Category: ព័ត៌មានអន្តរជាតិ

  • តាលីបង់ប្រហារជីវិតអ្នកចម្រៀងប្រពៃណី ប៉ុន្មានថ្ងៃបន្ទាប់ពីប្រកាសថា «តន្ត្រីត្រូវបានហាមឃាត់ក្នុងសាសនាអ៊ីស្លាម»

    តាលីបង់ប្រហារជីវិតអ្នកចម្រៀងប្រពៃណី ប៉ុន្មានថ្ងៃបន្ទាប់ពីប្រកាសថា «តន្ត្រីត្រូវបានហាមឃាត់ក្នុងសាសនាអ៊ីស្លាម»

    អ្នក​ជម្រៀង​ប្រពៃណី​អាហ្វហ្គានីស្ថាន​មួយ​ត្រូវ​បាន​ប្រហារ​ជីវិត​ដោយ​ក្រុម​តាលីបង់ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ក្រុម​ជ្រុល​និយម​នេះ​បាន​ធ្វើ​ការ​ប្រកាស​ថា​ «តន្ត្រី​ត្រូវ​បាន​ហាម​ឃាត់​ក្នុង​សាសនា​អ៊ីស្លាម​»។ ក្រុម​គ្រួសារ​របស់​លោក​ហ្វាវ៉ាដ អាន់ដារ៉ាប៊ី​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ Associated Press ថា​លោក​ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ពេល​ដែល​កង​កម្លាំង​សមត្ថកិច្ច​តាលីបង់​បាន​វិល​ត្រឡប់​មក​ផ្ទះ​របស់​លោក​វិញ បន្ទាប់​ពី​ពួកគេ​បាន​ធ្វើ​ការ​ឆែកឆេរ​មុន​នោះ​បន្តិច ហើយ​ថែម​ទាំង​បាន​ផឹក​តែ​ជា​មួយ​លោក​ផង​ដែរ​។ «ពួកគេ​បាន​បាញ់​គាត់​ចំ​ក្បាល​នៅ​ចម្ការ​» កូន​ប្រុស​របស់​លោក​អាន់ដារ៉ាប៊ី​បាន​ប្រាប់​សារព័ត៌មាន​ AP បែប​នេះ​ ហើយ​បន្ត​ទៀត​ថា​៖ «គាត់​គ្មាន​ទោស​ទេ គាត់​អ្នក​ចម្រៀង​ដែល​គ្រាន់​តែ​កំដរ​អារម្មណ៍​របស់​មនុស្ស​»។ អ្នក​នាំ​ពាក្យ​តាលីបង់​លោក​ហ្សាប៊ីហ៊ីលឡា មូចាហ៊ីដ​បាន​និយាយ​ថា​ពួកគេ​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ឧបទ្ទវហេតុ​នេះ ប៉ុន្តែ​មិន​បាន​ផ្ដល់​ព័ត៌មាន​បន្ថែម​អំពី​ការ​សម្លាប់​នេះ​ទេ​។ ប៉ុន្មាន​ថ្ងៃ​មុន​នេះ​លោក​មូចាហ៊ីដ​ បាន​ប្រាប់​កាសែត​ញូវយ៉ក​ថាមស៍​ថា​តាលីបង់​នឹង​ហាមឃាត់​ប្រគំ និង​ការ​ស្ដាប់​តន្ត្រី​ ដូច​កាល​ពី​ពេល​ពួកគេ​ចូល​កាន់​អំណាច​ដំបូង​នៅ​ឆ្នាំ​ ១៩៩៦​។ «តន្ត្រី​ត្រូវ​បាន​ហាម​ឃាត់​នៅ​ក្នុង​សាសនា​អ៊ីស្លាម​» លោក​មូចាហ៊ីដ​បាន​លើកឡើង​បែប​នេះ​ ហើយ​បន្ត​ទៀត​ថា​៖ «យើង​សង្ឃឹម​ថា​យើង​អាច​បញ្ចុះបញ្ចូល​មនុស្ស​កុំ​ឱ្យ​ធ្វើ​រឿង​បែប​នេះ ជាជាង​ដាក់​សម្ពាធ​លើ​ពួកគេ​»​។ លោក​ស្រី​ខារីម៉ា បេននឿន​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​វប្បធម៌​បាន​និយាយ​ថា​លោក​ស្រី​មាន​ «ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​» ចំពោះ​ការ​សម្លាប់​លោក​អាន់ដារ៉ាប៊ី​។ លោក​ស្រី​បាន​សរសេរ​តាម​បណ្ដាញ​សង្គម​ Twitter ថា៖ « យើង​អំពាវនាវ​ឱ្យ​បណ្ដា​រដ្ឋាភិបាល​ទាមទារ​ឱ្យ​តាលីបង់​គោរព​សិទ្ធិ​មនុស្ស​របស់​សិល្បករ​»​៕

