Category: ព័ត៌មានអន្តរជាតិ

  • តៃវ៉ាន់គ្រោងនឹងបង្កើតអង្គភាពយោធាថ្មីមួយ ដើម្បីឱ្យកងទ័ពបម្រុងត្រៀមខ្លួននឹងសង្គ្រាមបានល្អជាងមុន

    តៃវ៉ាន់គ្រោងនឹងបង្កើតអង្គភាពយោធាថ្មីមួយ ដើម្បីឱ្យកងទ័ពបម្រុងត្រៀមខ្លួននឹងសង្គ្រាមបានល្អជាងមុន

    ដែនដី​កោះ​តៃវ៉ាន់​គ្រោង​នឹង​បង្កើត​អង្គភាព​កងទ័ព​ថ្មី​មួយ ដើម្បី​បំពាក់បំប៉ន​សមត្ថភាព​កងទ័ព​បម្រុង​របស់​ខ្លួន​ឱ្យ​ត្រៀម​ខ្លួន​នឹង​សង្គ្រាម​ណា​មួយ កើត​ឡើង​ជា​យថាហេតុ។​គម្រោង​​ក្នុង​ការ​ពង្រឹង​សមត្ថភាព​កងកម្លាំង​ដូច្នេះ​ ត្រូវ​បាន​ដាក់​ទៅ​ជាមួយ​នឹង​សំណើ​ស្នើ​សុំ​កញ្ចប់​ថវិកា​ទៅ​កាន់​សភា​តៃវ៉ាន់​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ សម្រាប់​ធ្វើ​ការ​ចំណាយ​លើ​វិស័យ​យោធា​សម្រាប់​ឆ្នាំ២០២២ ដោយ​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់។ បើ​យោង​តាម​សំណើ​ខាង​លើ​នេះ ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​មាន​បំណង​ប្រើប្រាស់​កញ្ចប់​ថវិកា​ជាតិ​សរុប ៤១៧,៥ប៊ីលាន​ដុល្លារ​តៃវ៉ាន់​ថ្មី ឬ ប្រហាក់ប្រហែល​នឹង​ទឹកប្រាក់​ប្រមាណ ១៧ប៊ីលាន​ដុល្លារ​សហរដ្ឋអាមេរិក។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ជាតិ​តៃវ៉ាន់។ ថវិកា​ជាង ១៧ប៊ីលាន​ដុល្លារ​នេះ​ត្រូវ​តែ​ទទួល​បាន​ការ​អនុម័ត​ពី​សភា​តៃវ៉ាន់ ទើប​ខាង​ក្រសួង និង​អង្គភាព​ពាក់ព័ន្ធ​អាច​ប្រើប្រាស់​បាន ដោយ​ថវិកា​ទាំង​នេះ​នឹង​យក​មក​ប្រើប្រាស់​សម្រាប់​ការ​ទិញ​អាវុធ និង​តម្រូវ​ការ​ផ្នែក​ការពារ​ជាតិ​ផ្សេងៗ ដែល​រួម​មាន​មីស៊ីល​ទំនើប​ៗ​ជា​ដើម។ ចំណែក​ឯ​ថវិកា​យក​ទៅ​ទ្រទ្រង់​អង្គភាព​កងទ័ព​បម្រុង​ថ្មី​មាន​ប្រមាណ ៩,៣លាន​ដុល្លារ ដោយ​អង្គភាព​នេះ​នឹង​ជំនួស​បញ្ជាការដ្ឋាន​កងកម្លាំង​ប្រដាប់​អាវុធ​បម្រុង