពន្ធនាគារ​របស់​គាត់​។ ក៏ប៉ុន្តែ​មន្រ្តី​នៅ​អាល់ហ្សេរី​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ភ្លាមៗ​ទេ​។ គួរ​ឲ្យដឹងដែរ​ថា​នៅ​ឆ្នាំ ២០១៩​លោក  Karoui បាន​ផ្តួល​បេក្ខជន​ភាគ​ច្រើន​ដើម្បី​ឈាន​ទៅដល់​តំណែង​ប្រធានាធិបតី​ ទោះបីជា​លោក​បាន​ចំណាយ​ពេល​ភាគ​ច្រើន​ ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ពី​ក្នុង​ពន្ធធានាគារក៏ដោយ​។ ប៉ុន្តែ​ទី​បំផុត​ ជ័យជម្នះសម្រាប់​ការ​បោះឆ្នោត​នា​ឆ្នាំ​នោះ នៅតែ​បានទៅ​លើ​លោក​ Saied ។

  • អាមេរិកធ្វើការវាយប្រហារតាមអាកាសនៅក្រុងកាប៊ុលសម្លាប់ភេរវករបំផ្ទុះគ្រាប់បែកអត្តឃាត ISIS-K

    អាមេរិកធ្វើការវាយប្រហារតាមអាកាសនៅក្រុងកាប៊ុលសម្លាប់ភេរវករបំផ្ទុះគ្រាប់បែកអត្តឃាត ISIS-K

    មន្ត្រី​អាមេរិក​បាន​បញ្ជាក់​អំពី​ការ​វាយ​ប្រហារ​តាម​អាកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ទៅ​លើ​រថយន្ត​មួយ​ផ្ទុក​អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ក្រុម​ភេរវកម្ម​ ISIS-K យ៉ាង​ហោច​ណាស់​ម្នាក់ ដែល​គេ​សង្ស័យ​ថា​គ្រោង​នឹង​ធ្វើ​ការ​បំផ្ទុះ​នៅ​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល​។ «កង​កម្លាំង​យោធា​អាមេរិក​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​គ្មាន​មនុស្ស​បើក​នៅ​ថ្ងៃ​នេះ​នៅ​លើ​រថយន្ត​មួយ​នៅ​ទីក្រុង​កាប៊ុល​ដោយ​លុប​បំបាត់​ការ​គំរាម​កំហែង​របស់​ក្រុម​ ISIS-K ដែល​នឹង​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ហាម៉ាដ​កាហ្សៃ​» អ្នក​នាំ​ពាក្យ​អគ្គបញ្ជាការដ្ឋាន​មជ្ឈិមបូព៌ា​របស់​អាមេរិក​លោក​អនុសេនីយ៍​ឯក​ប៊ីល​ អ៊ើរប៊ែន​បាន​និយាយ​បែប​នេះ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ ហើយ​បន្ត​ទៀត​ថា​៖ «យើង​ជឿជាក់​ថា​យើង​បាន​វាយ​ប្រហារ​ចំ​គោលដៅ​ដោយ​ជោគជ័យ​។ លោក​អ៊ើប៊ែន​និយាយ​ថា​ការ​វាយ​ប្រហារ​នៅ​ក្នុង​ទីប្រជុំជន​មនុស្ស​ច្រើន​ភាគ​ពាយព្យ​នៃ​អាកាសយានដ្ឋាន​បាន​បង្ក​ឱ្យ​មាន​ «ការ​ផ្ទុះ​ទី​ពីរ​ធំ​មួយ​» ដែល​ជា​សញ្ញា​បង្ហាញ​ថា​មាន​ «បរិមាណ​សារធាតុ​ផ្ទុះ​ដ៏​ធំ​» ក្នុង​រថយន្ត​នោះ​។ លោក​និយាយ​ថា​យោធា​កំពុង​ធ្វើ​ការ​វិនិច្ឆ័យ​ថា​ការ​វាយ​ប្រហារ​នេះ​បាន​បង្ក​មាន​គ្រោះថ្នាក់​ដល់​ជន​ស៊ីវិល​ដែរ​ ឬ​ទេ​។ ដើម​ឡើយ​គេ​រាយការណ៍​ថា​គ្រាប់​បែក​ត្រូវ​បាន​បំពាក់​លើ​រថយន្ត​នេះ​ដោយ​ផ្ទាល់​ ប៉ុន្តែ​ក្រោយ​មក​មាន​ការ​បញ្ជាក់​ថា​គ្រាប់​បែក​គឺ​បំពាក់​លើ​អ្នក​បំផ្ទុះ​អត្តឃាត​ម្នាក់​ ឬ​ច្រើន​នាក់​។ អ្នកនាំពាក្យ​តាលីបង់​លោក​ហ្សាប៊ីហ៊ីលឡា មូចាហ៊ីដ​បាន​និយាយ​នៅ​ក្នុង​សារ​មួយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា​ការ​វាយ​ប្រហារ​របស់​អាមេរិក​បាន​ធ្វើ​ឡើង​នៅ​ពេល​ក្រុម​ភេរវករ​កំពុង​បើក​រថយន្ត​ទៅ​អាកាសយានដ្ឋាន​ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​អំពី​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ទេ​។ ការ​វាយ​ប្រហារ​នេះ​ធ្វើ​ឡើង​ខណៈ​ពេល​ដែល​អាមេរិក​ចាប់​ផ្ដើម​កាត់​បន្ថយ​បេសកកម្ម​ជម្លៀស​ ដែល​បាន​ជម្លៀស​មនុស្ស​រាប់​ម៉ឺន​នាក់​ចេញ​ពី​អាកាសយានដ្ឋាន​កាប៊ុល​។ យន្តហោះ​យោធា​អាមេរិក​នឹង​បន្ត​យក​ជន​ភៀស​ខ្លួន​រហូត​ពេល​កំណត់​បញ្ចប់​បេសកកម្ម​នៅ​ថ្ងៃ​អង្គារ​នេះ​ ដែល​កំណត់​ដោយ​លោក​ចូ បៃដិន​៕

