-
អគ្គលេខាធិការអង្គការសហប្រជាជាតិព្រមានពីគ្រោះមហន្តរាយមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅអាហ្វហ្គានីស្ថាន

-
មន្រ្តីជាន់ខ្ពស់ចិន៖ អាហ្វហ្គានីស្ថានបើកទំព័រថ្មីហើយ បន្ទាប់ពីសហរដ្ឋអាមេរិកដកទ័ពចេញជាផ្លូវការ

-
តាលីបង់៖ ការបង្កើតរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មីនឹងលេចចេញជារូបរាងនាពេលឆាប់ៗខាងមុខនេះ

-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២១៨លាន៥៤ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៥៣ម៉ឺននាក់ និងជាសះស្បើយ១៩៥លាន៣៦ម៉ឺននាក់

-
ថៃបន្តធ្លាក់ចុះការឆ្លងកូវីដប្រចាំថ្ងៃ

-
ការសិក្សាស្រាវជ្រាវបង្ហាញពីលទ្ធភាពនៃវ៉ារ្យ៉ង់ថ្មីបំប្លែងទៅប្រភេទថ្មីទៀត

កិច្ចការស្រាវជ្រាវនៅអាហ្រ្វិកខាងត្បូងមួយបានចេញផ្សាយនៅខែនេះបានពណ៌នាពីវីរុសកូវីដ-១៩ បំប្លែងថ្មីដោយអ្នកវិទ្យាសាស្ត្របានកត់សម្គាល់ថា វីរុសបំប្លែងប្រភេទនេះបង្ករហានិភ័យដល់ការបំប្លែងប្រភេទថ្មីទៀត។ ការសិក្សាស្រាវជ្រាវនេះផ្តោតលើវ៉ារ្យ៉ង់ C.1.2 នៃវីរុស SARS-CoV-2 ដែលត្រូវបានរកឃើញដំបូងនៅខែឧសភាឆ្នាំនេះ។ នៅក្នុងកិច្ចការស្រាវជ្រាវនេះ អ្នកស្រាវជ្រាវបានសរសេរថាវ៉ារ្យ៉ង់ C.1.2 មានការផ្លាស់ប្តូរយ៉ាងខ្លាំងលើសពីវីរុសប្រភេទដើមដែលបានរកឃើញដំបូង។ វ៉ារ្យ៉ង់ C.1.2 ត្រូវបានរកឃើញដំបូងនៅខេត្ត Mpumalanga និង Gauteng នៃប្រទេសអាហ្វ្រិកខាងត្បូង។ ចាប់តាំងពីពេលនោះមក វីរុសបំប្លែងប្រភេទនេះត្រូវបានគេរកឃើញនៅក្នុងខេត្តមួយចំនួនបន្ថែមទៀតនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ក៏ដូចជានៅប្រទេសអង់គ្លេស ចិន កុងហ្គោ ម៉ូរីស នូវែលសេឡង់ ព័រទុយហ្កាល់ និងស្វីស។
-
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជម្រុញអោយក្រុមតាលីបង់អនុញ្ញាតអោយប្រជាជនចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន

កាលពីថ្ងៃច័ន្ទ ទី៣០ សីហាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជម្រុញអោយក្រុមតាលីបង់អនុញ្ញាតអោយប្រជាជនចាកចេញពីប្រទេសអាហ្វហ្គានីស្ថានបន្ទាប់ពីសហរដ្ឋអាមេរិកបានដកកងកម្លាំងរបស់ខ្លួនចេញពីប្រទេសនេះ។ ក្រោយពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតរងបារាំង លោក Nathalie Broadhurst បាននិយាយថា ប្រជាជនអាហ្វហ្គានីស្ថានទាំងអស់កំពុងមើលក្រុមប្រឹក្សានេះហើយពួកគេរំពឹងថានឹងមានការជួយទ្រទ្រង់ពីសហគមន៍អន្តរជាតិ។ លោកបានបន្តនិយាយថា ការខ្វះសាមគ្គីភាពគឺជាការខកចិត្តមួយសម្រាប់ប្រជាជនអាហ្វហ្គានីស្ថាន។ ប៉ុន្តែឯកអគ្គរដ្ឋទូតចិនលោក Geng Shuang បាននិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានបន្សល់ទុកនូវមហន្តរាយធំមួយដែលពួកគេបានបង្កើតឡើង ហើយទម្លាក់ការស្តីបន្ទោសនិងទំនួលខុសត្រូវទៅប្រទេសជិតខាងអាហ្វហ្គានីស្ថាន និងក្រុមប្រឹក្សាសន្តិសុខ។ កាលពីថ្ងៃទី ២៩ សីហាក្រុមតាលីបង់បាននិយាយថា ពួកគេនឹងអនុញ្ញាតអោយមានការធ្វើដំណើរធម្មតាវិញបន្ទាប់ពីទ័ពរបស់អាមេរិកចាកចេញពូអាកាសយានដ្ឋានកាប៊ុល ហើយពួកគេផ្តល់ការធានាថាអ្នកដែលមានឯកសារធ្វើដំណើរនឹងនៅតែអាចចាកចេញពីប្រទេសនេះបាន។
-
ចិនប្រកាន់ជំហររក្សាសន្តិភាពនៅស៊ីនជាំង ខណៈប្រទេសអាហ្វហ្គានីស្ថានបន្តមានភាពចលាចល

