-
ជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថានជាប់គាំងក្នុងព្រៃ ខណៈដែលអាជ្ញាធរព្រំដែនប៉ូឡូញ និងបេឡារូសប្រឈមមុខដាក់គ្នា

ជនជាតិអាហ្វហ្គានីស្ថានមួយក្រុមបានជាប់នៅក្នុងព្រៃមួយក្នុងតំបន់សនៃព្រំដែនរវាងប្រទេសប៉ូឡូញ និងបេឡារូសអស់រយៈពេលបីសប្ដាហ៍មកហើយ ខណៈពេលដែលកងកម្លាំងសន្តិសុខប៉ូឡូញមិនអនុញ្ញាតឱ្យពួកគេចូលទឹកដីខ្លូន ហើយកងកម្លាំងបេឡារូសក៏មិនអនុញ្ញាតឱ្យពួកគេវិលត្រឡប់ចូលបេឡារូសវិញ។ ស្ថានភាពនៃជនអន្តោប្រវេសន៍ទាំង៣២រូប ដែលសកម្មជនបានលើកឡើងថាកំពុងខ្វះអាហារ និងខ្លះកំពុងឈឺធ្ងន់ បានទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសាធរណជននៅប៉ូឡូញ និងអន្តរជាតិ។ ការប្រឈមមុខដាក់គ្នារវាងប៉ូឡូញ និងបេឡារូសកើតឡើងខណៈពេលដែលមានការកើនឡើងនៃលំហូរជនអន្តោប្រវេសន៍ ដែលភាគច្រើនមកពីប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន ចូលតំបន់ដអឺរ៉ុបតាមរយៈប្រទេសបេឡារូស។ សហភាពអឺរ៉ុបបានចោទប្រកាន់ប្រធានាធិបតីបេឡារូសលោកអាឡិចសាន់ឌឺ លូកាសិនកូថាបានជំរុញលំហូរជនអន្តោប្រវេសន៍នេះ ដើម្បីដាក់សម្ពាធឱ្យអឺរ៉ុបដកការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលរបស់លោក។ ក្នុងឆ្នាំនេះប្រទេសប៉ូឡូញបានកត់ត្រាការឆ្លងដែនខុសច្បាប់ពីបេឡារុសយ៉ាងហោចណាស់ ចំនួន៣០០០ នាក់ ខណៈពេលដែលប្រទេសលីទុយអានីបានកត់ត្រាយ៉ាងហោចណាស់ ៤០០០ នាក់។ រដ្ឋាភិបាលប្រទេសទាំងពីរបាននិយាយថាពួកគេមិនអាចទទួលជនអន្តោប្រវេសន៍បន្ថែមទៀតពីព្រំដែនបេឡារូសទេ ហើយបានបង្កើនចំនួនកម្លាំងឆ្មាំព្រំដែន និងចាប់ផ្ដើមសាងសង់របងព្រំដែនរៀងៗខ្លួន។ កាលពីថ្ងៃអង្គាររដ្ឋាភិបាលប៉ូឡូញបានស្នើឱ្យសភារបស់ពួកគេអនុម័តការដាក់តំបន់ព្រំដែនជាមួយបេឡារូសក្រោមស្ថានភាពអាសន្ន។ ប្រទេសលីទុយអានីក៏បានធ្វើការប្រកាសស្រដៀងនឹងនេះផងដែរ ហើយបានអំពាវនាវឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មបន្ថែមទៀតលើបេឡារូស។ ប្រទេសទាំងពីរបានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះគណបក្សប្រឆាំងនៅបេឡារូសក្នុងកំឡុងពេលបាតុកម្មកាលពីឆ្នាំមុន ហើយបានផ្ដល់សិទ្ធជ្រកកោនដល់មេដឹកនាំសំខាន់មួយចំនួននៃចលនាប្រឆាំង៕
-
ចិនប្រាប់អាមេរិកថា យោធាចិន «មិនខ្លាចស្លាប់នោះទេ» ក្រោយកងទ័ពអាកាសអាមេរិកចង់ពង្រឹងអានុភាពដើម្បី «បន្លាចចិន»