ដែល​អង្គភាព​នេះ​នឹង​ដាក់​ដំណើរ​ការ​នៅ​ថ្ងៃ​ទី១ ខែ​មករា ខាង​មុខ​នេះ។ យោង​តាម​សំណើ​ស្នើ​សុំ​ប្រើប្រាស់​ថវិកា អង្គភាព​នេះ​នឹង​ប្រើប្រាស់​យន្តការ​នៃ​ការ​ផ្លាស់ប្ដូរ​ផ្នែក​យោធា ដែល​មាន​ស្រាប់ ដើម្បី​បញ្ជូន​សិក្ខាកាម​ ដើម្បី​ទៅ​ទស្សនកិច្ច និង​ទៅ​ហ្វឹកហាត់​ក្នុង​លក្ខណៈ​ជា​ក្រុម​តូច​ៗ​នៅ​សហរដ្ឋអាមេរិក ដែល​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​ក្នុង​ការ​បង្កើន​សមត្ថភាព​ក្នុង​ការ​កេណ្ឌ​ទ័ព និង​ការ​កសាង​កម្លាំង​ទ័ព​បម្រុង​តៃវ៉ាន់។ កន្លង​មក​កងទ័ព​បម្រុង​របស់​តៃវ៉ាន់​ត្រូវ​បាន​អ្នក​ជំនាញ​មើលឃើញ​ថា មាន​ភាព​ខ្វះខាត និង​មិនមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ជំនួស​ទាហាន​សកម្ម​នោះ​ឡើយ ក្នុង​អំឡុង​ពេល​មាន​សង្គ្រាម​ណា​មួយ ដោយសារ​តែ​ភាព​ខ្វះខាត​ក្នុង​ការ​ហ្វឹកហាត់។ ការ​សិក្សា​របស់​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​ផ្នែក​យោធា​របស់​អាមេរិក RAND Corporation កាល​ពី​ឆ្នាំ២០១៧ បាន​ឱ្យ​ដឹង​ថា តៃវ៉ាន់​មាន​សមត្ថភាព​ក្នុង​ការ​កេណ្ឌ​កងទ័ព និង​ប្រជាជន​របស់​ខ្លួន ដើម្បី​ទប់ទល់​នឹង​គ្រោះ​មហន្តរាយ​បង្ក​ឡើង​ដោយ​ធម្មជាតិ និង​បង្ក​ឡើង​ដោយ​មនុស្ស។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​សិក្សា​នេះ​បាន​ព្រមាន​ថា វិធីសាស្ត្រ​ក្នុង​ការ​បង្វឹក​កងទ័ព​បម្រុង​របស់​តៃវ៉ាន់ «ហាក់​បី​ដូច​ជា​មិន​គ្រប់គ្រាន់​សម្រាប់​ការ​ត្រៀម​ខ្លួន​របស់​កងកម្លាំង​បម្រុង​ទាំង​នោះ ដែល​អាច​នឹង​ចូល​ប្រយុទ្ធ​ត​តាំង​នឹង​ការ​ឈ្លានពាន​ពេញ​ទី​របស់​ចិន»។ របាយការណ៍​ខាង​លើ​បាន​បន្ថែម​ថា ខណៈ​ខាង​ចិន​ដី​គោក​ខិតខំ​ធ្វើ​ទំនើបកម្ម​ខាង​យោធា​…