ប្រទេសចិនបានប្តេជ្ញានឹងបន្តអនុវត្តវិធានការសន្តិសុខរបស់ខ្លួននៅតំបន់ស៊ីនជាំងកំឡុងពេលមានការព្រួយបារម្ភពីស្ថានភាពនៅប្រទេសអាហ្វហ្គានីស្ថានជិតតំបន់នោះ។ កាលពីថ្ងៃទី ៣០ សីហាអ្នកនាំពាក្យរដ្ឋាភិបាលលោក Xu Guixiang បាននិយាយថា កងទ័ពរបស់អាហ្វហ្គានីស្ថានដែលនៅព្រំប្រទល់ជាប់នឹងភ្នំដែលជាព្រំប្រទល់រវាងប្រទេសទាំងពីរនៅតំបន់ភាគពាយ័ព្យប្រទេសចិនតែងតែជះឥទ្ធិពលដោយផ្ទាល់មកលើតំបន់នោះ។ លោក Guixiang បានបន្តនិយាយថា៖ «ទោះបីស្ថានភាពបច្ចុប្បន្នជាយ៉ាងណាទេ យើងនឹងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលដៅនៃការអភិវឌ្ឍនិងសន្តិសុខនៅតំបន់ស៊ីនជាំងនេះ»។ លោកបានបន្តនិយាយថា ប្រទេសចិននឹងធានាអោយបាននូវស្ថិរភាពសង្គម និងក្រុមជនជាតិទាំងអស់អោយរស់នៅដោយសុខសន្តិភាព និងស្ថិរភាព ហើយព្រមទាំងមានការអភិវឌ្ឍរីកចម្រើននៅក្នុងវិស័យសេដ្ឋកិច្ច។ ទីក្រុងប៉េកាំងបានសម្តែងការព្រួយបារម្ភពីសន្តិសុខម្តងហើយម្តងទៀតទាក់ទងនឹងភាពចលាចលនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដោយសារការភ័យខ្លាចថាក្រុមសកម្មប្រយុទ្ធអ៊ុយហ្គួរឆ្លងកាត់ព្រំដែននៅអាហ្វហ្គានីស្ថានទៅដល់ស៊ីនជាំង។ ក្រុងប៉េកាំងស្តីបន្ទោសចលនាអ៊ីស្លាមទួគីស្តាន់ខាងកើត (ETIM) ដែលជាក្រុមបំបែកខ្លួនដែលបង្កើតឡើងដោយក្រុមសកម្មប្រយុទ្ធអ៊ុយហ្គួរចំពោះការផ្ទុះឡើងនូវអំពើហិង្សានៅតំបន់ស៊ីនជាំង រួមទាំងការបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅឆ្នាំ ២០១៤ និងការវាយប្រហារនៅកន្លែងផ្សេងទៀតនៅក្នុងប្រទេសរួមទាំងទីក្រុងប៉េកាំងផងដែរ។ គួរបញ្ជាក់ផងដែរថា ប្រទេសអាហ្វហ្គានីស្ថាននិងប្រទេសចិនមានព្រំដែនជាប់គ្នាប្រវែង៧៤ គីឡូម៉ែត្រតាមបណ្តោយច្រករបៀង Wakhan ។ ថ្លែងនៅក្នុងសន្និសីទការងារកិច្ចការជាតិជនជាតិភាគតិចនៅចិនក្នុងរយៈពេល ៧ ឆ្នាំប្រធានាធិបតីប្រទេសចិន លោក Xi Jinping បាននិយាយថា កិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្មអន្តរជាតិគួរតែត្រូវបានពង្រឹងថែមទៀតដោយធ្វើការជាមួយប្រទេស តំបន់ អង្គការអន្តរជាតិ និងជនជាតិភាគតិចចិននៅឯនាយសមុទ្រ ។ ប្រទេសចិនបានស្ថិតនៅក្រោមសម្ពាធអន្តរជាតិលើគោលនយោបាយរបស់ខ្លួននៅតំបន់ស៊ីនជាំងដែលក្រុមសិទ្ធិមនុស្សនិងគណៈកម្មាធិការអង្គការសហប្រជាជាតិបានចោទប្រកាន់ថាបានឃុំខ្លួនជនជាតិអ៊ីស្លាមអ៊ុយហ្គួរចំនួន ១ លាននាក់ដែលជាក្រុមជនជាតិភាគតិចដោយពួកគេត្រូវរងការរើសអើង ការធ្វើទារុណកម្ម និងការបង្ខំអោយធ្វើការ។ ប្រទេសចិនក៏បានការពារគោលនយោបាយរបស់ខ្លួនដោយនិយាយថា ខ្លួនកំពុងព្យាយាមគ្រប់គ្រងភាពតានតឹងជនជាតិភាគតិចប្រយុទ្ធប្រឆាំងភាពជ្រុលនិយម និងកាត់បន្ថយភាពក្រីក្រតាមរយៈការអភិវឌ្ឍនៅតំបន់សម្បូរធនធានទៅជាផ្លូវពាណិជ្ជកម្មទៅកាន់អាស៊ីកណ្តាល។
-
តាលីបង់ប្រកាស «ឯករាជ្យពេញលេញ» ខណៈពេលដែលយន្តហោះយោធាអាមេរិកចុងក្រោយចាកចេញពីអាហ្វហ្គានីស្ថាន