មន្ត្រីយោធាជើងអាកាសជាន់ខ្ពស់របស់ចិនមួយរូបបាននិយាយថា យោធាចិនមិនខ្លាចនឹងអានុភាពរបស់កងទ័ពសហរដ្ឋអាមេរិកឡើយ ដោយលើកយកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកាលពីអតីតកាលអំពីការប្រឈមមុខដាក់គ្នាផ្នែកយោធារវាងចិន និងអាមេរិកមកធ្វើជាឧទាហរណ៍។ អ្នកនាំពាក្យកងទ័ពជើងអាកាសចិនលោក Shen Jinke បានលើកឡើងកាលពីថ្ងៃអង្គារថា «កងទ័ពជើងអាកាសរបស់យើងតែងតែមានពាក្យស្លោកពីរគឺ ទីមួយ យើងមិនខ្លាចនឹងភាពលំបាកវេទនា និងទីពីរ យើងមិនខ្លាចនឹងសេចក្ដីស្លាប់»។ ជាមួយគ្នានេះដែរ លោកក៏បានសង្កត់ធ្ងន់ថា ចិនមិនខ្លាចនឹងការប្រឈមមុខដាក់គ្នាឡើយ ដោយលោកផ្អែកតាមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយចំនួននៅពេលអតីតកាលដែលមានដូចជា ការចូលរួមរបស់កងទ័ពចិនទៅក្នុងសង្គ្រាមកូរ៉េប្រឆាំងនឹងសហរដ្ឋអាមេរិក។ លោកក៏លើកយករឿងដែល ចិនធ្លាប់បាញ់ទម្លាក់យន្តហោះចារកម្ម ដែលអាចហោះរហូតដល់រយៈកម្ពស់ប្រមាណ ២គីឡូម៉ែត្ររបស់អាមេរិកគឺយន្តហោះ U-2 ចំនួន ៥គ្រឿង កាលពីសម័យសង្គ្រាមត្រជាក់។ សង្គ្រាមកូរ៉េបានកើតឡើងអំឡុងឆ្នាំ១៩៥០ និងឆ្នាំ១៩៥៣ ដែលជាការប្រយុទ្ធគ្នារវាងកងទ័ពកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ នៅពេលនោះកូរ៉េខាងជើងបានធ្វើការឈ្លានពានកូរ៉េខាងត្បូងមុន។ ក្រោយពេលឈ្លានពានភ្លាមៗ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ចេញសេចក្ដីសម្រេចចិត្តមួយ ដែលបង្កើតឱ្យកងទ័ពទៅអន្តរាគមន៍នៅឧបទ្វីបកូរ៉េ។ កងទ័ពនោះដឹកនាំដោយសហរដ្ឋអាមេរិក។ ចិនដីគោក ដែលនៅកាលនោះមិនទាន់បានកៅអីនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏បានបញ្ជូនទ័ពទៅច្បាំងជាមួយកូរ៉េខាងជើង ប្រឆាំងនឹងកងទ័ពកូរ៉េខាងត្បូង និងទាហានអាមេរិក ហើយជាលទ្ធផលកូរ៉េទាំងពីរបានបែងចែកត្រឹមខ្សែបន្ទាត់ស្របទី៣៨។ ចំណែកឯព្រឹត្តិការណ៍ចិនបាញ់ទម្លាក់យន្តហោះ U-2 វិញ កើតឡើងអំឡុងឆ្នាំ១៩៦២ ដល់ឆ្នាំ១៩៦៧។ នៅពេលនោះអ្នកដែលបើកយន្តហោះ U-2 មិនមែនទាហានអាមេរិកនោះទេ ពោលគឺទាហានរបស់តៃវ៉ាន់។ ខណៈនៅពេលនោះជាសម័យសង្គ្រាមត្រជាក់ អាមេរិកបានផ្ដល់យន្តហោះ U-2 ឱ្យតៃវ៉ាន់ជួយស៊ើបការមើលសមត្ថភាពនុយក្លេអ៊ែររបស់ចិន ហើយព្រមទាំងឈ្លបយកការនៅតំបន់ឥណ្ឌូចិន…
-
ខណៈកាតាជាតួអង្គសំខាន់ក្រោយអាមេរិកដកទ័ព តើប្រទេសនេះអាចជាស្ពានសម្រាប់ឱ្យតាលីបង់ឆ្លងទៅពិភពលោកឬយ៉ាងណា?