  • អាជ្ញាធរចិនចាប់ផ្ដើមបង្ក្រាបអ្នកសិល្បៈល្បីៗនៅចិន ដោយព្យាយាមលុបបំបាត់ឥទ្ធិពលអវិជ្ជមានទៅលើយុវជន

    អាជ្ញាធរចិនចាប់ផ្ដើមបង្ក្រាបអ្នកសិល្បៈល្បីៗនៅចិន ដោយព្យាយាមលុបបំបាត់ឥទ្ធិពលអវិជ្ជមានទៅលើយុវជន

    អាជ្ញាធរ​ចិន​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​មួយ​ក្នុង​ការ​បង្ក្រាប​លើ​អ្នក​សិល្បៈ​ល្បីៗ ក្រោយ​ពេល​ដែល​មាន​ដំណឹង​ពាក់ព័ន្ធ​នឹង​សកម្មភាព​អនាចារ​ប្រព្រឹត្តិ​ដោយ​តារាៗ​ទាំង​នោះ ហើយ​ព្រម​ទាំង​មាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​គេច​ពន្ធ​ទៀត​ផង​។ គណៈកម្មាធិការ​មជ្ឈិម​សម្រាប់​អធិការកិច្ច​វិន័យ​របស់​ចិន​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ការ​បង្ក្រាប​ទាំង​នេះ​ធ្វើ​ឡើង​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ការពារ «សន្តិសុខ​នយោបាយ និង​មនោគមវិជ្ជា» នៃ​លំហ​អ៊ីនធឺណិត ហើយ​ព្រម​ទាំង​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​លុប​បំបាត់​ឥទ្ធិពល​​អវិជ្ជមាន​ទៅ​លើ​យុវជន​ចិន​។ ស្ថាប័ន​ខាង​លើ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ជាន់​ខ្ពស់​របស់​គណបក្ស​កុម្មុយនិស្ត​ចិន។ ក្នុង​អត្ថបទ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍​នោះ​ អង្គភាព​នេះ​ក៏​បាន​លើកឡើង​ពី​ឈ្មោះ​អ្នក​សិល្បៈ​មួយ​ចំនួន​ដូច​ជា តារា​សម្ដែង​កូន​កាត់​ចិន-កាណាដា​លោក Kris Wu ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ពេល​កន្លង​ទៅ ក្រោយ​ជាប់​សង្ស័យ​នឹង​ករណី​រំលោភ​សេពសន្ថវៈ​។ ក្រៅ​ពី​លើកឡើង​ពី​ឈ្មោះ​លោក Kris Wu អង្គភាព​នេះ​ក៏​លើក​ឡើង​អំពី​តារា​សម្ដែង​ជនជាតិ​ចិន​អ្នក​នាង Zheng Shuang ដែល​ត្រូវ​បាន​បង្គាប់​ឱ្យ​សង​រដ្ឋ ៤៦លាន​ដុល្លារ ពាក់ព័ន្ធ​នឹង​រឿង​គេច​ពន្ធ​លើ​ប្រាក់​ចំណូល។ ការ​បង្ក្រាប​លើ​តារា​ល្បីៗ​ទាំង​នោះ​ធ្វើ​ឡើង​ បន្ទាប់​ពី​លោក ស៊ី ជីនភីង ប្រធានាធិបតី​ចិន ដាក់​ចេញ​នូវ​ទស្សនៈ «វិបុលភាព​រួម» ដែល​សំដៅ​លើ​ការ​បែងចែក​ទ្រព្យ​សម្បត្តិ​ពី​អ្នក​មាន​ ទៅ​កាន់​អ្នក​ក្រ​ឱ្យ​កាន់​តែ​ធំ​ទូលាយ​ជាង​មុន។ បន្ថែម​ពី​លើ​នេះ​ទៀត នៅ​ពេល​ថ្មីៗ​នេះ​ក្នុង​ស្រុក​ចិន​ក៏​មាន​ការ​រឹត​បន្តឹង​ច្បាប់​ទម្លាប់​ទៅ​លើ​វិស័យ​ឯកជន​នានា​ទៀត​ផង​៕

  • អ៊ីស្រាអែលទម្លាក់គ្រាប់បែកលើពួកហាម៉ាសនៅតំបន់ហ្គាហ្សាជុំវិញការបង្ហោះប៉េងប៉ោងផ្ទុកគ្រាប់

    អ៊ីស្រាអែលទម្លាក់គ្រាប់បែកលើពួកហាម៉ាសនៅតំបន់ហ្គាហ្សាជុំវិញការបង្ហោះប៉េងប៉ោងផ្ទុកគ្រាប់

