-
អង្គការសហប្រជាជាតិ៖ ការចាក់សាំងដែលនាំឱ្យមានការបំពុលបរិស្ថានខ្ពស់ត្រូវបានលុបចោលពីពិភពលោក (Video Inside)

-
អង្គការសហប្រជាជាតិអនុម័តលើដំណោះស្រាយជំរុញអោយតាលីបង់អនុញ្ញាតអោយមនុស្សចាកចេញពីអាហ្វហ្គានីស្ថានដោយសុវត្ថិភាព (Video Inside)

-
ក្រុមហ៊ុន Google ទទួលបានប្រាក់ចំណេញ៨.៥ពាន់លានដុល្លារ និងប្រាក់ចំណេញប្រតិបត្តិការ៧ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ (Video Inside)

-
ទោះកូវីដ១៩! ផលិតកម្មថៃនៅតែបន្តមានកំណើន ៥ខែជាប់ៗគ្នា

-
អាជ្ញាធរចិន៖នាវាបរទេសទាំងអស់ត្រូវតែជូនដំណឹងមកខ្លួនជាមុនបើចង់ចូលដែនសមុទ្រចិន

រដ្ឋបាលទទួលបន្ទុកសុវត្ថិភាពផ្លូវទឹករបស់ចិន បានចេញសេចក្ដីជូនដំណឹងមួយកាលពីថ្ងៃអាទិត្យ ដោយប្រកាសថា នាវាក្រោមទង់ជាតិបរទេសត្រូវតែជូនដំណឹងមកខ្លួនមុន ហើយរាយការណ៍អំពីព័ត៌មាននានាពាក់ព័ន្ធនឹងនាវា និងទំនិញនៅលើនាវា ប្រសិនបើចង់ចូលដែនទឹកសមុទ្ររបស់ខ្លួចិន។ នាវាដែលត្រូវអនុញ្ញាតឱ្យចូលដែនសមុទ្រចិនដោយស្របច្បាប់ ហើយតម្រូវឱ្យប្រកាសពីអត្តសញ្ញាណរបស់ខ្លួនសំដៅលើនាវាមុជក្រោមទឹក (ប្រើប្រាស់ក្នុងគោលបំណងស៊ីវិល) នាវាថាមពលនុយក្លេអ៊ែរ នាវាដែលផ្ទុកដោយសារធាតុវិទ្យុសកម្ម នាវាផ្ទុកប្រេង និងនាវានានាដែលចាត់ទុកថាប៉ះពាល់ដល់សុវត្ថិភាពផ្លូវទឹកសមុទ្ររបស់ចិន។ នេះបើតាមសេចក្ដីជូនដំណឹងខាងលើ ហើយបានបន្ថែមថា ការជូនដំណឹងនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែកញ្ញា។ ការជូនដំណឹងទំនងជាផ្នែកមួយនៃការធ្វើវិសោធនកម្មច្បាប់គ្រប់គ្រងលើនាវាចរណ៍របស់ចិនកាលពីខែមេសាកន្លងទៅ។ ដោយនៅពេលនោះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន បានបោះឆ្នោតសម្រេចលើវិសោធនកម្មច្បាប់សុវត្ថិភាពចរាចរណ៍ផ្លូវទឹក។ វិសោធនកម្មនេះនឹងកែតម្រូវលក្ខខ័ណ្ឌថ្មីៗមួយចំនួនពាក់ព័ន្ធនឹងចរាចរណ៍លើផ្លូវទឹករបស់ចិន។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ច្បាប់ផ្លូវទឹកថ្មីរបស់ចិននឹងពិន័យលើនាវា ឬកប៉ាល់បរទេសចេញ-ចូលដែនទឹករបស់ខ្លួនខុសច្បាប់។ យោងតាមការបង្ហោះជាភាសាចិនក្នុងគេហទំព័ររដ្ឋាភិបាលចិន មាត្រាទី១០៧ នៃច្បាប់ចរាចរណ៍ផ្លូវទឹកវិសោធនកម្មថ្មីនេះ អង្គភាពរដ្ឋបាលផ្លូវទឹករបស់ចិន នឹងមានសមត្ថកិច្ចក្នុងការផាកពិន័យចាប់ពី ៥ម៉ឺនយ័ន ទៅ ៥០ម៉ឺនយ័ន (៧,៧០០ដុល្លារ ទៅ ៧៧,០០០ដុល្លារអាមេរិក) ចំពោះនាវាខុសច្បាប់ទាំងនោះ។ ពាក់ព័ន្ធនឹងរឿងនេះដែរ អ្នកជំនាញផ្នែកយោធាចិន និងជាអ្នកអត្ថាធិប្បាយមួយនៃសារព័ត៌មានរដ្ឋចិន Global Times លោក Song Zhongping យល់ឃើញថា សេចក្ដីជូនដំណឹងថ្មីនៅចុងខែសីហានេះ បង្ហាញឱ្យឃើញថា ចិនមានបំណងគ្រប់គ្រងលើការចេញចូលរបស់នាវាបរទេស ដោយផ្អែកលើការរាយការណ៍អំពីអត្តសញ្ញាណត្រឹមត្រូវ។ លោកបានបន្ថែមថា រដ្ឋបាលទទួលបន្ទុកសុវត្ថិភាពផ្លូវទឹកមានអំណាចក្នុងបណ្ដេញចេញ ឬ បដិសេធមិនឱ្យនាវាណាមួយចូលទៅក្នុងដែនសមុទ្រចិន…
-
អង្គការ WHO ព្រមានពីសញ្ញាណនៃការកើនឡើងករណីស្លាប់ ដោយសារកូវីដនៅអឺរ៉ុប