កាតាបានដើរតួយ៉ាងសំខាន់នៅក្នុងការជម្លៀសប្រជាជនរាប់ម៉ឺននាក់ចេញពីអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមសកម្មប្រយុទ្ធចូលកាន់កាប់រដ្ឋធានីកាប៊ុលកាលពីពាក់កណ្ដាលខែសីហា ខណៈដែលប្រទេសនេះមានទំនាក់ទំនងទាំងជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងពួកតាលីបង់។ តាមការប៉ាន់ប្រមាណ ៤០ ភាគរយនៃប្រជាជនដែលត្រូវជម្លៀសជាង ១១ ម៉ឺននាក់ បានហោះចេញពីអាកាសយានដ្ឋានកាប៊ុលក្រោមប្រតិបត្តិការរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយឆ្លងកាត់មូលដ្ឋានទ័ពអាកាស Al-Udeid របស់កាតាក្រុងដូហា មុនពេលធ្វើដំណើរទៅកាន់ប្រទេសទីបី។ ប្រទេសនេះក៏ដឹកមនុស្ស ១ ៥០០ នាក់ដោយផ្ទាល់ តាមការស្នើសុំរបស់អង្គការអន្តរជាតិ និងបានធានាសុវត្ថិភាពដល់អាកាសយានដ្ឋានសម្រាប់មនុស្ស ៣ ០០០ នាក់។ ជាមួយគ្នានោះ មានសកម្មភាពជាច្រើនទៀត ដែលធ្វើឱ្យប្រទេសអេមីរ៉ាតមួយនេះទទួលការកោតសរសើរ ក្នុងនោះរួមមានការសាងសង់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ ជម្រក ការចែកចាយអាហារឱ្យមនុស្សរាប់ម៉ឺនក្នុងមួយថ្ងៃ និងការផ្តល់ជើងយន្តហោះពីក្រុមហ៊ុនអាកាសចរណ៍ជាតិ Qatar Airways ដើម្បីដឹកអ្នកដែលត្រូវជម្លៀសជាដើម។ ក្រៅពីតួនាទីសំខាន់ក្នុងការជម្លៀសប្រជាជន ប្រទេសអ្នកមានសម្បូរប្រេងកាតមួយនេះ ក៏ធ្លាប់ធ្វើជាអ្នកបើកទីស្ដីការនយោបាយរបស់តាលីបង់នៅដូហាក្នុងឆ្នាំ ២០១៣ ដោយមានការគាំទ្រពីអាមេរិកក្រោមការដឹកនាំរបស់លោក បារ៉ាក់ អូបាម៉ា (Barack Obama)។ បន្ទាប់មកទៀត កាតាក៏ធ្វើជាអ្នកសម្របសម្រួលលើកិច្ចចរចារដកទ័ពបរទេសរវាងអាមេរិក និងក្រុមសកម្មប្រយុទ្ធ ក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ កាលពីខែកុម្ភៈឆ្នាំ ២០២០។ ការស៊កខ្លួនជាថ្មីរបស់កាតាចូលទៅក្នុងបញ្ហានៅអាហ្វហ្គានីស្ថាន ធ្វើឡើងតែប្រមាណ ៧…
-
ក្រសួងការពារជាតិជប៉ុនប៉ងចង់បង្កើនថវិកាសម្រាប់វិស័យយោធា ទប់ទល់នឹងការគំរាមកំហែង