    យេរ៉ូសាឡឹម៖ យោធា​អ៊ីស្រាអែល​​និយាយ​ថា​ យន្តហោះ​ចម្បាំងរបស់ខ្លួន​បាន​វាយ​ប្រហារ​លើ​ទីតាំង​​របស់​ពួក​ហាម៉ាស​នៅ​តំបន់​ហ្កាហ្សា​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​​បង្ហោះប៉េ​ង​ប៉ោង​ផ្ទុក​គ្រាប់​បែក​ ឬ​ដែល​អាច​បង្ក​ជា​អគ្គីភ័យ​​​ចេញ​ពី​តំបន់​ប៉ាឡេស្ទីន​ ខណៈ​ភាព​តាន​តឹង​នៃ​អំពើ​ហឹង្សា​តាម​ព្រំដែន​ថ្មី​ៗ​នេះ​​ កំពុង​ដាក់​សម្ពាធ​លើកិ​ច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​​ដែល​បានប​ញ្ចប់​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​កាល​ពី​ខែ​ឧសភា​។​ ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ ក្រុម​ជន​ជាតិប៉ា​ឡេស្ទីន​ដែល​ស្ថិតក្រោ​មកា​រ​គ្រប់​គ្រង​របស់​ក្រុម​ប្រដាប់​អាវុធ​អ៊ិស្លាម​ហាម៉ាស​ ​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ពួក​គេ​បាន​បន្ត​ការ​តវ៉ា​នៅ​តាម​ព្រំដែន​អ៊ីស្រាអែល​-​ហ្គាហ្សា​ក្នុង​គោល​បំណង​ដាក់​សម្ពាធ​អ៊ីស្រាអែល​ដើម្បី​បន្ធូរ​បន្ថយកា​រ​រឹត​ត្បិត​។​ យោធា​អ៊ីស្រាអែល​​និយាយ​ថា​ ជន​ជាតិ​ប៉ាឡេស្ទីន​រាប់​រយ​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​តាម​ព្រំដែន​នាពេល​យប់​ដោយ​បំផ្ទុះ​គ្រឿង​ផ្ទុះ​ និង​ដុត​កង់​ឡាន​ ហើយ​ថា​ខ្លួន​បាន​ឆ្លើយ​តប​តាម​ «​មធ្យោបាយ​បំបែក​កុបកម្ម​»​។​ បើ​តាម​ក្រុម​គ្រូពេទ្យ​នៅ​តំបន់​ហ្កាហ្សា​ យ៉ាង​ហោច​ណាស់​ជន​ជាតិ​ប៉ាឡេស្ទីន​ចំនួន​ ៦ ​នាក់​​បាន​រង​របួស ​និង​ធ្ងន់ធ្ងរ​ម្នាក់​។​ ប៉ុន្មាន​ម៉ោង​ក្រោយ​មក ​ការ​វាយ​ប្រហារ​តាម​អាកាស​​របស់​អ៊ីស្រាអែល​បាន​កំណត់​គោលដៅ​លើ​កន្លែង​ផលិត​អាវុធ​ហាម៉ាស​ និង​ផ្លូវ​រូង​ក្រោម​ដី​មួយ​ដែល​ខ្លួន​​និយាយ​​ថា​ ពួក​សកម្ម​ប្រយុទ្ធ​បាន​ប្រើ​បន្ទាប់​ពី​បង្ហោះ​ប៉េង​ប៉ោង​។​ យ៉ាង​ណា​មិញ​ មិន​មាន​ករណី​ស្លាប់​ណា​មួយ​ត្រូវ​បាន​គេ​រាយការណ៍​មក​ទេ​។​ ភាព​តាន​តឹង​នៃ​ជម្លោះ​នេះ​បន្ត​កើត​មាន​ឡើង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណេះ​ ក្រោយ​សង្រ្គាម​​១១​ ថ្ងៃ​ដែល​សម្លាប់​​ជន​ជាតិ​ប៉ាឡេស្ទីន​ ២៥៦ ​នាក់​ និង​អ៊ីស្រាអែល ​១៣ ​បាន​បញ្ចប់​ដោយ​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​គ្នា​កាល​ពី​ខែ​​ឧសភា​​ក្រោម​ការ​សម្រប​សម្រួល​របស់​អេហ្ស៊ីប​។ ​អំពើ​ហឹង្សា​ថ្មី​ៗ​នេះ​​កើន​ឡើង​ បើ​ទោះ​បី​ជា​​អ៊ីស្រាអែល​ចេញ​សេចក្ដី​ប្រកាស​កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា​​ ឱ្យ​​បន្ត​ទទួល​ជំនួយ​ពី​កាតា​ទៅ​ហ្គាហ្សា​ក្ដី​​​។​

  • លោក បៃដិន នឹងស្វាគមន៍ ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy មកសេតវិមាន

    លោក បៃដិន នឹងស្វាគមន៍ ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy មកសេតវិមាន