  • ជាប់គុក ឬនិរទេសខ្លួនជាជម្រើសរបស់អ្នកនយោបាយប្រឆាំងរបស់រុស្ស៊ី

    ជាប់គុក ឬនិរទេសខ្លួនជាជម្រើសរបស់អ្នកនយោបាយប្រឆាំងរបស់រុស្ស៊ី

    ចរន្ត​អន្តោប្រវេសន៍ដែលបណ្ដាលមកពី​​អ​ស្ថិរភាព​នយោបាយ​ ក្រោម​ការ​គ្រប់​គ្រង​ជាង​ពីរ​ទសវត្សរ៍​របស់​លោក​ប្រធានា​ធិបតី​ វ្ល៉ាឌីមៀរ​ ពូទីន​ (Vladimir V. Putin) ​បាន​ប្រែ​ក្លាយ​ទៅ​ជា​ព្យុះ​បក់​បោក​។​ ឥស្សរជន​ប្រឆាំង​ សកម្មជន​សិទ្ធិ​មនុស្ស​ និង​សូម្បី​តែ​អ្នក​សារព័ត៌មាន​ឯករាជ្យ​​មាន​តែ​ជម្រើស​​ពីរ​ប៉ុណ្ណោះ​ ទីមួយ​គឺ​ការ​​រត់​គេច​ខ្លួន​ និង​ទី​ពីរ​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​។​ ក្នុង​យុគ​សម័យ​​ដែល​គេ​ហៅ​ថា​ការ​គាប​សង្កត់​របស់​សូវៀត​នេះ​ ធ្វើ​ឱ្យ​អ្នក​នយោបាយ​ និង​អ្នក​កាសែត​រុស្ស៊ី​កាន់​តែ​ច្រើន​ឡើង​ៗ​ត្រូវ​និរទេស​ខ្លួន​។​ អ្នក​ជំនាញ​និយាយ​ថា​ បើ​រាប់​អ្នក​និរទេស​ខ្លួន​ចូល​គ្នា​ វា​គឺ​ជា​រលក​ដ៏​ធំ​បំផុត​នៃ​ការ​ធ្វើ​ចំណាក​ស្រុក​នយោបាយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​រុស្ស៊ី​ក្រោយ​សហភាព​សូវៀត​ដួល​រលំ​។​ គេ​មើល​ឃើញ​ថា​ ការ​​បង្ខំ​ឱ្យ​អ្នក​រិះគន់​លេច​ធ្លោ​ជាច្រើន​ចេញ​ពី​ប្រទេស​ ប្រហែល​ជា​មិន​សូវ​ឈឺ​ក្បាល​ទេ​សម្រាប់​វិមាន​ក្រឹម​ឡាំង​ ដោយ​ប្រសើរ​ជា​ជាង​ចាប់​អ្នក​ទាំង​នេះ​ដាក់​គុក​ រដ្ឋាភិបាល​រុស្ស៊ី​អាច​ចោទ​ប្រកាន់​ពួក​គេ​ថា​ជា​ជន​ក្បត់​ជាតិ​រួម​ដៃ​​ជាមួយ​លោក​ខាង​លិច​។ ​លោក​ Dmitri​ G. Gudkov ​អ្នក​នយោបាយ​​ប្រឆាំង​ដ៏​ល្បីឈ្មោះ​​ម្នាក់​​ដែល​​រត់​ចេញ​ពី​ប្រទេស​កាល​ពី​ខែ​មិថុនា​ និយាយ​ប្រាប់​កាសែត​ញូវយ៉កថែមស៍​ថា​៖ ​«​យុទ្ធសាស្រ្ត​ទីមួយ​​[របស់​រដ្ឋាភិបាល​រុស្ស៊ី​]​ គឺ​ច្របាច់​ពួក​គេ​[​អ្នក​ប្រឆាំង​]​ឱ្យ​ចេញ​ ហើយ​បើ​ធ្វើ​មិន​បាន​ទេ​ ក៏​ចាប់​​​ដាក់​គុក​»​។ កាល​ពី​ថ្ងៃ​ទី​ ៧ ​សីហា​ លោក​ស្រី​ Lyubov Sobol ​ដែល​ជា​សម្ព័ន្ធមិត្ត​លេច​ធ្លោ​ជាង​គេ​របស់​មេដឹកនាំ​បក្ស​ប្រឆាំងខ្លឹម​​លោក​ Aleksei A. ​Navalny ​ដែល​នៅ​ក្នុង​ប្រទេស​នៅ​ឡើយ​ បាន​ភៀស​ខ្លួន​ចេញ​ទៅ​តួកគី​ក្រោយ​ពេល​លោក​ស្រី​ត្រូវ​បាន​តុលាការ​រុស្ស៊ី​ដាក់​បំរាម​លើ​ការ​ធ្វើ​ដំណើរ​​ រួម​ទាំង​មិន​ឱ្យ​លោក​ស្រី​ចេញ​ពី​ក្រុង​ម៉ូស្គូ​។​ លោក​ស្រី​និយាយ​ថា​៖​ «​ជា​ការ​ប្រសើរ​បំផុត​ក្នុង​ការ​ចូលរួម​ធ្វើ​នយោបាយ​រុស្ស៊ី​ពី​ខាង​ក្នុង​ប្រទេស​។​ ប៉ុន្តែ​ឥឡូវ​​ ហានិភ័យ​នៃ​រឿង​នេះ​គឺ​ធំ​ធេង​ពេក​»​។ ​លោក​​ Andrei​ Soldatov ​ដែល​ជា​អ្នក​និពន្ធ​សៀវភៅ​​…

