Category: ព័ត៌មានអន្តរជាតិ

  • ប្រមុខការពារជាតិអាមេរិកហៅប្រតិបត្តិការជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថានថា ជា “វីរភាព” និងជា “ប្រវត្តិសាស្រ្ត”

    ប្រមុខការពារជាតិអាមេរិកហៅប្រតិបត្តិការជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថានថា ជា “វីរភាព” និងជា “ប្រវត្តិសាស្រ្ត”

    វ៉ាស៊ីនតោន៖ មេដឹកនាំកងកម្លាំងប្រដាប់អាវុធអាមេរិកបានក្រឡេកមើលទៅក្រោយសង្គ្រាមដ៏វែងបំផុតរបស់ប្រទេសមហាអំណាចពិភពលោកនេះ។ រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Lloyd Austin និងប្រធានអគ្គសេនាធិការចម្រុះ លោកឧត្តមសេនីយ៍ Mark Milley…

  • ក្រសួងការពារជាតិជប៉ុនស្នើសុំបង្កើនកញ្ចប់ថវិកាជិត៥០ពាន់លានដុល្លារ សម្រាប់ឆ្នាំការចំណាយលើវិស័យយោធាឆ្នាំ២០២២

    ក្រសួងការពារជាតិជប៉ុនស្នើសុំបង្កើនកញ្ចប់ថវិកាជិត៥០ពាន់លានដុល្លារ សម្រាប់ឆ្នាំការចំណាយលើវិស័យយោធាឆ្នាំ២០២២

    តូក្យូ៖ ក្រសួងការពារជាតិជប៉ុនបានស្នើសុំកញ្ចប់ថវិកាចំនួន៥.៤ទ្រីលានយ៉េន ឬ ស្មើនឹងប្រមាណ៤៩ពាន់លានដុល្លារ សម្រាប់ឆ្នាំការចំណាយលើវិស័យយោធាឆ្នាំ២០២២ ក្នុងអំឡុងកិច្ចប្រជុំតាមអនឡាញមួយនៅថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២១៩លាន២៦ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៥៤ម៉ឺននាក់ និងជាសះស្បើយ១៩៦លាន៤ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២១៩លាន២៦ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៥៤ម៉ឺននាក់ និងជាសះស្បើយ១៩៦លាន៤ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២១៩លាន២៦ម៉ឺន៥ពាន់៦៥១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៥៤ម៉ឺន៥ពាន់១៥៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៩៦លាន៤ម៉ឺន១ពាន់២១១នាក់នៅទូទាំងសកលលោក ។

  • ៣ប្រទេសក្បែរខាងកម្ពុជា ឆ្លងថ្មី ជាង២៦៦០០នាក់ទៀត

    ៣ប្រទេសក្បែរខាងកម្ពុជា ឆ្លងថ្មី ជាង២៦៦០០នាក់ទៀត

    ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ ថៃប្រកាសឆ្លងកូវីដ ថ្មីៗ ១៤៩៥៦នាក់ វៀតណាមឆ្លង ១១៤២៩នាក់ និងឡាវ ២៧៤នាក់ សរុបជារួម ប្រទេសជិតទាំង៣របស់កម្ពុជា ឆ្លងថ្មី បន្ថែមទៀត ចំនួន២៦,៦៥៩នាក់ទៀត

  • វៀតណាម​ប្រើ​ As​t​raZe​n​e​ca​ ​ភាគច្រើន​ ​ចាក់​ជាង​២​០​លាន​នាក់​ហើយ​

    វៀតណាម​ប្រើ​ As​t​raZe​n​e​ca​ ​ភាគច្រើន​ ​ចាក់​ជាង​២​០​លាន​នាក់​ហើយ​

    ​​វៀតណាម​មាន​វ៉ា​ក់សំា​ង​កូ​វី​ដ​១​៩​ក្នុង​ដៃ​ចំនួនជា​ង​២​៩​លាន​ដូ​ស​ហើយ​ ​បន្ទាប់ពី​វ៉ាក់សាំង​អង់គ្លេស​ប្រភេទ​ ​As​t​raZe​n​e​ca​ ​ចំនួនជា​ង​២​លាន​ដូ​ស​ទៀត​ ​ត្រូវ​បាន​បញ្ជូន​មកដល់​

