Category: ព័ត៌មានអន្តរជាតិ

  • ហ្វីលីពីនរកឃើញករណីវិជ្ជមានកូវីដ២លានករណី ខណៈផ្ទុះការតវ៉ាពីសំណាក់បុគ្គលិកសុខាភិបាល

    ហ្វីលីពីនរកឃើញករណីវិជ្ជមានកូវីដ២លានករណី ខណៈផ្ទុះការតវ៉ាពីសំណាក់បុគ្គលិកសុខាភិបាល

    ចូល​ខែ​កញ្ញា​ភ្លាម​ ហ្វីលីពីន​កត់ត្រា​ករណី​វិជ្ជមាន​សរុប​ច្រើន​ជាង ២លាន​ករណី (តួលេខ​ពិត​ប្រាកដ​គឺ ២០០៣ ៩៥៥ករណី) ដោយ​ទិន្នន័យ​ប្រចាំ​ថ្ងៃ​នៅ​ថ្ងៃ​មាន​ចំនួន ១៤ ២១៦ករណី។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួង​សុខាភិបាល​ហ្វីលីពីន។ ខាង​ក្រសួង​ក៏​បាន​បន្ថែម​ថា ចំនួន​អ្នក​ឆ្លង​ជំងឺ​រាតត្បាត​សកល​នេះ​នឹង​កើន​ឡើង​បន្ថែម​ទៀត​ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ប្រទេស​ហ្វីលីពីន លោក​វេជ្ជបណ្ឌិត Rabindra Abeyasinghe បាន​ប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​អង្គារ​ថា ការ​កើន​ឡើង​នូវ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​នៅ​ហ្វីលីពីន​ បណ្ដាល​មក​ពី​ការ​វាយលុក​នៃ​វ៉ារ្យង់​ដែលតា។ លោក​អះអាង​ដោយ​ផ្អែក​លើ​បំបែក​ហ្សែន​វីរុស​ថា ៧០% នៃ​ករណី​ថ្មីៗ​នេះ​បណ្ដាល​មក​ពី​វីរុស​ដែលតា។ នៅ​រដ្ឋធានី​ម៉ានីល និង​បណ្ដា​ខេត្ត​នៅ​ក្បែរ​ៗ​នេះ កំពុង​តែ​ជាប់​ក្នុង​ការ​បិទខ្ទប់ ដែល​នឹង​មាន​សុពលភាព​រហូត​ដល់​សប្ដាហ៍​ក្រោយ។ ជាមួយ​នឹង​ស្ថានភាព​នេះ លោក​តំណាង WHO បាន​ឱ្យ​ការ​បិទ​ខ្ទប់​នេះ​ជួយ​ពន្លឿន​ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង និង​បន្ធូរ​បន្ថយ​សម្ពាធ​លើ​ប្រព័ន្ធ​សុខាភិបាល​ហ្វីលីពីន​។ ខណៈ​ករណី​ចេះ​តែ​កើន​ឡើង គេ​ក៏​សង្កេត​ឃើញ​ថា ក្រុម​បុគ្គលិក​សុខាភិបាល​មួយ​ចំនួន​បាន​នាំ​គ្នា​ប្រមូល​ផ្ដុំ​តវ៉ា​នៅ​ក្បែរ​ក្រសួង​សុខាភិបាល​ហ្វីលីពីន ដោយ​ពាក់​ម៉ាស និង​មួយ​ចំនួន​ទៀត​ពាក់​អាវ​សុវត្ថិភាព ក្នុង​គោលបំណង​ទាមទារ​ឱ្យ​មាន​ការ​បង់​ថ្លៃ​ឈ្នួល​ចំពោះ​ភាព​គ្រោះថ្នាក់​ និង​ហានិភ័យ ហើយ​ព្រម​ទាំង​ទាមទារ​ឱ្យ​រដ្ឋមន្ត្រី​សុខាភិបាល​លោក Francisco Duque ចុះ​ចេញ​ពី​តំណែង​ទៀត​ផង៕

  • សិស្សនៅរដ្ឋអារីហ្សូណាប្រឈមមុខការរាតត្បាតជំងឺកូវីដក្រោយសាលាលុបបំបាត់គោលការណ៍ពាក់ម៉ាស់

    សិស្សនៅរដ្ឋអារីហ្សូណាប្រឈមមុខការរាតត្បាតជំងឺកូវីដក្រោយសាលាលុបបំបាត់គោលការណ៍ពាក់ម៉ាស់

    ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​សប្តាហ៍ ក្រោយ​រដ្ឋ​អារីហ្សូណា​ អនុញ្ញាត​ឱ្យ​បើក​សាលា​រៀន​វិញ​ ដោយ​មិន​បាន​គោរព​ទៅតាម​សេចក្ដី​ណែនាំ​ការពារកូវីដ និង​លុបបំបាត់​គោល​ការណ៍​ពាក់​ម៉ាស់​ សិស្សានុសិស្ស និង​គ្រូ​បង្រៀន​រា​ប់​ពាន់​នា​ក់​ ត្រូវ​ធ្វើ​ចត្តាឡីស័ក​ ក្រោយ​មាន​ការរាត​ត្បាត​ជំងឺកូវីដ​នៅ​ជុំវិញទីក្រុង Phoenix ក្នុងរដ្ឋ​​នេះ​។ សារព័ត៌មានញូយ៉ក​ថែមស៍​ បាន​ឱ្យ​ដឹងថា​ឥឡូវ​នេះ​ជំងឺរាត​ត្បាត​បាន​បង្ក​ឱ្យ​មាន​ភាព​វឹក​វ​រ​ពេញ​រដ្ឋ​​អារី​ហ្សូ​ណា​ ដោយ​អា​​ណាព្យាបាល បាន​​​ប​ញ្ឆេះ​​កំ​ហឹ​ង​ន​យោ​បា​យ​ដ​ល់​រ​ដ្ឋបាល​​ ​ក្រោម​ការ​ដឹកនាំ​អភិបាល​រដ្ឋដោយ​​លោក​ Doug Ducey និង​មេដឹ​ក​នាំ​គ​ណ​ប​ក្ស​សា​ធា​រ​ណ​រ​ដ្ឋ​ដ​​ទៃ​ទៀត​ ដែល​បាន​លុប​បំបាត់​គោល​ការណ៍​ការពារ​កូវីដ​ទាំង​នេះ។ ភាព​ច្របូ​ក​​ច្រ​បល់នេះ បាន​គូ​​ស​បញ្ជា​​ក់​ពី​កា​រ​ស​ម្រេ​ច​ចិ​ត្ត​ដ៏​គួរ​ឱ្យ​ភ័​យខ្លាច ស្ដី​អំពី​ការអនុវត្ត​តាម​វិធានការ​សុវត្ថិភាព​កូវីដ-១៩​ និង​សេរីភាព​ផ្ទាល់​ខ្លួន​។​ លោក Ducey ជា​​អភិបាល​រដ្ឋ​​​មកពី​​គណបក្ស​សាធារណរដ្ឋ ត្រូវ​ទទួល​រង​ការរិះ​គន់​ពី​វិធានកា​រ​ប្រ​ឆាំង​នឹង​ម៉ាស់​ ដែលអ​នុ​ម័​ត​ ដោយ​ស​ភា​នី​តិ​​កា​ល​​ដឹ​​កនាំ​ដោយ​គណ​ប​ក្ស​សា​ធា​រ​ណ​រ​ដ្ឋ​រ​បស់​អា​រី​ហ្សូ​ណា​ កាល​ពីពេល​ថ្មីៗ​នេះ​។លោកក៏​បាន​បដិសេដ​ផ្ដល់​​​​ប្រា​ក់​រា​ប់​​លា​នដុ​ល្លារពី​កញ្ចប់​​​ជួ​​យ​​​ស​ង្គ្រោះ​​​ជំងឺ​រា​ត​ត្បា​ត​ស​ហ​ព័ន្ធ ដល់​​សាលា​រៀនណា​ ដែល​អនុ​ម័​ត​​​គោល​ការណ៍​ពាក់​ម៉ាស់​​ប្រឆាំង​​​នឹ​ងច្បា​ប់​រដ្ឋចូលជា​ធ​រ​មា​ន​នៅចុ​ង​ខែកញ្ញា។ លោក ក៏បាន​​ផ្តល់​ប័ណ្ណ​ ដែល​មាន​ចំនួន​ទឹក​ប្រាក់​ ៧.០០០ ដុល្លារ​ដល់​គ្រួសារណា​  ដែល​ចង់​ចាក​ចេញ​ពី​សង្កាត់​ណា ដែលតម្រូវ​ឱ្យ​ពាក់ម៉ាស់​​។ លោក បាន​និ​យា​យ​ថា ការ​ស​ម្រេ​ច​ចិ​ត្តក្នុង​ការពាក់ម៉ាស់​ គឺ​ជា​ជម្រើស​របស់​អាណាព្យាបាល មិន​មែន​ជា​ការ​សម្រេច​ចិត្ត​របស់​មន្រ្តី​នៅ​ក្នុង​វិស័យ​អប់​រំ​ទេ​។​ លោក Ducey បាន​និ​យា​យ​នៅ​ក្នុ​ង​ស​ន្និ​សី​ទ​សា​រ​ព័ត៌​មា​ន​ថ្មី​ៗ​នេះ ថា៖ «នៅ​អា​រីហ្សូ​​ណា​ យើង​គឺ​ជា​អ្ន​កគាំទ្រ​ការសម្រេចចិត្ត​របស់​ឳពុក​ម្ដា​យ​​។ ខ្ញុំ​ចង់​ពួក​គាត់​សម្រេចចិត្ត​​ លើ​អ្វី​ ដែលពួកគេ​គិត​ថា​ជា​រឿង​ត្រឹមត្រូវ​»។ នៅជាយ​​ក្រុ​ង…