  • ជប៉ុនផ្អាកការប្រើប្រាស់វ៉ាក់សាំងអាមេរិក Moderna ១លានដូសបន្ថែមទៀត ក្រោយរកឃើញសារធាតុមិនប្រក្រតី

    ជប៉ុនផ្អាកការប្រើប្រាស់វ៉ាក់សាំងអាមេរិក Moderna ១លានដូសបន្ថែមទៀត ក្រោយរកឃើញសារធាតុមិនប្រក្រតី

    ជប៉ុន​បាន​ធ្វើ​ការ​ផ្អាក​ការ​ប្រើប្រាស់​វ៉ាក់សាំង​កូវីដ-១៩ Moderna ចំនួន ១លាន​ដូស​បន្ថែម​ទៀត​កាល​ពី​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​ផ្អាក​ប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ​នេះ​ប្រមាណ ១,៦លាន​ដូស​កាល​ពី​សប្ដាហ៍​មុន ក្រោយ​ពេល​រក​ឃើញ​មាន​សារធាតុ​មិន​ប្រក្រតី។ ដំណឹង​ចុង​ក្រោយ​ពាក់ព័ន្ធ​នឹង​ការ​រក​ឃើញ​ថា​មាន​សារធាតុ​មិន​ប្រក្រតី កើត​ចេញ​ពី​ខេត្ត​ Gunma ដែល​នៅ​ក្បែរ​រាជធានី​តូក្យូ និង​ភាគ​ខាង​ត្បូង​នៃ​ខេត្ត​ Okinawa។ ​ការ​ផ្អាក​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​សុខាភិបាល​ជប៉ុន​ប្រកាស​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ អំពី​ការ​ស្លាប់​របស់​មនុស្ស ២នាក់​ ដែល​មាន​អាយុ​ខ្ទង់​ ៣០ឆ្នាំ​បាន​បាត់បង់​ជីវិត​ ដោយសារ​តែ​ចាក់​វ៉ាក់សាំង​ Moderna នៅ​ក្នុង​ដុំ​វ៉ាក់សាំង​ ដែល​ទើប​នឹង​ផ្អាក​នេះ។ មន្ត្រី​សុខាភិបាល​នៅ​ខេត្ត Gunma អះអាង​ថា សារធាតុ​តូច​ពណ៌​ខ្មៅ​ត្រូវ​បាន​រក​ឃើញ​នៅ​ដប​វ៉ាក់សាំង Moderna ខណៈ​នៅ Okinawa មន្ត្រី​និយាយ​ថា​ សារធាតុ​ខ្មៅ​រក​ឃើញ​នៅ​ដប និង​ម្ជុល​ចាក់​វ៉ាក់សាំង ហើយ​ម្ជុល​ផ្សេង​ទៀត​មាន​ពណ៌​ផ្កា​ឈូក។ រដ្ឋាភិបាល​ជប៉ុន​ថា មិន​មាន​បញ្ហា​ណា​មួយ​ពាក់ព័ន្ធ​នឹង​រឿង​សុវត្ថិភាព ឬ ប្រសិទ្ធភាព​វ៉ាក់សាំង​នោះ​ទេ តែ​មូលហេតុ​នៃ​ការ​ស្លាប់​នឹង​ធ្វើ​ការ​ស៊ើបអង្កេត​បន្ត។ ក្រុមហ៊ុន Moderna បាន​ប្រើប្រាស់​ដប​វ៉ាក់សាំង​ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ​អេស្ប៉ាញ Rovi សម្រាប់​ចែកចាយ​ទៅ​កាន់​ទីផ្សារ​ក្រៅ​ពី​សហរដ្ឋអាមេរិក។ ក្រុមហ៊ុន​ទាំង​ពីរ​បាន​ចេញ​មុខ​បក​ស្រាយ​កាល​ពី​កន្លង​ទៅ​ថា បញ្ហា​សារធាតុ​នេះ​ទំនង​កើត​ឡើង​នៅ​ខ្សែ​ផលិតកម្ម​មួយ​របស់​ក្រុមហ៊ុន Rovi៕

  • ចិន៖ក្រុមហ៊ុនវិស័យកម្សាន្តធំៗចាប់ផ្តើមលុបចេញមុខងារចំណាត់ថ្នាក់តារាក្នុងវិស័យនេះ