  • អតិផរណានៅតំបន់ចាយប្រាក់អឺរ៉ូកើនឡើងដល់ ៣ ភាគរយ

    អតិផរណានៅតំបន់ចាយប្រាក់អឺរ៉ូកើនឡើងដល់ ៣ ភាគរយ

    អតិផរណា​នៅ​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ ​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជិត​មួយ​ទសវត្សរ៍​ ដោយ​បន្ថែម​សម្ពាធ​លើ​ធនាគារ​កណ្តាល​អឺរ៉ុប​ ដើម្បី​បន្ថយ​ល្បឿន​នៃ​ការ​ទិញ​មូលបត្រ​បំណុល​របស់​ខ្លួន​។​ ​សន្ទស្សន៍​ថ្លៃ​ទំនិញ​ប្រើ​ប្រាស់​ប្រចាំ​ឆ្នាំ​នៃ​តំបន់​ឈាន​ដល់ ​៣ ​ភាគរយ​នៅ​ក្នុង​ខែ​សីហា ​កើន​ឡើង​ពី​ ២,២ ​ភាគរយ​នៅ​ក្នុង​ខែ​កក្កដា​ ខ្ពស់​ជាង​អត្រា​ឆ្នាំ​មុន​ និង​ការ​រំពឹង​ទុក​របស់​អ្នក​សេដ្ឋកិច្ច​ភាគ​ច្រើន​ ដែល​ជា​លទ្ធផល​នៃ​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​នា​ពេល​ថ្មី​ៗ​នេះ​។​ ​តម្លៃទំនិញ​ប្រើ​ប្រាស់​មិន​​ដែល​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​បែប​នេះ​ទេ​ នៅ​ក្នុង​ប្លុក​​​​នៃ​ប្រទេស​ទាំង​១៩​ ចាប់​តាំង​ពី​ខែ​វិច្ឆិកា​ ឆ្នាំ ​២០១១ ​នៅ​ពេល​​ធនាគារ​កណ្តាល​អឺរ៉ុប​ទើប​តែ​ដំឡើង​អត្រា​ការ​ប្រាក់​សម្រាប់​តំបន់​​​។ ​អត្រា​អតិផរណា​ខ្ពស់​បំផុត​ចន្លោះ​ពី​ ៤,៥ ​ទៅ​ ៥ ​ភាគរយ​គឺ​នៅ​អេស្តូនី​ លីទុយអានី​ និង​បែលហ្ស៊ិក​។ ​បច្ចុប្បន្ន​មាន​តែ​ប្រទេស​​ចំនួន​ ៤​ ប៉ុណ្ណោះ​ដែល​មាន​អតិផរណា​ក្រោម​ ២​ ភាគ​រយ​ ធ្លាក់​ចុះ​ពី​​ ១៦​ ប្រទេស​កាល​ពី​ខែ​មីនា​។​ ​អ្នក​ជំនាញ​ថា​ ​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពី​ផល​ប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​ ថ្លៃ​ថាមពល​ខ្ពស់​ ការ​ផ្លាស់​ប្តូរ​នៃ​ការកា​ត់​បន្ថយ​ពន្ធ​បន្ថែម​របស់​អាល្លឺម៉ង់​កាល​ពី​ឆ្នាំ​មុន​ និង​ការ​រាំង​ស្ទះ​ដល់​ចង្វាក់​ផ្គត់​ផ្គង់​ ជា​កត្តា​ដែល​ធ្វើ​ឱ្យ​មាន​កំណើន​អតិផរណា​។​ ​ ​កាល​ពី​ឆ្នាំ​មុន​ តម្លៃ​ថាមពល​​កើន​ឡើង​ ១៥,៤ ​ភាគ​រយ​ ​គ្រឿង​ស្រវឹង​និង​ថ្នាំ​ជក់​បាន​កើន​ឡើង​ ២ ​ភាគរយ​ និង​ទំនិញ​ឧស្សាហកម្ម​​កើន​ឡើង​ ២,៧ ​ភាគ​រយ​។​ ​អតិផរណា​ស្នូល​ (Core Inflation) ​ដែល​មិន​រាប់​បញ្ចូល​ថាមពល​​…