    សេត​វិមាន​ បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ប្រធានាធិបតី​ចូ​ បៃដិន​ នឹង​ជួប​ជា​មួយប្រធានា​ធិបតី​អ៊ុយក្រែន ​Volodymyr Zelenskiy នៅ​សេត​វិមាន​ នៅ​ថ្ងៃ​ពុធ​ក្នុង​ការ​បង្ហាញ​ពី​សាមគ្គី​ភាព​រវាងប្រទេស​ទាំង​ពីរ​។ កិច្ច​ប្រជុំ​នេះ​ប្រព្រឹត្ត​ទៅ​ពីរ​ថ្ងៃ​ក្រោយ​ យឺត​ពី​ការ​គ្រោង​ទុក​ ដោយសារ​លោក​បៃដិន​ ជាប់​ធុឬះត្រួតពិនិត្យ​ការ​ឆ្លើយ​តប​ទៅ​នឹង​ព្យុះស​ង្ឃរា និង​ការ​ដក​កង​កម្លាំង​អាមេរិក​ចេញ​ពី​អាហ្វហ្គានីស្ថាន​។ សេចក្តី​ថ្លែង​ការណ៍​របស់​សេតវិមាន​បាន​និយាយ​ថា​ « ដំណើរ​ទស្សនកិច្ច​នេះ​ នឹង​បញ្ជាក់​ពី​ការ​គាំទ្រ​ឥត​ឈប់​ឈរ​របស់​សហរដ្ឋ​អាមេរិក​ ចំពោះ​អធិបតេយ្យភាព​និង​បូរណភាព​ទឹក​ដី​ របស់​អ៊ុយ​ក្រែនចំពោះ​មុខ​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​» ។ ទីក្រុង​កៀវ និង​ទីក្រុង​ម៉ូស្គូ​ មាន​ភាព​មិន​ចុះ​សម្រុង​គ្នា​ចាប់​តាំង​ពី  ​ប្រទេស​រុស្ស៊ី​ បាន​ឈ្លានពាន​ដណ្តើមយក​ឧបទ្វីប​គ្រីមៀ​ ពី​អ៊ុយក្រែន​ក្នុង​ឆ្នាំ​ ២០១៤ ​និង​បាន​គាំទ្រ​ក្រុម​បំបែក​ខ្លួន​នៅ​ក្នុងជម្លោះ​មួយ​នៅ​តំបន់​ដុនបាស់​ ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ ដែល​អ៊ុយក្រែន​និយាយ​ថា​ បាន​សម្លាប់​មនុស្ស ​អស់់​ជាង​១៤.០០០ នាក់​។ សេចក្តី​ថ្លែង​ការណ៍​បាន​ បន្ថែម​ថា​មេ​ដឹកនាំ​ទាំង​អស់​ នឹង​ពិភាក្សា​អំពី​សន្តិសុខ​ថាមពល​ក៏​ដូចជា​ការ​គាំទ្រ​របស់​សេតវិមាន​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ របស់​ប្រធានាធិបតី​ Zelenskiy ក្នុង​កា​រដោះស្រាយ​អំពើ​ពុក​រលួយ​ និង​អនុវត្ត​របៀប​វារៈ​ក្នុង​កំណែទ​ម្រង់​ ដោយ​ផ្អែក​លើ​តម្លៃ​ប្រជាធិបតេយ្យ​រួមរបស់​យើង​។ កិច្ច​ប្រជុំ​នេះ​កើត​ឡើង​បន្ទាប់​ពី​រដ្ឋបាល​ លោក​បៃ​ដិន​ បាន​ប្រកាស​កិច្ច​ព្រម​ព្រៀង​មួយ​កាល​ពីខែ​មុន​ ជា​មួយ​ប្រទេស​អាឡឺម៉ង់​ដែល​មាន​បំណង​កាត់​បន្ថយ​ការ​ព្រួយ​បារម្ភ​របស់​អ៊ុយក្រែន​ អំពី​បំពង់ Nord Stream 2 ដែល​កំពុង​សាង​សង់​នៅ​ក្រោម​សមុទ្រ​បាល់ទិក​ ដើម្បី​ដឹក​ឧស្ម័ន​ពី​តំបន់​អាក់ទិក​របស់​រុស្ស៊ី​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​។

  • រដ្ឋមន្ត្រីការបរទេសចិនប្រាប់អ្នកការទូតកំពូលអាមេរិកថាពិភពលោកត្រូវតែធ្វើការ «ណែនាំវិជ្ជមាន» ជូនតាលីបង់

    រដ្ឋមន្ត្រីការបរទេសចិនប្រាប់អ្នកការទូតកំពូលអាមេរិកថាពិភពលោកត្រូវតែធ្វើការ «ណែនាំវិជ្ជមាន» ជូនតាលីបង់

    ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ ទី​ប្រឹក្សា​រដ្ឋ​ចិន​ និង​រដ្ឋមន្ត្រី​ការបរទេស​លោក​វ៉ាង យី​បាន​ប្រាប់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក​អាន់តូនី ប្លីនខែន​ថា​សហគមន៍​អន្តរជាតិ​គួរ​តែ​ធ្វើ​ទំនាក់ទំនង​ជា​មួយ​មេដឹកនាំ​ថ្មី​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ ហើយ​ធ្វើ​ការ​ «ណែនាំ​វិជ្ជមាន​»​ ជូន​ក្រុម​តាលីបង់​ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​មួយ​របស់​ក្រសួង​ការបរទេស​ចិន​។ បើ​តាម​សេចក្ដីថ្លែងការណ៍​នេះ​លោក​វ៉ាង​បាន​និយាយ​ថា​វ៉ាស៊ីនតោន​គួរ​ធ្វើ​ការ​ជា​មួយ​សហគមន៍​អន្តរជាតិ​ដើម្បី​ផ្ដល់​ជំនួយ​សេដ្ឋកិច្ច និង​មនុស្សធម៌​ដល់​អាហ្វហ្គានីស្ថាន​ ជួយ​ឱ្យ​របប​ថ្មី​ដំណើរការ​មុខងារ​រដ្ឋាភិបាល​ជា​ធម្មតា រក្សា​ស្ថិរភាព​សង្គម និង​បញ្ឈប់​ធ្លាក់​តម្លៃ​រូបិយប័ណ្ណ និង​ការ​កើន​ឡើង​តម្លៃ​នៃ​ការ​ចំណាយ​រស់នៅ​។ «ដោយ​គោរព​អធិបតេយ្យភាព​អាហ្វហ្គានីស្ថាន អាមេរិក​គួរ​តែ​ចាត់​វិធាន​ការ​ជាក់​ស្តែង​ដើម្បី​ជួយ​អាហ្វហ្គានីស្ថាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​និង​បញ្ឈប់​អំពើ​ហិង្សា ជាជាង​ការ​អនុវត្ត​គោលការណ៍​ផ្ទុយ​គ្នា​ ឬ​ការ​ប្រឆាំង​អំពើ​ភេរវកម្ម​ដោយ​ជ្រើសរើស​» លោក​វ៉ាង​បាន​និយាយ​បែប​នេះ​ ហើយ​ព្រមាន​ថា «ការ​ដក​ថយ​យ៉ាង​លឿន» អាច​អនុញ្ញាត​ឱ្យ​ក្រុម​ភេរវករ «ប្រមូល​ផ្តុំ​គ្នា ហើយ​ត្រលប់​មក​វិញ​កាន់​តែ​ខ្លាំង​»​។ ប្រទេស​ចិន​មិន​ទាន់​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ថា​តាលីបង់​ជា​មេដឹកនាំ​ថ្មី​របស់​អាហ្វហ្គានីស្ថាន ប៉ុន្តែ​កាល​ពី​ខែ​មុន​លោក​វ៉ាង​បាន​ធ្វើ​ការ​ជួប​ប្រជុំ​ជា​មួយ​មេដឹកនាំ​នយោបាយ​របស់​ក្រុម​នេះ​នៅ​ក្នុង​ទឹកដី​ចិន​ ហើយ​បាន​និយាយ​ថា​ពិភពលោក​គួរ​តែ​ណែនាំ និង​គាំទ្រ​ប្រទេស​នេះ​នៅ​ពេល​ដែល​ផ្លាស់​ប្តូរ​ទៅ​រដ្ឋាភិបាល​ថ្មី ជាជាង​ការ​ដាក់​សម្ពាធ​បន្ថែម​៕