    ចិន៖ក្រុមហ៊ុនវិស័យកម្សាន្តធំៗចាប់ផ្តើមលុបចេញមុខងារចំណាត់ថ្នាក់តារាក្នុងវិស័យនេះ

    អាជ្ញាធរ​ចិន​បាន​ចាប់​វិធានការ​ម្តង​ទៀត​ ទៅលើ​ឧស្សាហកម្ម​កម្សាន្ត​ដែល​កំពុង​មាន​ភាព​ច្របូកច្របល់​របស់​ប្រទេស​ចិន​ ដើម្បី​លុប​បំបាត់​ឥទ្ធិពល​អវិជ្ជមាន​នៃ​វប្បធម៌​តារា​ល្បី​លើ​យុវវ័យ​សម័យថ្មី​។ការ​ប្តេជ្ញា​ចិត្ត​នេះ​គឺ​ជា​ផ្នែក​មួយ​ នៃ​យុទ្ធនាការ​ថ្នាក់​ជាតិ​ដើម្បី​ការពារ ​« សន្តិសុខ​នយោបាយ​ និង​មនោគមន៍​វិជ្ជា​» នៃ​ប្រព័ន្ធ​អ៊ីនធឺ​ណែត​ក្រោយ​មាន​​តារា​ល្បីៗ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជា​ច្រើន​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​ ការ​គេច​ពន្ធ​និង​ការ​ប្រព្រឹត្ត​បទល្មើស​​ផ្សេងៗ​ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។​ ក្រុមហ៊ុន​បច្ចេក​វិទ្យា​យក្ស​ចិន​ NetEase បាន​ចូល​រួម​ជាមួយ ​ក្រុមហ៊ុនបណ្ដាញសង្គម​​Weibo​ និង​ ក្រុមហ៊ុន​ Tencent Holdings​ ក្នុង​ការ​លុប​បញ្ជី​ចំណាត់​ថ្នាក់​តារាល្បី​ៗ​ចំ​ពេល​ដែល​ ទីក្រុង​ប៉េកាំង​កំពុង​បន្ត​បង្ក្រាប​ វប្បធម៌​ក្លឹប​អ្នក​គាំទ្រ​(Fan club) នៅ​ក្នុង​ប្រទេស​ចិន​។ NetEase Music​ មាន​អ្នក​ប្រើប្រាស់​ចំនួន​ជាង​៣០០លាននាក់​ ហើយ​ជា​សេវាកម្ម​ស្តាប់​តន្រ្តី​ឈាន​មុខ​គេ​របស់​ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​អាទិត្យ​បាន​លុប​បញ្ជី​​ចំណាត់​ថ្នាក់​តារា​ល្បី​ចេញ​ពី​វេទិកា​របស់​ខ្លួន​ និង​បាន​កំណត់​ឲ្យមាន​ការ​ទិញ​អាល់ប៊ុមឌីជីថល​ដែល​មានលក់​ក្នុងរយះពេល​កំណត់ (Limited edition album) បាន​តែ១​ចំពោះ​អ្នក​ប្រើ​ប្រាស់ម្នាក់​​ ដែល​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​ក្រុមហ៊ុន​ អ៊ីនធឺណេត​ចុង​ក្រោយ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវ​នាវ​របស់ទីក្រុង​ប៉េកាំង​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗនេះ​ដើម្បី​ទប់​ស្កាត់​លំហូរ​អ្នក​គាំទ្រ​ដែល​មាន​ភាព​ងប់ងល់​​ចំពោះ​តារាល្បីៗ​មួយចំនួន។ សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុមហ៊ុន​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​​និយាយ​ថា៖​​« NetEase Music នឹង​បង្កើន​វិធានកា​ររបស់​ខ្លួន​ ដើម្បី​ទប់​ស្កាត់​វប្បធម៌​អ្នក​គាំទ្រ​ ដែល​មិនសមរម្យ​នៅ​លើវេទិកា​របស់ខ្លួន​។ យើង​ក៏​បាន​សម្អាត​ព័ត៌មាន​ ដែល​អាច​បង្ក​គ្រោះថ្នាក់​និង​បាន​ពង្រឹង​លក្ខណៈ​ ការពារ​របស់​យើង​។» ការ​ផ្លាស់​ប្តូរ​នេះ​កើត​ឡើង​បន្ទាប់​ពី​ រដ្ឋបាល​ស៊ីប​អង្កេត​ប្រព័ន្ធ​អ៊ីនធឺណេត​ចិន​ ហៅ​កាត់ ​(CAC) ដែល​ជា​អ្នក​ឃ្លាំមើល​ អ៊ីនធឺណិត​របស់​ប្រទេស​នេះ​ បាន​ប្រាប់​អាជ្ញាធរ​មូល​ដ្ឋាន​ ឱ្យ​លុប​ចោល​ចំណាត់ថ្នាក់​តារាល្បី​ៗ គ្រប់​ប្រភេទ​និង​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​ របស់​ទីភ្នាក់ងារ​…

  • ចិនហាមឃាត់ការប្រឡងសំណេរសម្រាប់កុមារអាយុ ៦ឆ្នាំ និងធ្វើកំណែទម្រង់ប្រព័ន្ធអប់រំទីក្រុងប៉េកាំង

    ចិនហាមឃាត់ការប្រឡងសំណេរសម្រាប់កុមារអាយុ ៦ឆ្នាំ និងធ្វើកំណែទម្រង់ប្រព័ន្ធអប់រំទីក្រុងប៉េកាំង