  • ឥណ្ឌាជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់តាលីបង់លើកដំបូងចាប់ពីការដួលរលំទីក្រុងកាប៊ុល

    ឥណ្ឌាជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់តាលីបង់លើកដំបូងចាប់ពីការដួលរលំទីក្រុងកាប៊ុល

    ក្រសួង​ការបរទេស​ឥណ្ឌា​បាន​និយាយ​ថា​កាល​ពី​ថ្ងៃ​អង្គារ ទី​៣១ សីហា​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​ប្រទេស​កាតា​បាន​ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​ក្រុម​តាលីបង់​ ដែល​ជា​ជួប​ប្រជុំ​ផ្លូវ​ការ​ដំបូង​ចាប់​តាំង​ពី​ក្រុម​ជ្រុម​និយម​នេះ​ចូល​កាន់កាប់​ប្រទេស​អាហ្វហ្គានីស្ថាន​។ លោក​ឯកអគ្គរដ្ឋទូត​ឌីប៉ាក មីតតាល​បាន​ជួប​ជា​មួយ​លោក​សឺរ ម៉ូហាម៉េដ អាបាស ស្តានីកហ្សៃ​ប្រធាន​ការិយាល័យ​នយោបាយ​តាលីបង់​ប្រចាំ​ក្រុង​ដូហា។ ក្រសួង​ការបរទេស​ឥណ្ឌា​បាន​និយាយ​ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​សុវត្ថិភាព​របស់​ជនជាតិ​ឥណ្ឌា​ដែល​មាន​វត្តមាន​នៅ​អាហ្វហ្គានីស្ថាន​។ លោក​មីតតាល​ក៏​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​របស់​ឥណ្ឌា​ថា​ក្រុម​ឧទ្ទាម​ប្រឆាំង​ឥណ្ឌា​នៅ​អាច​បន្ត​ប្រើប្រាស់​ទឹកដី​អាហ្វហ្គានីស្ថាន​ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​នៅ​ឥណ្ឌា​។ ឥណ្ឌា​មាន​ការ​ព្រួយ​យ៉ាង​ខ្លាំង​ចំពោះ​ក្រុម​តាលីបង់​ដោយ​សារ​ក្រុម​នេះ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និត​ជា​មួយ​សត្រូវ​របស់​ឥណ្ឌា​ គឺ​ប្រទេស​ប៉ាគីស្ថាន​៕

  • អង្គភាពប្រឆាំងអំពើពុករលួយម៉ាឡេស៊ីនឹងធ្វើការស៊ើបអង្កេតករណីសូកប៉ាន់ដើម្បីទិញយកប័ណ្ណចាក់វ៉ាក់សាំង

    អង្គភាពប្រឆាំងអំពើពុករលួយម៉ាឡេស៊ីនឹងធ្វើការស៊ើបអង្កេតករណីសូកប៉ាន់ដើម្បីទិញយកប័ណ្ណចាក់វ៉ាក់សាំង