កាលពីយប់កណ្ដាលអធ្រាត្រឆ្លងចូលថ្ងៃអង្គារ ទី៣១សីហា ស្នូរកាំភ្លើងអបអរសាទរបានបន្លឺឡើងនៅទូទាំងក្រុងកាប៊ុល ខណៈពេលដែលក្រុមតាលីបង់ចូលកាន់កាប់អាកាសយានដ្ឋានអន្តរជាតិ បន្ទាប់ពីទ័ពអាមេរិកចុងក្រោយធ្វើការចាកចេញពីអាហ្វហ្គានីស្ថាន ដែលបញ្ចប់សង្គ្រាម២០ឆ្នាំនៅប្រទេសនេះ។ អ្នកនាំពាក្យតាលីបង់លោកហ្សាប៊ីហ៊ីលឡា មូចាហ៊ីដ បាននិយាយនៅលើបណ្ដាញសង្គម Twitter ថា៖ «ទាហានអាមេរិកចុងក្រោយបានចាកចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ុលហើយ ប្រទេសរបស់យើងទទួលបានឯករាជ្យពេញលេញ អរគុណព្រះ»។ យន្តហោះយោធាអាមេរិក C-17 ចំនួន ៥ គ្រឿងចុងក្រោយបានហោះចេញអាកាសយានដ្ឋានអន្តរជាតិហាមីដកាហ្សៃក្នុងទីក្រុងកាប៊ុលមុនពាក់កណ្តាលអធ្រាត្រ ដោយបញ្ចប់ការជម្លៀសយ៉ាងលឿន ដែលបានបន្សល់ទុកជនជាតិអាហ្វហ្គានីស្ថានរាប់ម៉ឺននាក់ រួមមានអតីតសមាជិកកងកម្លាំងសន្តិសុខ និងមនុស្សជាច្រើនទៀតដែលមានទិដ្ឋាការស្រាប់សម្រាប់ចូលទឹកដីអាមេរិក។ មុនពេលដែលកងទ័ពអាមេរិកធ្វើការចាកចេញពួកគេបានបំផ្លាញយន្តហោះជាង ៧០ គ្រឿង រថពាសដែករាប់សិបគ្រឿង និងប្រព័ន្ធការពារដែនអាកាស ដែលកាលពីមួយថ្ងៃមុនបានរារាំងការវាយប្រហារគ្រាប់រ៉ុកកែតដោយក្រុមភេរវករ ISIS-K ទៅលើអាកាសយានដ្ឋាន។ មេបញ្ជាការកងពលធំឆត្រយោងលេខ៨២ លោកឧត្ដមសេនីយ៍ឯកគ្រីស ដូណាហ្យូ គឺជាទាហានអាមេរិកចុងក្រោយដែលលើងជើងហោះហើរជម្លៀសចុងក្រោយចេញពីទីក្រុងកាប៊ុល។ ជនស៊ីវិលអាមេរិកប្រមាណ ៥៥០០ នាក់ត្រូវបានជម្លៀស ប៉ុន្តែនៅមានជនជាតិអាមេរិកមួយក្រុម ដែលត្រូវបានប៉ាន់ស្មានដោយរដ្ឋមន្ត្រីការបរទេសអាមេរិកអាន់តូនី ប្លីនខែនថាមានចំនួនតិចជាង ២០០ នាក់ ចង់ចាកចេញពីអាហ្វហ្គានីស្ថាន ប៉ុន្តែមិនអាចឡើងជើងហោះហើរចុងក្រោយ។ សង្គ្រាមវែងបំផុតរបស់អាមេរិកបានឆក់យកជីវិតទាហានអាមេរិកជិត ២.៥០០ នាក់ និងជនជាតិអាហ្វហ្គានីស្ថានប្រមាណ ២៤០.០០០ នាក់ ហើយអស់ថវិកាប្រមាណ ២ ទ្រីលានដុល្លារ។ បើទោះបីជាអាមេរិកបានសម្រេចគោលដៅក្នុងការទម្លាក់តាលីបង់ពីអំណាច…
-
នគរបាលវៀតណាមជាង២ពាន់នាក់ហើយ ឆ្លងកូវីដ១៩