    ទីក្រុ​ង​ប៉េ​កាំ​ង កាលពីថ្ងៃច័ន្ទ បា​នហា​ម​ឃា​ត់កា​រ​ប្រ​ល​ង​ស​រ​​សេ​រ​ស​ម្រា​ប់កុមារ​​អាយុ ៦ និង ៧ ឆ្នាំ ដែល​ជា​ផ្នែ​​ក​មួ​យ​នៃ​កំ​ណែ​ទ​ម្រ​ង់​វិ​ស័យអប់រំ ដែ​ល​មា​ន​គោ​ល​បំ​ណ​ង​ប​ន្ធូ​រ​ប​ន្ថ​យ​ស​ម្ពា​ធ​លើ​សិ​ស្ស​ និងអាណា​ព្យា​បាល​នៅ​​​ក្នុង​ប្រព័ន្ធ​អប់រំ​ ដែល​​​ប្រ​​កួ​ត​ប្រ​ជែ​ង​ខ្ព​ស់របស់ចិន។ ប្រព័ន្ធ​តម្រ​​ង់​ទិ​ស​នៃ​កា​រ​​ប្រ​ឡ​ង​រ​ប​ស់ប្រ​ទេ​ស​ចិ​ន​កា​ល​ពី​មុ​ន ត​ម្រូ​វ​ឱ្យ​​សិ​ស្សប្រ​ឡង​​ចា​ប់​ពី​ថ្នាក់​ទី​ ១ ឡើង​ទៅ​ ដើម្បី​ត្រៀ​ម​ដល់​​ការ​ប្រ​ល​ង​ចូ​ល​សា​ក​ល​វិ​ទ្យាល័​យ​ ជាអ្វី​ដែល​គេ​ហៅ​ថា​ «gaokao» ដែលពិ​ន្ទុ​តែមួ​យ​ អាច​កំណត់​ពី​អនាគត​​របស់​សិស្ស​។ យោង​តាម​គោ​ល​កា​​រណ៍​ណែ​នាំ​ថ្មី​ ដែ​​​ល​បា​ន​ចេ​ញ​ផ្សា​យ​កាល​ពី​​ថ្ងៃ ច័ន្ទ ថា «ការប្រលងញឹកញាប់ពេក បណ្តាល​ឱ្យ​សិស្ស​មា​ន​ប​​ន្ទុ​ក​ច្រើន​ និ​ងស្ថិ​​តក្រោ​​ម​ស​ម្ពា​ធនៃ​កា​រ​ប្រ​ឡ​​ង» ឥឡូវ​នេះ​ក្រសួង​អប់រំបញ្ឃប់​គោល​ការណ៍​ប្រឡង​នេះហើយ​។ ក្រសួង បាន​និ​យា​យ​ថា កា​រ​ដា​ក់​ស​ម្ពា​ធ​លើ​សិ​ស្ស​តាំ​​ងពី​​​ក្មេង «អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ផ្លូវ​ចិត្ត និង​រាង​កា​យរ​ប​ស់​ពួ​ក​គេ។ បទ​ប្ប​ញ្ញ​ត្តិនេះ ក៏​កំ​ណ​ត់​កា​រ​ប្រ​ឡ​ង​នៅ​ឆ្នាំ​ផ្សេង​​ទៀត​​នៅ​ប្រព័ន្ធ​អប់រំ​របស់​ចិន​ ដែល​កំណត់​ឱ្យ​មាន​ការ​ប្រឡង​ជា​ម្ដង​ក្នុង​មួយ​ឆ​មាស និង​ពាក់​កណ្ដាល​ឆមាស​ រួម​ទាំង​ការ​ប្រឡង​សាក​ល្បង​នានា​ សម្រាប់​សិស្ស​អនុវិទ្យាល័យ​ផងដែរ​។ វិធានការណ៍នេះ​ គឺ​ជា​ផ្នែ​ក​មួយនៃកំណែទម្រ​ង់​រ​ប​ស់​រ​ដ្ឋា​ភិ​បា​ល​កា​ន់​តែ​ទូ​លំ​ទូលា​​យលើ​វិ​​ស័​យ​អប់​រំ​របស់​ចិន ដែល​រួ​ម​ប​ញ្ចូ​ល​ទាំ​ង​ការបង្រ្កាប​វិប្បធម៌​រៀន​គួរ​ ដែល​អណាព្យាបាល​នានា​យល់​ឃើញ​ថា​ ជា​មធ្យោ​បាយ​មួយ ដើ​ម្បី​បំ​ប៉ោ​ង​សមត្ថភាព​នៃ​ការ​សិក្សា​របស់​កូ​នៗ​ផងដែរ​។​ កាលពី​ចុ​ង​ខែកក្កដា ប្រទេ​ស​​ចិ​នបា​​ន​ប​ញ្ជា​ឱ្យ​ក្រុ​ម​ហ៊ុ​ន​ប​ង្រៀ​ន​ឯក​​ជ​ន​ទាំ​ងអស់ងា​កទៅ​រក​ការ​អប់​រំ​ ដោយ​មិន​រក​ប្រា​ក់​ចំណេ​ញ ហើយ​បា​ន​​រា​រាំ​ង​ទីភ្នា​ក់​ងា​រ​ប​​ង្រៀ​ន​ពី​កា​រ​ផ្ត​ល់​មេ​រៀ​ន​ក្នុង​​មុខ​វិ​​ជ្ជា​សំខា​ន់​ៗ​នៅចុង​សប្តាហ៍ និង​ថ្ងៃ​ឈ​​ប់​ស​ម្រាក​ផងដែរ។