    លោកAzam Bak ប្រធាន​គណៈកម្មាធិការ​ប្រឆាំង​អំពើ​ពុក​រលួយ​ម៉ាឡេស៊ី (MACC) បាន​លើកឡើង​នៅ​ក្នុង​ថ្ងៃ​អង្គារ​ថា អង្គភាព​របស់​ខ្លួន​នឹង​ធ្វើ​ការ​ស៊ើបអង្កេត​លើ​ការ​អះអាង​មួយ​ចំនួន​ថា គ្រូ​ពេទ្យ​ទទួល​សំណូក​ពី​សំណាក់​អ្នក​ដែល​មិន​ចង់​ចាក់​វ៉ាក់សាំង ដែល​ជា​ថ្នូរ​នឹង​ផ្ដល់​ប័ណ្ណ​ចាក់​វ៉ាក់សាំង។ «សកម្មភាព​នេះ​មិន​មែន​ពាក់ព័ន្ធ​នឹង​បញ្ហា​ពុករលួយ​នោះ​ទេ តែ​ថែម​ទាំង​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​ក្រុម​អ្នក​វេជ្ជសាស្ត្រ​ទៀត​ផង» នេះ​បើ​តាម​ការ​លើកឡើង​របស់​ប្រធាន MACC ហើយ​លោក​បាន​បន្ថែម​ថា «មក​ទល់​ពេល​នេះ MACC មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​ទាក់ទង​នឹង​បញ្ហា​នេះ​ទេ តែ​ខាង​យើង​នឹង​ស៊ើបអង្កេត​លើ​កន្លែង​សង្ស័យ​ថា​បាន​ប្រព្រឹត្តិ​អំពើ​ខុស​ឆ្គង​បែប​នេះ»។ កាល​ពី​ពេល​ថ្មីៗ​នេះ​ សារព័ត៌មាន The Star បាន​ចុះ​ផ្សាយ​ថា នៅ​កន្លែង​ចាក់​វ៉ាក់សាំង​មួយ​ចំនួន​នៅ​រដ្ឋ​ប៉េណាំង (Penang) ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​ឧបទ្វីប​ម៉ាឡេស៊ី​ មាន​ទទួល​ការ​ហៅ​ចូល​ពី​សំណាក់​​អ្នក​ប្រឆាំង​នឹង​ការ​ចាក់​វ៉ាក់សាំង ដោយ​ពួក​គេ​នឹង​ធ្វើ​ការ​ទិញ​វ៉ាក់សាំង តែ​មិន​ចង់​ចាក់​នោះ​ទេ។ ពួក​គេ​ធ្វើ​បែប​នេះ​ដោយ​គ្រាន់​តែ​ចង់​បាន​ប័ណ្ណ​វ៉ាក់សាំង​បែប​ឌីជីថល​ប៉ុណ្ណោះ។ នៅ​ម៉ាឡេស៊ី វិធានការ​រដ្ឋបាល​មួយ​ចំនួន​អាច​នឹង​បន្ធូរបន្ថយ​សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​គ្រប់ ២ដូស នៅ​តាម​បណ្ដា​រដ្ឋ និង​ដែនដី​មួយ​ចំនួន។ ក្នុង​នោះ​ដែរ អ្នក​ចាក់​វ៉ាក់សាំង​រួច​អាច​ចូល​ក្នុង​ភោជនីយដ្ឋាន​នានា​បាន ហើយ​ថែម​ទាំង​អាច​ដើរ​ផ្សារ​រាត្រី​បាន​ទៀត​ផង​៕

  • សេដ្ឋកិច្ចចិនរងការវាយប្រហារដោយការរាលដាលនៃវ៉ារ្យ៉ង់ដែលតា និងបញ្ហាចង្វាក់ផ្គត់ផ្គង់

    សេដ្ឋកិច្ចចិនរងការវាយប្រហារដោយការរាលដាលនៃវ៉ារ្យ៉ង់ដែលតា និងបញ្ហាចង្វាក់ផ្គត់ផ្គង់

