Category: ព័ត៌មានអន្តរជាតិ

  • មេដឹកនាំរុស្ស៊ី និងចិនឯកភាពគ្នាបង្កើនការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងភេវរកម្ម និងការជួញដូរគ្រឿងញៀនចេញពីអាហ្វហ្គានីស្ថាន

    មេដឹកនាំរុស្ស៊ី និងចិនឯកភាពគ្នាបង្កើនការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងភេវរកម្ម និងការជួញដូរគ្រឿងញៀនចេញពីអាហ្វហ្គានីស្ថាន

    ចិន៖ វិមានក្រឹមឡាំងនៅថ្ងៃពុធសប្តាហ៍នេះបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និងសមភាគីចិនលោក ស៊ី ជីនពីង បានឯកភាពគ្នាថា ប្រទេសរបស់ពួកគេទាំងពីរនឹងចាត់វិធានការណ៍បង្កើនកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីប្រឆាំងនឹងការគំរាមកំហែង ដែលកើតចេញពីនៅអាហ្វហ្គានីស្ថាន ក្រោយការចូលកាន់កាប់របស់ក្រុមតាលីបង់។

  • វៀតណាម​ឆ្លង​ថ្មី​ ​ជាង​១​.​២​ម៉ឺន​នាក់​ ​ស្លាប់​៣​៣​៥​នាក់​ទៀត​

    វៀតណាម​ឆ្លង​ថ្មី​ ​ជាង​១​.​២​ម៉ឺន​នាក់​ ​ស្លាប់​៣​៣​៥​នាក់​ទៀត​

    ​វៀតណាម​បាន​ប្រកាស​ពី​ការ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១​៩​ ​ថ្មីៗ​ ​ចំនួន​១​២​០​៩​៦​នាក់​បន្ថែម​ទៀត​ ​កាលពី​ថ្ងៃ​ទី​២​៥​ ​សីហា

  • ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៨ពាន់៥០១ករណី និងស្លាប់២២៩នាក់ទៀតក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

    ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៨ពាន់៥០១ករណី និងស្លាប់២២៩នាក់ទៀតក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

    ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១ម៉ឺន៨ពាន់៥០១ករណី និងស្លាប់២២៩នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២១៤លាន៧២ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៤៧ម៉ឺននាក់ និងជាសះស្បើយ១៩២លាន៥ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២១៤លាន៧២ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៤៧ម៉ឺននាក់ និងជាសះស្បើយ១៩២លាន៥ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២១៤លាន៧២ម៉ឺន១ពាន់៥១៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៤៧ម៉ឺន៥ពាន់៧១៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៩២លាន៥ម៉ឺន៣ពាន់៥០៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ។

  • អនុប្រធានាធិបតីអាមេរិកថា Pfizer ១លានដូសទៀតនឹងដល់វៀតណាម ក្នុងពេល២៤ម៉ោង

    អនុប្រធានាធិបតីអាមេរិកថា Pfizer ១លានដូសទៀតនឹងដល់វៀតណាម ក្នុងពេល២៤ម៉ោង

    អនុប្រធានាធិបតីអាមេរិកបានប្រាប់នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ថា វ៉ាក់សាំងអាមេរិក Pfizer ចំនួន១លានដូសបន្ថែមទៀត នឹងបញ្ជូនទៅដល់វៀតណាម ក្នុងពេល២៤ម៉ោងទៀត

  • អ្នកស្រីហារីស ចូលរួមក្នុងយុទ្ធនាការការទូតនៅអាស៊ីអាគ្នេយ៍ ខណៈពេលដែលអាមេរិកចាកចេញពីអាហ្វហ្គានីស្ថាន

    អ្នកស្រីហារីស ចូលរួមក្នុងយុទ្ធនាការការទូតនៅអាស៊ីអាគ្នេយ៍ ខណៈពេលដែលអាមេរិកចាកចេញពីអាហ្វហ្គានីស្ថាន