  • ភាពមិនចុះសម្រុង និងខ្វះការជឿទុកចិត្ត រវាងបណ្តាប្រទេសនៅអឺរ៉ុបអាចឲ្យអនាគតប្លុកនេះល្អក់កករ

    ភាពមិនចុះសម្រុង និងខ្វះការជឿទុកចិត្ត រវាងបណ្តាប្រទេសនៅអឺរ៉ុបអាចឲ្យអនាគតប្លុកនេះល្អក់កករ

    អ្នក​​​តាម​ដាន​នយោបាយ​ផ្ទៃ​ក្នុង​ របស់​សហភាព​អឺរ៉ុប​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​នឹង​ដឹង​ថា​ប្លុក​ដែល​ពឹង​ផ្អែក​លើ​ឯក​ភាព​ជាតិ​ និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​តាម​ផ្លូវ​ច្បាប់បាន​តស៊ូ​ដើម្បី​ឈរ​នៅ​លើ​ទំព័រ​តែ​មួយ​ លើ​បញ្ហា​សំខាន់ៗ​ជា​ច្រើន​កន្លង​មក​នេះ​  គឺ​កំពុង​ជួប​ប្រទះ បញ្ហា​ចំពោះ​មុខ​ជា​ច្រើន​ដែល​ត្រូវ​ដោះ​ស្រាយ​។     ការ​ឈ្លោះ​ប្រកែក​គ្នា​តិច​តួច​ រវាង​មេ​ដឹក​នាំ​ស្ថាប័ន​នយោបាយនានា​​របស់​សហភាព​អឺរ៉ុប​បាន​នាំ​ឱ្យ​មានការ​រិះ​គន់​ដោយ​មាន​ការ​រិះ​គន់​ថា​ បណ្តា​អ្នក​ដែល​ស្ថិត​នៅ​កំពូល​ នៃ​ខ្សែ​សង្វាក់​ផ្ផ្គង់​ម្ហូប​អាហារ​មកពី​ទីក្រុង​ ព្រុចសែល​កំពុង​ផ្តល់​អាទិភាព​ ដល់​ប្រយោជន៍​និង​អំណាច​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​  ជា​ជាង អាយុ​ជីវិត​របស់​ពលរដ្ឋ​អឺរ៉ុប​។     នៅពេល​ដែល​ជំងឺ​រាត​ត្បាត​កូវីដ -១៩ ​ខិត​នៅបន្ត​មាន​ហើយ​បញ្ហា​ប្រឈម​លើ​ភូមិ​សាស្ត្រ​នយោបាយដូច​ជា​ ការ​ធ្លាក់​ចុះ​នៃ វិបត្តិ​នៅ​អាហ្វហ្គានីស្ថាន​  ភាព​មិន​ចុះ​សម្រុង​គ្នា​លើ​បញ្ហា​ជាច្រើន​បាន​ បង្ហាញ​ពី​អសមត្ថភាព​របស់់​ ប្លុក​ដ៏ធំ​នេះ​។           កាល​ពី​សប្តាហ៍​មុន​ប្រធាន​គណៈ​កម្មាធិការ​សហភាព​អ៊ឺរ៉ុប​ អ្នក​ស្រី Ursula von der Leyen បាន​ផ្ញើលិខិត​ទៅ​ប្រធាន​សភា​សហភាព​អ៊ឺរ៉ុប ​លោក ​David Sassoli ដើម្បី​បដិសេធ​ មិន​អនុវត្ត ​លើ​សេចក្តីថ្លែងការណ៏រួម​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​សំឡេង​ភាគ​ច្រើន​នៅក្នុង​សភា​នីតិកាល​របស់​សហភាព​អឺរ៉ុប​ ។     សភា​​អ៊ឺរ៉ុបក៏បានរកឃើញថា​ ប្រទេស​ជា​សមាជិក​ចំនួន​ពីរ​គឺ​ ហុងគ្រី​ និង​ប៉ូឡូញ​បាន​រំលោភ​លើ​ច្បាប់​របស់សហភាព​អឺរ៉ុប​ហើយ  ​ដូច្នេះ​គួរ​តែ​បញ្ឈប់​ការ​ផ្តល់​មូល​និធិ​ជំនួយ​កណ្តាល​សិន​។ បទ​ល្មើស​ដែល​ប្រទេស​ទាំង​២​ខាងលើបាន​រំលោភគឺ​ ការ​រំលោភ​លើ​ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ​  ការ​រើស​អើង​សហគមន៍​អ្នកស្រឡាញ់​ភេទ​ដូច​គ្នា ​ ដែលទាំង​ពីរនេះ​ជា​ការ​រំលោភ​ លើ​មូលដ្ឋាន​គ្រឹះ​នៃ​សមាជិកភាព​របស់​សហភាព​អឺរ៉ុប​។ សភា​និយាយ​ថា​ ឥឡូវ​នេះ​គណៈ​កម្មការ​ត្រូវ​តែ​ អនុវត្ត​បទ​ប្បញ្ញត្តិ​ដែល​បាន​ព្រម​ព្រៀង​គ្នា​កាល​ពីឆ្នាំ​មុន​…