ក្រសួងការពារជាតិជប៉ុនកាលពីថ្ងៃអង្គារកន្លងទៅ បានធ្វើការដាក់សំណើបង្កើនកញ្ចប់ថវិការហូតទៅដល់ប្រមាណ ៥,៤៨ទ្រីលានយ៉េន ឬ ប្រហាក់ប្រហែលនឹង ៤៩ប៊ីលានដុល្លារ សម្រាប់ចំណាយលើវិស័យយោធាក្នុងឆ្នាំ២០២២។ យោងតាមឯកសារសំណើកញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២២ ជប៉ុនមានបំណងបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួនតាមរយៈការស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗនានា ហើយព្រមទាំងបំប៉នសមត្ថភាពយោធារបស់ខ្លួនផ្នែកអវកាស ផ្នែកប្រព័ន្ធសន្តិសុខអ៊ីនធឺណិត ក៏ដូចជាផ្នែកអេឡិចត្រូម៉ាញេទិចផងដែរ។ បន្ថែមពីលើនេះ តាមរយៈកញ្ចប់ថវិកានេះជប៉ុនក៏មានបំណងក្នុងការការពារកោះដាច់ស្រយាលរបស់ខ្លួន ដោយក្នុងនោះក៏មានប្រជុំកោះជម្លោះ Senkaku ដែលកាន់កាប់ដោយជប៉ុន និងទាមទារដោយចិន និងតៃវ៉ាន់ផងដែរ។ យ៉ាងណាមិញ សំណើថវិកានេះអាចនឹងត្រូវធ្វើការវិសោធនកម្មដោយក្រសួងហិរញ្ញវត្ថុជប៉ុន មុននឹងបញ្ជូនទៅកាន់គណៈរដ្ឋមន្ត្រី។ ប្រសិនបើគ្រប់យ៉ាងមិនប្រែប្រួលនោះទេ កញ្ចប់ថវិកាសម្រាប់វិស័យការពារជាតិជប៉ុនមានការកើនឡើងរយៈពេល ១០ឆ្នាំជាប់គ្នាហើយ ដោយឆ្នាំ២០២២ អាចនឹងកើនពីកញ្ចប់ឆ្នាំ២០២១ប្រមាណ ២,៦%។ ការបង្កើនកញ្ចប់ថវិកានេះធ្វើឡើងបន្ទាប់ពីជប៉ុនបានចេញផ្សាយនូវសៀវភៅសការពារជាតិរបស់ខ្លួនកាលពីខែកក្កដាកន្លងទៅ ដោយចាត់ទុកថាការបង្កើនអានុភាពយោធានុយក្លេអ៊ែររបស់កូរ៉េខាងជើងជាការគំរាមកំហែង ខណៈសកម្មភាពរបស់ចិននៅក្បែរប្រជុំកោះជម្លោះបង្កជាការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិរបស់ជប៉ុន៕
-
ថៃផ្តើមប្រមូលពន្ធ VAT ពីក្រុមហ៊ុនបច្ចេកវិទ្យាបរទេស

-
យោធាអាមេរិកបំផ្លាញយន្តហោះចម្បាំង៧០គ្រឿង និងរថពាសដែករាប់សិបគ្រឿងមុនពេលចាកចេញពីអាហ្វហ្គានីស្ថាន (Video Inside)

-
លោក ចូ បៃដិន ប្តេជ្ញាបន្តប្រយុទ្ធប្រឆាំងនឹងអំពើភេវរកម្មនៅទូទាំងពិភពលោក ជាពិសេសការកម្ចាត់ក្រុម ISIS-K (Video Inside)

-
អង្គការសុខភាពពិភពលោក WHO កំពុងឃ្លាំមើលវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី “Mu” ដែលទើបរកឃើញដំបូងនៅកូឡុំប៊ី

-
អ្នកនាំពាក្យតាលីបង់៖ ក្រុមខ្លួនចង់បានទំនាក់ទំនងល្អជាមួយពិភពលោក រួមទាំងសហរដ្ឋអាមេរិកដែរ

-
លោក ចូ បៃដិន ហៅការដកទ័ពចេញពីអាហ្វហ្គានីស្ថានថា ជាការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់សហរដ្ឋអាមេរិក