អង្គការសុខភាពពិភពលោក (WHO) បានរំលឹកនៅថ្ងៃច័ន្ទថាមានមនុស្សប្រមាណ ២៣៦.០០០ នាក់ទៀតអាចនឹងស្លាប់ ដោយសារជំងឺកូវីដ-១៩ នៅទ្វីបអឺរ៉ុបនៅត្រឹមថ្ងៃទី ១ ខែធ្នូ ដែលការព្រមាននេះធ្វើឡើងក្រោយករណីឆ្លងនៅទ្វីបនេះកំពុងកើនឡើងខ្លាំង ខណៈអត្រាវ៉ាក់សាំងជាប់នៅឡើយ។ លោក Hans Kluge នាយកអង្គការ WHO ប្រចាំទ្វីបអឺរ៉ុប បាននិយាយកាលពីថ្ងៃចន្ទថា៖ «កាលពីសប្តាហ៍មុន គេឃើញករណីឆ្លងកើនឡើងចំនួន ១១ ភាគរយនៃចំនួនអ្នកស្លាប់នៅក្នុងតំបន់ ដែលនេះគឺជាការព្យាករណ៍មួយ ដែលអាចជឿទុកចិត្តបាន។ ការព្យាករណ៍ដដែល បានបង្ហាញថាទ្វីបនេះនឹងរកឃើញករណីស្លាប់ដល់ទៅ ២៣៦.០០០ នាក់នៅអឺរ៉ុប គិតត្រឹមថ្ងៃទី ១ ខែធ្នូ ឆ្នាំនេះ»។ គិតមកទល់បច្ចុប្បន្ន អឺរ៉ុបបានរកឃើញករណីស្លាប់ប្រមាណ ១.៣ លាននាក់។ លោក Kluge បាននិយាយថា ក្នុងចំណោមប្រទេសទាំង ៥៣ នៅអឺរ៉ុប ៣៣ ប្រទេស មានករណីស្លាប់កើនឡើងច្រើនជាង ១០ ភាគរយក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។ ភាគច្រើន គឺជាប្រទេសក្រីក្រ។ អត្រាឆ្លងកើនឡើងខ្ពស់នៅទូទាំងទ្វីបអឺរ៉ុប បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេសស្របពេល ដែលអត្រានៃការចាក់វ៉ាក់សាំងលើប្រជាជនអាទិភាពនៅក្នុងប្រទេសមួយចំនួននៅមានអត្រាទាបនៅឡើយ។ លោក Kluge…
-
អ.ស.ប៖កូរ៉េខាងជើងហាក់ដូចជាចាប់ផ្តើមដំណើរការ រ៉េអាក់ទ័រ នុយក្លេអ៊ែរឡើងវិញ

ទីភ្នាក់ងារនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (អ.ស.ប) បាននិយាយនៅក្នុងរបាយការណ៍មួយថាប្រទេសកូរ៉េខាងជើងហាក់ដូចជា បានចាប់ផ្តើមដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរ ឈ្មោះ Yongbyon ឡើងវិញ។ ធាតុផ្លាតូនីញ៉ូម ដែលត្រូវបានប្រើសម្រាប់អាវុធនុយក្លេអ៊ែរ ត្រូវបានគេជឿថាត្រូវបានផលិតឡើងនៅឯបរិវេណរបស់រ៉េអាក់ទ័រ។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ត្រូវបាន ក្រុងព្យុងយ៉ាង បណ្តេញចេញកាលពីឆ្នាំ ២០០៩ ប៉ុន្តែភ្នាក់ងារនេះនៅតែពឹងផ្អែកលើរូបភាពផ្កាយរណបដើម្បីអនុវត្តការវាយតម្លៃ។ IAEA ក៏បានផ្តល់ព័ត៌មានលំអិត អំពីមន្ទីរពិសោធន៍វិទ្យុសកម្មនៅស្មុគស្មាញដូចគ្នាដែលត្រូវបានដំណើរការឡើងវិញ ។ របាយការណ៍ ចុងក្រោយបាននិយាយថា មន្ទីរពិសោធន៍នេះបានដំណើរការអស់រយៈពេល ៥ ខែហើយគិតត្រឹមខែកក្កដា ឆ្នាំ ២០២១ ។ IAEA ក៏បាននិយាយថា ការអភិវឌ្ឍរ៉េអាក់ទ័រ និងមន្ទីរពិសោធន៍នេះគឺមានបញ្ហាយ៉ាងខ្លាំងនិងជាការរំលោភយ៉ាងច្បាស់ចំពោះដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។ ក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ថា រដ្ឋាភិបាល កំពុងបន្តតាមដានសកម្មភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងដោយសហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។
-
មានមនុស្ស ប្រាំបួននាក់ស្លាប់នៅក្នុងការវាយប្រហារ របស់អាមេរិក ទៅលើជនសង្ស័យដែលជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ISIS-K