  • ចិនកាត់បន្ថយរយៈពេលលេងហ្គេមអនឡាញលើកុមារមកនៅត្រឹមមួយម៉ោង

    ចិនកាត់បន្ថយរយៈពេលលេងហ្គេមអនឡាញលើកុមារមកនៅត្រឹមមួយម៉ោង

    និយតករ​វី​ដេ​អូ​ហ្គេ​ម​រ​ប​ស់ចិ​ន​ បា​ន​និ​យា​យថា អ្នកលេ​ងហ្គេមអនឡាញ​ ដែល​មាន​អាយុក្រោម ១៨ ឆ្នាំ​ នឹង​ត្រូវ​បា​ន​អ​នុ​ញ្ញាត​ឱ្យ​លេ​ង​​តែ​មួ​យ​ម៉ោ​ង​ប៉ុ​​ណ្ណោះនៅ​ថ្ងៃសុក្រ ថ្ងៃ​ចុ​ងសប្តាហ៍ និង​ថ្ងៃ​​ឈ​ប់​ស​ម្រា​ក​។ រដ្ឋបា​ល​សា​រ​​ព័ត៌មាន និង​កា​រ​បោះ​ពុ​ម្ព​ផ្សា​យ​ជាតិ បាន​​ប្រា​ប់​ទី​ភ្នា​ក់​ងា​រ​សារ​ព័​ត៌មាន Xinhua ថា ការ​លេ​ង​ហ្គេ​ម នឹ​ង​ត្រូ​វ​បា​ន​អ​នុ​ញ្ញា​ត​នៅ​ច​ន្លោះ​ម៉ោ​ង​ ​៨ យ​ប់​ដ​ល់​ម៉ោង​ ៩​ ​យប់​ប៉ុ​ណ្ណោះ​។ គោល​ការណ៍​នេះ ក៏​បាន​ណែនាំ​ដ​ល់​ក្រុ​ម​ហ៊ុ​ន​ហ្គេ​ម​កុំ​អោ​យ​ក្មេ​ងៗ​​លេង​​នៅខា​ង​​ក្រៅពេ​ល​​ ដែល​បានណែនាំ​នេះ។ កាល​ពី​ដើមខែ​នេះ ប្រ​ព័​ន្ធ​ផ្ស​ព្វ​ផ្សា​យ​រ​ដ្ឋ​បា​ន​​ដា​ក់​ឈ្មោះ​ហ្គេ​មអ​ន​ឡា​ញ​ថា​ «អាភៀន​ខា​ង​វិញ្ញាណ»។​ក្រុម​ហ៊ុ​ន​ហ្គេម​​តា​ម​អ៊ិន​ធ​រ​ណេ​ត ក៏នឹ​ង​ចាប់​ផ្ដើម​តាម​ដាន​ និង​ត្រួត​ពិនិត្យ​លើ​ពេលវេ​លា​​នៃ​ការ​លេង​ហ្គេម​របស់​កុមារ​ទៅ​តាម​គោល​ការណ៍​ ដែល​កំណត់​ផងដែរ​។ ចំណាត់​ការនេះ ធ្វើ​ឡើងក្នុង​គោល​បំណង​​កាត់​បន្ថយ​ផលប៉ះ​ពា​​ល់​នៃ​កា​រ​លេង​ហេ្គម​ហួស​ប្រ​មា​ណ​លើ​យុ​វ​ជន​ និង​កុមារ​។ គួរ​បញ្ជាក់ផងដែរថា មួ​យ​ខែ​មុ​ន​ពេ​ល​មាន​​កា​ររឹតត្បិតនេះ អ​ត្ថ​ប​ទ​មួយ ដែ​ល​ចុះ​ផ្សា​យដោយ​ព័​ត៌​មា​ន​​សេដ្ឋ​​កិច្ច​​ប្រ​ចាំ​ថ្ងៃ​គ្រប់គ្រង​ដោយរដ្ឋ បា​ន​អះ​អា​ង​ថា​ក្មេ​ង​ជំ​ទ​ង់​ជា​ច្រើន បា​ន​ញៀ​ន​នឹ​ងហ្គេ​ម​អ​នឡាញ ហើយ​វា​ជះ​ឥ​​ទ្ធិ​ពល​អ​វិ​ជ្ជ​មា​ន​ដល់​ពួ​ក​គេ​។​អត្ថប​ទ​នេះ បាន​បង្ក​ឱ្យ​មា​នកា​រ​ធ្លា​ក់​​ចុះ​យ៉ា​ងខ្លាំ​ង​នៃ​ត​ម្លៃ​​ភាគ​​ហ៊ុន​នៅ​ក្នុ​ង​ក្រុ​ម​ហ៊ុ​ន​ហ្គេ​ម​អ​ន​ឡា​ញធំៗ មួយចំនួនរបស់ប្រទេសចិន។

  • ក្រុមរដ្ឋអ៊ិស្លាមបាញ់រ៉ុក្កែតនៅអាកាសយានដ្ឋានក្រុងកាប៊ុល ខណៈការដកទ័ពឈានដល់ថ្ងៃកំណត់

    ក្រុមរដ្ឋអ៊ិស្លាមបាញ់រ៉ុក្កែតនៅអាកាសយានដ្ឋានក្រុងកាប៊ុល ខណៈការដកទ័ពឈានដល់ថ្ងៃកំណត់