  • យូអិនព្រមានពីវិបត្តិស្បៀងអាហារនៅអាហ្វហ្គានីស្ថាន ចំពេលតាលីបង់ធ្វើព្យុហយាត្រាអបអរជ័យជម្នះរបស់ខ្លួន (Video Inside)

    យូអិនព្រមានពីវិបត្តិស្បៀងអាហារនៅអាហ្វហ្គានីស្ថាន ចំពេលតាលីបង់ធ្វើព្យុហយាត្រាអបអរជ័យជម្នះរបស់ខ្លួន (Video Inside)

    កាប៊ុល៖ អង្គការសហប្រជាជាតិកំពុងព្រមានថា ប្រទេសអាហ្វហ្គានីស្ថានអាចប្រឈមមុខនឹងវិបត្តិស្បៀងអាហារដ៏ធ្ងន់ធ្ងរក្នុងរយៈពេលមួយខែទៀតនេះ ដោយធ្វើអោយមនុស្សម្នាក់ក្នុងចំណោមមនុស្ស៣នាក់នឹងស្រេកឃ្លាន…

  • សហភាពអឺរ៉ុប៖ នឹងមិនប្រញាប់ប្រញាល់ទទួលស្គាល់ក្រុមតាលីបង់ទេ

    សហភាពអឺរ៉ុប៖ នឹងមិនប្រញាប់ប្រញាល់ទទួលស្គាល់ក្រុមតាលីបង់ទេ

    មន្ត្រី​សហភាព​អឺរ៉ុប​មួយ​រូប​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​​នេះ​ ​ថា​សហភាព​អឺរ៉ុប​នឹង​ត្រូវ​មាន​ទំនាក់​ទំនង​ជា​មួយ​ក្រុម​តាលីបង់​ ប៉ុន្តែ​មិន​ប្រញាប់​ប្រញាល់​ទទួល​ស្គាល់​ក្រុម​នេះ​ជា​មេដឹកនាំ​ថ្មី​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​នោះទេ​។ នាយក​គ្រប់គ្រង​ប្រចាំតំបន់​​អាស៊ី​ និង​ប៉ាស៊ីហ្វិក​នៃ​សេវា​សកម្មភាព​ខាងក្រៅ​អឺរ៉ុប​លោក​កានណា វីហ្គេន​បាន​និយាយ​ថា​ទំនាក់​ទំនង​ផ្លូវ​ការ​ជាមួយ​តាលីបង់​នឹង​កើត​មាន​ឡើង​លុះត្រា​តែ​ក្រុម​នេះ​បំពេញ​លក្ខខណ្ឌ​ជាក់លាក់​មួយ​ចំនួន រួមមាន​ការ​គោរព​សិទ្ធិមនុស្ស និង​ការ​មិន​រារាំង​សកម្មភាព​របស់​អង្គការ​ផ្ដល់​ជំនួយ​។ «យើង​ត្រូវ​ចូល​រួម​ជា​មួយ​តាលីបង់ យើង​ត្រូវ​ការ​ទំនាក់​ទំនង​ជា​មួយ​តាលីបង់​ យើង​ត្រូវ​ជិះ​ឥទ្ធិពល​លើ​តាលីបង់​ យើង​ត្រូវ​ការ​ប្រើ​អានុភាព​ដែល​យើង​មាន​» លោក​វីហ្គេន​បាន​និយាយ​បែប​នេះ​ទៅ​កាន់​សភា​អឺរ៉ុប​នៅ​ក្រុង​ប្រ៊ូសសែល ហើយ​បន្ត​ទៀត​ថា​៖ «ប៉ុន្តែ​យើង​នឹង​មិន​ប្រញាប់​ប្រញាល់​ក្នុង​ការ​ទទួល​ស្គាល់​ការ​បង្កើត​ថ្មី​នេះ ហើយ​ក៏​មិន​បង្កើត​ទំនាក់​ទំនង​ផ្លូវ​ការ​ដែរ​»​។ លោក​វីហ្គេន​និយាយ​ថា​នៅ​មាន​ភាព​មិន​ច្បាស់​លាស់​ថា​តើ​តាលីបង់​អាច​ធ្វើ​អភិបាលកិច្ច​ដោយ​មាន​ប្រសិទ្ធភាព​ដែរ​ ឬ​ទេ​។ លោក​និយាយ​ថា​លក្ខខណ្ឌ​ដ៏​សំខាន់​មួយ​របស់​សហភាព​អឺរ៉ុប​ គឺ​ការ​បង្កើត​រដ្ឋាភិបាល​អន្តរកាល​មួយ​ដែល​រួម​បញ្ចូល​ និង​តំណាង​ឱ្យ​គ្រប់​ភាគី​។ ពីរ​សប្ដាហ៍​បន្ទាប់​ពី​ចូល​កាន់​កាប់​ក្រុង​កាប៊ុល​ ក្រុម​តាលីបង់​នៅ​មិន​ទាន់​បាន​ប្រកាស​រចនាសម្ព័ន្ធ​រដ្ឋាភិបាល​ថ្មី ឬ​អំពី​របៀប​អភិបាល​កិច្ច​របស់​ពួកគេ​។ លោក​និយាយ​ថា​លក្ខខណ្ឌ​ដទៃ​សម្រាប់​ការ​ទទួល​ស្គាល់​នឹង​រួម​មាន​ការ​អនុញ្ញាត​ឱ្យ​ឆ្លង​កាត់​ដោយ​សេរី​សម្រាប់​ជនជាតិ​អាហ្វហ្គានីស្ថាន​ដែន​ចង់​ចេញ​ពី​ប្រទេស ការ​ជៀសវាង​ធ្វើ​ការ​សងសឹក​ទៅ​លើ​បុគ្គល​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​មហាអំណាច​បរទេស ឬ​អតីត​រដ្ឋាភិបាល និង​ការ​ការពារ​កុំ​ឱ្យ​ប្រទេស​អាហ្វហ្គានីស្ថាន​ក្លាយ​ជា​ជម្រក​ភេរវកម្ម​៕