  • ជប៉ុនរកឃើញដបវ៉ាក់សាំងម៉ូឌែរណាមួយផ្សេងទៀត សង្ស័យថាមានផ្ទុកសារធាតុបរទេសម៉្យាង

    ជប៉ុនរកឃើញដបវ៉ាក់សាំងម៉ូឌែរណាមួយផ្សេងទៀត សង្ស័យថាមានផ្ទុកសារធាតុបរទេសម៉្យាង

    ជប៉ុ​ន​ បាន​​រាយ​​ការ​ណ៍​​ករ​ណីថ្មី ដែល​ពា​​ក់​ព័​ន្ធ​នឹ​ង​​វ៉ាក់សាំងកូវីដ​របស់​ក្រុមហ៊ុនម៉ូឌែរណា ដែល​ផ្ទុក​សារធាតុ​បរទេស​ម៉្យាង​ នេះ​ជា​​ឧប្បត្តិហេតុ​ទី ៤ ហើយ​ ក្នុ​ង​រយៈពេល​តិ​ច​ជា​ង​មួ​យស​ប្តា​ហ៍ ដែល​គំរាម​កំហែង​ និង​ប​ន្ថ​យ​ល្បឿ​ន​យុ​ទ្ធ​នាកា​រ​ចា​ក់​ថ្នាំ​ប​ង្កា​រ​រោ​គ​រ​ប​ស់​ប្រ​ទេ​ស។ នេះ​បើតាម​ឱ្យដឹងពីសារព័ត៌មាន CNA។ ខេត្ត​កាណា​ហ្គា​វ៉ា​ បា​ននិ​យា​យ​កា​ល​ពី​ថ្ងៃ អង្គារ ថា ភា​គល្អិ​ត​ខ្មៅ​ជា​ច្រើ​ន​​នៅក្នុ​ង​កែ​វ​វ៉ា​ក់សាំ​ង​ម៉ូ​ឌែរណា​មួយ ត្រូវ​បា​ន​រ​ក​ឃើ​ញ​នៅ​ពេ​​ល​ត្រួ​ត​ពិ​និ​ត្យ​រ​ក​សា​រធា​​តុប​រ​ទេ​ស​មុ​នពេលប្រើ​ ហើយ​ក្រុម​ការងារ​បាន​ផ្អាក​បណ្ដុំ​វ៉ាក់សាំង​មួយ​រយៈ​ពេល​សិន​។ ប្រទេស​ជ​ប៉ុ​ន បា​ន​ផ្អា​ក​កា​រ​ប្រើ​ប្រា​ស់​ថ្នាំ​ម៉ូ​ឌែ​រ​ណាចំនួន ១,៦៣ លានដូស​កាល​ពីសប្តា​ហ៍​មុន បន្ទាប់​ពីរកឃើញ​ដប​មួយ​ចំនួន​ ក្នុងការផ្គត់ផ្គង់មួយចំនួន។ ក្រុមហ៊ុន​ម៉ូឌែរណា ​និង​ក្រុម​ហ៊ុន​ឱស​ថ​អេស្ប៉ាញ Rovi ដែលវេចខ្ជ​ប់​វ៉ាក់សាំងនេះ  ​បា​ន​និ​យាយថា មូ​ល​ហេ​តុអា​ច​ជា​ប​ញ្ហា​​ផ​លិ​តកម្ម ហើយ​និយតករ​សុវត្ថិភាព​អឺ​រ៉ុប បា​​ន​បើ​ក​កា​រ​ស៊ើ​ប​អ​​ង្កេ​តទាក់​ទិន​នឹង​ករណីនេះ​។ ក្រុមហ៊ុន​ម៉ូឌែរ​ណា​ បាននិ​យាយ​ថា​ មិន​មាន​បញ្ហា​សុវ​ត្ថិភាព ឬ ប្រ​សិ​​ទ្ធ​ភា​ព​ណា​មួ​យ​រក​ឃើញ​ក្នុង​ករណី​នេះ​ឡើយ​​។ គួរ​បញ្ជាក់​ផងដែរថា មិន​មាន​​ឧប្បត្តិហេតុស្រ​ដៀ​ង​គ្នា កើត​ឡើង​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត​ទេ​។​ ខេត្ត​កាណា​ហ្គា​វ៉ា បាន​និ​​យាយថា ក្រុមហ៊ុន​ចែក​ចាយ​វ៉ាក់សាំង​ Takeda Pharmaceutical បាន​ប្រមូ​ល​ដប​ ដែ​ល​ស​ង្ស័​យ​ថា​មា​ន​សា​រ​ធា​តុក​ខ្វ​ក់​មក​វិញ ហើយ​គេ​រាយការណ៍​ថា ម​​​​​នុស្សប្រហែល ៣.៧៩​០ នាក់ បានទទួលការ​ចា​ក់​ថ្នាំ​ប​ង្កា​រ​រោ​គ​ពី​ក​ន្លែ​ងតែមួយនេះ​។ វ៉ាក់សាំង​ម៉ូឌែរ​ណា​ ត្រូ​វ​បា​ន​ប​ញ្ឈ​ប់ឱ្យ​ចែក​ចាយ​​…