    ហុងកុង៖ ​​សេដ្ឋកិច្ច​របស់​​ចិន​​​​ជាប់​​គាំង​​​នៅ​ខែ​នេះ ​ខណៈ​ដែល​ប្រទេស​នេះ​ព្យាយាម​ទប់​ស្កាត់​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​​ ហើយ​ត្រូវ​ប្រឈម​មុខ​នឹង​វិបត្តិ​ដឹក​ជញ្ជូន​ទំនិញ​ដែល​កំពុង​អូស​បន្លាយ​​។ ​ការ​វាស់​ស្ទង់​​ផ្លូវ​ការ​ស្តី​ពី​សកម្មភាព​ផលិតកម្ម​ បាន​ធ្លាក់​ចុះ​ដល់​ ៥០,១ ​ក្នុង​ខែ​សីហា​ ពី​ ៥០,៤ ​ក្នុង​ខែ​កក្កដា​ លើស​ចំនួន​​កំណត់​ ៥០ ​ពិន្ទុ​ ដែល​បង្ហាញ​ពី​ការ​កើន​ឡើង​ជា​ជាង​ការ​ធ្លាក់​ចុះ​ ប៉ុន្តែ​វា​នៅ​តែ​ជា​អត្រា​កំណើន​យឺត​បំផុត​ចាប់​តាំង​ពី​ជំងឺ​រាត​ត្បាត​​​ចាប់​ផ្តើម​​។​ ​វិស័យ​សេវាកម្ម​ដែល​បច្ចុប្បន្ន​ជា​ចំណែក​ធំ​នៃ​ប្រទេស​ ធ្លាក់​ចុះ​កាន់​តែ​អាក្រក់​ទៅ​ៗ​។​ សន្ទស្សន៍​របស់​អ្នក​គ្រប់​គ្រង​ក្នុង​ការ​ទិញ​ (PMI) ​សម្រាប់​វិស័យ​​មិន​មែន​ផលិតកម្ម​របស់​​ចិន​ បាន​ធ្លាក់​ចុះ​មក​ត្រឹម​ ៤៧,៥ ​ពី​ ៥៣,៣ ​នៅ​ក្នុង​ខែ​កក្កដា​ ដែល​ជា​ការ​ធ្លាក់​ចុះ​ដំបូង​ចាប់​តាំង​ពី​ខែ​កុម្ភៈ​ឆ្នាំ​ ២០២០​។​ ​សេដ្ឋកិច្ច​​ចិន​ដំបូង​ឡើយ​ហាក់​ដូច​ជា​ប្រសើរ​ ក្នុង​ពេល​ដែល​ប្រទេស​នេះ​​ទប់​ទល់​នឹង​ជំងឺ​រាត​ត្បាត​បាន​ល្អ​ ខណៈ​ដែល​កំណត់​ត្រា​របស់​ប្រទេស​ដទៃ​ទៀត​ធ្លាក់​ចុះ​​​។ ​ប៉ុន្តែ​​ការ​រាល​ដាល​នៃ​វ៉ារ្យ៉ង់​ដែលតា​ និង​វិធានការ​សូន្យ-កូវីដ​របស់​ចិន​ បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​ខ្លួន​ធ្លាក់​ចូល​ក្នុង​អន្លង់​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ​។​ ​វិធាន​ការ​តឹង​រ៉ឹង​ និង​មិន​ចុះ​ចាញ់​ដើម្បី​ទប់​ស្កាត់​ដែលតា​ ធ្វើ​ឡើង​ទោះ​បី​ត្រូវ​លះបង់​សកម្មភាព​សេដ្ឋកិច្ច​​ ដោយ​អាជ្ញាធរ​ចាត់​វិធាន​ការ​​បិទ​ទី​ក្រុង​ លុប​ចោល​ជើង​ហោះហើរ​ និង​ផ្អាក​ពាណិជ្ជកម្ម​ជាដើម​។​ ទន្ទឹម​គ្នា​នោះ ​វិបត្តិ​ដែល​កំពុង​កើត​មាន​ជាមួយ​ចង្វាក់​ផ្គត់​ផ្គង់​ពិភពលោក​​ ធ្វើ​ឱ្យ​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​។​ ពាណិជ្ជកម្ម​ពិភព​លោក​មាន​ភាព​ច្របូក​ច្របល់​អស់​ជាច្រើន​ខែ​ ដោយ​សារ​ការ​ផលិត​កើន​​​ ហើយ​តម្រូវ​ការ​អ្នក​ប្រើប្រាស់​ក៏​ហក់​ឡើង​​ ខណៈ​ចង្វាក់​នៃ​ការ​ផ្គត់​ផ្គង់​​រអាក់​រអួល​បន្ថែម​ទៀត​ដោយ​សារ​កង្វះ​កុងតឺន័រ​ ការ​បិទ​រោងចក្រ​ ​ទាក់​ទង​នឹង​វីរុស​ឆ្លង​នៅ​វៀតណាម​ និង​ផល​ប៉ះពាល់​នៃ​ការ​បិទ​កំពង់ផែ​នៅ​ក្នុង​ប្រទេស​ចិន​។​