  • លោកនាយករដ្ឋមន្ត្រី លី សៀនឡុង ឈ្នះបណ្ដឹងបរិហារកេរ្តិ៍ដោយទទួលប្រាក់សងជំងឺចិត្តចំនួន ២១ ម៉ឺនដុល្លារសិង្ហបុរី

    លោកនាយករដ្ឋមន្ត្រី លី សៀនឡុង ឈ្នះបណ្ដឹងបរិហារកេរ្តិ៍ដោយទទួលប្រាក់សងជំងឺចិត្តចំនួន ២១ ម៉ឺនដុល្លារសិង្ហបុរី

    សិង្ហបុរី៖ ​តុលាការ​កំពូល​សិង្ហបុរី កាល​ពី​ថ្ងៃ​ពុធ​​ កាត់​ក្ដី​ឱ្យ​លោក​នាយករដ្ឋ​មន្រ្តី​​​ លី សៀនឡុង​ ឈ្នះ​ក្នុង​បណ្ដឹង​​បរិហារ​កេរ្តិ៍​ពីរ​ផ្សេង​គ្នា ​ប្រឆាំង​នឹង​លោក​ Terry Xu ​និពន្ធ​នាយក​គេហ​ទំព័រ​សង្គម​​នយោបាយ​ The Online Citizen ​(TOC)​ និង​អ្នក​​ស្រី​ Rubaashini​ Shunmuganathan ​អ្នក​​សរសេរ​អត្ថបទ​ឱ្យ​ TOC ​ ដោយ​ទទួល​បានសំណង​​ជំងឺ​​ចិត្ត​ជា​ទឹក​ប្រាក់​ចំនួន​ ២១០ ០០០ ​ដុល្លារ​សិង្ហ​បុរី​ ។​ ​កាល​ពី​ខែ​សីហា​ឆ្នាំ​ ២០១៩ ​TOC ​បាន​ចេញ​ផ្សាយ​អត្ថបទ​ដែល​សរសេរ​ដោយ​លោក​ស្រី ​Rubaashini អំពី​ជម្លោះ​របស់​លោក ​Lee ​ជាមួយ​បង​ប្អូន​របស់​លោក​ គឺ​វេជ្ជ​បណ្ឌិត​ Lee Wei Ling ​និង​លោក​ Lee Hsien Yang​ ទាក់ទងនឹង​ទំនាស់មរតក​ ​ក្រោម​ចំណង​ជើង​ថា​ «​ភរិយា​របស់​លោក​នាយករដ្ឋ​មន្ត្រី​លី​លោក​​ស្រី ​Ho ​Ching​ ចែក​រំលែក​​អំពី​ការ​កាត់​ផ្តាច់​ទំនាក់​ទំនង​ជាមួយ​សមាជិក​គ្រួសារ​យ៉ាង​ចំឡែក​»​។​​ ចៅ​ក្រមលោក​ Audrey ​Lim ​​រក​ឃើញ​អត្ថបទ​​នេះ​ថា​ជា​ការ​បរិហារ​កេរ្តិ៍​ធ្ងន់ធ្ងរ​​ដោយ​ប្រកាស​ថា​៖​ «​ការ​បរិហារ​កេរ្តិ៍​នេះ​ មិន​គ្រាន់​តែ​វាយ​ប្រហារ​ទៅ​លើ​សុចរិតភាព​ ចរិត​លក្ខណៈ​…

  • រឿងអាស្រូវ Theranos និង អេលីសាបិត ហូមស៍ ៖ ហេតុអ្វីស្រ្តីរូបនេះប្រឈមមុខតុលាការនៅពេលនេះ?