  • ព្រះសង្ឃពុទ្ធសាសនាធ្លាប់តែសកម្មក្នុងពេលតវ៉ានៅមីយ៉ាន់ម៉ា ហាក់មិនផុលផុសក្នុងការប្រឆាំងនឹងរដ្ឋប្រហារយោធាឆ្នាំ២០២១

    ព្រះសង្ឃពុទ្ធសាសនាធ្លាប់តែសកម្មក្នុងពេលតវ៉ានៅមីយ៉ាន់ម៉ា ហាក់មិនផុលផុសក្នុងការប្រឆាំងនឹងរដ្ឋប្រហារយោធាឆ្នាំ២០២១

    នៅ​មីយ៉ាន់ម៉ា​ ស្ថាប័ន​ព្រះពុទ្ធសាសនា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កម្លាំង​ចលករ​មួយ​ក្នុង​ការ​រើ​បម្រាស់​ប្រឆាំង​នឹង​ការ​ជិះជាន់​នានា។ ទោះ​ជា​យ៉ាង​ណា​មិញ អ្នក​តាម​ដាន​ព្រឹត្តិការណ៍​រដ្ឋប្រហារ​យោធា​មីយ៉ាន់ម៉ា​នៅ​ឆ្នាំ២០២១ សង្កេត​ឃើញ​ថា ចលនា​ព្រះសង្ឃ​ពុទ្ធសាសនា​ហាក់​មិន​សូវ​ជា​ផុលផុស​ដូច​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នា​ពេល​កន្លង​មក។ ប្រជាជន​គ្រប់​ជនជាតិ​ទាំង​អស់​រាប់​ចាប់​តាំង​ពី​ជនជាតិ​ភូមា រហូត​ដល់​ជនជាតិ​ភាគ​តិច​ជា​ច្រើន​ទៀត​នៅ​មីយ៉ាន់ម៉ា​ បាន​គោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​ថេរវាទ ដែល​មាន​សរុប​ទាំង​អស់​ក្បែរ ៩០% នៃ​ប្រជាជន​សរុប។ នេះ​បើ​តាម​ជំរឿន​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​កាល​ពី​ឆ្នាំ២០១៤​កន្លង​ទៅ។ នៅ​ក្នុង​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ ព្រះសង្ឃ​ពុទ្ធសាសនា​បាន​ដឹកនាំ​ការ​តវ៉ា​ប្រឆាំង​នឹង​អាណានិគម​អង់គ្លេស​នៅ​អំឡុង​ពាក់​កណ្ដាល​ទី១ នៃ​សតវត្ស​ទី២០។ លុះ​ក្រោយៗ​មក​ទៀត នៅ​អំឡុង​ពេល​បាតុកម្ម​ប្រឆាំង​នឹង​របប​យោធា​មីយ៉ាន់ម៉ា​នៅ​ឆ្នាំ១៩៨៨ ដែល​មាន​ការ​បង្ក្រាប​យ៉ាង​ឃោរឃៅ​ទៅ​លើ​ក្រុម​បាតុករ ក៏​មាន​វត្តមាន​នៃ​ការ​ចូល​រួម​ពី​សំណាក់​ព្រះ​សង្ឃ​ផង​ដែរ។ អ្វី​ដែល​អ្នក​តាមដាន​ព្រឹត្តិការណ៍​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​កត់​សម្គាល់​នោះ​គឺ ព្រឹត្តិការណ៍ ​«បដិវត្តន៍​ពណ៌​ស្បង់​ជីពរ» នៅ​ឆ្នាំ២០០៧ ដែល​ព្រះសង្ឃ​ប្រមាណ ២០០នាក់​ជា​អ្នក​ចាប់​ផ្ដើម​តវ៉ា និង​ជំរុញ​ឱ្យ​រដ្ឋអំណាច​យោធា​មីយ៉ាន់ម៉ា ដោះស្រាយ​បញ្ហា​ឡើង​ថ្លៃ​សាំង និង​បញ្ហា​អភិបាល​កិច្ច​នានា។ សម្រាប់​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ ការ​ចូល​រួម​ពី​សំណាក់​ព្រះសង្ឃ​ហាក់​មិន​សូវ​សកម្ម​ដូច​ជា​ពេល​លើក​មុនៗ។ ព្រះសង្ឃ​ប្រមាណ ៥០ម៉ឺន​អង្គ​នៅ​មីយ៉ាន់ម៉ា ហាក់​បី​ដូច​ជា​មាន​ការ​បែងចែក​បក្ខពួក​គ្នា។ ព្រះសង្ឃ​ធំៗ​មួយ​ចំនួន ដែល​ធ្លាប់​តែ​សកម្ម​ក្នុង​ការ​តវ៉ា​ ដើម្បី​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ​នា​ពេល​កន្លង​ទៅ ក៏​មិន​បញ្ចេញ​ជំហរ​ណា​មួយ​ ពាក់ព័ន្ធ​នឹង​រដ្ឋប្រហារ​នេះ​ឡើយ។ បើ​តាម​អ្នក​សង្កេត​ការណ៍​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា ព្រះសង្ឃ​នៅ​ប្រទេស​អាស៊ីអាគ្នេយ៍​ដី​គោក​មួយ​នេះ​ត្រូវ​បាន​ចែក​ចេញ​ជា ៣ប្រភេទ​រួម​មាន (១) ព្រះសង្ឃ​ដែល​ប្រឆាំង​​នឹង​រដ្ឋប្រហារ (២) ព្រះសង្ឃ​ដែល​ជិតស្និទ្ធ​នឹង​អាជ្ញាធរ​យោធា​មីយ៉ាន់ម៉ា ហើយ​ទទួល​ស្គាល់​ការ​កាន់​អំណាច​របស់​យោធា និង (៣) ព្រះសង្ឃ​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​និន្នាការ​នយោបាយ។ មិន​មាន​ព័ត៌មាន​ និង​តួលេខ​ណា​ ដែល​បង្ហាញ​ថា ក្រុម​ព្រះសង្ឃ​នីមួយៗ​មាន​ចំនួន​ប៉ុន្មាន​អង្គ​នោះ​ឡើយ។ ក្រុម​ព្រះសង្ឃ​ដែល​ចូល​រួម​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​…