  • កីឡាករប៉ារ៉ាឡាំពិកសញ្ជាតិអាហ្វហ្កានីស្ថាន២រូបជម្នះរាល់ឧបសគ្គចេញទៅប្រកួតនៅតូក្យូដោយសុវត្ថិភាព

    កីឡាករប៉ារ៉ាឡាំពិកសញ្ជាតិអាហ្វហ្កានីស្ថាន២រូបជម្នះរាល់ឧបសគ្គចេញទៅប្រកួតនៅតូក្យូដោយសុវត្ថិភាព

    នៅ​ពេល​យន្ត​ហោះ​របស់​ខ្លួន​​ហោះ​ឆ្ពោះ​ទៅ​ទី​ក្រុង​តូក្យូ​លោក​ Andrew Parsons ប្រធាន​គណៈ​កម្មាធិការ​ប៉ារ៉ាឡាំពិក​អន្តរជាតិ​បាន​​ទទួល​បាន​ដំណឹង​មិន​សប្បាយ​ចិត្ត​​មួយ​គឺ ​​អត្តពលិក​ពីរ​នាក់​មក​ពី​អាហ្វហ្គានីស្ថាន​នឹង​មិន​អាច​ហោះហើរ​ ដោយ​សុវត្ថិភាព​ពី​ទី​ក្រុង​កាប៊ុល​ទៅ​កាន់​ ប្រទេស​ជប៉ុន​ដើម្បី​ចូលរួម​ការ​ប្រកួត​កីឡា​ឡើយ។​ ប្រទេស​អាហ្វហ្កានីស្ថាន​និង​ជា​ពិសេស​អាកាសយានដ្ឋាន​នៅ​ក្នុង​រដ្ឋ​ធានី​កាប៊ុល​ បាន​ធ្លាក់ចូល​ទៅ​ក្នុង​ភាព​ច្របូក​ច្របល់​បន្ទាប់​ពី​ការ​ចូល​កាន់​កាប់​របស់​ក្រុម​តាលីបង់​ កាល​ពី​ពីរ​សប្តាហ៍​មុនដោយ​មាន​ប្រជាជន​អាហ្វហ្គានីស្ថាន​រាប់​ពាន់​នាក់​ ​​អស់​សង្ឃឹម​ក្នុង​ការ​ ព្យាយាម​ជម្លៀស​ចេញពី​ប្រទេស​។ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ភ្លាមៗ​បន្ទាប់​ពី​លោក​Parsons បាន​ចុះ​ចត​ នៅ​ទី​ក្រុង​តូក្យូអ្នក​រៀប​ចំ​កម្មវិធី​បាន​ប្រកាស​ថា​ អត្តពលិក​ទាំង​ពីរ​នាក់​គឺ​ Zakia Khudadadi វ័យ​​ ​២២​ឆ្នាំ​នឹង​ប្រកួត​ក្នុង​វិញ្ញាសារតេ​ក្វាន់ដូ​ដែល​ជា​កីឡា​បើក​ឆាក​ប៉ារ៉ាឡាំពិក​ និង​Hossain Rasouli អាយុ ២៦ ឆ្នាំ ​គ្រោង​នឹង​ប្រកួត​ក្នុង ការ​ប្រណាំង​រយះ​ចម្ងាយ​ខ្លី។លោក ​Toshiro Muto នាយក​ប្រតិបត្តិ​នៃ​គណៈ​កម្មាធិការ​រៀប​ចំ​កម្មវិធី​ទីក្រុង​តូក្យូ​បាន​មានប្រសាសន៍​ថា៖​ ​«ខ្ញុំ​ សង្ឃឹម​ថា​ពួក​គេ​កំពុង​ចំណាយ​ពេល​របស់​ពួក​គេ​ដោយ​សុវត្ថិភាព​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​» ។ មួយ​សប្តាហ៍​ក្រោយ​មក​ នៅ​ក្នុង​ការ​បង្ហាញ​ការ​គោរព​ចំពោះ​គណៈ​ប្រតិភូអ​វត្តមាន​ពី​ ប្រទេសអាហ្វហ្កានីស្ថាន​ អ្នក​ស្ម័គ្រ​ចិត្ត​ប៉ារ៉ាឡាំពិក​ម្នាក់​បាន​កាន់​ទង់​ជាតិ​អាហ្វហ្កានីស្ថាន​ កំឡុង​ពេល​ហែ​ក្បួនអត្តពលិក​ក្នុង​ពិធី​បើក​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​។នេះ​ក៏​ជា​សញ្ញា​មួយ​ដែល​អ្នក​រៀប​ចំ​កម្មវិធីសង្ឃឹម​ថា​អត្តពលិក​ទាំង​ពីរ​ នៅ​តែ​អាច​ទៅ​ដល់​ទីក្រុង​តូក្យូ​មក​ចូល​រួម​ប្រកួត​បាន​។​ នៅយប់ថ្ងៃសៅរ៍​សប្ដាហ៌​មុន​ ដោយ​ជម្នះ​រាល់​​ភាព​លំបាក​ជា​ច្រើន​ក្នុង​ពេល​ធ្វើ​ដំណើ​  Zakia Khudadadi និង Hossain Rasouli បាន​ចុះ​ចត​នៅ​អាកាស​យាន​ដ្ឋាន​ ហាណេដា​(Haneda))ក្នុង​ទីក្រុង​តូក្យូ​អម​ដំណើរ​ដោយ​លោក​ Arian Sadiqi ប្រធាន​បេសកកម្ម​ របស់​ក្រុម​ប៉ារ៉ាឡាំពិក​អាហ្វហ្គានីស្ថាន​។ ព័ត៌មាន​លម្អិត​ជា​ច្រើន​នៃ​ដំណើរ​របស់​ពួក​គេ​មិន​ត្រូវ​បាន​ប្រាប់​​ឲ្យដឹងនោះទេ​ហើយ​មន្រ្តី​ពាក់ព័ន្ធ​ បាន​និយាយ​ថា​ អត្តពលិក​នឹង​មិន​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​អំឡុង​ការ​ប្រកួតប៉ារ៉ាឡាំពិកឡើយ​។ អ្នក​រៀប​ចំ​ប៉ារ៉ាឡាំពិក​ឆ្នាំនេះ…