    រឿងអាស្រូវ Theranos និង អេលីសាបិត ហូមស៍ ៖  ហេតុអ្វីស្រ្តីរូបនេះប្រឈមមុខតុលាការនៅពេលនេះ?

    ក្នុង​​ឆ្នាំ​ ២០១៤ ​លោក​ស្រី​ អេលីសាបិត ​ហូមស៍​ (Elizabeth Holmes) ​ដែល​កាល​នោះ​មាន​អាយុ​ ៣០ ​ឆ្នាំ​ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ មហា​សេដ្ឋី​នី​វ័យ​ក្មេង​​បង្កើត​ទ្រព្យ​ដោយ​ខ្លួន​ឯង​។​ ក្នុង​នាម​ជា​ស្ថាននិក​របស់​ក្រុម​ហ៊ុន​ Theranos ​​ដែល​មាន​តម្លៃ​ពាន់​លាន​ដុល្លារ​​ លោក​ស្រី​ត្រូវ​បាន​ទស្សនាវដ្ដី​ Inc​ ដែល​ល្បី​ខាង​ផ្នែក​ជំនួញ​ ចុះ​លើក្រ​ម​មុខ​របស់​ខ្លួន​ដោយ​ភ្ជាប់​ជាមួយ​នឹង​ពាក្យ​​ថា​ «​The​ Next ​Steve​ Jobs​»​ ឬ​ «​ស្ទីវចប​បន្ទាប់​»​។ ​ ក្រុមហ៊ុន​ Theranos ​របស់​អ្នក​​ស្រីហូមស៍​​ បង្កើត​ឡើង​ដើម្បី​ធ្វើ​បដិវត្ត​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​ដោយ​ចំណាយលុយអស់តិច​ និង​ងាយ​ស្រួយ​ប្រើ​ប្រាស់​ គ្រាន់​តែ​ប្រើ​​ឈាម​​តែ​មួយ​​ដំណក់​​ប៉ុណ្ណោះ​។ តាម​រយៈ​នេះ​ ម៉ាស៊ីន​​តេស្តអេឌីសុន​របស់​ក្រុមហ៊ុន​ មាន​សមត្ថភាព​អាច​រក​ឃើញ​ស្ថានភាព​ជំងឺ​ដូច​ជា​មហារីក​ និង​ទឹក​នោម​ផ្អែម​យ៉ាង​ឆាប់​រហ័ស​ដោយ​មិន​ចាំ​បាច់​ប្រើ​ម្ជុល​។​ ភាព​ល្បី​ល្បាញ​នៃ​ Theranos ​បាន​ទាក់​ទាញ​អ្នក​ផ្តល់​ហិរញ្ញប្បទាន​ អ្នក​នយោបាយ​ និង​អ្នក​ដឹក​នាំ​​អាជីវកម្ម​​​ជា​ច្រើន​ឱ្យ​ធ្វើ​ការ​វិនិយោគ​ជាមួយ​ក្រុម​ហ៊ុន​ ក្នុង​នោះ​រួម​មាន​​ទាំង​អ្នក​ជំនួញ​មហា​សេដ្ឋី​លោក ​Rupert ​Murdoch ​និង​អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក​ Henry ​Kissinger ​​ផងដែរ​​។​ យ៉ាង​ណា​មិញ​ ក្រុម​ហ៊ុន​នេះ​បាន​ដួល​រលំ​ក្នុង​ឆ្នាំ​ ២០១៨ ​ហើយ​​ស្ថាបនិក​របស់​ក្រុម​ហ៊ុន​​អ្នក​​ស្រី​ហូមស៍​ និង​ដៃគូ​ជំនួញ​ម្នាក់​ទៀត​ ​កំពុង​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ឆបោក​រហូត​ទៅ​ដល់​ចំនួន​ ១២​។​ …

  • កសិកររស់នៅខេត្តព្រៃវែងនាំគ្នាចាប់យកមុខរបរចិញ្ចឹមចង្រិតដែកលក់ ដើម្បីរកប្រាក់ចំណូលជួយផ្គត់ផ្គង់ជីវភាពគ្រួសារ (Video Inside)

    កសិកររស់នៅខេត្តព្រៃវែងនាំគ្នាចាប់យកមុខរបរចិញ្ចឹមចង្រិតដែកលក់ ដើម្បីរកប្រាក់ចំណូលជួយផ្គត់ផ្គង់ជីវភាពគ្រួសារ (Video Inside)