សាច់ញាតិរបស់អ្នកស្លាប់បានប្រាប់អ្នកកាសែតក្នុងស្រុកម្នាក់ដែលធ្វើការជាមួយទូរទស្សន៍CNN ថាសមាជិក ៩ នាក់នៃគ្រួសារមួយ ដែលក្នុងនោះរួមមានកុមារ ៦ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើករបស់អាមេរិកនៅក្នុងសង្កាត់លំនៅដ្ឋានមួយនៃទីក្រុងកាប៊ុល។ បញ្ជាការកណ្តាលអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមអាកាស នៅទីក្រុង កាប៊ុល ដោយកំណត់គោលដៅ លើជនសង្ស័យជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ISIS-K ដែលបានបង្កការគំរាមកំហែងដល់អាកាសយានដ្ឋាននៅ កាប៊ុល។ យោងតាមបងប្រុសរបស់ជនរងគ្រោះម្នាក់ ក្នុងចំណោម អ្នកទាំងនោះដែលត្រូវបានសម្លាប់គឺក្មេងស្រីដែលបាន បាត់បង់ជីវិតម្នាក់ គឺក្មេងស្រីអាយុ ២ ឆ្នាំ។ គាត់បាននិយាយថា«ពួកយើងគឺជា «គ្រួសារធម្មតា ហើយយើងមិនមែនជា អាយស៊ីសទេ » ។ អ្នកជិតខាងនិងសាក្សីនៅ កន្លែងកើតហេតុនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅទីក្រុង កាប៊ុលបានប្រាប់ CNN ថាមនុស្សជាច្រើនបានស្លាប់រួមទាំងកុមារផងដែរ។ យោធាអាមេរិក បានទទួលស្គាល់នៅចុងសប្តាហ៍នេះថាមានសេចក្តីរាយការណ៍អំពីការស្លាប់ជនស៊ីវិលបន្ទាប់ពីការវាយប្រហារនេះ។ កងកម្លាំងអាមេរិក បានកំពុង ញាប់ដៃញាប់ជើង ដើម្បីបញ្ចប់ប្រតិបត្តិការជម្លៀសកងទ័ពរបស់ពួកគេ មុនថ្ងៃកំណត់នៅថ្ងៃអង្គារនេះ ហើយដំណើរការដកទ័ពស្ថិតក្រោមការគំរាមកំហែងនៃការវាយប្រហារភេរវកម្មថ្មីមួយ នៅលើអាកាសយានដ្ឋានអន្តរជាតិ ហាមីដកាហ្សៃ ក្នុងទីក្រុងកាប៊ុលផងដែរ។ ការបំផ្ទុះគ្រាប់បែកអត្តឃាត នៅខាងក្រៅច្រក អាកាសយានដ្ឋាន កាលពីថ្ងៃព្រហស្បតិ៍បានសម្លាប់ ជនជាតិអាមេរិកចំនួន ១៣ នាក់និងយ៉ាងហោចណាស់…
-
ព្យុះសង្ឃរាអ៊ីដាវាយប្រហាររដ្ឋ Louisiana កាច់បណ្តាញអគ្គិសនី និងបង្កការខូចខាតយ៉ាងដំណំ