    ក្រុម​រដ្ឋ​អ៊ិស្លាម​អះអាង​ថា​ ខ្លួន​ជា​អ្នក​បាញ់​​រ៉ុក្កែត​ប្រហែល​ ៦ ​គ្រាប់​​នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ក្រុង​កាប៊ុល​កាល​ពី​ថ្ងៃ​ច័ន្ទ​ មួយ​ថ្ងៃ​មុន​កាល​កំណត់​នៃ​ការ​ដក​​ទ័ព​​បរទេស​ចេញ​​ពី​អាហ្វហ្គានីស្ថាន​ ខណៈ​ដែល​​អាមេរិក​ប្រញាប់​ប្រញាល់​ជម្លៀស​ពលរដ្ឋ​ខ្លួន​។​ អ្នក​នាំ​ពាក្យ​សេត​វិមាន​លោក​ស្រី ​Jen Psaki ​​បញ្ជាក់​ថា​អាកាសយានដ្ឋាន​ពិត​ជា​​រង​ការ​វាយ​ប្រហារ​​ ប៉ុន្តែ​​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រតិបត្តិការ​ជម្លៀស​ប្រជាជន​នោះ​ទេ​​​។​ ប្រធានា​ធិបតី​ ចូ ​បៃដិន ​​ បាន​បញ្ជាក់​ជា​ថ្មី​នូវ​បញ្ជា​របស់​លោក​ដោយ​ការ​បង្កើន​កិច្ច​ខិត​ខំប្រឹង​ប្រែង​ទ្វេ​ដង​ ដើម្បី​ផ្តល់​អាទិភាព​​ដល់​អ្វី​ដែល​ចាំបាច់​ដើម្បី​ការពារ​កង​កម្លាំង​របស់​អាមេរិក​​​។ ​គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​ មិន​​មាន​សេចក្ដី​រាយការណ៍​ណា​មួយ​បញ្ជាក់​ពី​ចំនួន​ជន​រង​គ្រោះ ​និង​អ្នក​ស្លាប់​បាត់​បង់​ជីវិត​នោះ​ទេ​។​ ការ​វាយ​ប្រហារ​ថ្មី​ៗ​របស់​ក្រុម​រដ្ឋ​អ៊ិស្លាម​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​សកម្ម​ប្រយុទ្ធ​ ISIS-K​​ ដែល​ជា​គូ​ប្រជែង​របស់​តាលីបង់​ កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​សប្ដាហ៍​មុន​ បាន​បំផ្ទុះ​គ្រាប់​បែក​ធ្វើ​អត្តឃាត​នៅ​ច្រក​ចូល​អាកាស​យាន​ដ្ឋាន​ក្រុង​កាប៊ុល​ ដែលស​ម្លាប់​ប្រជាជន​អាហ្វហ្គានីស្ថាន​ និង​ទាហាន​អាមេរិក​យ៉ាង​ហោច​ណាស់​ ១៨០ ​នាក់​។ ​​ទីភ្នាក់ងារ​សារព័ត៌មាន​ AP ​ចុះ​ផ្សាយ​ថា​ យន្តហោះ​ជម្លៀស​ពលរដ្ឋ​របស់​អាមេរិក​នៅ​តែ​បន្ត​ដំណើរការ​ក្រោយ​ពី​ការ​វាយ​ប្រហារ​ ហើយ​យោង​តាម​សេតវិមាន​កាល​ពី​ថ្ងៃ​ចន្ទ​នេះ​ មនុស្ស​ប្រមាណ​ ១ ២០០ ​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​រដ្ឋ​ធានី​ក្នុង​រយៈ​ពេល ​២៤ ​ម៉ោង​ចុង​ក្រោយ​ ដោយ​ស្ទើរ​តែ​ទាំង​ស្រុង​តាម​ជើង​ហោះហើ​រ​របស់​យោធា​អាមេរិក​។ ក្រុម​តាលីបង់​ដែល​កំពុង​​បន្ថែម​ការ​រឹត​បណ្ដឹង​ផ្នែក​សន្តិសុខ​នៅ​អាកាស​យាន​ដ្ឋាន​​និយាយ​ថា​ ខ្លួន​​នឹង​បើក​ដំណើរ​ការ​ហោះ​ហើរ​ធម្មតា​បន្ទាប់​ពី​ការ​ដក​ទ័ព​របស់​អាមេរិក​ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃ​អង្គារ​នេះ​។ ​ទោះ​យ៉ាង​ណា​​ គេ​នៅ​តែ​មិន​ច្បាស់​ថា​តើ​ក្រុម​សកម្ម​ប្រយុទ្ធ​នេះ​នឹង​ដំណើរ​ការ​ព្រលាន​យន្តហោះ​យ៉ាង​ដូច​ម្តេច​ ហើយ​ក្រុម​ហ៊ុន​អាកាសចរណ៍​ពាណិជ្ជកម្ម​ណា​នឹង​ចាប់​ផ្តើម​ប្រតិបត្តិការ​ខណៈ​ដែល​ការ​ព្រួយ​បារម្ភ​​សន្តិសុខ​​​នៅ​តែ​បន្ត​។​

  • កូវីដ-១៩ នៅអាមេរិក៖ អត្រាប្រចាំថ្ងៃនៃអ្នកជំងឺត្រូវចូលព្យាបាលនៅមន្ទីរពេទ្យកើនលើស ១០០.០០០