    ខេត្តព្រៃវែង ៖ កសិករ​ដែល​រស់នៅ​ក្នុងភូមិ​ទូល​ពពេល ឃុំ​គោក​គង់​លិច ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង បាន​នាំ​គ្នា​ចាប់​យកមុខ​របរ​ចិញ្ចឹម​ចង្រិតដែក​លក់ ដោយសារ​មាន​ទីផ្សារ​ច្រើន ហើយ​ប្រើ​រយៈពេល​ខ្លី ចំណែក​តម្លៃ​វិញ គឺ​ថ្លៃ​គួរសមដែល​អាច​ទទួលយក​បាន ដើម្បី​រក​ប្រាក់​ចំណូល​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ឱ្យ​ធូរធា​បាន​មួយ​កម្រិត​ទៀត​។

  • ប្រេសិតទីក្រុងប៉េកាំងប្រចាំទីក្រុងវ៉ាស៊ីនតោន៖ «ចិនមិនមែនជា សហភាពសូវៀតទេ»

    ប្រេសិតទីក្រុងប៉េកាំងប្រចាំទីក្រុងវ៉ាស៊ីនតោន៖ «ចិនមិនមែនជា សហភាពសូវៀតទេ»

    ឯក​អគ្គរដ្ឋ​ទូត​ចិន​ ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​ រំលឹក​​ទីក្រុង​វ៉ាស៊ីនតោន​ថា​ អាមេរិកកំ​ពុង​មាន​ ឥរិយាបថ​ដាក់​ប្រទេស​ចិន​ តាម​របៀប​ដែល​អាមេរិក​បាន​ធ្វើ​ដាក់​ អតីត ​សហភាព​សូវៀត​ និង​បានអំពាវនាវ​ឱ្យ​បង្កើន​ការ​ផ្លាស់​ប្តូរ​ផ្លូវ​ការ​រវាង​ប្រទេស​ទាំង​ពីរ​។ លោកឯកអគ្គរដ្ឋ​ទូត ​Qin Gang បាន​ទទួល​តួនាទី​នេះ​ កាល​ពី​ចុង​ខែ​កក្កដានេះ​​បាន​និយាយថា​វា​គឺ​ជា ​«ការ​យល់​ច្រលំ»​ មួយ​ដែល​អាមេរិក​ជឿ​ថា​ វា​ត្រូវ​ការ​ដោះ​ស្រាយ​ ជា​មួយ​ចិន​ដូចក្នុង​​​បរិបទ​​សង្គ្រាម​ត្រជាក់​​ជាមួយ​ចិន​។ លោក ​ក៏បាន​បន្ត​ថា ​ «ចិន​មិនមែន​ជា​ សហ​ភាព​សូវៀត​ទេ»​។ លោក​ Qin បាន​និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​តាម​ ប្រព័ន្ធ​អន​ឡាញ​មួយ​ ដែល​មាន​ការ​ចូល​រួមដោយ​អ្នក​ឃ្លាំ​មើល​ជើង​ចាស់​ របស់​ប្រទេស​ចិន​រួម​ទាំង​ អតីត​រដ្ឋ​មន្រ្តី​ការ​បរទេស​លោក​ Henry Kissinger និង​លោក​ស្រី ​Susan Thornton ដែល​បាន​បម្រើ​ការ​ក្រោម​កា​រដឹ​កនាំ​ របស់​លោក​ដូ​ណាល់​ត្រាំ​ ជា​ជំនួយ​ការ​រដ្ឋ​មន្រ្តី​ការ​បរទេស​។ « គោល​នយោបាយ​មក​លើ​ប្រទេស​ចិន​  របស់​រដ្ឋបាល​អាមេរិក​ បាន​បង្ក​ការ​ខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ​ ដល់​ទំនាក់​ទំនងរ​បស់​ប្រទេស​យើង​ទាំង​ពីរ​ ហើយ​ស្ថាន​ភាព​បែបនេះ​ប្រហែល​ជា​មិន​ផ្លាស់​ប្តូរ​ទេ។​»  លោក​ Qin​ បាន​និយាយ​ នៅ​ក្នុង​ព្រឹត្តិការណ៍​ដែល​រៀប​ចំ​ឡើងដោយ​ គណៈ​កម្មាធិការ​ជាតិ​ស្តី​ពី​ទំនាក់​ទំនង​អាមេរិក​-ចិន​។  «យើង​មាន​ឆន្ទៈ​ពង្រឹង​ការ​ទំនាក់​ទំនង​ជាមួយ​អាមេរិក​ រវាង​នាយក​ដ្ឋាន​កិច្ច​ការ​បរទេស ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ កា​រអនុវត្ត​ច្បាប់​និង​យោធា ​និង​ការបង្កើត​យន្ត​ការ​សន្ទនា​ឡើង​វិញ​។ នេះ​គឺ​ដើម្បី​ស្វែង​យល់​ឱ្យ​បាន​ច្បាស់​អំពី​ចេតនា​គោល​នយោបាយរបស់​គ្នា​ឲ្យ​បាន​ត្រឹមត្រូវ​…