  • ទាហានប៉ាគីស្ថានពីរនាក់ស្លាប់ដោយការបាញ់ប្រហាររបស់ក្រុមសកម្មប្រយុទ្ធមកពីអាហ្វហ្គានីស្ថាន

    ទាហានប៉ាគីស្ថានពីរនាក់ស្លាប់ដោយការបាញ់ប្រហាររបស់ក្រុមសកម្មប្រយុទ្ធមកពីអាហ្វហ្គានីស្ថាន

    ​កងទ័ព​ប៉ាគីស្ថាន​និយាយ​ថា​ ក្រុម​សកម្ម​ប្រយុទ្ធ​បាន​​បើក​ការ​បាញ់​ប្រហារ​ពី​អាហ្វហ្គានីស្ថាន​ដែល​បណ្ដាយ​ឱ្យ​មាន​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​បណ្ដោយ​ព្រំដែន​ស្រុក ​Bajaur ​​​កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយ​សម្លាប់​ទាហាន​ប៉ាគីស្ថាន​២ ​នាក់​​ និង​ក្រុម​ភេរវករ​យ៉ាង​ហោច​ណាស់​​ ២​ នាក់​​។​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។​ ​ទោះ​​យ៉ាង​​ណា​ ​ស្ថានការណ៍​​​នេះ​​មិន​​ទាន់​​​បាន​​បញ្ចាក់​ច្បាស់​នៅ​ឡើយ​​​ទេ​ ដោយ​អ្នក​សារព័ត៌មាន​ និង​អង្គការ​សិទ្ធិ​មនុស្ស​មិន​ត្រូវ​​អនុញ្ញាត​ឱ្យ​ស្ថិត​​ក្នុង​ស្រុក​​តាម​តំបន់​ព្រំដែន​អាហ្វហ្គានីស្ថាន​ ក៏​ប៉ុន្តែ​ក្រុម​សកម្ម​ប្រយុទ្ធ​ Tehrik-i-Taliban​ Pakistan ​(TTP) ​និយាយ​ថា​ខ្លួន​ជា​អ្នកទ​ទួល​ខុស​ត្រូវ​លើ​ហេតុការណ៍​​នេះ​។​ ការ​វាយ​ប្រហារ​ថ្មី​​នេះ​ គឺ​​ជា​ការ​ប៉ះ​ទង្គិច​លើក​ដំបូង​​ចាប់​តាំង​ពី​ក្រុម​តាលីបង់​ចូល​គ្រប់​គ្រង​ទីក្រុង​កាប៊ុល​កាល​ពី​ពាក់​​កណ្ដាល​​ខែ​កន្លង​ទៅ ​ហើយ​ស្រុក​ Bajaur ​របស់​ប៉ាគីស្ថាន​គឺ​ជា​តំបន់​មួយ​នៃតំ​បន់​កុលស​ម្ព័ន្ធ​អនាធិបតេយ្យ​​តាម​​បណ្ដោយ​​ព្រំដែន​ជាប់​​អាហ្វហ្គានីស្ថាន​ ដែល​ជាគោ​លដៅ​របស់​ពួក​សកម្ម​ប្រយុទ្ធ​យូរ​អង្វែង​ជាពិ​សេស​ TTP ​។ ​​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​របស់​ខ្លួន​ កង​ទ័ព​ប៉ាគីស្ថាន​បាន​ថ្កោល​ទោស​ការ​ប្រើប្រាស់​ទឹក​ដី​អាហ្វហ្គានីស្ថានធ្វើសកម្មភាព​​ប្រឆាំង​​នឹង​​ប៉ាគីស្ថាន​​ ហើយ​​​​ថា​​ ការ​រៀប​ចំ​ដែល​មាន​ស្រាប់​និង​នាពេ​ល​អនាគត​នៅ​អាហ្វហ្គានីស្ថាន​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​សកម្មភាព​ប្រឆាំង​ប៉ាគីស្ថាន​ឡើយ​។​