  • លោកបៃដិនការពារការសម្រេចចិត្តដកទ័ពអាមេរិក បន្ទាប់តាលីបង់ប្រកាសជ័យជម្នះ

    លោកបៃដិនការពារការសម្រេចចិត្តដកទ័ពអាមេរិក បន្ទាប់តាលីបង់ប្រកាសជ័យជម្នះ

    កាល​ពី​ថ្ងៃ​អង្គារ ទី​៣១ សីហា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ចូ បៃដិន​ធ្វើ​ការ​ការពារ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ដក​ទ័ព​អាមេរិក​ចេញ​ពី​អាហ្វហ្គានីស្ថាន​ដោយ​និយាយ​ថា​វា​ជា​ «ការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត​សម្រាប់​អាមេរិក​» ដើម្បី​បញ្ចប់​ទាំង​សង្គ្រាម​ដ៏​យូរ​បំផុត​របស់​សហរដ្ឋ​អាមេរិក និង​កិច្ច​ខិតខំ​ប្រឹងប្រែង​គ្មាន​ផ្លែផ្កា​ជា​ច្រើន​ទសវត្សរ៍​ដើម្បី​សាងសង់​ប្រទេស​នេះ​ឡើង​វិញ​។ ក្នុង​ការ​ថ្លែង​សុន្ទរកថា​ចំពោះ​ប្រជាជាតិ​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ទាហាន​អាមេរិក​ចុង​ក្រោយ​ចាក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​មួយ​ថ្ងៃ​មុន លោក​បៃដិន​បាន​និយាយ​ថា​៖ «នេះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ​ ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ ហើយ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត​សម្រាប់​អាមេរិក​»​។ លោក​បៃដិន​បាន​និយាយ​ថា​ជំពាក់​ការ​ដឹង​គុណ​ចំពោះ​ទាហាន​ទាំង​១៣​រូប​ដែល​បាត់បង់​ជីវិត​ក្នុង​កំឡុង​ពេល​នៃ​បេសកកម្ម​ជម្លៀស​ប្រជាជន​ចេញ​ពី​ក្រុង​កាប៊ុល ប៉ុន្តែ​លោក​មិន​បាន​ធ្វើ​ការ​សុំ​ទោស​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​លោក​ក្នុង​ការ​បញ្ចប់​សង្គ្រាម ឬ​របៀប​ដែល​រដ្ឋបាល​អនុវត្ត​បេសកកម្ម​ដ៏​ច្របូក​ច្របល់​នោះ​ទេ​។ លោក​បៃដិន​ហាក់​ដូចជា​មាន​ចេតនា​បដិសេធ​ការ​រិះគន់​ចំពោះ​ការ​បញ្ចប់​សង្គ្រាម​រយៈ​ពេល ២០ ឆ្នាំ​នេះ ដោយ​រំលឹក​ឡើង​វិញ​អំពី​វិធី​នៃ​ការ​សម្រេច​ចិត្ត​របស់​លោក ហើយ​ធ្វើ​ការ​បន្ទោស​ទៅ​លើ​អតីត​ប្រធានាធិបតី​ដូណាល់ ត្រាំ​ថា​បាន​ការ​ចរចា​កិច្ចព្រមព្រៀង​មិន​ល្អ​ជា​មួយ​ក្រុម​តាលីបង់​ ដែល​ធ្វើ​ឱ្យ​រដ្ឋបាល​លោក​មាន​ការ​លំបាក​។ «នោះ​គឺ​ជា​ជម្រើស​ ជម្រើស​ពិត​ប្រាកដ​រវាង​ការ​ចាកចេញ​ ឬ​ការ​បង្កើន​បន្ថែម​ទៀត​» លោក​បៃដិន​និយាយ​ក្នុង​សំឡេង​មាន​កំហឹង​ ហើយ​បន្ត​ទៀត​ថា​៖ «ខ្ញុំ​នឹង​មិន​បន្ត​សង្គ្រាម​មិន​ចេះ​ចប់​នេះ​ទេ​ ហើយ​ខ្ញុំ​ក៏​មិន​បន្ត​ការ​ចាកចេញ​មិន​ចេះ​ចប់​ដែរ​»​។ លោក​ក៏​បាន​បន្ទោស​រដ្ឋាភិបាល​ធ្លាក់​ពី​អំណាច​របស់​លោក​អាស្រាហ្វ​ ហ្គានី​ ដែល​អសមត្ថភាព​ក្នុង​ការ​ទប់ទល់​ការ​វាយ​លុក​យ៉ាង​រហ័ស​របស់​ក្រុម​តាលីបង់​ ដែល​បង្ក​ឱ្យ​មាន​ការ​ជម្លៀស​ដ៏​អាម៉ាស់​នេះ​។ លោក​បៃដិន​និយាយ​ថា៖ « ប្រជាជន​អាហ្វហ្គានីស្ថាន​បាន​មើល​ការ​ដួល​រលំ​រដ្ឋាភិបាល​របស់​ពួកគេ​ផ្ទាល់ និង​ប្រធានាធិបតី​របស់​ពួកគេ​បាន​រត់​គេច​ខ្លួន​ចំ​ពេល​មាន​ការ​ចោទ​ប្រកាន់​អំពី​អំពើ​ពុក​រលួយ និង​ភាព​មិន​ប្រក្រតី ហើយ​បាន​ប្រគល់​ប្រទេស​នេះ​ទៅ​ឱ្យ​សត្រូវ​តាលីបង់ និង​បង្កើន​ហានិភ័យ​យ៉ាង​ខ្លាំង​ដល់​បុគ្គលិក​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​យើង»​។ ការ​សម្រេច​ចិត្ត​របស់​លោក​បៃដិន​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន​ បាន​បង្ក​ឱ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សមាជិក​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​ផ្ទាល់​របស់​លោក ព្រមទាំង​សម្ព័ន្ធមិត្ត​បរទេស​ផង​ដែរ​។ ប្រជាជន​អាមេរិក​ភាគច្រើន​យល់ស្រប​នឹង​ការ​ដក​ចេញ​របស់​លោក​បៃដិន​ ប៉ុន្តែ​បាន​រិះគន់​ភាព​ច្របូក​ច្របល់​ និង​ការ​ស្លាប់​នៅ​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​ជម្លៀស​។ លោក​បៃដិន​និយាយ​ថា​៖ «ខ្ញុំ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ​។ ឥឡូវ​នេះ​អ្នក​ខ្លះ​និយាយ​ថា​យើង​គួរ​តែ​ចាប់​ផ្ដើម​ការ​ជម្លៀស​ប្រជាជន​ឱ្យ​បាន​ឆាប់​ ហើយ​អាច​ធ្វើ​ឡើង​ដោយ​មាន​សណ្ដាប់​ធ្នាប់​។ ខ្ញុំ​មិន​យល់ស្រប​ទេ​»​។ ខណៈ​ពេល​ជើង​ហោះ​ហើរ​យោធា​អាមេរិក​ចុង​ក្រោយ​ចាកចេញ​ពី​អាហ្វហ្គានីស្ថាន​ ក្រុម​តាលីបង់​បាន​ប្រកាស​ជ័យជម្នះ​លើ​សង្គ្រាម​២០​ឆ្នាំ​នេះ​។…