  • ប៉ូលីសហុងកុងស៊ើបមើលករណីឃុបឃិតជាមួយបរទេស ប្រឆាំងនឹងមូលនិធិដែលបង់ប្រាក់ ២៤៣ លានដុល្លារហុងកុងដល់ក្រុមអ្នកតវ៉ា

    ប៉ូលីសហុងកុងស៊ើបមើលករណីឃុបឃិតជាមួយបរទេស ប្រឆាំងនឹងមូលនិធិដែលបង់ប្រាក់ ២៤៣ លានដុល្លារហុងកុងដល់ក្រុមអ្នកតវ៉ា

    ហុងកុង៖ ប៉ូលីស​សន្តិសុខជាតិ​ហុងកុង​ កំពុង​ស៊ើប​អង្កេត​ថា​តើ​មូល​និធិ​ដែល​គាំទ្រ​ចលនាប្រ​ឆាំង​រដ្ឋាភិបាល​ទីក្រុង​នេះ​ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ឃុប​ឃិត​ជាមួយ​កង​កម្លាំង​បរទេស​ដែរ​ឬ​យ៉ាង​ណា​។​ ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ហុងកុង​ South China Morning Post ​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​និយាយ​កាល​ពី​ថ្ងៃពុ​ធ​ថា​ មូល​និធិ​សង្គ្រោះ​មនុស្ស​ធម៌​-​៦១២​ និង​សម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ពិត​ ដែល​ ផ្តល់​គណនី​ធនាគារ​របស់​ខ្លួន​ដល់​អ្នក​គ្រប់​គ្រង​​មូល​និធិ​សម្រាប់​ការ​បរិច្ចាគ​ គឺ​ជា​គោលដៅ​របស់​មន្រ្តី​​នាយក​ដ្ឋាន​សន្តិសុខ​ជាតិ​។​ ​ប្រភព​ដដែល​ថា​ ប៉ូលីស​បាន​ទទួល​ដីកា​របស់​តុលាការ​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ ដើម្បី​តម្រូវ​ឱ្យ​អង្គភាព​ទាំង​ពីរ​ផ្តល់​ព័ត៌មាន​ក្នុង​រយៈ​ពេល​ជាក់​លាក់​ណា​មួយ​។  ​ ​​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​​ចេញ​ពី​ល្ងាច​ថ្ងៃ​ពុធ​ ប៉ូលីស​បញ្ជាក់​ថា​ខ្លួន​​បើក​ការ​ស៊ើប​អង្កេត​មួយ​ថា​តើ​មូលនិធិ​នេះ​បាន​រំលោភច្បា​ប់​សន្តិសុខជាតិ​ ឬ​បទ​បញ្ជា​ក្នុង​ស្រុក​ណា​មួយ​ផ្សេង​ទៀត​ ដោយ​បញ្ជាក់​​​ថា​ មន្រ្តី​បាន​ទទួល​ដីកា​ពី​តុលាការ​កំពូល​ដើម្បី​ឱ្យ​ប៉ូលីស​សន្តិសុខ​ជាតិ​បង្ខំ​​អ្នក​​ពាក់​​ព័ន្ធ​​ផ្តល់​​ព័ត៌មាន​​ទាក់​​ទង​​នឹង​​ការ​​ស៊ើប​​អង្កេត​ ដូច​មាន​ចែក​តាម​ច្បាប់​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​​។​ ​ប្រហែល​ជា​ពីរ​សប្តាហ៍​មុន​ ក្រុម​អ្នក​គ្រប់​គ្រង​​មូល​និធិ​​និយាយ​ថា​ មូល​និធិ​នឹង​បិទ​ទ្វា​នៅ​ខែ​តុលា​​បន្ទាប់​ពី​ផ្ដល់​ប្រាក់​ជាង ​២៤៣ ​លាន​ដុល្លារ​ហុងកុង​ដល់​អ្នក​តវ៉ា​ដែល​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស​ព្រហ្មទណ្ឌ​ ឬ​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​សារ​ភាព​ចលាចល​ឆ្នាំ​ ២០១៩​​។ ក្រុម​ដដែល​និយាយ​ថា​ ការ​បញ្ឈប់​មូលនិធិ​នេះ​គឺ​ជៀស​មិន​រួច​នៅ​ពេល​ដែល​ពួក​គេ​ទទួលដំ​ណឹង​អំពីកា​រ​សម្រេច​ចិត្ត​ដាច់​ដោយ​ឡែក​មួយ​ដើម្បី​បំបែក​សម្ព័ន្ធ​ភាព​​នោះ​ទេ​​។ ​ចាប់​តាំង​ពី​ច្បាប់​សន្តិសុខ​ជាតិ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​ ៣០​ ខែ​មិថុនា​ឆ្នាំ​មុន​ មនុស្ស​ ១៤៣ ​នាក់​ដែល​មាន​អាយុ​ពី​ ១៥​ ទៅ ​៧៩​ ឆ្នាំ​ ត្រូវ​បាន​ចាប់​ខ្លួន​ ក្នុង​នោះ​រួម​មាន​ទាំង​​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​។​ រហូត​មក​ទល់​ពេល​នេះ​ មនុស្ស​ចំនួន​ ៨១ ​នាក់​ត្រូវ​បាន​កាត់​ទោស​ ហើយ​ម្នាក់​ត្រូវ​បាន​ផ្តន្ទាទោស​នៅ​ក្នុង​សវនាការ​ និង​ពីរ​នាក់​ទៀត​បាន​សារភាព​ថា​មាន​ពិរុទ្ធ​ភាព​។​