ព្យុះសង្ឃរាអ៊ីដា(Hurricane Ida) ក្នុងល្បឿនខ្យល់ ២៤០គ.ម./ម៉ោង វាយប្រហារលើរដ្ឋភាគអាគ្នេយ៍អាមេរិក Louisiana កាលពីថ្ងៃអាទិត្យ សម្លាប់មនុស្សយ៉ាងហោចណាស់ ២ នាក់ ហើយបង្កការខូចខាតយ៉ាងដំណំ និងកាច់ផ្ដាច់អគ្គីសនីជាង១លានគ្រួសារដែលភាគច្រើននៅក្រុង New Orleans មុនពេលវិវត្តន៍ទៅជាវិសម្ពាធ។ ក្រុមមន្រ្តីរបស់រដ្ឋនិយាយថា ដោយសារការខូចខាតមានទំហំធំពេក ដូច្នេះត្រូវចំណាយពេលរាប់សប្ដាហ៍ទម្រាំអគ្គីសនីអាចមានប្រើប្រាស់ឡើងវិញ។ ក្រុមមន្រ្តីបន្តថា ព្យុះកំណាចបានកាច់ផ្ដាច់សេវាទូរស័ព្ទ ប្រព័ន្ធទឹកប្រើប្រាស់ រួមទាំងផ្លូវជាច្រើនមិនអាចធ្វើដំណើរបាន ក៏ប៉ុន្តែប្រតិបត្តិការជួយសង្រ្គោះប្រជាជនចេញពីផ្ទះដែលទឹកជនលិចកំពុងបន្ត។ ជាមួយគ្នានោះ អាជ្ញាធរស្រុក Jefferson Parish នៃរដ្ឋ Louisiana ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ បានចេញបំរាមគោចររយៈពេលមួយថ្ងៃរាប់ចាប់ពីម៉ោង ៦ ព្រឹកថ្ងៃចន្ទ រហូតដល់ម៉ោង ៦ ព្រឹកថ្ងៃអង្គារ ដោយតម្រូវកុំឱ្យប្រជាជនធ្វើដំណើរនៅតាមដងផ្លូវព្រោះមានគ្រោះថ្នាក់ជាច្រើន។ កងកម្លាំងរដ្ឋនិយាយថា ខ្លួនបានដាក់ពង្រាយកម្លាំងចំនួន ៤ ៩០០ នាក់និងរថយន្ត ១៩៥ គ្រឿង ទូកជួយសង្គ្រោះ ៧៣ គ្រឿង និងឧទ្ធម្ភាគចក្រ ៣៤ គ្រឿង។ ក្រុមអ្នកព្យាករណ៍និយាយថា ជំនន់ទឹកភ្លៀង និងការរអិលបាក់ដី អាចកើតឡើងតាមបណ្តោយផ្លូវរបស់ព្យុះមុនពេលវាបក់បោកឆ្ពោះទៅរដ្ឋភាគខាងជើង។ Ida…
-
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីអំពាវនាវឱ្យប្រជាជនចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជាបន្ទាន់

លោក Ismail Sabri Yaakob នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កាលពីថ្ងៃច័ន្ទកន្លងទៅបានអំពាវនាវឱ្យប្រជាជនម៉ាឡេស៊ីចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ជាបន្ទាន់ដើម្បីស្ដារប្រទេសចេញពីវិបត្តិជំងឺឆ្លងសកលមួយនេះ។ លោកថា៖«យើងត្រូវតែបន្តប្រយុទ្ធប្រឆាំងនឹងសត្រូវដ៏ធំរបស់យើងគឺ ជំងឺកូវីដ-១៩។ ជ័យជម្នះនេះនឹងបើកផ្លូវឱ្យមានការស្ដារសេដ្ឋកិច្ចនៅក្នុងប្រទេសយើង និងអាចឱ្យយើងរស់នៅក្នុងគន្លងថ្មី។ សេដ្ឋកិច្ចត្រូវតែស្ដារ ខណៈជីវភាពប្រជាជនគួរតែធ្វើឱ្យប្រសើរឡើង ហើយភាពជឿជាក់របស់វិនិយោគិនគួរតែត្រលប់មកវិញហើយ»។ នេះបើតាមការលើកឡើងរបស់លោកនៅលើកញ្ចក់ទូរទស្សន៍ នៅមុនទិវាជាតិលើកទី ៦៤ មួយថ្ងៃ។ លោកបានបន្ថែមថា «ដូច្នេះហើយ ខ្ញុំសូមអំពាវនាវឱ្យគ្រួសារម៉ាឡេស៊ីទាំងអស់ទទួលបានវ៉ាក់សាំងជាបន្ទាន់ ដើម្បីជួយឱ្យប្រទេសយើងស្ដារឡើងវិញ»។ មកទល់នឹងពេលនេះ ប្រជាជនម៉ាឡេស៊ីប្រមាណ ១៩លាននាក់ ឬ ប្រហាក់ប្រហែលនឹង ៦០% ទទួលបានវ៉ាក់សាំងយ៉ាងតិចមួយដូស ខណៈប្រមាណ ៤៥% នៃប្រជាជនប្រមាណ ៣០លាននាក់ទទួលបានវ៉ាក់សាំងពេញ ២ដូស៕