  • ការសិក្សា៖ ការបំពុលបរិយាកាស អាចកាត់បន្ថយអាយុកាលរបស់ប្រជាជនឥណ្ឌា ៩ឆ្នាំ

    ការសិក្សា៖ ការបំពុលបរិយាកាស អាចកាត់បន្ថយអាយុកាលរបស់ប្រជាជនឥណ្ឌា ៩ឆ្នាំ

    របាយការណ៍​ពី​ក្រុម​ស្រា​វ​ជ្រា​វ​មួយ​រប​​ស់អា​មេ​រិក និយា​យថា​ ការ​បំ​ពុ​ល​ខ្យ​ល់​អា​ច​កា​ត់​ប​ន្ថ​យ​អា​យុ​កាល​រ​ប​ស់​​ប្រជាជ​ន​ឥ​ណ្ឌាបា​ន​ ​៩ ឆ្នាំ​។ នេះបើតាម​ឱ្យ​ដឹងពីសារព័ត៌មាន​ BBC។ ការសិក្សានេះ​ និ​យា​យ​ថា​ប្រ​ជា​ជ​ន​ចំ​នួន ៤៨០ ​លា​ន​នាក់​​នៅភា​គខា​ង​ជើ​​​ង​ប្រ​ទេ​ស​ឥ​ណ្ឌា​ប្រ​ឈ​ម​នឹង « កម្រិត​នៃ​កា​រ​បំ​ពុ​ល​​ប​រិ​យាកា​ស​ធ្ង​ន់​ធ្ង​របំ​ផុ​​ត​នៅលើ​ពិភព​លោក​» ហើ​យ​យូ​រៗ ទៅ​កម្រិត​ខ្ពស់​ទាំ​ងនេះ បាន​ព​ង្រី​ក​​ដ​ល់​ផ្នែ​ក​ផ្សេងទៀ​ត​នៃ​ប្រទេស​នេះ​ផង​ដែរ។​ ប្រភពដដែល​បាន​បន្ថែម​ថា គោ​ល​​ន​យោ​បា​យការពារ​ការ​បំពុល​​អា​កាស​  អាច​បន្ថែម​អាយុជី​វិត​មនុស្ស​រហូត​ដល់​ ៥ឆ្នាំ។ ទីក្រុង​នា​​នា​នៅក្នុ​ង​ប្រ​ទេ​ស​​ឥណ្ឌា​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តំបន់​ ដែល​មាន​កា​រ​បំ​​ពុ​ល​ប​រិយាកាស​ច្រើន​ជាង​គេ​នៅ​លើ​​ពិ​ភ​​​​​ព​លោក ហើ​យ​​ខ្យ​ល់អា​​កា​សអា​ក្រ​ក់​បា​ន​ស​ម្លា​ប់​ម​នុ​ស្ស​ជា​ងមួ​យ​លា​ន​នា​ក់​ជា​រៀ​ង​រា​ល់ឆ្នាំ​។ របាយការ​ណ៍​រ​ប​ស់​វិ​ទ្យា​ស្ថាន​គោ​ល​ន​យោ​បា​យ​ថា​ម​ព​លនៅ​សា​ក​ល​វិ​ទ្យា​ល័​យ​ឈី​កា​ហ្គោ​ ​(​E​​PIC) ​និយាយថា តំបន់​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​ ត្រូវ​ទទួល​រង​ក​ម្រិត​បំ​​ពុល​ប​រិ​ស្ថានច្រើន​ជាង​តំបន់​នានា​លើ​ពិភព​លោក​ ដល់​ទៅ​​ ១០ ដងឯណ្ណោះ។ ការបំពុល​ប​រិ​យា​កា​ស​នេះ​ បាន​រី​ក​រា​ល​ដា​ល​អស់​ជា​ច្រើ​ន​ទ​សវត្សរ៍​មក​ហើយ​ តាំងពី​តំប​ន់​​នេះទៅ​រ​ដ្ឋ​ភា​គ​ខា​ងលិច និងភាគ​កណ្តាលឥ​ណ្ឌា ដូច​ជា​ម៉ា​ហា​រ៉ា​សត្រា​ និង​ម៉ា​ឌាប្រា​ដេ​​ស ដែល​ប​ច្ចុ​ប្ប​ន្ន​ម​នុ​ស្សជាម​ធ្យម ​ត្រូវ​បាន​កាត់​បន្ថយ​​​អា​យុ​ជី​​វិ​ត​ពី​ ​២​ ​ទៅ​ក​ន្លះ​ទៅ​​ ​៣ ​ឆ្នាំ បើប្រៀ​ប​ធៀ​ប​ទៅ​នឹងដើមឆ្នាំ ២០០០ ។ ទិន្នន័យថ្មី​ពី រ​​បា​យ​ការណ៍សន្ទស្សន៍គុណភាពខ្យល់​​អា​កា​ស​រប​ស់ EPIC និយាយ​ថា ប្រជា​ជ​ន​នៅ​រ​​ដ្ឋ​ធានី​ដេ​លី អាច​នឹងបន្ថែម​អាយុ​​​​​​ជីវិតរបស់ពួកគេរហូត​ដល់ ១០ ឆ្នាំ…