    កាល​ពី​យប់​ថ្ងៃ​អង្គារ​នេះ ​​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​អ្នក​ស្រី​កាម៉ាឡា ហារីស​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​វៀតណាម ក្នុង​ផ្នែក​ទី​ពីរ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​អ្នក​​ស្រី​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ ​ជា​តំបន់​មួយ​ដែល​រដ្ឋបាល​លោក​ប្រធានាធិបតី​ចូ បៃដិន​បាន​លើក​ឡើង​ថា​សំខាន់​បំផុត​សម្រាប់​វិបុលភាព និង​សន្តិសុខ​របស់​សហរដ្ឋអាមេរិក​។

  • អ្នកស្រី Kathy Hochul បានក្លាយជាអភិបាលក្រុងញូវយ៉ក

    អ្នកស្រី Kathy Hochul បានក្លាយជាអភិបាលក្រុងញូវយ៉ក

    កាល​ពី​ថ្ងៃ​អង្គារ​ ទី​ ២៤​ សីហា​ អ្នក​​ស្រី​ Kathleen C. Hochul​ ​បាន​ក្លាយ​ជា​ស្ត្រី​ដំបូង​គេ​ដែល​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ញូវយ៉ក​ បន្ទាប់​ពី​លោក​ Andrew Cuomo បាន​លា​លែង​ពី​តំណែង​។

  • អគ្គនាយក CIA រៀបចំកិច្ចប្រជុំសម្ងាត់ជាមួយមេដឹកនាំតាលីបង់ នៅទីក្រុងកាប៊ុល

    អគ្គនាយក CIA រៀបចំកិច្ចប្រជុំសម្ងាត់ជាមួយមេដឹកនាំតាលីបង់ នៅទីក្រុងកាប៊ុល

    កាល​ពី​ថ្ងៃ​ចន្ទ ទី​២៣ សីហា​អគ្គនាយក​នៃ​ទីភ្នាក់ងារ​ចារកម្ម​កណ្ដាល​ (CIA) របស់​អាមេរិក​លោក​វីល្លៀម ប៊ឺនស៍​បាន​ធ្វើ​ដំណើរ​ដោយ​សម្ងាត់​ទៅ​រដ្ឋធានី​កាប៊ុល​ប្រទេស​អាហ្វហ្គានីស្ថាន ដើម្បី​ជួប​ជា​មួយ​មេដឹកនាំ​របស់​ក្រុម​តាលីបង់​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​ជា​ច្រើន ដែល​បញ្ជាក់​ពី​ជំនួប​ជាន់​ខ្ពស់​ដំបូង​រវាង​ក្រុម​ឧទ្ទាម​ និង​រដ្ឋបាល​ចូ បៃដិន​ចាប់​តាំង​ពី​ការ​ដួល​រលំ​ក្រុង​កាប៊ុល​។

  • វៀតណាមទទួលវ៉ាក់សាំង ស៊ីណូហ្វាម ពីយោធាចិនចំនួន ២០ម៉ឺនដូស

    វៀតណាមទទួលវ៉ាក់សាំង ស៊ីណូហ្វាម ពីយោធាចិនចំនួន ២០ម៉ឺនដូស

    ប្រទេស​វៀតណាម​បាន​ទទួល​វ៉ាក់សាំង​ក្រុមហ៊ុន​រដ្ឋ​ចិន​ស៊ីណូហ្វាម​ចំនួន ២០ម៉ឺន​ដូស​ កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ ដែល​ជា​ការ​បរិច្ចាគ​របស់​ក្រសួង​ការពារ​ជាតិ​ចិន​មក​កាន់​វៀតណាម។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ការពារ​ប្រជាជន​វៀតណាម។

  • អ្នកស្រី​​ហារីស​ចូល​រួម​ក្នុង​យុទ្ធនាការ​ការទូត​នៅ​អាស៊ី​អាគ្នេយ៍ ខណៈ​ពេល​ដែល​អាមេរិក​ចាក​ចេញ​ពី​អាហ្វហ្គានីស្ថាន​