  • ទីបំផុតវ៉ាក់សាំង mRNA មកដល់តៃវ៉ាន់ បន្ទាប់ពីមានរឿងចម្រូងចម្រាសកន្លងមក

    ទីបំផុតវ៉ាក់សាំង mRNA មកដល់តៃវ៉ាន់ បន្ទាប់ពីមានរឿងចម្រូងចម្រាសកន្លងមក

    វ៉ាក់សាំង mRNA ម៉ាក Pfizer-BioNTech ​ផលិត​នៅ​អាល្លឺម៉ង់​ចំនួន​ ៩០ម៉ឺន​ដូស​នឹង​ដឹកជញ្ជូន​មក​ដល់​ទីក្រុង​តៃប៉ិ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នៃ​ដែនដី​កោះ​តៃវ៉ាន់​លោក Chen Shih-chung នៅ​ថ្ងៃ​ពុធ​កន្លង​ទៅ។ លោក​បាន​បន្ថែម​ថា កោះ​នៅ​អាស៊ី​បូព៌ា​មួយ​នេះ​នឹង​ចាប់​ផ្ដើម​ចាក់​វ៉ាក់សាំង​ប្រភេទ mRNA នេះ នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា ដោយ​ដាក់​យក​ក្រុម​មនុស្ស​អាយុ ១២ ដល់​ ២២ឆ្នាំ​ជា​ក្រុម​មនុស្ស​គោលដៅ។ វ៉ាក់សាំង​ដែល​ផលិត​នៅ​ប្រទេស​អាល្លឺម៉ង់​នេះ ត្រូវ​បាន​កុម្ម៉ង់​សរុប ១៥លាន​ដូស ដោយ​ក្រុមហ៊ុន​តៃវ៉ាន់​ចំនួន​ ៣គឺ ក្រុមហ៊ុន​ Foxconn ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារៈ​ឱ្យ​ក្រុមហ៊ុន​គ្រឿង​អេឡិចត្រូនិក Apple ក្រុមហ៊ុន​ផលិត​ឈីប​តៃវ៉ាន់ (TSMC) និង​មូលនិធិ​ពុទ្ធសាសនិក Tzu Chi។ ក្រុមហ៊ុន​ទាំង​ ៣នេះ​ទិញ​ពី​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ ហើយ​បរិច្ចាគ​ជូន​រដ្ឋាភិបាល​ជា​អ្នក​ចាត់ចែង។ យ៉ាងណាមិញ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​ចិន​ Xinhua វ៉ាក់សាំង​នេះ​ធ្វើ​ការ​ចែកចាយ​ដោយ​ក្រុមហ៊ុន​ឱសថ​សៀងហៃ Fosun។ សារព័ត៌មាន​នេះ​បាន​បន្ថែម​ថា វ៉ាក់សាំង BioNTech ចំនួន ៩៣២ ០០០ដូស​នឹង​មក​ដល់​តៃប៉ិ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ប្រមាណ ៩១ម៉ឺន​ដូស​ទៀត​នឹង​មក​ដល់​នៅ​សប្ដាហ៍​ក្រោយ។ តៃវ៉ាន់​កន្លង​មក​ធ្លាប់​ចោទ​រដ្ឋាភិបាល​ចិន​ដី​គោក​ថា ធ្វើការ​បិទ​ខ្ទប់​មិន​ឱ្យ​ខ្លួន​ធ្វើ​ការ​ចរចា​ក្នុង​ការ​ទិញ​វ៉ាក់សាំង​ Pfizer-BioNTech ដោយ​ផ្ទាល់​ពីអាល្លឺម៉ង់។ យ៉ាងណាមិញ…