  • កាតា៖ ការមិនទំនាក់ទំនងជាមួយក្រុមតាលីបង់ នឹងបង្កអស្ថិរភាពបន្ថែមទៀតនៅអាហ្វហ្គានីស្ថាន

    កាតា៖ ការមិនទំនាក់ទំនងជាមួយក្រុមតាលីបង់ នឹងបង្កអស្ថិរភាពបន្ថែមទៀតនៅអាហ្វហ្គានីស្ថាន

    កាល​ពី​ថ្ងៃ​អង្គារ​ ទី​៣១ សីហានេះ ​រដ្ឋមន្ត្រី​ការ​បរទេស​ប្រទេស​កាតា​បាន​ព្រមាន​ថា​ការ​ដាក់​ក្រុម​តាលីបង់​ដោយឡែក​អាច​បង្ក​អស្ថិរភាព​បន្ថែម​ទៀត​នៅ​អាហ្វហ្គានីស្ថាន​ ហើយ​បាន​ជំរុញ​បណ្ដា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​ឱ្យ​ទំនាក់ទំនង​ជា​មួយ​ក្រុម​នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ និង​សេដ្ឋកិច្ច​សង្គម​នៅ​អាហ្វហ្គានីស្ថាន​។ ស្រប​ពេល​ដែល​ដើរ​តួ​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ ប្រទេស​កាតា​បាន​ក្លាយ​ជា​អ្នក​សម្រប​សម្រួល​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុម​តាលីបង់​ ដោយ​ពួកគេ​បាន​ដើរ​តួ​ជា​ម្ចាស់​ផ្ទះ​របស់​ការិយាល័យ​នយោបាយ​របស់​ក្រុម​នេះ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ រដ្ឋមន្ត្រី​ការបរទេស​កាតា​លោក​មហាម៉ាត់ ប៊ីន អាប់ឌុលរ៉ាម៉ាន់ អាល់ថានី​បាន​និយាយ​ថា​៖ «ប្រសិន​បើ​យើង​ចាប់​ផ្ដើម​ដាក់​លក្ខខណ្ឌ​ហើយ​បញ្ឈប់​ការ​ទាក់ទង​ យើង​នឹង​បន្សល់​កន្លែង​ទំនេរ​មួយ​ ហើយ​សំណួរ​គឺ​ថា​តើ​អ្នក​ណា​នឹង​បំពេញ​កន្លែង​ទំនេរ​នេះ​?​»​។ លោក​និយាយ​ថា​ការ​ដាក់​ក្រុម​តាលីបង់​ដោយ​ឡែក​កាល​ពី​២០​ឆ្នាំ​មុន​ បាន​បង្ក​ឱ្យ​មាន​ស្ថានភាព​បច្ចុប្បន្ន​។ លោក​បន្ត​ទៀត​ថា​៖ «យើង​ជឿ​ជាក់​ថា​បើ​គ្មាន​ទំនាក់​ទំនង​ទេ យើង​មិន​អាច​ឈាន​ដល់​វឌ្ឍនភាព​ពិត​ប្រាកដ​លើ​ផ្នែក​សន្តិសុខ ឬ​នៅ​ផ្នែក​សេដ្ឋកិច្ច​សង្គម​ឡើយ»​។ មក​ដល់​ពេល​នេះ​ គ្មាន​ប្រទេស​ណា​មួយ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ថា តាលីបង់​ជា​រដ្ឋាភិបាល​របស់​អាហ្វហ្គានីស្ថាន​។ ប្រទេស​លោក​ខាង​លិច​បាន​ជំរុញ​ឱ្យ​តាលីបង់​បង្កើត​រដ្ឋាភិបាល​ដែល​រួម​បញ្ចូល​គ្រប់​ភាគី និង​គោរព​សិទ្ធ​មនុស្ស​។ ក្រុម​តាលីបង់​ ដែល​កំពុង​ធ្វើ​ការ​ចរចា​ជា​មួយ​សមាជិក​អតីត​រដ្ឋាភិបាល និង​ភាគី​ដទៃ​ទៀត បាន​និយាយ​ថា​ពួកគេ​នឹង​ប្រកាស​អំពី​រចនាសម្ព័ន្ធ​រដ្ឋាភិបាល​ថ្មី​ឆាប់​ៗ​នេះ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ច្បាស់​លាស់​ទេ​៕