    កូវីដ-១៩ នៅអាមេរិក៖ អត្រាប្រចាំថ្ងៃនៃអ្នកជំងឺត្រូវចូលព្យាបាលនៅមន្ទីរពេទ្យកើនលើស ១០០.០០០

    អត្រា​ប្រចាំ​ថ្ងៃ​នៃ​អ្នក​ជំងឺ​កូវីដ-១៩​ត្រូវ​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់​អាមេរិក​ ជា​មធ្យម​បាន​កើន​លើស​ ១០០.០០០ នាក់​ ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​មុន​ ដែល​ជា​អត្រា​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ចំណុច​កំពូល​នៃ​រលក​ឆ្លង​កាល​ពី​ចុង​ឆ្នាំ​មុន​ និង​ដើម​ឆ្នាំ​នេះ​។ ការ​ហូរ​ចូល​នៃ​អ្នក​ជំងឺ​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មន្ទីរពេទ្យ និង​បុគ្គលិក​សុខាភិបាល ខណៈ​ពេល​ដែល​អត្រា​នៃ​ការ​ស្លាប់​ប្រចាំ​ថ្ងៃ​បាន​កើន​ឡើង​ដល់​ ១០០០ នាក់​ ដែល​ជា​ចំណុច​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ខែ​មីនា​។ ការ​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​បាន​កើន​ឡើង​ជិត ៥០០ ភាគ​រយ​ក្នុង​រយៈ​ពេល​ពីរ​ខែ​ចុង​ក្រោយ​នេះ ​ជា​ពិសេស​នៅ​បណ្ដា​រដ្ឋ​ភាគ​ខាង​ត្បូង​ប្រទេស​ ដែល​ជា​តំបន់​មាន​អត្រា​ចាក់​វ៉ាក់សាំង​ទាប​បំផុត​នៅ​អាមេរិក​ ហើយ​ពោរពេញ​ទៅ​ដោយ​ការ​ប្រឆាំង​ផ្នែក​នយោបាយ​ចំពោះ​វិធានការ​សុខាភិបាល​ដូចជា​ការ​តម្រូវ​ឱ្យ​ពាក់​ម៉ាស់​ និង​រក្សា​គម្លាត​សង្គម​។ អត្រា​ឆ្លង​ក្នុង​ចំណោម​អនីតិជន ជា​ពិសេស​ក្រោម​អាយុ​ ១២ ឆ្នាំ​ ក៏​កំពុង​កើន​ឡើង​ផង​ដែរ​ ខណៈ​ពេល​ដែល​បណ្ដា​រដ្ឋ​មួយ​ចំនួន​ចាប់​ផ្ដើម​បើក​ការ​ចូល​រៀន​នៅ​សាលា​វិញ​។ បើ​យោង​តាម​ទិន្នន័យ​ពី​ក្រសួង​សុខាភិបាល និង​សេវាកម្ម​មនុស្ស​របស់​អាមេរិក​ រដ្ឋ​ផ្លរីដា​មាន​ករណី​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ចំនួន​ ១៦.៤៥៧ នាក់​ ដែល​ជា​អត្រា​ខ្ពស់​ជាង​គេ​នៅ​អាមេរិក​ ហើយ​តាម​ពី​ក្រោយ​ដោយ​រដ្ឋ​តិចសាស់​។ ដូច​រលក​ឆ្លង​មុន​ៗដែឬ មន្ទីរពេទ្យ​ជា​ច្រើន​កំពុង​ឈាន​ដល់​ការ​ពេញ​ចំណុះ​ ហើយ​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើ​ការ​ពង្រីក​ដោយ​ការ​រៀប​ចំ​គ្រែ​ព្យាបាល​នៅ​កន្លែង​ដែល​ជា​ធម្មតា​មិនមែន​សម្រាប់​ធ្វើ​ការ​ព្យាបាល​។ អ្នក​ជំនាញ​មួយ​ចំនួន​គិត​រលក​ថ្មី​នេះ​នឹង​បង្ក​ឱ្យ​ពេល​វេលា​រង់​ចាំ​ការ​ព្យាបាល​កាន់​តែ​យូរ​ ហើយ​គុណភាព​នៃ​ការ​ថែ​ទាំ​អាច​នឹង​ធ្លាក់​ចុះ​៕

  • លោក ប្លីងគែន៖ សហរដ្ឋអាមេរិកនឹងបន្តកិច្ចខិតខំប្រឹងប្រែងជម្លៀស​មនុស្សចេញពីអាហ្វហ្គានីស្ថាន (មានវីដេអូ)

    លោក ប្លីងគែន៖ សហរដ្ឋអាមេរិកនឹងបន្តកិច្ចខិតខំប្រឹងប្រែងជម្លៀស​មនុស្សចេញពីអាហ្វហ្គានីស្ថាន (មានវីដេអូ)
  • តាលីបង់សាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត បន្ទាប់ពីសហរដ្ឋ​អាមេរិក​បញ្ចប់ការដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន (មានវីដេអូ)

    តាលីបង់សាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត បន្ទាប់ពីសហរដ្ឋ​អាមេរិក​បញ្ចប់ការដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន (មានវីដេអូ)