    អ្នកស្រី​​ហារីស​ចូល​រួម​ក្នុង​យុទ្ធនាការ​ការទូត​នៅ​អាស៊ី​អាគ្នេយ៍ ខណៈ​ពេល​ដែល​អាមេរិក​ចាក​ចេញ​ពី​អាហ្វហ្គានីស្ថាន​

    សុខ វេងឈាង កាល​ពី​យប់​ថ្ងៃ​អង្គារ​នេះ ​​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​អ្នក​ស្រី​កាម៉ាឡា ហារីស​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​វៀតណាម ក្នុង​ផ្នែក​ទី​ពីរ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​អ្នក​​ស្រី​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ ​ជា​តំបន់​មួយ​ដែល​រដ្ឋបាល​លោក​ប្រធានាធិបតី​ចូ បៃដិន​បាន​លើក​ឡើង​ថា​សំខាន់​បំផុត​សម្រាប់​វិបុលភាព និង​សន្តិសុខ​របស់​សហរដ្ឋអាមេរិក​។ ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវ​បាន​គេ​យល់​ឃើញ​ថា​ការ​ព្យាយាម​របស់​សហរដ្ឋអាមេរិក​ដើម្បី​ពង្រឹង​មុខមាត់​របស់​ខ្លួន​ជា​សម្ព័ន្ធមិត្ត​ដ៏​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​បាន​ក្នុង​ការ​ប្រឈម​មុខ​ជា​មួយ​ប្រទេស​ចិន​ ស្រប​ពេល​ជា​មួយ​ការ​កើន​ឡើង​ភាព​មិន​ទុក​ចិត្ត​អាមេរិក​ជា​ដៃ​គូរ​អន្តរជាតិ​ បន្ទាប់​ការ​ដួល​រលំ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ សេតវិមាន​មាន​បំណង​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​គោលនយោបាយ​ការបរទេស​របស់​សហរដ្ឋអាមេរិក​ មក​ផ្ដោត​លើ​ការ​ប្រកួត​ប្រជែង​ជា​មួយ​ឥទ្ធិពល​សេដ្ឋកិច្ច​ដែល​កំពុង​កើន​ឡើង​របស់​ចិន​ជាជាង​ការ​បន្ត​ធ្វើ​ «សង្គ្រាម​មិន​ដែល​ចប់​» ដូចជា​ជម្លោះ​រយៈ​ពេល​ពីរ​ទសវត្ស​នៅ​អាហ្វហ្គានីស្ថាន​។ លោក​ប្រធានាធិបតី​បារ៉ាក់ ​អូបាម៉ា មាន​យុទ្ធសាស្ត្រ​ «បង្វែរ​មក​អាស៊ី​» ​មាន​គោល​បំណង​បង្វែរ​ទិសដៅ​ការទូត​របស់​អាមេរិក​ឱ្យ​ឆ្ងាយ​ពី​មជ្ឈិម​បូព៌ា ឆ្ពោះ​ទៅ​រក​អាស៊ី-ប៉ាស៊ីហ្វិក​វិញ ហើយ​ក្រោយ​មក​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​មាន​យុទ្ធសាស្ត្រ​ «ឥណ្ឌូ-​ប៉ាស៊ីហ្វិក​សេរី​ និង​បើក​ចំហ​» ​មាន​គោល​បំណង​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​ចិន​ដោយ​ផ្ទាល់​។ ប៉ុន្តែ​យុទ្ធសាស្ត្រ​ទាំង​ពីរ​នេះ​គឺ​គ្រាន់​តែ​គំនិត​អរូបី​ប៉ុណ្ណោះ​ ហើយ​មិន​បាន​ដោះ​ស្រាយ​បញ្ហា​ការ​យល់​ឃើញ​អំពី​ការ​ធ្លាក់​ចុះ​កិត្យានុភាព​របស់​អាមេរិក​នៅ​តំបន់​នេះ​។ ដូច្នេះ​បន្ទាប់​ពី​ភាព​អាម៉ាស់​នៅ​អាហ្វហ្គានីស្ថាន​តើ​អ្នក​ស្រី​អនុ​ប្រធានាធិបតី​អាច​បញ្ចុះ​បញ្ចូល​ម្ចាស់​ផ្ទះ​សិង្ហបុរី និង​វៀតណាម​ថា​លោក​ប្រធានាធិបតី​បៃដិន​នឹង​ធ្វើ​បាន​ល្អ​ជាង​នេះ​ដែរ​ ឬ​ទេ​? នេះ​មាន​ន័យ​ថា​អ្នក​​ស្រី​ហារីស​ត្រូវ​ផ្ដល់​ទំនុក​ចិត្ត​ដល់​បណ្ដា​ប្រជាជាតិ​ឥណ្ឌូ-ប៉ាស៊ីហ្វិក​អំពី​ភាព​ជឿជាក់​ទៅ​លើ​រដ្ឋបាល​លោក​បៃដិន ហើយ​នៅ​ពេល​តែ​មួយ​ត្រូវ​ប្រឈម​នឹង​សំណួរ​ថា​តើ​សហរដ្ឋអាមេរិក​បាន​បោះបង់​ចោល​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នៅ​អាហ្វហ្គានីស្ថាន​ឬ​យ៉ាងណា​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ជា​មួយ​នាយករដ្ឋមន្ត្រី​សិង្ហបុរី​កាល​ពី​ថ្ងៃ​ចន្ទ ដែល​ពោរ​ពេញ​ទៅ​ដោយ​សំណួរ​ពាក់ព័ន្ធ​ទៅ​នឹង​ប្រទេស​អាហ្វហ្គានីស្ថាន​ អ្នក​​ស្រី​ហារីស​ និយាយ​ថា​៖ «ខ្ញុំ​ឈរ​នៅ​ទីនេះ​ដោយ​សារ​តែ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​ទំនាក់ទំនង​ដ៏​យូរ​អង្វែង​ជា​មួយ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ជា​មួយ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ និង​ជា​ពិសេស​ជា​មួយ​សិង្ហបុរី»​។ អ្នក​ស្រី​និយាយ​ថា​រដ្ឋបាល​លោក​បៃដិន​គឺ​កំពុង​យោង​ចិត្ត​ទុកដាក់​លើ​ការ​ជម្លៀស​ពលរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធមិត្ត​អាហ្វហ្គានីស្ថាន​។ សម្ពាធ​នោះ​ទំនង​ជា​កើន​ឡើង​នៅ​ពេល​អ្នក​​ស្រី​ហារីស​មាន​កិច្ចប្រជុំ​ជា​បន្ត​បន្ទាប់​នៅ​ទីក្រុង​ហាណូយ​នៅ​ថ្ងៃ​ពុធ​ និង​ថ្ងៃ​ព្រហស្បតិ៍។ ជំនួយ​ការ​ជាន់​ខ្ពស់​របស់​អ្នក​ស្រី​បាន​ប្រឈម​មុខ​នឹង​សំណួរ​អំពី​ភាព​ស្រដៀង​គ្នា​នៃ​ប្រវត្តិសាស្ត្រ​រវាង​ការ​ជម្លៀស​ពលរដ្ឋ​អាមេរិក​ចេញ​ពី​ទីក្រុង​សៃហ្គន​កាល​ពី​ឆ្នាំ​ ១៩៧៥ និង​ស្ថានការណ៍​បច្ចុប្បន្ន​នៅ​ទីក្រុង​កាប៊ុល​។ អ្នក​​ស្រី​ហារីស​នឹង​មិន​អាច​ជៀស​វៀង​ពី​ការ​ប្រៀប​ធៀប​នេះ​បាន​ទេ ប៉ុន្តែ​លោកស្រី​អាច​នឹង​លើក​ឡើង​អំពី​ការ​កសាង​ទំនាក់ទំនង​យុទ្ធសាស្ត្រ​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​រាប់​សិប​ឆ្នាំ​បន្ទាប់​ពី​អាមេរិក​ដក​ទ័ព​ចេញ​ពី​វៀតណាម​៕ Source: https://www.nytimes.com/2021/08/24/world/asia/kamala-harris-singapore-vietnam.html https://www.bbc.com/news/world-asia-58277226