  • ជប៉ុនរកឃើញករណីឆ្លងវីរុសបំប្លែងខ្លួនថ្មី Mu លើកដំបូង ក្រោយ WHO ទើបដាក់ចូលក្នុងបញ្ជីគួរអោយចាប់អារម្មណ៍

    ជប៉ុនរកឃើញករណីឆ្លងវីរុសបំប្លែងខ្លួនថ្មី Mu លើកដំបូង ក្រោយ WHO ទើបដាក់ចូលក្នុងបញ្ជីគួរអោយចាប់អារម្មណ៍

    តូក្យូ៖ អាជ្ញាធរសុខាភិបាលជប៉ុនបានរាយការណ៍ពីការរកឃើញករណីឆ្លងលើកដំបូង ជាមួយនឹងវីរុសបំប្លែងខ្លួនថ្មីមួយប្រភេទ ដែលត្រូវបានអង្គការសុខភាពពិភពលោក (WHO) ទើបដាក់បញ្ចូលក្នុងបញ្ជីគួរអោយចាប់អារម្មណ៍។

  • ប្រមុខការពារជាតិអាមេរិកហៅប្រតិបត្តិការជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថានថា ជា “វីរភាព” និងជា “ប្រវត្តិសាស្រ្ត” (មានវីដេអូ)

    ប្រមុខការពារជាតិអាមេរិកហៅប្រតិបត្តិការជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថានថា ជា “វីរភាព” និងជា “ប្រវត្តិសាស្រ្ត” (មានវីដេអូ)
  • លោក ចូ បៃដិន ប្រកាសផ្ដល់ជំនួយផ្នែកសន្តិសុខបន្ថែម៦០ លាន ដុល្លារ ​ដល់អ៊ុយក្រែន (មានវីដេអូ)

    លោក ចូ បៃដិន ប្រកាសផ្ដល់ជំនួយផ្នែកសន្តិសុខបន្ថែម៦០ លាន ដុល្លារ ​ដល់អ៊ុយក្រែន (មានវីដេអូ)
  • ក្រសួងការពារជាតិជប៉ុនស្នើសុំបង្កើនកញ្ចប់ថវិកា៤៩ពាន់លានដុល្លា សម្រាប់ឆ្នាំការចំណាយលើវិស័យយោធាឆ្នាំ២០២២ (មានវីដេអូ)

    ក្រសួងការពារជាតិជប៉ុនស្នើសុំបង្កើនកញ្ចប់ថវិកា៤៩ពាន់លានដុល្លា សម្រាប់ឆ្នាំការចំណាយលើវិស័យយោធាឆ្នាំ២០២២ (មានវីដេអូ)
  • លោក ចូ បៃដិន ប្រកាសផ្ដល់ជំនួយផ្នែកសន្តិសុខបន្ថែម៦០លានដុល្លារដល់អ៊ុយក្រែន

    លោក ចូ បៃដិន ប្រកាសផ្ដល់ជំនួយផ្នែកសន្តិសុខបន្ថែម៦០លានដុល្លារដល់អ៊ុយក្រែន

    វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថ្លែងថា ប្រទេសរបស់លោកបានប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន និងបានសន្យាផ្តល់ជំនួយសន្តិសុខថ្មីចំនួន៦០លានដុល្លារដល់ទីក្រុងគៀវ ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងការឈ្លានពានពីសំណាក់រុស្ស៊ី។