  • ចេញ ឬមិនចេញជាជម្រើសដ៏ពិបាកសម្រាប់អ្នកជំនួញជនជាតិចិននៅអាហ្វហ្គានីស្ថាន

    ចេញ ឬមិនចេញជាជម្រើសដ៏ពិបាកសម្រាប់អ្នកជំនួញជនជាតិចិននៅអាហ្វហ្គានីស្ថាន

    ក្នុង​វ័យ​ ៤៨ ​ឆ្នាំ ​លោក ​Yu ​Yong ​គឺ​ជា​អ្នក​ជំនួញ​​ជន​ជាតិ​ចិន​ម្នាក់​ដែល​ធ្វើ​អាជីវកម្ម​ខាង​ផ្គត់​ផ្គង់​វេជ្ជសាស្ត្រ ​និង​លក់​សម្ភារៈ​សិក្សា​ក្នុង​រដ្ឋ​ធានី​កាប៊ុល​អស់​រយៈ​ពេល​ជាង​ ៤​ ឆ្នាំ​មក​ហើយ​ ហើយ​ក៏​គ្រោង​ស្នាក់​ក្នុង​​ក្រុង​នេះ​បន្ត​ទៀត​ក្នុង​រយៈ​ពេល​យូរ​​។ ​ប៉ុន្តែ​ការ​រុញ​រា​ត្រឡប់​ទៅ​ចិន​ ជាមួយ​នឹង​ហានិភ័យ​នៃ​ប្រតិបត្តិការ​ជំនួញ​របស់​អាជីវករ​រូប​នេះ​ក៏​ចូល​មក​ដល់​ នៅ​​ពេល​អាហ្វហ្គានីស្ថាន​ធ្លាក់​​​ទៅ​ក្នុង​ភាព​វឹកវរ​ ក្រោយ​​ពួក​តាលីបង់​ចូល​កាន់​កាប់​ក្រុង​កាប៊ុល​បន្ទាប់​ពី​អាមេរិក​ដក​ទ័ព​ចេញ​ បង្ខំ​ឱ្យ​លោក​ Yu ​ត្រូវ​បិទ​អាជីវកម្ម​របស់​ខ្លួន​ជា​បណ្ដោះ​អាសន្ន​សិន​។​ ​​ទោះ​បី​តាលីបង់​ព្យាយាម​ធានា​ថា​ ជំនួញ​ក្នុង​សហគមន៍​នឹង​នៅ​តែ​ដំណើរ​ការ​ដូច​ធម្មតា​ក្ដី​ លោក​ Yu​ ក៏​ដូច​ជា​អ្នក​ជំនួញ​ជន​ជាតិ​ចិន​ផ្សេង​ទៀត​ កំពុង​តែ​រង​ចាំ​សញ្ញា​ណាមួយ​ដែល​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​ហាក់​ល្អូក​ល្អូន​ជាមួយ​មេ​ដឹក​នាំ​តាលីបង់​ នឹង​ទទួល​ស្គាល់​ក្រុម​ប្រដាប់​អាវុធ​នេះ​ឬ​យ៉ាង​ណា​។​ ​កំណើន​នៃ​ការ​ព្រួយ​បារម្ភ​បន្ថែម​សម្ពាធ​មួយ​កាំ​ទៀត​ នៅ​ពេល​ដែល​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ិស្លាម​ ISIS-K ​​បំផ្ទុះ​​គ្រាប់​បែក​អត្តឃាត​ក្បែរ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ក្រុង​កាប៊ុល​ដែល​សម្លាប់​ជន​ជាតិ​អាហ្វហ្គានីស្ថាន​និង​ទ័ព​អាមេរិក​ជាង​ ១៨០​ នាក់​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​សប្ដាហ៍​មុន​ ជា​សញ្ញា​ថ្មី​បង្ហាញ​ពី​អស្ថិរភាព​របស់​ប្រទេស​ ខណៈ​ដែល​អ្នក​ជំនាញ​ព្រមាន​អំពី​ការ​វាយ​ប្រហារ​របស់​ក្រុម​ភេរវករ​ផ្សេង​ៗ​គ្នា​ក្រោយ​អស់​​ទ័ព​អាមេរិក​ជា​ទី​បង្អែក​។​ ​យ៉ាង​ណា​មិញ​ លោក ​Yu ​និយាយ​ថា​ ក្រោយ​ពួក​តាលីបង់​ចូល​គ្រប់​គ្រង​​ក្រុង​កាប៊ុល​ កង​កម្លាំង​របស់​ក្រុម​នេះ​បាន​ចូល​ទៅ​កន្លែង​ធ្វើ​អាជីវកម្ម​នានា​របស់​ជន​ជាតិ​ចិន​ ហើយ​​ផ្តល់​ឱ្យ​​ឯកសារ​ដែល​បញ្ជាក់​ថា​ប្រតិបត្តិ​ការ​ជំនួញ​របស់​ពួក​គេ​គឺ​ស្រប​ច្បាប់​ ហើយ​​​​នឹង​​​​ត្រូវ​​​បាន​​​ការពារ​​​​។ ​លោក​និយាយ​ថា​៖ ​«​ពួក​គេ​ថែម​ទាំង​ប្រាប់​យើង​ឱ្យ​ទាក់​ទង​ទៅ​ពួក​គេ ​[តាលីបង់] ​ប្រសិនបើ​​ពួក​យើង​ជួប​បញ្ហា​»​។ ​លោក​បន្ត​ថា​៖ ​«​មនុស្ស​របស់​តាលីបង់​នៅ​ក្រុង​កាប៊ុល​ នៅ​តែ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​របស់​ខ្លួន​ ដោយ​មិន​លួច​របស់​របរ​ពី​ប្រជាជន​ទេ​ ទោះ​បី​ជា​មាន​ភាព​ខ្វះ​ខាត​ផ្នែក​ស្បៀង​អាហារ​ក្ដី​»​។​  ​លោក ​Yu​ Minghui ​នាយក​នៃ​គណៈកម្មាធិការ​លើក​កម្ពស់​ពាណិជ្ជកម្ម​​​ចិន​-​អារ៉ាប់​…